Category: ព័ត៌មានជាតិ
-

ស៊ីរីស្នើអាមេរិកដកទណ្ឌកម្ម ក្រោយពេល Assad ចាកចេញ
បរទេស៖ ក្រុមរដ្ឋមន្ត្រី មកពីរដ្ឋាភិបាលអន្តរកាល របស់ប្រទេសស៊ីរី បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មរបស់ខ្លួន លើប្រទេសស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកដំបូងរបស់ពួកគេ ទៅកាន់ប្រទេសកាតា ចាប់តាំងពីការផ្តួលរំលំ ប្រធានាធិបតី Bashar al-Assad។ ក្រសួងការបរទេសបានជូនដំណឹងថា នាយករដ្ឋមន្ត្រីប្រទេសនេះ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Shaibani ព្រមទាំង រដ្ឋមន្ត្រីការពារជាតិ និង ប្រមុខស៊ើបការណ៍ថ្មីរបស់ស៊ីរី ផងដែរ។ អ្នកការទូតស៊ីរី និងមន្ត្រីកាតា បានបញ្ជាក់ប្រាប់ AFP ថា លោករដ្ឋមន្ត្រីការបរទេសស៊ីរី បានទៅដល់ទីនោះ កាលពីព្រឹកថ្ងៃអាទិត្យ សម្រាប់ចូលរួមកិច្ចប្រជុំសំខាន់មួយ។ រដ្ឋមន្ត្រីការបរទេសបណ្តោះអាសន្នបានចាត់ទុក ទណ្ឌកម្មរបស់អាមេរិកថា ជាឧបសគ្គដល់ការងើបឡើងវិញ យ៉ាងឆាប់រហ័ស ដូច្នេះ រដ្ឋាភិបាលបន្តការទាមទារឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មទាំងនេះចេញ ។ យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ មិនបានប្រញាប់ប្រញាល់ ដកការរឹតបន្តឹងសេដ្ឋកិច្ច លើប្រទេសស៊ីរីទេ ហើយផ្ទុយទៅវិញ កំពុងរង់ចាំមើលពីរបៀប ដែលអាជ្ញាធរថ្មី អនុវត្តអំណាចរបស់ពួកគេ របៀបណា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

ប្រមុខកាទូតអាមេរិកទៅដល់កូរ៉េខាងត្បូងហើយ
បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សា ជាមួយប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង Choi Sang-mok ក្នុងពេលដែលប្រទេសនេះ កំពុងជួបវិបត្តិ។ លោក Blinken បានពិភាក្សា ជាមួយ លោក Choi Sang-mok ក្រោយលោកកាន់តំណែងនេះ បានត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ហើយលោកក៏មានតួនាទី ជានាយករដ្ឋមន្ត្រីស្តីទី និង រដ្ឋមន្ត្រីហិរញ្ញវត្ថុ ផងដែរ។ លោក Blinken ត្រូវជួបសមភាគីរបស់លោក នៅថ្ងៃចន្ទនេះ ផងដែរ ខណៈដែលដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk Yeol ផុតកំណត់ ត្រឹមថ្ងៃទី៦ ខែមករានេះ ដូចគ្នា។ កាលពីខែមុន ក្រោយប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក ដែលជាការចង់កែប្រែ របបដឹកនាំ ពីស៊ីវិល របបសឹកវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែកអាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ឬ ក៏អាចប្រឈមនឹងទោសប្រហារជីវិត៕…
-

