Category: ព័ត៌មានជាតិ
-

ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិសាស្ត្រ និងការ យកជីវិតធ្វើដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ គឺខួបលើកទី២៦ “ទិវាសន្តិភាព នៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤) ដែលគ្រប់គ្នាទទួល យកដោយបេះដូង ។ទិវាសន្តិភាពនៅកម្ពុជា ជាសច្ចភាពនៃប្រវត្តិ សាស្ត្រដែលបង្ហាញពីការលះបង់ដើម្បីបុព្វហេតុជាតិ របស់ឥស្សរជន ស្នេហាជាតិកម្ពុជា ។សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជន កម្ពុជា ធ្លាប់បានបញ្ជាក់ថា ដើម្បីទទួលបាននូវសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ សម្ដេចតេជោ បានយកជីវិតធ្វើជាដើមទុនដោយចូល ទៅកាន់សម្បុកខ្មែរក្រហមដើម្បីបញ្ចប់សង្រ្គាម ទាំងសង្រ្គាមពុំ ទាន់បញ្ចប់។ ឆ្នាំ២០២៤នេះក៏ជាឆ្នាំដំបូង ដែល “ទិវាសន្តិភាពនៅកម្ពុជា”ត្រូវ បានកំណត់ជាថ្ងៃបុណ្យជាផ្លូវការ និងអនុវត្តតរៀងទៅ ។ ជាការពិតណាស់!ក្រោយទទួលបានជ័យជម្នះក្នុងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩៧ ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជន ស្នេហា ជាតិកម្ពុជាមួយចំនួនទៀត បានប្តូរផ្តាច់យកជីវិតធ្វើជាដើមទុន ដើម្បី រំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែកម្ពុជានៅមិន ទាន់ សង្គ្រោះបានទាំងស្រុងនោះឡើយ។ សម្តេចតេជោ ហ៊ុន…
-

-

សម្តេចតេជោ ហ៊ុន សែន រម្លឹកពី២៦ឆ្នាំមុន នៃបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា
នៅក្នុងបណ្តាញសង្គមនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន រម្លឹកពីកាល២៦ឆ្នាំមុនថា ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមាន ខៀវ សំផន , នួន ជា , អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖ ១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។ ២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។ ៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិសូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ។ (ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)៕ ដោយ៖ពលជ័យ
-

១១ខែ ចិនបង្កើតការងារថ្មីជូនប្រជាជនជិត ១២លាននាក់
ប៉េកាំង ៖ យោងតាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសចិនបានបង្កើតការងារថ្មីជូនពលរដ្ឋសរុបចំនួន ១១.៩៨លាននាក់ នៅក្នុងរយៈពេល ១១ខែនៃឆ្នាំនេះ។ ចាប់តាំងពីដើមឆ្នាំ ២០២៤មក ស្ថានភាពការងារជាទូទៅមានស្ថិរភាពក្នុងចំណោមយុវជន រួមទាំងនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បើទោះបីជាចំនួនពលករចំណាកស្រុកនៅតាមទីជនបទបន្តកើនឡើង។ នេះបើយោងតាមក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន។ នៅឆ្នាំ ២០២៤នេះ ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន បានបន្តអនុវត្តគោលនយោបាយមួយចំនួន ដូចជាកាត់បន្ថយថ្លៃធានារ៉ាប់រងនៃភាពគ្មានការងារធ្វើ ឬរងរបួសទាក់ទងនឹងការងារ ដែលគិតលើសហគ្រាស និងពង្រឹងការគាំទ្រដល់អង្គភាពអាជីវកម្មក្នុងវិស័យនានា រួមទាំងវិស័យឯកជន និងសហគ្រាសធុនតូច ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម។ យោងតាមទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រថា ក្នុងអំឡុងពេលខែមករាដល់ខែកញ្ញា ទឹកប្រាក់សរុបចំនួន ១១.២ពាន់លានដុល្លារ ត្រូវបានបញ្ចេញជួយដល់សហគ្រាសទូទាំងប្រទេសចិន ដើម្បីលើកទឹកចិត្តឱ្យបង្កើត និងការរក្សាលំនឹងអត្រាមានការងារធ្វើ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ក្បូនដង្ហែសាកល្បង សំរាប់ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលមានអ្នកចូលរួមហែរប្រមាណជា៣ពាន់នាក់ទទួលបានការចូលរួមទស្សនាច្រើនពីមហាជន
(ភ្នំពេញ)៖ ខណៈដែលព្រឹត្តិការណ៍ «សាទរកម្ពុជា» កាន់តែកៀកឈានចូលមកដល់ គ្រប់ផ្នែកនៃការងារ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមបង្ហាញនៅក្នុង ក្បួនព្យុហយាត្រា ដើម្បីបង្ហាញសិល្បៈវប្បធម៌សំបូរបែប ក្នុងថ្ងៃទី៣១ ខាងមុខនេះ។ ជាក់ស្តែងរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ ទៅតាមតម្រាយផ្លូវដែលបានត្រៀមទុក ក្បួនដង្ហែ «សាទរកម្ពុជា» ជាក្បួនដង្ហែរសាកល្បង មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែ បែបវប្បធម៌ប្រពៃណី តន្ត្រីប្រជាប្រិយ ក្បួនដង្ហែសាទរកម្ពុជា រួមទាំងកម្មវិធីកម្សាន្តចម្រុះជាច្រើនទៀត អមជាមួយទីងមោង គោមយក្សដ៏ធំ ពោងយក្ស និង ទស្សនីយភាពជាច្រើន នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានទាំងជាតិ និងអន្តរជាតិ ដែលបានមកឈមើការសមលើកដំបូងនៃក្បួនដង្ហែរបស់ព្រឹត្តិការណ៍ “សាទរកម្ពុជា” មុនការដង្ហែជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ខាងមុខព្រះបរមរាជវាំង ដែលនឹងមានអ្នកចូលរួមប្រមាណជាង ៣០០០នាក់ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញពីភាពអស្ចារ្យនៃប្រទេសកម្ពុជា ។ សម្ភាសន៍ ប្រជាពលរដ្ឋ…
-

