Category: ព័ត៌មានជាតិ
-

កម្ពុជាស្វាគមន៍ (FAO) ក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា
(ភ្នំពេញ)៖ ក្នុងជំនួប ពិភាក្សាការងារជាមួយលោកបណ្ឌិត Manuel Barange ជំនួយការអគ្គនាយក និងជាប្រធានផ្នែកជលផល និងវារីវប្បកម្មនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ (FAO) ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការរក្សាស្ថិរភាពថ្លៃសម្រាប់ប្រជាកសិករ និងអ្នកប្រើប្រាស់ ដោយពិនិត្យច្បាស់លាស់ពីតម្រូវការ និងការផ្គត់ផ្គង់ ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលជាជំនួយការបច្ចេកទេសរបស់ប្រជាកសិករ និងរាយការណ៍បញ្ហាប្រឈមទាន់ពេលវេលា ព្រមទាំងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើម ផលិត មានផែនការផលិតកម្មច្បាស់លាស់ អាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម វិនិយោគទទួលបានប្រាក់ចំនេញ និងមានហានិភ័យទាបពីការប្រែប្រួលអាកាសធាតុ។ ពាក់ព័ន្ធនឹងអនុវិស័យជលផល ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យមានការជំរុញការធ្វើវារីវប្បកម្មដើម្បីធានានិរន្តរភាពធនធានជលផលធម្មជាតិឱ្យបានគង់វង្សយូរអង្វែង និងបានសង្កត់ធ្ងន់ឲ្យកំណត់ការនេសាទសម្រាប់បម្រើដល់ការហូបចុក ឬ «មានហូប» ហើយយកការធ្វើវារីវប្បកម្មជាមូលដ្ឋានដើម្បីស្វែងរកផលចំណេញគឺ «មានបាន»។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើវារីវប្បកម្មនេះទាមទារការអភិវឌ្ឍការចិញ្ចឹមត្រីមានបច្ចេកទេសត្រឹមត្រូវ ការវិនិយោគលើការផលិតចំណីដែលមានគុណភាព…
-

Biden ៖ ភ្លើងឆេះនៅ LA ជាមហន្តរាយដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រ
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ភ្លើងឆេះព្រៃ ដែលបំផ្លាញទីក្រុង Los Angeles សម្លាប់មនុស្ស៥នាក់ថា ជាគ្រោះមហន្តរាយដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា ខណៈដែលលោកបានសន្យាផ្តល់មូលនិធិ និងធនធានសហព័ន្ធបន្ថែម ដើម្បីជួយដល់រដ្ឋ មួយនេះ។ ប្រធានាធិបតី Biden បានលុបចោលការធ្វើដំណើរទស្សនកិច្ច នៅប្រទេសអ៊ីតាលី ហើយបានកោះប្រជុំមន្ត្រីរដ្ឋបាលជាន់ខ្ពស់ នៅសេតវិមាន។ លោក Biden បាននិយាយថា «នេះគឺជាភ្លើងឆេះ រាលដាលបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់រដ្ឋកាលីហ្វ័រញ៉ា» ហើយលោកបានហៅក្រុមពន្លត់អគ្គិភ័យថា ជា«វីរបុរស»។ លោកបាននិយាយថា រដ្ឋាភិបាលសហព័ន្ធនឹងរ៉ាប់រង ១០០ភាគរយ លើការចំណាយ ដោះស្រាយបញ្ហាគ្រោះមហន្តរាយ សម្រាប់រយៈពេល១៨០ ថ្ងៃដំបូង តាមសំណើរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា។ លោក Biden បាននិយាយថា លោកនឹងបង្កើនអ្នកពន្លត់អគ្គីភ័យសហព័ន្ធ និងយន្តហោះពន្លត់អគ្គីភ័យ ព្រមទាំង ឧទ្ធម្ភាគចក្រ ទៅកាន់ទីក្រុង Los Angeles ខណៈដែលមន្ទីរបញ្ចកោណនឹងបញ្ជូនយន្តហោះធុនធំ ចំនួន…
-

-

លោក ហ្សេលេនស្គី៖ សម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន សន្យាផ្តល់ជំនួយបន្ថែមសរុប ២ពាន់លានដុល្លារ
(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កិច្ចប្រជុំចុងថ្មីក្រោយបង្អស់ នៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយសម្ព័ន្ធមិត្តលោកខាងលិច អ៊ុយក្រែនទទួលបានការសន្យាផ្តល់ជំនួយផ្នែកយោធាបន្ថែមចំនួន ២ពាន់លានដុល្លារ ដើម្បីបន្តប្រយុទ្ធនឹងសង្រ្គាមប្រឆាំងរបស់រុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ លោក ហ្សេលេនស្គី បានផ្តល់ព័ត៌មានលម្អិតមួយចំនួនប៉ុណ្ណោះ ទាក់ទងនឹងជំនួយ ប៉ុន្តែប្រទេសចំនួន ៣៤ សន្យាគាំទ្រអ៊ុយក្រែនក្នុងទិដ្ឋភាពផ្សេងគ្នា។ លោក ហ្សេលេនស្គី គូសបញ្ជាក់ដូច្នេះថា «យើងមានកិច្ចប្រជុំជាមួយនិងលទ្ធផលល្អណាស់។ មានកញ្ចប់ជំនួយបន្ថែមចំនួន ២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន»។ លោក ហ្សេលេនស្គី មិនបានឱ្យដឹងទេថា ប្រទេសណាខ្លះជាអ្នកសន្យាផ្តល់ឱ្យ ដោយគ្រាន់តែនិយាយ ជំនួយទាំងនោះគ្របដណ្តប់លើការការពារដែនអាកាស បច្ចេកវិទ្យាព័ត៌មាន ការដោះមីន និងសម្រាប់កងទ័ពជើងទឹក អាកាស និងកាំភ្លើងធំ។ គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Ramstein ហើយបន្ទាប់មកបានជួបនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នៅទីក្រុងរ៉ូម…
-

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចុះអនុស្សរណៈនៃការយោគយល់លើការធ្វើបរិវត្តកម្មឌីជីថលរវាង
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស.) នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទ” ដែលមានគោលបំណង ៣ ចម្បងគឺ៖ ១-ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារដែលចេញដោយ រ.ល.អ.ស.។ ២-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ក្នុង រ.ល.អ.ស.។ ៣-ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល ជូនមន្ត្រីរាជការនៃ រ.ល.អ.ស. ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងឆាប់រហ័ស។ ទាំងអស់នេះ គឺជាសកម្មភាពការងារអាទិភាព ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គិតមកត្រឹមថ្ងៃនេះ ក.ប.ទ. បានចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា ដែលបច្ចុប្បន្នមានក្រសួង ស្ថាប័ន ចំនួន ២៤…
-

-
មេធាវី៖ លោក Yoon នឹងទទួលយកការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ទោះត្រូវបញ្ចប់តំណែងក៏ដោយ
មេធាវីរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ មករា) ថា លោក Yoon នឹងទទួលយកសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលកំពុងជំនុំជម្រះបណ្ដឹងចោទប្រកាន់របស់សភាប្រឆាំងនឹងរូបលោក បើទោះបីជាការសម្រេចនោះជាការដកតំណែងមេដឹកនាំដែលត្រូវបានផ្អាកពីតួនាទីរូបនេះក៏ដោយ។ លោក Yoon Kab-keun មេធាវីរបស់ Yoon បានប្រាប់សន្និសីទសារព័ត៌មានថា “ប្រសិនបើការសម្រេចចិត្តនោះគឺ ‘ការដកតំណែង’ យើងមានតែត្រូវទទួលយកប៉ុណ្ណោះ”។ សូមបញ្ជាក់ថា សេចក្តីសម្រេចរបស់តុលាការ ដែលជាមួយក្នុងចំណោមតុលាការជាន់ខ្ពស់ទាំងពីរនៅក្នុងប្រទេស រួមជាមួយនឹងតុលាការកំពូល មិនអាចប្តឹងឧទ្ធរណ៍បានទេ។ នៅមុននោះ លោក Yoon បានព្រងើយកន្តើយចំពោះសំណើរបស់តុលាការធម្មនុញ្ញក្នុងការបញ្ជូនសេចក្តីសង្ខេបផ្លូវច្បាប់ មុនពេលតុលាការចាប់ផ្តើមសវនាការនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែមេធាវីរបស់លោកនិយាយថា លោក Yoon ស្ម័គ្រចិត្តបង្ហាញខ្លួនដោយផ្ទាល់ដើម្បីជជែកតវ៉ារឿងក្តីរបស់លោក។ ប្រធានាធិបតីដែលប្រឈមដីកាចាប់ខ្លួនលើកទីពីររូបនេះ បានជំទាស់នឹងការកោះហៅម្តងហើយម្តងទៀតនៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌដាច់ដោយឡែកមួយ ចំពោះការចោទប្រកាន់ថាលោកបង្កើតចលនាបះបោរ ជាមួយនឹងក្រឹត្យច្បាប់អាជ្ញាសឹកនៅថ្ងៃទី០៣ ខែធ្នូ របស់លោក ដែលនាំឱ្យមានដីកាចាប់ខ្លួនលើកដំបូងបំផុតដែលចេញសម្រាប់ប្រធានាធិបតីកំពុងកាន់តំណែងរបស់កូរ៉េខាងត្បូង៕
-

សន្ទុះចំហេះព្រៃក្នុងរដ្ឋ California នៅតែបន្ត ខណៈអាជ្ញាធរព្រមានថាចំនួនអ្នកស្លាប់អាចកើនឡើង
ក្រុមអ្នកពន្លត់អគ្គិភ័យនៅតែបន្តព្យាយាមពន្លត់អណ្ដាតភ្លើងដែលកំពុងរាលដាលខ្លាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃធំៗជាបន្តបន្ទាប់នៅក្នុងតំបន់ Los Angeles ដែលបានសម្លាប់មនុស្ស ៦ នាក់រួចទៅហើយ បំផ្លិចបំផ្លាញសហគមន៍ចាប់ពីឆ្នេរសមុទ្រប៉ាស៊ីហ្វិក ទៅដល់ តំបន់ប៉ាសាដេណា (Pasadena) ហើយបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេផងដែរ។ នគរបាលបាលក្រុង Los Angeles បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត។ ខ្យល់បក់បោកខ្លាំងដែលបានជំរុញឱ្យមានអណ្តាតភ្លើងរាលដាលកាន់តែខ្លាំងក្លា និងនាំឱ្យមានការជម្លៀសដ៏វឹកវរបានស្ងប់ស្ងាត់បន្តិច ហើយមិនត្រូវបានគេរំពឹងថានឹងមានកម្លាំងខ្លាំងដូចនៅពេលថ្ងៃនោះទេ។ នោះអាចឱ្យក្រុមអ្នកពន្លត់អគ្គិភ័យមានឱកាសទប់ស្កាត់អណ្ដាតភ្លើងដែលបានឆាបឆេះពាសពេញតំបន់ដ៏ធំនេះ រួមទាំងទីតាំងធំៗផ្សេងទៀតនៅតំបន់ប៉ាស៊ីហ្វិក ប៉ាលីសេដ (Pacific Palisades និង អាល់តាដេណា (Altadena) ។ ក្រុមមន្ត្រីស្រុក Los Angeles និយាយថា ការជូនដំណឹងអំពីការជម្លៀសចេញសម្រាប់អ្នកស្រុកនៅជិតភ្លើងឆេះព្រៃ Kenneth Fire នៅក្នុងតំបន់ West Hills ត្រូវបានបញ្ជូនខុសនៅទូទាំងស្រុកកាលពីរសៀលថ្ងៃព្រហស្បតិ៍។ ក្រុមមន្ត្រីបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថាការជូនដំណឹងនេះគឺមានគោលបំណងសម្រាប់តែអ្នកស្រុក កាឡាបាសាស់ (Calabasas)និង អាហ្គូរ៉ា ហៀល (Agoura Hills) ប៉ុណ្ណោះ។ការិយាល័យរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីលុបចោលដំណើរទៅក្រៅប្រទេសចុងក្រោយនៃអាណត្តិរបស់លោកស្រី ដោយសារតែភ្លើងឆេះព្រៃនៅក្នុងរដ្ឋ California ដែលជាស្រុកកំណើតរបស់លោកស្រី៕
-

សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ»
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអភិវឌ្ឍន៍ជនបទ សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ» នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ស្របតាមអនុលោមស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលការណ៍ណែនាំ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមុខងារសាធារណៈ ជាអ្នកដឹកនាំអនុវត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំប្រឹងប្រែងវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ដោយបានពិនិត្យនូវរាល់ឯកសារគតិយុត្ត និងភារកិច្ចអនុវត្តជាក់ស្តែងចាប់តាំងពីក្រសួងកកើតរហូតមកដល់ពេលបច្ចុប្បន្ន ។ ជាលទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបញ្ចប់នូវសេចក្តីព្រាងឯកសារពាក់ព័ន្ធតាមគោលការណ៍ណែនាំ រួមមាន ៖ ១).របាយការណ៍នៃការវិភាគមុខងារ និងធនធាន ២).បញ្ជីមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានធ្វើបច្ចុប្បន្នភាព ៣).ឯកសារផ្ទៀងផ្ទាត់មុខងារត្រួតស៊ីគ្នា ដែលត្រូវផ្ទេរចេញ ឬរៀបចំឱ្យត្រូវតាមអង្គភាព ស្ថាប័ន ៤).អភិក្រមនៃការផ្តល់សេវាសាធារណៈ និងការផ្តល់សេវាផ្សេងៗ ៥).សេចក្តីព្រាងរចនាសម្ព័ន្ធថ្មីនៃក្រសួងអភិវឌ្ឍន៍ជនបទ និង ៦).សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ សិក្ខាសាលានេះ ជាការបន្តជួបជាមួយថ្នាក់ដឹកនាំដែលជាប្រធានស្ថាប័ន និងថ្នាក់ដឹកនាំកម្រិតប្រធានអង្គភាពចំណុះក្រសួងនីមួយៗ ក្នុងគោលបំណងចម្បងៗចំនួន៣ រួមមាន…
-

ឆ្នាំមុន Lockheed Martin ចែកចាយយន្តហោះចម្បាំង F-35 ចំនួន ១១០គ្រឿង
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានចែកចាយយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 សរុបចំនួន ១១០គ្រឿងទៅដល់ដៃសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នុងឆ្នាំ ២០២៤ ប៉ុន្តែមិនបានបញ្ចេញតួលេខទឹកប្រាក់សរុបទេ។ ក្រុមហ៊ុន Lockheed Martin កំពុងធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង ស្ថិតក្រោមកម្មវិធី Technology Refresh 3 ឬ TR-3 ដែលធ្វើឱ្យយន្តហោះចម្បាំង F-35 កាន់តែមានសមត្ថភាពខ្លាំង និងថាមពលដំណើរការកាន់តែប្រសើរ។ កម្មវិធី F-35 របស់ Lockheed Martin បានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិកមួយនេះ។ យោងតាមគេហទំព័រ f35 បានឱ្យដឹងថា កម្មវិធីយន្តហោះចម្បាំង F-35 បានរួមចំណែកថវិកាប្រមាណ ៧២ពាន់លានដុល្លារក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់របស់ Lockheed Martin ចំនួន ១,៦៥០ក្រុមហ៊ុន បានបង្កើតការងារចំនួន ២៧៥,០០០នាក់នៅទូទាំងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក រួមទាំងការងារសហជីពប្រហែល ២២,៧៥០នាក់។ របាយការណ៍បានប៉ាន់ស្មានថា ក្រុមហ៊ុន Lockheed…