Category: ព័ត៌មានជាតិ
-

មេធំហេសបូឡាសថាត្រៀមសងសឹក អ៊ីស្រាអែលបំពានបទឈប់បាញ់
បរទេស៖ លោក Naim Qassem ប្រមុខក្រុមហេសបូឡា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ក្រុមរបស់ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបចំពោះការរំលោភបទឈប់បាញ់ របស់អ៊ីស្រាអែល។ លោក Qassem បាននិយាយថា ក្រុមសកម្មប្រយុទ្ធ ហេសបូឡាស ត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងការរំលោភបទឈប់បាញ់ របស់អ៊ីស្រាអែល នៅមុនពេលកំណត់រយៈពេល ៦០ថ្ងៃ សម្រាប់អ៊ីស្រាអែល ក្នុងការដកខ្លួន ចេញពីភាគខាងត្បូងរបស់ប្រទេសលីបង់។ លោកអះអាងថា ក្រុមហេសបូឡាស បានសម្រេចចិត្ត បង្ហាញការអត់ធ្មត់ ប៉ុន្តែ បានព្រមានថា នឹងមិនស្ថិតស្ថេរ ជារៀងរហូត នោះទេ។ ជាមួយគ្នានេះ កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ផងដែរ។ គេអះអាងថា អ៊ីស្រាអែល បានរំលោភបំពាន ដ៏គួរឱ្យភ្ញាក់ផ្អើល លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០០៦ ដែលជាមូលដ្ឋាន ជំរុញឲ្យមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ជាមួយក្រុមហេសបូឡា។ គួររម្លឹកថា កិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏ផុយស្រួយ បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីរយៈពេល…
-

ចាប់ពីថ្ងៃទី៦ មករា ២០២៥ សម្លេងស៊ីរ៉ែនគោរពទង់ជាតិម៉ោង ៧ព្រឹក ក្នុងក្រុងបាត់ដំបង នឹងជំនួសដោយសម្លេងច្រៀង បទ នគររាជ-គោរពទងជាតិ
(ខេត្តបាត់ដំបង)៖ ក្រុមការងារបច្ចេកទេស នៃរដ្ឋាករទឹកបាត់ដំបង បានខិតខំពន្លឿនការរៀបចំនូវឧបករណ៍បំពងសម្កេង ដើម្បីជំនួសសម្លេងស៊ីរ៉ែនដែលធ្លាប់តែបន្លឺឡើង នៅរៀងរាល់ថ្ងៃ វេលាម៉ោង៧ព្រឹក ដោយត្រូវបានជំនួសវិញនូវសម្លេងច្រៀងគោរពទង់ជាតិ នៅម៉ោង ៧ព្រឹក ជារៀងរាល់ថ្ងៃជំនួសវិញ ។ នេះបើតាមការគូសបញ្ជាក់ពី ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ។ ឯកឧត្តម អ៊ុត ក្លឹង បន្តថា ៖ ដោយមានការណែនាំ និងសំណូមពរពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំឲ្យរដ្ឋាករទឹកបាត់ដំបង រៀបចំផ្លាស់ប្តូរសម្លេងស៊ីរ៉ែន ដែលតែងតែបន្លឺឡើងក្នុងក្រុងបាត់ដំបង ជារៀងរាល់ថ្ងៃ នៅវេលាព្រឹកម៉ោង ៧ ដើម្បីឲ្យមន្ត្រីរាជការ និងសាធារណជន បានគោរពទង់ជាតិនៅតាមទីកន្លែងនិងដងផ្លូវនោះ ត្រូវបានជំនួសវិញ នូវសម្លេងច្រៀងបទនគររាជ ដើម្បីគោរពទង់ជាតិ ជំនួសសម្លេងស៊ីរ៉ែន ចាប់ពីថ្ងៃច័ន្ទទី៦ ខែមករា ឆ្នាំ២០២៥រហូតតរៀងទៅ ។ ឯកឧត្តម អ៊ុត ក្លឹង បន្ថែមថា ៖ ស៊ីរ៉ែនដែលធ្លាប់តែបន្លឺសម្លេងជារៀងរាល់ថ្ងៃ នៅវេលព្រឹកម៉ោង៧ នៅក្នុងក្រុងបាត់ដំបង កន្លងមកនេះគឺបន្សល់តាំងពី…
-

