Category: ព័ត៌មានជាតិ
-

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ឱ្យ កម្ពុជា និងអ៊ីរ៉ង់ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ គាំទ្រឱ្យប្រទេសទាំងពីរ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូល ទៅលើការបង្កើតគណៈកម្មការ ចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរ ការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជា វិស័យដទៃទៀត ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាន នៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌ នៃអាទិភាពការទូតសភា ដែលសម្តេច បានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត ។ ឯកឧត្តម Ali Akbar Nazari…
-

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ជំរុញដល់អាជ្ញាធរខេត្តយកចិត្តទុកដាក់លុបបំបាត់សកម្មភាពមិនល្អក្នុងសង្គម
កំពង់ឆ្នាំង៖ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធបន្តយន្តការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើងជាដើម ដើម្បីឱ្យមូលដ្ឋានមានសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថាសូមយកចិត្តទុកដាក់,សូមបន្តការអប់រំផ្សព្វផ្សាយឱ្យបានដល់មូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត ចូលរួមក្នុងចលនាភូមិឃុំមានសុវត្ថិភាព ។ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បន្តទប់ស្កាត់រាល់បទល្មើសនានាដូចជាបទល្មើសនេសាទ បទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក និងបទល្មើសព្រៃឈើ និងការទន្ទ្រានយកដីភ្នំជាដើម ។សូមផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការទំនាក់ទំនងការងារ ស្របតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ យោងតាមរបាយការណ៍ដែលអានដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាឆ្នាំ ២០២៤ កន្លងទៅ ខេត្តកំពង់ឆ្នាំងបានអនុវត្តនូវ តួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើឱ្យខេត្តកំពង់ឆ្នាំង មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅ ដោយសុខដុមរមនា បទល្មើសនានា ត្រូវបានបង្ក្រាប ដែលធ្វើខេត្តមានការរីកចម្រើនគួរកត់សម្គាល់។ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅអង្គសន្និបាតបានរកឃើញនៅបញ្ហាប្រឈមមួយចំនួនមានជាអាទ៍ បញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមាន…
-

ផ្ទុះភ្នំភ្លើងឥណ្ឌូនេស៊ី មនុស្សរាប់ពាន់នាក់ត្រូវជម្លៀស
បរទេស ៖ ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិយាយ កាលពីថ្ងៃពុធថា ប្រជាជនរស់នៅកោះ រាប់ពាន់នាក់ ត្រូវជម្លៀសចេញ បន្ទាប់ពីភ្នំភ្លើង Ibu ក្នុងតំបន់ដាច់ស្រយាល Halmahera បានផ្ទុះឡើង ដោយបានបញ្ចេញផ្សែង និងផេះ ចូលទៅក្នុងបរិយាកាស។ ទីភ្នាក់ងារភូគព្ភសាស្ត្រ បង្កើនស្ថានភាពប្រកាសអាសន្ន ចំពោះភ្នំភ្លើងនេះ ដល់កម្រិតខ្ពស់បំផុត។ ភ្នំភ្លើង Ibu បានបង្ហាញពីការផ្ទុះ កើនឡើង គួរឱ្យកត់សម្គាល់ ចាប់តាំងពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីមានការរញ្ជួយដី ជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងសប្តាហ៍ដំបូង នៃខែមករានេះ ភ្នំភ្លើងនេះ ផ្ទុះឡើង ចំនួនបួនដង។ អ្នកស្រុកដែលរស់នៅក្បែរភ្នំ Ibu និងអ្នកទេសចរ ត្រូវបានគេណែនាំ អោយនៅឆ្ងាយពីតំបន់ហាមឃាត់ ចន្លោះពី ៥ ទៅ ៦គីឡូម៉ែត្រ ពីភ្នំភ្លើង និងត្រូវពាក់ម៉ាស់មុខ ការពារពីផេះ ដែលបានធ្លាក់ចុះមក។ ឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជុំកោះដ៏ធំ មួយនេះ ជួបប្រទះនឹងការរញ្ជួយដី និង ភ្នំភ្លើងផ្ទុះ ញឹកញាប់ ដោយសារតែស្ថិតនៅតាមបណ្តោយ…
-

-

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា ៖ ការចូលរួមគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍ បានចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា នាទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា ។ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមក ។ លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
-

ហ្វីលីពីន អរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ដោះស្រាយករណីពពោះជំនួស
(ភ្នំពេញ)៖ ហ្វីលីពីន បានសម្ដែងនូវការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ និងកាយវិការដ៏ល្អរបស់កម្ពុជាក្នុងការ ដោះស្រាយករណីពពោះជំនួសនាពេលថ្មីៗនេះ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃជំនួបតាមទូរស័ព្ទផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីការត្រៀមរៀបចំ ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ កាន់ប្រទេសហ្វីលីពីននៅខែក្រោយ និងបានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ចផងដែរ ។ ឯកឧត្តម រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការធានាថាដំណើរទស្សនកិច្ចនេះនឹងសម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសមភាគីហ្វីលីពីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ កម្រិតខ្ពស់ និងបានរំលឹកឡើងវិញនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានាធិបតី Ferdinand…
-

ប្រធានាធិបតីកូរ៉េខាងត្បូងគេចពីការសាកសួរ បន្ទាប់ពីត្រូវបានចាប់ខ្លួន
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រឈមមុខនឹងការសាកសួរជាថ្មី នៅថ្ងៃព្រហស្បតិ៍នេះ មួយថ្ងៃបន្ទាប់ពីការចាប់ខ្លួនរូបលោក ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដែលបរាជ័យ ប៉ុន្តែ មេធាវីរបស់លោក Yoon បាននិយាយថា លោកនឹងមិនចូលរួមទេ។ តុលាការធម្មនុញ្ញ ក៏នឹងបើកសវនាការ លើកទីពីររបស់ខ្លួន នៅក្នុងការកាត់ក្តី ដែលនឹងសម្រេចថា តើត្រូវរក្សាការចោទប្រកាន់លើរូបលោក Yoon ដែរឬទេ បន្ទាប់ពីការវាយឆ្មក់ នាពេលព្រឹកព្រលឹមថ្ងៃពុធ ដែលបានធ្វើឱ្យលោកក្លាយជាប្រធានាធិបតីក្នុងមុខតំណែងដំបូង ដែលត្រូវបានឃុំខ្លួន។ អតីតរដ្ឋអាជ្ញា ដែលប្រឈមនឹងការចោទប្រកាន់ពីបទបះបោរ រូបនេះ ត្រូវបានសាកសួរ អស់រយៈពេលជាច្រើនម៉ោង កាលពីថ្ងៃពុធ ប៉ុន្តែ បានប្រើសិទ្ធិ ក្នុងការនៅស្ងៀម មុនពេលត្រូវបាននាំខ្លួន ទៅកាន់មណ្ឌលឃុំឃាំង។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា អ្នកស៊ើបអង្កេត មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយ ហៅកាត់ CIO គ្រោងនឹងបន្តការសាកសួរ Yoon នៅថ្ងៃព្រហស្បតិ៍ នៅម៉ោង២រសៀល ប៉ុន្តែ មេធាវីរបស់លោកបាននិយាយថា លោកមិនអាចចូលរួមទេ ដោយសារហេតុផលសុខភាព។ លោកមេធាវី Yoon…
-

Zelensky ទទូចឲ្យលោកខាងលិចយកទ្រព្យបង្កករបស់រុស្ស៊ី ទិញអាវុធឲ្យអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវដល់លោកខាងលិច យកទ្រព្យសម្បត្តិ ដែលរឹបអូសពីរុស្ស៊ី បង្វែរទៅទិញអាវុធ ឲ្យអ៊ុយក្រែន។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ កាលពីថ្ងៃពុធ លោក Volodymyr Zelensky បានអំពាវនាវឱ្យលោកខាងលិច ប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កនៅក្រៅប្រទេស សរុបចំនួន២៥០ពាន់លានដុល្លារ ដើម្បីទិញអាវុធឲ្យទីក្រុង Kyiv ដើម្បីប្រឆាំងនឹងកងទ័ព ដែលឈ្លានពានរបស់រុស្ស៊ី ដោយលោកអះអាងថា ជាការគាំទ្រខ្លាំងបំផុត សម្រាប់កងទ័ពអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនបានអះអាងថា នឹងយកប្រាក់២៥០ពាន់លានដុល្លារទាំងនេះ បែងចែកបរិមាណដ៏ច្រើន សម្រាប់ផលិតកម្មអាវុធក្នុងស្រុក និងសម្រាប់ការនាំចូលអាវុធ ដែលអ៊ុយក្រែនមិនទាន់មាន។ ជាមួយគ្នានេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ដែលធ្វើសន្និសីទសារព័ត៌មាន ជាមួយលោក Zelensky នាពេលនោះ បាននិយាយដែរថា «ទ្រព្យសម្បត្តិរបស់រុស្ស៊ី គួរតែត្រូវបានប្រើប្រាស់ គាំទ្រអ៊ុយក្រែន និង មានសារៈសំខាន់បំផុត ក្នុងការកសាងអ៊ុយក្រែន ឡើងវិញ។ ប្រទេសប៉ូឡូញ…
-

