Category: ព័ត៌មានជាតិ
-

Zelensky រន្ធត់នឹងការវាយប្រហារ នៅNew Orleans
បរទេស ៖ លោក Zelensky បាននិយាយថា លោក «រន្ធត់» នឹងការវាយប្រហារដ៏សាហាវ នៅទីក្រុង New Orleans ទៅលើហ្វូងមនុស្សអបអរឆ្នាំថ្មី ហើយបាននិយាយថា ប្រទេសរបស់លោកឈរនៅខាងប្រជាជនអាមេរិក។ លោក Zelensky បានរៀបរាប់ នៅក្នុងសារបង្ហោះ លើបណ្តាញសង្គម X ថា «ខ្ញុំរន្ធត់ចិត្ត ដោយការវាយប្រហារនៅទីក្រុង New Orleans ដែលបានឆក់យកជីវិតមនុស្សស្លូតត្រង់ និងបានធ្វើឱ្យមនុស្សជាច្រើននាក់ រងរងរបួស»។ លោកបានបន្ថែមថា «យើងជឿជាក់ថា អ្នកដែលទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់នេះ នឹងត្រូវបានកាត់ទោស។ អំពើហិង្សា អំពើភេរវកម្ម និងការគំរាមកំហែងដល់អាយុជីវិតមនុស្ស មិនមិនត្រូវមាននៅកន្លែងណាមួយ នៅក្នុងពិភពលោករបស់យើងទេ ហើយមិនត្រូវអត់ឱនឱ្យជាដាច់ខាត..សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើង ចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយយើងសូមជូនពរឱ្យមានការជាសះស្បើយ យ៉ាងឆាប់រហ័ស សម្រាប់អ្នករងរបួសទាំងអស់។ អ៊ុយក្រែនឈរជាមួយប្រជាជនអាមេរិក និងប្រឆាំងដាច់ខាត លើអំពើហិង្សា»។ ក្រុមមន្ត្រីបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់បានបើករថយន្តម៉ាក Ford ពណ៌ស ពាក់ទង់ជាតិ របស់ក្រុមរដ្ឋឥស្លាម បានធ្វើការវាយប្រហារ ដោយបានសម្លាប់មនុស្សយ៉ាងតិច១៥នាក់ និងជាង៣៥នាក់រងរបួស។ ជនសង្ស័យត្រូវបានសម្លាប់…
-

Trump ៖ ការវាយប្រហារស្លាប់មនុស្ស១៥នាក់នៅ New Orleans ទាក់ទងនឹងជនអន្តោប្រវេសន៍
បរទេស ៖ លោក ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក Donald Trump បានភ្ជាប់ការវាយប្រហារហ្វូងមនុស្ស ស្លាប់១៥នាក់នៅ New Orleans ទៅនឹងជនអន្តោប្រវេសន៍ខុសច្បាប់។ គួរបញ្ជាក់ថា មនុស្សយ៉ាងហោច១៥បានស្លាប់ និងរបួសជាច្រើននាក់ទៀត ក្នុងហេតុការណ៍រថយន្ដមួយគ្រឿងបើកបំបុកហ្វូងមនុស្ស នៅឯផ្លូវ Bourbon Street នៃទីក្រុង New Orleans សហរដ្ឋអាមេរិក។ សាក្សីបានរាយការណ៍ថា ខណៈមនុស្សម្នាកំពុងអបអរសាទរថ្ងៃបុណ្យ ចូលឆ្នាំសកស មានរថយន្ដមួយគ្រឿងបានបើកបំបុកចូលក្នុងចំណោមហ្វូងមនុស្ស ក្នុងល្បឿនយ៉ាងលឿន ហើយក្រោយមក អ្នកបើកបរបានចេញពីរថយន្ដ និងបានបើកការបាញ់ប្រហារ ជាហេតុធ្វើឱ្យប៉ូលិស នៅក្បែរនោះ បាញ់តបត ទៅវិញ។ លោក Donald Trump បានភ្ជាប់ការវាយប្រហារនេះ ទៅនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ លោក Trump បានបង្ហោះនៅលើបណ្តាញសង្គមថា « ខ្ញុំបាននិយាយច្រើនលើកមកហើយថា ឧក្រិដ្ឋជនដែលចូលមក គឺ អាក្រក់ជាងឧក្រិដ្ឋជន ដែលយើងមាននៅក្នុងប្រទេស…ពេលនេះ វាបានប្រែក្លាយជាការពិតហើយ»។ បញ្ហាជនអន្តោប្រវេសន៍នេះ ត្រូវបានលោក Trump យកធ្វើជាប្រធានបទ ឃោសនាបោះឆ្នោតកន្លងមក ហើយសន្យាថា…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កេសរកូលព្រៃជាង ៥០០ប្រភេទ កំពុងលើកស្ទួយមុខមាត់របស់កម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារថែរក្សាធនធានដ៏មានតម្លៃ ។ សម្ដេចធិបតីបានសរសេរលើបណ្ដាញសង្គមបន្តថា ប្រទេសកម្ពុជា សំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ ។ សម្ដេចបន្ថែមថា រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។ សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។ ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ…
-

