Category: ព័ត៌មានជាតិ​

  • អ៊ីស្រាអែលជះលុយ ៣៤ពាន់លានដុល្លារទៅក្នុងភ្លើងសង្គ្រាម

    អ៊ីស្រាអែលជះលុយ ៣៤ពាន់លានដុល្លារទៅក្នុងភ្លើងសង្គ្រាម

    ហ៊្សេរុយសាឡឹម ៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា គិតមកទល់ពេលនេះ ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅក្នុងភ្លើងសង្គ្រាមជាមួយភាគីជម្លោះនានាមានទឹកប្រាក់ប្រហែល ៣៤ពាន់លានដុល្លារ។ ក្នុងចំណោមការចំណាយសរុបនៅក្នុងភ្លើងសង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះ ២៧ពាន់លានដុល្លារត្រូវបានចំណាយក្នុងឆ្នាំ ២០២៤។ យោងតាមក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានឲ្យដឹងថា ៨១.៩ភាគរយនៃការចំណាយទាក់ទងនឹងសង្គ្រាមសរុប គឺសម្រាប់វិស័យការពារជាតិ ខណៈដែលថវិកាដែលនៅសល់ត្រូវបានតម្រង់ទៅរកការចំណាយស៊ីវិលពាក់ព័ន្ធនឹងការប្រយុទ្ធ។ ក្រសួងបន្ថែមថា ឱនភាពប្រចាំឆ្នាំរបស់រដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់ឆ្នាំ ២០២៤ មានចំនួន ១៣៦.២ពាន់លានដុល្លារ ឬស្មើនឹង ៦.៩% នៃផលិតផលក្នុងស្រុកសរុប បើធៀបទៅនឹងឱនភាពចំនួន ២១ពាន់លានដុល្លារ ឬស្មើនឹង ៤.២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៣។ យោងតាមរបាយការណ៍បានបង្ហាញថា នៅឆ្នាំ ២០២៤ ការចំណាយរបស់រដ្ឋាភិបាលអ៊ីស្រាអែលបានកើនឡើង ២០.៤% បើធៀបនឹងឆ្នាំមុន ខណៈដែលប្រាក់ចំណូលបានកើនឡើង ១០.៥%៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • សម្តេចតេជោ ហ៊ុន សែន រំលឹកនូវប្រសាសន៍ក្នុងថ្ងៃខួប ៤០ឆ្នាំ ដែលសម្តេចក្លាយជានាយករដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ

    សម្តេចតេជោ ហ៊ុន សែន រំលឹកនូវប្រសាសន៍ក្នុងថ្ងៃខួប ៤០ឆ្នាំ ដែលសម្តេចក្លាយជានាយករដ្ឋមន្ត្រីថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ

    (ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល សម្តេច តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង ជា នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវប្រសាសន៍ ដែលសម្តេចថ្លែងនៅក្នុងសភា ក្រោយពេលជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ថា មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ ។ នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី ជានាយករដ្ឋមន្ត្រី ដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើបណ្តាញសង្គមថា ការទទួលបានតំណែងប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេល នេះ ហៅថា នាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្ត្រី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុង មូស្គូ និងទទួលមរណភាពនាខែធ្នូ ឆ្នាំ១៩៨៤ ។ សម្តេចតេជោ…

  • អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់៖ អ៊ីរ៉ង់និងមហាអំណាចអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមចរចានុយក្លេអ៊ែរឡើងវិញ

    អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់៖ អ៊ីរ៉ង់និងមហាអំណាចអឺរ៉ុប ព្រមព្រៀងចាប់ផ្តើមចរចានុយក្លេអ៊ែរឡើងវិញ