អាមេរិកចេញច្បាប់ហាមលក់រថយន្តឆ្លាតវៃបំពាក់បច្ចេកវិទ្យាចិន
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចប់បទប្បញ្ញត្តិមួយ ដែលនឹងហាមឃាត់ឡានឆ្លាតវៃដែលផ្ទុកបច្ចេកវិទ្យាចិននៅលើទីផ្សារសហរដ្ឋអាមេរិក ស្ថិតក្រោមហេតុផលហានិភ័យសន្តិសុខជាតិ។ ការរឹតត្បិតនេះ ក៏ពាក់ព័ន្ធនឹងបច្ចេកវិទ្យារបស់រុស្ស៊ីផងដែរ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីជិតផុតអាណត្តិ លោក Joe Biden បានបញ្ចប់កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការរឹតបន្តឹងលើប្រទេសចិន។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតឡានអគ្គិសនីចិន BYD មានរោងចក្រមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលផលិតឡានក្រុង និងឡានផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានគូសបញ្ជាក់យ៉ាងដូច្នេះថា ឡានសព្វថ្ងៃនេះ មិនមែនគ្រាន់តែជាដែកនៅលើកង់នោះទេ វាគឺជាកុំព្យូទ័រ… ឡានទំនើបមានកាមេរ៉ា និងបច្ចេកវិទ្យាផ្សេងទៀតដែលភ្ជាប់អ៊ីនធឺណិត។ លោកស្រី Raimondo បានសង្កត់ធ្ងន់ថា វិធានការនេះគឺជាវិធីសាស្រ្តមួយ មានគោលដៅធានាថា យើងមិនដាក់បច្ចេកវិទ្យាដែលផលិតដោយចិន និងរុស្ស៊ីនៅលើផ្លូវរបស់សហរដ្ឋអាមេរិកឡើយ។ ក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងថា បទប្បញ្ញត្តិថ្មីបច្ចុប្បន្នអនុវត្តចំពោះតែឡានដឹកអ្នកដំណើរក្រោម ៤.៥តោនប៉ុណ្ណោះ។ យ៉ាងណា ក្រសួងក៏គ្រោងនឹងចេញបទប្បញ្ញត្តិដាច់ដោយឡែកមួយ ដែលផ្តោតលើបច្ចេកវិទ្យានៅក្នុងឡានពាណិជ្ជកម្ម មានដូចជាឡានដឹកទំនិញ និងឡានក្រុងនាពេលអនាគតដ៏ខ្លីខាងមុខនេះផងដែរ។ យោងតាមបទប្បញ្ញត្តិចុងក្រោយបំផុត ដែលបានប្រកាសកាលពីថ្ងៃទី១៤ ខែមករានេះ ទោះបីជាឡានដឹកអ្នកដំណើរត្រូវបានផលិតនៅសហរដ្ឋអាមេរិកក៏ដោយ ក្រុមហ៊ុនផលិតដែលមានទំនាក់ទំនងជាមួយចិន ឬរុស្ស៊ី មិនត្រូវបានអនុញ្ញាតឱ្យលក់ឡានថ្មី…
-

ជប៉ុនគ្រោងប្រើផ្កាយរណបវាយតម្លៃទំហំខូចខាតដោយសារគ្រោះមហន្តរាយ
តូក្យូ ៖ ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន មានផែនការដាក់ពង្រាយ និងប្រើប្រាស់ផ្កាយរណបក្នុងពេលពីរបីឆ្នាំទៀត ដើម្បីផ្តិចយករូបភាព និងវាយតម្លៃទំហំខូចខាតយ៉ាងឆាប់រហ័ស ដែលបង្កឡើងពីគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ ទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានរំពឹងថា ផែនការដាក់ពង្រាយផ្កាយរណបនេះ នឹងអាចជួយដល់ប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ នៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយទូទាំងប្រទេស។ អ្នកស្រាវជ្រាវ JAXA គ្រោងនឹងប្រើប្រាស់ផ្កាយរណបសិក្សាឯកសារទិន្នន័យប្រហែល ២០០,០០០ករណី ទាក់ទិននឹងផ្ទះដែលរងការខូចខាត ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងនៅភាគនិរតីនៃប្រទេសជប៉ុនកាលពីឆ្នាំ ២០១៦។ ផែនការនេះនឹងប្រៀបធៀបរូបភាពផ្កាយរណប ទាំងមុន និងក្រោយកើតមានគ្រោះមហន្តរាយ។ទីភ្នាក់ងារ JAXA បានបន្ថែមថា ផែនការនេះទៀតសោត នឹងវាយតម្លៃពីទំហខូចខាតនៃសំណង់អគារនីមួយៗគ្រប់ទីកន្លែងទូទាំងប្រទេសក្នុងរយៈពេលជាច្រើនម៉ោង បន្ទាប់ពីការផ្តិតយករូបភាព។ ផែនការដាក់ពង្រាយផ្កាយរណបរបស់ជប៉ុននេះ កើតឡើងបន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារឧបទ្វីបណូតូកាលពីថ្ងៃចូលឆ្នាំសកលឆ្នាំមុន បណ្តាលឱ្យបណ្តាញផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ និងរារាំងប្រតិបត្តិការជួយសង្គ្រោះរបស់ក្រុមអ្នកសង្គ្រោះ ក៏ដូចជាការប៉ាន់ប្រមានពីទំហំនៃការខូចខាតយ៉ាងឆាប់រហ័ស។ លោក Kawakita Shiro មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្មវិធី និងប្រតិបត្តិការផ្កាយរណបរបស់ JAXA បាននិយាយថា លោកមានការព្រួយបារម្មណ៍ ដែលមិនអាចផ្តល់ព័ត៌មានដែលមានប្រយោជន៍យ៉ាងឆាប់រហ័ស ពីគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ ហើយថា ក្រុមការងារនៅមជ្ឈមណ្ឌលរបស់លោកកំពុងធ្វើការនេះ ដើម្បីអាចផ្តល់ទិន្នន័យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម…