Category: ព័ត៌មានជាតិ
-

អ៊ីរ៉ង់ថ្កោលទោសអាមេរិកដែលគំរាមវាយប្រហារទីតាំងនុយក្លេអ៊ែរខ្លួន
តេហេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានថ្កោលទោសការបោះពាក្យសម្តីរបស់មន្ត្រីសេតវិមាននាពេលថ្មីៗ អំពីលទ្ធភាពដែលសហរដ្ឋអាមេរិកនឹងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានហៅការគំរាមនេះថា ជា “ការគំរាមកំហែងប្រឆាំងសន្តិភាព និងសន្តិសុខអន្តរជាតិ។ លោក Baghaei បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបង្ហាញជូនប្រធានាធិបតីអាមេរិក លោក Joe Biden នូវជម្រើសវាយប្រហារដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះបើតាមរបាយការណ៍របស់សារព័ត៌មាន Axios។ លោក Baghaei បន្តថា ការកត់សម្គាល់របស់ លោក Sullivan គឺជាការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសមួយផ្សេងទៀត។ លោក Baghaei បន្ថែមថា ទាំងរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហើយប្រើប្រាស់មធ្យោបាយដែលមានទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ, បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ។ បើតាមការអះរបស់អ៊ីរ៉ង់ សកម្មភាព នុយក្លេអ៊ែរ របស់ ខ្លួន គឺដើម្បីរក្សាសន្តិភាព និង និងមានគោលបំណងចម្បង លើ ការ ផលិត ថាមពល និងនិងផលិតឱសថវិទ្យុសកម្ម៕
-

ឆ្នាំ២០២៤ GDP របស់ប៉ាឡេស្ទីនដាំក្បាលចុះយ៉ាងគំហុក
រ៉ាម៉ាឡា ៖ ក្រសួងសេដ្ឋកិច្ចដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាឡា បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសប៉ាឡេស្ទីន បានធ្លាក់ចុះ ២៨ភាគរយ ហើយអត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៥១ភាគរយក្នុងឆ្នាំ ២០២៤។ ក្រសួងសេដ្ឋកិច្ចប៉ាឡេស្ទីន បានបញ្ជាក់ថា សេដ្ឋកិច្ចប៉ាឡេស្ទីនកំពុងប្រឈមមុខនឹងភាពតក់ស្លុតដែលមិនធ្លាប់មានពីមុនមក ដោយសារសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការកាត់មូលនិធិពន្ធ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ GDP។ ទន្ទឹមគ្នា ក្រសួងបន្ថែមថា ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប៉ាឡេស្ទីន និងប្រទេសដទៃក៏បានធ្លាក់ចុះ ១១ភាគរយក្នុងឆ្នាំ ២០២៤ផងដែរ។ ចំពេលមានការលុកលុយរបស់យោធាអ៊ីស្រាអែលម្តងហើយម្តងទៀត ការបំផ្លិចបំផ្លាញជាប្រព័ន្ធនៃហេដ្ឋារចនាសម្ព័ន្ធ, ការរឹតបន្តឹងលើចលនាមនុស្ស និងទំនិញ រួមទាំងការបិទច្រកឆ្លងកាត់ទាំងអស់ជាមួយហ្កាហ្សា ធ្វើឲ្យហ្កាហ្សាបានមើលឃើញពីការដួលរលំ នៃសកម្មភាពសេដ្ឋកិច្ចទាំងអស់ ចំណែកតំបន់ West Bank ក៏ជួបប្រទះបញ្ហានេះផងដែរ។ ដែលនេះបានសបញ្ជាក់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច៕
-

ម៉ាស៊ីនថតស្វ័យប្រវត្តិ ថតបានដំរីអាស៊ីមួយហ្វូង ក្នុងនោះមានទាំងកូនដំរីផង នៅតំបន់ជួរភ្នំក្រវាញកណ្តាល
(ភ្នំពេញ)៖ តាមរយៈវីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុងចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ថា វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ បើយោងតាមក្រសួងបរិស្ថានបានឱ្យដឹងដែរថា មានដំរីអាស៊ីចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល នៅកម្ពុជា ហើយភាគច្រើនពួកវារស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។ គួរបញ្ជាក់ថា នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter &…
-

ក្រុមហាម៉ាសនៅតែទាមទារបញ្ចប់សង្គ្រាមហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ខណៈរិះគន់សម្ដីលោកTrump
ក្រុមហាម៉ាសនៅតែទាមទារបញ្ចប់សង្គ្រាមហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ខណៈរិះគន់សម្ដីលោកTrump ក្រុមហាម៉ាស នៅតែប្រកាន់ជំហរទាមទាររបស់ខ្លួន កាលពីថ្ងៃអង្គារទី៧មករាសប្ដាហ៍នេះ ឲ្យអ៊ីស្រាអែលបញ្ចប់ទាំងស្រុងរាល់ការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីដោះលែងចំណាប់ខ្មាំង ហើយបាននិយាយថាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump បានធ្វេសប្រហែលក្នុងការនិយាយថាក្រុមហាម៉ាសនឹងជួបគ្រោះមហន្តរាយ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃលោកស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករាទេនោះ។ មន្ត្រីមកពីក្រុមសកម្មប្រយុទ្ធ និងអ៊ីស្រាអែល បាននឹងកំពុងជួបពិភាក្សាជាមួយភាគីកាតា និងក្រុមអ្នកសម្របសម្រួលអេហ្ស៊ីប ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុតអស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់បទឈប់បាញ់នៅហ្កាហ្សា។ រដ្ឋបាលអាមេរិកដែលជិតផុតអាណត្តិ បានអំពាវនាវឱ្យមានការជំរុញចុងក្រោយសម្រាប់កិច្ចព្រមព្រៀងមួយ មុនពេលលោក Joe Biden ចាកចេញពីតំណែង ហើយមនុស្សជាច្រើននៅក្នុងតំបន់នេះ ឥឡូវនេះចាត់ទុកការចូលកាន់តំណែងរបស់លោក Trump ជាថ្ងៃកំណត់មិនផ្លូវការ។ ប៉ុន្តែទន្ទឹមនឹងពេលវេលាចេះតែដើរទៅមុខ ភាគីទាំងពីរបានចោទដាក់គ្នាពីការរារាំងកិច្ចព្រមព្រៀងដោយប្រកាន់ខ្ជាប់លក្ខខណ្ឌដែលបានបំផ្លាញកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពអស់រយៈពេលជាងមួយឆ្នាំមកនេះ ។អ៊ីស្រាអែល នៅតែបន្តទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលហ្កាហ្សាជារៀងរាល់ថ្ងៃខណៈអ្នកស្លាប់កើនឡើងជាង ៤៥.៨០០នាក់ ។ ក្រុមហាម៉ាសនិយាយថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងដែលនៅសល់ លុះត្រាតែអ៊ីស្រាអែលយល់ព្រមបញ្ចប់សង្គ្រាម និងដកទ័ពទាំងអស់ចេញពីហ្កាហ្សា ចំណែកអ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ចប់សង្គ្រាមទេ លុះត្រាតែក្រុមហាម៉ាសត្រូវបានកម្ចាត់អស់ ហើយចំណាប់ខ្មាំងទាំងអស់មានសេរីភាព៕
-

លោក Trump ថាខ្លួនយល់ពីមូលហេតុនៃជំហរប្រឆាំងរបស់រុស្ស៊ី លើសមាជិកភាព NATO អ៊ុយក្រែន
លោក Trump ថាខ្លួនយល់ពីមូលហេតុនៃជំហរប្រឆាំងរបស់រុស្ស៊ី លើសមាជិកភាព NATO អ៊ុយក្រែន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារ (០៧ មករា) ថា លោកយល់អំពីមូលហេតុដែលរុស្ស៊ី ប្រកាន់ជំហរថា អ៊ុយក្រែន មិនគួរជាផ្នែកនៃអង្គការណាតូ (NATO) ហើយថាលោកនឹងមិនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ មុនពេលចូលកាន់តំណែង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida លោក ត្រាំ ក៏បានស្តីបន្ទោសប្រធានាធិបតីបក្សប្រជាធិបតេយ្យដែលកំពុងអស់អាណត្តិ គឺលោក ចូ បៃដិន ចំពោះការចោទប្រកាន់ថាបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក លើសមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែន។ លោក ត្រាំ និយាយថា “រុស្ស៊ី បាននិយាយយូរឆ្នាំមកហើយ មុនពេលការបញ្ជាក់របស់លោក ពូទីន ទៅទៀតថា មិនត្រូវឱ្យណាតូពាក់ព័ន្ធនឹងអ៊ុយក្រែនទេ ប៉ុន្តែក្រោយមក លោក បៃដិន ក៏ថាទីក្រុងគីវ គួរតែចូលរួមជាមួយណាតូ។ ពេលនេះមានអ្នកឈរនៅមាត់ទ្វារផ្ទះរុស្ស៊ីហើយ ដូច្នេះយើងអាចយល់បានថាហេតុអ្វីបានជាទីក្រុងមូស្គូ ប្រឆាំងដាច់ខាតចំពោះសមាជិកភាពណាតូ របស់អ៊ុយក្រែន”។ បណ្ដាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង…
-

ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានបន្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol
ក្រុមអាជ្ញាធរកូរ៉េខាងត្បូង បានបន្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ក្រុមអាជ្ញាធរកូរ៉េខាងត្បូងបានផ្តល់សំណើសុំបន្តដីកាឃុំខ្លួនលោក Yoon Suk Yeol ប្រធានាធិបតីដែលត្រូវបានព្យួរតួនាទីរបស់ប្រទេសនេះ សម្រាប់ការសាកសួរជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែមុន។ ដីកានេះបានផុតកំណត់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទសប្ដាហ៍នេះ ប៉ុន្តែត្រូវបានចេញម្តងទៀតកាលពីរសៀលថ្ងៃអង្គារសប្ដាហ៍នេះដែរ ម៉ោងក្នុងស្រុកដោយតុលាការក្រុងសេអ៊ូល តាមសំណើរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយ(CIO) ។ កាលបរិច្ឆេទសម្រាប់ការចេញដីកាមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ។ ជាធម្មតា ដីកាមានសុពលភាពរយៈពេល៧ថ្ងៃ ប៉ុន្តែអាចអនុញ្ញាតបានយូរជាងនេះ ប្រសិនបើចៅក្រមយល់ថាវាចាំបាច់។ CIO ដែលកំពុងធ្វើការជាមួយនគរបាល និងក្រសួងការពារជាតិដើម្បីស៊ើបអង្កេត Yoon ក៏បានស្នើសុំឱ្យនគរបាលអនុវត្តដីកាឃុំខ្លួនលោក Yoonដែរ ប៉ុន្តែក្រោយមកបាននិយាយថាពួកគេនឹងអនុវត្តបទបញ្ជានេះជាផ្នែកមួយនៃការស៊ើបអង្កេតរួមគ្នា។ នគរបាលមានកម្លាំងធំជាង និងឧបករណ៍ច្រើនទៀតដើម្បីអនុវត្តការចាប់ខ្លួននេះ ជាងភ្នាក់ងារប្រឆាំងអំពើពុករលួយ៕
-

រញ្ជួយដីនៅចិន ស្លាប់មនុស្ស៩៥នាក់ហើយ
បរទេស៖ គិតត្រឹមរសៀលថ្ងៃអង្គារ ការរញ្ជួយដីមានកម្លាំង ៦.៨រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ របស់ប្រទេសចិន សម្លាប់មនុស្ស យ៉ាងហោចណាស់ ៩៥នាក់ហើយ និង របួសមនុស្ស១៣០នាក់ផ្សេងទៀត នេះបើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ បុគ្គលិកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រហែល ១,៥០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីស្វែងរកមនុស្ស ដែលជាប់គាំង នៅក្នុងគំនរបាក់បែក ដោយគេដឹងថា លំនៅដ្ឋានជាង ១,០០០ខ្នង ត្រូវបានខូចខាត។ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដី របស់ប្រទេសចិន បាននិយាយថា គ្រោះរញ្ជួយដីបានវាយប្រហារ នៅម៉ោងប្រហែល ជាង៩ព្រឹក ថ្ងៃអង្គារ ដោយត្រូវបានប៉ាន់ស្មានថា មានជម្រៅ១០ គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ពីការដួលរលំនៃអគារជាច្រើន នៅតំបន់គោលដៅទេសចរណ៍មួយ ដែលមានទាំងសណ្ឋាគារ និងភោជនីយដ្ឋាន និងទិដ្ឋភាព នៃភ្នំអេវឺរ៉េស។ ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយ មានទីតាំងស្ថិតក្បែរនឹងប្រទេសនេប៉ាល់ ដែលក៏រងការរញ្ជួយ ផងដែរ៕ ប្រភពពី ស៊ីនហួរ, ប្រែសម្រួល៖ សារ៉ាត
-

រដ្ឋចំនួន៧ របស់អាមេរិកប្រកាសអាសន្នពីព្យុះរដូវរងា
បរទេស៖ ព្យុះរដូវរងានៅអាមេរិក បានសម្លាប់មនុស្ស ៥នាក់ហើយ ខណៈដែលរដ្ឋចំនួន៧ បានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្ន ហើយ មនុស្សជាង៦០លាននាក់ នៅទូទាំងរដ្ឋចំនួន៣០ បានស្ថិតនៅក្រោមការជូនដំណឹង អំពីអាកាសធាតុ នេះបើតាមសេវាអាកាសធាតុជាតិ របស់អាមេរិក ហៅកាត់ NWS។ NWS បានចេញការព្រមានថា តំបន់មួយចំនួនមានហានិភ័យ ក្នុងការមើលឃើញពីការធ្លាក់ព្រិលខ្លាំងបំផុត មិនធ្លាប់មាន ក្នុងរយៈពេលយ៉ាងហោចណាស់ មួយទសវត្សរ៍។ ព្យុះនេះបានផ្តើមមាន ពាសពេញសហរដ្ឋអាមេរិក តាំងពីថ្ងៃសៅរ៍មក ដោយបង្កើតឲ្យមានការធ្លាក់ព្រិល និងទឹកកក យ៉ាងខ្លាំងក្លា ដែលធ្វើឲ្យស្ថានភាពផ្លូវ កាន់តែមានគ្រោះថ្នាក់។ សេវាអាកាសធាតុជាតិរបស់អាមេរិក NWS បានព្រមានពីកន្លែង ដែលមានព្រិលធ្លាក់ដ៏ខ្លាំង ចាប់ពីរដ្ឋ Kansas និង Missouri ទៅ រដ្ឋ New Jersey ។ ប្រភពបានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃច័ន្ទ រដ្ឋ Maryland រដ្ឋ Missouri រដ្ឋ Arkansas រដ្ឋ Kansas រដ្ឋ…
-

UPDATE: គ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេប្រទេសចិន ផ្តាច់ជីវិតមនុស្សកើនដល់៣២នាក់ និងរាប់សិបនាក់ទៀត រងរបួស
(ប៉េកាំង)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) នៃប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួនស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។ ទីភ្នាក់ងារព័ត៌មានចិន Xinhua ដោយផ្អែកលើប្រភពពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បានរាយការណ៍ថា មកទល់ពេលនេះ មនុស្សចំនួន៣២នាក់ហើយ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈ៣៨នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារនៃគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅទីក្រុង Xigaze ក្នុងស្រុក Dingri នៃតំបន់ស្វយ័ត Xizang ឬហៅថា Tibet។ គួរបញ្ជាក់ថា ស្រុក Dingri…
-

នាយករដ្ឋមន្ត្រីកាណាដាប្រកាសលាលែងពីតំណែង
បរទេស ៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា លោក Justin Trudeau បានប្រកាសលាលែងពីតំណែង ដោយបញ្ជាក់ថា លោកនឹងចុះចេញភ្លាមៗ នៅពេលដែលគណបក្សសេរីនិយម ដែលកំពុងកាន់អំណាច ជ្រើសរើសបានមេដឹកនាំថ្មី។ លោក Trudeau ដែលកាន់អំណាច តាំងពីឆ្នាំ២០១៥ បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុង Ottawa កាលពីថ្ងៃចន្ទថា «ខ្ញុំមានបំណងលាលែងពីតំណែង ជាមេដឹកនាំបក្ស ក្នុងនាមជានាយករដ្ឋមន្ត្រី»។ ជាការប្រកាស បន្ទាប់ពីមានវិបត្តិនយោបាយអូសបន្លាយ ខណៈដែលសម្ព័ន្ធមិត្តសេរីនិយម ជំរុញឱ្យលោក លាឈប់។ កាណាដា ត្រូវរៀបចំការបោះឆ្នោត អាណត្តិក្រោយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥ ហើយការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតខឹងសម្បារនឹងបញ្ហាតម្លៃខ្ពស់ និង កង្វះលំនៅឋានសមរម្យ ជាដើម។ អ្នកស្រុក នៅទីក្រុង Ottawa មានប្រតិកម្មចំពោះការលាលែងពីតំណែង របស់នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដោយអ្នកខ្លះ អបអរការប្រកាសនេះ ខណៈដែលអ្នកផ្សេងទៀត ព្រួយបារម្ភអំពីផលវិបាក នៃការចាកចេញរបស់លោក ចំពោះការបោះឆ្នោត នាពេលខាងមុខ។ និស្សិតម្នាក់…