Category: ព័ត៌មានជាតិ
-

BREAKING (Update): គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក សមរភូមិខេត្តឧត្តរមានជ័យ កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង
BREAKING (Update): គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក សមរភូមិខេត្តឧត្តរមានជ័យ កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំង (ឧត្តរមានជ័យ)៖ គិតត្រឹមម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ លើ៤សមរភូមិ នៅប្រាសាទតាមាន់ ប្រាសាទតាក្របី ថ្មដូន និងប្រាសាទខ្នារ កងទ័ពកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក។ រហូតមកទល់ពេលនេះ កម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានប្រើប្រាស់អាវុធធន់ធ្ងន់ដើម្បីធ្វើការតបតការពារដែនអធិបតេយ្យកម្ពុជា ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត៕
-

ឥណ្ឌូណេស៊ីប្រើដំរីជួយសម្អាតកំទេចកំទី ក្រោយទឹកជំនន់នៅសូម៉ាត្រា
ហ្សាកាតា ៖ ឥណ្ឌូណេស៊ីប្រើសត្វដំរីចំនួន ៤ក្បាល ដែលមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺនក្នុងស្រុក ជួយជាកម្លាំងដល់ក្រុមការងារបោសសម្អាតកំទេចកំទីគល់ឈើតូចធំ និងជួយដល់យានជំនិះដែលជាប់គាំងនៅស្រុក Pidie Jaya ខេត្តអាសេ ដែលរងគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាងគេ។ បើតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB), មកទល់ពេលនេះ មានមនុស្សស្លាប់ចំនួន ៩៦១នាក់នៅទូទាំងភាគខាងជើង និងភាគខាងលិចកោះស៊ូម៉ាត្រា ខណៈជាង ១លាននាក់ទៀតបង្ខំចិត្តផ្លាស់ទីលំនៅ។ ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារអភិរក្សធនធានធម្មជាតិខេត្តអាសេ លោក Hadi Sofyan និយាយថា មូលហេតុដែលយើងប្រើសត្វដំរីជួយជាកម្លាំង ពីព្រោះពួកយើងផ្តោតចម្បងលើការបោសសម្អាតកំទេចកំទីគល់ឈើនៅពីមុខផ្ទះរបស់ប្រជាជន ដើម្បីអនុញ្ញាតឱ្យពួកគេអាចចូលទៅរស់នៅជាធម្មតាវិញបាន។ មិនត្រឹមតែប៉ុណ្ណោះ បើសិនមានរថយន្តណាមួយជាប់គាំង នោះយើងក៏អាចប្រើដំរីដើម្បីជួយបានដែរ ដូច្នេះសត្វមហាយក្សមួយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស។ រីឯលោក Al Atif Musli ជាអ្នកនៅរស់រានមានជីវិតពីទឹកជំនន់ បាននិយាយថា ការនាំយកដំរីមកកាន់ទីនេះ គឺពិតជាអាចជួយដល់ប្រជាជននៃភូមិ Meunasah Bie។ គួរបញ្ជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto បានបញ្ជាទិញឧទ្ធម្ភាគចក្រដល់ទៅ ២០០ គ្រឿងនៅឆ្នាំ ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ និងកែលម្អការត្រៀមខ្លួនទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ។ ឥណ្ឌូណេស៊ី តែងជួបគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់…
-

សម្តេចតេជោ ហ៊ុន សែន៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល
សម្តេចតេជោ ហ៊ុន សែន៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះថា ក្រោយការអត់ធ្មត់លើស២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។សម្តេចតេជោបានបន្តថា ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញ និងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃអនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា ១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយឱបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃមិនហ៊ានវាយ ឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕
-

កម្ពុជា-វៀតណាម បញ្ជាក់អំពីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត
ព្រៃវែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាស នៃពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម (ខេត្តតៃនិញរ បស់វៀតណាម)ដោយភាគីទាំងពីរ នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ។ អាន៖ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនេះ, ឯកឧត្តមបានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗ របស់កម្ពុជា ក្នុងការធានាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់។ ឯកឧត្តម បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចបវរធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ។…
-

