Category: ព័ត៌មានជាតិ
-

ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្ដម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្ដម សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។ ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។ ក្នុងឱកាសនោះ ឯកឧត្ដម សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុន នៅក្នុងប្រទេសវៀតណាម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា…
-

ឯកឧត្តម វ៉ាត់ ចំរើន ៖ វគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី បានថ្លែង ក្រោយបញ្ចប់វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ថា សិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១នេះ បានរៀបចំជាពិសេស សម្រាប់សិក្ខាកាមជាគ្រូបង្វឹកមកពីគ្រប់យុទ្ធគុន ដើម្បីទទួលយកចំណេះដឹង និងបច្ចេកទេសពិសេសៗ សម្រាប់យកទៅបង្ហាត់បង្រៀនកីឡាករ-កីឡាការិនី តាមសមាគម/ក្លិប និងរាជធានី-ខេត្ត ស្របតាមគោលការណ៍ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ដែលមិនត្រឹមដាក់ចេញនូវការប្រកួតដណ្ដើមពានរង្វាន់ តែសម្ដេចក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សផងដែរ។ ឯកឧត្តមថា វគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ រយៈពេល៣ថ្ងៃ ដែលរៀបចំឡើងនេះ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ដល់គ្រូបង្វឹកគ្រប់យុទ្ធគុនខ្មែរបុរាណ សម្រាប់ត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ ។ ឯកឧត្តម បានគូសបញ្ជាក់ថា វគ្គនេះ ទទួលបានការអនុញ្ញាត និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការយកចិត្តទុកដាក់ពីលោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មការចំពោះកិច្ច គ.ច.យ.ខ.ព។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា…
-

ការលេចធ្លាយប្រេងថ្មីត្រូវបានរកឃើញចេញពីកប៉ាល់ដឹកប្រេងរុស្ស៊ី នៅសមុទ្រខ្មៅ
បរទេស ៖ មន្ត្រីនៅទីក្រុងមូស្គូ បាននិយាយថា ប្រេង ថ្មីៗនេះ ត្រូវបានរកឃើញ ដោយគេជឿថា ចេញពីកប៉ាល់ដឹកប្រេងរបស់រុស្សី ដែលជាប់គាំង នៅក្នុងសមុទ្រខ្មៅ កាលពីពេល ថ្មីៗនេះ ខណៈដែលអ៊ុយក្រែនបានព្រមានអំពី «ផលវិបាកបរិស្ថាន ដ៏គួរឱ្យភ័យខ្លាច» ពីការកំពប់ប្រេងនេះ។ ប្រេងឥន្ធនៈធុនធ្ងន់បាននឹងកំពុងបោកបក់ លើឆ្នេររាប់រយគីឡូម៉ែត្រ តាមបណ្តោយឆ្នេរសមុទ្រ ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី និង នៅលើឧបទ្វីបគ្រីមៀ ចាប់តាំងពីកប៉ាល់ដឹកប្រេងរុស្ស៊ី វ័យចំណាស់ពីរគ្រឿងបានជាប់គាំង អំឡុងពេលមានព្យុះ នៅច្រកសមុទ្រ Kerch កាលពីថ្ងៃទី ១៥ ខែធ្នូ ក្នុងនោះ កប៉ាល់មួយគ្រឿង ក្នុងចំណោមទាំងពីរគ្រឿង ឈ្មោះVolgoneft-212 បានលិច ខណៈមួយគ្រឿងទៀត ឈ្មោះ Volgoneft-239 បានបាក់ ជាកំណាត់។ ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ី បាននិយាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខណៈដែលកំពុងពិនិត្យមើលនាវា Volgoneft-239 អ្នកឯកទេសបានរកឃើញស្រទាប់ប្រេង ប្រហែល២,៨០០ម៉ែត្រការ៉េ នៅលើច្រាំង កាលពីថ្ងៃសុក្រ»។ អ៊ុយក្រែនបានថ្កោលទោសរុស្ស៊ី ចំពោះការបរាជ័យ ក្នុងការដោះស្រាយ ការធ្លាយប្រេងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន…
-

បេសកជនពិសេសលោក ត្រាំ ជួបមេដឹកនាំអ៊ីស្រាអែល ជំរុញបទឈប់បាញ់ និងដោះលែងចំណាប់ខ្មាំង
ហ៊្សេរុយសាឡឹម ៖ បេសកជនពិសេសប្រចាំតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump គឺលោក Steve Witkoff បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីជំរុញឱ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ ហ្កាហ្សាស្ទ្រីប។ កិច្ចពិភាក្សានេះកើតឡើងនៅពេលដែលការចរចាកំពុងដំណើរការក្នុងប្រទេសកាតា ដែលជាប្រទេសសម្រុះសម្រួល ដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសនៅហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលបានឃុំខ្លួននៅទីនោះ។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយដែរថា លោក Netanyahu បានប្រាប់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងមន្ត្រីផ្សេងទៀតឱ្យចាកចេញទៅកាន់ប្រទេសកាតា ដើម្បីជំរុញរឿងនេះផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រភពដែលនិយាយថា មានការរីកចម្រើនខ្លះៗនៅក្នុងការចរចានោះ។ យ៉ាងណាមិញ លោក Trump ធ្លាប់បានគំរាមហើយថា នឹងមានការខាតបង់ដ៏ធំមួយ ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំង មុនពេលលោកចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ យោងតាមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទីនោះបានកើនឡើងដល់ ៤៦,៥៣៧នាក់ចាប់តាំងពីខែតុលាឆ្នាំ ២០២៣៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ជប៉ុន និងប្រទេសចំនួន ១១ ធ្វើសមយុទ្ធលោតឆ័ត្រយោងការពារកោះ
តូក្យូ ៖ អង្គភាពលោតឆ័ត្រយោង នៃកងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន បានអនុញ្ញាតឱ្យសាធារណជនទស្សនាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួនដើម្បីការពារកោះដាច់ស្រយាលរបស់ជប៉ុន។ កងពលតូចទ័ពអាកាសទី១ នៃកងកម្លាំងស្វ័យការពារដីគោកជប៉ុន មានភារកិច្ចចូលរួមក្នុងប្រតិបត្តិការដណ្តើមយកកោះដាច់ស្រយាល ដែលត្រូវបានឈ្លានពានដោយកងកម្លាំងសត្រូវ ក្នុងចំណោមភារកិច្ចស្នូលផ្សេងទៀត។ រីឯកងទាហានមកពីប្រទេសចំនួន ១១ ផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំនេះផងដែរ នៅឯទីតាំងហ្វឹកហាត់មួយកន្លែងក្នុងខេត្ត Chiba កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ ហ្វីលីពីន និងអ៊ីតាលី បានចូលរួមជាលើកដំបូង។ ទាហានឆ័ត្រយោងប្រហែល ១៥០នាក់បានលោតឆ័ត្រយោងពីលើអាកាសទៅដីម្តងមួយៗ ចេញពីយន្តហោះដឹកជញ្ជូននៅកម្ពស់ ៣៤០ម៉ែត្រ។ ក្រសួងការពារជាតិជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគំនិតដូចគ្នា ដើម្បីការពារសន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុន។ ក្រសួងបន្ថែមទៀតថា សមយុទ្ធនេះមានគោលបំណងជំរុញការសម្របសម្រួលជាមួយប្រទេសទាំងនោះ និងត្រៀមខ្លួនទប់ទល់ការឈ្លានពានរបស់សត្រូវ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

