Category: ព័ត៌មានជាតិ
-

សម្តេចធិបតី៖ ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ដើម្បីរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនខ្លួនឯងអស់ជាង៣លាននាក់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងរបបដ៏ប្រល័យនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម និងគ្មានសិទ្ធិសេរីភាពទាំងអស់។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ ជារួម បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ យើងនឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។ ស្មារតី៧មករា មានគុណតម្លៃធំធេងជាអមតៈសម្រាប់ប្រជាជនកម្ពុជា និងជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបំភ្លៃ ឬបំផ្លាញបាននោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាមួយគ្នានេះ ៧ មករា ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងការតស៊ូរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន…
-

កូរ៉េខាងជើងបាញ់មីស៊ីលលឿនជាងសំឡេង ចំពេលរដ្ឋមន្ត្រីអាមេរិកទៅកូរ៉េខាងត្បូង
បរទេស៖ ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃអង្គារនេះ មេដឹកនាំ Kim Jong Un បាននិយាយថា ប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីមួយ ដែលទើបត្រូវបានបាញ់សាកល្បង នៅសប្តាហ៍នេះ នឹងជួយរារាំងគូប្រជែង នៅតំបន់ប៉ាស៊ីហ្វិក ខណៈពេលដែលអ្នកការទូតកំពូល របស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើទស្សនកិច្ច នៅក្នុងតំបន់។ ការសាកល្បងនេះ បានកើតមានឡើង នៅមុនការចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump ប្រមាណពីរសប្តាហ៍។ លោក Trump ត្រូវបានគេដឹងថា ជាមេដឹកនាំពិភពលោក ដែលព្យាយាមទាក់ទាញកូរ៉េខាងជើង ហើយការបាញ់នេះ ក៏ត្រូវបានធ្វើឡើង ស្របពេលជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកាន់កូរ៉េខាងត្បូង។ លោក Kim ដែលបានត្រួតពិនិត្យការបាញ់បង្ហោះនេះ បាននិយាយថា «ប្រព័ន្ធមីស៊ីល លឿនជាងសំឡេង នឹងអាចទុកចិត្តបាន ទប់ទល់នឹងគូប្រជែង នៅក្នុងតំបន់ប៉ាស៊ីហ្វិក កុំឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋ របស់យើង» ។ KCNA បានលើកឡើងពីការប្រើប្រាស់ «សមាសធាតុកាបូនសរសៃថ្មី» នៅក្នុងប្រព័ន្ធមីស៊ីល…
-

រញ្ជួយដ៏ខ្លាំងក្លាអង្រួនរដ្ឋធានី កដ្ឋមណ្ឌូ របស់នេប៉ាល់
កដ្ឋមណ្ឌូ ៖ នៅមុនព្រលឹម ថ្ងៃអង្គារនេះ ការរញ្ជួយដ៏ខ្លាំងក្លា បានអង្រួនរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់ ខណៈដែលការរញ្ជួយដី កម្រិត ៧.១រិចទ័រ បានវាយប្រហារតំបន់ភ្នំហិម៉ាឡៃយ៉ាន ក្នុងតំបន់ទីបេដាច់ស្រយាល របស់ប្រទេសចិន។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា «មានការញ័រយ៉ាងខ្លាំង នៅទីនេះ មនុស្សគ្រប់គ្នាភ្ញាក់ឡើង ប៉ុន្តែ យើងមិនទាន់ដឹងអំពីការខូចខាតណាមួយ នៅឡើយទេ» ។ ប្រទេស នេប៉ាល់ ស្ថិតនៅលើខ្សែបន្ទាត់ភូគព្ភសាស្ត្រ ដែលរងគ្រោះពីការរញ្ជួយដី កើតឡើង ជាទៀងទាត់។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ មនុស្សជិត ៩,០០០នាក់បានស្លាប់ និងជាង ២២,០០០ នាក់បានរងរបួស អំឡុងការគ្រោះរញ្ជួយដី កម្រិត ៧.៨ រិចទ័រ ដែលបានវាយប្រហារប្រទេសនេប៉ាល់ បំផ្លាញផ្ទះ ជាងកន្លះលានខ្នង។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ពីការរញ្ជួយដីដ៏ខ្លាំង នៅក្នុងតំបន់ទីបេដាច់ស្រយាល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៩នាក់ និង បានដួលរលំអគារជាច្រើន នៅថ្ងៃអង្គារនេះ៕ ប្រភពពី AFP…
-

យូអិន ៖ មនុស្សជាង ៣០លាននាក់ត្រូវការជំនួយបន្ទាន់នៅស៊ូដង់
អ.ស.ប ៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា មនុស្សជាង ៣០លាននាក់ ដែលជាងពាក់កណ្តាលនៃពួកគេ គឺជាកុមារ កំពុងត្រូវការជំនួយជាបន្ទាន់នៅក្នុងប្រទេសស៊ូដង់ បន្ទាប់ពីសង្រ្គាម២០ខែ។ អង្គការសហប្រជាជាតិបានចាប់ផ្តើមធ្វើការអំពាវនាវរកមូលនិធិទំហំ ៤.២ពាន់លានដុល្លារ ដោយផ្តោតលើប្រជាជន ២០.៩លាននាក់នៅទូទាំងប្រទេសស៊ូដង់ ក្នុងចំណោមចំនួនសរុប ៣០.៤លាននាក់ ដែលខ្លួនបាននិយាយថា កំពុងប្រឈមមុខនូវអ្វីដែលគេហៅថា “វិបត្តិមនុស្សធម៌មិនធ្លាប់មានពីមុនមក”។ ប្រទេសស៊ូដង់ត្រូវបានរុញច្រានដល់គែមនៃគ្រោះទុរ្ភិក្សមិនធ្លាប់មានពីមុនមក ដោយសារតែភ្លើងសង្គ្រាមដែលបានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ២០២៣ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF)។ ជាលទ្ធផលនោះ មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងជាង ៨លាននាក់បានផ្លាស់ទីលំនៅទូទាំងប្រទេស បន្ថែមពីលើចំនួន ២.៧លាននាក់ដែលបានផ្លាស់ទីលំនៅមុនពេលផ្ទុះសង្រ្គាម ដោយធ្វើឱ្យស៊ូដង់ក្លាយជាប្រទេសមានវិបត្តិជនភៀសខ្លួនផ្ទៃក្នុងដ៏ធំបំផុតរបស់ពិភពលោក។ គ្រោះទុរភិក្សត្រូវបានប្រកាសកើតមានរួចហើយនៅក្នុងតំបន់ចំនួន៥ក្នុងប្រទេសស៊ូដង់ ហើយត្រូវបានរំពឹងថា នឹងរីករាលដាលដល់តំបន់ចំនួន ៥បន្ថែមទៀតនៅខែឧសភាខាងមុខ ដោយមនុស្សចំនួន ៨.១លាននាក់នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងគែមនៃភាពស្រែកឃ្លានធ្ងន់ធ្ងរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ឆ្នាំ ២០២៤ ករណីធ្លាក់យន្តហោះធុនស្រាលនៅអូស្ត្រាលីសម្លាប់មនុស្សចំនួន ២៧នាក់
កង់បេរ៉ា ៖ ឧប្បត្តិហេតុធ្លាក់យន្តហោះធុនស្រាលចំនួន ២០លើក បានឆក់យកជីវិតមនុស្សត្រឹមតែ ២៧នាក់កាលពីឆ្នាំ២០២៤ បន្ទាប់ពីរយៈពេលពីរឆ្នាំជាប់ៗគ្នា អូស្រ្តាលីបានកត់ត្រាមនុស្សស្លាប់ដល់ទៅ ៣៣នាក់។ នេះបើយោងតាមការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB)។ ទោះបីជាមានការថយចុះនៃចំនួនអ្នកស្លាប់ក៏ដោយ ប៉ុន្តែហេតុការណ៍ធ្លាក់យន្តហោះដ៏គ្រោះថ្នាក់នៅឆ្នាំ២០២៤ បានបង្កឱ្យមានការព្រួយបារម្ភ អំពីអនាគតនៃវិស័យអាកាសចរណ៍ ដោយអ្នកជំនាញផ្នែកអាកាសចរណ៍កំពុងអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់បន្ថែមទៀត លើឧបទ្ទវហេតុធ្លាក់យន្តហោះធុនស្រាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអូស្ត្រាលី (ABC) កាលពីថ្ងៃចន្ទម្សិលមិញ។ ទីប្រឹក្សា និងជាមន្ត្រីបណ្តុះបណ្តាលផ្នែកអាកាសចរណ៍ លោកស្រី Lorraine MacGillivray បាននិយាយថា លោកស្រីចង់ឃើញការស៊ើបអង្កេតករណីធ្លាក់យន្តហោះបន្ថែមទៀត និងបង្កើនការបណ្តុះបណ្តាលអ្នកបើកយន្តហោះ បន្ទាប់ពីមនុស្ស ៥នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅរដ្ឋ Victoria កាលពីចន្លោះខែកញ្ញា ដល់ខែវិច្ឆិកាឆ្នាំមុន។ ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី (ATSB) បានគូសបញ្ជាក់ថា ពួកគេអាចស៊ើបអង្កេតឧប្បត្តិហេតុផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវដែកប្រហែល ៧០ដងក្នុងមួយឆ្នាំ ប៉ុន្តែបានទទួលការជូនដំណឹងអំពីឧប្បត្តិហេតុច្រើនជាង ៨,០០០ករណីជារៀងរាល់ឆ្នាំ។ ឆ្លើយតបនឹងតួលេខខាងលើនេះ ស្នងការការិយាល័យ ATSB លោក Angus Mitchell បានសង្កត់ធ្ងន់ថា ហានិភ័យនៃការស្លាប់គឺធំខ្លាំងណាស់ ពាក់ព័ន្ធនឹងឧប្បត្តិហេតុធ្លាក់យន្តហោះទាំង ២,៣០០ករណីនៅក្នុងប្រទេសអូស្ត្រាលី ដោយលោកបានអំពាវនាវឱ្យអ្នកបើកយន្តហោះរក្សាការប្រុងប្រយ័ត្ន ដើម្បីបង្កើនសុវត្ថិភាព៕ ប្រភព…
-

នាយករដ្ឋមន្ត្រីកាណាដា ប្រកាសបញ្ចប់តំណែង ក្រោយដឹកនាំប្រទេសជិត១ទសវត្សរ៍ ខណៈមានភាពវឹកវរខាងនយោបាយ
លោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បន្ទាប់ពីកាន់អំណាចជិត១ទសវត្សរ៍ ដោយសារការមិនសប្បាយចិត្តចេះតែបន្តកើនឡើងចំពោះការដឹកនាំរបស់លោក និងភាពចលាចលនៅក្នុងរដ្ឋាភិបាលរបស់លោក ដោយគេបានមើលឃើញពីការចាកចេញភ្លាមៗនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក។ លោក Trudeau ដែលជាអ្នកកាន់តំណែងចុងក្រោយបំផុត ត្រូវបានដើរចេញដោយការមិនពេញចិត្តពី អ្នកបោះឆ្នោតទូទាំងពិភពលោក បាននិយាយថាវាច្បាស់ណាស់ថាសម្រាប់រូប មិនអាចក្លាយជាអ្នកដឹកនាំក្នុងអំឡុងពេលបោះឆ្នោតបន្ទាប់បានឡើយ ដោយសារតែភាពចម្រូងចម្រាសផ្ទៃក្នុងធ្ងន់ធ្ងរ ។ លោកគ្រោងបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់មានការជ្រើសរើសមេដឹកនាំថ្មីនៃគណបក្សសេរីនិយម។ លោក Trudeau ដែលដំបូងឡើយបានស្រក់ទឹកភ្នែកចំពោះសេចក្តីប្រកាសនៅខាងក្រៅលំនៅដ្ឋានផ្លូវការរបស់លោក បាននិយាយថា ខ្ញុំមិនងាយថយក្រោយពេលប្រឈមបញ្ហានោះទេ ជាពិសេស សម្រាប់គណបក្ស និងប្រទេសរបស់យើង គឺជារឿងសំខាន់ណាស់។ ប៉ុន្តែខ្ញុំធ្វើការងារនេះដើម្បីតែផលប្រយោជន៍របស់ប្រជាជនកាណាដា ហើយសុខុមាលភាពលទ្ធិប្រជាធិបតេយ្យ គឺជាអ្វីមួយដែលខ្ញុំគោរព។ លោកបាននិយាយថា សភាដែលគ្រោងនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី ២៧ ខែមករា នឹងត្រូវផ្អាករហូតដល់ថ្ងៃទី ២៤ ខែមីនា។ ពេលវេលានឹងអនុញ្ញាតឱ្យមានការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សសេរី។ គណបក្សប្រឆាំងធំៗទាំងបីបាននិយាយថា ពួកគេគ្រោងនឹងផ្តួលរំលំគណបក្សសេរីនៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅពេលសភាចាប់ផ្តើមឡើងវិញ ដូច្នេះការបោះឆ្នោតនៅនិទាឃរដូវបន្ទាប់ពីគណបក្សសេរីនិយមជ្រើសរើសមេដឹកនាំថ្មីគឺស្ទើរតែត្រូវបានធានា៕
-
![[UPDATE] មនុស្សមួយចំនួនស្លាប់ និងជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល ខណៈព្រិលវាយប្រហារសហរដ្ឋអាមេរិក](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-07_09-16-50.jpg)
[UPDATE] មនុស្សមួយចំនួនស្លាប់ និងជើងហោះហើររាប់ពាន់ជើងត្រូវលុបចោល ខណៈព្រិលវាយប្រហារសហរដ្ឋអាមេរិក
ព្យុះរដូវរងាដ៏ធំមួយបានបន្តនាំមកនូវព្រិលធ្លាក់ខ្លាំង ភ្លៀងត្រជាក់ និងដុំទឹកកក ពីតំបន់ Midwest ទៅកាន់តំបន់ពាក់កណ្តាលអាត្លង់ទិក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់។ មន្ត្រីក្នុងសង្កាត់ Jackson County រដ្ឋមីសូរី បាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យ នៅពេលជនរងគ្រោះត្រូវបានជួបគ្រោះថ្នាក់ដោយសារថយន្តដឹកសំរាមរអិលសង្កត់លើ។ នគរបាលបាននិយាយថា នៅក្នុងសង្កាត់ Wichita រដ្ឋកាន់សាស់ បុរសអាយុ ២៤ ឆ្នាំម្នាក់ និង ស្ត្រីអាយុ ២៦ ឆ្នាំ បានស្លាប់នៅក្នុង គ្រោះថ្នាក់ ក្រឡាប់រថយន្ត ពេលពួកគេកំពុងធ្វើដំណើរ ។ ស្ថានភាពអាសន្នត្រូវបានប្រកាសនៅក្នុងរដ្ឋចំនួន ៧ និងរដ្ឋធានី Washington, D.C ដែលព្រិលធ្លាក់កម្រាស់១៦អ៊ីញត្រូវបានព្យាករណ៍។ ព្រិលធ្លាក់កម្រាស់រហូតដល់ ១៨ អ៊ីញក្នុងរដ្ឋរដ្ឋកាន់សាស់ ។ ព្រិលកម្រាស់ជាង៥ ហ្វីតត្រូវបានរាយការណ៍នៅភាគខាងលិចទីក្រុង New York។ ជើងហោះហើរជាង១.៩០០ជើងទាំងក្នុង និងក្រៅសហរដ្ឋអាមេរិក ត្រូវបានលុបចោលកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយជើងហោះហើរជាង៥.០០០ ជើង ត្រូវបានពន្យារពេល ចំណែកអតិថិជនរាប់លាននាក់គ្មានថាមពលប្រើប្រាស់៕
-

លោក ហ្សេលេនស្គី ៖ ទាហានកូរ៉េខាងជើង ៣.៨០០នាក់ស្លាប់ ឬរបួស ក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ៣,៨០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី។ លោក ហ្សលេនស្គី បានផ្តល់តួលេខនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ លោក ហ្សេលេនស្គី បាននិយាយថា កូរ៉េខាងជើងអាចនឹងបញ្ជូនទាហានរបស់ខ្លួន ពី ៣០.០០០ ទៅ ៤០.០០០នាក់បន្ថែមទៀត ខណៈដែលយោធាអ៊ុយក្រែនកំពុងធ្វើការវាយលុកឆ្លងព្រំដែននៅតំបន់ Kursk។ លោក ហ្សលេនស្គី ក៏បានគូសបញ្ជាក់ផងដែរថា រូបលោកអាចនឹងជួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែមករា ឬថ្ងៃណាមួយ ពោលគឺបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។ លោក ហ្សលេនស្គី បន្ថែមថា លោកនឹងស្វែងរកការស្រុះស្រួលគ្នាជាមួយលោក ត្រាំ អំពីរបៀបបញ្ចប់សង្រ្គាម និងបញ្ឈប់ការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ជាមួយគ្នានេះ លោក ហ្សលេនស្គី បានគូសបញ្ជាក់អំពីតម្រូវការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែនពីសំណាក់សហរដ្ឋអាមេរិក ដោយលោកបាននិយាយថា ប្រសិនបើលោក ត្រាំ ផ្តល់ការធានាសន្តិសុខរឹងមាំ…
-

សហជីព និងកម្មករនិយោជិត៖ ថ្ងៃ៧ មករា នាំឱ្យកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសការវិនិយោគបង្កើតរោងចក្រ បង្កើតឱកាសការងារ
(ភ្នំពេញ)៖ ថ្ងៃ៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរ។ ចាប់ពីពេលនោះមករហូតដល់បច្ចុប្បន្ន ស្មារតីថ្ងៃ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមសហជីព និងកម្មករនិយោជិត បានលើកឡើងថា ជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើត ទី២ របស់ពួកគាត់ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល មានជ័យជម្នះ ៧ មករា ទើបប្រជាជនកម្ពុជាមានអ្វីៗគ្រប់សព្វបែបយ៉ាងនៅថ្ងៃនេះ។ ចំណុចសំខាន់មួយទៀតនោះ ពួកគាត់មើលឃើញថា ឆ្នាំ២០២៥នេះ គឺជ័យជម្នះ ៧មករា មានអាយុកាល ៤៦ឆ្នាំមកហើយ ដែលជ័យជម្នះនេះធ្វើប្រទេសមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញការវិនិយោគបង្កើតឲ្យមានរោងចក្រ ធ្វើឲ្យពួកគាត់មានការងារធ្វើ មានមុខរបរ មានចំណូលចិញ្ចឹមគ្រួសារ មានការជួបជុំសប្បាយរីករាយ និងរស់នៅប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។…
-

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា បានឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព
(ភ្នំពេញ)៖ ជ័យជម្នះ ៧មករា ដែលបានផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ ហើយបានស្តារ កសាង និងការពារមាតុភូមិ ព្រមទាំងការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិ ធ្វើឱ្យប្រទេសជាតិ ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមម្លប់នៃសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមិទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ គម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា…