Category: ព័ត៌មានជាតិ​

  • Bacchus inter_នាយករដ្ឋមន្ត្រីកោះ Greenland ចង់ចាប់ដៃលោក Trump ពង្រឹងវិស័យ ២ យ៉ាង

    Bacchus inter_នាយករដ្ឋមន្ត្រីកោះ Greenland ចង់ចាប់ដៃលោក Trump ពង្រឹងវិស័យ ២ យ៉ាង

    ហ្គ្រីនលែន ៖ នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បានអះអាងថា ដែនកោះរបស់លោកមានបំណងពង្រឹងទំនាក់ទំនងការពារជាតិ និងការរុករករ៉ែជាមួយសហរដ្ឋអាមេរិក បើទោះបីជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ចង់ទិញដែនកោះដ៏ធំមួយនេះក៏ដោយ។ លោក Egede បានគូសបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលរបស់លោក Trumpដែលនឹងឡើងកាន់តំណែងនាថ្ងៃទី២០ ខែមករាខាងមុខ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Egede បានថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីក្រុងកូប៉ិនហាក ប្រទេសដាណាម៉ាកថា ឯករាជ្យភាពរបស់ Greenland គឺជារឿងរបស់ Greenland ហើយក៏ទាក់ទងនឹងការប្រើប្រាស់ទឹកដីរបស់ខ្លួនផងដែរ ដូច្នេះវាក៏ជា Greenland ខ្លួនឯងដែលនឹងសម្រេចចិត្តថាតើយើងគួរតែឈានដល់កិច្ចព្រមព្រៀងអ្វី។ ការអត្ថាធិប្បាយរបស់លោក Egede កើតឡើងបន្ទាប់ពីលោក Trump ធ្លាប់បានលើកឡើងអំពីគំនិតទិញយកដែនកោះ Greenland តាំងតែពីអាណត្តិដំបូងរបស់គាត់មកម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថា ជា «ភាពចាំបាច់ដាច់ខាត»។ លោក Mute Egede បាននិងកំពុងជំរុញឱ្យមានឯករាជ្យ ទោះបីជាសេដ្ឋកិច្ចនៃទឹកដីនេះ ពឹងផ្អែកខ្លាំងលើការឧបត្ថម្ភធនពីដាណឺម៉ាកក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា…

  • ច្បាប់ថ្មីប្រេស៊ីលរឹតបន្តឹងសិស្សប្រើស្មាតហ្វូនក្នុងសាលារៀនទូទាំងប្រទេសចាប់ពីខែកុម្ភៈ

    ច្បាប់ថ្មីប្រេស៊ីលរឹតបន្តឹងសិស្សប្រើស្មាតហ្វូនក្នុងសាលារៀនទូទាំងប្រទេសចាប់ពីខែកុម្ភៈ

