Category: ព័ត៌មានជាតិ
-

អាកាសយានដ្ឋានជាច្រើន របស់ប្រទេសរុស្ស៊ី ត្រូវបានរឹតបន្តឹង ប្រតិបត្តិការហោះហើរ ជាបណ្តោះអាសន្ន ដើម្បីធានាដល់សុវត្ថិភាព នៃការហោះហើរ
ម៉ូស្គូ៖ យោងតាមទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធ Rosaviatsiya របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន បានអនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល ។ អាកាសយានដ្ឋាន Kazan បានណែនាំឲ្យមានការរឹតបន្តឹង ជើងហោះហើរ ដែលចាប់ផ្តើមនៅវេលាម៉ោង ៦និង០០នាទីព្រឹកម៉ោង នៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងសកល ដោយបានផ្អាកទាំងការមកដល់ និងការចាកចេញ ។ ទីភ្នាក់ងារ Rosaviatsiya បានប្រកាសថា “ដើម្បីធានាសុវត្ថិភាព នៃអាកាសចរណ៍ស៊ីវិល ការកំណត់បណ្តោះអាសន្ន ត្រូវបានដាក់លើប្រតិបត្តិការ នៅអាកាសយានដ្ឋាន Kazan” ។ ផ្ទាំងពាណិជ្ជកម្ម ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកអាកាសយានដ្ឋានកំពុងចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីរក្សាសុវត្ថិភាពហោះហើរ ។ ទន្ទឹមនឹងនេះដែរ អាកាសយានដ្ឋាន Sochi បានអនុវត្តនូវការរឹត បន្តឹងបណ្តោះអាសន្ននៅវេលាម៉ោង ៥និង០០នាទីព្រឹក ម៉ោងនៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង២ និង០០នាទីម៉ោងសកល ក៏បានផ្អាកជើងហោះហើរ ទាំងអស់ផងដែរ ៕ ប្រែសម្រួលដោយ៖…
-

សភាកូរ៉េខាងត្បូង ចោទប្រកាន់ប្រធានាធិបតី ស្តីទី Han Duck-soo ខណៈប្រធានាធិបតី Yoon Suk Yeol ស្ថិតក្នុងពេល វិនិច្ឆ័យទោស
សេអ៊ូល៖ នៅថ្ងៃសុក្រនេះ សភារបស់ប្រទេស កូរ៉េខាងត្បូង បានចោទប្រកាន់លោក Han Duck-soo ប្រធានាធិបតីស្តីទី ដែលបានឡើងកាន់មុខតំណែងមិនតិចជាង២ សប្តាហ៍នោះទេ បន្ទាប់ពីការព្យួរអំណាច របស់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ ធ្វើឲ្យប្រទេសកាន់តែធ្លាក់ជ្រៅ ចូលទៅក្នុងភាពវឹកវរ ខាងផ្នែកនយោបាយ ។ ការចោទប្រកាន់ ចំពោះលោក Han ដែលជាប្រធានាធិបតីស្តីទី គិតចាប់តាំងពីលោក Yoon ត្រូវបានចោទប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ សម្រាប់ការប្រកាសច្បាប់ អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ដោយបានរុញច្រានភាពជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យដ៏រស់រវើក របស់ប្រទេសកូរ៉េខាងត្បូង ឲ្យធ្លាក់ចូលទៅក្នុងស្ថានភាព ដែលទឹកដីមួយនេះមិនអាចកំណត់ បានការគ្រប់គ្រងច្បាស់លាស់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយក្រោយពីការបោះឆ្នោត លោក Han បានលើកឡើងថា លោកមានការ សោកស្ដាយ ចំពោះអ្វីដែលជាព្រឹត្តិការណ៍ ដែលបានកើតឡើងចំពោះមនុស្ស ជំនាន់ក្រោយ ប៉ុន្តែបានទទួលយកលទ្ធផល បែបនោះទៅវិញ ។ ផ្ទាំងពាណិជ្ជកម្ម លោកបានលើកឡើងថា…
-

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតវាយកូនគោល ពានរង្វាន់សម្តេចតេជោ លើកទី៨
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាវាយកូនហ្គោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលាន ឈុន អូន ហ្គហ្វ រីសត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ បានឱ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោនាឱកាសនេះ មិនត្រឹមតែបានផ្តល់កិត្តិយសធំធេងបំផុតជូនដល់កីឡាករ កីឡាការិនី និងក្រុមការងាររៀបចំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃការប្រកួតកីឡាវាយកូនហ្គោល ពោលគឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងរឹតតែវិសេសវិសាលបន្ថែមទៀតនោះ នៅឆ្នាំនេះ យើងក៏ចូលរួមអបអរជាលើកទី១ នៃទិវាសន្តិភាពនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កំណត់ជាផ្លូវការ យកថ្ងៃទី២៩ ខែធ្នូ…
-

