Category: ព័ត៌មានជាតិ​

  • អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី

    អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី

    ភ្នំពេញ៖ អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ។ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា UNESCO នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះ ហើយនឹងធ្វើការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធអំពីភូមិសាស្ត្រនៃទីតាំងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាសារៈសំខាន់របស់សម្បត្តិបេតិកភណ្ឌ ដើម្បីចៀសវាងការខូចខាតដែលអាចកើតមាន។ បន្ថែមពីលើនេះ អង្គការ UNESCO បានបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់នៅពេលមានលក្ខខណ្ឌសមស្រប។ ប្រាសាទព្រះវិហារ បានរងការខូចខាតម្តងហើយកាលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយនៅពេលដែលថៃបានបើកការឈ្លានពានជាថ្មីចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក ប្រាសាទព្រះវិហារត្រូវបានទាហានថៃបាញ់ផ្លោងដាក់ជាថ្មី និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត។ ប្រាសាទព្រះវិហារ…

  • UN ចាត់ទុកឆ្នាំនេះ ថាជាឆ្នាំដែលជនស៊ីវិលអ៊ុយក្រែនជួបការបង្ហូរឈាមបំផុត

    UN ចាត់ទុកឆ្នាំនេះ ថាជាឆ្នាំដែលជនស៊ីវិលអ៊ុយក្រែនជួបការបង្ហូរឈាមបំផុត

    អ.ស.ប ៖ អង្គការសហប្រជាជាតិបានចាត់ទុកឆ្នាំ២០២៥ ជាឆ្នាំជនស៊ីវិលនៅអ៊ុយក្រែនជួបប្រទះការបង្ហូរឈាមបំផុតមួយ ខណៈការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើទីក្រុងនានារបស់ប្រទេសនេះ កាន់តែខ្លាំងក្លាឡើង ។ នេះបើតាមការចុះផ្សាយពី the new voice of ukrain។ អ្នកនាំពាក្យនៃនាយកដ្ឋានកិច្ចការនយោបាយ និងកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ លោកស្រី Kayoko Gotoh និយាយថា ការស្លាប់របស់ជនស៊ីវិលនៅអ៊ុយក្រែន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងអត្រា ២៤% ខ្ពស់ជាងអំឡុងពេលដូចគ្នាក្នុងឆ្នាំ២០២៤ ។ លោកស្រី Gotoh បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខយូអិនក្នុងថ្ងៃអង្គារថា មនុស្សជាង ៣៩.០០០នាក់បានរងរបួស ក្នុងចំណោមនោះ មានកុមារជាង ២.៤០០នាក់ ខណៈរុស្ស៊ីបន្តការវាយប្រហារតាមអាកាសទូទាំងប្រទេសអ៊ុយក្រែន ។ ជាមួយគ្នានេះ លោកស្រី Gotoh បានព្រមានថា ការវាយប្រហារជាប្រព័ន្ធលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន អំឡុងរដូវរងា នឹងបង្កការគំរាមកំហែងដល់ការកាត់ផ្តាច់ថាមពលកម្ដៅ ទឹក និងការដឹកជញ្ជូនសាធារណៈសម្រាប់មនុស្សរាប់លាននាក់ បើតាមអ្នកនាំពាក្យរូបនេះ, សាលារៀនអ៊ុយក្រែនជាង ៣៤០កន្លែងត្រូវបំផ្លាញ ហើយសហគមន៍ជួរមុខក្នុងតំបន់ Donetsk តំបន់ Kharkiv តំបន់…

  • ត្រឹម ១ ខែ កុមារហ្គាហ្សាជាង ៩ ពាន់នាក់ដេកក្នុងមន្ទីរពេទ្យ ព្រោះកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

    ត្រឹម ១ ខែ កុមារហ្គាហ្សាជាង ៩ ពាន់នាក់ដេកក្នុងមន្ទីរពេទ្យ ព្រោះកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ

    ហ្គាហ្សា ៖ ត្រឹមតែ ១ ខែតុលាប៉ុណ្ណោះ កុមារហ្គាហ្សាជាង ៩ ពាន់នាក់ត្រូវបានបញ្ជូនចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ។ នេះបើតាមតួលេខចុងក្រោយបំផុតរបស់អង្គការសហប្រជាជាតិ ។ អ្នកនាំពាក្យអង្គការ Unicef លោកស្រី Tess Ingram និយាយថា បញ្ហាកង្វះអាហារូបត្ថម្ភនេះបណ្ដាលឲ្យទារកទើបនឹងកើតជាច្រើននាក់ក្នុងមន្ទីរពេទ្យហ្គាហ្សា មានទម្ងន់តិចជាង ១ គីឡូក្រាម និងដកដង្ហើមស្ទើរមិនដល់គ្នា ។ ក្នុងអំឡុងខែតុលាដដែល ស្ត្រីមានផ្ទៃពោះ និងកំពុងបំបៅដោះកូន ប្រហែល ៨,៣០០ នាក់ ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរផងដែរ ។ បញ្ហាកង្វះអាហារូបត្ថម្ភនេះកើតមានឡើង ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សាដែលសម្របសម្រួលដោយលោក ដូណាល់ ត្រាំ បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលាក៏ដោយ ។ បើតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា, អ៊ីស្រាអែលបានជាន់ឈ្លីកិច្ចព្រមព្រៀឈប់បាញ់ជិត ៦០០ លើក និងបានផ្ដាច់យកជីវិតពលរដ្ឋប៉ាឡេស្ទីនចំនួន ៣៧៦ នាក់ ។ ក្នុងសង្គ្រាមរយៈពេលជាង ២ ឆ្នាំមកនេះ អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង ៧ ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី…

  • តួកគីជិតបានប្រើ F-35 វិញ បន្ទាប់ពីមានទំនាក់ទំនងល្អជាមួយលោក ត្រាំ

    តួកគីជិតបានប្រើ F-35 វិញ បន្ទាប់ពីមានទំនាក់ទំនងល្អជាមួយលោក ត្រាំ

    អង់ការ៉ា ៖ ប្រទេស តួកគី ជិតបានប្រើប្រាស់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 របស់អាមេរិកឡើងវិញ បន្ទាប់មេដឹកនាំប្រទេស នៅអាស៊ីខាងលិច មួយនេះ មានទំនាក់ទំនងល្អ ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Tom Barrack ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសតួកគី បាននិយាយ កាលពីថ្ងៃអង្គារ ថា ទីក្រុងវ៉ាស៊ីនតោន កំពុងចូលរួមក្នុងការពិភាក្សា បន្តជាមួយទីក្រុង អង់ការ៉ា លើការដេញថ្លៃរបស់ខ្លួន ដើម្បីចូលរួម ក្នុងកម្មវិធីយន្តហោះចម្បាំង F-35 ដោយបង្ហាញក្តីសង្ឃឹម សម្រាប់របកគំហើញអំពីលទ្ធផល នៅក្នុងប៉ុន្មានខែ ខាងមុខនេះ។ លោក Barrack បាននិយាយថា “ទំនាក់ទំនងវិជ្ជមាន” រវាងប្រធានាធិបតី Donald Trump និង ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានបង្កើត “បរិយាកាសថ្មី នៃកិច្ចសហប្រតិបត្តិការ” ដែលនាំឱ្យមានការសន្ទនា ប្រកបដោយផ្លែផ្កាបំផុត មិនធ្លាប់ឃើញ ក្នុងរយៈពេល ជិតមួយទសវត្សរ៍។…

  • កូរ៉េខាងជើងបាញ់ផ្លោងរ៉ុក្កែតចូលសមុទ្រលឿង

    កូរ៉េខាងជើងបាញ់ផ្លោងរ៉ុក្កែតចូលសមុទ្រលឿង

    សេអ៊ូល ៖ យោធាកូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃពុធ ទី១០ ខែធ្នូ នេះថា កូរ៉េខាងជើងបានបាញ់ផ្លោងរ៉ុក្កែត ចំនួន១០គ្រាប់ ឆ្ពោះទៅសមុទ្រលឿង។ បើតាមមន្ត្រីអគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល ដែលបានថ្លែងប្រាប់សារព័ត៌មាន យ៉ុនហាប, រ៉ុក្កែតទាំងនេះ ត្រូវបានចេញ ពីភាគខាងលិច នៃ ឧបទ្វីបកូរ៉េ កាលពីថ្ងៃអង្គារ។ យ៉ាងណា កូរ៉េខាងជើង មិនបានធ្វើអត្ថាធិប្បាយ លើការបាញ់បង្ហោះនេះទេ ដោយគេដឹងថា ជាការបាញ់ ចំថ្ងៃតែមួយ ដែលកូរ៉េខាងជើង ចាប់ផ្តើមកិច្ចប្រជុំគណៈកម្មាធិការកណ្តាល របស់គណបក្សកាន់អំណាច ដឹកនាំដោយ លោក គីម ជុងអ៊ុន មេដឹកនាំរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ កាលពីខែមុន កូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ផងដែរ ពោលគឺនៅប៉ុន្មានម៉ោង មុនពេលដែលរដ្ឋមន្ត្រីសង្គ្រាមអាមេរិក លោក Pete Hegseth បានទៅទស្សនាព្រំដែន ដែលបំបែកកូរ៉េខាងជើង ពីកូរ៉េខាងត្បូង។ ការបាញ់បង្ហោះនេះ ក៏កើតឡើង នៅមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា…

  • កម្ពុជាប្រារព្ធជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ៖រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន

    កម្ពុជាប្រារព្ធជាតិប្រឆាំងអំពើពុករលួយ ក្រោមប្រធានបទ៖រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន

    ភ្នំពេញ៖កម្ពុជាបានប្រារព្ធទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ ក្រោមប្រធានបទស្តីពី «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុម​ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ក្នុងពិធីដែលប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសរំលេចថា អង្គភាព​ប្រឆាំងអំពើពុករលួយសម្រេចបានកន្លងទៅតាមរយៈការអនុវត្តការងារធំៗទាំង ៦ របស់អង្គភាព រួមមានទី១៖ ការងារអប់រំ, ទី២៖ ការងារ បង្ការទប់ស្កាត់, ទី៣៖ ការងារអនុវត្តច្បាប់, ទី៤៖ គោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ, ទី៥៖ កិច្ចសហការជាតិ-អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស និងទី៦៖ ការពង្រឹងសមត្ថភាព អភិបាលកិច្ចផ្ទៃក្នុង និងការត្រួត​ពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រដែលត្រូវបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ដំណាក់កាលទី៣ ២០២០-២០២៥ ។ សម្តេច ម៉ែន សំអន បន្តថា សមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាល៦ អាណត្តិកន្លងមក ក្រោមការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់ សម្តេចតេជោ ហ៊ុន សែន បន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន…

  • ក្រុមហាម៉ាស់ ថា គ្មានបទឈប់បាញ់ដំណាក់កាលទី២ នៅហ្គាហ្សាទេ បើអ៊ីស្រាអែលបន្តរំលោភបំពាន

    ក្រុមហាម៉ាស់ ថា គ្មានបទឈប់បាញ់ដំណាក់កាលទី២ នៅហ្គាហ្សាទេ បើអ៊ីស្រាអែលបន្តរំលោភបំពាន

