Category: ព័ត៌មានជាតិ
-

ប៉ូឡូញឱ្យយន្តហោះចម្បាំងអ៊ុយក្រែន ជាថ្នូរនឹងបច្ចេកវិទ្យាយានដ្រូន
វ៉ាសូវី ៖ ប្រទេសប៉ូឡូញកំពុងថ្លឹងថ្លែងលើជម្រើសផ្ទេរយន្តហោះចម្បាំង MiG-29 ទៅកាន់ប្រទេសអ៊ុយក្រែន ជាថ្នូរនឹងលទ្ធភាពទទួលបានបច្ចេកវិទ្យាផលិតយន្តហោះគ្មានមនុស្សបើក ឬយានដ្រូនរបស់ទីក្រុងកៀវ។ ពាក់ព័ន្ធផែនការនេះ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz ក្នុងថ្ងៃពុធ និយាយថា យើងកំពុងចរចាជាមួយភាគីអ៊ុយក្រែន អំពីការផ្ទេរយន្តហោះចម្បាំង MiG-29 ហើយយើងក៏កំពុងពិភាក្សា អំពីការផ្ទេរបច្ចេកវិទ្យាមកកាន់ប៉ូឡូញវិញដែរ ដូចជាការផលិតយន្តហោះដ្រូន។ សាមគ្គីភាពនេះត្រូវតែមានទៅមានមក។ បើតាមអគ្គសេនាធិការកងទ័ពប៉ូឡូញ, យុទ្ធសាស្រ្តនេះ នឹងក្លាយជាធាតុផ្សំចម្បងដល់គោលនយោបាយសម្ព័ន្ធមិត្ត ក្នុងការគាំទ្រអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ី ពិសេសថែរក្សាសន្តិសុខព្រំដែនប៉ែកខាងកើតរបស់អង្គការណាតូ។ ភារកិច្ចរបស់យន្តហោះចម្បាំង MiG សល់ពីសម័យសូវៀត នឹងត្រូវបានអនុវត្តជំនួសដោយយន្តហោះ F-16 និង FA-50។ យន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងត្រូវបានខ្នងបង្អែកអឺរ៉ុបប្រគល់ឲ្យអ៊ុយក្រែន ដើម្បីយកមកតទល់ជាមួយរុស្ស៊ីក្នុងសង្គ្រាមដ៏ក្តៅគគុក ចាប់តាំងពីឆ្នាំ២០២២មក។ ប៉ូឡូញ គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលគាំទ្រអ៊ុយក្រែន និងតែងតែជាប្រទេសឈានមុខគេមួយ ក្នុងការផ្គត់ផ្គង់សព្វាអាវុធដល់ទីក្រុងកៀវ ហើយក៏ជាប្រទេសដំបូងគេដែលសន្យាផ្តល់រថក្រោះ Leopard 2 ដល់អ៊ុយក្រែនផងដែរ៕ ប្រភព ៖ the straits times
-

នៅតំបន់រង្វង់មូលស្រអែមខេត្តព្រះវិហារស្ងាត់ជ្រងំបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋាន
ព្រះវិហារ៖ នៅតំបន់រង្វង់មូលស្រអែមនៃខេត្តព្រះវិហារ តំបន់ដែលធ្លាប់តែអ៊ូអរមមាញឹកតែនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ មានសភាពស្ងាត់ជ្រងំគួរឱ្យសង្រេងបន្ទាប់ពីប្រជាពលរដ្ឋបានចាកចេញពីលំនៅដ្ឋានទៅរកមណ្ឌលសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ និងពលរដ្ឋខ្លះទៀត បានចាកចេញពីលំនៅឋានទៅកាន់ទីរួមខេត្ត ក៏ដូចជាទៅកាន់បណ្ដាខេត្តដទៃទៀត ដើម្បីរក្សាសុវត្ថិភាព ។ និយាយទៅដល់ចោរឈ្លានពានលោកស្រី វ៉ាន់ ស្រីអែម ប្រជាពលរដ្ឋរស់នៅស្រអែម បាននិយាយថា យោធាថៃបានបើកការបាញ់ប្រហារមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៧ ខែធ្នូ ហើយបានផ្លោងគ្រាប់ចូលមកដល់តំបន់ស្រអែមនេះដែរដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ។ដែលមានកូនតូចក៏ដូចជាកូនៗនៅក្នុងបន្ទប់ និងចាស់ជរានៅក្នុងបន្ទុកផងនោះ ចាកចេញពីលំនៅឋានចាប់ពីល្ងាចថ្ងៃទី៧ធ្នូរហូតដល់ថ្ងៃទី១០ ដែលធ្វើឱ្យសភាពនៅតំបន់នេះស្ងប់ស្ងាត់ ប៉ុន្តែសំលេងប្លោងគ្រាប់របស់ថៃ នៅតែលឺទាំងថ្ងៃទាំងយប់។ សូមជម្រាបថាគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋដែលជាជនស្លូតត្រង់បានភៀសសឹកបានកើនឡើង ដល់ ៣៧ ១១៥ គ្រួសារស្មើនឹង ១២៧ ១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១ ៩៧៤ នាក់ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៦ ខេត្តគឺខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប៕
-

