Category: ព័ត៌មានជាតិ
-

ឯកឧត្តម ឈាង រ៉ា ៖ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល
(ភ្នំពេញ)៖ បរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និង សូមបង្កើនសកម្មភាពបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគឈាម ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ។ នេះជាប្រសាសន៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈអញ្ជើញ ពិនិត្យការបម្រើសេវាសុខាភិបាល និង សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម និង បងប្អូនប្រជាពលរដ្ឋអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម ត្រូវបង្កើនសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា ។ ឯកឧត្តមសាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការ ទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…
-

-

អឺរ៉ុបប្រកាសឲ្យ២៤០លានដុល្លារដល់ស៊ីរី ក្រោយអាសាតដួលរលំ១ខែ
បរទេស ៖ ក្រោយរយៈជាង១ខែនៃការដួលរលំរបបដឹកនាំ របស់អតីតប្រធានាធិបតី Assad ពេលនេះ ស៊ីរីនឹងទទួលបានកញ្ចប់ជំនួយផ្លូវការ ២៣៥លានអឺរ៉ូ ឬ ជាង២៤០លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប។ លោកស្រី Hadja Lahbib ប្រធានគ្រប់គ្រងវិបត្តិ ប្រចាំសហភាពអឺរ៉ុប បានប្រកាសកញ្ចប់ជំនួយនេះ កាលពីថ្ងៃសុក្រ ក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសស៊ីរី ហើយនេះគឺដំណើរលើកដំបូង របស់មន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុប ចាប់តាំងពីការបណ្តេញ លោក Bashar al-Assad ចេញពីតំណែង។ លោកស្រី បានមានប្រសាសន៍ថា «មូលនិធិរបស់យើងនឹងរួមចំណែកដល់តម្រូវការមូលដ្ឋាន ដូចជា ទីជម្រក អាហារ ទឹកស្អាត អនាម័យ ការថែទាំសុខភាព ការអប់រំ និងការសង្គ្រោះបន្ទាន់ ផ្នែកផ្សេងៗទៀត ជាដើម»។ លោកស្រីសង្កត់ធ្ងន់ថា «យើងស្ថិតនៅចំណុចរបត់មួយ ហើយការសម្រេចចិត្ត ដែលនឹងត្រូវធ្វើឡើង ក្នុងប៉ុន្មានថ្ងៃ និង ខែខាងមុខនេះ នឹងមានសារៈសំខាន់»។ គួរបញ្ជាក់ថា ក្រុមអ៊ិស្លាមនិយម HTS បានដឹកនាំការវាយលុក បណ្តេញលោក Assad…
-

រុស្ស៊ី-អ៊ីរ៉ង់ចុះសន្ធិសញ្ញាពង្រឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្ម
បរទេស ៖ រុស្ស៊ី និងអ៊ីរ៉ង់បានចុះហត្ថលេខា លើសន្ធិសញ្ញាថ្មីមួយ កាលពីថ្ងៃសុក្រ ដោយសង្កត់ធ្ងន់ លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា របស់ពួកគេ នៅក្នុងអ្វីដែលភាគីទាំងពីរចាត់ទុកថា ជាព្រឹត្តិការណ៍ ដ៏សំខាន់ នៅក្នុងទំនាក់ទំនង ប្រទេសទាំងពីរ។ ទីក្រុងមូស្គូចាត់ទុក សាធារណរដ្ឋឥស្លាមមួយនេះ ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ចាប់តាំងពីមានសង្គ្រាម ជាមួយប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយការណ៍នេះ ធ្វើឱ្យលោកខាងលិចព្រួយបារម្ភ ដែលមើលឃើញថា ប្រទេសទាំងពីរជាតួអង្គអាក្រក់ នៅលើឆាកពិភពលោក។ ភាគីទាំងពីរបានយល់ព្រមជួយគ្នាទៅវិញទៅមក ប្រឆាំងនឹង «ការគំរាមកំហែងសន្តិសុខ» ទូទៅ នេះបើយោងតាមច្បាប់ចម្លង នៃ កតិកាសញ្ញាថ្មី ដែលត្រូវបានបង្ហាញ ដោយវិមានក្រឹមឡាំង។ ប៉ុន្តែ ពុំមានការចែង ពីការការពារ ទៅវិញទៅមក ដូចជា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា រវាងរុស្ស៊ី និងកូរ៉េខាងជើង កាលពីឆ្នាំមុន នោះទេ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian…
-

អង់គ្លេស-អ៊ុយក្រែនឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការយោធា ១០០ឆ្នាំ
បរទេស៖ មេដឹកនាំរបស់ចក្រភពអង់គ្លេស និងអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការយោធា «សម្គាល់១០០ឆ្នាំ» ដែលជាការសន្យាពង្រឹងទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer ទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ លោក Keir Starmer បានប្រាប់អ្នកយកព័ត៌មាន នៅទីនោះថា «យើងរួមគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដ៏សំខាន់មួយ ដែលជាប្រភេទកិច្ចព្រមព្រៀងដំបូងបំផុត សំដៅលើភាពជាដៃគូថ្មី រវាងចក្រភពអង់គ្លេស និងអ៊ុយក្រែន ដែលឆ្លុះបញ្ចាំង ពីក្តីស្រឡាញ់ដ៏ធំធេង រវាងប្រជាជាតិទាំងពីរ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានសាទរចំពោះកិច្ចព្រមព្រៀង «១០០ឆ្នាំ» នេះ ហើយលោកថែមទាំងបាននិយាយ រំលេចពីក្តីសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀង ស្រដៀងគ្នានេះ ជាមួយសម្ព័ន្ធមិត្តផ្សេងៗទៀត។ លោក Zelensky បាននិយាយទៀតថា «ទំនាក់ទំនង រវាងអ៊ុយក្រែន និងចក្រភពអង់គ្លេស ឥឡូវនេះ មានភាពជិតស្និទ្ធ ជាងពេលណាៗទាំងអស់»។ ចក្រភពអង់គ្លេស…
-

Gaza ត្រូវការ១០ពាន់លានដុល្លារ ស្តារប្រព័ន្ធសុខាភិបាល
បរទេស ៖ អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានប្រកាសឲ្យដឹងថា ទំហំទឹកប្រាក់ យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ត្រូវការជាចាំបាច់ ទើបអាចកសាងប្រព័ន្ធសុខាភិបាល នៅក្នុងតំបន់ Gaza ឡើងវិញបាន។ លោក Rik Peeperkorn តំណាងរបស់អង្គការសុខភាពពិភពលោក ប្រចាំនៅទឹកដីប៉ាឡេស្ទីន បានឲ្យដឹងថា យោងតាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ត្រូវចំណាយទឹកប្រាក់ យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ ទើបអាចកសាងឡើងវិញ នូវប្រព័ន្ធសុខាភិបាល ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សា អំឡុងរយៈពេលចន្លោះ ពី៥ ទៅ ៧ឆ្នាំ ខាងមុខ។ លោក Rik Peeperkorn បាននិយាយថា «តម្រូវការនេះ គឺធំធេងណាស់»។ លោកបានបន្ថែមថា «ការផ្តោតអារម្មណ៍ ក្នុងរយៈពេលខាងមុខនេះ គួរផ្តោតខ្លាំង លើជំនួយមនុស្សធម៌ ក៏ដូចជា ប្រព័ន្ធសុខភាព ផងដែរ»។ ទន្ទឹមនឹងនោះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា «តិចជាងពាក់កណ្តាលនៃមន្ទីរពេទ្យសរុប…
-

អ្នកបើកបរយន្តហោះអាមេរិកស្រវឹងស្រា ពន្យាពេលហោះហើរ
បរទេស៖ អ្នកបើកយន្តហោះម្នាក់របស់ក្រុមហ៊ុនកអាកាសចរណ៍អាមេរិក Southwest Airlines ត្រូវបានចាប់ខ្លួន ពីបទស្រវឹងស្រា នាំឲ្យមានការពន្យារពេល ហោះហើរ ៤ម៉ោង។ កាសែត VNexpress បានចុះផ្សាយ នៅថ្ងៃសុក្រនេះថា បន្ទាប់ពីធុំក្លិនគ្រឿងស្រវឹង Pilot ឈ្មោះ David Allsop អាយុ៥២ឆ្នាំ ជាជនជាតិអាមេរិក ត្រូវបាននាំខ្លួន ចេញពីកាប៊ីនយន្ដហោះ ហើយត្រូវបានចាប់ខ្លួន ដោយសារស្រវឹង មុនពេលមានជើងហោះហើរ លេខ 3772 ចាកចេញពីរដ្ឋ Georgia ទៅកាន់ទីក្រុង Chicago សហរដ្ឋអាមេរិក បណ្តាលឱ្យមានការពន្យារពេល ៤ម៉ោង។ ហេតុការណ៍នេះបានកើតឡើង នៅឯអាកាសយានដ្ឋានអន្តរជាតិ Savannah/Hilton Head នៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃពុធ សប្តាហ៍នេះ នេះបើយោងតាមការិយាល័យតម្រួតតំបន់ Chatham ចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន CNN ។ ប្រភពបានឲ្យដឹងថា លោក Allsop កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទបើកបរយន្តហោះ ក្រោមឥទ្ធិពលនៃជាតិអាល់កុល ភ្លាមៗ។ យ៉ាងណាមិញ…
-

មុខជំនួញជាង ១ម៉ឺនទីតាំងក្ស័យធននៅជប៉ុន ជារឿងមិនធ្លាប់មានក្នុងពេល ១១ឆ្នាំ
តូក្យូ ៖ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន Tokyo Shoko Research បានឱ្យដឹងនាពេលថ្មីៗនេះថា ក្នុងឆ្នាំ ២០២៤ ចំនួនមុខជំនួញប្រកាសក្ស័យធននៅជប៉ុន បានកើនឡើងលើសពី ១០,០០០ទីតាំងជាលើកដំបូង ក្នុងរយៈពេល ១១ឆ្នាំ ដោយសារតែអាជីវកម្មទាំងនោះ ប្រឈមនឹងកង្វះកម្លាំងពលកម្ម និងតម្លៃទំនិញនាំចូលកើនឡើងព្រោះប្រាក់យ៉េនធ្លាក់ចុះខ្លាំង។ ក្រុមហ៊ុនស្រាវជ្រាវឥណទានមួយនេះ បានគូសបញ្ជាក់ថា មូលហេតុដែលមុខជំនួញទាំងនោះក្ស័យធន គឺដោយសារសហគ្រាសធុនតូច និងមធ្យម ភាគច្រើនបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែវិធានការពន្យារពន្ធពិសេសដែលត្រូវបានណែនាំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាត COVID-19 ដែលបណ្តាលឱ្យពួកគេមានបន្ទុកហិរញ្ញវត្ថុខ្លាំង។ ចំនួនអាជីវកម្មក្ស័យធនក្នុងឆ្នាំ ២០២៤ ដែលមានរហូតដល់ ១០,០០៦ទីតាំងនេះ បង្ហាញពីតួលេខកើនឡើងប្រមាណ ១៥.១ភាគរយ បើធៀបនឹងឆ្នាំមុន ហើយចំនួននេះជាការកើនឡើងចំនួនបីឆ្នាំជាប់ៗគ្នា។ ក្នុងនោះ សហគ្រាសធុនតូច និងមធ្យមចំនួន ១០.០០៤សហគ្រាស។ បំណុលសរុបមានជាង ១៥ពាន់លានដុល្លារ ធ្លាក់ចុះ ២.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៣៕ ប្រភព ៖ Japan Today ប្រែសម្រួល ៖ ឈឹម ទីណា
-

Huawei បញ្ចេញស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវត្តិប្រើដៃមនុស្សយន្ត
ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបញ្ចេញរូបភាព និងវីដេអូបង្ហាញពីស្ថានីយសាកថ្មឡានអគ្គិសនីស្វ័យប្រវិត្តប្រើប្រាស់ដៃមនុស្សយន្ត មានឈ្មោះថា Huawei robotic EV Changer ដែលអាចសាកឡានអគ្គិសនីដោយមិនចាំបាច់អ្នកបើកបរចុះពីឡាន។ នៅក្នុងឃ្លីបវីដេអូនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសចិនមួយនេះ ក៏បានបញ្ចេញឡានអគ្គិសនីដ៏ប្រណីតម៉ូដែល Maextro S800 ជាប្រភេទឡានបើកបរដោយខ្លួនឯងទៅកាន់ទីតាំងស្ថានីយសាកថ្ម។ នៅពេលដំណើរការមុខងារ Unmanned robotic arm fuction ដៃមនុស្សយន្តនឹងចាប់ផ្តើមសម្គាល់មុខងារ រួចដោតបញ្ចូលថ្ម និងដកចេញដោយស្វ័យប្រវត្តិនៅពេលសាកថ្មពេញ។ ស្ថានីយសាកថ្មស្វ័យប្រវត្តិ Huawei robotic EV Changer ដែលត្រូវបានបំពាក់នៅលើឆ្នាំងសាកដ៏ទំនើប មានកម្លាំង ៦០០គីឡូវ៉ាត់នេះ អាចផ្តល់ថាមពលបាន ១០០គីឡូវ៉ាត់ម៉ោងក្នុងរយៈពេល ១០នាទី ហើយ Huawei គ្រោងនឹងចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៥។ ទោះបីជាក្រុមហ៊ុន Huawei មិនបានផ្តល់ព័ត៌មានលម្អិតផ្លូវការ ប៉ុន្តែផ្អែកតាមការចេញផ្សាយដោយសារព័ត៌មាន CarNewsChina ស្ថានីយសាកថ្មស្វ័យប្រវត្តិនេះ នឹងអាចប្រើប្រាស់បានជាមួយសមាជិក Huawei Superchargin Alliance ទាំងអស់ រួមទាំងឡានរបស់ក្រុមហ៊ុន BYD,…
-

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅបង្កើនទំហំពាណិជ្ជកម្ម ឱ្យបាន ២ពាន់លានដុល្លារ
(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងម៉ាឡេស៊ី គួរដាក់គោលដៅ បង្កើនទំហំពាណិជ្ជកម្មឱ្យបាន ២ពាន់លានដុល្លារ ដើម្បីជំរុញបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ។ នេះជាការគូសបញ្ជាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅ កម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់ធានរដ្ឋសភា ម៉ាឡេស៊ី និងគណៈប្រតិភូ និងសំដែងនូវក្តីរីករាយ ដែលជួបមិត្តចាស់សាជាថ្មី បន្ទាប់ពីជំនួប កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ សម្តេចតេជោ បានលើកឡើងថា ការចាកចេញពីតំណែង នាយករដ្ឋមន្ត្រី នៅពេលដែលសម្តេច មានប្រជាប្រិយភាពខ្ពស់បំផុត និងមានកម្លាំងរឹងមាំ…