Category: ព័ត៌មានជាតិ​

  • សម្ដេចតេជោ ហ៊ុន សែន៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើ​សមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាព​វាយផងចរចាផង?

    សម្ដេចតេជោ ហ៊ុន សែន៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើ​សមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាព​វាយផងចរចាផង?

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំនួរថា តើត្រូវរង់ចាំ​ឲ្យ​អ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើម​ចរចា​ក្នុងស្ថានភាពវាយផងចរចាផង? សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បាន​លើកដូច្នេះតាមរយៈបណ្ដាញសង្គមនាយប់​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ បានលើកឡើងថា ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាព​ជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? សម្ដេចបញ្ជាក់ថា សម្រាប់ខ្ញុំ ប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។ ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ពន្យល់ពីតម្លៃស្រូវ OM ធ្លាក់ថ្លៃ ហើយក្រសួងនិងភាគី​ពាក់​ព័ន្ធ កំពុងរកដំណោះស្រាយជូនកសិករឱ្យមានស្ថិរភាពរយៈពេល​យូរអង្វែង

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ពន្យល់ពីតម្លៃស្រូវ OM ធ្លាក់ថ្លៃ ហើយក្រសួងនិងភាគី​ពាក់​ព័ន្ធ កំពុងរកដំណោះស្រាយជូនកសិករឱ្យមានស្ថិរភាពរយៈពេល​យូរអង្វែង

    (ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្មបានជំរុញឱ្យកសិករចេះប្រើប្រាស់ពូជស្រូវ ក៏ដូចជាការគ្រប់គ្រងបរិមាណ គុណភាព ហើយជាមួយគ្នានេះក្រសួងក៏បានត្រៀមក្នុងការសម្របសម្រួលឱ្យកសិករ ក្នុងនេះដូចជាបើចង់ធ្វើស្រូវពូជសែនក្រអូប គឺក្រសួងនឹងជួយរកទីផ្សារឱ្យទុកជាមុន ប៉ុន្តែជាទូទៅប្រជាកសិករទាល់តែដាំដុះហើយ ប្រមូលផលហើយ ទើបបានស្វែងរកទីផ្សារ ម្ល៉ោះហើយធ្វើឱ្យជួបបញ្ហាកើតឡើង។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងថា ៖ ការប្រមូលផលស្រូវវស្សានាពេលនេះ បានចប់សព្វគ្រប់អស់ហើយ ។ សម្រាប់ស្រូវប្រាំងវិញនឹងបន្តប្រមូលផល​រហូតដល់ចុងខែ៣។សម្រាប់ស្ថានភាពផលិតស្រូវប្រាំងរបស់កម្ពុជានាឆ្នាំ​នេះបានច្រើនមែនទែន។តាមធម្មតាស្រូវប្រាំងដែលមានចំនួន ៥០ម៉ឺនហិកតាទេ តែឆ្នាំនេះប្រជាពលរដ្ឋបានដាំដុះកើនឡើងរហូតដល់ ៧០ម៉ឺនហិកតាឯណោះ​។សម្រាប់ទិន្នផលស្រូវប្រាំងនាឆ្នាំនេះ​មានរហូតដល់ប្រមាណ៤លានតោន។ ទាក់ទិនទៅនឹងតម្លៃស្រូវត្រូវបានឯកឧត្តម រដ្ឋមន្រ្តីលើកឡើងថា ”តម្លៃស្រូវមានការធ្លាក់ចុះ ប៉ុន្តែមិនមែនធ្លាក់ថ្លៃទាំងអស់ទេ ពោលគឺទៅតាមប្រភេទក្នុងនេះដូចជាសែនក្រអូបដែលប្រជាកសិករដាក់លក់ក្នុងមួយគីឡូក្រាម ១៣៥០រៀល គឺជាតម្លៃមួយនៅខ្ពស់ដដែល ដោយឡែកសម្រាប់ស្រូវមិនក្រអូបក្នុងនេះដូចជាស្រូវ OM មានការធ្លាក់ចុះថ្លៃលឿនមែទែន ដោយមុនដំណាច់ឆ្នាំ២០២៤ តម្លៃស្រូវ OM ជាមធ្យម ១២០០រៀលជាង និងរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ហើយតម្លៃស្រូវប្រភេទនេះនៅរក្សា ១១៥០រៀលក្នុងមួយគីឡូក្រាម ជាតម្លៃល្អមិនធ្លាប់មានទៀតផងសម្រាប់ស្រូវប្រភេទនេះ។ឈានមកដល់ខែមករាស្រូវ OM…

  • ពិធីស្បថចូលកាន់តំណែង Trump អាចជាគោលដៅវាយប្រហារ

    ពិធីស្បថចូលកាន់តំណែង Trump អាចជាគោលដៅវាយប្រហារ

    បរទេស ៖ ទីភ្នាក់ងារសន្តិសុខជាតិ របស់សហរដ្ឋអាមេរិកបានព្រមានថា ពិធីសម្ពោធការឡើងកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អាចក្លាយជាគោលដៅវាយប្រហារ ដ៏មានសក្តានុពល ពីសំណាក់ក្រុមជ្រុលនិយមហិង្សា ទោះបីជាពួកគេនិយាយថា មិនទាន់មានការគំរាមកំហែងជាក់លាក់ ដែលអាចជឿទុកចិត្តបានក៏ដោយ នេះបើយោងតាមកាសែត POLITICO ។ ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់ បានអះអាងថា ការវាយប្រហារអាចនឹងបង្កឡើងពីជនល្មើស ដែលមិនពេញចិត្តនឹងការបោះឆ្នោត ហើយចាត់ទុកថា ពិធីស្បថចូលកាន់តំណែងរបស់ Trump អាចជាឱកាសចុងក្រោយ បង្កអំពើហិង្សាជំទាស់នឹងលទ្ធផលបោះឆ្នោត នេះបើតាមប្រភពដដែល។ ការប្រុងប្រយ័ត្នខ្ពស់នេះ ត្រូវបានត្រៀមជាច្រើនខែ បន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ចំនួនពីរលើក លើរូបលោក Trump ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ ២០២៤ ព្រមទាំង ការវាយប្រហារថ្មីៗ នៅក្នុងឆ្នាំ២០២៥ នៅទីក្រុង New Orleans និង Las Vegas ។ ការវាយតម្លៃការគំរាមកំហែងដែលចងក្រងដោយ FBI, សេវាសម្ងាត់ ប៉ូលីសកាពីតូល, នាយកដ្ឋានប៉ូលីស របស់តុលាការកំពូល បានដាក់ចេញនូវសេណារីយ៉ូអាក្រក់ជាច្រើន ដែលអាចបង្កឡើងដោយភេរវករបរទេស,…

  • អូស្ត្រាលីចាយជាង ២៦លានដុល្លារចាប់ផ្តើមយុទ្ធសាស្ត្រជាតិគាំពារអ្នកជំងឺអូទីស្សឹម

    អូស្ត្រាលីចាយជាង ២៦លានដុល្លារចាប់ផ្តើមយុទ្ធសាស្ត្រជាតិគាំពារអ្នកជំងឺអូទីស្សឹម

    កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិលើកដំបូង ដើម្បីកែលម្អជីវិតរបស់មនុស្សដែលកើតជំងឺអូទីស្សឹម។ រដ្ឋមន្ត្រីក្រសួងសេវាសង្គមអូស្ត្រាលី លោកស្រី Amanda Rishworth កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញយុទ្ធសាស្ត្រជាតិអូទីស្សឹមលើកដំបូង ដោយសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវការដាក់បញ្ចូលការគាំទ្រ និងគាំពារជីវិតប្រជាជនអូស្ត្រាលីដែលមានជំងឺអូទីស្សឹមទាំងអស់។ ផែនការដែលគ្រោងចំណាយថវិកា ២៦.១លានដុល្លារ រួមមានការប្តេជ្ញាចិត្តចំនួន២២ ទៅលើវិស័យកំណែទម្រង់សំខាន់ៗចំនួន៤។ ក្នុងចំណោមមូលនិធិនេះ ទឹកប្រាក់ជាង ១២លានដុល្លារនឹងត្រូវចំណាយក្នុងរយៈពេល ៤ឆ្នាំ ទៅលើកម្មវិធីផ្តល់ជំនួយពីមិត្តភ័ក្តិ ដែលនឹងផ្តល់ចំណេះដឹងបទពិសោធន៍រស់នៅ, ការយល់ចិត្ត និងដំបូន្មានតាមវប្បធម៌ដល់មនុស្សដែលមានជំងឺអូទីស្សឹម។ រីឯទឹកប្រាក់ជាង ៧.៥លានដុល្លារទៀត នឹងផ្តល់មូលនិធិដល់ស្ថាប័នថ្មីមួយដែលនឹងធ្វើការងារស្រាវជ្រាវទាក់ទងនឹងជំងឺអូទីស្សឹម, ការណែនាំសម្រាប់អ្នកផ្តល់សេវា និងអ្នកបង្កើតគោលនយោបាយ។ ហើយរដ្ឋាភិបាលអូស្រ្តាលីក៏នឹងចំណាយប្រាក់ជាង ១.៧លានដុល្លារទៀតដល់មូលនិធិជំរុញការសិក្សាមួយ ដើម្បីស្វែងរកអត្រាប្រេវ៉ាឡង់ពិតប្រាកដនៃជំងឺអូទីស្សឹមនៅក្នុងប្រទេសអូស្ត្រាលី។ យោងតាមនាយកដ្ឋានសេវាសង្គមអូស្រ្តាលី បានឱ្យដឹងថា មានប្រជាជនអូស្ត្រាលីប្រមាណ ២៩០,០០០នាក់កើតជំងឺអូទីស្សឹម ខណៈដែលតួលេខនេះពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ ជនជាតិអូស្ត្រាលីដែលមានជំងឺអូទីស្សឹមមានអត្រាគ្មានការងារច្រើនជាង ៦ដង បើធៀបនឹងប្រជាជនទូទៅ ហើយច្រើនជាង ២ទៅ៣ដងទំនងជាស្លាប់មុនអាយុ បើធៀបនឹងប្រជាជនធម្មតា៕

  • កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”

    កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”

    ភ្នំពេញ៖កាលពីព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score)” ក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត តំណាងសភាពាណិជ្ជកម្មកម្ពុជា និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។ ក្រុមប្រឹក្សាជាតិភស្ដុភារកម្មរៀបចំកិច្ចប្រជុំនេះឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាកំណត់នូវបន្ទាត់មូលដ្ឋាន (Baseline) និងចំណុចដៅ (Target) ចំពោះសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (LPI score ឬ Logistics Performance Index score)” លើតារាងម៉ាទ្រីសវាស់វែង​សមិទ្ធកម្ម សម្រាប់ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជំរុញធ្វើឱ្យប្រសើរឡើងពិន្ទុ​នៃសន្ទស្សន៍ប្រតិបត្តិការ​ភស្តុភារកម្មរៀបចំដោយធនាគារពិភពលោក ដែលបានមកពីការវាស់ស្ទង់ប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មនៅកម្ពុជា។ សមាសភាពចំនួន៦ ប្រើប្រាស់សម្រាប់ការវាស់ស្ទង់រួមមាន៖ ១. ប្រសិទ្ធភាព​នៃប្រព័ន្ធគយ និងការគ្រប់គ្រងព្រំដែន (Custom), ២. គុណភាពនៃ​ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម…

  • ចំនួន​អាជីវកម្ម​ចុះ​បញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌​មាន​ កើន​ដល់​ជាង​ ៤ ​ម៉ឺន​ ក្រុម​ហ៊ុន​/សហ​គ្រាស​ និង​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ជាង​ ១៥​ ប៊ី​លាន​ដុល្លារ

    ចំនួន​អាជីវកម្ម​ចុះ​បញ្ជី​តាម​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌​មាន​ កើន​ដល់​ជាង​ ៤ ​ម៉ឺន​ ក្រុម​ហ៊ុន​/សហ​គ្រាស​ និង​មាន​ដើម​ទុន​ចុះ​បញ្ជី​សរុប​ជាង​ ១៥​ ប៊ី​លាន​ដុល្លារ

    ចំនួនអាជីវកម្មចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន កើនដល់ជាង ៤ ម៉ឺន ក្រុមហ៊ុន/សហគ្រាស និងមានដើមទុនចុះបញ្ជីសរុបជាង ១៥ ប៊ីលានដុល្លារ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ ចំនួនក្រុមហ៊ុន/សហគ្រាស បានចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន (Single Portal) កើនដល់ ៤២,៣២៥ ក្រុមហ៊ុន/សហគ្រាស ជាមួយដើមទុនចុះបញ្ជីមានចំនួនសរុប ៦៤ ទ្រីលានរៀល ស្មើនឹង ១៥.៦ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះ អាជីវកម្មបានចុះបញ្ជីដោយជនជាតិចិន បានឈរនៅលំដាប់រលេខរៀងទី១ ក្នុងចំណោមអាជីវកម្ម​គ្រប់គ្រងដោយជនបរទេស។ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ ចំនួនក្រុមហ៊ុន/សហគ្រាស បានចុះបញ្ជីអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន (Single Portal) កើនដល់ ៤២,៣២៥ ក្រុមហ៊ុនសហគ្រាស ជាមួយដើមទុនចុះបញ្ជីមានចំនួនសរុប ៦៤ ទ្រីលានរៀល ស្មើនឹង ១៥.៦ប៊ីលានដុល្លារអាមេរិក។ នេះបើតាមទិន្នន័យដែល​ផ្តល់ដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។ សម្រាប់ឆ្នាំ២០២៤ ក្រុមហ៊ុន/សហគ្រាសគ្រប់គ្រងដោយជនជាតិចិនបានឈរនៅលំដាប់ទី១ បានចុះបញ្ជីអាជីវកម្មនៅកម្ពុជា មានចំនួនជិត៣…

  • ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា

    ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា

    ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា ក្រុមអ្នកចរចាកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះលើព័ត៌មានលម្អិតចុងក្រោយនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាបន្ទាប់ពីការចរចារជាច្រើនម៉ោងក្នុងប្រទេសកាតា ដោយក្រុមអ្នកសម្របសម្រួល និងភាគីជម្លោះទាំងពីរនិយាយថាកិច្ចព្រមព្រៀងមួយជិតសម្រេចបានជាងពេលណាៗទាំងអស់។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចពិភាក្សាជាង៨ម៉ោង មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសបានប្រាប់ សារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះដែរថាក្រុមប៉ាឡេស្ទីននៅតែរង់ចាំឱ្យអ៊ីស្រាអែលដាក់ផែនទីបង្ហាញពីរបៀបដែលកងកម្លាំងរបស់ខ្លួននឹងដកខ្លួនចេញពីហ្កាហ្សា។ មន្ត្រីសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហាម៉ាស មិនទាន់បានឆ្លើយតបនៅឡើយទេព្រោះអ៊ីស្រាអែលមិនទាន់បានបញ្ជូនផែនទីបង្ហាញតំបន់ដែលកងកម្លាំងរបស់ខ្លួននឹងដកចេញនោះទេ។ មន្ត្រីខាងលើបាននិយាយថា ផែនទីរួមមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ ណេតហ្សារីម (Netzarim) នៅកណ្តាលដែនដីហ្កាហ្សាស្ទ្រីប ដើម្បីអនុញ្ញាតឱ្យមានការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ រួមទាំងតំបន់ ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងនៃទឹកដីដ៏តូចមួយនេះ ផ្លូវ ហ្វីឡាដែលហ្វៀ (Philadelphia) តាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយ អេហ្ស៊ីប និងក្រុង រ៉ាហ្វា (Rafah) នៅជិតព្រំដែននោះ។ លោក ម៉ាចេដ អាល់- អានសារី (Majed Al-Ansari) អ្នកនាំពាក្យក្រសួងការបរទេសកាតាបានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយកំពុងដំណើរការបន្ទាប់ពីភាគីទាំងពីរត្រូវបានបង្ហាញដោយអត្ថបទមួយ។លោកប្រធានាធិបតីអាមេរិក Joe Biden ដែលរដ្ឋបាលរបស់លោកបានចូលរួមជាមួយបេសកជនរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងជិតសម្រេចបានហើយ៕

  • UN ដាក់មូលដ្ឋានគ្រឹះសម្រាប់កំណើនជំនួយនៅតំបន់ហ្កាហ្សា ក្រោមបទឈប់បាញ់ដែលជិតមកដល់

    UN ដាក់មូលដ្ឋានគ្រឹះសម្រាប់កំណើនជំនួយនៅតំបន់ហ្កាហ្សា ក្រោមបទឈប់បាញ់ដែលជិតមកដល់

    អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៤ មករា) ថា ខ្លួនកំពុងមមាញឹកក្នុងការរៀបចំពង្រីកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប ក្រោមបទឈប់បាញ់ដ៏មានសក្តានុពលថ្មីមួយដែលជិតកើតមាន ប៉ុន្តែភាពមិនប្រាកដប្រជាជុំវិញការចូលទៅកាន់ព្រំដែន និងសន្តិសុខនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ នៅតែជាឧបសគ្គ។ ក្រុមអ្នកចរចានៅប្រទេសកាតា បានដាក់ចេញសេចក្ដីលម្អិតចុងក្រោយនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា ដោយអ្នកសម្របសម្រួល និងភាគីជម្លោះទាំងអស់បានពណ៌នាកិច្ចព្រមព្រៀងនោះថា “ឆាប់ៗនេះ”។ កិច្ចព្រមព្រៀងនឹងរួមបញ្ជូលការបង្កើនដ៏សំខាន់នៃជំនួយមនុស្សធម៌ទោក្នុងតំបន់ហ្កាហ្សាស្រ្ទីប។ ក្នុងចំណោមព័ត៌មានលម្អិតដែលគេមិនទាន់ដឹងនោះរួមមាន ថាតើច្រកព្រំដែនមួយណានឹងបើកចូលទៅក្នុងតំបន់ហ្កាហ្សាក្រោមបទឈប់បាញ់ និងថាតើតំបន់ឆ្នេរនេះនឹងមានសុវត្ថិភាពប៉ុណ្ណាសម្រាប់ការចែកចាយជំនួយ ដោយសារការដឹកជញ្ជូនជាច្រើនត្រូវបានដាក់គោលដៅដោយក្រុមជនអន្ធពាលប្រដាប់អាវុធ និងចោរលួចក្នុងអំឡុងពេលជម្លោះ។ អង្គការសហប្រជាជាតិបានត្អូញត្អែរពីឧបសគ្គជំនួយនៅតំបន់ហ្កាហ្សា ពេញមួយសង្រ្គាមដែលមានរយៈពេល ១៥ខែមកនេះ ដោយនិយាយថា ការរារាំងពីអ៊ីស្រាអែល និងភាពគ្មានច្បាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធបានប៉ះពាល់ការចូល និងការចែកចាយជំនួយនៅក្នុងតំបន់ហែកហួរដោយសង្គ្រាមមួយនេះ៕

  • អាជ្ញាធរកូរ៉េខាងត្បូងព្យាយាមជាថ្មីទៀតដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង

    អាជ្ញាធរកូរ៉េខាងត្បូងព្យាយាមជាថ្មីទៀតដើម្បីចាប់ខ្លួនលោកប្រធានាធិបតី Yoon ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង

    អាជ្ញាធរកូរ៉េខាងត្បូងដែលកំពុងស៊ើបអង្កេតលោកប្រធានាធិបតី Yoon Suk Yeol ត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានសម្រុកចូលក្នុងគេហដ្ឋានរបស់លោកជាថ្មីទៀតនៅថ្ងៃពុធ១៥ មករានេះ ក្នុងការស្វះស្វែងចាប់ខ្លួនលោកជាថ្មីជុំវិញការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ។ មន្ត្រីម្នាក់មកពីកម្លាំងចម្រុះដែលកំពុងព្យាយាមចាប់ខ្លួនលោក Yoon បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានព្យាយាមអនុវត្តដីកាថ្មីមួយទៀត។ មន្ត្រីម្នាក់មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយដែលស៊ើបអង្កេតលើក្រឹត្យច្បាប់អាជ្ញាសឹក បរាជ័យរបស់លោក Yoon បានប្រាប់អ្នកសារព័ត៌មានថាយើងមិនដឹងចំនួនពិតប្រាកដនៃមនុស្សនៅក្នុងគេហដ្ឋាននោះទេ ប៉ុន្តែក្នុងចំណោមនោះក៏មានក្រុមរដ្ឋអាជ្ញាផងដែរ។ ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតនៅថ្ងៃពុធនេះ បានចាប់ខ្លួនប្រធានស្តីទីនៃសេវាសន្តិសុខប្រធានាធិបតីរបស់លោក Yoon ដែលបានរារាំងការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែមករា២០២៥នេះ។ យ៉ាងណាអ្នកនាំពាក្យនគរបាលបានបដិសេធរបាយការណ៍នោះ។ ស្របពេលសារព័ត៌មានក្នុងស្រុកនានាបានរាយការណ៍ថា ការឃុំខ្លួនលោក Yoon អាចនឹងកើតមានក្នុងពេលឆាប់ៗនេះ ការប៉ះទង្គិចគ្នាបន្តិចបន្តួចបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលោក Yoon ដែលបានស្រក់ទឹកភ្នែក និងកងកម្លាំងនគរបាលនៅជិតលំនៅដ្ឋានរបស់លោក។ រូបភាពវីដេអូមុនពេលព្រឹកព្រលឹមថ្ងៃពុធ បានបង្ហាញឱ្យឃើញមន្ត្រីនគរបាលរាប់រយនាក់ ខ្លះកាន់កាំជណ្ដើរ និងកន្ត្រៃកាត់ខ្សែលួស ដើរតាមផ្លូវឆ្ពោះទៅផ្ទះវីឡានៅលើភ្នំជាទីដែលលោក Yoon ត្រូវបានពួនសំងំអស់រយៈពេលជាច្រើនសប្តាហ៍ក្រោមការយាមកាមពីកងកម្លាំងសន្តិសុខផ្ទាល់ខ្លួនមួយចំនួនតូចរបស់លោក៕

  • ជប៉ុន ៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារភាគនិរតី ប្រទេសបង្កើត ជារលកយក្សស៊ូណាមិ នៅផ្នែកខ្លះនៃខេត្ត Miyazaki និង ខេត្ត Kochi

    ជប៉ុន ៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ វាយប្រហារភាគនិរតី ប្រទេសបង្កើត ជារលកយក្សស៊ូណាមិ នៅផ្នែកខ្លះនៃខេត្ត Miyazaki និង ខេត្ត Kochi

    បរទេស៖ ទីភ្នាក់ងារអាកាសធាតុ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារភាគនិរតី ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ដោយមិនមាន របាយការណ៍ភ្លាមៗអំពីរបួស ឬការខូចខាត ហើយរលកយក្សស៊ូណាមិ ត្រូវបានគេសង្កេតឃើញ នៅក្នុងផ្នែកខ្លះនៃខេត្ត Miyazaki និង ខេត្ត Kochi ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៤ ខែមិរា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារនេះ បានបើកការស៊ើបអង្កេតលើ សក្តានុពល នៃសកម្មភាពរញ្ជួយដីបន្ថែមទៀត នៅក្នុងតំបន់ ប៉ុន្តែបានសន្និដ្ឋានថា នៅម៉ោង ៩ : ១៩នាទីយប់ ការរញ្ជួយដី នឹងមិនបង្កើនហានិភ័យ នៃគ្រោះរញ្ជួយដីភ្លាមៗនោះទេ ដែលក្រុមរដ្ឋាភិបាល បាននិយាយថា អាចកើតឡើងនៅក្នុង ឬនៅជិតតំបន់ Nankai Trough ជិតឆ្នេរសមុទ្រប៉ាស៊ីហ្វិក របស់ប្រទេស ។ ផ្ទាំងពាណិជ្ជកម្ម ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា គ្រោះរញ្ជួយដីចុងក្រោយនេះ “មិនត្រូវបានគេចាត់ទុកថា បានបង្កើនហានិភ័យ…