ហាណូយក្លាយជាទីក្រុងបំពុលខ្លាំងបំផុត ក្នុងពិភពលោក
បាងកក ៖ កាសែត បាងកកប៉ុស្តិ៍ បានចេញផ្សាយ កាលពីថ្ងៃសុក្រថា រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ត្រូវបានគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាងក្រាស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ហក់ឡើងដល់ចំណុលកំពូលនៃបញ្ជីទីក្រុងដែលមានការបំពុលខ្លាំងបំផុត របស់ពិភពលោក។ កម្រិតនៃភាគល្អិតតូចៗគ្រោះថ្នាក់ ដែលគេស្គាល់ថា PM2.5 ត្រូវបានវាស់ នៅកម្រិត ២២៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅទីក្រុងហាណូយ កាលពីព្រឹកថ្ងៃសុក្រ ខ្ពស់បំផុត ក្នុងចំណោមបញ្ជីទីក្រុងដែលបំពុលច្រើនបំផុត នេះបើយោងតាមក្រុមហ៊ុន AirVisual ដែលផ្តល់ព័ត៌មានជុំវិញការបំពុលបរិយាកាសសកល ដោយឯករាជ្យតាមរយៈ កម្មវិធីទូរស័ព្ទ។ លោក Luu Minh Duc អាយុ ៦៤ ឆ្នាំជាអ្នករស់នៅក្នុងទីក្រុងបាននិយាយថា «យើងមនុស្សចាស់អាចមានអារម្មណ៍យ៉ាងច្បាស់នៅពេលដែលយើងទទួលរងពីបញ្ហាផ្លូវដង្ហើម ដែលនាំឱ្យពិបាកដកដង្ហើម…ស្ថានភាពហាក់ដូចជាកាន់តែអាក្រក់នាពេលថ្មីៗនេះ។ ប្រទេសវៀតណាម បានរាយការណ៍ពីការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងទីក្រុងធំៗរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស នៅទីក្រុងហាណូយ។ ផ្សែងអ័ព្ទដ៏ក្រាស់នេះ ភាគច្រើនបណ្តាលមកពី ការធ្វើចរាចរណ៍ខ្លាំង, ការដុតសំរាម និងសកម្មភាពឧស្សាហកម្ម។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បាននិយាយថា ខ្លួននឹងជំរុញឱ្យមានរថយន្តអគ្គិសនី ឬ EV បន្ថែមទៀត…
-

ឡានរាប់សិបគ្រឿងជួបព្យុះព្រិល បុកតគ្នា នៅកាហ្សាក់ស្ថាន
បរទេស ៖ ក្រសួងស្ថានការណ៍គ្រាអាសន្ន របស់ប្រទេសកាហ្សាក់ស្ថាន បានចេញផ្សាយរូបភាព បង្ហាញពីការប្រមូលផ្តុំរថយន្តជិតមួយរយគ្រឿង បុកតកន្ទុយគ្នា និង ជាប់គាំង នៅលើផ្លូវ តភ្ជាប់ពីរដ្ឋធានី Astana ទៅកាន់ទីក្រុងភាគខាងជើង Petropavl ក្នុងកំឡុងពេលជួបព្យុះព្រិល។ យោងតាមក្រសួងគ្រាអាសន្ន បានឲ្យដឹងថា មនុស្សជាង១០នាក់ រងរបួស ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ មិនមានអ្នករងគ្រោះ ដល់អាយុជីវិតឡើយ ។ ប្រតិបត្តិករ ផ្លូវជាតិរបស់ប្រទេសកាហ្សាក់ស្ថាន លោក KazAvtoJol និយាយថា ក្នុងពេលមានព្យុះព្រិល បានធ្វើឲ្យការបើកបរ ស្ថិតក្នុង «លក្ខខណ្ឌមើលឃើញទាប» និង «មិនសមស្របនឹងដែនកំណត់ល្បឿន នៅផ្លូវជាតិ»។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Kazinform បានឱ្យដឹងថា រថយន្តប្រហែល១០០ គ្រឿងបានជាប់គាំងក្នុងហេតុការ ដែលបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី៣ ខែមករា នាពេលនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

ប្រជាជនកូរ៉េខាងត្បូងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងឧប្បត្តិហេតុផ្ទុះឆេះយន្តហោះ
បរទេស ៖ ក្រុមអ្នកកាន់ទុក្ខបានបន្សល់ទុក នូវសារដ៏ស្មោះស្ម័គ្រ នៅឯអាកាសយានដ្ឋាន Muan ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដ៏សាហាវបំផុត របស់ប្រទេសកូរ៉េខាងត្បូង។ យន្តហោះ Jeju Air ជើងហោះហើរលេខ ២២១៦ បានផ្ទុះឆេះ នៅពេលចុះចត កាលពីចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សលើយន្តហោះ ចំនួន១៧៩នាក់ លើកលែងតែមនុស្សពីរនាក់ នៅមានជីវិត តែរបួសធ្ងន់។ តន្ត្រីករ ឈ្មោះ Cheong Jin-seok បាននិយាយ នៅឯអាកាសយានដ្ឋាន ក្នុងពេលកាន់ទុក្ខ ជនរងគ្រោះថា «ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយទៅកាន់ជនរងគ្រោះថា ពួកយើងដែលនៅរស់នៅទីនេះ នឹងចងចាំមុខមាត់អ្នកទាំងអស់គ្នា»។ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃសុក្រថា ពួកគេរំពឹងថា នឹងរកឃើញអដ្ឋិធាតុមនុស្សបន្ថែមទៀត ខណៈដែលពួកគេបានចាប់ផ្តើមលើកបំណែកយន្តហោះ Jeju Air ដែលបានធ្លាក់នោះ ចេញពីទីតាំងកើតហេតុ។ ជើងហោះហើរនេះបានហោះចេញពីទីក្រុងបាងកក ទៅកាន់ទីក្រុង Muan បានផ្ទុះអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបានបុកជាមួយនឹង បេតុងនៅចុងផ្លូវរត់។ មូលហេតុពិតប្រាកដ នៃការគ្រោះថ្នាក់យន្តហោះ Boeing 737-800 មួយគ្រឿងនេះ…
-

ប្រធានាធិបតីដែលរងការចោទប្រកាន់របស់កូរ៉េខាងត្បូង បំពានដីកា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជាច្រើនម៉ោង
ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសកូរ៉េខាងត្បូង បានចាកចេញពីលំនៅឋានផ្លូវការរបស់ប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk Yeol បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាជិត៦ម៉ោងកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលដែលលោកបានប្រឆាំងនឹងការប៉ុនប៉ងរបស់ពួកគេដើម្បីចាប់ខ្លួន លោក។ វាជាការប្រឈមមុខដាក់គ្នាចុងក្រោយ នៅក្នុងវិបត្តិនយោបាយ ដែលបានធ្វើឱ្យនយោបាយប្រទេសកូរ៉េខាងត្បូងជាប់គាំង ហើយត្ររូវបានគេមើលឃើញថា ប្រមុខរដ្ឋពីររូប ត្រូវបានរងការចោទប្រកាន់ ក្នុងរយៈពេលតិចជាងមួយខែ។ ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេស បាននិយាយថា ទីភ្នាក់ងារ បានដកអ្នកស៊ើបអង្កេតរបស់ខ្លួនចេញ បន្ទាប់ពីអង្គភាពសេវាសន្តិសុខប្រធានាធិបតី បានរារាំងពួកគេមិនឱ្យចូលទៅក្នុងលំនៅឋានរបស់ លោក Yoon រយៈពេលជាច្រើនម៉ោង ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។ ទីភ្នាក់ងារនេះបាននិយាយថា អ្នកស៊ើបអង្កេតដែលមានចំនួនច្រើន បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខប្រធានាធិបតី និងបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះអាកប្បកិរិយារបស់ជនសង្ស័យ ដែលមិនគោរពតាមនីតិវិធីច្បាប់។ ទីភ្នាក់ងារនិយាយថា ការចាប់ខ្លួន លោក Yoon តាមជាក់ស្តែងនឹង «ពុំអាចទៅរួចទេ» ដរាបណាលោកត្រូវបានការពារដោយអង្គភាពសេវាសន្តិសុខប្រធានាធិបតី។ ទីភ្នាក់ងារនេះ មានផែនការ «ទាមទារយ៉ាងខ្លាំង» ឱ្យមេដឹកនាំស្តីទីរបស់ប្រទេស គឺឧបនាយករដ្ឋមន្ត្រី លោក ឈែ សាងម៉ុក (Choi Sang-mok) ណែនាំដល់អង្គភាពនេះ ឱ្យគោរពតាមការអនុវត្តដីកាឃុំខ្លួនរបស់ពួកគេ។ នៅខាងក្រៅលំនៅឋាន ក្រុមបាតុករគាំទ្រ លោក Yoon…
-

លោក Trump ត្រូវតែបានកំណត់ការជាប់ទោសក្នុងសំណុំរឿងលុយបំបិទមាត់ ប៉ុន្តែចៅក្រមបង្ហាញថា ពុំជាប់ពន្ធនាគារទេ
ចៅក្រម បាននិយាយកាលពីថ្ងៃសុក្រ ទី៣ ខែធ្នូ ថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នឹងត្រូវកំណត់ការជាប់ទោសនៅថ្ងៃទី១០ ខែមករា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលលោកត្រូវបានកាត់ឲ្យជាប់ទោសលើបទចោទប្រកាន់ពាក់ព័ន្ធនឹងការបង់ប្រាក់បំបិទមាត់ទៅឱ្យតារាភាពយន្តអាសអាភាសម្នាក់ ប៉ុន្តែទំនងជាពុំប្រឈមនឹងការជាប់ពន្ធនាគារ នោះទេ។ សេចក្តីសម្រេចរបស់ចៅក្រម លោក Juan Merchan មានន័យថា លោក Trump នឹងត្រូវបានតម្រូវឱ្យបង្ហាញខ្លួននៅក្នុងសវនាការរបស់តុលាការរយៈពេល១០ថ្ងៃ មុនពេលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ជាចំហាកមួយដែលពុំធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក។ ចៅក្រម បាននិយាយថា លោក Trump ដែលមានអាយុ៧៨ ឆ្នាំ អាចបង្ហាញខ្លួននៅក្នុងការកំណត់ជាប់ទោសរបស់លោកទាំងចូលរួមដោយផ្ទាល់ ឬតាមរយៈបណ្តាញអ៊ីនធឺណិតក៏បាន។ លោកបាននិយាយថា លោកពុំមានទំនោរក្នុងការកំណត់ការជាប់ទោសដែលលោក Trump នឹងជាប់ពន្ធនាគារនោះទេ ហើយការកំណត់ទោសនៃ «ការដោះលែងដោយគ្មានលក្ខខណ្ឌ» មានន័យថា គ្មានការឃុំខ្លួន ការផាកពិន័យជាប្រាក់ ឬការព្យួរទោស គឺជា «ដំណោះស្រាយដែលអាចបត់បែនបាន»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់លោក Trump គឺលោក Steven Cheung បាននិយាយថា ពុំគួរមានការកំណត់ទោសក្នុងសំណុំរឿងនេះទេ។ «ករណីគ្មានច្បាប់នេះ…
-

ក្រសួងរៀបចំដែនដី ប្រជុំពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ អំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសម្បែងរស់នៅសមរម្យ
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំ និងពិភាក្សាជាមួយធនាគារជាតិ ស្ថាប័នធនាគារ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាននិងអតិថិជន ដោយស្វះស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការផ្តល់លទ្ធភាពអោយក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មី នឹងផ្តល់អោយអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល ។ ទន្ទឹមនេះក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តបានជោគជ័យនូវគោលនយោបាយនេះ សំដៅផ្តល់លទ្ធភាពអោយ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុម ឌ” វិស័យធនាគារនិងហិរញ្ញវត្ថុ នាថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ បានលើកឡើងថា មុននឹងដើរមកដល់ជំហាននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តការងារចំនួន៦ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ហើយយើងអាចដោះស្រាយបញ្ហាដល់កម្រិតមួយដែលអាចនិយាយបានថាយើងបានបង្កើតបរិយាកាសគ្មានវិវាទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះការងារចុះបញ្ជីដីធ្លីមកដល់ពេលនេះបានចុះបញ្ជីដីចំនួន ៣លាន៦សែនក្បាលដី និងនៅសល់ប្រមាណមួយលានក្បាលដីទៀតប៉ុណ្ណោះនឹងបញ្ចប់ការចុះបញ្ជីដីធ្លីជាស្ថាពរ…
-

រដ្ឋមន្ត្រីការបរទេស កោតសរសើរការរួមចំណែករបស់សហភាពអឺរ៉ុប ដល់ការអភិវឌ្ឍរបស់កម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុបក្នុងការរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងអំឡុងពេលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗដូចជា ការកាត់ បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់ សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ជាពិសេសតាមរយៈការ ប្រាស្រ័យទាក់ទងដ៏សកម្មជាមួយស្ថាប័ននានារបស់កម្ពុជា និងបានសម្តែងនូវអំណរគុណដ៏ស្មោះ ដល់សហភាពអឺរ៉ុបដែលបានបន្ស៊ីយុទ្ធសាស្ត្ររួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ជាមួយនឹងអាទិភាពដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតគោលបំណងឆ្ពោះទៅការសម្រេចនូវកំណើនប្រកបដោយចីរភាព និងបរិយាបន្ន និងប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ អឺរ៉ុប បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំ កម្ពុជា និងសហភាពអឺរ៉ុប ដូចដែលកើតមានឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបានពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក…
-

ប្រមុខកាទូតអាមេរិកនឹងទៅកូរ៉េខាងត្បូងចំពេលវឹកវរ
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken នឹងធ្វើទស្សនកិច្ច នៅកូរ៉េខាងត្បូង ចំពេលដែលប្រទេសអាស៊ីមួយនេះ កំពុងជួបវិបត្តិនយោបាយ។ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយ កាលពីថ្ងៃសុក្រថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើទស្សនកិច្ច នៅសប្តាហ៍ក្រោយ ស្របពេលដែលប្រទេសនេះបានជាប់គាំង នៅក្នុងភាពចលាចលនយោបាយ ដោយក្នុងនោះ ប្រធានាធិបតី ត្រូវបានចោទប្រកាន់ ហើយប្រឈមនឹងការចាប់ខ្លួន។ បើតាមប្រភព លោក Blinken នឹងជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ គ្រោងនឹងពិភាក្សាអំពីសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន បញ្ហាកូរ៉េខាងជើង និងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ កូរ៉េខាងត្បូងគឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ សម្រាប់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែ ប្រទេសនេះត្រូវបានបំផ្លាញដោយវិបត្តិដែលបង្កឡើងដោយក្រឹត្យច្បាប់អាជ្ញាសឹក ដែលបរាជ័យ របស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ៣ ខែធ្នូ។ ក្រុមអ្នកស៊ើបអង្កេតប៉ុនប៉ងអនុវត្តដីកា សម្រាប់ការចាប់ខ្លួន លោក Yoon កាលពីថ្ងៃសុក្រ ប៉ុន្តែ ត្រូវបានបណ្តេញដោយឆ្មាំសន្តិសុខរបស់ប្រធានាធិបតី៕ ប្រភពពី AFP ប្រែសម្រួល៖…