Category: ព័ត៌មានជាតិ
-

គ.រ.ម បើកកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យអំពីលទ្ធភាពដែលក្រសួង ស្ថាប័នសម្រេចបានរយៈពេល ១ឆ្នាំ
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហៅកាត់ថា (គ.វ.រ.) នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យអំពីលទ្ធផលដែលក្រសួង ស្ថាប័ន សមាជិក នៃគ.វ.រ. សម្រេចបាន រយៈពេល ១ឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងជុំវិញការអនុវត្តវិធានការគន្លឹះទី២ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។ កិច្ចប្រជុំ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក ប្រមាណ ៦០រូប។ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ត្រូវបានបង្កើតឡើងនាថ្ងៃទី៩…
-

លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤
(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អនៃកានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដាការងារសមរម្យ។ ការលើកឡើងបែបនេះបន្ទាប់ពី ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការកើនឡើងនេះត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំ២០២៥នេះ ផងដែរ។ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជានៅពេញមួយឆ្នាំនេះក៏ព្រោះតែមានកត្តាចូលរួមជាច្រើនទៀត ក្នុងនោះកត្តាខាងក្រៅមួយចំនួន ដូចជាភាពតានតឹងពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក និងបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស វាបានជួយជំរុញឱ្យបរទេសមានការបញ្ជាទិញពីប្រទេសកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាជាប្រទេសដែលកំពុងមានស្ថិរភាពនយោបាយ និងមានការអនុលោមតាមកម្រិតការងារខ្ពស់ផងដែរ។ លោកអគ្គលេខាធិការរងនៃសមាគម TAFTAC បានលើកឡើងបន្ថែមទៀតថា តាមរយៈលទ្ធផលផ្លែផ្កានៃការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនេះដែរ លោកសង្ឃឹមយ៉ាងមុតមាំថា…
-

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ អ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន
(ភ្នំពេញ)៖ ប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល ជាកត្តាសំខាន់មួយ ។ ហើយអ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព ៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព” នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា…
-

កូរ៉េខាងត្បូងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចំនួន ២បន្ថែមទៀតនៅឆ្នាំនេះ
ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មយោធាចំនួន ២បន្ថែមទៀតនៅឆ្នាំនេះ ដើម្បីបញ្ចប់ការដាក់ពង្រាយផ្កាយរណបចំនួន ៥របស់ខ្លួន ហើយបង្កើនការឃ្លាំមើលពីការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង។ ក្រសួងបានគូសបញ្ជាក់ថា ផែនការនេះ គឺជាផ្នែកមួយនៃគោលដៅគោលនយោបាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មទី៣ របស់ខ្លួនដោយជោគជ័យកាលពីខែមុន ដែលជាផ្នែកមួយនៃកម្មវិធីដាក់ផ្កាយរណបយោធាចំនួន ៥ទៅកាន់គន្លងតារាវិថីនៅឆ្នាំនេះ។ ប្រទេសកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៣ និងផ្កាយរណបទី២ កាលពីខែមេសា។ នៅពេលដែលផ្កាយរណបទាំង ៥ត្រូវបានដាក់ក្នុងគន្លងគោចរ ប្រទេសនេះត្រូវបានគេរំពឹងថានឹងអាចត្រួតពិនិត្យប្រទេសកូរ៉េខាងជើងរៀងរាល់២ម៉ោងម្តង។ ក្រសួងបាននិយាយថា ខ្លួនក៏ស្វែងរកការទប់ទល់នឹងការគម្រាមកំហែងពីមីស៊ីលកូរ៉េខាងជើងឱ្យកាន់តែប្រសើរឡើង ដោយចាប់ផ្តើមការផលិតដ៏ធំនៃប្រព័ន្ធមីស៊ីល Surface-to-Air Missile (L-SAM) នៅត្រីមាសទីមួយនៃឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ការអភិវឌ្ឍរបស់ខ្លួនកាលពីឆ្នាំមុន។ ប្រព័ន្ធមីស៊ីល L-SAM ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់គោលដៅពីលើអាកាសដែលចូលមកក្នុងរយៈកម្ពស់ពី ៥០-៦០គីឡូម៉ែត្រ ដើម្បីបំពេញបន្ថែមប្រព័ន្ធការពារមីស៊ីលប្រទេសកូរ៉េខាងត្បូង ដែលមានប្រព័ន្ធមីស៊ីល M-SAM និងប្រព័ន្ធមីស៊ីល Patriot Advanced Capability-3 ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក៕ ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)
-

តើអ្វីទៅជា «ផែនការយុទ្ធសាស្ត្រ បង្កើនចំនួនស្រ្តីក្នុងមុខតំណែង គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»?
ផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផែន ការដែលមានចក្ខុវិស័យលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានាប្រកបដោយសមភាព សមធម៌ និងបរិយាបន្ន។ ផែនការយុទ្ធសាស្ត្រនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការដោយប្រកាសអន្តរក្រសួងចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដោយរដ្ឋមន្រ្តី ចំនួន៣ក្រសួង រួមមាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានពន្យល់ថា ផែនការយុទ្ធសាស្ត្រនេះមានគោលបំណងបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើបរិយាកាសមេត្រីភាព និងលក្ខខណ្ឌអំណោយផលសម្រាប់ស្ត្រីនៅកន្លែងបំពេញការងារ ព្រមទាំងអនុវត្តតួនាទី ភារកិច្ច និងសក្តានុពលរបស់ខ្លួន ដើម្បីឈានទៅពង្រឹងការធ្វើសេចក្តីសម្រេចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្លើយតបទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។ ដើម្បីសម្រេចគោលដៅបង្កើនចំនួនស្រ្តីក្នុងមុខតំណែងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ផែនការនេះមានយុទ្ធសាស្ត្រចំនួន៤ចំណុចធំៗ រួមមាន ទី១) ការពិនិត្យ ការរៀបចំ និងការកែសម្រួលលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជំរុញ…
-

ឆ្នាំ ២០២៤ ជប៉ុនកើបលុយជាង ៥០ពាន់លានដុល្លារពីវិស័យទេសចរណ៍
តូក្យូ ៖ ភ្ញៀវទេសចរបរទេសទៅលេងប្រទេសជប៉ុនកាលពីឆ្នាំ ២០២៤ បានចាយវាយកើនឡើងខ្ពស់បំផុត រហូតបំបែកកំណត់ត្រាកាលពីឆ្នាំមុនៗ ដោយពាំនាំប្រាក់ចំណូលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជប៉ុនជាង ៥០ពាន់លានដុល្លារ។ ស្របពេលជាមួយគ្នានេះដែរ ចំនួនភ្ញៀវទេសចរបរទេសក៏បានហក់ឡើងរហូតដល់ ៣៦លាននាក់ផងដែរ ដែលនេះជាកម្រិតខ្ពស់បំផុតថ្មីមួយ ជំរុញដោយប្រាក់យ៉េនធ្លាក់ចុះទាប និងការបើកដំណើរការជើងហោះទៅកាន់ប្រទេសជប៉ុនឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។ តួលេខបឋមពីទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបង្ហាញថា ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់សរុបចំនួន ៥០.៨ពាន់លានដុល្លារទៅលើការស្នាក់នៅ, ការដើរទិញឥវ៉ាន់ និងការចំណាយផ្សេងទៀតកាលពីឆ្នាំ ២០២៤ កើនឡើងលើសកំណត់ត្រាពីមុន ដែលមានត្រឹមតែជាង ៣៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣។ យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចំនួន ៣៦.៨៧លាននាក់បានទៅលេងកំសាន្តប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ ដែលនេះជាការធ្វើដំណើរខ្ពស់បំផុត ក្នុងនោះរដូវកាលគយគន់សម្រស់ផ្កាសាគូរ៉ា និងរដូវស្លឹកឈើជ្រុះបានរួមចំណែកជំរុញដល់កំណើនភ្ញៀវទេសចរប្រចាំឆ្នាំដែលមកពីប្រទេសគោលដៅចំនួន២០ ហើយនេះជាការបង្កើតកំណត់ត្រាខ្ពស់បំផុតថ្មីមួយ។ ចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសជប៉ុនច្រើនជាងគេក្នុងឆ្នាំ ២០២៤ គឺកូរ៉េខាងត្បូងមានចំនួន ៨.៨២លាននាក់ បន្ទាប់មកប្រទេសចិនមានចំនួន ៦.៩៨លាននាក់ កើនឡើងជិតបីដង បើធៀបនឹងឆ្នាំ ២០២៣ បន្ទាប់មកគឺតៃវ៉ាន់មានចំនួន ៦.០៤លាននាក់៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