ព្រៃអាម៉ាហ្សូនប្រេស៊ីលកើនភ្លើងឆេះព្រៃខ្ពស់បំផុតក្នុងរយៈពេល ១៧ឆ្នាំ
ប្រាស៊ីលីយ៉ា ៖ យោងតាមទិន្នន័យពីរដ្ឋាភិបាល បានបង្ហាញឱ្យដឹងនាពេលថ្មីៗនេះថា គិតត្រឹមឆ្នាំ ២០២៤ ព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល បានជួបប្រទះចំនួនភ្លើងឆេះខ្ពស់បំផុតក្នុងរយៈពេល ១៧ឆ្នាំ បន្ទាប់ពីតំបន់ biome ដ៏ធំបានទទួលរងនូវគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនខែ។ យោងតាមវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE) បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ ភ្លើងឆេះព្រៃដល់ទៅ ១៤០,៣២៨លើកត្រូវបានរកឃើញ និងផ្តិតយករូបភាពតាមរយៈផ្កាយរណបក្នុងមួយឆ្នាំៗ។ តួលេខនេះ កើនឡើង ៤២ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៩៨,៦៣៤លើក ហើយនោះជាចំនួនច្រើនបំផុតចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលភ្លើងឆេះព្រៃចំនួន ១៨៦,៤៦៣លើកត្រូវបានកត់ត្រា។ ទោះបីជាមានចំនួនភ្លើងឆេះព្រៃខ្លាំងក៏ដោយ ប៉ុន្តែមានការចង្អុលបង្ហាញថា ផ្ទៃដីសរុបដែលទទួលរងការកាប់បំផ្លាញព្រៃឈើ គឺមានកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ នៅដើមខែវិច្ឆិកា វិទ្យាស្ថានជាតិស្រាវជ្រាវអវកាស បានគូសបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ក្នុងរយៈពេល ១២ខែ គិតត្រឹមខែសីហា ឆ្នាំ ២០២៤ បានធ្លាក់ចុះជាង ៣០ភាគរយ ហើយនេះជាចំនួនទាបបំផុតក្នុងរយៈពេល ៩ឆ្នាំ។ យ៉ាងណាមិញ គ្រោះរាំងស្ងួតបានរួមរឹតតំបន់អាម៉ាហ្សូនចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៣ ដែលត្រូវបានជំរុញដោយការប្រែប្រួលអាកាសធាត បង្កឡើងពីថ្វីដៃមនុស្ស និងបាតុភូតរលកកំដៅ El Nino។…
-

GVAដឹកនាំសិស្សានុសិស្ស១៨៣នាក់សិក្សាស្វែងយល់ពីជីវប្រវត្តប្រាទសំបូរព្រៃគុក
កំពង់ធំ៖ ដោយមើលឃើញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចសិក្សាមានភាពចាំបាច់ចំពោះការអប់រំដល់សិស្សានុសិស្សបន្ថែមពីការសិក្សានៅក្នុងសាលារៀន ដែលជាចំណេះដឹងនៅក្រៅសាលារៀន ផ្តល់នូវបទពិសោធន៍ ពង្រឹងភាពរឹងមាំ សេចក្តីក្លាយហានមុះមុត និងមានទំនូលខុសត្រូវខ្ពស់ ពិសេស បានជួយឱ្យសិស្សដែលជាកូនខ្មែរជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនបានកាន់តែច្បាស់ សាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ហៅកាត់ថា GVA បានដឹកនាំសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យពីថ្នាក់ទី៧ដល់ទី៩ចំនួន១៨៣នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូជាបុគ្គលិក ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់រយៈពេល១យប់២ថ្ងៃ នៅប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្ត កំពង់ធំ។ ដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅនិងច្បាស់លាស់អំពីជីវៈប្រវត្តនៃដំណើរកកើតប្រាសាទសំបូរព្រៃគុក ក្រោមការពន្យល់ពីមគ្គុទេសទេសចរណ៍ជំនាញ។ លោក អន ប៊ុនណ្ណា គ្រូបង្រៀនផ្នែកសិល៍ធម៌ពលរដ្ឋវិជ្ជា និងអ្នកគ្រូ លី សុខណៃ គ្រូគីមីវិជ្ជា សាលារៀន ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា បានថ្លែងពន្យល់ថា ទស្សនកិច្ចដែលបានបង្កើតឡើងដោយសាលាមកកាន់ប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្ត កំពង់ធំនាពេលនេះ គឺសាលាមានគោលបំណងចង់ឱ្យសិស្សានុសិស្សបានយល់ដឹងបន្ថែម ពីការសិក្សានៅក្នុងសាលារៀន ។ ទស្សនកិច្ចសិក្សានៅក្រៅសាលាដោយការចុះមកដោយផ្ទាល់ នៅតាមតំបន់ប្រវត្តិសាស្រ្ត ដូចជាប្រាសាទបុរាណនេះ បានជួយឱ្យសិស្សបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ពិសេស បានជួយឱ្យសិស្សដែលជាកូនចៅជំនាន់ក្រោយ…
-

-

ជ័យជម្នះ ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជា
ជ័យជម្នះ ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជននិងមាតុភូមិកម្ពុជា (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ ព្រមទាំងរៀចំជា« ទិវាបុណ្យរបស់ប្រជាជនកម្ពុជា» ដែលបានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករ និយោជិក ក្នុងប្រទេសកម្ពុជា បានឈប់សម្រាកចំនួន ១ថ្ងៃ ក្នុងទិវាបុណ្យនេះ ។ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត និងបានធ្វើឱ្យប្រជាជនគ្រប់ទិសទី តំបន់ និងពិភពលោក ចងចាំជានិច្ចចំពោះគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលសព្វថ្ងៃដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ប្រជាជនកម្ពុជា បានចាត់ទុកថ្ងៃ៧ មករា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រមួយចំនួនគឺ៖ ទី១) បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត ទប់ស្កាត់របបវាលពិឃាត សាហាវយង់ឃ្នងនេះ វិលត្រឡប់មកជាលើកទី២ ទី២) បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំនោះ ត្រវបានបនប្រល័យពូជសាសន៍ ប៉ុល…
-

ព្យុះរដូវរងាវាយប្រហារភាគកណ្តាលសហរដ្ឋអាមេរិក ប៉ះពាល់ដល់មនុស្ស ៦០លាននាក់
ព្យុះរដូវរងាបាននាំមកនូវព្រិលយ៉ាងក្រាស់ សំណុំទឹកកក និងសីតុណ្ហភាពត្រជាក់ខ្លាំងដល់តំបន់យ៉ាងទូលំទូលាយនៃសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (០៥ មករា) ជាមួយនឹងមនុស្សប្រហែល ៦០លាននាក់ នៅទូទាំងរដ្ឋជាង១០ រាប់ពីរដ្ឋ Kansas ទៅដល់ New Jersey បានស្ថិតនៅក្រោមការព្រមានពីគ្រោះថ្នាក់ ការណែនាំ ឬការឃ្លាំមើលព្យុះរដូវរងា។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក ជាទីដែលទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កំពុងទប់ទល់នឹងព្រិលធ្លាក់ដ៏ក្រាស់ និងត្រជាក់ខ្លាំងនៅថ្ងៃចន្ទ ០៦ មករា នេះ ជាថ្ងៃដែលសភាសហរដ្ឋអាមេរិក គ្រោងនឹងជួបប្រជុំ និងបញ្ជាក់ជាផ្លូវការនូវជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី របស់លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson បានប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យថា អាកាសធាតុដ៏អាអាក្រក់នេះនឹងមិនរារាំងសមាជិកសភាពីការបំពេញភារកិច្ចរបស់ពួកគេឡើយ។ អភិបាលក្នុងរដ្ឋមួយចំនួន រួមទាំងរដ្ឋ Kansas រដ្ឋ Kentucky រដ្ឋ Arkansas រដ្ឋ West Virginia និងរដ្ឋ Virginia បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន។ យោងតាមសេវាកម្មអាកាសធាតុ…
-

ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបានផ្គើននឹងការចាប់ខ្លួនលោក Yoon ខណៈពេលកំណត់ជិតមកដល់
ប្រធានសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បាននិយាយកាលពីថ្ងៃអាទិត្យទី ៥ ខែមករាថាលោកមិនអាចសហការជាមួយកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែងនោះទេ នៅក្នុងការកត់សម្គាល់ដែលអាចរុញវិបត្តិនយោបាយឆ្ពោះទៅរកការប្រឈមដាក់គ្នាកម្រិតខ្ពស់ផ្សេងទៀត។ ខណៈដីកាចាប់ខ្លួនលោក Yoon ក្រោមហេតុផលនៃការបះបោរដែលនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ ម៉ោង ១៥និង០០នាទី (1500 GMT) នៅថ្ងៃចន្ទនេះ លោក Park Chong-jun បានលើកឡើងពីការជជែកដេញដោលផ្លូវច្បាប់ជុំវិញដីកានេះជាហេតុផលសម្រាប់ការខ្វះកិច្ចសហប្រតិបត្តិការ។ លោកថាវាអាស្រ័យលើតុលាការធម្មនុញ្ញក្នុងការសម្រេចចុងក្រោយថាតើត្រូវដកប្រធានាធិបតីរូបនេះចេញ ឬប្រគល់អំណាចឲ្យវិញ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បាននិយាយថា ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីតុលាការក្រុងសេអ៊ូលបានច្រានចោលពាក្យបណ្តឹងរបស់មេធាវីរបស់លោក Yoon ដែលថាដីកាចាប់ខ្លួននេះគឺខុសច្បាប់ និងមិនត្រឹមត្រូវ។ ការទូរស័ព្ទទៅតុលាការដើម្បីសុំការអត្ថាធិប្បាយមិនមានអ្នកឆ្លើយតប។ លោក Seok Dong-hyeon មេធាវីដែលផ្តល់ប្រឹក្សាដល់លោក Yoon បាននិយាយនៅលើ Facebook ថា ការវិនិច្ឆ័យភាពស្របច្បាប់នៃការបកស្រាយផ្លូវច្បាប់ និងការអនុវត្តច្បាប់ណាមួយគឺពិបាក។ ប្រសិនបើមានកំហុសក្នុងភាពស្របច្បាប់នៃការអនុវត្តច្បាប់ប្រឆាំងនឹងប្រធានាធិបតីដែលកំពុងកាន់អំណាចនោះ វានឹងក្លាយជាបញ្ហាធំ៕
-

ស្រូវនាងខុនជាប្រភេទស្រូវធ្ងន់ ដាំដុះប្រើពេលយូរ ហើយចំណាយថ្លៃដើមតិច
(ភ្នំពេញ)៖ ពូជ ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ដែលកសិករខ្មែរមួយចំនួនចូលចិត្ដដាំដុះសម្រាប់ទុកបរិភោគ និងខ្លះទៀតសម្រាប់ទុកលក់ ។ ស្រូវប្រភេទនេះ ប្រកាន់រដូវ ហើយ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី ។ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃ អគ្គនាយក ដ្ឋានកសិកម្ម របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កសិករដែលដាំដុះស្រូវនាងខុន គឺត្រូវដាំដុះក្នុងទឹកជ្រៅ ការដាំដុះស្រូវនាងខុនដែលជាស្រូវពូជធ្ងន់ ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល ទៅ១,៥លានរៀល។ នៅតំបន់មិនសូវមានជីជាតិ គាត់ចំណាយថ្លៃជីបន្ថែមអាចការចំណាយអាចកើនដល់១,៨លានរៀល។ លោក វ៉ាត សារ៉ន កសិករនៅ រស់នៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ត បាត់ដំបងបានឱ្យដឹងថា៖ស្រូវនាងខុនផ្តល់ទិន្នផលទៅតាមលក្ខណៈដីដែលមានជីជាតិ និងតំបន់។សម្រាប់ក្នុងតំបន់នេះផ្តល់ទិន្នផលស្រូវប្រមាណ៤០ការ៉ុង ឬប្រមាណជាង៤តោនបន្តិចបន្តួច ឬ៤តោនកន្លះក្នុងមួយហិកតា។ លោកបានបន្ថែមថាសម្រាប់ទិន្នផលរបស់ស្រូវពូជនាងខុនពុំមានអ្វីខាតទេគឺក្នុងមួយហិកតាយើងទទួលបានផលចំណេញ២លានរៀល។ ដោយឡែកអ្នកស្រី អុំ រើន អ្នកលក់អង្ករនៅផ្សារសិរីសោភ័ណ នៅខេត្តបន្ទាយមានជ័យវិញបានឱ្យដឹងថា៖អង្ករនាងខុនសម្រាប់អ្នកមានកូនច្រើនគេចូលចិត្តទិញពីព្រោះថាពេលដាំបាយវាឡើងខ្លាំង ដែលពួកគាត់ចូលចិត្តអង្ករប្រភេទនេះ ។ ជាមួយគ្នានេះដែរ អ្នកស្រី ឡុង សារី អ្នកលក់អង្ករនៅផ្សារថ្មគោល ខេត្តបាត់ដំបងបានឱ្យដឹងថា៖សម្រាប់តម្លៃអង្ករមួយគីឡូក្រាមថ្លៃ…
-

សង្គ្រាមស៊ីវិលស៊ីរីផ្តាច់ជីវិតមនុស្សជាង ៥០ម៉ឺននាក់
ដាម៉ាស ៖ ក្រុមឃ្លាំមើលសិទ្ធិមនុស្សក្នុងសង្រ្គាមស៊ីរី បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មនុស្សជាង ៥២៨,៥០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាស៊ីវិលរបស់ប្រទេសស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា មនុស្ស ៦,៧៧៧នាក់ ដែលច្រើនជាងពាក់កណ្តាលនៃពួកគេជាជនស៊ីវិលស្លូតត្រង់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២៤ ដោយសារការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី។ កាលពីឆ្នាំ ២០២៤ ជនស៊ីវិល ៣,៥៩៨នាក់ រួមទាំងស្ត្រី ២៤០នាក់ និងកុមារ ៣៣៧ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសស៊ីរី នេះបើយោងតាមក្រុមសង្កេតការណ៍។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា លើសពីនេះ អ្នកប្រយុទ្ធចំនួន ៣,១៧៩នាក់ត្រូវបានសម្លាប់ រួមទាំងទាហាន ប៉ុន្តែក៏មានក្រុមប្រដាប់អាវុធអ៊ីស្លាម និងពួកជីហាដផងដែរ។ ចំណែកកាលពីឆ្នាំ ២០២៣ ក្រុមសង្កេតការណ៍បានរាយការណ៍ថា មនុស្ស ៤,៣៦០នាក់ត្រូវបានសម្លាប់ ក្នុងនោះមានជនស៊ីវិលស្លូតត្រង់ជិត ១,៩០០នាក់។ សង្រ្គាមស៊ីវិលរបស់ប្រទេសស៊ីរីបានផ្ទុះឡើងក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាលបានគាបសង្កត់យ៉ាងឃោរឃៅលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានជម្លោះដ៏មហន្តរាយ ដែលជំរុញឱ្យមនុស្សរាប់លាននាក់ភៀសខ្លួន ចេញពីប្រទេស និងទាក់ទាញការចូលជ្រៀតជ្រែកពីមហាអំណាចពិភពលោក ។ យ៉ាងណាមិញ កាលពីខែធ្នូ ឆ្នាំ ២០២៤ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋឥស្លាមបានផ្តួលរំលំរបបដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក បាស់សា អាល់អាសាដ ដោយដណ្ដើមអំណាចបាន បន្ទាប់ពីការវាយលុកដ៏ឆាប់រហ័ស…