Category: ព័ត៌មានជាតិ
-

នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ នឹងបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់
(ភ្នំពេញ)៖ នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ។ ក្រោយត្រួតពិនិត្យក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និង ខណ្ឌដង្កោ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ៖ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រហៅផ្លូវសម្ដេចតេជោហ៊ុន សែន ខាងលើនេះ ឯកឧត្ដម ប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដនឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។ ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងពេលថ្ងៃ។ លោកប្រធានមន្ទីរបន្តថា…
-

អង្គការ WWF ៖ ពិភពលោកកំពុងបាត់បង់ប្រភេទសត្វទឹកសាបលឿនជាងក្រុមប្រភេទសត្វដទៃទៀត
(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ន និងក៏ដូចជាកាលពីមុនមកនេះពិភពលោករបស់យើងបានទទួលរងការបាត់បង់ប្រភេទសត្វទឹកសាបនោះលឿនជាងប្រភេទសត្វដទៃទៀត ។ អង្គការ WWF បានឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ១៩៧០មក ជីវៈចម្រុះពិភពលោកបានធ្លាក់ចុះ ៨៥ភាគរយ សម្រាប់ប្រភេទសត្វទឹកសាប បើប្រៀបធៀបទៅនឹង ៥៦ភាគរយ សម្រាប់ប្រភេទសត្វនៅលើដី និង ៦៩ភាគរយសម្រាប់ប្រភេទសត្វសមុទ្រ។ អង្គការមួយនេះបានលើកឡើងដែរថា៖ សត្វព្រៃនៅតំបន់ដីសើម និងទន្លេរបស់យើងកំពុងបាត់ខ្លួនយ៉ាងឆាប់រហ័ស ហើយត្រូវការសកម្មភាពយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរនិន្នាការនេះ៕ ដោយ ៖ ម៉ាដេប៉ូ
-

លោក Biden អំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក Netanyahu
សេតវិមានបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យ ១២ មករា ជាមួយលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ខណៈក្រុមមន្ត្រីអាមេរិកកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងស្តីពីការដោះដូរចំណាប់ខ្មាំងក្នុងដែនដីហ្កាហ្សា និងបទឈប់បាញ់ មុនពេលលោក Biden ចាកចេញពីតំណែងនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Biden និងលោក Netanyahu បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងដំណើរការដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងដែនដីប៉ាឡេស្ទីនដែលរងការឡោមព័ទ្ធ និងដោះលែងចំណាប់ខ្មាំងនៅសល់ក្នុងតំបន់នេះ។ លោក Biden បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់សម្រាប់បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា និងការវិលត្រឡប់នៃចំណាប់ខ្មាំង និងការបង្កើនជំនួយមនុស្សធម៌ អំឡុងការបញ្ឈប់ការប្រយុទ្ធគ្នា ក្រោមកិច្ចព្រមព្រៀងនេះ ។ លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានផ្ដល់របាយការណ៍ថ្មីៗចុងក្រោយដល់លោក Biden អំពីវឌ្ឍនភាពក្នុងកិច្ចចរចា និងក្នុងអាណត្តិដែលលោកបានផ្តល់ឱ្យគណៈប្រតិភូសន្តិសុខជាន់ខ្ពស់របស់លោកឥឡូវនេះនៅទីក្រុង Doha ដើម្បីជំរុញកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ សេតវិមានបាននិយាយថា មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ដែលបានផ្លាស់ប្តូរជាមូលដ្ឋានបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសលីបង់ ការដួលរលំនៃរបបលោក Assad នៅក្នុងប្រទេសស៊ីរី និងការចុះខ្សោយនៃអំណាចរបស់អ៊ីរ៉ង់នៅក្នុងតំបន់៕
-

អាជ្ញាធរខណ្ឌច្បារអំពៅ បានបើកយុទ្ធនា បាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋាន
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនា ចុះធ្វើការបាញ់ថ្នាំសម្លាប់មូស នៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម ។ ជាក់ស្ដែងអាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅទី១១ ខែមករា ឆ្នាំ២០២៥ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខពួកគាត់ ៕ ដោយ ៖ វណ្ណលុក
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ
(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ សូមឱ្យបានឆ្លងផុតពីគ្រោះកាចចង្រៃនេះ និងសូមជូនពរឆាប់ជាសះស្បើយឡើងវិញ។ ជាមួយនឹងការរំលែកទុក្ខនេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមចូលរួមបុណ្យសពនូវថវិកាចំនួន ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលទៀត…
-