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ ការអត់ធ្មត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ ដែលមនុស្សធម្មតាមិនអាចធ្វើបាន ព្រោះយល់ពីតម្លៃនៃការថែរក្សាសន្តិភាព
ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ការអត់របស់សម្តេចតេជោ និងសម្តេចធិបតី ជាការអត់ធ្មត់ដែលមនុស្សធម្មតា មិនអាចធ្វើបាន ពីព្រោះសម្តេចទាំង២ យល់ពីតម្លៃនៃការថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគោរពស្រឡាញ់ប្រទេសជិតខាងបើទោះបីជាថៃ ប្រមាថយ៉ាងណាក៏ដោយ ។ ការលើកឡើងនេះធ្វើឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរខួបទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី មានប្រសាស៍បន្ថែមថា ការថែរក្សាសន្តិភាព ជាការលំបាកកម្ពុជា ជាប្រទេសមួយដែលឆ្លងកាត់ និងមានបទពិសោធន៍ក្នុងភ្លើងសង្គ្រាមយូរអង្វែង ដែលសម្តេចតេជោ ហ៊ុន សែន លោកស្គាល់ច្បាស់ ហើយលោកមានគុណសម្បត្តិធំធេងក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដែលលោកបានឱ្យតម្លៃទៅលើសិទ្ធិរស់រានមានជីវិត ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ជាថ្នាក់ដឹកនាំដែលមានកិត្តិនាម និងកិត្តិយស នៅលើឆាកអន្តរជាតិ បានឱ្យតម្លៃទៅលើសន្តិភាព យើងទាំងអស់គ្នា ដឹងហើយថាក្នុងមួយរយៈនៃជម្លោះប្រដាប់អាវុធជាមួយប្រទេសថៃ យើងដឹងថាមេដឹកនាំរបស់យើងមានកិត្តិយស មានកិត្តិនាមនៅលើឆាកអន្តរជាតិ…
-

កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយ ព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនបងប្អូនប្រជាជនភៀសសឹក៣៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងខេត្តឧត្តរមានជ័យ
ព្រះវិហារ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនជួយសម្រាលការលំបាកដល់ប្រជានុរាស្ត្រភៀសសឹកចំនួន ៣.៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងចំណោមមណ្ឌលសុវត្ថិភាពចំនួន៦ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ នាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង…
-

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកចំមន្ទីរពេទ្យស្លាប់មនុស្ស ៣១នាក់
ណៃពិដោ ៖ មនុស្ស ៣១នាក់បានស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាវាយលុកផ្លូវអាកាសលើមន្ទីរពេទ្យមួយកន្លែង ដែលនេះជាការវាយប្រហារដ៏ក្រៀមក្រំ មុនការបោះឆ្នោតចាប់ផ្តើមឡើងពីថ្ងៃទី២៨ ខែធ្នូនេះ។ បុគ្គលិកជួយសង្គ្រោះនៅនឹងកន្លែង លោក Wai Hun Aung ក្នុងថ្ងៃព្រហស្បតិ៍នេះ និយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់យោធាបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Mrauk-U ភាគខាងលិចរដ្ឋរ៉ាក់ឃីន ជាប់ព្រំដែនប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃពុធ។ បើតាមបុគ្គលិកជួយសង្គ្រោះដដែល ស្ថានការណ៍នាពេលនេះគឺអាក្រក់ខ្លាំងណាស់… យើងអាចបញ្ជាក់បានថា មានអ្នកស្លាប់ចំនួន ៣១នាក់ហើយ តែយើងរំពឹងថា នឹងមានអ្នកស្លាប់កើនឡើងថែមទៀត ខណៈមនុស្សចំនួន ៦៨នាក់រងរបួសធ្ងន់-ស្រាល។ ភ្លាមៗ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ។ យោងតាមក្រុមអ្នកឃ្លាំមើលជម្លោះ, របបយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយប្រហារផ្លូវអាកាសពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីសង្រ្គាមស៊ីវិលផ្ទុះឡើងនៅក្នុងប្រទេស។ មីយ៉ាន់ម៉ាបានជាប់នៅក្នុងជម្លោះដ៏ឃោរឃៅចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលរបបយោធាដឹកនាំដោយលោក មីន អោងឡាំង បានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី ដោយបិទបញ្ចប់របបលទ្ធិប្រជាធិបតេយ្យរយៈពេលមួយទសវត្សរ៍៕ ប្រភព ៖ AFP
-

