Category: ព័ត៌មានជាតិ
-

ខណៈ iPhone ជាប់បំរាម ឥណ្ឌូនេស៊ីឲ្យលក់ស្មាតហ្វូនចិនប្រភេទថ្មី មួយទៀត
បរទេស ៖ ខណៈពេលដែលក្រុមហ៊ុន Apple កំពុងចរចាដោះស្រាយបំរាមលក់ iPhone 16 នៅឥណ្ឌូនេស៊ី ក្រុមហ៊ុនផលិតស្មាតហ្វូន Honor របស់ក្រុមហ៊ុនចិន Huawei គ្រោងនឹងចូលមកចរាចរណ៍លក់ នៅក្នុងប្រទេសនេះ ចាប់ពីចុងខែមីនា ខាងមុខ នេះបើតាមការចេញផ្សាយរបស់កាសែត Cnbc ក្នុងសប្តាហ៍នេះ។ ប្រភពថា ស្មាតហ្វូន Honor នឹងក្លាយជាស្មាតហ្វូនរបស់ក្រុមហ៊ុនចិនចុងក្រោយគេបង្អស់ ដែលហក់ចូលក្នុងទីផ្សារប្រទេសមួយនេះ ក្រោយពេលដែលមានបំរាមហាមប្រាម ការលក់ iPhone 16 របស់ក្រុមហ៊ុនអាមេរិក Apple។ ឥណ្ឌូនេស៊ីទាមទារថា សម្រាប់ស្មាតហ្វូន ដែលលក់នៅក្នុងប្រទេស ទាល់តែមានលក្ខខណ្ឌចែងថា ៤០% នៃសមាសធាតុរបស់ទូរស័ព្ទ ត្រូវតែមានប្រភព ក្នុងស្រុក។ ច្បាប់នោះបានរារាំងក្រុមហ៊ុន Apple ពីការលក់ទូរស័ព្ទថ្មីបំផុតរបស់ខ្លួន នៅលើទីផ្សារ ប៉ុន្តែ ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Apple កំពុងចរចាលើការបោះទុនវិនិយោគ ១ ពាន់លានដុល្លារ ជាការដោះដូរបានលក់ ឡើងវិញ។ បើតាម Cnbc ក្រុមហ៊ុនទូរស័ព្ទ Honor…
-

ចាប់ខ្លួនបុរសម្នាក់ប៉ន់ប៉ងយកកាំបិតចូលរួមពិធីបុណ្យសពអតីតប្រធានាធិបតីអាមេរិក
វ៉ាស៊ីនតោន ៖ ប៉ូលិសអាមេរិកបានរាយការណ៍ថា បុរសម្នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ពាក់ព័ន្ធនឹងការព្យាយាមយកកាំបិតចូលទៅក្នុងកន្លែងទទួលភ្ញៀវនៃវិមានកាពីតូលរបស់សហរដ្ឋអាមេរិក។ ប៉ូលិសការពារនៅវិមានកាពីតូល បាននិយាយថា មន្រ្តីបានប្រទះឃើញកាំបិតនៅក្នុងកាបូបរបស់បុរសនោះ នៅពេលវាឆ្លងកាត់ម៉ាស៊ីន X-ray ហើយបានរកឃើញកាំបិតចំនួន ៣ដើមនៅក្នុងកាបូបនោះ។ ប៉ូលិសបន្តថា បុរសដែលមិនត្រូវបានគេបញ្ចេញឈ្មោះភ្លាមៗនោះ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទកាន់កាប់អាវុធគ្រោះថ្នាក់។ ការចាប់ខ្លួននេះបានកើតឡើងនៅពេលដែលសាធារណជនទូទៅនាំគ្នាធ្វើដំណើរចូលទៅក្នុងវិមានកាពីតូល ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលបានទទួលមរណភាពក្នុងវ័យ ១០០ឆ្នាំ បន្ទាប់ពីលោកទទួលការព្យាបាលជំងឺថ្លើមអស់មួយរយៈធំ ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុង Plains នៃរដ្ឋGeorgia៕ ប្រភព ៖ the guardian ប្រែសម្រួល ៖ ឈឹម ទីណា
-

ស្លាប់មនុស្ស ៥នាក់ ករណីភ្លើងឆេះព្រៃអាមេរិក
បរទេស ៖ ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់៥នាក់ ហើយអាចនឹងកើនឡើង បន្ថែមទៀត នេះបើតាមនគរបាល។ ប៉ូលីសបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងភ្លើងឆេះព្រៃ ជុំវិញទីក្រុង Los Angeles ជាមួយនឹងការភ័យខ្លាចថា ចំនួនមនុស្សស្លាប់ កាន់តែច្រើនឡើង។ លោកតម្រួត Robert Luna បាននិយាយថា «កាលពីពេលដំបូង យើងបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ តែជាអកុសល អ្នកស្លាប់បានកើនឡើងដល់ ៥នាក់…តាមការសង្កេតក្នុងតំបន់ ឃើញថា នៅតែជាស្ថានការណ៍ដ៏គ្រោះថ្នាក់ មិនមានការទប់ស្កាត់ភ្លើងឆេះ នេះទេ។ ខ្ញុំពិតជា អធិស្ឋានថា យើងមិនរកឃើញសាកសពន្ថែមទៀតទេ ខ្ញុំមិនគិតថា អ្នកស្លាប់នឹងមានបន្ថែមទៀត»។ កាលពីថ្ងៃអង្គារ មនុស្សប្រហែល ៣ម៉ឺននាក់ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន ចេញពីអណ្តាតភ្លើង ដែលរីករាលដាល យ៉ាងឆាប់រហ័ស។ ភ្លើងឆេះព្រៃគឺជាបញ្ហាគួរឲ្យបារម្ភមួយ នៅភាគខាងលិច សហរដ្ឋអាមេរិក នៅក្នុងវដ្តធម្មជាតិ។…
-

យោធាអ៊ីស្រាអែល រឹតបន្តឹងច្បាប់ប្រព័ន្ធផ្សព្វផ្សាយ ជុំវិញកង្វល់ពីការកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាម
យោធាអ៊ីស្រាអែល បានដាក់ការរឹតបន្តឹងថ្មីលើការគ្របដណ្ដប់របស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ទាហានក្នុងកាតព្វកិច្ចប្រយុទ្ធយ៉ាងសកម្ម ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះហានិភ័យនៃចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងទ័ពបម្រុងដែលធ្វើដំណើរទៅក្រៅប្រទេស ជុំវិញការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្កាហ្សា។ ជំហាននេះបានកើតឡើងបន្ទាប់ពីទ័ពបម្រុងអ៊ីស្រាអែលម្នាក់ ដែលទៅដើរលេងវិស្សមកាលនៅប្រេស៊ីល បានចាកចេញពីប្រទេសនោះភ្លាមៗ នៅពេលដែលចៅក្រមប្រេស៊ីលបានបញ្ជាឱ្យនគរបាលសហព័ន្ធបើកការស៊ើបអង្កេត បន្ទាប់ពីមានការចោទប្រកាន់ពីក្រុមគាំទ្រប៉ាឡេស្ទីនថា ទាហានរូបនោះបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ពេលកំពុងបម្រើការនៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា នៅក្រោមច្បាប់ថ្មីនេះ ប្រព័ន្ធផ្សព្វផ្សាយដែលសម្ភាសន៍ទាហានមានឋានៈវរសេនីយ៍ឯក និងក្រោមនោះ នឹងមិនអាចបង្ហាញឈ្មោះពេញ ឬមុខមាត់របស់ពួកគេបានទេ ស្រដៀងនឹងច្បាប់ដែលមានស្រាប់សម្រាប់អាកាសយានិក និងសមាជិកនៃកងកម្លាំងពិសេស។ ជាមួយគ្នានេះ អ្នកសម្ភាសន៍ក៏មិនត្រូវផ្សារភ្ជាប់ព្រឹត្តិការណ៍ប្រយុទ្ធជាក់លាក់ណាមួយដែលពួកគេចូលរួមនោះដែរ រួមទាំងការរឹតបន្តឹងជាច្រើនទៀត។ គួររម្លឹកថា កាលពីឆ្នាំមុន តុលាការសព្រហ្មទណ្ឌអន្តរជាតិ បានចេញដីកាចាប់ខ្លួន ប្រឆាំងនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ព្រមទាំងមេដឹកនាំក្រុមហាម៉ាស ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅតំបន់ហ្កាហ្សា ដែលធ្វើឱ្យអ៊ីស្រាអែល ខឹងសម្បារយ៉ាងខ្លាំង៕
-

ប្រភព៖ មេទ័ពលីបង់ កំពុងខិតទៅរកតំណែងប្រធានាធិបតី ស្របពេលក្រុមហេសបូឡា ចុះខ្សោយ
ប្រភពនយោបាយជាន់ខ្ពស់ចំនួនបីបាននិយាយថា សភារបស់ប្រទេសលីបង់ អាចនឹងបោះឆ្នោតជ្រើសរើសលោកមេទ័ព Joseph Aoun ជាប្រមុខរដ្ឋនៅថ្ងៃព្រហស្បតិ៍ (០៩ មករា) នេះ ដោយបញ្ចប់ភាពទំនេរនៃតំណែងប្រធានាធិបតី ដែលបានបន្តចាប់តាំងពីឆ្នាំ២០២២ មក និងបង្ហាញពីការចុះខ្សោយនៃចលនាហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ តំណែងប្រធានាធិបតី ដែលត្រូវបានបម្រុងទុកសម្រាប់អ្នកកាន់សាសនាគ្រិស្ត ម៉ារ៉ូណៃ (Maronite Christian) នៅក្នុងប្រព័ន្ធចែករំលែកអំណាចនិកាយរបស់ប្រទេសនេះ ត្រូវបានទំនេរចោល ចាប់តាំងពីអាណត្តិរបស់លោក Michel Aoun បានបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២ មក។ ពុំមានក្រុមណាមួយនៅក្នុងសភា ១២៨អាសនៈនេះ មានសំឡេងគ្រប់គ្រាន់សម្រាប់កំណត់ជម្រើសរបស់ពួកគេទេ ហើយរហូតមកដល់ពេលនេះ ពួកគេក៏មិនទាន់អាចយល់ស្របលើបេក្ខជនណាម្នាក់ដែរ។ សន្ទុះគាំទ្របានបង្កើតឡើងនៅពីក្រោយបេក្ខភាពរបស់ប្រមុខទ័ព លោក Joseph Aoun កាលពីថ្ងៃពុធ ខណៈអ្នកដែលក្រុមហេសបូឡាពេញចិត្តគឺលោក Suleiman Frangieh បានដកបេក្ខភាពរបស់ខ្លួន ហើយប្រកាសគាំទ្រចំពោះមេបញ្ជាការយោធារូបនេះ រួមជាមួយនឹងសមាជិកសភាជាច្រើនផ្សេងទៀត។ ខណៈដែលក្រុមហេសបូឡាភាគច្រើន និងសម្ព័ន្ធមិត្តនិកាយស៊ីអ៊ីតរបស់ខ្លួន បានសម្តែងការឯកភាពជាយូរមកហើយលើបេក្ខភាពរបស់លោក Aoun និងស្របពេលដែលលោក Frangieh ដកខ្លួន ប្រភពទាំងបីបាននិយាយថា សមាជិកសភាស៊ីអ៊ីត មានអាសនៈ ៨៦សំឡេង ដែលត្រូវការគ្រប់គ្រាន់ដើម្បីបោះឆ្នោតជ្រើសរើសប្រមុខទ័ពលីបង់រូបនោះជាប្រធានាធិបតីថ្មី៕
-

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទស្រូវអង្ករពិភពលោក ឆ្នាំ២០២៥
(ភ្នំពេញ)៖ ស្ថាបនិក World Rice Conference គាំទ្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥ ។ នេះជាការគូសបញ្ជាក់របស់លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នាទីក្រុងម៉ានិល ប្រទេសហ្វីលីពីន និងបង្ហាញអំពីការគាំទ្រដល់កម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥នេះផងដែរ ។ ជាមួយគ្នានេះ, លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួម…
-
![[UPDATE] ភាពបន្ទាន់កើនឡើងក្នុងការស្វែងរកអ្នករស់រានមានជីវិតពីការរញ្ជួយដីនៅទីបេ ខណៈនៅតែមានមនុស្សបាត់ខ្លួន](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-09_08-57-19.jpg)
[UPDATE] ភាពបន្ទាន់កើនឡើងក្នុងការស្វែងរកអ្នករស់រានមានជីវិតពីការរញ្ជួយដីនៅទីបេ ខណៈនៅតែមានមនុស្សបាត់ខ្លួន
ក្រុមមន្ត្រីចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា មនុស្សជាង៤០០នាក់ ដែលជាប់ខ្លួនដោយសារគំនរកម្ទេចថ្មនៅតំបន់ទីបេ រងគ្រោះដោយការរញ្ជួយដីដ៏មហន្តរាយ ត្រូវបានជួយសង្គ្រោះ ខណៈគេមិនដឹងថាតើនៅមានមនុស្សចំនួនប៉ុន្មានទៀតបន្តបាត់ខ្លួន បន្ទាប់ពីការរញ្ជួយបានអង្រួនតំបន់ជើងភ្នំហិម៉ាឡៃ និងបានកែប្រែទេសភាពក្នុងតំបន់នេះ។ ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មួយក្នុងចំណោមការរញ្ជួយដ៏ខ្លាំងក្លាបំផុតជាច្រើននៅតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានទីតាំងនៅស្រុកទីនហ្គ្រី (Tingri) ក្នុងតំបន់ទីបេរបស់ប្រទេសចិន ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ភាគខាងជើងភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតរបស់ពិភពលោក។ សារព័ត៌មាន Reuters បានរាយការណ៍ថា រញ្ជួយដីនេះក៏បានអង្រួនអគារនៅក្នុងប្រទេសជិតខាងនេប៉ាល់ ប៊ូតង់ និងឥណ្ឌាផងដែរ។ ២៤ម៉ោងបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារ អ្នកដែលជាប់នៅក្រោមគំនរកម្ទេចថ្មនឹងស៊ូទ្រាំមួយយប់ក្នុងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដោយបន្ថែមសម្ពាធទៅលើក្រុមអ្នកជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងតំបន់ មានទំហំប៉ុនប្រទេសកម្ពុជា។ សីតុណ្ហភាពត្រជាក់ក្នុងតំបន់រយៈកម្ពស់ខ្ពស់នេះ បានធ្លាក់ចុះទាបរហូតដល់ដក១៨ អង្សារសេ នៅយប់ជ្រៅ។ក្រុមអ្នកជំនាញបាននិយាយថា មនុស្សដែលជាប់ក្រោមមកម្ទេចថ្ម ឬអ្នកដែលគ្មានទីជំរក ប្រឈមហានិភ័យនៃការថយចុះកម្តៅក្នុងខ្លួនយ៉ាងឆាប់រហ័ស ហើយអាចរស់នៅបានត្រឹមតែ ៥ ទៅ ១០ ម៉ោងប៉ុណ្ណោះ ទោះមិនមានរបួសក៏ដោយ។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថាមនុស្ស ១២៦ នាក់ត្រូវគេដឹងថាបានស្លាប់ និង ១៨៨នាក់បានរងរបួសនៅទីបេ។ គ្មានការស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនេប៉ាល់ ឬប្រទេសផ្សេងដែលមានការរញ្ជួយដែរនោះទេ ៕
-

អង់គ្លេស៖ អ្នកឈឺផ្តាសាយសង្គ្រោះបន្ទាន់កើនឡើងខ្លាំង
បរទេស៖ សេវាសុខាភិបាលជាតិ ហៅកាត់ NHS ជាច្រើន នៅក្នុងប្រទេសអង់គ្លេស បានប្រកាសពីការកើនឡើងយ៉ាងគំហុក នៃជំងឺផ្តាសាយធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ហើយ ចំនួនអ្នកជំងឺផ្តាសាយទូទៅ នៅក្នុងមន្ទីរពេទ្យ បានកើនឡើងបួនដង កាលពីខែធ្នូ។ ផ្អែកតាមការចេញផ្សាយ របស់កាសែត Sky News មន្ទីរពេទ្យដ៏ធំបំផុត Royal Liverpool បានប្រកាសថា មានភាពអាសន្ន ដោយសារតែតម្រូវការដ៏ខ្ពស់ ចំពោះផ្នែកគ្រោះថ្នាក់ដល់អាយុជីវិត និងសង្គ្រោះបន្ទាន់ ហៅកាត់ A&E ខណៈដែលមានការរីករាលដាល នៃអ្នកដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។ មន្ទីរពេទ្យ Royal Liverpool បាននិយាយថា ខ្លួនកំពុងចាត់វិធានការចាំបាច់ ទាំងអស់ ដើម្បីគ្រប់គ្រងកាលៈទេសៈ ដ៏លំបាកនេះ។ មន្ទីរពេទ្យ ក៏បានព្រមាន ពីមនុស្សមួយចំនួន ដែលនឹងជួបប្រទះ បញ្ហាពន្យារពេលព្យាបាល ដោយសារ ខ្លួនផ្តល់អាទិភាពដល់អ្នកជំងឺដែលឈឺធ្ងន់ធ្ងរ ហើយ អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ត្រូវជំរុញ ឱ្យទៅជួបគ្រូពេទ្យ ឱសថស្ថាន ឬ ទៅមើលមជ្ឈមណ្ឌល ដែលនៅជិតបំផុត…
-

អ្នកស្រុក និងអ្នកដំណើរនៅកូរ៉េខាងត្បូង ធុញធប់នឹងការតវ៉ានៅជិតនិវេសនដ្ឋានរបស់លោក Yoon
អ្នកស្រុក និងអ្នកដំណើរនៅកូរ៉េខាងត្បូង ធុញធប់នឹងការតវ៉ានៅជិតនិវេសនដ្ឋានរបស់លោក Yoon ភាពធុញទ្រាន់ និងមិនសប្បាយចិត្ត បានបន្តកើនឡើងខ្លាំងក្នុងចំណោមអ្នកស្រុក និងអ្នកដំណើរ ខណៈក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ានៅមុខនិវេសនដ្ឋានប្រធានាធិបតី ដើម្បីគាំទ្រ ឬរារាំងអាជ្ញាធរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ មិនឱ្យអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានផ្អាកពីតំណែង។ ការតវ៉ាបានចាប់ផ្តើមរំខានអ្នកស្រុកជាច្រើននៅតំបន់ដូចជា ហានណាម-ដុង (Hannam-dong) និង យ៉ុងសាន-ហ្គូ (Yongsan-gu) ដែលជាបរិវេណស្នាក់នៅរបស់ប្រធានា ធិបតី ក៏ដូចជាបុគ្គលិកដែលតែងតែធ្វើដំណើរឆ្លងកាត់តំបន់នោះ។ រដ្ឋាភិបាលទីក្រុងរណប សេអ៊ូល បានប្រកាសកាលពីថ្ងៃអង្គារ (០៧ មករា) ថា ខ្លួននឹងស្នើសុំកិច្ចសហប្រតិបត្តិការយ៉ាង សកម្មរបស់នគរបាល ដើម្បីកាត់បន្ថយភាពរអាក់រអួលជាសាធារណៈ និងឆ្លើយតបទៅនឹងការបិទផ្លូវណាមួយក្នុងអំឡុងពេលតវ៉ា។ ទីក្រុងក៏គ្រោងនឹងដាក់ពាក្យបណ្តឹងជាមួយភ្នាក់ងារស៊ើបអង្កេត ប្រឆាំងនឹងក្រុមណាមួយដែលពាក់ព័ន្ធនឹងការរំខានចរាចរណ៍។ អ្នកស្រុករាយការណ៍ពីការរំខានប្រមាណ ៥០០ករណីពីបាតុកម្មនោះ ហើយនគរបាលនិយាយថា ពួកគេបានដាក់ពង្រាយបុគ្គលិកប្រហែល ២.៧០០ នាក់ទៅកាន់កន្លែងតវ៉ាដើម្បីទប់ស្កាត់ការប៉ះទង្គិចដែលអាចកើតមានរវាងហ្វូងបាតុករ ប៉ុន្តែពួកគេមិនអាចកាត់បន្ថយសម្លេងរំខាន និងការកកស្ទះចរាចរណ៍ដោយសារការប្រមូលផ្តុំតវ៉ានេះបានទេ៕
-

លោក គីម ជុងអ៊ុន ហាមប្រាមមិនឱ្យលក់ ឬបរិភោគនំប៉័ងហតដក នៅកូរ៉េខាងជើង
លោក គីម ជុងអ៊ុន ហាមប្រាមមិនឱ្យលក់ ឬបរិភោគនំប៉័ងហតដក នៅកូរ៉េខាងជើង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេចោទ ប្រកាន់ថា កំពុងព្យាយាមអស់ពីសមត្ថភាព ដើម្បីលុបបំបាត់ឥទ្ធិពលរបស់លោកខាងលិច ចេញពីប្រទេសកូរ៉េខាងជើង ដោយឥទ្ធិពលនេះក៏បានពង្រីកដល់ម្ហូបអាហារ រួមទាំងអាហារដ៏ពេញនិយមរបស់ជនជាតិអាមេរិក គឺនំប៉័ងហតដក។ ថ្មីៗនេះ លោក គីម ត្រូវរាយការណ៍ថា បានហាមប្រាមមិនឱ្យលក់ ឬបរិភោគអាហារឆ្ងាញ់ៗសឹងគ្រប់ប្រភេទ ដោយខ្លាចថាវាជាតំណាងឱ្យគុណតម្លៃលោកខាងលិចដែលមិនស្របតាមរបៀបរស់នៅរបស់កូរ៉េខាងជើង។ ប៉ុន្តែខណៈដែលការរស់នៅរបស់កូរ៉េខាងជើង ហាក់ដូចជាតឹងរឹងខ្លាំងរួចទៅហើយ បម្រាមនេះហាក់បន្ថែមភាពលំបាកសម្រាប់ប្រជាជន។ នំប៉័ងហតដក កំពុងទទួលបានភាពទាក់ទាញខ្លាំងនៅកូរ៉េខាងត្បូង ក្នុងពេលបច្ចុប្បន្នដោយសារភាពរហ័ស និងរសជាតិឆ្ងាញ់ ហើយសេចក្ដីរាយការណ៍លើកឡើងថា លោក គីម គិតថា អាហារប្រភេទនេះគឺជានិមិត្តសញ្ញានៃឥទ្ធិពលរបស់លោកខាងលិច ដូច្នេះលោកហាមប្រាមថា ការបរិភោគ ឬលក់ហតដក ឥឡូវនេះត្រូវចាត់ទុកថាជាអំពើក្បត់ជាតិ ហើយអ្នកប្រឆាំងបម្រាម នឹងប្រឈមនឹងការចាប់ខ្លួន និងធ្វើពលកម្មធ្ងន់ធ្ងរ។ ប្រសិនបើសេចក្ដីរាយការណ៍ដែលមិនមានការបញ្ជាក់នេះជារឿងពិត ហតដកមិនមែនជាអាហារដំបូងទេដែលមេដឹកនាំកូរ៉េខាងជើងរូបនេះហាមប្រាម ដោយសារតែជាអាហារដែលគូប្រជែងពេញនិយមបរិភោគ៕