Category: ព័ត៌មានជាតិ
-

អ្នកជំនាញសេដ្ឋកិច្ច ៖ តួលេខប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ ធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគ
(ភ្នំពេញ)៖ តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ សម្រាប់កម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅហើយ។ ទន្ទឹមនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺមានលក្ខណៈសមសម្យ ហើយស្ថិតនៅក្នុងស្ថានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថាប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ គឺត្រូវទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពវិនិយោគិននៅកម្ពុជា ត្រង់ថាតួលេខចំនួន ២០៨ ដុល្លារនេះជាតួលេខដែលធ្វើឱ្យកម្ពុជានៅតែរក្សាខ្លួនចូលរួមប្រកួតប្រជែងការទាក់ទាញការវិនិយោគជាមួយបណ្តាប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា។ ត្រង់ចំណុចនេះមានន័យថា តួលេខប្រាក់ឈ្នួលអប្បបរមានេះគឺមិនខ្ពស់ដាច់ពេក មិនទាបពេក បើធៀបនឹងបណ្តាប្រទេសទាំងនោះ។ លោកបណ្ឌិតមើលឃើញថា ស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ការរក្សាគោលនយោបាយដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្ពុជា គឺជាជំហរបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កម្មករនិយោជិត ក៏ប៉ុន្តែផ្ទុយមកវិញប្រសិនបើនៅក្នុងរបត់មួយតួលេខហក់ខ្ពស់ពេក មិនសមាមាត្រទៅនឹងផលិតភាពក្នុងស្រុកនោះ វានឹងធ្វើឱ្យកម្ពុជាបាត់បង់ការប្រកួតប្រជែង និងធ្វើឱ្យប៉ះពាល់ដល់លំហូរវិនិយោគិនពីបរទេសទៅវិញ។ តែបើទោះបីជាយ៉ាងណាក៏ដោយ លោកបណ្ឌិតវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលតែងតែគិតគូរដល់ជីវភាពរបស់កម្មករនិយោជិតនៅកម្ពុជាតាមរយៈការបង្កើតអត្ថប្រយោជន៍លើប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។ អ្វីដែលកត់សម្គាល់នោះ គឺការផ្តោតលើផលិតភាពការងារ និងប្រាក់ឈ្នួលរបស់កម្មរកនិយោជិតក៏ជារឿងចាំបាច់ផងដែរ ដើម្បីធានាបាននូវការវិនិយោគមួយដែលមានស្ថេរភាព និងការប្រកួតប្រជែងខ្ពស់។ លោកសង្ឃឹមថា ផលិតភាពនៅកម្ពុជា និងកម្រិតការវិនិយោគ និងមានភាពកាន់តែប្រសើរឡើងថែមទៀត…
-

-
![[UPDATE] ជនបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុង នូ អលីន សហរដ្ឋអាមេរិក ធ្វើសកម្មភាពតែម្នាក់ឯងដោយត្រូវបានជំរុញដោយក្រុមISIS](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-03_09-37-47.jpg)
-

អាជ្ញាធរកូរ៉េខាងត្បូងហាមនាយកប្រតិបត្តិក្រុមហ៊ុន Jeju Air ចាកចេញពីប្រទេស ក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ
សេអ៊ូល ៖ ប៉ូលិសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air លោក Kim E-bae ជាប់បម្រាមហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះរបស់ក្រុមហ៊ុនមួយនេះ បានធ្លាក់កាលពីសប្តាហ៍មុន ផ្តាច់ជីវិតអ្នកដំណើរចំនួន ១៧៩នាក់។ ប៉ូលិសនៅក្នុងខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះនៅក្នុងទីក្រុង Muan បាននិយាយថា ក្រុមស៊ើបអង្កេតបានដាក់បម្រាមធ្វើដំណើរលើបុគ្គលពីរនាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air លោក Kim E-bae។ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងលើករណីគ្រោះថ្នាក់ឆេះយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ បាននិយាយថ្មីៗនេះថា ពួកគេនឹងបញ្ជូនប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំង២របស់យន្ដហោះ ទៅកាន់សហរដ្ឋអាមេរិកសម្រាប់ធ្វើការវិភាគ។ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងក្រុមអ្នកស៊ើបអង្កេតមកពីក្រុមហ៊ុន Boeing បានធ្វើកិច្ចសហប្រតិបត្តិការលើការស៊ើបអង្កេតនៅឯទីតាំងធ្លាក់យន្ដហោះ ចាប់តាំងពីថ្ងៃអាទិត្យមកម៉្លេះ។ យន្ដហោះធុន Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដែលមានផ្ទុកមនុស្ស ១៨១នាក់ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ឆ្ពោះទៅកាន់កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយបានរអិល យ៉ាងលឿននៅពេលចុះចត ជ្រុលទៅបុកជញ្ជាំងនៅចុងបំផុតនៃផ្លូវរត់…
-

លោក Biden ៖ ក្រុមរដ្ឋឥស្លាម ISIS ល្បួងឲ្យជនសង្ស័យ បើកឡានបុករះ នៅNew Orleans
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអះអាងថា ជនសង្ស័យវាយប្រហារ ស្លាប់មនុស្ស ១៥នាក់ នៅទីក្រុង New Orleans សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ត្រូវបានបំផុសគំនិត ដោយក្រុមរដ្ឋឥស្លាម ISIS។ បើតាមការចេញផ្សាយរបស់គេហទំព័រអង់គ្លេស The Guardian លោក Biden បាននិយាយថា ផ្អែកតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ហៅកាត់ FBI នៅប៉ុន្មានម៉ោងមុនការវាយប្រហារ ជនសង្ស័យបានបង្ហោះវីដេអូបង្ហាញថា រូបគេត្រូវបានបំផុសគំនិត ដោយក្រុម ISIS ឲ្យបើកឡានបំបុក ចូលទៅបុកហ្វូងមនុស្ស ដែលកំពុងអបអរឆ្នាំថ្មី។ យ៉ាងណាក៏ដោយ លោក Biden បាននិយាយទៀតថា ការស៊ើបអង្កេត នៅតែស្ថិតក្នុងដំណាក់កាលបឋម នៅឡើយ ដោយក្រុមមន្ត្រីអនុវត្តច្បាប់បន្តស្វែងរក បណ្តាញរួមគំនិត លើរឿងនេះ។ គួរបញ្ជាក់ថា មនុស្ស យ៉ាងហោចណាស់ ចំនួន១៥បានស្លាប់ និងរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងហេតុការណ៍រថយន្ដមួយគ្រឿង បើកបំបុកហ្វូងមនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New…
-

Kim Jong Un នាំកូនស្រីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃពុធថា មេដឹកនាំកំពូល របស់កូរ៉េខាងជើង លោក Kim Jong Un និងកូនស្រី របស់លោក ឈ្មោះ Ju Ae បានចូលរួមកម្មវិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី រួមទាំង កាំជ្រួច និងការសម្តែង រាំទឹកកក។ ឱពុកកូនទាំងពីរបានចូលរួមក្នុងពិធី ដែលត្រូវបានរំលេច ដោយការសម្តែងវប្បធម៌ ដ៏ឧឡារិក បង្ហាញពីភាពរឹងមាំ និងការរួបរួម របស់របបនេះ។ KCNA បានរាយការណ៍អំពីព្រឹត្តិការណ៍នេះ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រារព្ធពិធីទាំងនេះថា ជាការបង្ហាញពីការពឹងផ្អែកលើខ្លួនឯង របស់ប្រទេស និងការដឹកនាំរបស់លោកគីម ជុងអ៊ុន។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មីនេះ រួមមាន ទាំងការបង្ហាញកាំជ្រួចដ៏រស់រវើក ដែលបំភ្លឺផ្ទៃមេឃ ជាសញ្ញាបង្ហាញពីការសង្កត់ធ្ងន់ ពីការបន្តរបស់របបនេះ បង្ហាញពីអំណាច និងសមិទ្ធិផល របស់ខ្លួន។ ទោះបីជាយ៉ាងណា មិនមានការលើកឡើង ពីការថ្លែងរបស់លោក Kim នាពេលនោះទេ។ ប៉ុន្តែ បើតាម KCNA…
-

អ៊ីស្រាអែលគំរាមវាយប្រហារហ្គាហ្សា ទ្រង់ទ្រាយធំឡើងវិញ
បរទេស ៖ អ៊ីស្រាអែលបានព្រមាន កាលពីថ្ងៃពុធថា ខ្លួននឹងបង្កើនការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ នៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស់ នៅតែបន្តបាញ់រ៉ុក្កែត ខណៈដែលភាគីប៉ាឡេស្ទីន បានរាយការណ៍ ពីការស្លាប់មនុស្សរាប់សិបនាក់ ដោយសារតែការវាយប្រហារ របស់អ៊ីស្រាអែល នៅថ្ងៃដំបូង នៃឆ្នាំថ្មី។ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុង Netivot ជាទីតាំងដែលត្រូវបានគេកំណត់គោលដៅ បាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្គាហ្សា លោក Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយថា «ខ្ញុំចង់ផ្ញើសារច្បាស់លាស់ ពីទីនេះ ទៅកាន់ប្រមុខភេរវករ នៅតំបន់ហ្គាហ្សា ប្រសិនបើក្រុមហាម៉ាស មិនអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ពីហ្គាហ្សាឆាប់ៗ ហើយបន្តការបាញ់ប្រហារ លើសហគមន៍អ៊ីស្រាអែល នឹងមានការប្រឈមមុខ នៃការវាយលុកដ៏ខ្លាំង ដែលមិនធ្លាប់បានឃើញ នៅក្នុងតំបន់ហ្គាហ្សា អស់រយៈពេល ជាយូរមកហើយ»។ យ៉ាងណាមិញ ការវាយប្រហាររបស់អ៊ីស្រាអែល បានបន្តឆ្លងកាត់តំបន់ហ្គាហ្សា កាលពីថ្ងៃពុធ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិលរបស់ហ្គាហ្សាប្រាប់ AFP។ ប្រភពបញ្ជាក់ថា «ពិភពលោកបានស្វាគមន៍ឆ្នាំថ្មី ជាមួយនឹងការប្រារព្ធពិធី និងពិធីបុណ្យ ខណៈដែលយើងបានឃើញឆ្នាំ២០២៥ ចាប់ផ្តើមជាមួយនឹងការសម្លាប់រង្គាលរបស់អ៊ីស្រាអែល លើកដំបូង នៅក្នុងទីក្រុង Jabalia បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ»៕…
-

ក្រុមហ៊ូទីកម្ទេចយន្តហោះដ្រូនតម្លៃជាង ៣០លានដុល្លាររបស់អាមេរិកមួយគ្រឿងទៀត
សាណាអា ៖ យន្តហោះដ្រូន MQ-9 របស់សហរដ្ឋអាមេរិក មានតម្លៃជាង ៣០លានដុល្លារក្នុងមួយគ្រឿង ត្រូវបានក្រុមហ៊ូទីបាញ់ទម្លាក់នៅលើកណ្តាលប្រទេសយេម៉ែន កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយវាជាយន្តហោះដ្រូន MQ-9 ទីពីរហើយ ដែលក្រុមប្រដាប់អាវុធនេះបានទម្លាក់ក្នុងរយៈពេល ៧២ម៉ោង។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមនេះថា យើងបានបាញ់ទម្លាក់យន្តហោះដ្រូនអាមេរិក MQ-9 មួយគ្រឿងទៀត ខណៈពេលដែលវាកំពុងបំពេញបេសកកម្មអរិភាពលើខេត្ត Marib ។ លោក Sarea បន្ថែមថា យន្តហោះដ្រូននេះត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលបាញ់ចេញពីដីទៅអាកាសដែលផលិតក្នុងស្រុករបស់យេម៉ែន។ គិតមកទល់ពេលនេះ យន្តហោះដ្រូនអាមេរិក MQ-9 ចំនួន១៤ហើយ ដែលយើងបានបាញ់ទម្លាក់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣។ ភ្លាមៗ កងទ័ពអាមេរិកមិនបានធ្វើអត្ថាធិប្បាយចំពោះការអះអាងបែបនេះរបស់ក្រុមហ៊ូទីទេ៕
-

ផ្ទុះឆេះឡាន Tesla Cybertruck នៅ Las Vegas ស្លាប់ម្នាក់ របួស៧នាក់
វ៉ាស៊ីនតោន ៖ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ឡាន Tesla Cybertruck មួយគ្រឿងបានផ្ទុះឆេះនៅខាងក្រៅសណ្ឋាគារ Trump International Hotel Las Vegas កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតរងរបួស ហើយប៉ូលិស FBI កំពុងស៊ើបអង្កេតថាតើវាជាអំពើភេរវកម្ម ឬមួយយ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។ មេប៉ូលិសក្រុង Las Vegas លោក Kevin McMahill បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ហេតុការណ៍ផ្ទុះឡាន Cybertruck នៅខាងក្រៅសណ្ឋាគាររបស់លោក ត្រាំ មានសំណួរជាច្រើនដែលយើងត្រូវឆ្លើយ។ រីឯទីភ្នាក់ងារពិសេសរបស់ FBI លោក Jeremy Schwartz ប្រាប់អ្នកយកព័ត៌មានថា FBI កំណត់បានអត្តសញ្ញាណបុគ្គលជាអ្នកបើកឡាន ដែលជួលមកពីរដ្ឋ Colorado នោះហើយ ប៉ុន្តែមិនទាន់អាចបង្ហាញជាសាធារណៈនោះទេ។ ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា មន្រ្តីអនុវត្តច្បាប់កំពុងស៊ើបអង្កេតថាតើហេតុការណ៍បុករះនៅទីក្រុង New…
-

ធនាគារជាតិនៃកម្ពុជា ជូនដំណឹង ស្ដីពីការទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដល់ស្នើដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដកហូតក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូន ទៅភ្នាក់ងារសម្ងាត់អាមេរិក ដើម្បីភ្នាក់ងារសម្ងាត់អាមេរិក ស៊ើបអង្កេតបន្ត ។ នៅក្នុងសេចក្ដីដំណឹង ស្ដីពី ការទប់ស្កាត់ ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារក្លែងក្លាយ ដែលទើបប្រកាសផ្សព្វផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជន ឱ្យបានជ្រាបថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយ ក៏កំពុងត្រូវបានចរាចរផងដែរ។ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើ របស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិ នៃកម្ពុជា ស្នើ៖ ១. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដ កហូតក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិក ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ។ ២. គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រក្សាទុកព័ត៌មាន អំពីអត្តសញ្ញាណអតិថិជន ដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មាន…