ក្រុមហ៊ូទីបើកការវាយប្រហារថ្មីប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំងអាមេរិកនៅសមុទ្រក្រហម
សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូទីនៅយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកសាជាថ្មី ប្រឆាំងនាវាផ្ទុកយន្តហោះចម្បាំង អាមេរិក USS Harry S. Truman នៅភាគខាងជើងសមុទ្រក្រហម ហើយថា ការវាយប្រហារនោះមានរយៈពេល ៩ម៉ោង។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក យ៉ាហ៊ីយ៉ា សារៀ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលចាក់ផ្សាយដោយទូរទស្សន៍ អាល់ ម៉ាស៊ីរ៉ា ធីវី ថា នេះគឺជាលើកទី៥ហើយ ដែលយើងបានកំណត់គោលដៅវាយប្រហារលើនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាប់តាំងពីការមកដល់របស់វានៅក្នុងដែនទឹកសមុទ្រក្រហម។ លោក សារៀ បន្តថា ប្រតិបត្តិការនេះបានសម្រេចគោលដៅដោយជោគជ័យ និងបានបង្ខំឱ្យនាវាផ្ទុកយន្តហោះចម្បាំអាមេរិកភៀសខ្លួនទៅកាន់ភាគខាងជើងឆ្ងាយនៃសមុទ្រក្រហម។ លោក សារៀ បន្ថែមថា ការវាយប្រហារនេះ មានគោលបំណងគាំទ្រជនជាតិប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ក៏ដូចជាឆ្លើយតបទៅនឹងការវាយប្រហារតាមដែនអាកាសចុងក្រោយរបស់អាមេរិក-អង់គ្លេស-អ៊ីស្រាអែល ទៅលើទីតាំងក្រុមហ៊ូទី នៅភាគខាងជើងប្រទេសយេម៉ែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ ក្រុមហ៊ូទីក៏បានប្តេជ្ញាផងដែរថា នឹងបន្តបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីស្រាអែល រហូតដល់ការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សាត្រូវបានបញ្ឈប់ទាំងស្រុង។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣មក ក្រុមហ៊ូទីកំពុងធ្វើការវាយប្រហារដោយរ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកលើអ៊ីស្រាអែល ក៏ដូចជារំខានដល់ការដឹកជញ្ជូនទំនិញមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងដែនទឹកសមុទ្រក្រហម ដោយពួកគេបានអះអាងថា ចំណាត់ការនេះបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ចំពេលមានជម្លោះដែលកំពុងបន្តជាមួយអ៊ីស្រាអែល៕ ប្រភព…
-

បារាំង ៖ រថភ្លើងក្រោមដីបុកគ្នាដ៏កម្រ បណ្តាលឱ្យមនុស្សជាច្រើននាក់របួស
ប៉ារីស ៖ អាជ្ញាធរបារាំងបានរាយការណ៍ថា រថភ្លើងពីរខ្សែបានរត់បុកគ្នាពេញទំហឹងនៅក្នុងផ្លូវរូងក្រោមដីមួយកន្លែង ដែលនេះជាឧបទ្ទវហេតុដ៏កម្រសម្រាប់ទីក្រុង Strasbourg ភាគខាងកើតប្រទេសបារាំង កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសធ្ងន់ និងស្រាល។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៤ទៀបភ្លឺថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅជិតស្ថានីយ៍រថភ្លើងសំខាន់របស់ទីក្រុង Strasbourg ដែលជាកន្លែងមមាញឹកបំផុតក្នុងប្រទេសបារាំងនៅខាងក្រៅទីក្រុងប៉ារីស។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង លោក Philippe Tabarot បាននិយាយថា មនុស្សប្រហែល ៣៦នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ខណៈដែលអ្នកពន្លត់អគ្គីភ័យបានអះអាងថា មានចំនួន ៥០នាក់។ វីដេអូមួយដែលត្រូវបានបង្ហោះដោយសាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទិដ្ឋភាពដ៏ច្របូកច្របល់ ជាមួយនឹងរថភ្លើងទាំងពីរបានរងការខូចខាតយ៉ាងខ្លាំងនៅក្នុងផ្លូវរូងក្រោមដីនៅជិតស្ថានីយ៍។ បន្ទាប់ពីបានបុកគ្នា មានរថភ្លើងមួយខ្សែបានក្រឡាប់ ហើយចំពោះមូលហេតុកំពុងស្ថិតក្រោមដំណើរការស៊ើបអង្កេត ពីសំណាក់ការិយាល័យរដ្ឋអាជ្ញាសាធារណៈ។ ភ្លាមៗ ក្រុមគ្រូពេទ្យ និងអ្នកពន្លត់អគ្គិភ័យ បានធ្វើដំណើរទៅដល់ទីតាំងកើតហេតុ ហើយប្រញាប់ប្រញាល់បញ្ជូនជនរងគ្រោះតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះផ្សេងទៀតបានទទួលជំនួយបឋមរបស់ស្ថានីយ៍រថភ្លើង។ គួរបញ្ជាក់ថា Strasbourg គឺជាទីក្រុងធំដំបូងគេរបស់បារាំងដែលដាក់ឱ្យប្រើប្រាស់រថភ្លើងក្រោមដីឡើងវិញនៅឆ្នាំ ១៩៩៤ បន្ទាប់ពីសេវាកម្មនេះបានបិទនៅឆ្នាំ ១៩៦០។ ទីក្រុង Strasbourg បានជួបប្រទះឧបទ្ទវហេតុស្រដៀងគ្នានេះក្នុងឆ្នាំ ១៩៩៨ នៅពេលដែលរថភ្លើងមួយខ្សែបានបុកជាមួយរថភ្លើងមួយខ្សែទៀតនៅក្នុងផ្លូវរូងក្រោមដីដូចគ្នា ដែលបណ្តាលឱ្យមនុស្ស ១៧នាក់រងរបួស៕ ប្រភព ៖ AFP…
-