    ប្រាស៊ីលីយ៉ា ៖ ប្រធានាធិបតីប្រេស៊ីល លោក Lula da Silva កាលពីថ្ងៃទី១៣ ខែមករានេះ បានចុះហត្ថលេខាលើច្បាប់ថ្មី ដែលមានគោលបំណងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀននានាទូទាំងប្រទេស។ ច្បាប់ថ្មីនេះ នឹងរឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូនរបស់សិស្សនៅតាមសាលាបឋមសិក្សា និងវិទ្យាល័យទូទាំងប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ ចំណាត់ការនេះធ្វើឡើងដើម្បីធានាថា សិស្សសាលាអាចប្រើប្រាស់ឧបករណ៍បែបនេះ តែក្នុងករណីមានអាសន្ន, គ្រោះថ្នាក់, ការអប់រំ ឬក៏ក្នុងករណីសិស្សមានពិការភាពប៉ុណ្ណោះ។ រដ្ឋមន្ត្រីក្រសួងអប់រំប្រេស៊ីល លោក Camilo Santana បានប្រាប់អ្នកសារព័ត៌មានថា ក្មេងៗកំពុងប្រើអ៊ីនធឺណិតតាំងពីតូច ដែលធ្វើឱ្យឪពុកម្តាយពិបាកតាមដាននូវអ្វីដែលពួកគេធ្វើ ហើយការរឹតបន្តឹងលើការប្រើប្រាស់ស្មាតហ្វូននៅតាមសាលារៀនទូទាំងប្រទេសនឹងជួយពួកគេ។ ទន្ទឹមគ្នា ឪពុកម្តាយ និងសិស្សជាច្រើនក៏បានឯកភាពលើការដាក់ចេញច្បាប់នេះផងដែរ។ កាលពីខែឧសភាឆ្នាំមុន វិទ្យាស្ថានអប់រំកម្រិតខ្ពស់ Fundacao Getulio Vargas បានឱ្យដឹងថា ប្រទេសប្រេស៊ីលមានស្មាតហ្វូនច្រើនជាងមនុស្សទៅទៀត ពោលគឺមានស្មាតហ្វូនដល់ទៅ ២៥៨លានគ្រឿង ខណៈដែលប្រជាជនប្រេស៊ីលសរុបមានត្រឹមតែ ២០៣លាននាកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវទីផ្សារក្នុងស្រុកបាននិយាយកាលពីឆ្នាំមុនថា ប្រជាជនប្រេស៊ីលបានចំណាយពេលរហូតដល់ ៩ម៉ោង១៣នាទីក្នុងមួយថ្ងៃនៅលើអេក្រង់ស្មាតហ្វូន ដែលនេះជាតួលេខខ្ពស់បំផុតមួយរបស់ពិភពលោក៕ ប្រភព ៖ The Star ប្រែសម្រួល៖ ឈឹម ទីណា

  • ចិនដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់

    ចិនដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់

    ប៉េកាំង ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រជាសាស្រ្ត ប្រទេសចិនបានដាក់បញ្ចូលមនុស្សយន្តទៅក្នុងសេវាកម្មថែទាំមនុស្សចាស់ ជាមួយនឹងគោលដៅបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេស ឱ្យទូលំទូលាយនៅឆ្នាំ ២០២៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងក្រុមប្រឹក្សារដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានដាក់ចេញនូវគោលការណ៍ណែនាំថ្មីមួយ ដែលសង្កត់ធ្ងន់លើការអភិវឌ្ឍន៍មនុស្សយន្ត, ការផ្សារភ្ជាប់ខួរក្បាលមនុស្ស និងកុំព្យូទ័រ ព្រមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការថែទាំមនុស្សចាស់។ ស្ថិតក្រោមគោលការណ៍ណែនាំទាំងនេះ ប្រទេសចិនមានគោលបំណងបង្កើតបណ្តាញសេវាថែទាំមនុស្សចាស់ទូទាំងប្រទេសដ៏ទូលំទូលាយមួយនៅឆ្នាំ ២០២៩។ ហើយនៅឆ្នាំ ២០៣៥ ចិនរំពឹងថា នឹងផ្តល់ឱ្យមនុស្សចាស់ទាំងអស់នូវលទ្ធភាពទទួលបានសេវាមូលដ្ឋាន តាមរយៈប្រព័ន្ធថែទាំដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងដោះស្រាយតម្រូវការនៃប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើង។ គិតត្រឹមចុងឆ្នាំ ២០២៣ ប្រទេសចិនមានប្រជាពលរដ្ឋជាង ២១៦.៧៦លាននាក់ មានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ដែលស្មើនឹង ១៥.៤ភាគរយនៃចំនួនប្រជាជនសរុប។ ជាការឆ្លើយតប រដ្ឋាភិបាលចិនមិនត្រឹមតែរួមបញ្ចូលមនុស្សយន្ត ជាមួយនឹងសមត្ថភាពអន្តរកម្មកម្រិតខ្ពស់ទៅក្នុងវិស័យថែទាំប៉ុណ្ណោះទេ ចិនក៏កំពុងអភិវឌ្ឍប្រព័ន្ធផ្ទះឆ្លាតវៃផងដែរ ដើម្បីបង្កើនសុវត្ថិភាព និងសុខាមាលភាពសម្រាប់មនុស្សចាស់៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