មនុស្សជាង ៣ម៉ឺននាក់គ្មានអគិ្គសនីប្រើ ខណៈព្យុះព្រិលវាយប្រហារប៉ូឡូញ
វ៉ាសូវី ៖ វិទ្យុប៉ូឡូញបានរាយការណ៍កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រជាជនប្រហែល ៣២,០០០គ្រួសារនៅទូទាំងប្រទេសប៉ូឡូញ ដែលភាគច្រើននៅក្នុងខេត្តភាគខាងជើង កំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ដោយសារតែវាយប្រហារពីព្យុះព្រិល។ នៅទូទាំងប្រទេសប៉ូឡូញ ក្រុមអ្នកពន្លត់អគ្គីភ័យបានឆ្លើយតបទៅនឹងឧប្បត្តិហេតុនានា ដែលទាក់ទងនឹងបញ្ហាអាកាសធាតុជិត ១,០០០ករណី ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងនោះមានដូចជាដើមឈើដួលរលំ និងបាក់បង្គោលខ្សែភ្លើងជាដើម។ យោងតាមមន្ត្រីម្នាក់មកពីមជ្ឈមណ្ឌលសន្តិសុខរដ្ឋាភិបាលប៉ូឡូញ បានរាយការណ៍ថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងធ្វើការយ៉ាងសកម្ម ដើម្បីស្តារថាមពលឡើងវិញ។ ប៉ុន្តែព្រិលធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងបន្តមាននៅតំបន់ភាគខាងកើត, ភាគខាងត្បូង និងកណ្តាលនៃប្រទេសប៉ូឡូញ ដោយតំបន់ភ្នំត្រូវបានរំពឹងថា ព្រិលធ្លាក់នឹងកើនឡើងច្រើនបំផុត។ ភ្នំតាត្រា នៅតែស្ថិតក្រោមការព្រមានពីការធ្លាក់ព្រិលកម្រិត ២ រហូតដល់ម៉ោង ៨យប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងស្រុក)។ ជាមួយគ្នានេះ ឧទ្យានជាតិតាត្រាបានដាស់តឿនអ្នកទេសចរឱ្យប្រុងប្រយ័ត្ន ដោយព្រមានអំពីស្ថានភាពគ្រោះថ្នាក់ដ៏ខ្ពស់ រួមទាំងព្រិលធ្លាក់យ៉ាងសន្ធាប់ និងការបាក់រលំផ្ទាំងទឹកកក ដោយសារខ្យល់បក់ខ្លាំង។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ អគ្គនាយកដ្ឋានផ្លូវជាតិ និងផ្លូវម៉ូតូប៉ូឡូញ បានធានាថា ផ្លូវជាតិទាំងអស់នៅតែអាចឆ្លងកាត់បាន។ យានយន្តបោសស្អាតព្រិលជាង ២,៣០០គ្រឿងត្រូវបានដាក់ពង្រាយពេញមួយយប់ ដើម្បីធានាការឆ្លងកាត់ប្រកបដោយសុវត្ថិភាព៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព មានការអភិវឌ្ឍ និងការគោរពប្រតិបត្តិជំនឿសាសនា
(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ថ្លែងបែបនេះ ក្នុងឱកាសដង្ហែរអង្គផ្កាប្រាក់ វេរប្រគេន ព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ។ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានរំឭក នូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេស នយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន…
-

ក្រសួងមុខងារសាធារណៈ និងក្រសួងបរិស្ថាន សហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន»
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» និងមានវត្តមានចូលរួមដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង ២ជាច្រើនរូប ។ ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជម្រាបជូនអង្គសិក្ខាសាលាថា ក្រោយពីក្រសួង បានធ្វើការវិភាគមុខងារស្នូល និងមុខងាររង ដើម្បីបំពេញ និងសម្រេចបេសកកម្មដែលមានចែងក្នុងអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន»ឆ្នាំ២០២១ ក្រសួងបានកំណត់ មុខងារ និងភារកិច្ចរបស់ក្រសួងចំនួន១៧។ ក្រោយពីក្រុមការងារធ្វើកំណែទម្រង់បន្ថែម ក្រសួងបានធ្វើការពិនិត្យនិងវិភាគឡើងវិញ ដោយបានផ្តុំមុខងារបញ្ចូលគ្នាឱ្យទៅជាមុខងារស្នូលមានចំនួន៣ និងមុខងាររងមានចំនួន១៣។ ឯកឧត្តម បានជម្រាបបន្ថែមថា មុខងារទាំងអស់នេះឆ្លើយតបទៅនឹងបេសកកម្ម ក្រមបរិស្ថាននិងធនធានធម្មជាតិ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ព្រមទាំងបរិបទជាក់ស្តែងចំពោះមុខ និងទៅអនាគតផងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីទិសដៅបន្តចំនួន៣ លើការងារវិភាគមុខងាររបស់ក្រសួងបរិស្ថាន រួមមាន៖ ១).រៀបចំផែនការជំហានបន្ទាប់របស់ក្រសួងបរិស្ថាន ផ្អែកលើផែនការយុទ្ធសាស្រ្ត…
-