អ៊ីរ៉ង់ត្រៀមដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់ទៅក្នុងល្បែងសង្គ្រាម
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់គ្រោងដាក់បញ្ចូលនាវាស៊ើបការណ៍សម្ងាត់របស់ខ្លួនទៅក្នុងល្បែងសង្គ្រាម បន្ទាប់ពីបានប្រគល់វាទៅដល់ដៃកងទ័ពជើងទឹកអ៊ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ នាវាស៊ើបការណ៍សម្ងាត់ Zagros គឺជានាវាយោធាប្រភេទថ្មី ដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិច និងមានសមត្ថភាពស្ទាក់ចាប់ប្រតិបត្តិការតាមអ៊ីនធឺណិត និងត្រួតពិនិត្យការស៊ើបការណ៍សម្ងាត់។ នេះបើតាមការចេញផ្សាយដោយអង្គភាពសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បាននិយាយថា នាវា Zagros ដែលជាប្រភេទនាវាស៊ើបការណ៍ដំបូងរបស់អ៊ីរ៉ង់នេះ នឹងក្លាយជាអ្នកឃ្លាំមើលរបស់កងទ័ពជើងទឹកអ៊ីរ៉ង់នៅក្នុងសមុទ្រ និងមហាសមុទ្រ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងកាលពីខែតុលាឆ្នាំមុនថា ប្រទេសអ៊ីរ៉ងនឹងបង្កើនថវិកាយោធាប្រហែល ២០០ភាគរយ ដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់សត្រូវ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

អ្នកទោសជួយពន្លត់អគ្គិភ័យ នៅ Los Angeles
បរទេស ៖ ក្រុមអ្នកទោសអាមេរិក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចូលរួមជួយទប់ស្កាត់ភ្លើងឆេះព្រៃ រាលដាល នៅក្នុងទីក្រុង Los Angeles នៅក្នុងតំបន់ជម្លៀស។ នាយកដ្ឋានកែប្រែ និងស្តារនីតិសម្បទា រដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ CDCR បានបញ្ជាក់ប្រាប់ ABC News ថា ខណៈដែលភ្លើង នៅតែបន្តរីករាលដាល ពាសពេញតំបន់ Los Angeles អ្នកទោសជាង ១,០០០នាក់ ដែលធ្វើការជា «អ្នកពន្លត់អគ្គីភ័យ» បានចូលរួមសហការ ជាមួយក្រុមអ្នកសង្គ្រោះបន្ទាន់ ដែលកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង។ អ្នកទោស ដែលស្ម័គ្រចិត្តចុះឈ្មោះជួយពន្លត់ ត្រូវបានបង់ប្រាក់កម្រៃ ដែលអាចរកបាន ជិត២៨ដុល្លារ ជាប្រចាំថ្ងៃ នេះបើយោងតាម នាយកដ្ឋានកែប្រែ និងស្តារនីតិសម្បទា រដ្ឋកាលីហ្វ័រញ៉ា។ តាមការព្យាករណ៍ ពីវត្តមានខ្យល់បក់ខ្លាំង ក្នុងល្បឿន ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងសប្តាហ៍នេះ នាំឲ្យទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ប្រឈមនឹងភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាថ្មីបន្ថែមទៀត បន្ទាប់ពីសោកនាដកម្មនេះបានសម្លាប់មនុស្ស…
-