ការវិវឌ្ឍថ្មី! ចិនផលិតថ្មលីចូម ៤០០ Wh/kg ដាក់ក្នុង Drone
បរទេស ៖ ជាការជំរុញភាពជឿនលឿន នៃបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក ឬ Drone អ្នកវិទ្យាសាស្ត្រចិនបានបញ្ចូលថាមពលថ្មលីចូមដង់ស៊ីតេខ្ពស់ដោយជោគជ័យ ដែលមានថាមពល ៤០០វ៉ាត់ម៉ោង ក្នុង១ គីឡូក្រាម ដាក់ទៅក្នុង Drone ដែលជួយបង្កើនប្រសិទ្ធភាព ចន្លោះពី២០ទៅ៤០ភាគរយ ហើយអាចដំណើរការហោះហើរ ក្នុងសីតុណ្ហភាពចម្រុះ ចាប់ពី ដក៤០°C ឡើងខ្ពស់ រហូតដល់ ៦០°C នេះបើតាមការចេញផ្សាយ របស់គេហទំព័រ Interesting Engineering នាពេលថ្មីៗនេះ។ បើយោងតាមសារព័ត៌មាន China Daily បានឲ្យដឹងថា Drone បំពាក់ថ្មលីចូមថ្មីនេះ ត្រូវបានធ្វើតេស្តហោះហើរ ដោយជោគជ័យ នៅក្នុងតំបន់ Dalian នៃខេត្ត Liaoning ដោយហោះហើរបាន រយៈពេលជាង៣ម៉ោង។ ចំណុចពិសេសនៃថ្មដង់ស៊ីតេថាមពលខ្ពស់ថ្មីនេះ បានបង្កើនពីថាមពលថ្មពីមុន ដែលមានត្រឹម ៣៤០វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម។ គួរបញ្ជាក់ដែរថា «វ៉ាត់ម៉ោង ក្នុងមួយគីឡូក្រាម» គឺជាឯកតាយោងដែលប្រើ ដើម្បីវាស់ ឬ ចង្អុលបង្ហាញដង់ស៊ីតេ នៃថាមពល ដែលមាន…
-

ឯកឧត្តមរដ្ឋមន្ត្រីជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់ គ.រ.ឌ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណ ១០០នាក់ ៕ ដោយ ង៉ាន់ ទិត្យ
-

ចិន ជាថ្មីម្ដងទៀតជំរុញហ្វីលីពីន ឲ្យដកប្រព័ន្ធមីស៊ីល របស់អាមេរិក ចេញប្រទេស
ប៉េកាំង៖ ប្រទេសចិន ជាថ្មីម្តងទៀត បានជំរុញប្រទេសហ្វីលីពីន ឱ្យដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក នៅមុនកាលកំណត់ ព្រោះការដាក់ពង្រាយប្រព័ន្ធនេះ នាំមកនូវហានិភ័យនៃការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ និងការប្រជែងអាវុធ ទៅកាន់តំបន់។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោក Gilbert Teodoro បានព្យាយាមបង្ហាញអំពីភាព ត្រឹមត្រូវនៃការដាក់ពង្រាយប្រព័ន្ធ មីស៊ីលសមត្ថភាព មធ្យម របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេស ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយ លោក Teodoro បានឲ្យដឹងថា ការដាក់ពង្រាយ និងលទ្ធកម្មទ្រព្យសម្បត្តិ ដែលទាក់ទង នឹងសន្តិសុខ និងការពារប្រទេស ហ្វីលីពីន គឺស្ថិតនៅក្នុងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ហើយមិនស្ថិតនៅក្រោម សិទ្ធិវ៉េតូពីបរទេសណាមួយឡើយ។ ជាការឆ្លើយតប លោកស្រី ម៉ៅ នីង បានឲ្យដឹងថា ប្រទេសចិន បាននិយាយម្តងហើយម្តងទៀត នូវការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ខ្លួនលើការដាក់ពង្រាយប្រព័ន្ធ ដោយបន្ថែមថាប្រព័ន្ធមីស៊ីល…
-

អាកាសយានដ្ឋានជាច្រើន របស់ប្រទេសរុស្ស៊ី ត្រូវបានរឹតបន្តឹង ប្រតិបត្តិការហោះហើរ ជាបណ្តោះអាសន្ន ដើម្បីធានាដល់សុវត្ថិភាព នៃការហោះហើរ
ម៉ូស្គូ៖ យោងតាមទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធ Rosaviatsiya របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន បានអនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល ។ អាកាសយានដ្ឋាន Kazan បានណែនាំឲ្យមានការរឹតបន្តឹង ជើងហោះហើរ ដែលចាប់ផ្តើមនៅវេលាម៉ោង ៦និង០០នាទីព្រឹកម៉ោង នៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងសកល ដោយបានផ្អាកទាំងការមកដល់ និងការចាកចេញ ។ ទីភ្នាក់ងារ Rosaviatsiya បានប្រកាសថា “ដើម្បីធានាសុវត្ថិភាព នៃអាកាសចរណ៍ស៊ីវិល ការកំណត់បណ្តោះអាសន្ន ត្រូវបានដាក់លើប្រតិបត្តិការ នៅអាកាសយានដ្ឋាន Kazan” ។ ផ្ទាំងពាណិជ្ជកម្ម ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកអាកាសយានដ្ឋានកំពុងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីរក្សាសុវត្ថិភាពហោះហើរ ។ ទន្ទឹមនឹងនេះដែរ អាកាសយានដ្ឋាន Sochi បានអនុវត្តនូវការរឹត បន្តឹងបណ្តោះអាសន្ននៅវេលាម៉ោង ៥និង០០នាទីព្រឹក ម៉ោងនៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង២ និង០០នាទីម៉ោងសកល ក៏បានផ្អាកជើងហោះហើរ ទាំងអស់ផងដែរ ៕ ប្រែសម្រួលដោយ៖…
-

សភាកូរ៉េខាងត្បូង ចោទប្រកាន់ប្រធានាធិបតី ស្តីទី Han Duck-soo ខណៈប្រធានាធិបតី Yoon Suk Yeol ស្ថិតក្នុងពេល វិនិច្ឆ័យទោស
សេអ៊ូល៖ នៅថ្ងៃសុក្រនេះ សភារបស់ប្រទេស កូរ៉េខាងត្បូង បានចោទប្រកាន់លោក Han Duck-soo ប្រធានាធិបតីស្តីទី ដែលបានឡើងកាន់មុខតំណែងមិនតិចជាង២ សប្តាហ៍នោះទេ បន្ទាប់ពីការព្យួរអំណាច របស់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ ធ្វើឲ្យប្រទេសកាន់តែធ្លាក់ជ្រៅ ចូលទៅក្នុងភាពវឹកវរ ខាងផ្នែកនយោបាយ ។ ការចោទប្រកាន់ ចំពោះលោក Han ដែលជាប្រធានាធិបតីស្តីទី គិតចាប់តាំងពីលោក Yoon ត្រូវបានចោទប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ សម្រាប់ការប្រកាសច្បាប់ អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ដោយបានរុញច្រានភាពជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យដ៏រស់រវើក របស់ប្រទេសកូរ៉េខាងត្បូង ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាព ដែលទឹកដីមួយនេះមិនអាចកំណត់ បានការគ្រប់គ្រងច្បាស់លាស់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយក្រោយពីការបោះឆ្នោត លោក Han បានលើកឡើងថា លោកមានការ សោកស្ដាយ ចំពោះអ្វីដែលជាព្រឹត្តិការណ៍ ដែលបានកើតឡើងចំពោះមនុស្ស ជំនាន់ក្រោយ ប៉ុន្តែបានទទួលយកលទ្ធផល បែបនោះទៅវិញ ។ ផ្ទាំងពាណិជ្ជកម្ម លោកបានលើកឡើងថា…