  • សារព័ត៌មានអាមេរិកផ្សាយថា ចិនទំនងលក់ TikTok ទៅឲ្យ Elon Musk

    សារព័ត៌មានអាមេរិកផ្សាយថា ចិនទំនងលក់ TikTok ទៅឲ្យ Elon Musk

    ប៉េកាំង ៖ មន្ត្រីចិនកំពុងពិភាក្សាបឋមពីជម្រើសដ៏មានសក្តានុពលមួយ ដើម្បីលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk។ ដំណឹងនេះកើតឡើងនៅពេលដែលតុលាការកំពូលអាមេរិក ត្រូវបានរំពឹងថា នឹងតម្កល់ច្បាប់ដែលតម្រូវឱ្យ ByteDance ជាក្រុមហ៊ុនមេធំរបស់ TikTok ដកហូតទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់ខ្លួន នៅត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយសារបញ្ហាសន្តិសុខជាតិ។ យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន Bloomberg ឱ្យដឹងថា ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកអាចត្រូវបានលក់ តាមរយៈដំណើរការដេញថ្លៃប្រកួតប្រជែង ឬតាមរយៈកិច្ចព្រមព្រៀងដែលរៀបចំដោយរដ្ឋាភិបាល ដែលនេះបង្ហាញថា អនាគតរបស់ TikTok ប្រហែលជាលែងស្ថិតក្នុងការគ្រប់គ្រងរបស់ ByteDance ទៀតហើយ។ នៅក្រោមសេណារីយ៉ូមួយដែលអាចទៅរួច ប្រសិនបើ TikTok ពិតជាលក់ទៅឱ្យលោក Musk មែននោះ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក Musk នឹងអាចរួមបញ្ចូល TikTok U.S ទៅក្នុងវេទិការបស់ខ្លួន ដោយប្រើប្រាស់មូលដ្ឋានអ្នកប្រើប្រាស់ដ៏ច្រើនរបស់ TikTok និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម។ យ៉ាងណា ទាំង ByteDance…

  • Biden ៖ ការស្តារឡើងវិញពីភ្លើងឆេះព្រៃ ត្រូវការរាប់សិបពាន់លាន

    Biden ៖ ការស្តារឡើងវិញពីភ្លើងឆេះព្រៃ ត្រូវការរាប់សិបពាន់លាន

    បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ជិតផុតអាណត្តិ លោក Jo Biden បានអះអាងថា ការកសាងឡើងវិញ ពីភ្លើងឆេះព្រៃ រីករាលដាលដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងទីក្រុង Los Angeles នឹងចំណាយប្រាក់រាប់សិបពាន់លានដុល្លារ។ ក្នុងសន្និសីទខ្លីមួយ ជាមួយមន្ត្រីសង្គ្រោះបន្ទាន់ កាលពីថ្ងៃច័ន្ទ លោក Jo Biden បានមានប្រសាសន៍ថា ការកសាងឡើងវិញ បន្ទាប់ពីភ្លើងឆេះ ដែលបានបន្សល់ទុកសង្កាត់មួយចំនួន នៅ Los Angeles ឆេះខ្ទេចខ្ទីអស់ កាលពីសប្តាហ៍មុន នឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅរាប់សិបពាន់លានដុល្លារ។ ប្រធានាធិបតីអាមេរិកលោក Joe Biden ​ថា «វានឹងត្រូវចំណាយប្រាក់រាប់សិបពាន់លានដុល្លារដើម្បីយកទីក្រុង Los Angeles មកវិញ នៅកន្លែងដែលមានភ្លើងឆាបឆេះ»។ គួរបញ្ជាក់ថា Los Angeles ដែលជាទីក្រុងធំបំផុតរបស់ រដ្ឋកាលីហ្វ័រញ៉ាមួយនេះ កំពុងទប់ទល់នឹងការវិលត្រឡប់មកវិញ នៃខ្យល់បក់ខ្លាំង ដែលគំរាមកំហែង បង្កឲ្យមានភ្លើងឆាបឆេះ បន្ថែមទៀត បន្ទាប់ពីភ្លើងឆេះព្រៃ រាលដាលដល់ផ្ទះសម្បែង និងអគារជាច្រើនទៀត បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៤នាក់រួចមកហើយ…

  • កូរ៉េខាងត្បូងថាទាហានកូរ៉េខាងជើងស្លាប់៣០០នាក់នៅអ៊ុយក្រែន

    កូរ៉េខាងត្បូងថាទាហានកូរ៉េខាងជើងស្លាប់៣០០នាក់នៅអ៊ុយក្រែន

    បរទេស ៖ ទីក្រុងសេអ៊ូលបានឲ្យដឹងថា ទាហានកូរ៉េខាងជើង ចំនួន៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ផ្សេងទៀត រងរបួស នៅប្រទេសអ៊ុយក្រែន។ សមាជិកសភាកូរ៉េខាងត្បូងម្នាក់ បាននិយាយ កាលពីថ្ងៃចន្ទ ដោយដកស្រង់ព័ត៌មាន ពីទីភ្នាក់ងារចារកម្ម របស់ទីក្រុងសេអ៊ូលថា ទាហានកូរ៉េខាងជើង ប្រហែល ៣០០នាក់ ត្រូវបានសម្លាប់ និង ២,៧០០នាក់ បានរងរបួស ខណៈពេលដែលកំពុងប្រយុទ្ធ នៅក្នុងសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ សមាជិកសភា លោក Lee Seong-kweun បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីចូលរួមសន្និសីទខ្លីមួយ ជាមួយទីភ្នាក់ងារចារកម្មថា «ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍ថា បានពង្រីកដើម្បីរួមបញ្ចូលកម្លាំងប្រយុទ្ធនៅតំបន់ Kursk ជាមួយនឹងការប៉ាន់ស្មាន ពីចំនួនអ្នកស្លាប់ និងរបួស»។ យ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និង រុស្ស៊ី មិនធ្លាប់បាននិយាយថា ពិតជាមានវត្តមានទាហានកូរ៉េខាងជើង ធ្វើសង្គ្រាម នៅទីនោះឡើយ មកដល់ពេលនេះ ខណៈដែលអាមេរិក និងសម្ព័ន្ធមិត្ត ដូចជា កូរ៉េខាងត្បូង ព្រមទាំង…

  • ប្រធានណាតូ ៖ អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព

    ប្រធានណាតូ ៖ អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព

    បរទេស ៖ ប្រធានអង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO លោក Mark Rutte បាននិយាយថា អ៊ុយក្រែនមិនមានកម្លាំងគ្រប់គ្រាន់ សម្រាប់កិច្ចចរចាសន្តិភាព នៅពេលនេះទេ។ លោក Rutte បានប្រាប់សមាជិកសភាអឺរ៉ុប កាលពីថ្ងៃចន្ទថា «នៅពេលនេះ ច្បាស់ណាស់ អ៊ុយក្រែនមិនមានជំហររឹងមាំ សម្រាប់ការចរចាទេ..យើងត្រូវធ្វើបន្ថែមទៀត ដើម្បីធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរគន្លងនៃជម្លោះ អាចកើតមាន»។ ប្រធានអង្គការណាតូ រូបនេះ បានព្រមានថា កិច្ចព្រមព្រៀងមិនទាន់ល្អគ្រប់គ្រាន់សម្រាប់អ៊ុយក្រែន នឹងធ្វើឱ្យរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន មានមោទនភាព ដូចជា កូរ៉េខាងជើង អ៊ីរ៉ង់ ជាដើម។ លោក Rutte បាននិយាយទៀតថា «យើងទាំងអស់គ្នាចង់ឲ្យសង្គ្រាមនេះបញ្ចប់ ប៉ុន្តែ សំខាន់ជាងនេះទៀត គឺយើងចង់ឲ្យសន្តិភាព ស្ថិតស្ថេរ»។ លោកបន្តថា អ៊ុយក្រែនត្រូវការជំនួយបន្ត មានអាវុធកាន់តែច្រើន និងលឿនជាងមុន ដូច្នេះ អ៊ុយក្រែន អាចការពារខ្លួនបាន ប្រសើរជាងមុន ជាមួយនឹងការចរចាកិច្ចព្រមព្រៀង ដ៏ល្អ សម្រាប់អ៊ុយក្រែន សម្រាប់អឺរ៉ុប និង សម្រាប់ពិភពលោក»។…

