Category: ព័ត៌មានជាតិ
-

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យថាមពលកកើតឡើងវិញ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ ដោយផ្តោតលើការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញពីបំណងចូលរួមចំណែកជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជានៅតាមទីជនបទផងដែរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ…
-

អ្នកជំនាញថា បើគ្មានរនាំងបេតុង អ្នកជិះយន្តហោះកូរ៉េទាំង១៨១នាក់អាចរស់ទាំងអស់
បរទេស ៖ លោក David Learmount អ្នកជំនាញផ្នែកសុវត្ថិភាពផ្លូវអាកាសអន្តរជាតិដ៏ល្បីឈ្មោះ បានប្រាប់ Sky News ថា អ្នកដំណើរទាំង ១៨១នាក់ នៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Ai អាចនៅមានជីវិតរស់ទាំងអស់ ហើយយន្តហោះអាចគ្រាន់តែរងការខូចខាត ប្រសិនបើគ្មានរនាំងបេតុង ដែលត្រូវបានយន្តហោះបុក។ គួររម្លឹកថា កាលពីថ្ងៃអាទិត្យ យន្តហោះ Boeing 737-800 បានដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃ ទៅកាន់កូរ៉េខាងត្បូង តែបានរអិលចេញពីផ្លូវរត់ ពេលចុះចត ខណៈដែលមានផ្សែងហុយ ចេញពីម៉ាស៊ីន ហើយក៏បានផ្ទុះ ជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ។ មានតែនារីអូតេស ២នាក់ប៉ុណ្ណោះ នៅមានជីវិត ក្រៅពីនេះ ស្លាប់ទាំងអស។ លោក David បានអះអាងថា រនាំងបេតុងគឺជាដើមហេតុនាំឲ្យមានមហន្តរាយដ៏ខ្លាំង ដោយលោកបញ្ជាក់ថា ជញ្ជាំងនេះកំពុងជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ លោកជឿជាក់ថា មនុស្សនៅលើយន្តហោះមានឱកាសល្អ ក្នុងការរស់រានមានជីវិត ពេលជួបហេតុការណ៍ ព្រោះអ្នកបើកបរបានចុះចតយន្តហោះដល់ដីរួចហើយ បើទោះបីជាធ្វើដំណើរ…
-

រថភ្លើងឆ្លងកាត់ភ្នំស្វីស ជិះម្តង៦០ដុល្លារ
បរទេស ៖ រថភ្លើងទំនើបបច្ចេកវិទ្យាខ្ពស់អស្ចារ្យ ប្រចាំនៅទ្វីបអឺរ៉ុប GoldenPass Express ឬ រថភ្លើង GPX របស់ប្រទេសស្វីស ដែលធ្វើដំណើរឆ្លងកាត់ភ្នំ និងជ្រលងភ្នំ ចម្ងាយ១១៥គីឡូម៉ែត្រ កំពុងពេញនិយមខ្លាំង ដោយក្នុងនោះ តម្លៃសំបុត្រ មានចាប់ពីជាង៦០ដុល្លារ។ កាសែត BBC បានចេញផ្សាយ កាលពីចុងសប្តាហ៍ ដកស្រង់ប្រភពពីអ្នកដំណើរ ដែលបានរៀបរាប់ថា ជាមួយនឹងកៅអីស្បែក, ជាមួយ ស្រាសាំប៉ាញ ហើយរីករាយនឹងទស្សនីយភាពធម្មជាតិតាមផ្លូវធ្វើដំណើរ រយៈពេល៣ម៉ោង។ ប្រភពបានថា រថភ្លើងបែប Panoramic ទំនើប ដែលបង្អួចមានពីរជាន់ភ្ជាប់ទៅពិដាន បង្ហាញពីទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល នៃទីជនបទរបស់ប្រទេសស្វីស រាប់ចាប់ពីបឹងខៀវស្រងាត់ពីកំពូលភ្នំខ្ពស់ រហូតដល់វាលស្មៅលីដី ដែលល្អលើសពីអ្វី ដែលមានក្នុងភាពយន្ត។ ក្រៅពីនេះ អ្នកជិះមើលឃើញ ពីផ្ទាំងទឹកកកនៃភ្នំ Alps, វាលស្មៅផ្កាព្រៃ និងសត្វគោ ដែលគេតុបតែងជាមួយនឹងកណ្តឹង។ ចំពោះសំបុត្រវិញ មានចាប់ពីប្រហែលជាង៦០ដុល្លារ ទៅ១២៥ដុល្លារ ហើយកុមារអាយុក្រោម ១៦ឆ្នាំ ជិះដោយមិនគិតថ្លៃ។ កាសែត BBC បានបញ្ជាក់ផងដែរថា…
-