ន័រវែស ចាយ ៦.៤ ពាន់លានដុល្លារ ទិញនាវាមុជទឹក និងមីស៊ីលបាញ់គោលដៅឆ្ងាយៗទប់ទល់រុស្ស៊ី
អូស្លូ ៖ ប្រទេសន័រវែសគ្រោងជះលុយដល់ទៅ ៦.៤ពាន់លានដុល្លារ បញ្ជាទិញនាវាមុជទឹកចំនួន ២គ្រឿង បន្ថែមពីលើ ៤គ្រឿងដែលបានបញ្ជាទិញរួចហើយពីក្រុមហ៊ុន TKMS របស់អាល្លឺម៉ង់ រួមទាំងមីស៊ីលបង្កើនសមត្ថភាពវាយប្រហារក្នុងចម្ងាយឆ្ងាយរបស់កងទ័ពន័រវែស។ នេះបើតាម Defense News ចុះផ្សាយក្នុងថ្ងៃសៅរ៍។ មូលហេតុដែលន័រវែសជះលុយរាប់ពាន់លានដុល្លារពង្រឹងវិស័យការពារជាតិ គឺមានគោលបំណងត្រៀមខ្លួនទប់ទល់ការបង្កហេតុណាមួយរបស់រុស្ស៊ី បន្ទាប់ពីមានយន្តហោះដ្រូន ដែលគេសង្ស័យជារបស់ទីក្រុងមូស្គូ តែងហោះរំលោភដែនអាកាសសម្ព័ន្ធមិត្តណាតូ។ ម្យ៉ាងវិញទៀត ន័រវែសក៏មានការព្រួយបារម្ភផងដែរថា រុស្ស៊ីនឹងប្តូរគោលដៅឈ្លានពានលើតំបន់បាល់ទិក បន្ទាប់ពីការដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែនរួច។ ហើយថ្មីៗនេះ មន្រ្តីអាល្លឺម៉ង់បានព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារលើអង្គការណាតូនៅឆ្នាំ២០២៩។ យោងតាមសេចក្តីថ្លែងការណ៍, រដ្ឋាភិបាលបានបញ្ជូនសំណើទិញនាវាមុជទឹកថែមនេះទៅកាន់សភារួចរាល់ហើយដើម្បីអនុម័ត ហើយផែនការរបស់ន័រវែសនេះ នឹងជួយផ្តល់ហិរញ្ញប្បទានដល់ខ្សែសង្វាក់ផលិតកម្មទី២នៅប្រទេសអាល្លឺម៉ង់ ដើម្បីធានាថា ការសាងសង់នាវាមុជទឹកថ្មីនឹងដំណើរការយ៉ាងឆាប់រហ័ស។ ថ្លែងគាំទ្រសំណើនេះ រដ្ឋមន្រ្តីការពារជាតិន័រវែស លោក Tore O. Sandvik និយាយថា ន័រវែស គឺជាប្រទេសជាប់មាត់សមុទ្រ និងដែនសមុទ្រ ហើយនាវាមុជទឹក គឺជាចំណុចស្នូលនៃការការពារប្រទេសរបស់យើង ដើម្បីទប់ទល់សត្រូវដ៏ខ្លាំងក្លាណាមួយ។ បើតាមរដ្ឋាភិបាល, នាវាមុជទឹក ២គ្រឿង ក្នុងចំណោម ៤គ្រឿង ដែលន័រវែសបញ្ជាទិញពីមុន ពីក្រុមហ៊ុន TKMS ក្នុងឆ្នាំ…
-

ឥណ្ឌា និងរុស្ស៊ី ដាក់មហិច្ឆតាជំរុញពាណិជ្ជកម្មកើនដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០
ញូវដែលី ៖ ប្រទេសឥណ្ឌា និងរុស្ស៊ី កំណត់គោលដៅប្រកបដោយមហិច្ឆតាបង្កើនសន្ទុះពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១០០ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់កម្រិតខ្ពស់បំផុត ទោះបីមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ យោងតាម RT, គោលដៅនេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានព្រមព្រៀងជំរុញភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះរួមមានផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថាមពល ឱសថ និងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ បើតាមលោកប្រធានាធិបតី ពូទីន, ដើម្បីសម្រេចបាននូវគោលដៅនេះ កម្មវិធីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរុស្ស៊ី-ឥណ្ឌារហូតដល់ឆ្នាំ២០៣០ ត្រូវបានសម្របសម្រួល កំណត់ស្តង់ដារសម្រាប់ស្ថាប័នអន្តររដ្ឋាភិបាល ដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងជំរុញគម្រោងរួមគ្នា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការវិនិយោគ។ ចំណែកលោកនាយករដ្ឋមន្រ្តី ម៉ូឌី ក៏បានអះអាងដែរថា កម្លាំងចលករធំបំផុតរវាងប្រទេសទាំងពីរ គឺការជឿទុកចិត្តគ្នាទៅវិញទៅមក។ ដូច្នេះលោកជឿជាក់ថា ឥណ្ឌា-រុស្ស៊ី នឹងអាចឈានដល់គោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ ១០០ ពាន់លានដុល្លារនៅមុនឆ្នាំ ២០៣០៕ ប្រភព ៖ RT
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្វាយសារលិខិតអបអរព្រះករុណាព្រះមហាក្សត្រកម្ពុជា បានចូលជាសមាជិកសមាគត នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រនៅប្រទេសបារាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគោរពថ្វាយសារលិខិតជូនព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ វិសេសវិសាល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានចូលជាសមាជិកសមាគត (membre associé) នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រ ឯនាយសមុទ្រ នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ សម្ដេចធិបតីបានបញ្ជាក់ក្នុងសារលិខិតថា ក្នុងសេចក្តីអំណរសាទរយ៉ាងឧឡារិកថ្វាយចំពោះមហាកិត្តិយស ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបាននាឱកាសនេះ សម្ដេចធិបតី ថា ពិតជាមានអត្ថន័យទូលំទូលាយ សម្រាប់ប្រជាជនគ្រប់រូបនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសតេជះ សម្ភារឫទ្ធាបារមី នៃ ព្រះករុណា អង្គព្រះមហាក្សត្រ ដែលជានិច្ចកាលព្រះអង្គតែងបំពេញបេសកកម្ម បម្រើ ឧត្តមប្រយោជន៍ជាតិ ប្រជាពលរដ្ឋរបស់ព្រះអង្គ ហើយក៏បានឆ្លុះបញ្ចាំងពីតម្លាភាពប្រសិទ្ធភាពជាមួយនឹង ការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព និងសុខុមាលភាពប្រជាជនរបស់ព្រះអង្គជារៀងរហូតមក៕
-

តៃវ៉ាន់ចោទចិនពង្រាយនាវាចម្បាំងបង្កហេតុ
តៃប៉ិ ៖ តៃវ៉ាន់ចោទចិនដាក់ពង្រាយនាវាចម្បាំងយ៉ាងច្រើន ក្នុងគោលដៅធ្វើប្រតិបត្តិការយោធា ដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រ ចាប់ពីសមុទ្រលឿងរហូតដល់សមុទ្រចិនខាងត្បូង ដែលបង្កជាការគំរាមកំហែងដល់តំបន់ទាំងមូល។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោកស្រី Karen Kuo និយាយថា ក្រសួងការពារជាតិ និងទីភ្នាក់ងារសន្តិសុខកំពុងតាមដានសកម្មភាពចិននេះយ៉ាងដិតដល់ និងប្រកបដោយទំនុកចិត្តក្នុងការគ្រប់គ្រងស្ថានការណ៍។ យ៉ាងណា លោកស្រីមិនបានបង្ហើបពីចំនួននាវាចម្បាំងដែលចិនដាក់ពង្រាយទេ ប៉ុន្តែប្រភពសន្តិសុខមួយបានឱ្យដឹងថា ចំនួននាវាចម្បាំងទាំងនោះមានច្រើនគួរឱ្យកត់សម្គាល់។ បើតាមលោកស្រី Kuo, ប្រតិបត្តិការនេះមិនពាក់ព័ន្ធនឹងច្រកសមុទ្រតៃវ៉ាន់ទេ ប៉ុន្តែវាគ្របដណ្តប់តំបន់យ៉ាងទូលំទូលាយ ចាប់ពីភាគខាងត្បូងសមុទ្រលឿនរហូតដល់សមុទ្រចិនខាងកើត ក្បែរកោះ Diaoyu ហើយឆ្លងចូលដល់សមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ អ្នកនាំពាក្យរូបនេះបន្ថែមថា សកម្មភាពចិននេះបានបង្កគំរាមកំហែង និងប៉ះពាល់ដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងក្នុងតំបន់ទាំងមូល ដូច្នេះតៃវ៉ាន់ជំរុញឱ្យចិនរក្សាការអត់ធ្មត់។ ឆ្លើយតបការលើកឡើងរបស់តៃវ៉ាន់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកចិនធ្វើប្រតិបត្តិការស្របតាមច្បាប់ និងបានជំរុញឱ្យភាគីពាក់ព័ន្ធកុំប្រតិកម្មហួសហេតុ ឬបង្កើតព័ត៌មានគ្មានមូលដ្ឋាន។ បើតាមការព្រមានរបស់ប្រធានចារកម្មតៃវ៉ាន់ លោក Tsai Ming-yen, ចន្លោះខែតុលា ដល់ខែធ្នូ គឺជារដូវកាលនៃសមយុទ្ធវាយតម្លៃប្រចាំឆ្នាំរបស់ចិន ហើយទីក្រុងប៉េកាំងអាចបង្វែរសកម្មភាពយោធាធម្មតា ទៅជាសមយុទ្ធដែលមានគោលដៅវាយប្រហារកោះតៃវ៉ាន់៕ ប្រភព ៖ AFP
-

កម្ពុជាប្រារព្ធបើកបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា២០២៥
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីបើកវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ក្រោមប្រធានបទ “ការកសាងសង្គមឌីជីថលកម្ពុជា ប្រកបដោយបរិយាបន្ន (Building Cambodia’s Inclusive Digital Society)” ដែលជាព្រឹត្តិការណ៍អមក្នុង វេទិការដ្ឋាភិបាលឌីជីថល ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការជាតិ-អន្តរជាតិពាក់ព័ន្ធ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ពុធ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកស្រី Esther McFarlane មន្ត្រីទទួលបន្ទុកការិយាល័យ អង្គការយូណេស្កូប្រចាំនៅភ្នំពេញ លោក ធី ទ្រី នាយកប្រតិបត្តិ/និពន្ធនាយក អង្គការទិន្នន័យអំពីការអភិវឌ្ឍ កម្ពុជា (ODC) លោក Chengetai Masango ប្រធានការិយាល័យ លេខាធិការដ្ឋានអង្គការសហប្រជាជាតិ (UN) នៃវេទិកាអភិបាលកិច្ចអ៊ីនធឺណិត ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងមកពីភាគីពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…
-

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ថៃ៖ «កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេ ហើយកុំប្រមាថជាតិសាសន៍ខ្មែរ»
សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបអ្នករិះគន់ថៃ៖ «កម្ពុជាមិនបានប្រើលុយចិនរៀបចំស៊ីហ្គេមទេ ហើយកុំប្រមាថជាតិសាសន៍ខ្មែរ» (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា ដែលត្រូវបានជនជាតិថៃមួយចំនួនបកស្រាយខុសថា ជាការឌឺដងឱ្យប្រទេសថៃដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥។ នៅក្នុងសារលិខិតបំភ្លឺ សម្តេចតេជោ បានសម្តែងការហួសចិត្តចំពោះការលើកឡើងរបស់ជនជាតិថៃមួយចំនួន ដែលតាំងខ្លួនជាប្រទេសអ្នកមាន ហើយមើលងាយកម្ពុជាថាជា «ប្រទេសអ្នកក្រ ដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស»។ ជាពិសេសចំពោះការប្រឌិតរឿងថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «និយាយពីការចំណាយសម្រាប់ការប្រកួត យើងមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន»។ សម្តេចបានពន្យល់លម្អិតថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់មិត្តចិនក៏ពិតមែន ប៉ុន្តែរាល់ការចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាថវិកាជាតិសុទ្ធសាធ ដែលកើតចេញពីការសន្សំសំចៃរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បានលើកឡើងពីយុទ្ធសាស្ត្រគ្រប់គ្រងថវិកាជាតិ ដោយមានការជួយជ្រោមជ្រែងពី «មេផ្ទះ» ដ៏ពូកែពីររូបគឺ ឯកឧត្តម…