Category: ព័ត៌មានជាតិ
-

សមាជិកសភាអាមេរិកលោក Lindsey Graham ចង់ឲ្យអាមេរិក ចាប់ផ្តើមយុទ្ធនាការ និរទេសជនអន្តោប្រវេស ទ្រង់ទ្រាយធំ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាlok Lindsey Graham បានព្រមានថា សហរដ្ឋ អាមេរិក ចាំបាច់ ត្រូវពង្រឹងព្រំដែនរបស់ខ្លួន ជាមួយម៉ិកស៊ិក ហើយចាប់ផ្តើមការនិរទេស ទ្រង់ទ្រាយធំឱ្យបាន ឆាប់តាមដែលអាច ធ្វើទៅបាន ក្នុងគោលដៅដើម្បីការពារសន្តិសុខជាតិ។ សមាជិកសភាដែលតំណាងមកពី គណបក្សសាធារណរដ្ឋនៃរដ្ឋ South Carolina និងជាប្រធានគណៈកម្មាធិការ ថវិកាព្រឹទ្ធសភារូបនេះបាន និយាយទៅកាន់ក្រុមអ្នកកាសែត Fox News កាលពីថ្ងៃអាទិត្យអំពីច្បាប់ ស្តីពីការផ្សះផ្សាថវិកា ដែលមិនទាន់សម្រេច ។ លោក Graham បានប្រាប់ Maria Bartiromo របស់ Fox ថា៖ខ្ញុំមានការព្រួយ បារម្ភយ៉ាងខ្លាំងថា ប្រសិនបើយើង មិនដាក់ព្រំដែនជាមុន ហើយធ្វើវាឱ្យសម្រេចបាននោះ វានឹងក្លាយជាសុបិន្តអាក្រក់ សម្រាប់សន្តិសុខជាតិរបស់យើង ។ ផ្ទាំងពាណិជ្ជកម្ម លោកបន្តថា ៖ យើងមានជនអន្តោប្រវេសន៍ខុសច្បាប់រាប់លាននាក់ ដែលលោកប្រធានាធិបតី Trump បានសន្យាថា នឹងនិរទេស ហើយគាត់គួរតែ…
-

-

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ៖ «ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះ រាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ»
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមករា ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំក្នុងការបំពេញការងាកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ទាំងគុណភាពបម្រើសេវា ការដោះស្រាយ ការពង្រឹងសមត្ថភាពមន្រ្តី ធនធានមនុស្ស និងការអភិវឌ្ឍដល់អង្គភាព ដែលមានផែនការច្បាស់លាស់។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែមុតស្រួចបន្ថែមទៀត ដោយថ្នាក់ដឹកនាំ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការរៀបចំជាផែនការ គោលគំនិតទាំងបច្ចេកទេស និងក្របខណ្ឌនយោបាយ ដើម្បីបានជាអត្ថប្រយោជនដល់វិស័យ និងប្រទេសជាតិ។ ក្នុងឱកាសដើមឆ្នាំថ្មីនេះ…
-

កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិក ខណៈលោក Blinken ធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកដែលសង្ស័យថាជាមីស៊ីលរយៈចម្ងាយមធ្យមទៅកាន់សមុទ្រ ពីឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃចន្ទ (០៦ មករា) នេះ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុង សេអ៊ូល អំឡុងពេលនៃភាពចលាចលនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់បង្ហោះនេះ ខណៈឆ្មាំល្បាតឆ្នេររបស់ជប៉ុន ក៏បាននិយាយថា មីស៊ីលដែលគេជឿថាបាញ់ដោយកូរ៉េខាងជើង បានធ្លាក់ចូលសមុទ្រ។ សេចក្ដីថ្លែងការណ៍មួយនិយាយថា នៅព្រឹកថ្ងៃចន្ទ លោក Blinken បានជួបជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តការពារជាតិ “មិនផ្លាស់ប្តូរ” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងសេអ៊ូល ហើយអំពាវនាវឱ្យមានទំនាក់ទំនងការទូត និងសន្តិសុខយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង។ ការបាញ់បង្ហោះនៅថ្ងៃចន្ទនេះគឺជាលើកទីមួយហើយរបស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំមុនមក នៅពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ចំនួន ៧គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន៕
-

ឡធ្យូងចំនួន ៤ ត្រូវបានកម្ទេច និង រុះរើខ្ទមចំនួន ២ខ្ទម នៅខេត្តមណ្ឌលគិរី ដែលជាផ្នែកនឫការបង្រ្កាបបទល្មើសការបំផ្លាញព្រៃឈើ
(ភ្នំពេញ)៖ តាមរយៈការទប់ស្កាត់ និងក៏ដូចជាថែរក្សាធនធានធម្មជាតិក្រុមមន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានរួមគ្នាចុះកម្ទេចឡធ្យូង នៅភូមិសាស្ត្រភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៦ ខែ មករា ឆ្នាំ ២០២៥ថា៖ការចុះបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃ ទី៥ ខែមករា ឆ្នាំ២០២៥ដោយមន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន ០២ខ្ទម ។ គួរបញ្ជាក់ថា ការបង្កើតឡធ្យូងខុសច្បាប់ត្រូវបានក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មទាំងនេះ ព្រោះវាជាផ្នែកមួយនៃការធ្វើឱ្យបាត់បង់ធនធានព្រៃឈើជាតិ ៕
-

Agoda ប្រកាសថា រាជធានីភ្នំពេញ ជាគោលដៅដែលមានតម្លៃសមរម្យបំផុត នៅអាស៊ី សម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី
(ភ្នំពេញ)៖ ជំរុញវិស័យទេសចរណ៍របស់កម្ពុជា បានទទួលការលើកទឹកចិត្តដោយវេទិកាទេសចរណ៍អនឡាញឈានមុខគេ Agoda ដែលប្រកាសថា រាជធានីភ្នំពេញជាគោលដៅដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មី។ នេះកើតឡើងភ្លាមៗបន្ទាប់ពីមគ្គុទ្ទេសក៍ទេសចរណ៍ដ៏មានកិត្យានុភាព Fodor’s បានដាក់ឈ្មោះរមណីដ្ឋានប្រាសាទកោះកេររបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុង ‘កន្លែងម្ភៃប្រាំដែលត្រូវទៅ ក្នុងឆ្នាំ២០២៥’ ដែលជាគោលដៅតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលត្រូវបានដាក់ក្នុងបញ្ជីនេះ។ នៅក្នុងចំណាត់ថ្នាក់របស់ Agoda ដែលត្រូវបានចេញផ្សាយនៅថ្ងៃចូលឆ្នាំថ្មី រាជធានីភ្នំពេញត្រូវបានតាមពីក្រោយដោយទីក្រុងហាណូយ និងហ្សាកាតា។ លោក Lam Vu នាយកនៃវេទិកាផ្តោតលើអាស៊ីប្រចាំប្រទេសវៀតណាម និងឥណ្ឌូចិន បាននិយាយថា “គោលដៅទាំងនេះផ្តល់នូវតម្លៃដ៏ល្អបំផុត និងការប្រារព្ធពិធីដ៏អស្ចារ្យ បើទោះបីជាគោលដៅទាំងនេះមិនមែនជាកន្លែងដំបូងដែលនឹកឃើញសម្រាប់ដំណើរកម្សាន្តឆ្នាំថ្មីក៏ដោយ”។ “ខណៈដែលទីក្រុងនានាដូចជាតូក្យូ និងបាងកកនៅតែពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំសកល ទិន្នន័យនេះបង្ហាញថាជាជម្រើសសមរម្យបំផុតដែលអាចរកបាននៅក្នុងទីក្រុងដូចជាភ្នំពេញ និងហាណូយ។ “ភ្នំពេញ ជាទីក្រុងដែលល្បីខាងវប្បធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែប បានផ្តល់ការប្រារព្ធពិធីឆ្លងឆ្នាំថ្មីដ៏រស់រវើក ជាមួយនឹងកម្មវិធីអបអរតាមដងផ្លូវ តន្ត្រី និងការបាញ់កាំជ្រួចដ៏អស្ចារ្យនៅតាមមាត់ទន្លេ”។ ក្រសួងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃពុធថា កាំជ្រួចបុណ្យឆ្លងឆ្នាំថ្មីរបស់រាជធានីភ្នំពេញ និងការប្រារព្ធពិធីនៅមាត់ទន្លេបានទាក់ទាញភ្ញៀវទេសចរជាង ១,៥ លាននាក់។ Trudie Murphy ជាអ្នកទេសចរអាយុ ៣៦ឆ្នាំ មកពី Aldershot ក្នុងចក្រភពអង់គ្លេសដែលស្ថិតក្នុងចំណោមហ្វូងមនុស្សនៅមាត់ទន្លេដើម្បីមើលពិធីឆ្លងឆ្នាំថ្មី បាននិយាយថា “វាអស្ចារ្យណាស់!”។ គាត់បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា “បរិយាកាសពិតជាអស្ចារ្យណាស់” ខណៈទទួលកាហ្វេកាពូស៊ីណូជាមួយស្វាមី Kevin…
-

ចិនចង់ជំរុញប្រើប្រាស់យានជំនិះគ្មានមនុស្សបើកចាប់ពីខែមេសា ឆ្នាំ២០២៥
ប៉េកាំង ៖ ដើម្បីជាការលើកទឹកចិត្តដល់អ្នកបង្កើតបច្ចេកវិទ្យាបើកបរដោយខ្លួនឯង រដ្ឋធានីប៉េកាំងរបស់ប្រទេសចិនបានអនុម័តបទប្បញ្ញត្តិថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យឡានក្រុងសាធារណៈ និងឡានតាក់ស៊ីបំពាក់បច្ចេកវិទ្យាបើកបរដោយខ្លួនឯង។ កាសែត Beijing Daily បានរាយការណ៍ថា យានយន្តទាំងឡាយណាដែលឆ្លងកាត់ការសាកល្បងបើកបរនៅលើផ្លូវ និងការវាយតម្លៃសុវត្ថិភាពរួច នោះនឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំ ខណៈដែលបទប្បញ្ញត្តិថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥តទៅ។ រដ្ឋធានីប៉េកាំងដែលជាបេះដូងរបស់ប្រទេសចិន បានគាំទ្រការប្រើប្រាស់យានជំនិះបើកបរដោយខ្លួនឯង សម្រាប់ឡានឯកជន ឡានក្រុង រថភ្លើង និងឡានតាក់ស៊ី ហើយបានគូសបញ្ជាក់ថា ខ្លួនចង់លើកទឹកចិត្តដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឆ្លាតវៃ ដើម្បីគាំទ្រដល់សេវាដឹកជញ្ជូនទាំងនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីខែសីហាថា អាជ្ញាធរចិនកំពុងបើកភ្លើងខៀវកាន់តែទូលំទូលាយ ក្នុងការសាកល្បងបច្ចេកវិទ្យាបើកបរដោយខ្លួនឯង នៅតាមបណ្តាទីក្រុងយ៉ាងហោចណាស់ចំនួន១៩ ដែលកំពុងសាកល្បងប្រើប្រាស់ឡានក្រុង និងឡានតាក់ស៊ីបើកបរដោយខ្លួនឯង។ បច្ចុប្បន្នប្រទេសចិនកំពុងសាកល្បងដំណើរការឡាន robotaxi និង robobus នៅក្នុង ១៩ទីក្រុងរបស់ខ្លួនជាមុនសិន។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏បានអនុញ្ញាឲ្យក្រុមហ៊ុនផលិតឡានចំនួន៥ មានដូចជា Apollo Go, Pony.ai, WeRide, AutoX និង SAIC Motor បើកដំណើរការសាកល្បងនៅក្នុងតំបន់ទីប្រជំជនមុនគេ ដោយសារតែនៅទីនោះមានភ្លើងស្តុបច្រើនជាងគេ។ យោងតាមការរៀបរាប់ពីក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៥ ក្នុងនោះស្ថាបនិករបស់ Apollo…
-