ម៉ាល់ឌីវទទួលបានភ្ញៀវទេសចរជិត ២លាននាក់ បង្កើតកំណត់ត្រាថ្មីក្នុងឆ្នាំ២០២៤
ម៉ាល់ ៖ សារព័ត៌មាន PSM News ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសម៉ាល់ឌីវ បានចេញផ្សាយនាពេលថ្មីៗនេះថា ប្រទេសគោលដៅទេសចរណ៍ពិភពលោកដ៏ទាក់ទាញមួយនេះ បានកត់ត្រាចំនួនអ្នកទេសចរខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ ប្រទេសម៉ាល់ឌីវបានស្វាគមន៍ភ្ញៀវទេសចរចំនួន ១.៩៧លាននាក់ តួលេខនេះកើនឡើងចំនួន ៩ភាគរយ បើធៀបនឹងការមកដល់នៃភ្ញៀវទេសចរសរុបក្នុងឆ្នាំ ២០២៣។ ចំនួននេះកើនឡើហលើសពីកំណត់ត្រាមុន ដែលបានកត់ត្រាក្នុងឆ្នាំ ២០២៣ ហើយជាមួយគ្នានេះ ម៉ាល់ឌីវក៏បានដាក់គោលដៅស្រូបទាក់ទាញភ្ញៀវទេសចរដល់ ២លាននាក់នៅឆ្នាំ ២០២៤ ហើយរំពឹងថា នឹងសម្រេចបាននូវគោលដៅនោះនៅត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៤។ ដើម្បីលើកកម្ពស់ និងធ្វើពិពិធកម្មវិស័យទេសចរណ៍ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសម៉ាល់ឌីវ គ្រោងនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិដោយប្រើប្រាស់យន្តហោះធំទូលាយជាង ចាប់ពីខែមករា ឆ្នាំ ២០២៥។ ហើយជើងហោះហើរអន្តរជាតិនោះ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង, សៀងហៃ និងឆឹងទូ របស់ប្រទេសចិន ជាមួយនឹងផែនការពង្រីកប្រតិបត្តិការទៅកាន់បណ្តាប្រទេសអឺរ៉ុបផ្សេងៗ៕ ប្រភព ៖ AFP ប្រែសម្រួល : ឈឹម ទីណា
-

វិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានថ្លែងចាត់ទុកវិស័យធនាគារ បានចូលរួមអភិវឌ្ឍន៍សេដ្ចកិច្ចយ៉ាងធំធេង ក្នុងការផ្ដល់ឥណទានសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងដូច្នេះ ក្នុងឱកាសដែលធនាគារជាតិនៃកម្ពុជា បានសម្ពោធជាផ្លូវការ នៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត ។ លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ការប្រែក្លាយនៃមណ្ឌលសិក្សាទៅជាវិទ្យាស្ថាន និងការសាងសង់អគារ អន្តេវាសិកដ្ឋាននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ក៏ដូចជាវិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជាផងដែរ។ លោកជំទាវបណ្ឌិត បានជម្រាបជូនអំពីប្រវត្តិសង្ខេប និងការវិវត្តនៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលត្រូវបានបង្កើតឡើង ដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយមណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ…
-

-

-

-

ចិន៖ ការសម្រេចចិត្តរបស់ហ្វីលីពីនដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិកក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការប្រណាំងប្រជែងអាវុធក្នុងតំបន់តែប៉ុណ្ណោះ
ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញប្រទេសហ្វីលីពីន ឱ្យត្រលប់ទៅការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ដោយនិយាយថាការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការប្រណាំងប្រជែងអាវុធនៅក្នុងតំបន់តែប៉ុណ្ណោះ។ ប្រព័ន្ធការពារមីស៊ីលទីហ្វុង (Typhon) របស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៊ីលតម្រង់គោលដៅ មានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នាកាលពីដើមឆ្នាំនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីប៊ើតូ តេដូរ៉ូ (Gilberto Teodoro) បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលទីហ្វុង សម្រាប់សមយុទ្ធរួមគឺស្របច្បាប់ ស្របច្បាប់ និងគ្មានអ្វីត្រូវរិះគន់។ ប្រមុខកងទ័ពហ្វីលីពីន លោក រ៉យ ហ្កាលីដូ (Roy Galido)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសហ្វីលីពីនក៏គ្រោងនឹងទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមផ្ទាល់ខ្លួនផងដែរ។ ភាពប្រកួតប្រជែងរវាងចិន និងហ្វីលីពីន បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការអះអាងសិទ្ធិគ្រប់គ្រងពោពេញដោយការប្រកួតប្រជែងរបស់ប្រទេសទាំង២ នៅក្នុងសមុទ្រចិនខាងត្បូង។ សម្ព័ន្ធមិត្តសន្ធិសញ្ញាជាយូរមកហើយ រវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោន ក៏បានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅផងដែរ ដែលជាការដុតកំឡោចភាពតានតឹងកាន់តែក្ដៅគគុកបន្ថែមទៀត៕
-

ឯកឧត្តម គួច ចំរើន៖ ករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ
(ខេត្តកណ្ដាល)៖ កងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងករណីមានក្រុមក្មេងទំនើងកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវអន្តរាគមន៍ឱ្យទ្រង់ទ្រាយធំ ក្នុងន័យសម្លុតគម្រាមឱ្យពួកគេមានការភ័យខ្លាច បំបាក់ស្មារតី និងមិនឱ្យមានការងើបឡើងវិញឡើយ។ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងទាំងបី និងអភិបាលក្រុង-ស្រុកទាំង១៣ ជាការអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ អាជ្ញាធរទាំងអស់ត្រូវខិតខំស្វែងរក ស្រាវជ្រាវ មិនដកដៃឡើង ដើម្បីចាប់យកមកដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។ ទន្ទឹមនឹងនោះទៅធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់សកម្មភាពដែលក្មេងទំនើងបង្កភាពអសន្តិសុខ និងទោសទាន់ដែលពួកគេបានប្រព្រឹត្ត ធ្វើយ៉ាងណាឱ្យពួកគេមានការភ័យខ្លាច កែខ្លួនកុំឱ្យមានការភ្លើតភ្លើន ដែលឈានឱ្យមានទោសទនៅថ្ងៃខាងមុខ។ ឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ថែមថា៖ គ្រប់ល្បែងស៊ីសងទាំងអស់ រួមមានការលេងឆ្នោត ជល់មាន់ និងល្បែងផ្សេងៗទៀត ត្រូវតែបង្ក្រាបឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មន្ត្រីរាជការ ឬសមត្ថកិច្ចទាំងឡាយណាដែលមានពាក់ព័ន្ធជាមួយល្បែងស៊ីសង…