Category: ព័ត៌មានជាតិ
-

ឆ្នាំ ២០២៤ Airbus ប្រគល់យន្តហោះពាណិជ្ជកម្មជាង ៧០០គ្រឿងដល់ដៃអតិថិជន
ប៉ារីស ៖ នៅក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បានប្រគល់យន្តហោះពាណិជ្ជកម្មចំនួន ៧៦៦គ្រឿងដល់ដៃអតិថិជនចំនួន ៨៦ក្រុមហ៊ុន ប៉ុន្តែខ្លួនមិនបានបញ្ចេញតួលេខប្រាក់ចំណូលនោះទេ។ តួលេខនេះខុសគ្នាតិចតួចប៉ុណ្ណោះ បើធៀបនឹងការកំណត់គោលដៅចែកចាយយន្តហោះពាណិជ្ជកម្មឱ្យបានចំនួន ៧៧០គ្រឿងនៅក្នុងឆ្នាំ ២០២៤ ស្របពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅតែជាឧបសគ្គរារាំង និងកង្វះកម្លាំងពលកម្ម។ យន្តហោះត្រកូល A320 នៅតែជាប្រភេទយន្តហោះដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុន Airbus ជាមួយនឹងការបញ្ជាទិញពីអតិថិជនដល់ទៅ ៦០២គ្រឿងក្នុងឆ្នាំ ២០២៤ ពោលគឺកើនឡើងលើសឆ្នាំ ២០២៣ ដែលមានត្រឹម ៥៧១គ្រឿង។ នាយកប្រតិបត្តិផ្នែកយន្តហោះពាណិជ្ជកម្មនៃក្រុមហ៊ុន Airbus លោក Christian Scherer បាននិយាយថា យន្តហោះពាណិជ្ជកម្មទាំង ៧៦៦គ្រឿងដែលចែកចាយទៅដល់ដៃអតិថិជនទូទាំងពិភពលោកកាលពីឆ្នាំមុន ក្នុងនោះរួមមានយន្តហោះប្រភេទ A321XLR, A330neo និង A350។ ជាមួយគ្នានេះ លោក Scherer បានក៏កោតសរសើរពីកិច្ចខិតខំប្រឹងប្រែងជាក្រុមដ៏ធំ នៅពីក្រោយលទ្ធផលដ៏ជោគជ័យកាលពីឆ្នាំ ២០២៤ ប៉ុន្តែលោកក៏ទទួលស្គាល់ពីបញ្ហាប្រឈមផ្នែកប្រតិបត្តិការ នៅក្នុងបរិយាកាសស្មុគស្មាញ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Airbus គ្រោងនឹងចេញផ្សាយលទ្ធផលហិរញ្ញវត្ថុពេញមួយឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន នៅថ្ងៃទី២០ ខែកុម្ភៈ…
-