ងាប់ថនិកសត្វសមុទ្ររាប់សិបក្បាល ក្រោយលិចនាវាដឹកប្រេងរុស្ស៊ី
បរទេស ៖ មជ្ឈមណ្ឌលជួយសង្គ្រោះសត្វផ្សោត បាននិយាយ កាលពីថ្ងៃអាទិត្យថា ថនិកសត្វសមុទ្ររាប់សិបក្បាល ត្រូវបានគេរកឃើញថា បានងាប់ ចាប់តាំងពីការធ្លាយប្រេង ចេញពីនាវាដឹកប្រេងរុស្ស៊ី ដែលបានលិច នៅក្នុងសមុទ្រខ្មៅ កាលពីខែមុន។ ការកំពប់ប្រេង បានចាប់ផ្តើមមាន នៅថ្ងៃទី១៥ ខែធ្នូ ពោលគឺក្នុងពេលដែលនាវាដឹកប្រេង វ័យចំណាស់ ពីរគ្រឿង បានជាប់គាំងក្នុងខ្យល់ព្យុះ នៅច្រកសមុទ្រ Kerch ដែលភ្ជាប់តំបន់ Crimea ទៅភាគខាងត្បូង នៃប្រទេសរុស្ស៊ី។ អាជ្ញាធរប៉ាន់ប្រមាណថា នាវាមួយគ្រឿងបានលិច ដោយបានចាក់បង្ហូរប្រេងឥន្ធនៈ ប្រហែល២,៤០០តោន ចូលទៅក្នុងទឹកសមុទ្រ នៅជុំវិញនោះ ខណៈដែលមួយគ្រឿងទៀត រងការខូតខាត ហើយនាំយក ទៅដីគោកវិញ។ មជ្ឈមណ្ឌល Delfa របស់រុស្ស៊ី ដែលជួយសង្គ្រោះ និងស្តារឡើងវិញនូវសត្វផ្សោត បាននិយាយថា ខ្លួនបានកត់ត្រាសត្វ Cetaceans ចំនួន៦១ក្បាល បានងាប់ ចាប់តាំងពីមានឧបទ្ទវហេតុនេះ។ Cetaceans គឺជាប្រភេទថនិកសត្វ នៅក្នុងទឹក ដែលរួមមាន ដូចជា ត្រីបាឡែន ផ្សោត…
-