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ និងអំពាវនាវឱ្យកសិករដាំដុះស្រូវសែនក្រអូបវិញ

    រដ្ឋមន្រ្តីក្រសួងកសិកម្ម ៖ ស្រូវដែលធ្លាក់ថ្លៃជាប្រភេទស្រូវ OM មិនមែនស្រូវចុះថោកគ្រប់ប្រភេទទេ និងអំពាវនាវឱ្យកសិករដាំដុះស្រូវសែនក្រអូបវិញ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាមួយរយៈពេលនេះមានកសិករ និងក្រុមមនុស្សមួយចំនួនបាននិយាយទៅដល់តម្លៃស្រូវធ្លាក់ថ្លៃ ប៉ុន្តែពួកគាត់មិនបាននិយាយទៅដល់ស្រូវប្រភេទណាមួយធ្លាក់ថ្លៃនោះឡើយ ។ តាមពិតបញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែ ប្រភេទស្រូវ OM (ស្រូវស្រាល)ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមដែលអាស្រ័យលើឈ្មួញអ្នកទិញ និងពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ ។ ថ្លែងតាមរយៈវីដេអូឃ្លីប ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ចំពោះអ្នកធ្វើស្រូវមែនទែន គឺយើងបានធ្វើការបែងចែកច្បាស់លាស់ណាស់ ថាប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ែ ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់ ។ ចំពោះស្រូវដែលធ្វើលក់ OM នេះដែរ ដោយសារកសិករ ធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អ៊ីចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម ។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះ គឺមានមនុស្សតិចតួចទេដែលបានដឹង ។ ទាក់ទិនក្នុងរឿងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ៖”ក្នុងមួយរយៈដោយសារមានក្រុមមនុស្សមួយចំនួនបានស្រែកថាស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់ ។ ជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ”។ ឯកឧត្តម ឌិត ទីណា ថ្លែងដែរថា…