អត្រាឆ្លងជំងឺគ្រុនផ្តាសាយធំនៅជប៉ុន ស្ទុះឡើងខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩
តូក្យូ ៖ ចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយធំ ដែលបានរាយការណ៍នៅតាមស្ថាប័នវេជ្ជសាស្ត្រទូទាំងប្រទេសជប៉ុន កាលពីសប្តាហ៍ចុងក្រោយនៃខែធ្នូឆ្នាំមុន បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីចាប់ផ្តើមការកត់ត្រាកាលពីឆ្នាំ ១៩៩៩។ ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូឆ្នាំមុន អ្នកជំងឺគ្រុនផ្តាសាយធំប្រមាណ ៣១៧,៨១២នាក់ ត្រូវបានរាយការណ៍នៅទូទាំងស្ថាប័នវេជ្ជសាស្ត្រប្រហែល ៥,០០០ទីតាំង ដែលជាមធ្យមមានមនុស្សជាង ៦៤នាក់ក្នុងមួយមណ្ឌល និងលើសពីកម្រិតព្រមាន ៣០នាក់។ តួលេខនេះបានកើនឡើងបើធៀបនឹងចំនួនពីមុនមានត្រឹមតែជាង ៤២នាក់ ដែលនេះជាការកើនឡើងនៅក្នុងសប្តាហ៍ទី១០ ជាប់ៗគ្នា។ ចំណែកបណ្តាខេត្តចំនួន ៤៧របស់ប្រទេសជប៉ុនទាំងអស់ ក៏បានរាយការណពីការកើនឡើងលើសពីមុន ដែលមានត្រឹមតែ ៤៣នាក់ ពោលគឺច្រើនជាងកម្រិតព្រមាន។ ខេត្ត Oita នៅភាគនិរតីនៃប្រទេសជប៉ុន មានតួលេខអ្នកឆ្លងជំងឺគ្រុនផ្តាសាយខ្ពស់បំផុត ដែលជាមធ្យមមានជាង ១០៤នាក់នៅក្នុងមួយគ្លីនិក បន្ទាប់មកខេត្តផ្សេងទៀតនៅក្នុងតំបន់ គ្យូស៊ូ។ តំបន់ទីប្រជុំជនសំខាន់ៗក៏រងការវាយប្រហារពីជំងឺគ្រុនផ្តាសាយធំផងដែរ ដោយទីក្រុងអូសាកា មានមនុស្សជាមធ្យមចំនួន ៦៧នាក់ក្នុងមួយកន្លែង និងទីក្រុងតូក្យូមានជាង ៥៦នាក់។ ដោយសារចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយធំនៅតែបន្តកើនឡើង មន្ត្រីក្រសួងសុខាភិបាលបានជំរុញឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ និងលាងដៃឱ្យបានស្អាតជានិច្ច ដើម្បីការពារការឆ្លងមេរោគ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-

ធនាគារ ព្រីនស៍ និង ក្រុមហ៊ុន ហ្វតតេ ចាប់ដៃគ្នាលើកកម្ពស់សេវាហិរញ្ញវត្ថុ និងសេវាធានារ៉ាប់រងទូទៅនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី១១ ខែ មករា ឆ្នាំ ២០២៥ ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ រៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលនេះជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។ ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។ ថ្លែងក្នុងពិធីនេះ លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ប្រៀបបានជាពេលវេលាដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់យើង ដែលបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុរួម និងងាយស្រួលប្រើប្រាស់ជាងគេ។ ភាពជាដៃគូនេះ អាចពង្រីកការផ្តល់ជូនរបស់យើង ជាមួយផលិតផលហិរញ្ញវត្ថុដ៏អស្ចារ្យជាងមុន ដែលអាចការពារអតិថិជនរបស់យើងពីភាពមិនប្រាកដប្រជានៃជីវិត និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលសាមញ្ញជាងមុន។ តាមរយៈការរួមបញ្ចូលរវាងសេវាកម្មធនាគាររបស់ធនាគារ…
-

-

យូអិន ៖ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ផ្តាច់ជីវិតជនស៊ីវិលស្លូតត្រង់ជាង ១ម៉ឺននាក់
អ.ស.ប ៖ អង្គការសហប្រជាជាតិបានឱ្យដឹងកាលពីថ្មីៗនេះថា ជនស៊ីវិលស្លូតត្រង់ជាង ១២,០០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានចាប់ផ្តើមជិត ៣ឆ្នាំមុន។ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិបានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ភ្លើងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី បានឆក់យកអាយុជីវិតជនស៊ីវិលយ៉ាងតិច ១២.៣៤០នាក់ និង ២៧.៨៣៦នាក់ផ្សេងទៀតរងរបួសនៅចន្លោះខែកុម្ភៈ ឆ្នាំ ២០២២ ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤។ ភាគច្រើននៃជនរងគ្រោះទាំងនោះ បានរងការវាយប្រហារនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន។ ទន្ទឹមគ្នា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងផលប៉ះពាល់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ ដោយសារការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) និងការប្រើប្រាស់អាវុធថ្មីៗរវាងភាគីជម្លោះទាំងពីរ (រុស្ស៊ី-អ៊ុយក្រែន)។ ឆ្លើយតបនឹងក្តីព្រួយបារម្ភនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅក្នុងសារជាវីដេអូមួយថា លោកនឹងចូលរួមសន្និសីទអន្តរជាតិ ដែលនឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីជំនួយយោធាដល់ទីក្រុងកៀវ។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អាទិភាពសំខាន់របស់អ៊ុយក្រែន គឺការពង្រឹងការការពារដែនអាកាសបន្ថែមទៀត ដើម្បីផ្តល់ឱ្យប្រទេសនូវលទ្ធភាពយ៉ាងហោចណាស់រុញយន្តហោះយោធារុស្ស៊ីឱ្យឆ្ងាយពីទីក្រុង និងព្រំដែនរបស់ខ្លួន៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
-