ឯកឧត្តម ឧត្តមសេនីយឯក ជួន ណារិន្ទ បញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង នៅចុងឆ្នាំ២០២៤កន្លងទៅ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយគោរពទៅតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ក៏មានហេតុការណ៍ដែលបង្កដោយក្រុមក្មេងទំនើងកើតឡើងដែរ នៅខណ្ឌច្បារអំពៅ និងខណ្ឌកំបូល ប៉ុន្ដែត្រូវកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្ដបន្ទាប់ តាមរយៈកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងខេត្តកែប។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ គ្រប់ហេតុការណ៍ដែលកើតឡើង គឺសមត្ថកិច្ចជំនាញរបស់លោកតែងតែធ្វើការបង្ក្រាបបានជាបន្ដបន្ទាប់ បើទោះបីទប់ស្កាត់មិនទាន់បានទាំងស្រុងយ៉ាងណាក៏ដោយ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា សម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម បានដាក់បទបញ្ជារួចហើយ គឺត្រូវតែបង្កើនសកម្មភាពទ្វេរដងក្នុងបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាប។ ឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហើបអំពីផែនការចំពោះមុខដែលលោកបានដាក់ចុះ ក្នុងមានទាំងការងារផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋានក្នុងវេទិកាសាធារណៈ, ពង្រឹងអនុវត្តវិធានការជំនាញ និងរឹងបន្ដឹងវិធានការច្បាប់។ លើសពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានដាក់បទបញ្ជាដល់ស្នងការរងទទួលការងារព្រហ្មទណ្ឌ ពិសេសទទួលដឹកនាំការងារបង្ក្រាបទប់ស្កាត់…
-

អភិបាលខេត្តកណ្តាល ពិនិត្យការស្តារប្រឡាយ បញ្ចៀសជំនន់ទឹកភ្លៀងជាង២ពាន់ម៉ែត្រ នៅក្រុងតាខ្មៅ
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្រារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សាផងដែរ។ សូមបញ្ជាក់ថា ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ ផ្សាយ៖ កន ចំណាន
-