ចំនួនអ្នកស្លាប់កើនឡើងដល់ ១៦នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃធំបំផុតក្នុងប្រវត្តិសាស្ត្រទីក្រុង Los Angele
ឡូសអាន់ជីលេស៖ អាជ្ញាធរអាមេរិកបានរាយការណ៍ថា ចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារភ្លើងឆេះព្រៃដ៏កំណាចលេបត្របាក់ទីក្រុង Los Angeles បានកើនឡើងដល់ ១៦នាក់ហើយ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ ការិយាល័យ County of Los Angeles Medical Examiner បានបោះពុម្ពផ្សាយបញ្ជីអ្នកស្លាប់ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតអំពីអត្តសញ្ញាណជនរងគ្រោះទេ។ បើតាមឯកសារនេះ អ្នកស្លាប់ចំនួន ៥នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ Palisades និង ១១នាក់ទៀតនៅក្នុងតំបន់ Eaton Fire។ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យបានប្រជែងនឹងពេលវេលា ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំសម្បើម នៅជុំវិញទីក្រុង Los Angeles ខ្យល់បក់បោកខ្លាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។ ចាប់តាំងពីភ្លើងឆេះព្រៃបានឆាបឆេះឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ផ្ទៃដីជាង ៣៦,០០០ហិចតាត្រូវបានឆាបឆេះ និង សំណង់តូច-ធំជាង ១០,០០០កន្លែងត្រូវបានបំផ្លាញ ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គីភ័យដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angele។ យោងតាមការប៉ាន់ប្រមាណបឋម ភ្លើងឆេះព្រៃដ៏កំណាចនេះបានបង្កការខាតបង់សេដ្ឋកិច្ចអាមេរិកចន្លោះពី ៥២ពាន់លានដុល្លារ ទៅ ៥៧ពាន់លានដុល្លារ ពោលគឺលើសពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាកាលពីឆ្នាំ ២០១៨៕ ប្រភព ៖ AFP…
-

សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ
(ភ្នំពេញ)៖ សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ចាប់ផ្តើម ដំណើរការកែនៅព្រឹកនេះ។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការណ៍ច្បាប់នៃនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល បានកំណត់ថា បន្ទាប់ពីការប្រឡងបានបញ្ចប់មួយថ្ងៃ ដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យដោយផ្ទាល់ទៅលើដំណើរការ និងនីតិវិធីកែសន្លឹកកិច្ចការចំនួន ១,៦១៦ច្បាប់ របស់បេក្ខជន ៨០៨នាក់ ដែលបានចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) កាលពីម្សិលមិញ។ សូមជម្រាបថា កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:០០នាទីព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខសម្ងាត់ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត ។ គួរបញ្ចាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច គឺបែងចែកជាបីដំណាក់កាលគឺ…
-

សាធារណជនជាង ១០លាននាក់បានចូលរួមប្រយុទ្ធនឹងសំរាម និង សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន
(ភ្នំពេញ)៖ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩,៧០៦,២៦៨អង្គ/នាក់ក្នុងមានសាលាចូលរួមសរុបចំនួន ១២ ១៩៩ សាលា អនុវត្តបាន ១០០%,លោកគ្រូ អ្នកគ្រូ ចូលរួម សរុប ចំនួន ១៥១ ១៨៧នាក់ អនុវត្តបាន ១០០%,សិស្សានុសិស្សចំនួន ៣ ៧៦២ ៨១៩ នាក់ អនុវត្តបាន ១០០%, ព្រះសង្ឃចំនួន ៣១ ៦៤៩អង្គ នៅតាមវត្តអារាមចំនួន ១ ៤៨៥កន្លែង, មន្រ្តីរាជការ ចំនួន ៨៥ ៣៧១ នាក់, កម្មករ កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ចំនួន ៥,៦៧៥,៧៤៨នាក់។ សូំបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និងបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។…