ជ័យជម្នះ ៧ មករា ១៩៧៩៖ ទំព័រពណ៌លឿងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងកម្ពុជា-វៀតណាម
៤៦ឆ្នាំមុន កងទ័ពស្ម័គ្រចិត្តវៀតណាម និងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរួមគ្នាឆ្លើយតបនឹងការដង្ហោយហៅរបស់ប្រជាជនកម្ពុជាស្លូតត្រង់ ដែលនាំទៅដល់ជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលជួយសង្គ្រោះប្រជាជនកម្ពុជាពីអំពើប្រល័យពូជសាសន៍ ដែលជារឿងដ៏រន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នេះជាជ័យជម្នះនៃបុព្វហេតុសុចរិតមួយ ជានិមិត្តរូបដ៏ថ្លៃថ្លានៃស្មារតីសាមគ្គីភាព និងការតស៊ូដោយស្មោះត្រង់ និងបរិសុទ្ធរវាងប្រជាជនកម្ពុជា និងវៀតណាម។ ទឹកចិត្តជួយអ្នកគឺជួយខ្លួនឯងឱ្យសមជាមួយប្រទេសជិតខាងទាំងពីរដែលផឹកទឹកពីទន្លេមេគង្គដូចគ្នា។ កម្ពុជានិងវៀតណាមមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនទាំងពីរ។ បន្ទាប់ពីការឈរក្បែរគ្នាជាច្រើនឆ្នាំ ចែករំលែកទុក្ខលំបាកនៃសង្រ្គាមដ៏រ៉ាំរ៉ៃ និងលំបាកប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ប្រជាជននៃប្រទេសទាំងពីរប្រាថ្នាចង់រស់នៅជាមួយគ្នាដោយសន្តិភាព ដើម្បីកសាងជីវិតរុងរឿង ប៉ុន្តែរបបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត អនុវត្ត “នយោបាយឃោរឃៅ និងប្រល័យពូជសាសន៍” នៅកម្ពុជា ហើយបានធ្វើសង្រ្គាមបង្ហូរឈាម ដែលបានរំលោភលើអធិបតេយ្យភាព និងទឹកដីភាគនិរតីរបស់ប្រទេសវៀតណាម។ ឆ្លើយតបនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងបងប្អូនប្រជាជនកម្ពុជា ទន្ទឹមនឹងនោះ ត្រូវអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់ ដើម្បីការពា មាតុភូមិដ៏ពិសិដ្ឋ ដោយស្មារតី “ជួយមិត្ត គឺជួយខ្លួនឯង” មេដឹកនាំនិងប្រជាជនវៀតណាមប្ដេជ្ញាចិត្តគាំទ្រប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ បណ្តាអង្គភាពទ័ពស្រួចរបស់វៀតណាមបានចាប់ផ្តើមយុទ្ធនាការវាយលុកគ្រប់បែបយ៉ាង ដោយបន្តវាយបកលើកងទ័ពខ្មែរក្រហម។ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ ត្រូវបានរំដោះទាំងស្រុង។ កងកម្លាំងរបស់ ប៉ុល ពត-អៀង…
-

ដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូងផុតកំណត់ថ្ងៃនេះ
បរទេស៖ ក្រុមស៊ើបអង្កេត នៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងពន្យាពេលដីកា ចាប់ខ្លួន ប្រធានាធិបតី ដែលត្រូវបានព្យួរតំណែង លោក Yoon Suk Yeol ដោយគេដឹងថា ដីកាចាប់ខ្លួននឹងត្រូវផុតកំណត់ នៅយប់ថ្ងៃចន្ទនេះ។ លោក Lee Jae-seung អនុប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយ បាននិយាយថា «សុពលភាពនៃដីកានេះ ផុតកំណត់ នៅថ្ងៃនេះ។ យើងមានគម្រោងស្នើសុំការបន្តពីតុលាការ ដែលទាមទារឱ្យបញ្ជាក់ពីហេតុផល សម្រាប់ការលើសពីស្តង់ដារ រយៈពេល៧ថ្ងៃ» នេះបើតាមសេចក្តីថ្លែងការណ៍ ផ្ញើទៅកាន់អ្នកសារព័ត៌មាន។ គួរបញ្ជាក់ថា លោក Yoon បានធ្វើឲ្យប្រទេស ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ កាលពីខែមុន ជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក ។ ចាប់តាំងពីពេលនោះមក លោកបានស្ថិតនៅក្នុងផ្ទះប្រធានាធិបតី ដែលហ៊ុព័ទ្ធដោយមន្ត្រីសន្តិសុខស្មោះត្រង់ រាប់រយនាក់ ទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែង ចាប់ខ្លួនរូបលោក។ លោកYoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែលជាឧក្រិដ្ឋកម្មមួយ ក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែលមិនមានអភ័យឯកសិទ្ធិប្រធានាធិបតី មានន័យថា លោកអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ឬ ក៏អាចប្រឈមនឹងទោសប្រហារជីវិត។ កាលពីចុងសប្តាហ៍ មនុស្សរាប់ម៉ឺននាក់បានចេញក្រៅជំនះនឹងព្យុះព្រិលធ្វើបាតុកម្ម…