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ពីលទ្ធផល នៃការបានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ឆ្នាំ២០២៥
(ភ្នំពេញ)៖អង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថាគិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល សរុបចំនួន ១១២៨៥ច្បាប់ ។ ប្រភពខាងលើនេះបានបញ្ជាក់ថាក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យនិងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹកដល់ម៉ោង ០៥:០០ ល្ងាច។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងបន្ថែមថា ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមាន៖ក្រសួង-ស្ថាប័ន ចំនួន ១ ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។រាជធានី-ខេត្ត ចំនួន ០៩ ៖ ១.ខេត្តប៉ៃលិន, ២.ខេត្តកំពង់ចាម, ៣.ខេត្តព្រៃវែង, ៤.ខេត្តកំពង់ស្ពឺ ៥.ខេត្តមណ្ឌលគិរី ៦.កំពង់ឆ្នាំង។ សម្រាប់ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៥ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៥ លេខ…
-
![[UPDATE] អ្នកបើករថយន្តបំបុកហ្វូងមនុស្សក្នុងទីក្រុង New Orleans សហរដ្ឋអាមេរិក សម្លាប់មនុស្ស១៥នាក់អាចពាក់ព័ន្ធក្រុមISIS](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-02_08-10-48.jpg)
[UPDATE] អ្នកបើករថយន្តបំបុកហ្វូងមនុស្សក្នុងទីក្រុង New Orleans សហរដ្ឋអាមេរិក សម្លាប់មនុស្ស១៥នាក់អាចពាក់ព័ន្ធក្រុមISIS
ទាហានជើងចាស់អាមេរិកម្នាក់មានទង់ ISIS នៅលើរថយន្តដឹកទំនិញរបស់គេ ដែលបានបើកបំបុករបាំងបណ្តោះអាសន្ន និងចូលក្នុងសង្កាត់ French Quarter ជាទីដែលមានមនុស្សយ៉ាងច្រើនកុះក ក្នុងទីក្រុង New Orleans នៅថ្ងៃចូលឆ្នាំសកល បានសម្លាប់មនុស្ស ១៥ នាក់នៅក្នុងការវាយប្រហារមួយ ដែលក្រុមមន្ត្រីជឿថាត្រូវបានធ្វើឡើងដោយមានជំនួយពីអ្នកផ្សេងទៀត។ ជនសង្ស័យមានឈ្មោះ Shamsud-Din Jabbar អាយុ ៤២ឆ្នាំ ជាពលរដ្ឋអាមេរិក មកពីរដ្ឋតិចសាស់ ដែលធ្លាប់បម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយនគរបាល បន្ទាប់ពីបានបើករថយន្តបំបុកចូលហ្វូងមនុស្សទាំងកម្រោល។ ការវាយប្រហារដែលបានធ្វើឱ្យមនុស្សចំនួន ៣០ នាក់ផ្សេងទៀតបានរងរបួសបានកើតឡើងប្រហែលម៉ោង ៣ និង ១៥ នាទីព្រឹក នៅជិតផ្លូវប្រសព្វនៃ Canal និវិថី Bourbon Streetsជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលគេស្គាល់ថាសំបូរដោយតន្ត្រី និងបារនាពេលរាត្រី ចំពេលដែលហ្វូងមនុស្សកំពុងប្រារព្ធពិធីចូលឆ្នាំថ្មី។ នគរបាល និងក្រុមមេដឹកនាំនយោបាយប្ដេជ្ញាចាប់ជនសមគំនិត។ ទីភ្នាក់ងារ FBI បាននិយាយថានគរបាលបានរកឃើញអាវុធ និងគ្រឿងផ្ទុះនៅក្នុងរថយន្តរបស់ជនល្មើសហើយថាមានគ្រឿងផ្ទុះចំនួន២ទៀត ត្រូវបានរកឃើញដែរនៅក្នុងសង្កាត់ French Quarter។ ការិយាល័យស៊ើបអង្កេតសហព័ន្ធបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ទង់ក្រុម ISIS មួយត្រូវបានប្រទះឃើញក្នុងរថយន្តដែលជនល្មើសបានជួល ដោយធ្វើឲ្យគេសន្និសដ្ឋានថាបុគ្គលនេះជាប់ពាក់ព័ន្ធនឹងអង្គការភេរវកម្មផ្សេងៗ៕
-

លោកពូទីនសាទរសមិទ្ធិផលនៅក្នុងសុន្ទរកថាឆ្នាំថ្មី អំឡុងការកាន់អំណាច២៥ឆ្នាំ
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសរសើរសមិទ្ធិផលរបស់ប្រទេស អំឡុងសុន្ទរកថា នៅថ្ងៃចូលឆ្នាំសកល កាលពីថ្ងៃអង្គារ ដោយនិយាយថា ប្រជាជនរុស្ស៊ីគួរតែមាន «មោទនភាព» ចំពោះអ្វីដែលរុស្ស៊ីបានធ្វើ ក្នុងអំឡុងត្រីមាសទី៣ នៃមួយសតវត្ស ក្រោមការកាន់អំណាចរបស់លោក។ ដោយបានក្តោបអំណាច ២៥ឆ្នាំ ស្នងពីអ្នកកាន់តំណែងមុន Boris Yeltsin លោក ពូទីន មិនបាននិយាយអំពីជម្លោះជិតបីឆ្នាំ នៅអ៊ុយក្រែនទេ ហើយផ្តោតភាគច្រើន លើបំណងប្រាថ្នា សម្រាប់ឆ្នាំខាងមុខ។ លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា «មិត្តភក្តិជាទីស្រឡាញ់ ក្នុងរយៈពេលតែប៉ុន្មាននាទីទៀត ឆ្នាំ ២០២៥ នឹងត្រូវបាននាំមក ដោយបញ្ចប់ត្រីមាសទីមួយ នៃសតវត្សទី ២១» ។ លោកបានបន្ថែមថា «យើងនៅមានការសម្រេចចិត្ត ជាច្រើនទៀត ប៉ុន្តែ យើងអាចមានមោទនភាព យ៉ាងត្រឹមត្រូវ ចំពោះអ្វីដែលបានធ្វើរួចហើយ» ដោយបានអះអាងថា ២៥ ឆ្នាំបានត្រួសត្រាយផ្លូវសម្រាប់ ការអភិវឌ្ឍន៍បន្ថែមទៀត។ លោក ពូទីន ក៏បានសរសើរទាហានរបស់រុស្ស៊ីផងដែរ…
-

ម្តាយ Elon Musk គឺជា Influencer ល្បីឈ្មោះ ទោះបីមានវ័យ៧៦ឆ្នាំ
បរទេស៖ លោកស្រី Maye Musk ដែលត្រូវជាម្តាយរបស់លោកមហាសេដ្ឋីពិភពលោក Elon Musk គឺជាបុគ្គលេចធ្លោ ឬ Influencer ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសចិន បើទោះបីជាលោកស្រី មានវ័យ៧៦ឆ្នាំ ក៏ដោយ។ កាសែត VNexpress បានចុះផ្យាយថា ស្ត្រីស៊ីវីល័យ មានដើមកំណើត នៅប្រទេសកាណាដា រូបនេះ កំពុងទទួលបានប្រជាប្រិយភាព យ៉ាងឆាប់រហ័ស នៅប្រទេសចិន។ លោកស្រី Maye Musk ដែលជាអ្នកតមអាហារ និងជាតារាបង្ហាញម៉ូដ បានធ្វើដំណើរ ទៅកាន់ប្រទេសចិន ជាញឹកញាប់ ចាប់តាំងពីឆ្នាំមុន ដោយទទួលបានការតាមដានយ៉ាងរហ័ស ពីសាធារណជនចិន ដែលចង់ស្វែងយល់បន្ថែម អំពីជំនួញ ម្តាយកូនទាំងពីរ រូបនេះ។ លោកស្រីមានភាពល្បីល្បាញខ្លាំង ព្រោះទទួលបានអ្នកតាមដាន ឬ Follower យ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ចិន រួមមានទាំង អ្នកតាមដានប្រហែល ៥៧ម៉ឺន៥ពាន់នាក់ នៅបណ្តាញសង្គម Xiaohongshu និង ៣៥ម៉ឺន៥ពាន់នាក់ នៅបណ្តាញសង្គម…
-

មនុស្សយន្តរបស់ Toyota បំបែកឯតទគ្គកម្មពិភពលោក បោះបាល់បានឆ្ងាយបំផុត
តូក្យូ ៖ ធ្លាប់តែជាក្រុមហ៊ុនមានឈ្មោះបោះសំឡេងខាងផលិតឡានលើពិភពលោក តែឥឡូវនេះ Toyota ស្រាប់តែបញ្ចេញមនុស្សយន្តឆ្លាតវៃ ជាមួយនឹងសមត្ថភាពមិនធម្មតា ដោយវាអាចបោះបាល់បានឆ្ងាយបំផុត រហូតបំបែកឯតទគ្គកម្មពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន interesting engineering។ មនុស្សយន្តដំណើរការដោយបច្ចេកវិទ្យា AI នេះ មានសមត្ថភាពបោះបាល់បានចម្ងាយជិត ២៥ម៉ែត្រ ធ្វើឱ្យមនុស្សយន្តរបស់ Toyota មួយនេះ បំបែកឯតទគ្គកម្មពិភពលោក និងត្រូវបានទទួលស្គាល់ដោយស្ថាប័ន Guinness World Records (GWR)។ ស្នាដៃនេះសម្រេចបាននៅទីក្រុង Nagakute នៃប្រជុំកោះ Aichi ប្រទេសជប៉ុន កាលពីថ្ងៃទី២៦ ខែកញ្ញា នៅក្នុងទីលានបោះបាល់ NBA មួយកន្លែង ដែលមានប្រវែងប្រហែល ២៩ម៉ែត្រ។ អ្នកស្ម័គ្រចិត្តនៃក្រុមហ៊ុន Toyota ចំនួន ៩នាក់ បានបង្កើត CUE ជាមនុស្សយន្តលេងបាល់បោះដំណើរការដោយបច្ចេកវិទ្យា AI ក្នុងឆ្នាំ ២០១៧ អំឡុងពេលទំនេររបស់ពួកគេ។ មនុស្សយន្ត CUE ចាប់ផ្តើមរចនារូបរាងដំបូងជាគំរូ LEGO មុនពេលអភិវឌ្ឍទៅជាអ្នកលេងបាល់បោះពិតប្រាកដ។ លើសពីរូបរាងដ៏គួរឱ្យចាប់អារម្មណ៍របស់វា…