កោះភូកេតកំពុងអាប់មុខមាត់ ក្រោយមានបញ្ហាសំរាមធ្ងន់ធ្ងរ ១,៤០០ តោនក្នុងមួយថ្ងៃ
បាងកក ៖ ដបប្លាស្ទិក និងសំបកកំប៉ុងស្រាបៀរជាច្រើននៅរាយប៉ាយក្រោមបាតសមុទ្រ ពោលគឺនៅក្នុងទឹកជុំវិញកោះរមណីយដ្ឋានភូកេត ភាគខាងត្បូងប្រទេសថៃ ដែលកំពុងជួបកំណើនវិបត្តិសំរាមធ្ងន់ធ្ងរ ខណៈដែលកាកសំណល់ក៏កាន់តែគរច្រើនឡើងនៅលើកោះដែលជាកន្លែងទេសចរណ៍ល្បីល្បាញដោយសារឆ្នេរខ្សាច់ដ៏ទាក់ទាញ និងថ្ងៃលិចដ៏ស្រស់ស្អាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។ អភិបាលរងកោះភូកេត លោក Suppachoke Laongphet បានគូសបញ្ជាក់ថា នៅត្រឹមដំណាច់ឆ្នាំ ២០២៥ កោះភូកេត ត្រូវបានរំពឹងថា អាចនឹងមានសំរាមរហូតដល់ ១.៤០០តោនក្នុងមួយថ្ងៃ ដែលលើសចំណុះសម្រាប់កន្លែងចាក់សំរាមតែមួយគត់ និងបង្កជាវិបត្តិសំរាមធ្ងន់ធ្ងរ។ លោកបន្តថា អាជ្ញាធរកំពុងជំរុញផែនការកាត់បន្ថយការបង្កើតកាកសំណល់ចំនួន ១៥ភាគរយក្នុងរយៈពេល៦ខែ, ពង្រីកទីតាំងចាក់សំរាម និងសាងសង់ឡដុតសំរាមថ្មី ខណៈដែលកោះនេះកំពុងខិតខំប្រឹងប្រែងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព។ ប៉ុន្តែការបង្កើនសមត្ថភាព និងឡដុត គឺគ្រាន់តែជាផ្នែកនៃដំណោះស្រាយប៉ុណ្ណោះ។ នៅជ្រុងម្ខាងនៃកោះភូកេត ឡានដឹកទំនិញ និងត្រាក់ទ័របានរុញច្រានគំនរសំរាមទៅមកជុំវិញកន្លែងចាក់សំរាមដ៏ធំ ដែលជាគោលដៅចុងក្រោយសម្រាប់កាកសំណល់ច្រើនជាង ១.០០០តោន ដែលប្រមូលបាននៅកោះភូកេតជារៀងរាល់ថ្ងៃ។ ក្នុងពេលប៉ុន្មានខែប៉ុណ្ណោះ ទីលានចាក់សំរាមបានរីកធំ និងខ្ពស់ឡើងៗ ដោយបិទបាំងទិដ្ឋភាពភ្នំដ៏ស្ងប់ស្ងាត់ពីមុខផ្ទះអ្នកស្រុក។ ដើម្បីទប់ទល់នឹងក្លិនស្អុយ អ្នកស្រុកជាច្រើនបន្តបើកម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុទ្ធខ្យល់ជាប្រចាំ ដែលធ្វើឱ្យថ្លៃអគ្គិសនីកើនឡើងទ្វេដង។ យ៉ាងណា ភូកេត ដែលជាកោះធំជាងគេរបស់ប្រទេសថៃ បានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារវិស័យទេសចរណ៍របស់ខ្លួន ដែលជាកត្តាជំរុញដ៏សំខាន់នៃសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសថៃ៕ ប្រភព ៖ រ៉យទ័រ…
-

រ៉ុក្តែត SpaceX បញ្ជូនយានអវកាសពីរគ្រឿងព្រមគ្នាទៅចុះចតឋានព្រះចន្ទ
វ៉ាស៊ីនតោន ៖ យានអវកាសចំនួនពីរគ្រឿងរបស់ក្រុមហ៊ុនឯកជននៅសហរដ្ឋអាមេរិក និងជប៉ុន បានចាកចេញពីផែនដីឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX ដែលនេះជាផ្នែកមួយនៃការរុករកនៅលើផ្ទៃឋានព្រះចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC។ រ៉ុក្តែត Falcon 9 របស់ SpaceX បានហោះបោះពួយតម្រង់ទៅរកឋានព្រះចន្ទ ចេញពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida នៅម៉ោង ១និង៩នាទីរំលងអាធ្រាត្រឈានចូលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយវាបានពាំនាំយកយានអវកាសចំនួនពីរគ្រឿងទៅចុះចតនៅឋានព្រះចន្ទ។ ក្នុងនោះយាន Blue Ghost ជាកម្មសិទ្ធិក្រុមហ៊ុន Firefly Aerospace របស់អាមេរិក និងយាន Resilienceជាកម្មសិទ្ធិក្រុមហ៊ុន ispace 9348.T របស់ជប៉ុន។ បើតាមផែនការគ្រោងទុក យាន Resilience របស់ក្រុមហ៊ុន ispace នឹងធ្វើដំណើរដល់ផ្ទៃព្រះចន្ទនៅអំឡុងខែឧសភា និងខែមិថុនាខាងមុខនេះ ខណៈដែលយាន Blue Ghost របស់ក្រុមហ៊ុន Firefly មានបំណងទៅដល់ឋានព្រះចន្ទនៅរយៈពេល ៤៥ថ្ងៃ បន្ទាប់ពីការបាញ់បង្ហោះចេញពីផែនដី។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន SpaceX បានឱ្យដឹងថា បេសសកម្មនៃយានអវកាសទាំងពីរ…