លោក ពូទីន ជំរុញពង្រឹងទំនាក់ទំនងយោធា និងថាមពលនុយក្លេអ៊ែរជាមួយឥណ្ឌូណេស៊ី
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងថ្ងៃពុធ បានធ្វើជាម្ចាស់ផ្ទះទទួលសមភាគីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅទីក្រុងមូស្គូ ដោយផ្តល់កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ និងសាទរចំពោះទំនាក់ទំនងផ្នែកយោធាកាន់តែស៊ីជម្រៅ ស្របពេលរុស្ស៊ីព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសធំៗលើពិភពលោក។ នេះគឺជាជំនួបលើកទីពីរហើយ រវាងលោកប្រធានាធិបតី Putin និង Prabowo ដែលផ្តោតសំខាន់លើការជំរុញការនាំចេញស្រូវសាលី និងការផ្ទេរបច្ចេកវិទ្យា ចំពេលមានសម្ពាធទណ្ឌកម្មរបស់លោកខាងលិច ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។ កំឡុងជំនួបនោះ លោក Putin បានលើកឡើងថា រុស្ស៊ីនឹងផ្តល់ជំនួយសាងសង់រោងចក្រថាមពលនុយក្លេអែរដំបូងបង្អស់របស់ឥណ្ឌូណេស៊ីនៅឆ្នាំ ២០៣២ និងការស្តារពាណិជ្ជកម្មទ្វេភាគីឡើងវិញ បន្ទាប់ពីធ្លាក់ចុះការនាំចេញស្រូវសាលីរបស់រុស្ស៊ីទៅកាន់ឥណ្ឌូណេស៊ី។ បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការយោធាដ៏រឹងមាំ រួមទាំងការហ្វឹកហ្វឺនកងទ័ពឥណ្ឌូណេស៊ីនៅរុស្ស៊ី និងការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រជ្វា។ ចុងបញ្ចប់នៃជំនួបនេះ លោកប្រធានាធិបត Prabowo បានអញ្ជើញលោក Putin ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីក្នុងកំឡុងឆ្នាំ ២០២៦ ឬ២០២៧ ការនេះបានសបញ្ជាក់អំពីការពង្រឹងគោលនយោបាយការបរទេសរបស់ឥណ្ឌូណេស៊ី ក្នុងការបើកទូលាយចងសម្ព័ន្ធមិត្តជាមួយប្រទេសដទៃ និងមិនចូលបក្សសម្ព័ន្ធជាមួយប្រទេសណាមួយរបស់ឥណ្ឌូណេស៊ី៕ ប្រភព ៖ modern diplomacy
-

-

នៅម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់
នៅម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ ក្រសួងការពារជាតិកម្ពុជា សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ប្រហារ ក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ – ម៉ោង១០៖០៦នាទី យោធាថៃបានបើកការវាយប្រហារមុនមកលើ ទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ក្នុងតំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពានយ៉ាងស្វិតស្វាញ់ និងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូននៅពេលក្រោយ៕
-

ព្រះមហាក្សត្រព្រះរាជទាន ១០ម៉ឺដុល្លារ ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនដប់ម៉ឺនដុល្លារអាមេរិក ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង ប្រគល់ជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំក្រសួងព្រះបរមរាជវាំង។ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមខាងលើនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សារលិខិតនោះមានខ្លឹមសារដើមថា៖ «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួល ព្រះរាជទ្រព្យ ចំនួន 100.000USD (មួយរយពាន់ដុល្លារអាម៉េរិក)…
-

អគ្គទីប្រឹក្សាកម្ពុជា ជម្រាបជូនមហាសន្និបាតអង្គកាសហប្រជាតិ អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បានចូលរួមថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្របសម្រួលជំនួយសង្រ្គោះបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌ រួមទាំងជំនួយសេដ្ឋកិច្ចពិសេស” ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃបញ្ឈប់អារិភាពជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធធុនធ្ងន់ បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើកម្ពុជា រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល មកលើរចនាសម្ព័ន្ធស៊ីវិល និងទីតាំងស៊ីវិលផ្សេងទៀត ហើយត្រូវអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។ សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕ ដោយ AKP ផែន រតនៈ