    ហ្គាហ្សា ៖ ក្រុមហាម៉ាស់និយាយថា ផែនការបទឈប់បាញ់ដំណាក់កាលទី២ នៅតំបន់ហ្គាហ្សា នឹងមិនអាចកើតឡើងបានទេ ដរាបណាអ៊ីស្រាអែលនៅតែបន្តរំលោភបំពាន ហើយអំពាវនាវឱ្យអ្នកសម្របសម្រួលដាក់សម្ពាធលើប្រទេសនេះ ឱ្យគោរពកិច្ចព្រមព្រៀង។ សមាជិកការិយាល័យនយោបាយរបស់ហាម៉ាស់ លោក ហូសាម បាដ្រាន និយាយថា បទឈប់បាញ់ដំណាក់កាលទី២ មិនទាន់អាចចាប់ផ្ដើមឡើយ ដរាបណាអ៊ីស្រាអែលបន្តរំលោភបំពានកិច្ចព្រមព្រៀង ហើយមិនគោរពបណ្ដាការសន្យារបស់ខ្លួន។ ជាមួយគ្នានេះ លោកបានចោទប្រកាន់អ៊ីស្រាអែលចំៗថា បានរាំងខ្ទប់ការបញ្ជូនជំនួយមនុស្សធម៌ចូលហ្គាហ្សា ដូច្នេះក្រុមហាម៉ាស់ស្នើដល់បណ្ដាប្រទេសជាសម្របសម្រួលបង្កើនការគាបសង្កត់ឲ្យអ៊ីស្រាអែលគោរពតាមដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ឆ្លើយតបការចោទប្រកាន់របស់ក្រុមហាម៉ាស់ ប្រភពសន្តិសុខអ៊ីស្រាអែលមួយបានប្រកាសថា ប្រទេសខ្លួននឹងអនុញ្ញាតឡើងវិញុ ចាប់ពីថ្ងៃទី១០ ខែធ្នូតទៅ ឱ្យមានការឆ្លងកាត់សម្រាប់ការដឹកជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សា មកពីប្រទេសហ្ស៊កដានី។ គួរបញ្ជាក់ថា បទឈប់បាញ់ហ្គាហ្សា គាំទ្រដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលចូលជាធរមានចាប់តាំងពីថ្ងៃទី១០ ខែតុលា បានបញ្ឈប់សង្រ្គាមជាបណ្តោះអាសន្ន បន្ទាប់ពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស់លើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ប៉ុន្តែវានៅតែផុយស្រួយដដែល ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចោទគ្នាទៅវិញទៅមកស្ទើរតែរាល់ថ្ងៃអំពីការរំលោភបំពាន៕ ប្រភព ៖ The Striats times

  • លោក ត្រាំ ថា នឹងទូរស័ព្ទមកមេដឹកនាំកម្ពុជា និងថៃ បញ្ឈប់សង្គ្រាម

    លោក ត្រាំ ថា នឹងទូរស័ព្ទមកមេដឹកនាំកម្ពុជា និងថៃ បញ្ឈប់សង្គ្រាម

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា នឹងទូរស័ព្ទមកមេដឹកនាំកម្ពុជា និង ថៃ បញ្ឈប់សង្គ្រាម ក្រោយពេលផ្ទុះជម្លោះព្រំដែន ជាថ្មី។ យោងតាមការចេញផ្សាយ របស់សារព័ត៌មាន Bloomberg , លោក Trump បាននិយាយអំឡុងព្រឹត្តិការណ៍មួយ រៀបចំឡើងនៅក្នុងរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ថា «ថ្ងៃស្អែក ខ្ញុំនឹងត្រូវធ្វើការហៅទូរស័ព្ទ ទៅប្រទេសទាំងពីរ»។ លោកបានមានប្រសាសន៍ទៀតថា «អាចនិយាយថា ខ្ញុំនឹងហៅទូរសព្ទ ទៅបញ្ឈប់សង្គ្រាមប្រទេស ដែលមានអំណាចខ្លាំងពីរ….យើងកំពុងបង្កើតសន្តិភាព ប្រកបដោយកម្លាំង»។ លោក Trump ធ្លាប់បានគំរាមកំហែងប្រទេសទាំងពីរ ជាមួយនឹងការរឹតបន្តឹងពាណិជ្ជកម្ម ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា នៅក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់ ហើយ នៅក្នុងខែតុលា លោកបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀង Kuala Lumpur ដែលគូសបញ្ជាក់ ពីផ្លូវទៅកាន់សន្តិភាព ជាមួយនឹង កិច្ចព្រមព្រៀងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរ។ ជាការកត់សម្គាល់ លោក…