    អ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសអ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុបចំនួនបី គឺបារាំង អង់គ្លេស និងអាល្លឺម៉ង់ បានយល់ព្រមចាប់ផ្តើមការចរចាឡើងវិញស្តីពីការដកទណ្ឌកម្ម និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ លោក កាសេម ហ្ការីបាបាឌី (Kazem Gharibabadi) អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសរឿងនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈការចរចាថ្មីបានចាប់ផ្តើមនៅទីក្រុងហ្សឺណែវរវាងអ៊ីរ៉ង់ ប្រទេសទាំងបី និងសហភាពអឺរ៉ុប។ កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើបញ្ហាជាច្រើន រួមទាំងរបៀបដែលប្រទេសនានាទាក់ទងគ្នាទៅវិញទៅមក ក៏ដូចជាបញ្ហានៅក្នុងតំបន់ និងពិភពលោក។ លោក ហ្ការីបាបាឌី បាននិយាយថា កិច្ចពិភាក្សានេះគឺ ហ្មត់ចត់ ស្មោះត្រង់ និងប្រកបដោយស្ថាបនាដោយបន្ថែមថា ពួកគេបាននិយាយលម្អិតអំពីការដកទណ្ឌកម្ម និងបញ្ហានុយក្លេអ៊ែរសំខាន់ៗសម្រាប់កិច្ចព្រមព្រៀងមួយ។ លោកបាននិយាយថា មនុស្សគ្រប់គ្នាបានយល់ព្រមលើតម្រូវការដើម្បីចាប់ផ្តើមការចរចាឡើងវិញស្តីពីការដកទណ្ឌកម្ម និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបន្ថែមថាការឈានដល់កិច្ចព្រមព្រៀងត្រូវការ “បរិយាកាសល្អ” ដែលបង្កើតឡើងដោយភាគីទាំងអស់។ ក្រុមអ្នកការទូតជាន់ខ្ពស់មកពីប្រទេសអ៊ីរ៉ង់ និងមហាអំណាចអឺរ៉ុបបានជួបគ្នាចុងក្រោយនៅទីក្រុងហ្សឺណែវក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងប្រធានបទផ្សេងៗទៀត។ លោកថា កិច្ចពិភាក្សាទាំងនោះបើកចំហ និងផ្តោតលើព្រឹត្តិការណ៍ថ្មីៗរវាងប្រទេសក្នុងតំបន់ និងទូទាំងពិភពលោក ជាពិសេសកម្មវិធីនុយក្លេអ៊ែរ និងការដកទណ្ឌកម្ម។ គួររម្លឹកថា ការពិភាក្សាដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងឆ្នាំ២០១៥ បានចាប់ផ្តើមនៅទីក្រុងវីយែនក្នុងខែមេសា ឆ្នាំ២០២១ ប៉ុន្តែមានការរីកចម្រើនតិចតួច ទោះបីជាមានការពិភាក្សាជាច្រើនជុំក៏ដោយ៕

  • វេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី បរិយាកាសគ្មានវិវាទˮ

    វេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី បរិយាកាសគ្មានវិវាទˮ

    (ភ្នំពេញ)៖ ព្រឹទ្ធសភា រដ្ឋសភា និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំវេទិកាផ្សព្វផ្សាយ ‟វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទˮ ដោយវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ឯកឧត្តមសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភានិងរដ្ឋសភាព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនាពេលនេះ គឺជាឱកាសនៃការតាំងចិត្តរួមគ្នា ដើម្បីបន្តដោះស្រាយវិវាទដីធ្លីឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត តាមរយៈបទបង្ហាញគន្លឹះអំពីសមិទ្ធផល បទពិសោធ ការប្រឈម និងទិសដៅក្នុងពេលខាងមុខ ព្រមទាំងសំណួរ ចម្លើយ និងអនុសាសន៍សំខាន់ៗ ដើម្បីកសាងបរិយាកាសគ្មានវិវាទ សំដៅពង្រឹងពង្រីកសុខដុមកម្មសង្គម ប្រកបដោយចក្ខុវិស័យអភិវឌ្ឍរឹងមាំ និងយូរអង្វែង…

  • ៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

    ៥ ឆ្នាំទៀត AI នឹងឲ្យក្រុមហ៊ុនទូទាំងពិភពលោកបង្ខំចិត្តកាត់បុគ្គលិក ៤១ ភាគរយ

    វ៉ាស៊ីនតោន ៖ ការស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានបង្ហាញថា អត្រា ៧៧ភាគរយនៃអាជីវកម្មទូទាំងពិភពលោក មានផែនការបណ្តុះបណ្តាលឡើងវិញ ឬបង្កើនជំនាញដើម្បីធ្វើការជាមួយបញ្ញាសិប្បនិម្មិត (AI) ខណៈដែលអត្រា ៤១ភាគរយទៀតគ្រោងកាត់បន្ថយបុគ្គលិកដោយសារតែ AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។ យោងតាមលទ្ធផលស្ទង់មតិ Future of Jobs Report របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានឱ្យដឹងថា អាជីវកម្មចំនួន ៤១ភាគរយនៅជុំវិញពិភពលោកមានបំណងកាត់បន្ថយបុគ្គលិក ដោយសារតែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្តូរ និងជួយសម្រួលការងារមួយចំនួនរបស់មនុស្សនៅការិយាល័យ។ ក្នុងចំណោមអាជីវកម្មធំៗរាប់រយដែលត្រូវបានស្ទង់មតិជុំវិញពិភពលោក ក្នុងនោះ ៧៧ភាគរយបានអះអាងថា ពួកគេមានគម្រោងបង្កើនជំនាញ ឬជំរុញកម្លាំងពលកម្មបច្ចុប្បន្នរបស់ពួកគេនៅចន្លោះឆ្នាំ ២០២៥-២០៣០ ដើម្បីអាចធ្វើការជាមួយ AI។ មុខតំណែងបុគ្គលិកផ្នែកសេវាប្រៃសណីយ៍, លេខាធិការ និងបុគ្គលិកបើកប្រាក់បៀវត្សរ៍ ស្ថិតក្នុងចំណោមក្រុមការងារដែលនិយោជករំពឹងថា នឹងកាត់បន្ថយច្រើនបំផុតក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការអភិវឌ្ឍនៃបច្ចេកវិទ្យា AI និងដោយសារនិន្នាការផ្សេងទៀត។ ទន្ទឹមនេះ តម្រូវការជំនាញ AI ក៏កំពុងកើនឡើងផងដែរ ដែលស្ទើរតែ ៧០ភាគរយនៃអាជីវកម្មដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេមានគម្រោងជួលកម្មករថ្មីដែលមានជំនាញ ដើម្បីរចនា និងកែលម្អឧបករណ៍ AI។…

  • Tesla បញ្ចេញឡានស៊េរីថ្មី តម្លៃ ៣ ទៅ ៤ ម៉ឺនដុល្លារ សាកម្ដងជិះបាន ៧០០ គីឡូម៉ែត្រ

    Tesla បញ្ចេញឡានស៊េរីថ្មី តម្លៃ ៣ ទៅ ៤ ម៉ឺនដុល្លារ សាកម្ដងជិះបាន ៧០០ គីឡូម៉ែត្រ

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk បានបញ្ចេញឡានអគ្គិសនី Model Y Juniper ជាផ្លូវការ ដែលកំពុងត្រៀមខ្លួនវាយលុកទីផ្សារប្រទេសចិនមុនដំបូងគេ ដោយរចនាឡើងបំពាក់មកជាមួយបច្ចេកវិទ្យាកាន់តែទំនើបជាងមុន បើធៀបនឹងម៉ូដែល Model Y ឆ្នាំ ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។ ឡាន SUV ថ្មីរបស់ Tesla នេះ ត្រូវបានរំពឹងទុកថា នឹងចាប់ផ្តើមចែកចាយនៅខែមីនា ឆ្នាំ២០២៥ ជាមួយនឹងជម្រើសពីរប្រភេទ ដោយតម្លៃរបស់វាមានចន្លោះពីជាង ៣ម៉ឺនដុល្លារទៅជាង៤ម៉ឺនដុល្លារ។ ឡាន Model Y ស៊េរីថ្មីនេះ មានការរចនាប្លែកជាងមុន ដោយបានបំពាក់មកនូវអំពូល LED លាតសន្ធឹងពេញផ្ទៃផ្នែកខាងមុខឡាន ជារួមស្រដៀងនឹងឡានម៉ូដែល Cybertruck ដែរ។ ឡាន Model Y Juniper នៅពេលសាកភ្លើងពេញអាចបើកបរបានចម្ងាយជាង ៧១៩គីឡ រួមជាមួយនឹងការរចនាសំបកកង់ថ្មីទំហំ ១៩អ៊ីញ និងទំហំ ២០អ៊ីញ ដែលផ្តល់ឲ្យការបើកបរកាន់តែរលូន…

  • វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

    វៀតណាមមិនសូវចង់ធ្វើការនៅអាល្លឺម៉ង់ ទោះបានប្រាក់ខែ៤ពាន់ដុល្លារ

    បរទេស៖ ទោះបីជាមានឱកាសច្រើនទៅធ្វើការនៅប្រទេសអាឡឺម៉ង់ ជាមួយនឹងប្រាក់ឈ្នួលខ្ពស់ ដែលអាចទទួលបាន រហូតដល់ជាង៤,០០០ដុល្លារ ក្នុងមួយខែ ក៏ដោយ ចំនួនជនជាតិវៀតណាមធ្វើការនៅទីនោះ នៅតែមានកម្រិតទាប គួរឱ្យភ្ញាក់ផ្អើល នេះបើតាមកាសែត VNexpress ។ លោកស្រី Luu Thi Ngoc Tuy ប្រធានក្រុមហ៊ុនផ្តោតលើធនធានមនុស្សអន្តរជាតិ Vilaco បានថ្លែង ក្នុងកម្មវិធីស្តីពីឱកាសសិក្សា នៅប្រទេសអាល្លឺម៉ង់ កាលពីសប្តាហ៍មុនថា វៀតណាមស្ទើរតែទាំងអស់ ដែលកំពុងសិក្សា នៅប្រទេសអាល្លឺម៉ង់ ទទួលបានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សា អាចទទួលបានប្រាក់ចំណូល ចន្លោះពី ២,៥៧៥ដុល្លារ ដល់ ទៅ ៤,១២០ដុល្លារ នៅក្នុងមួយខែ ហើយ ក្នុងអំឡុងពេលបណ្តុះបណ្តាលជំនាញ នៅទីនោះ ក៏ទទួលបានប្រាក់ខែ ចន្លោះពី ជិត១,០០០ដុល្លារ ដល់ ១៦៥០ដុល្លារដែរ។ ប៉ុន្តែជនជាតិវៀតណាមធ្វើការ នៅទីនោះ មានចំនួនតិចតួច នៅឡើយ ធៀបនឹងជនបរទេស ផ្សេងៗទៀត។ ទិន្នន័យបង្ហាញថា មានតែជនជាតិវៀតណាម ប្រហែល៤,០០០នាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះធ្វើការ កាលពីឆ្នាំមុន…

  • អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ

    អាមេរិក៖ ភ្លើងឆេះព្រៃ Los Angeles បំផ្លាញអស់៥០ពាន់លានដុល្លារ

    បរទេស៖ របាយការណ៍ផ្លូវការបានឲ្យដឹងថា សហរដ្ឋអាមេរិកខាតបង់សេដ្ឋកិច្ច ប្រមាណជាង៥០ពាន់លានដុល្លារអាមេរិក ដោយសារភ្លើងឆេះព្រៃ ដែលបាននិងកំពុងបន្តឆាប់ឆេះ រាលដាលដល់ផ្ទះអ្នកស្រុក នៅទីក្រុង Los Angeles ជិត១សប្តាហ៍ មកនេះ ខណៈដែលចំនួនមនុស្សស្លាប់កើនដល់២៤នាក់ ហើយមនុស្ស១០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ កាសែត Nypost បានចុះផ្សាយថា យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនឯកជនអាមេរិក AccuWeather បានឲ្យដឹងថា ភ្លើងឆេះនៅទីក្រុង Los Angeles អាចបណ្តាលឱ្យខូចខាត ចន្លោះពី៥២ពាន់លានដុល្លារ ទៅ៥៧ពាន់លានដុល្លារ ជាទំហំដ៏ច្រើនពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ រដ្ឋកាលីហ្វ័រញ៉ា។ ប្រភពបានប៉ាន់ប្រមាណ ជាបឋម ដោយផ្អែកលើ ផ្ទះមានតម្លៃបំផុត នៅតំបន់ Santa Monica, Malibu និងតំបន់ផ្សេងទៀត ក្នុងនោះ រួមមានទាំងផ្ទះរបស់តារាល្បីៗ ព្រមទាំង អាជីវកម្មខ្នាតតូច ជាដើម។ AccuWeather បានបន្ថែមថា គ្រោះមហន្តរាយនេះ ក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូល ពីវិស័យទេសចរណ៍ ហើយផ្សែងពុល ផ្សែងហុយចេញពីការឆេះផ្ទះ យានយន្ត សារធាតុគីមី និងប្រេងឥន្ធនៈអាចនាំឱ្យតម្លៃសុខភាព…

  • រដ្ឋមន្រ្តីសុខាភិបាល ៖ «នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម»

    រដ្ឋមន្រ្តីសុខាភិបាល ៖ «នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម»

    ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះ, នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើកិច្ចការទាំងឡាយ និងដោយបុរេសកម្ម ត្រៀមខ្លួនជានិច្ចក្នុងការគិតពិចារណាទុកជាមុន ក្នុងការដោះស្រាយរាល់បញ្ហាសំណុំរឿងដែលជួបប្រទះ ដើម្បីដោះស្រាយឱ្យបានជោគជ័យ និងពង្រីកសេវាសុខភាពសាធារណៈឱ្យកាន់តែល្អប្រសើរ។ ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ឱកាសជូនអគ្គនាយករង រដ្ឋបាល-ហិរញ្ញវត្ថុ និងមន្រ្តីនាយកដ្ឋាននីតិកម្មធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍ធ្វើការកន្លងមក។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះរួមមាន៖ ១). នាយកដ្ឋាននីតិកម្ម ត្រូវអនុលោមភាពជាមួយបទប្បញ្ញត្តិទាំងឡាយ ដោយប្រកាន់ភ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌។ ២). នាយកដ្ឋាននីតិកម្ម ត្រូវតែធ្វើការគ្រប់គ្រងទៅលើកិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន ឬដៃគូរពាក់ព័ន្ធ។ ៣). ប្រយុទ្ធប្រឆាំង នឹងភាពមិនត្រឹមត្រូវ ដោយត្រូវតែពន្យល់គ្នាជានិច្ចរវាងកិច្ចសហការ និងផ្នែកពាក់ព័ន្ធ ដើម្បីបានយល់គ្នាក្នុងភាពសុក្រិត។ ៤). នាយកដ្ឋាននីតិកម្ម ត្រូវការពារដោយផ្លូវច្បាប់ដល់អ្នកប្រើប្រាស់សេវា…

  • សម្តេចតេជោ៖ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ

    សម្តេចតេជោ៖ ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ

    សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានរំលឹក អំពីដំណើរជីវិតរបស់សម្តេចក្នុងការកាន់ដំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសម្តេចបានលើកឡើងថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត របស់សម្តេច បានជួបការលំបាកជាច្រើនដោយគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំ ដែលសភាបោះឆ្នោតឲ្យសម្តេចកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤មករា២០២៥ )បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តី ទីពី ខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ ១៩៨៤។ មុនកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំរបស់សម្តេច។ សម្តេចបានរំលឹកទៀតថា ការកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។ សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពតផងនោះ គឺមានរយៈពេល៥៥ឆ្នាំហើយ ពោលគឺចាប់ពី ឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៥នេះ។ សម្តេចតេជោ…