Category: ព័ត៌មានជាតិ
-

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍បាល់ទាត់ក្រសួងមហាផ្ទៃលើកទី២សំដៅចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់និងបណ្តុះស្មារតីស្រលាញ់កីឡា
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ បានបើកជាផ្លូវការនាល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ លើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់កីឡាក្រសួងមហាផ្ទៃលើកទី២នេះ បានបង្កើតឡើងសំដៅចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ និងចូលរួមបណ្តុះស្មារតីស្រលាញ់កីឡាដើម្បីសុខភាព រិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ ។ ហើយព្រឹត្តិការណ៍ប្រកួតលើកទី២នេះ ក៏មានភាពវិសេសវិសាលជាងលើកទី១ ទាំងពេលវេលារៀបចំ និងក្រមសិលធម៌របស់ក្រុមចូលរួមទាំងអស់។ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានកោតសសើរនិងវាយតម្លៃខ្ពស់និងអគុណដល់ថ្នាក់ដឹកនាំនានាចំណុះឱ្យក្រសួងមហាផ្ទៃទាំងអស់ ដែលបានខិតខំឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនបង្កើតជាក្រុមបាល់ទាត់ចូលរួមក្នុងព្រឹត្តិការណ៍លើកទី២នេះ។ ឯកឧត្តម អភិ សង្ឈឹម មោះមុតថា នាឆ្នាំក្រោយទៀតនឹងទទួលបានការចូលរួមកាន់តែច្រើនពីអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃបន្ថែមទៀត ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា វិស័យកីឡាបានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងការបង្កើតសាមគ្គីភាព និងការលើកកម្ពស់សុខមាលភាពសង្គម ដែលទាំងនេះ គឺជាចលករដ៏មានសារៈសំខាន់ក្នុងការជំរុញនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះការចូលរួមលេងកីឡាបានបង្កើតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងកាន់តែស្និតស្នាលក៏ដូចជារវាងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ។ម្យ៉ាងវិញទៀតកីឡាបានចូលរួមកាតើបន្ថយនូវភាពតានតឹងផ្លូវចិត្ត បញ្ជ្រាសនូវការប្រព្រឹត្តិអំពើរឧបាយមុខនិងអំពើរខុសច្បាប់នានានៅក្នុងសង្គមរួមមានជាអាត៖ការប្រើប្រាស់គ្រឿងញាន ល្បែងស៊ីសងខុសច្បាប់ និងអំពើរហឹង្សាក្នុងក្រុមគ្រួសារជាដើម។ផ្ទុយទៅវិញ កីឡាបាននាំមកនូវកាយសម្បទារឹងមាំ សុខភាពល្អទាំងផ្លូវការនិងផ្លូវចិត្ត…
-

AI ដណ្តើមការងារបុគ្គលិកធនាគារ ២០ម៉ឺននាក់ ៣ឆ្នាំទៀត
បរទេស៖ ការស្ទង់មតិអន្តរជាតិរបស់ Bloomberg Intelligence បានឲ្យដឹងថា បណ្តាធនាគារក្នុងពិភពលោក នៅរយៈពេល៣ឆ្នាំទៀត អាចនឹងកាត់បន្ថយបុគ្គលិក ២០ម៉ឺននាក់ ជំនួសវិញ ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ក្នុងនោះ បុគ្គលិកធនាគារ ជាមធ្យម អាចកាត់បន្ថយ ៣% ជារៀងរាល់ឆ្នាំ។ កាសែត VNexpress បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារ AI ក្លាយជាផ្នែកសំខាន់ សម្រាប់កម្លាំងពលកម្ម អាចនឹងមានការកាត់បន្ថយការងារ ២០ម៉ឺននាក់ នៅក្នុងធនាគារពិភពលោក អំឡុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ នេះបើតាម Bloomberg Intelligence។ យោងតាមលោក Tomasz Noetzel អ្នកវិភាគជាន់ខ្ពស់ប្រចាំ នៅ Bloomberg Intelligence និងជាអ្នកនិពន្ធរបាយការណ៍នេះ បានឱ្យដឹងថា តួនាទីនៅក្នុងការិយាល័យកណ្តាល, ផ្នែកជួយពីក្រោយ និង ផ្នែកប្រតិបត្តិការ គឺងាយរងគ្រោះបំផុត ពីបច្ចេកវិទ្យា AI។ ការធ្វើសមាហរណកម្ម…
-

AI បន្លំធ្វើជាតារាល្បី Brad Pitt បោកនារីម្នាក់លង់ស្នេហ៍ ល្បួងយកប្រាក់ ៨៥ម៉ឺនដុល្លារ
បរទេស៖ បច្ចេកវិទ្យា AI ឬ បញ្ញាសិប្បនិម្មិត បានបន្លំខ្លួនធ្វើជាតារាសម្តែងហូលីវូត ល្បីឈ្មោះ Brad Pitt បោកបញ្ឆោត នារីជនជាតិបារាំងម្នាក់ ឲ្យលង់ស្រលាញ់ ហ៊ានលែងលះប្តី ហើយផ្ទេរប្រាក់ ៨៥ម៉ឺនដុល្លារឲ្យទៅ Brad Pitt ក្លែងក្លាយនេះ ទៀតផង។ កាសែត CNA បានចុះផ្សាយថា ស្ត្រីឈ្មោះថា Anne មានអាជីពជាអ្នកតុបតែងក្នុងផ្ទះ ទើបបានទម្លាយរឿងនេះ ប្រាប់កម្មវិធី Seven to Eight លើប៉ុស្តិ៍ TF1 នៅក្នុងសប្តាហ៍នេះ។ នាងរៀបរាប់ថា ដំបូងឡើយ នាងទទួលសារ ពីគណនីហ្វេសបុក, WhatsApp ដែលអះអាងថា ជាតារាសម្តែង ហើយក៏ឆាតរកគ្នា ផ្តើមពីការសរសេរអក្សរ ក្រោយមក ក៏មានជាវីដេអូ ដែលនាងជឿថា ពិតជាលោក Brad Pitt ពិតមែន។ ប៉ុន្តែ ការពិត ឃ្លិបទាំងនោះត្រូវបានបង្កើតឡើងដោយ AI ប្រើប្រាស់កម្មវិធីទាញមុខ។ នាងបានជជែកជាមួយ…
-

-

តុលាការកូរ៉េខាងត្បូងបដិសេធសំណើដោះលែងប្រធានាធិបតីដែលត្រូវបានឃុំខ្លួនដោយសារច្បាប់អាជ្ញាសឹក ក្រុមមេធាវីការពារក្ដីលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនៅតុលាការក្នុងការធានាឱ្យមានការដោះលែងរូបលោកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានឃុំខ្លួនសម្រាប់ការសាកសួរជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹករបស់លោករយៈពេល៦ម៉ោងកាលពីខែមុន។
តុលាការកូរ៉េខាងត្បូងបដិសេធសំណើដោះលែងប្រធានាធិបតីដែលត្រូវបានឃុំខ្លួនដោយសារច្បាប់អាជ្ញាសឹក ក្រុមមេធាវីការពារក្ដីលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានបរាជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនៅតុលាការក្នុងការធានាឱ្យមានការដោះលែងរូបលោកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មួយថ្ងៃបន្ទាប់ពីលោកត្រូវបានឃុំខ្លួនសម្រាប់ការសាកសួរជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹករបស់លោករយៈពេល៦ម៉ោងកាលពីខែមុន។ លោក Yoon ត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងក្បែររដ្ឋធានីសេអ៊ូល បន្ទាប់ពីការសាកសួរជាង១០ម៉ោងកាលពីថ្ងៃពុធសប្ដាហ៍នេះដែរនៅទីស្នាក់ការកណ្តាលនៃការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ក្នុងអំឡុងលោកបានប្រើសិទ្ធិរបស់លោកក្នុងការរក្សាភាពស្ងៀមស្ងាត់។ លោកYoon បានបដិសេធការសាកសួរបន្ថែមដោយក្រុមមន្ត្រីប្រឆាំងអំពើពុករលួយកាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមមេធាវីរបស់លោកបានអះអាងថា ការស៊ើបអង្កេតនេះគឺខុសច្បាប់។ ក្រុមមេធាវីបានស្នើឱ្យតុលាការក្រុងសេអ៊ូលពិចារណាការដោះលែងលោកYoon ដោយចោទសួរពីសុពលភាពនៃដីកាឃុំខ្លួនសម្រាប់លោកប្រធានាធិបតីរូបនេះ ដែលចេញដោយតុលាការស្រុកសេអ៊ូលខាងលិច។ប៉ុន្តែតុលាការកណ្តាលស្រុកបានបដិសេធញត្តិរបស់ពួកគេកាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Yoon បានគេចវេះសំណើជាច្រើនលើកក្នុងការបង្ហាញខ្លួនសម្រាប់ការសាកសួរនៅចំពោះមុខភ្នាក់ងារប្រឆាំងអំពើពុករលួយ ហើយនគរបាល បានអនុវត្តប្រតិបត្តិការអនុវត្តច្បាប់ដ៏ធំមួយដែលបានប្រើកម្លាំងបុគ្គលិករាប់រយនាក់ដើម្បីឃុំខ្លួនរូបលោកនៅឯបរិវេណលំនៅដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល៕
-

សម្ដេចធិបតី ផ្ញើសាររំលែកទុក្ខចំពោះការពលីរបស់បុគ្គលិក CMAC ២រូប ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីន នៅខេត្តឧត្តរមានជ័យ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខចំពោះការពលីរបស់បុគ្គលិក CMAC ២រូប ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាត នៅខេត្តឧត្តរមានជ័យ ។ តាមរយៈសារលិខិត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើឱ្យ សម្ដេច និងភរិយា មានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម ។ ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចធិបតី និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក…
-

ឆ្នាំ២០២៤ កម្ពុជាមានសន្ទុះ ការប្រើប្រាស់រថយន្តអគ្គិសនី កើតឡើងជាង៦០០%
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីកើតឡើងជាង៦០០% នៅឆ្នាំ២០២៤ និងមាននិន្នាការកើងឡើងនាឆ្នាំបន្តបន្ទាប់។ នៅលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យបានបន្ថែមថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ អ្នកនាំពាក្យបានលើកឡើងថាប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។ ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងសាធារណការក៏បានគូសបញ្ជាក់ថាការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ឯកឧត្តមបានបន្ថែមថាទន្ទឹងនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលនតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ៕ ផ្សាយ៖ កន ចំណាន
-

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានព្រឹទ្ធសភា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ឯកឧត្តមបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Jahari bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមបណ្ឌិត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី
-

គ.រ.ម បើកកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យអំពីលទ្ធភាពដែលក្រសួង ស្ថាប័នសម្រេចបានរយៈពេល ១ឆ្នាំ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហៅកាត់ថា (គ.វ.រ.) នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យអំពីលទ្ធផលដែលក្រសួង ស្ថាប័ន សមាជិក នៃគ.វ.រ. សម្រេចបាន រយៈពេល ១ឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងជុំវិញការអនុវត្តវិធានការគន្លឹះទី២ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ កិច្ចប្រជុំ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក ប្រមាណ ៦០រូប។ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ត្រូវបានបង្កើតឡើងនាថ្ងៃទី៩…
-

លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤
(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អនៃកានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដាការងារសមរម្យ។ ការលើកឡើងបែបនេះបន្ទាប់ពី ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការកើនឡើងនេះត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំ២០២៥នេះ ផងដែរ។ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជានៅពេញមួយឆ្នាំនេះក៏ព្រោះតែមានកត្តាចូលរួមជាច្រើនទៀត ក្នុងនោះកត្តាខាងក្រៅមួយចំនួន ដូចជាភាពតានតឹងពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក និងបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស វាបានជួយជំរុញឱ្យបរទេសមានការបញ្ជាទិញពីប្រទេសកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាជាប្រទេសដែលកំពុងមានស្ថិរភាពនយោបាយ និងមានការអនុលោមតាមកម្រិតការងារខ្ពស់ផងដែរ។ លោកអគ្គលេខាធិការរងនៃសមាគម TAFTAC បានលើកឡើងបន្ថែមទៀតថា តាមរយៈលទ្ធផលផ្លែផ្កានៃការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនេះដែរ លោកសង្ឃឹមយ៉ាងមុតមាំថា…