  • ក្រុមហ៊ូទីបាញ់មីស៊ីលលឿនជាងសំលេងវាយប្រហារអ៊ីស្រាអែល

    ក្រុមហ៊ូទីបាញ់មីស៊ីលលឿនជាងសំលេងវាយប្រហារអ៊ីស្រាអែល

    សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីនៅប្រទេសយេម៉ែន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ បានចេញមុខទទួលខុសត្រូវ ចំពោះការបាញ់មីស៊ីលលឿនជាងសំលេងវាយប្រហារលើទីក្រុង តែល អាវីវ របស់ប្រទេសអ៊ីស្រាអែល។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ អាល់-ម៉ាស៊ីរ៉ា ធីវី ថា យើងបានអនុវត្តប្រតិបត្តិការយោធាមួយ ដែលសំដៅលើគោលដៅសំខាន់របស់អ៊ីស្រាអែលនៅទីក្រុង តែល អាវីវ ដោយប្រើមីស៊ីលផ្លោងលឿនជាងសំលេង។ លោក សារៀ បានគូសបញ្ជាក់ថា ប្រតិបត្តិការយោធានេះសម្រេចបាននូវគោលដៅដោយជោគជ័យ ហើយថា ក្រុមរបស់លោកក៏បានធ្វើការវាយប្រហារដោយប្រើយន្តហោះដ្រូនចំនួន ៤គ្រឿង និងបានកំណត់គោលដៅសំខាន់ៗនៅក្នុងទីក្រុងតែល អាវីវ។ លោក សារៀ បានប្តេជ្ញាថា ការវាយប្រហាររបស់ក្រុមលោកប្រឆាំងអ៊ីស្រាអែល នឹងបន្តរហូតដល់ការឈ្លានពានលើតំបន់ហ្កាហ្សាស្ទ្រីបបញ្ឈប់។ នៅព្រឹកថ្ងៃចន្ទដដែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលក៏បានរាយការណ៍ពីការស្ទាក់ចាប់មីស៊ីល ដែលបានបាញ់ចេញពីប្រទេសយេម៉ែន ដែលបានរំខានដល់ចរាចរណ៍ផ្លូវអាកាសនៅឯអាកាសយានដ្ឋាន Ben Gurion ក្នុងទីក្រុងតែល អាវីវ។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ក្រុមឧទ្ទាមហ៊ូទីកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះដ្រូនលើអ៊ីស្រាអែល និងរំខានដល់ការដឹកជញ្ជូនទំនិញដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅសមុទ្រក្រហម ដែលនេះជាការបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះនៅហ្កាហ្សា៕

  • AirlineRatings បញ្ជាក់ថា Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥

    AirlineRatings បញ្ជាក់ថា Vietjet ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៥

    ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៥ ដោយក្រុមហ៊ុន AirlineRatings ជាគេហទំព័រសុវត្ថិភាព និងវាយតម្លៃផលិតផលរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ។ ការទទួលស្គាល់ចុងក្រោយបង្អស់ដែលកើតឡើងនៅពេលដែលក្រុមហ៊ុន Vietjet ត្រៀមខ្លួននូវការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ការទទួលស្គាល់ចុងក្រោយនេះត្រូវបានគេរំពឹងថានឹងត្រូវបានស្វាគមន៍ដោយអ្នកដំណើរតាមផ្លូវហោះហើរដែលកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។ បណ្តាញនេះរួមបញ្ចូលទាំងជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងបេតិកភណ្ឌខេត្តសៀមរាបរបស់ប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់ប្រទេសវៀតណាម។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យឈានមុខគេក្នុងពិភពលោកដូចជា Ryanair, easyJet និង Frontier Airlines បានជាប់ចំណាត់ថ្នាក់ដោយមោទនភាពក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ១០ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ សមិទ្ធិផលនេះបញ្ជាក់ពីការប្តេជ្ញាចិត្តពិសេសរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះសុវត្ថិភាពហោះហើរ ដោយធានាបាននូវសន្តិភាពទាំងអ្នកដំណើរ និងនាវិក។ នាយកប្រតិបត្តិក្រុមហ៊ុន AirlineRatings.com លោក Sharon Petersen បាននិយាយថា៖ «កងនាវារបស់ក្រុមហ៊ុន Vietjet គឺជាយន្តហោះដែលថ្មីជាងគេនៅក្នុងប្រទេសវៀតណាម ហើយជាយន្តហោះក្នុងចំណោមយន្តហោះថ្មីបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណត់ត្រាសុវត្ថិភាពរបស់ Vietjet ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានបង្ហាញអំពីសមិទ្ធផលដ៏ឆ្នើមរបស់ខ្លួន។ នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន AirlineRatings បានត្រួតពិនិត្យក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៣៨៥ ដោយពិចារណាលើកត្តាមួយចំនួនដូចជា កំណត់ត្រាឧប្បត្តិហេតុក្នុងរយៈពេល ២ ឆ្នាំកន្លងមក អាយុកងនាវា លទ្ធផលនៃការត្រួតពិនិត្យប្រទេសរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ…