Category: ព័ត៌មានជាតិ
-

អភិបាលខេត្ត ជំរុញអាជ្ញាធរ ក្រុងស្រុក បន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នង ដើមឈើមួយដើម និងត្រូវបង្ក្រាបក្មេងទំនើង គ្រឿងញៀន និងលុបបំបាត់បទល្មើសគ្រប់ប្រភេទ
(ខេត្តបាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង ក៏ជាកិច្ចប្រជុំលើកដំបូងសម្រាប់ឆ្នាំថ្មី២០២៥នេះផងដែរ។ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរនិងកងកម្លាំងដែលឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងក្ងុងការបង្រ្កាប និងទប់ស្កាត់នូវរាល់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវបន្តអនុវត្តន៍ជាបន្តទៀត នូវយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយត្រូវបន្តខិតខំក្នុងការដាំដើមឈើបន្ថែមទៀត នៅតាមទីប្រជុំជនក្នុងមូលដ្ឋានខ្លួនឡើងវិញ ត្រូវបន្តទប់ស្កាត់ និងត្រូវលុបបំបាត់នូវសំណង់អនាធិបតេយ្យ ចុះរុះរើនូវផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង ត្រូវបើកផ្លូវឱ្យបានទូលំទូលាយ និងត្រូវជំរុញការផ្សព្វផ្សាយលើកស្ទួយ ពីផលិតផលខ្មែរ ត្រូវចុះត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថានក្នុងសាលា។ ឯកឧត្តម សុខ លូ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុកដាក់ ក្នុងការបង្រ្កាបក្មេងទំនើង គ្រឿងញៀន និងជំរុញរៀបចំឱ្យមាន(ភូមិស)ដែលជា (ភូមិគ្មានគ្រឿងញៀន) នៅតាមមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក៏បានណែនាំជំរុញឲ្យស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បន្តយកចិត្តទុកដាក់…
-

លោកស្រី Paetongtarn មានទ្រព្យ ៤០០លានដុល្លារ
បាងកក ៖ អង្គភាពប្រឆាំងអំពើពុករលួយថៃ ហៅកាត់ NACC កាលពីថ្ងៃសុក្រ បានប្រកាសថា លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra មានទ្រព្យសម្បត្តិសរុបជិត ១៤ពាន់លានបាត ឬ ជាង៤០០លានដុល្លារអាមេរិក។ បើតាមការចុះផ្សាយ របស់កាសែត The Nation អង្គភាព NACC បានបញ្ជាក់ថា កូនស្រីមហាសេដ្ឋីរូបនេះ បានប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួន នៅពេលចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ដែលជាកាតព្វកិច្ច។ យោងតាមគណៈកម្មការ ទ្រព្យសម្បត្តិសរុបរបស់លោកស្រីមានចំនួន ១៣.៨៤ពាន់លានបាត ខណៈដែលបំណុលមានចំនួន ៤.៤ពាន់លានបាត ឬ ជិត ១៣០លានដុល្លារ ដែលទើបត្រូវបានបង្ហាញ នាពេលនេះ។ សេចក្តីប្រកាសរបស់ NACC ក៏បានបង្ហាញផងដែរថា បំណុលស្ទើរតែទាំងអស់ របស់លោកស្រី ផែថងថាន ជំពាក់តែមនុស្ស ៥នាក់ ដែលសុទ្ធសឹងជាសាច់ញាតិ របស់លោកស្រី នេះបើតាមកាសែត The Nation។ បើតាមកាសែត…
-

ចុះបង្រ្កាបជនល្មើសលួចសង់រោងដើម្បី កាន់កាប់ដីព្រៃខុសច្បាប់នៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ
(ភ្នំពេញ)៖ ជនល្មើសដែលបានលបលួចសង់រោង នៅទីតាំងដីព្រៃមួយកន្លែងក្នុងគោលបំណងដើម្បីរុករាន ក៏ដូចជាកាន់កាប់ខុសច្បាប់នោះ ត្រូវបាន មន្រ្តីនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺធ្វើការរុះរើចោល និងប្រមូលភ័ស្តុតាងដើម្បីវែកមុខជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ។ ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ៖ ក្នុងការចុះបង្រ្កាបជនល្មើសកាន់កាប់ដីព្រៃខុសច្បាប់នេះធ្វើឡើងដោយឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ក្នុងទីតាំងមួយកន្លែងនេះត្រូវបានជនល្មើសសាងសង់ជា គ្រោងរោងធ្វើអំពីឈើ១ខ្នង ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ។ ភ័ស្តុតាងរបស់ជនល្មើសទាំងនេះត្រូវបានក្រុមការងារនាំយកមកថែរក្សាទុកនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធីក្រមបរិស្ថាន និងធនធានធម្មជាតិ ។ គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចេញបញ្ជាតឹងរឹងមួយកាលពីអំឡុងដើមឆ្នាំ២០២៤ កន្លងមកនេះ ដោយឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់ និងបរបាញ់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ជាមួយនឹងការចេញបញ្ជាដ៏តឹងរឹងនេះរដ្ឋមន្រ្តីក្រសួងបរិស្ថានក៏បានដាក់ចេញនូវវិធានការចំនួន៤ផងដែរ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព រួមមានដូចជា៖ ១) អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា…
-

គេហទំព័រឌីជីថលទេសចរណ៍ Agoda ផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ ដែលជាទិសដៅចូលឆ្នាំសកល មានតម្លៃសមរម្យបំផុតនៅអាស៉ី
(ភ្នំពេញ)៖ យោងតាមគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។ Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងក្រុងចាការតា ប្រទេសឥណ្ឌូនេស៉ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ។ សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុតនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត ។ ចំណែកបុណ្យឆ្លងឆ្នាំសកល២ថ្ងៃ នៅរាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរជាង ១លាន ៥សែននាក់មកទស្សនា…
-

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន ព្រឹត្តិការណ៍សុខភាពសាធារណៈ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង តែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា ។ នេះជាការលើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាល និងផ្ដល់អនុសាសន៍ លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗរួមមាន ៖ ពង្រឹងប្រសិទ្ធភាពការងារទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានាឱ្យបានទាន់ពេលវេលា ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍ បង្កើនការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ(AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ពង្រឹងការចេញសេចក្ដីជូនព័ត៌មានអំពីសុខភាពឱ្យបានទាន់ពេលវេលា ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី អភិវឌ្ឍផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព…
-

កងទ័ពអ៊ីស្រាអែល ស្ទាក់ចាប់កាំជ្រួចបាញ់ពីប្រទេសយេម៉ែន
បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបាញ់ចេញពីប្រទេសយេម៉ែន បន្ទាប់ពីវាបានឆ្លង ចូលទៅក្នុងទឹកដីអ៊ីស្រាអែល កាលពីព្រឹកថ្ងៃសុក្រនេះ។ យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា «មីស៊ីលមួយ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ហើយបានឆ្លងចូល ទៅក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់..របាយការណ៍មួយបង្ហាញថា គ្រាប់ផ្លោងពីការស្ទាក់ចាប់ បានធ្លាក់នៅតំបន់ Modi’in នៅកណ្តាលអ៊ីស្រាអែល…ព័ត៌មានលម្អិតកំពុងស្ថិតក្រោមការត្រួតពិនិត្យ»។ អ្នកផ្តល់សេវាសង្គ្រោះបន្ទាន់របស់អ៊ីស្រាអែល Magen David Adom បានរាយការណ៍ថា ខ្លួនបានព្យាបាលមនុស្សមួយចំនួន ដែលរងរបួស ឬ ជួបប្រទះការវាយប្រហារភ័យស្លន់ស្លោ នៅពេលធ្វើដំណើរ ទៅកាន់ទីជម្រក បន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើងនៅកណ្តាល និងភាគខាងត្បូង ប្រទេស។ កាលពីថ្ងៃអង្គារ អ៊ីស្រាអែលក៏បាននិយាយថា ខ្លួនបានស្ទាក់ចាប់កាំជ្រួច ដែលបានបាញ់ចេញពីប្រទេសយេម៉ែនផងដែរ។ ក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ គ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន ដែលហែកហួរដោយសង្រ្គាម ហើយបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ីស្រាអែល និងនៅកប៉ាល់ លើសមុទ្រក្រហម និងឈូងសមុទ្រអាដែន ជាអ្វីដែលពួកគេនិយាយថា បង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស…
-

ឆាកនយោបាយកូរ៉េខាងត្បូងកាន់តែរង្គោះរង្គើ នៅពេលក្រុមស៊ើបអង្កេតអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី Yoon
សេអ៊ូល ៖ ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែពុះកញ្ជ្រោល នៅពេលមន្រ្តីការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់ (CIO) ដែលប៉ុនប៉ងព្យាយាមចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol តាមដីកាឃុំខ្លួនរបស់តុលាការក្រុងសេអ៊ូល បានប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខប្រធានាធិបតី និងត្រូវបានរារាំងដោយក្រុមចលនាគាំទ្រលោក Yoon។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។ ប៉ូលិស និងកងកម្លាំងដែលសហការជាមួយមន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ (CIO) បានទៅដល់ខ្លោងទ្វារវិមានប្រធានាធិបតីនៅព្រឹកម៉ោង៧ ថ្ងៃសុក្រទី៣ ខែមករានេះ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon។ ប៉ុន្តែនៅពេលទៅដល់ទីនោះ ពួកគេត្រូវបានរារាំងដោយក្រុមអ្នកគាំទ្រលោក Yoon រាប់ពាន់នាក់។ ប៉ូលិសបាននិយាយថា បើកម្លាំងសន្តិសុខប្រធានាធិបតី ឬអ្នកគាំទ្រលោក Yoon ព្យាយាមបញ្ឈប់ CIO នោះពួកគេនឹងត្រូវប្រឈមមុខការខ្លួនពីបទរារាំងកាតព្វកិច្ចមន្ត្រី។ ទន្ទឹមគ្នា មេធាវីរបស់លោកប្រធានាធិបតី Yoon បាននិយាយថា ការអនុវត្តដីកាចាប់ខ្លួនលោក Yoon គឺខុសច្បាប់ ហើយពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ យ៉ាងណា ការិយាយល័យ CIO ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នាជាមួយប៉ូលិស និងរដ្ឋអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ។ ប្រសិនបើលោក…
-

ចិនចាយជាង ១៣០ពាន់លានដុល្លារសង់ទំនប់វារីអគ្គិសនីធំបំផុតក្នុងលោក
កាំង ៖ ជាចក្ខុវិស័យដ៏វែងឆ្ងាយដែលបម្រើដល់គោលដៅកាត់បន្ថយការបញ្ចេញកាបូន និងអព្យាក្រឹតកាបូន ប្រទេសចិនហ៊ានចាយលុយជាង ១៣៧ពាន់លានដុល្លារសាងសង់ទំនប់វារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅគែមភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។ គម្រោងទំបន់វារីអគ្គិសនីខ្នាតយក្សរបស់ចិននេះ មានទីតាំងនៅផ្នែកខាងក្រោមទន្លេ Yarlung Zangbo ហើយយោងតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុនចិន Power Construction Corp កាលពីឆ្នាំ ២០២០ បានឱ្យដឹងថា ទំនប់នេះមានសមត្ថភាពផលិតអគ្គិសនីបាន ៣០០ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទំហំផលិតអគ្គិសនីនេះ គឺធំជាងទំនប់ពីមុនដល់ទៅ៣ដង នៃសមត្ថភាពរបស់ទំបន់វារីអគ្គិសនី Three Gorges ដែលអាចផលិតអគ្គិសនីបានត្រឹម ៨៨,២ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្នជាទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក នៅភាគកណ្តាលប្រទេសចិន។ យ៉ាងណា អាជ្ញាធរចិនមិនបានបញ្ជាក់ទេ ថាតើមានប្រជាជនប៉ុន្មាននាក់ ដែលរងផលប៉ះពាល់ ហើយត្រូវផ្លាស់ទីលំនៅចេញ និងអំពីផលប៉ះពាល់ជាក់លាក់លើប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់។ ប៉ុន្តែមន្រ្តីចិនធ្លាប់បានអះអាងថា គម្រោងសាងសង់ទំនប់ដ៏ធំមហិមារនេះ នឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ឬការផ្គត់ផ្គង់ទឹកនៅផ្នែកខាងក្រោមនៃទន្លេនោះទេ។ ផ្អែកតាមការចេញផ្សាយពីសារព័ត៌មាន Interesting Engineering បានឱ្យដឹងថា ទំហំនៃការវិនិយោគលើគម្រោងសាងសង់ទំនប់ទាំងមូល ត្រូវបានរំពឹងថា អាចនឹងត្រូវចំណាយប្រាក់ដល់ទៅ ១៣៧ពាន់លានដុល្លារ ដោយរាប់ទាំងការចំណាយផ្នែកវិស្វកម្ម ហើយតួលេខនេះកើនឡើងលើសតម្លៃសាងសង់ទំនប់ Three Gorges ដែលចំណាយត្រឹមតែ ៣៤,៨ពាន់លានដុល្លារប៉ុណ្ណោះ៕ ប្រភព…
-

កម្ពុជា អរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ របស់អូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន
(ភ្នំពេញ)៖ កម្ពុជា អរគុណចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ប្រទេសអូស្ត្រាលី ដែលបានបំពេញតួនាទីយ៉ាងសំខាន់ដល់វិស័យជាច្រើន ដូចជា ការបោសសំអាត គ្រាប់មីន កសិកម្ម និងការអប់រំ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញដោយការកោតសរសើរចំពោះការរួមចំណែក យ៉ាងសំខាន់របស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ព្រមទាំងបានធ្វើការកត់សម្គាល់ដោយសុទិដ្ឋិនិយមចំពោះកំណើនពាណិជ្ជកម្ម និងការវិនិយោគ រវាង ប្រទេសទាំងពីរ និងការបង្កើនការគាំទ្រនៅក្នុងប្រទេសអូស្ត្រាលីដល់ផលិតផលកសិកម្មរបស់កម្ពុជា ដូចជាអង្ករ និងត្រី ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានធ្វើការអះអាងជាថ្មីម្តងទៀត អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជាក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែល បច្ចុប្បន្ននេះបានប្រែក្លាយពី “ម្ចាស់ជំនួយ” ទៅជា “ដៃគូអភិវឌ្ឍន៍”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវសេចក្តីរីករាយចំពោះ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន…
-

អាជ្ញាធរកូរ៉េខាងត្បូង ដែលចុះចាប់ខ្លួនលោក Yoon ប្រឈមមុខយ៉ាងតានតឹងជាមួយសន្តិសុខ និងបាតុករ
អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃសុក្រ (០៣ មករា) នេះ បានស្វះស្វែងអនុវត្តដីកាចាប់ខ្លួនដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងដែលរងការចោទប្រកាន់ទម្លាក់តំណែង លោក Yoon Suk Yeol ដោយប្រឈមមុខគ្នាយ៉ាងតានតឹងបំផុតជាមួយហ្វូងបាតុកររាប់រយនាក់ និងកងកម្លាំងសន្តិសុខនៅខាងក្នុងនិវេសនដ្ឋានរបស់លោក។ លោក Yoon កំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌចំពោះបទចោទបះបោរជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកថ្ងៃទី០៣ ខែធ្នូ ដោយបង្កការភ្ញាក់ផ្អើលដល់កូរ៉េខាងត្បូង ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបួនរបស់អាស៊ី និងជាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយក្នុងតំបន់។ ការចាប់ខ្លួននឹងក្លាយជាលើកដំបូងសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងកាន់តំណែង។ អ្នកតវ៉ារាប់រយនាក់ព្យាយាមរារាំងរថយន្តក្រុមស៊ើបអង្កេតនៅខាងក្រៅនិវេសនដ្ឋានរបស់ Yoon ប៉ុន្តែអាជ្ញាធរស៊ើបអង្កេតបានប្រឹងប្រែងចូលដល់ក្នុងអគារដោយថ្មើរជើង ដើម្បីអនុវត្តដីកាចាប់ខ្លួន ដែលមានសុពលភាពរហូតដល់ថ្ងៃទី០៦ ខែមករា។ នគរបាលរាប់ពាន់នាក់កំពុងស្ថិតនៅទីតាំងនោះដើម្បីធានាសន្តិសុខ។ មេធាវីរបស់ Yoon និយាយនៅថ្ងៃសុក្រថា ការអនុវត្តដីកាចាប់ខ្លួនដោយមិនត្រឹមត្រូវប្រឆាំងនឹងលោក Yoon គឺជារឿងខុសច្បាប់ ហើយពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ តែមិនបញ្ជាក់លម្អិតឡើយ។ ប្រសិនបើលោក Yoon ត្រូវបានចាប់ខ្លួន ភ្នាក់ងារប្រឆាំងអំពើពុករលួយនឹងមានពេល ៤៨ម៉ោង ដើម្បីស៊ើបអង្កេត ហើយអាចស្នើសុំដីកាចាប់ខ្លួនជាផ្លូវការ បើមិនដូច្នេះទេគឺត្រូវដោះលែងលោក៕