Toyota ចាយទុនជាង ៤៤លានដុល្លារប្រឡូកក្នុងវិស័យអវកាស
តូក្យូ ៖ បន្ទាប់ពីរកស៊ីក្នុងវិស័យរថយន្តជិត ១០០ឆ្នាំ ឥឡូវនេះក្រុមហ៊ុន Toyota គ្រោងនឹងបោះទុនវិនិយោគជាង ៤៤លានដុល្លារទៅក្នុងក្រុមហ៊ុន Interstellar Technologies ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដើម្បីជួយក្រុមហ៊ុនអវកាសឯកជនមួយនេះ អភិវឌ្ឍគ្រាប់រ៉ុក្កែតដែលអាចបាញ់បង្ហោះនាំយកផ្កាយរណបចូលទៅក្នុងគន្លងផែនដី។ តាមរយៈការវិនិយោគនេះនឹងធ្វើឱ្យ Toyota ក្លាយជាក្រុមហ៊ុនផលិតឡានទី២របស់ប្រទេសជប៉ុន ដែលបានបោះទុនប្រឡូកក្នុងវិស័យអវកាស។ ក្រុមហ៊ុនផលិតឡានដំបូងរបស់ជប៉ុន គឺ Mitsubishi ដែលបានបង្កើតគ្រាប់រ៉ុក្កែត H3 សម្រាប់ទីភ្នាក់ងារអវកាសជប៉ុន JAXA។ បច្ចុប្បន្នក្រុមហ៊ុនដៃគូរបស់ Toyota គឺ Interstellar Technologies កំពុងអភិវឌ្ឍគ្រាប់រ៉ុក្កែតតូចមួយ ដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី។ យោងតាមសារព័ត៌មាន Japan Times បានឱ្យដឹងថា សម្រាប់ក្រុមហ៊ុន Interstellar Technologies មានចក្ខុវិស័យកែលម្អឱ្យវិស័យអវកាសរបស់ខ្លួនកាន់តែល្អប្រសើរ និងមានគោលបំណងដំណើរការការបាញ់រ៉ុក្តែត ៣០ដងក្នុងមួយឆ្នាំ នៅឆមាសទី១ ឆ្នាំ ២០៣០។ ទាំងវិស្វករនៅក្រុមហ៊ុន Toyota និង Interstellar Technologies ចង់អភិវឌ្ឍបណ្តាញទូរគមនាគមន៍ដែលមានមូលដ្ឋាននៅឯលំហរអាកាស ដើម្បីគាំទ្រដល់គម្រោង Woven របស់ Toyota ដែលជាទីក្រុងគំរូសម្រាប់អនាគត…
-

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ បំផុសគំនិតប្រជាពលរដ្ឋប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំផុសគំនិតឱ្យប្រជាពលរដ្ឋពិចារណា អំពីការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវគ្រឿងបង្គុំសំណង់ដែលមានស្រាប់នៅក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃគ្រឿងបង្គុំសំណង់ ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់ ហើយត្រូវរួមគ្នារិះរកគោលនយោបាយ និងវិធានការដើម្បីគ្រប់គ្រងថែរក្សាធនធាន ដែលជាគ្រឿងបង្គុំសំណង់ទាំងនោះឱ្យបានល្អ និងមាននិរន្តរភាពជាប្រយោជន៍ប្រើប្រាស់ក្នុងវិស័យសំណង់សម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់គោលនយោបាយជាតិ ស្តីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់ នារសៀលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង ។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីប្រមូលធាតុចូលសម្រាប់ការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ ក្នុងឧស្សាហកម្មគ្រឿងផ្គុំសំណង់ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានបទប្បញ្ញត្តិបច្ចេកទេសក្នុងវិស័យសំណង់ ។ មិនតែប៉ុណ្ណោះ នេះជាវេទិកាមួយដ៏សំខាន់ដើម្បីប្រមូលមតិយោបល់និងធាតុចូលថ្មីបន្ថែមទៀត សម្រាប់ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត បទបញ្ញត្តិបច្ចេកទេសទាក់ទងនឹងវិស័យសំណង់ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយនិងអនុវត្តបានប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាសម្ភារៈសំណង់ដែលប្រើប្រាស់មានគុណភាពនិងសុវត្ថិភាព បង្កើនបរិយាកាសដែលអាចជឿទុកចិត្តបានសម្រាប់ម្ចាស់សំណង់និងអ្នកប្រើប្រាស់សំណង់ លើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ដែលជាផលិតផលក្នុងស្រុកនិងមានការត្រួតពិនិត្យត្រឹមត្រូវ ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងប្រែក្លាយឧស្សាហកម្មគ្រឿងបង្គុំសំណង់ជាប្រភពចំណូលនៃវិស័យសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…
-

អ៊ុយក្រែនបង្អួតយន្តហោះដ្រូនបំផ្លាញលុយរុស្ស៊ីអស់រាប់លានដុល្លារ
អ៊ុយក្រែនបានតាំងបង្អួតយន្តហោះគ្មានមនុស្សបើក ឬដ្រូន ដែលរចនាឡើងបំពាក់បច្ចេកវិទ្យាទំនើប ដោយពួកវាបានធ្វើឱ្យរុស្ស៊ីខាតបង់លុយអស់រាប់លានដុល្លារនៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែនក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ។ នៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិ CES 2025 នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ក្រុមហ៊ុនអ៊ុយក្រែនមានបំណងចាប់យកទីផ្សារយោធា និងស៊ីវិល រាប់ចាប់ពីឧបករណ៍យោធាដែលមានប្រសិទ្ធភាពខ្ពស់ រហូតដល់ឧបករណ៍ដ្រូទៅតាមចំណង់ចំណូលចិត្តអតិថិជន។ នៅក្នុងព្រឹត្តិការណ៍នោះ អ៊ុយក្រែនបានបង្ហាញយន្តហោះគ្មានមនុស្សបើកជាច្រើនប្រភេទ រួមទាំងដ្រូន Shrike និង Vampire ដែលត្រូវបានប្រើប្រយុទ្ធជាមួយរុស្ស៊ី។ តួយ៉ាង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ យន្តហោះដ្រូន Shrike បានវាយប្រហារក្បួនឡានរុស្ស៊ី។ នៅពេលនោះ យន្តហោះដ្រូនសរុបចំនួន ៣៥គ្រឿងត្រូវបានដាក់ពង្រាយ ដោយពួកវាបានបំផ្លាញរថក្រោះរុស្ស៊ីចំនួន ៨គ្រឿង និងរថយន្តប្រយុទ្ធថ្មើរជើងចំនួន ៤គ្រឿង ដែលមានតម្លៃ ១៩លានដុល្លារ។ ចំណែកយន្តហោះដ្រូន Vampire ដែលត្រូវបានបញ្ជូនឱ្យទៅកងពលតូចមួយកាលពីមួយខែមុននោះ បានបំផ្លាញទ្រព្យសម្បត្តិរបស់រុស្ស៊ីមានតម្លៃ ៥៦លានដុល្លារ រួមទាំងឃ្លាំងស្តុកសព្វាវុធ, រថក្រោះ, ប្រព័ន្ធការពារអាកាស និងកាំភ្លើងធំ។ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
-

រុស្ស៊ីឃ្លាំមើលដិតដល់ ករណី Trump ចង់ដណ្តើមយក Greenland
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសចង់បានតំបន់ Greenland ពីការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក នេះបើតាមការចេញផ្សាយ របស់កាសែត BBC កាលពីថ្ងៃព្រហស្បតិ៍។ លោក Peskov បាននិយាយថា តំបន់អាក់ទិក Greenland ស្ថិតនៅក្នុងវិស័យ នៃផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយ រុស្ស៊ីចាប់អារម្មណ៍លើសន្តិភាព និងស្ថិរភាព នៅទីនោះ។ លោកបានបន្ថែមទៀតថា ការអះអាងរបស់លោក Trump គឺជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ដាណឺម៉ាក និង ប្រទេសដទៃទៀត ដូច្នេះ ប្រទេសរុស្ស៊ីកំពុងមើលស្ថានភាពនេះ «យ៉ាងខ្លាំង» ជុំវិញការកត់សម្គាល់ របស់លោក Trump។ លោក Trump បាននិយាយ កាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រូវការ Greenland ដើម្បីសន្តិសុខសេដ្ឋកិច្ច តែ លោកបានអះអាងថា…
-

ស្ងាត់ៗ! តួឯកប្រុសស្រីក្នុងរឿងហូលីវូត “មនុស្សពីងពាង” ភ្ជាប់ពាក្យនឹងគ្នា
វ៉ាស៊ីនតោន ៖ ផ្តើមចេញពីការសម្តែងរួមគ្នារហូតក្លាយជាដៃគូជីវិត នៅទីបំផុតតួឯកប្រុសស្រីក្នុងខ្សែភាពយន្តហូលីវូដ មនុស្សពីងពាង ឬ Spider-Man គឺលោក Tom Holland និងនាង Zendaya បានឈានដល់ការភ្ជាប់ពាក្យនឹងគ្នាហើយ បន្ទាប់ពីបានផ្សារភ្ជាប់ទំនាក់ទំនងស្នេហាអស់ពេល ៤ឆ្នាំ។ បង្ហាញខ្លួនជាមួយរ៉ូបពណ៌ទឹកក្រូចយ៉ាងស្រស់ស្អាតលើកម្រាលព្រំក្រហម នៃកម្មវិធីពានរង្វាន់ Golden Globes នាពេលថ្មីៗនេះ តារាសម្ដែងអាមេរិកនាង Zendaya វ័យ ២៨ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនគ្រប់គ្នា ជាពិសេសចិញ្ចៀនពេជ្រនៅដៃនាងខាងឆ្វេង ដែលត្រូវបានគេជឿថា ជាចិញ្ចៀនភ្ជាប់ពាក្យរបស់នាងជាមួយគូស្នេហ៍ គឺតារាសម្ដែងអង់គ្លេស Tom Holland វ័យ ២៨ឆ្នាំ។ សារព័ត៌មាន TMZ បានរាយការណ៍ថា តួឯកស្រីប្រុសរឿង មនុស្សពីងពាង មួយគូនេះ ពិតជាបានភ្ជាប់ពាក្យនឹងគ្នារួចហើយមែន ដោយលោក Tom Holland បានលត់ជង្គង់សុំនាង Zendaya រៀបការក្នុងពិធីជួបជុំបែបឯកជននៅថ្ងៃបុណ្យគ្រិស្តម៉ាស និងចូលឆ្នាំសកលកន្លងទៅ នៅផ្ទះសាច់ញាតិរបស់នាង Zendaya នៅសហរដ្ឋអាមេរិក។ បើទោះជាបានភ្ជាប់ពាក្យហើយក៏ពិតមែន ប៉ុន្តែតារាប្រុសស្រីវ័យ ២៨ឆ្នាំទាំងពីរ បើតាមសេចក្តីរាយការណ៍ ពួកគេនៅពុំទាន់មានគម្រោងកាន់ដៃគ្នាចូលរោងការក្នុងពេលឆាប់ៗនេះនោះទេ។…