Category: ព័ត៌មានជាតិ​

  • មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ

    មីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត ៦ពាន់នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យ

    ណៃពិដោ ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានដោះលែងអ្នកទោសជិត ៦,០០០នាក់ ជាផ្នែកមួយនៃការលើកលែងទោសប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា។ របបយោធាមីយ៉ាន់ម៉ាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសជាង ៥,៨៦៤នាក់ រួមទាំងជនបរទេសចំនួន ១៨នាក់ នឹងត្រូវដោះលែងឱ្យមានសេរីភាពវិញ នៅពេលដែលប្រទេសមីយ៉ាន់ម៉ាប្រារព្ធខួប ៧៧ឆ្នាំ នៃទិវាបុណ្យឯករាជ្យភាពពីការគ្រប់គ្រងអាណានិគមអង់គ្លេស។ មីយ៉ាន់ម៉ាតែងតែដោះលែងអ្នកទោសរាប់ពាន់នាក់ ដើម្បីរំលឹកដល់ថ្ងៃបុណ្យជាតិ ឬពិធីបុណ្យព្រះពុទ្ធសាសនា។ តួយ៉ាង កាលពីឆ្នាំមុន របបយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសដល់ទៅជាង ៩,០០០នាក់ ដើម្បីប្រារព្ធទិវាឯករាជ្យជាតិ។ ពិធីបុណ្យឯករាជ្យជាតិប្រចាំឆ្នាំ ដែលត្រូវបានប្រារព្ធធ្វើនៅក្នុងរដ្ឋធានីណៃពិដោ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានអ្នកចូលរួមទាំងមន្រ្តីរដ្ឋាភិបាល និងយោធាប្រមាណ ៥០នាក់។ សុន្ទរកថារបស់ប្រមុខរបបដឹកនាំយោធា លោក មីន អោង ឡាំង ដែលអវត្តមនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានថ្លែងដោយមេទ័ពរង លោក Soe Win។ លោក Soe Win បានរំលឹកឡើងវិញនូវការអំពាវនាវរបស់របបយោធាទៅកាន់ក្រុមប្រដាប់អាវុធជនជាតិភាគតិចរាប់រយនាក់ ដែលបានប្រយុទ្ធគ្នាអស់រយៈពេលបួនឆ្នាំចុងក្រោយនេះ ឱ្យទម្លាក់អាវុធ និង ដោះស្រាយបញ្ហានយោបាយតាមរយៈមធ្យោបាយសន្តិវិធី។ លោកក៏បានអះអាងសារជាថ្មីម្តងទៀតនូវការសន្យារបស់របបយោធា ក្នុងការរៀបចំការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលកន្លងមកត្រូវបានពន្យារពេល និងបានអំពាវនាវឲ្យមានឯកភាពជាតិ៕ ប្រភព ៖…

  • ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខ

    ព្រឹត្តិការណ៍ «សំណេរអង្គរ» លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករាខាងមុខ

    (ភ្នំពេញ)៖ អាជ្ញាធរអប្សរា រួមជាមួយដៃគូដែលជាក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ នឹងរៀបចំព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គវត្ត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមានអត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស និងជំរុញឡើងវិញនូវការសរសេរដើម្បីបង្កើនចំណេះដឹង ក៏ដូចជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតនូវព្រឹត្តិការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់រមណីយដ្ឋានអង្គរផងដែរ ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម លឹម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាគណៈកម្មការរៀបចំសំណេរអង្គរបានប្រាប់ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ពីព្រោះខ្មែរមានភាសានិងអក្សរសាស្ត្រដ៏យូរលង់ណាស់មកហើយ ។ ដោយសារតែខ្មែរមានអក្សរជាយូរលង់មកហើយ ព្រមទាំងបានចារិកទុក នៅតាមប្រាសាទនានាផង ដូច្នេះហើយបានជា«សំណេរអង្គរ» ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍សំណេរអង្គរលើកទីពីរ មានបេក្ខជនចូលរួមប្រមាណ១២២០នាក់ ដែលក្នុងនោះមានទាំងកុមារអាយុ៦ឆ្នាំ…

  • អធិការបតីអូទ្រីស នឹងលាលែងពីតំណែង ខណៈកិច្ចចរចាចបង្កើតរដ្ឋាភិបាលម្រុះបរាជ័យ

    អធិការបតីអូទ្រីស នឹងលាលែងពីតំណែង ខណៈកិច្ចចរចាចបង្កើតរដ្ឋាភិបាលម្រុះបរាជ័យ

    អធិការបតីប្រទេសអូទ្រីស លោក Karl Nehammer និយាយថា លោកនឹងលាលែងពីតំណែងនៅប៉ុន្មានថ្ងៃខាងមុខ ទាំងតំណែងជាអធិការបតី ទាំងជាមេដឹកនាំគណបក្ស បន្ទាប់ពីកិច្ចពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលចម្រុះបានបរាជ័យ។ អធិការបតីរូបនេះ បាននិយាយថាគណបក្សរបស់លោក គណបក្សប្រជាជនអភិរក្ស (ÖVP) និងគណបក្សសង្គមប្រជាធិបតេយ្យ បានបរាជ័យក្នុងការយល់ព្រមលើបញ្ហាសំខាន់ៗជាច្រើន។ គណបក្សសេរីនិយម Neos ជាភាគីមួយផ្សេងទៀតដែលចូលរួមក្នុងកិច្ចចរចាក៏បានដកខ្លួនចេញកាលពីថ្ងៃសុក្រផងដែរ។ នៅក្នុងខែកញ្ញា គណបក្សសេរីភាពស្តាំនិយមជ្រុល (FPÖ) បានទទួលជ័យជម្នះមិនធ្លាប់មានក្នុងការបោះឆ្នោតសកលរបស់ប្រទេសអូទ្រីស ប៉ុន្តែគណបក្សផ្សេងទៀតបានច្រានចោលការបង្កើតសម្ព័ន្ធភាពក្រុមបក្សចម្រុះជាមួយមេដឹកនាំរបស់គណបក្ស FPÖ លោក Herbert Kickl ។ ក្រុមអ្នកវិភាគបាននិយាយថា ការដួលរលំនៃកិច្ចចរចា អាចនាំឱ្យក្រុមអភិរក្សនិយមចរចាជាមួយក្រុមស្តាំនិយមជ្រុល ឬឈានទៅដល់ការបោះឆ្នោតថ្មីមួយកើតឡើង។ គណបក្ស FPÖ ដែលជាមិត្តនឹងប្រទេសរុស្ស៊ី ធ្លាប់ស្ថិតក្នុងក្រុមចម្រុះកាន់អំណាចកាលពីកន្លងទៅ។ បក្សនេះទំនងជានឹងស្វាគមន៍ការបោះឆ្នោតថ្មី ខណៈការស្ទង់មតិបង្ហាញថាប្រជាប្រិយភាពរបស់ខ្លួនបានកើនឡើងបន្ថែមទៀតចាប់តាំងពីខែកញ្ញា៕

  • កូរ៉េរាប់ម៉ឺននាក់ចេញតវ៉ា ទោះប្រឈមនឹងព្យុះព្រិល

    កូរ៉េរាប់ម៉ឺននាក់ចេញតវ៉ា ទោះប្រឈមនឹងព្យុះព្រិល

    បរទេស៖ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករកូរ៉េខាងត្បូង រាប់ម៉ឺននាក់ បានជម្នះនឹងព្យុះព្រិល ចេញក្រៅធ្វើការតវ៉ា ជុំវិញការព្យួរទោស ប្រធានាធិបតី Yoon Suk Yeol ដែលនៅតែមិនទាន់ត្រូវបានចាប់ខ្លួន ព្រោះការដាក់ចេញអាជ្ញាសឹក របស់លោក។ លោក Yoon បានធ្វើឲ្យប្រទេស ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ កាលពីខែមុន ជាមួយនឹងការប្រកាសច្បាប់អាជ្ញាសឹក ហើយចាប់តាំងពីពេលនោះមក លោកបានស្ថិតនៅក្នុងផ្ទះប្រធានាធិបតី ដែលហ៊ុព័ទ្ធដោយមន្ត្រីសន្តិសុខស្មោះត្រង់ រាប់រយនាក់ ទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែង ចាប់ខ្លួនរូបលោក។ កាលពីថ្ងៃសៅរ៍ ក៏មានមនុស្សរាប់ម៉ឺននាក់ប្រឆាំងនឹងលោក Yoon បានទៅដល់គេហដ្ឋានរបស់លោក និងផ្លូវសំខាន់ៗ នៅក្នុងទីក្រុងសេអ៊ូលផងដែរ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីការប៉ុនប៉ងចាប់ខ្លួន លោក Yoon មិនបានសម្រេច។ យ៉ាងណាមិញ ក៏មានការជួបជុំ នៃក្រុមអ្នកគាំទ្រលោក Yoon ឬ Pro-Yoon បានប្រមូលផ្តុំគ្នា ម្តងទៀតនៅមុខផ្ទះរបស់លោក នៅថ្ងៃអាទិត្យនេះដែរ បើទោះបីជាស្ថានភាពព្រិលដ៏ជូរចត់ បានវាយលុករដ្ឋធានី ពេញមួយយប់ក៏ដោយ។ លោកYoon ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទបះបោរ ដែលជាឧក្រិដ្ឋកម្មមួយ ក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែលមិនមានអភ័យឯកសិទ្ធិប្រធានាធិបតី…

  • ថៃ៥០%ជឿថា Paetongtarn បន្តជានាយករដ្ឋមន្ត្រីពេញមួយឆ្នាំ២០២៥

    ថៃ៥០%ជឿថា Paetongtarn បន្តជានាយករដ្ឋមន្ត្រីពេញមួយឆ្នាំ២០២៥

    រទេស ៖ ផ្អែកតាមការស្ទង់មតិមួយ ប្រជាជនថៃ ពាក់កណ្តាលប្រទេស មានទំនុកចិត្តថា លោកស្រី Paetongtarn នឹងនៅតែជានាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៥ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃអាទិត្យនេះ។ ផ្អែកតាមប្រភព ប្រជាជនថៃជាង៥០ភាគរយ ជឿជាក់ថា លោកស្រី នាយករដ្ឋមន្ត្រី Paetongtarn Shinawatra នឹងនៅតែស្ថិតក្នុងមុខតំណែងរបស់ខ្លួន ពេញមួយឆ្នាំនេះ បើទោះបីជាមានភាពចលាចលនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ នេះបើយោងតាមការស្ទង់មតិស្តីពី «នយោបាយ សេដ្ឋកិច្ច និងគុណភាពជីវិត ឆ្នាំ២០២៥» របស់វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ ហៅកាត់ NIDA ដែលធ្វើឡើងទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ សាកសួរមនុស្ស ១.៣១០នាក់ មានអាយុលើសពី ១៨ឆ្នាំ។ ជាការកត់សម្គាល់ លទ្ធផលបង្ហាញឲ្យឃើញថា ជុំវិញភាពចលាចលនយោបាយថៃ នៅឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ មានជាង៥០ភាគរយជឿថា ស្ថានភាពនឹងនៅតែដដែល, ជិត៤០ភាគរយជឿថា នឹងមានភាពតានតឹងជាងមុន ខណៈដែល ជាង៧ភាគរយ ជឿថា នឹងមានភាពតានតឹង តិចជាងមុន…

  • នាព្រឹកថ្ងៃទី៥ ខែមករា ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
  • ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប

    ក្រសួងមហាផ្ទៃដាក់ដំណើរការទីស្នាក់ការផ្តល់សេវាធ្វើលិខិតឆ្លងដែន នៅខេត្តសៀមរាប

    សៀមរាប : ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន នៅខេត្តសៀមរាបជាផ្លូវការកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ការដាក់ដំណើរការទីស្នាក់ការនេះ ដើម្បីបង្កើនប្រសិទ្ធភាពងាយស្រួល ក្នុងការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ។វត្តមានស្នាក់ការផ្តល់លិខិតឆ្លងដែននេះ នឹងជួយបង្ខិតសេវាកម្មធ្វើលិខិតឆ្លងដែនកាន់តែជិតប្រជាពលរដ្ឋនៅមូលដ្ឋាន ទូទាំងប្រទេស។ប្រជាពលរដ្ឋអាចមកធ្វើលិខិតឆ្លងដែននៅខេត្តសៀមរាបបាន ដោយមិនចាំបាច់តែធ្វើនៅរាជធានីភ្នំពេញដូចពេលមុនទៀតឡើយ។ សូមជម្រាបថា ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន ស្ថិតនៅជាន់ទី២ ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលនឹងផ្តល់សេវា ពីម៉ោង ៩មព្រឹក ដល់ម៉ោង ៤រសៀល ចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ ក្រៅពីខេត្តសៀមរាប ដែលទើបបើកដំណើរការទីស្នាក់ការផ្តល់លិខិតឆ្លងដែននេះ ពលរដ្ឋកម្ពុជាក៏អាចស្វែងរកការផ្តល់សេវាកម្មលិខិតឆ្លងដែន នៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានដែរ៕ ដោយ : ប៊ុន រដ្ឋា

  • រដ្ឋបាល Biden ប្រកាសលក់អាវុធតម្លៃ៨ពាន់លានដុល្លារដល់អ៊ីស្រាអែល

    រដ្ឋបាល Biden ប្រកាសលក់អាវុធតម្លៃ៨ពាន់លានដុល្លារដល់អ៊ីស្រាអែល

    បរទេស៖ នៅចុងអាណត្តិរបស់ខ្លួន រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សភា អំពីការលក់អាវុធចំនួន ៨ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល នេះបើយោងតាមប្រភព ដែលដឹងពីផែនការនេះ ហើយបាននិយាយ កាលពីថ្ងៃសៅរ៍។ ក្រសួងការបរទេស បាននិយាយថា ខ្លួនបានជូនដំណឹងក្រៅផ្លូវការ ដល់សភា អំពីការលក់អាវុធចំនួន ៨ពាន់លានដុល្លារដើម្បីគាំទ្រដល់សន្តិសុខ រយៈពេលវែង របស់អ៊ីស្រាអែល ដោយការផ្គត់ផ្គង់ឡើងវិញ នូវស្តុកអាវុធ សំខាន់ៗ និងសមត្ថភាពការពារដែនអាកាស។ ការជូនដំណឹងបឋម ផ្តល់ឱ្យគណៈកម្មាធិការសភា នូវឱកាសមួយដើម្បីពិនិត្យលើការលក់ ដែលបានស្នើឡើង មុនពេលមានការជូនដំណឹង ជាផ្លូវការ ទៅកាន់សភា។ កញ្ចប់សព្វាវុធទាំងនេះ រួមមាន កាំជ្រួចរយៈចម្ងាយមធ្យម ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីលើអាកាស។ កាំជ្រួច Hellfire AGM-114, គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ សម្រាប់គោលដៅរយៈចម្ងាយឆ្ងាយ, និងក្បាលគ្រាប់ទម្ងន់ ជាង២២៦គីឡក្រាម ជាដើម។ រដ្ឋបាលលោក Biden បានផ្តល់ជំនួយអាវុធរាប់ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារ ទ្រង់ទ្រាយធំ លើក្រុមសកម្មប្រយុទ្ធហាម៉ាស់…

  • Zelensky ជឿជាក់ថា Trump អាចបញ្ឈប់ Putin បាន

    Zelensky ជឿជាក់ថា Trump អាចបញ្ឈប់ Putin បាន

    បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump អាចបញ្ឈប់លោកប្រធានាធិបតីរុស្ស៊ី Putin បាន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានប្រសាសន៍ កាលពីថ្ងៃសៅរ៍ថា «ភាពមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump អាចជាការសម្រេចចិត្ត ក្នុងសង្គ្រាម ជាមួយរុស្ស៊ី»។ លោក Zelensky និយាយបញ្ជាក់ថា «គាត់អាចជួយយើង បញ្ឈប់ពូទីនបាន» ។ គួររម្លឹកថា លោក Donald Trump ធ្លាប់បាននិយាយ ពីមុនថា លោកនឹងបញ្ចប់ជម្លោះជិតបីឆ្នាំ ត្រឹមរយៈពេល២៤ ម៉ោង ប៉ុន្តែ ជាការអះអាងដែលបានទាក់ទាញការសង្ស័យពីទីក្រុង គៀវ ដែលភ័យខ្លាចថា បញ្ចប់សង្គ្រាមបាន តែ អ៊ុយក្រែនអាចនឹងត្រូវបានបង្ខំឱ្យបោះបង់ចោលទឹកដីខ្លះ ដើម្បីទទួលបានសន្តិភាព។ គួរបញ្ជាក់ដែរថា លោក Donald Trump គ្រោងនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ…

  • កសិករកម្ពុជា ចូលចិត្តដាំចន្ទីពូជ M23 ជិត ៧០ភាគរយ ពីព្រោះជាចន្ទីមាន​ទីផ្សារល្អ និងតម្លៃខ្ពស់