  • លោក ពូទីន ថា ការចោទរុស្ស៊ីចង់វ៉ៃណាតូ ជាការគិតល្ងង់ខ្លៅសុទ្ធសាធ

    លោក ពូទីន ថា ការចោទរុស្ស៊ីចង់វ៉ៃណាតូ ជាការគិតល្ងង់ខ្លៅសុទ្ធសាធ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសប្រាប់ពិភពលោកថា រូបលោកមិនចង់បង្កើតសហភាពសូវៀតឡើងវិញ ឬក៏មានផែនការឈ្លានពានប្រទេសសមាជិករបស់អង្គការណាតូឡើយ ការគិតបែបនេះ គឺជារឿងឆោតល្ងង់សុទ្ធសាធ។ ការប្រកាសបែបនេះរបស់លោក ពូទីន ធ្វើឡើងឆ្លើយតបការចោទប្រកាន់របស់មេដឹកនាំលោកខាងលិច ដែលនិយាយថា បើសិនមេដឹកនាំរុស្ស៊ីរូបនេះ ឈ្នះសង្គ្រាមនៅអ៊ុយក្រែន នោះថ្ងៃណាមួយ លោកនឹងដឹកនាំទ័ពវាយប្រហារអង្គការណាតូ។ ចេញមុខទាត់ចោលការចោទប្រកាន់នេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានអះអាងប្រាប់អ្នកសារព័ត៌មានថា នេះមិនមែនជាការពិតឡើយ។ លោកប្រធានាធិបតី ពូទីន មិនចង់បង្កើតសហភាពសូវៀតឡើងវិញនោះទេ ព្រោះវាមិនអាចទៅរួចឡើយ ហើយរូបលោកផ្ទាល់ក៏បានបញ្ជាក់រឿងនេះម្តងហើយម្តងទៀត។ មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី ពូទីន ថែមទាំងបដិសេធច្រើនលើកច្រើនសារថា គាត់គ្មានផែនការវាយប្រហារអង្គការណាតូទេ និងថា វិធានការបែបនេះ នឹងក្លាយជារឿងល្ងង់ខ្លៅបំផុតសម្រាប់រុស្ស៊ី ដោយសារឧត្តមភាពយោធាធម្មតារបស់អង្គការណាតូខ្លាំងជាងរុស្ស៊ី។ យ៉ាងណាមិញ បើតាម The straits times, លោកប្រធានាធិបតី ពូទីន ដែលបានកើតនៅសម័យសហភាពសូវៀតក្នុងឆ្នាំ២០០៥ បានចាត់ទុកការដួលរលំនៃសហភាពសូវៀតថា ជាមហន្តរាយភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៃសតវត្សរ៍ទី២០ ដោយសារតែប្រជាជនរុស្ស៊ីរាប់សិបលាននាក់បានស្ថិតនៅក្នុងភាពក្រីក្រ ហើយរុស្ស៊ីខ្លួនឯងបានប្រឈមនឹងការគំរាមកំហែងនៃការបែកបាក់៕ ប្រភព ៖ The…

  • BREAKING: លោក ត្រាំ ថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្រ្គាម

    BREAKING: លោក ត្រាំ ថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្រ្គាម

    BREAKING: លោក ត្រាំ ថានឹងបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ ដើម្បីបញ្ចប់សង្រ្គាម (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បាននិយាយថារូបលោកមានគម្រោងហៅទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា និងថៃ បន្ទាប់ពីជម្លោះព្រំដែនបានផ្ទុះឡើងសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg។ ថ្លែងនៅឯព្រឹត្តិការណ៍មួយនៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃអង្គារ ទី៩ ខែធ្នូ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃស្អែក (ថ្ងៃពុធ ម៉ោងនៅសហរដ្ឋអាមេរិក) ខ្ញុំនឹងហៅទូរស័ព្ទជាមួយប្រទេសទាំង២។ ខ្ញុំនឹងបើកកិច្ចពិភាក្សា​តាម ទូរស័ព្ទមួយ ហើយបញ្ឈប់សង្រ្គាមមួយរវាងប្រទេស២ដ៏មានឥទ្ធិពលបំផុត»។