ក្រុមមន្ត្រីក្រុង Los Angeles ព្រមានពីការឡើងថ្លៃទំនិញ និងលួចទ្រព្យសម្បត្តិ ខណៈអ្នកភៀសខ្លួនពីចំហេះព្រៃកំពុងស្វែងរកទីជម្រក
ក្រុមអាជ្ញាធរក្រុង Los Angeles កំពុងព្រមានប្រឆាំងនឹងការបោកប្រាស់ក្នុងទម្រង់ផ្សេងៗ និងការឡើងថ្លៃទំនិញ ខណៈគ្រួសារដែលជម្លៀសចេញពីទីលំនៅរាប់ពាន់នាក់ស្វែងរកកន្លែងស្នាក់នៅថ្មី ព្រោះតែចំហេះព្រៃដែលបានបំផ្លិចបំផ្លាញតំបន់នានាទាំងមូល និងបង្ខំឱ្យមានការជម្លៀសមនុស្សនៅទីតាំងផ្សេងទៀត។ មនុស្ស១៦នាក់ បានស្លាប់ និង១៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈក្រុមអ្នកពន្លត់អគ្គិភ័យព្រមានជាថ្មីទៀតពីអាកាសធាតុដ៏គ្រោះថ្នាក់ចំពោះការវិលត្រឡប់នៃកម្លាំងខ្យល់ដ៏ខ្លាំងក្លានៅសប្ដាហ៍នេះ។ ក្រុមអាជ្ញាធរបាននិយាយថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃអាទិត្យ លោក Robert Luna ស្នងការក្រុង Los Angeles នៃរដ្ឋ California សហរដ្ឋអាមេរិក បានព្រមានប្រឆាំងចំពោះជនណាមានបំណងឆក់ឱកាសកេងចំណេញពីនរណាម្នាក់ដែលរងគ្រោះរួចហើយ មិនថាវាជាការលួចប្លន់ ឬឧក្រិដ្ឋកម្មផ្សេងទៀតទេ ។មិនថាតើវាជាការបោកប្រាស់ឬ ការបោកបញ្ឆោតទម្រង់ណាមួយក៏ដោយ ឲ្យតែជាកេងចំណេញប្រាក់ពីប្រជាជនក្រីក្រដែលបានជួបគ្រោះមហន្តរាយនេះ។ លោក Luna បាននិយាយថាលោកនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទជាមួយមេធាវីស្រុក Los Angeles និងអាចជាមួយក្រុមរដ្ឋអាជ្ញាសហព័ន្ធដែលលោកបាននិយាយថាមានឆន្ទៈមោះមុតក្នុងការកាត់ទោសនរណាម្នាក់ដែលគិតថាពួកគេនឹងទាញយកផលប្រយោជន៍ពីមនុស្សដែលបានឆ្លងកាត់សោកនាដកម្មនេះ។ កាលពីថ្ងៃសៅរ៍ មន្ទីរយុត្តិធម៌រដ្ឋ California លោក Rob Bonta បានព្រមានថា ប្រសិនបើមនុស្សចូលរួមក្នុងការដំឡើងថ្លៃទំនិញ លួចទ្រព្យសម្បត្តិ និងបោកប្រាស់ ស្របពេលមានការឆ្លើយតបនឹងភ្លើងឆេះព្រៃដែលកំពុងបន្ត នោះពួកគេនឹងបំពានច្បាប់ ហើយនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
-

លោក Zelenskiy ថាខ្លួនត្រៀមដោះដូរទាហានកូរ៉េខាងជើង ជាមួយឈ្លើយសឹកអ៊ុយក្រែន នៅរុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យ (១២ មករា) ថា ទីក្រុងគីវ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនទាហានកូរ៉េខាងជើង ទៅឱ្យមេដឹកនាំរបស់ពួកគេគឺលោក គីម ជុងអ៊ុន វិញ ប្រសិនបើលោកអាចសម្របសម្រួលការដោះដូរអ្នកទាំងនោះជាមួយទាហានអ៊ុយក្រែន ដែលជាប់ជាឈ្លើយសឹកនៅប្រទេសរុស្ស៊ី។ លោក Zelenskiy បានបន្ថែមនៅលើបណ្ដាញសង្គម X ថា “បន្ថែមពីលើទាហានកូរ៉េខាងជើងដែលត្រូវចាប់បានដំបូង យើងប្រាកដណាស់ថានឹងអាចនៅមានច្រើនទៀត គ្រាន់តែត្រូវចំណាយពេលបន្តិចប៉ុណ្ណោះ មុនពេលកងទ័ពអ៊ុយក្រែន អាចចាប់បានអ្នកផ្សេងទៀត”។ មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងគីវ ចាប់បានជនជាតិកូរ៉េខាងជើងពីរនាក់នៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយជាលើកដំបូងហើយដែលអ៊ុយក្រែនបានប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេចូលរួមទៅក្នុងសង្រ្គាមជិត ៣ឆ្នាំកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុនមក។ ការវាយតម្លៃរបស់អ៊ុយក្រែន និងលោកខាងលិច បង្ហាញថា ទាហានប្រហែល ១១.០០០នាក់ មកពីសម្ព័ន្ធមិត្តកូរ៉េខាងជើងរបស់រុស្ស៊ីត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ដើម្បីគាំទ្រដល់កងកម្លាំងរបស់ទីក្រុងមូស្គូ។ រុស្ស៊ីមិនបានបញ្ជាក់ ឬបដិសេធអ្វីឡើយពីវត្តមានរបស់ពួកគេនៅក្នុងទឹកដីរបស់ខ្លួន៕