កម្ពុជា-ចិន បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន មកទីក្រុងភ្នំពេញ ដោយថ្ងៃទី២៩ ខែធ្នូ មានភ្ញៀវទេសចរចំនួន ១២២នាក់
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាំ បានលើកឡើងថា កម្ពុជា-ចិន បានចាប់ផ្ដើម បើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរ ជិះតាមជើងហោះហើរចំនួន ១២២នាក់ ។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងឯកឧត្ដម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ ទំនាក់ទំនង កម្ពុជា-ចិន ជាពិសេសភ្ញៀវទេសចរចិន មានការកើនឡើង ដោយសារអ្នកធ្វើដំណើរ, ជើងហោះហើរ និងក្រុមហ៊ុនអាកាសចរណ៍ចិន បានពង្រីកជើងហោះហើរ ។…
-

-

-

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនឧក្រិដ្ឋជនវៀតណាម១២នាក់ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនឧក្រិដ្ឋជនវៀតណាម១២នាក់ ករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួន ឧក្រិដ្ឋជនវៀតណាម១២នាក់ ជាបន្តបន្ទាប់ ក្រោយទទួលបានពាក្យបណ្ដឹងថាមានករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិកា បានធ្វើឡើងនាវេលាម៉ោង១២៖០០នាទីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់។ គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ ជនសង្ស័យទាំង១២នាក់ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕ អត្ថបទ៖ កុម្ភៈ
-

-

សន្តិសុខសុវត្ថិភាពក្នុងព្រឹត្តិការណ៍ធំៗចុងឆ្នាំនេះ ត្រូវធានាបានយ៉ាងតឹងរឹងពីនគរបាលរាជធានី និងកម្លាំងពាក់ព័ន្
សន្តិសុខសុវត្ថិភាពក្នុងព្រឹត្តិការណ៍ធំៗចុងឆ្នាំនេះ ត្រូវធានាបានយ៉ាងតឹងរឹងពីនគរបាលរាជធានី និងកម្លាំងពាក់ព័ន្ធ ភ្នំពេញ ៖ កិច្ចការងារសន្តិសុខសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ធំៗនាចុងឆ្នាំ២០២៤នេះ ត្រូវធានាបានយ៉ាងតឹងរឹង និងល្អប្រសើរ ពីសំណាក់កម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ និងកងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ថ្ងៃនេះ គឺជា « ទិវាសន្តិភាពកម្ពុជា » ដែលជាថ្ងៃដ៏សម្ខាន់រំលឹកដល់ការមានសន្តិភាពបរិបូរណ៍យ៉ាងពេញលេញ ក្នុងរយះពេល២៦ឆ្នាំរបស់កម្ពុជា ពោលគឺ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤នេះ ។ ទន្ទឹមនឹង ទិវាដ៏សម្ខាន់មួយនេះ ថ្ងៃនេះ ក៏មានព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា ដើម្បីអបអរសាទរសន្តិភាពកម្ពុជា ផងដែរ ដែលព្រឹត្តិការណ៍កីឡាមួយនេះ នឹងមានមហាជនជាជាច្រើនចូលរួមទស្សនា ពិសេសវត្តមានកំពូល និងខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាពជាតិ និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលជាច្រើនទៀតផងដែរ ទើបកម្លាំងសមត្ថកិច្ច មានកាតព្វកិច្ចត្រូវតែធានាឱ្យបាន១០០ភាគរយ លោកកិច្ចការងារសន្តិសុខសុវត្ថិភាព ។ សូមបញ្ជាក់ថា ៖ ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ « ទិវាសន្តិភាពកម្ពុជា »…
-
![[UPDATE] មនុស្សយ៉ាងហោច ៨៥នាក់ស្លាប់ ពេលយន្តហោះធ្លាក់អំឡុងការចុះចតនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង មនុស្សយ៉ាងហោច ៨៥ បាននាក់ស្លាប់ នៅពេលយន្តហោះធ្លាក់អំឡុងការចុះចតនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង ។ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jeju ដឹកអ្នកដំណើរ ១៨១នាក់ និងបានធ្វើដំណើរដល់អាកាសយានដ្ឋានរបស់កូរ៉េខាងត្បូង ចេញពីទីក្រុងបាងកក ប្រទេសថៃ ពេលដែលវាចុះចតផុតផ្លូវរត់ និងបុកជញ្ជាំង រួចផ្ទុះជាអណ្តាតភ្លើងឡើង ។ មនុស្ស ២នាក់ដែលរស់រាន ម្នាក់គឺជាអាកាសយានិក និងម្នាក់ទៀត គឺជាអ្នកដំណើរ ត្រូវបានគេទាញចេញពីបំណែកយន្តហោះមកទល់នឹងពេលនេះ ហើយកិច្ចខិតខំជួយសង្រ្គោះ កំពុងបន្ត ៕](http://165.232.167.198/wp-content/uploads/2024/12/photo_2024-12-28_21-14-13.jpg)