Category: ព័ត៌មានជាតិ
-

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាតជូនគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដឹកនាំដោយលោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកទី២៤ ខែធ្នូ ឆ្នាំ២០២៤។
-

-

ប្រធានាធិបតីអ៊ុយក្រែន និយាយថា សមាជិកភាពនៃសម្ព័ន្ធណាតូរបស់អ៊ុយក្រែន អាចសម្រេចបាន
លោកប្រធានាធិបតី Volodymyr Zelenskiy បានប្រាប់អ្នកការទូតអ៊ុយក្រែនក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យថា សមាជិកភាពរបស់អ៊ុយក្រែនក្នុងសម្ព័ន្ធអង្គការណាតូ គឺអាចសម្រេចបានប៉ុន្តែទីក្រុង Kyiv នឹងត្រូវព្យាយាមបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តដើម្បីអាចឱ្យកើតឡើងបាន។ អ៊ុយក្រែនបានជំរុញម្តងហើយម្តងទៀតឱ្យអង្គការណាតូអញ្ជើញក្រុងគីវចូលជាសមាជិក។ សម្ព័ន្ធយោធាលោកខាងលិចមួយនេះ បាននិយាយថា អ៊ុយក្រែននឹងចូលរួមនៅថ្ងៃណាមួយ ប៉ុន្តែពុំបានកំណត់កាលបរិច្ឆេទ ឬចេញលិខិតអញ្ជើញនោះទេ។ ទីក្រុងមូស្គូបានលើកឡើងពីការរំពឹងទុករបស់អ៊ុយក្រែនចូលរួមក្នុងអង្គការណាតូថាជាហេតុផលចម្បងមួយឈានដល់ការលុកលុយឆ្នាំ២០២២ ។ទីក្រុង Kyiv និយាយថា សមាជិកភាពនៅក្នុងកតិកាសញ្ញាការពារទៅវិញទៅមករបស់សម្ព័ន្ធមិត្តលោកខាងលិច ឬទម្រង់នៃការធានាសន្តិសុខសមមូលនឹងមានសារៈសំខាន់ចំពោះផែនការសន្តិភាពណាមួយ ដើម្បីធានាថារុស្ស៊ីមិនវាយប្រហារម្តងទៀត។ លោក Zelenskiy បានប្រាប់ក្រុមអ្នកការទូតនៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Kyiv ថា យើងទាំងអស់គ្នាយល់ថា ការអញ្ជើញរបស់អ៊ុយក្រែនទៅកាន់អង្គការ NATO និងសមាជិកភាពក្នុងសម្ព័ន្ធភាពនេះ អាចគ្រាន់តែជាការសម្រេចចិត្តផ្នែកនយោបាយប៉ុណ្ណោះ ។សម្ព័ន្ធភាពសម្រាប់អ៊ុយក្រែនគឺអាចសម្រេចបាន ប៉ុន្តែអាចសម្រេចបានលុះត្រាតែយើងតស៊ូដើម្បីការសម្រេចចិត្តនេះនៅគ្រប់កម្រិតចាំបាច់៕
-

ចិន ហៅកោះតៃវ៉ាន់ ថាជា “បន្ទាត់ក្រហម” និងរិះគន់ជំនួយយោធាថ្មីរបស់អាមេរិក
ប្រទេសចិន បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក ដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ (២២ ធ្នូ) ដោយនិយាយថា កញ្ចប់ជំនួយ ៥៧១ លានដុល្លារនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើ “គោលការណ៍ចិនតែមួយ” និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ទីក្រុងប៉េកាំង នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយព្រមានថា កោះតៃវ៉ាន់ គឺជា “បន្ទាត់ក្រហមដែលមិនត្រូវឆ្លងកាត់ឡើយ” នៅក្នុងទំនាក់ទំនងរវាងចិន-អាមេរិក។ រដ្ឋាភិបាលចិន បានចាត់ទុកកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន ដោយនេះជាការអះអាងសិទ្ធិដែលរដ្ឋាភិបាលទីក្រុងតៃប៉ិ ជំទាស់យ៉ាងខ្លាំង។ សហរដ្ឋអាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ហើយការលក់សព្វាវុធជារឿយៗរបស់ទីក្រុងវ៉ាស៊ីនតោនទៅឱ្យទីក្រុងតៃប៉ិ បានធ្វើឱ្យប្រទេសចិន ខឹងសម្បារយ៉ាងខ្លាំង៕
-

អាមេរិកនិងអង់គ្លេស បើកការវាយប្រហារ រយៈពេល២ថ្ងៃ ជាប់គ្នាទៅលើប្រទេសយេមែន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីប៉ុស្តិ៍ព័ត៌មាន Sabaa ដែលមានទំនាក់ទំនង ជាមួយនឹងក្រុម Houthi បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើការ វាយប្រហារតាមផ្លូវអាកាសជាថ្មីនៅក្នុងខេត្ត Hudaydah របស់ប្រទេសយេមែន និងរដ្ឋធានី Sanaa ។ ប្រភពដដែលបានសរសេរទៀតថា សកម្មភាពយោធានេះ កើតឡើងភ្លាមៗ បន្ទាប់ពីកងកម្លាំង Houthi បានអះអាងថាបានកំណត់ គោលដៅលើនាវាផ្ទុកយន្តហោះ អាមេរិក USS Harry S. Truman ជាមួយនឹងយន្តហោះ គ្មានមនុស្សបើក ។ ទោះបីជាយ៉ាងណាក្តីមិនមានការបញ្ជាក់ជាផ្លូវការអំពីការវាយប្រហារកាលពីថ្ងៃអាទិត្យពីទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងឡុងដ៍នោះទេ។ ក្រុម Houthis បានចោទប្រកាន់កិច្ចខិតខំប្រឹងប្រែង របស់ពួកគេបានបណ្តាល ឱ្យមានការទម្លាក់យន្តហោះ F/A-18 Super Hornet ជាការឆ្លើយតប ទៅនឹងការវាយប្រហារ ពីមុនរបស់កងកម្លាំង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទៅលើទីក្រុង Sanaa កាលពីល្ងាចថ្ងៃសៅរ៍ ។ ផ្ទាំងពាណិជ្ជកម្ម យោងតាមអ្នកនាំពាក្យយោធាលោក…
-

ប៉ូឡូញព្រមានចាប់ខ្លួន លោក Netanyahu នៅតំបន់Auschwitz
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងអាចត្រូវបានចាប់ខ្លួន ប្រសិនបើគាត់ចូលរួមក្នុងពិធី នៅខែក្រោយ ដែលប្រារព្ធខួបលើកទី៩០នៃការរំដោះ តំបន់Auschwitz ក្នុងប្រទេសប៉ូឡូញ ។ ការលើកឡើងដែលត្រូវបានធ្វើ ដោយអនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេស គឺលោក Wladyslaw Bartoszewski ទៅកាន់កាសែត Rzeczpospolita កាលពីថ្ងៃសុក្រ។ អ្នកការទូតកំពូលរបស់រដ្ឋាភិបាល ទីក្រុង Warsaw បានបញ្ជាក់ថា ប្រទេសប៉ូឡូញ ក្នុងនាមជាប្រទេសហត្ថលេខី នៃលក្ខន្តិកៈទីក្រុងរ៉ូម មានកាតព្វកិច្ចគោរពតាមការណែនាំ របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ ផ្ទាំងពាណិជ្ជកម្ម កាលពីខែវិច្ឆិកា តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ដោយលើកឡើង ពីបទឧក្រិដ្ឋកម្មសង្គ្រាម ពាក់ព័ន្ធនឹងជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។ គួរឲ្យដឹងដែរថា តុលាការបានចោទ ប្រកាន់លោក Netanyahu និងលោក Gallant ពីបទប្រើប្រាស់ភាព អត់ឃ្លានជាវិធីសាស្រ្តនៃសង្គ្រាម…
-

Trump បដិសេធការលើកឡើងថា Elon Musk ទើបជាប្រធានាធិបតីពិត
អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាន ច្រានចោលការតិះដៀល ដែលថា Elon Musk ទើបជាប្រធានាធិបតី ឬ ជាអ្នកមានអំណាចពិតប្រាកដ នៅពីក្រោយប្រធានាធិបតីជាប់ឆ្នោតរ បស់សហរដ្ឋអាមេរិក Trump នេះបើតាមកាសែត Al Jazeera។ បើតាមប្រភព អំឡុងសុន្ទរកថា នៅរដ្ឋ Arizona កាលពីថ្ងៃអាទិត្យ លោក Donald Trump បានរុញច្រានគំនិតដែលថា លោកបាន «ប្រគល់តំណែងប្រធានាធិបតី» ទៅឲ្យមហាសេដ្ឋី Elon Musk ដែលបានដើរតួយ៉ាងលើសលប់ នៅក្នុងការផ្លាស់ប្តូរប្រធានាធិបតីជាប់ឆ្នោត ចូលទៅក្នុងសេតវិមាន។ ការអត្ថាធិប្បាយ របស់លោក Trump បានធ្វើក្រោយពេលប៉ុន្មានថ្ងៃ ដែលលោកមហាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុន Tesla និង SpaceX រូបនេះ បានធ្វើអន្តរាគមន៍ ជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីបំបែកច្បាប់ថវិកា ដែលបានចរចា នៅក្នុងសភា។ ឧប្បត្តិហេតុនេះគឺជារឿងចុងក្រោយបង្អស់ដែលលោក Musk បានដើរតួយ៉ាងធំ ជាធម្មតា នៅក្នុងរដ្ឋបាល…
-

ធ្លាក់យន្តហោះប្រេស៊ីលនៅតំបន់ពាណិជ្ជកម្មស្លាប់ទាំងអស់
បរទេស៖ អាជ្ញាធរការពារស៊ីវិលនៃប្រទេសប្រេស៊ីល បាននិយាយថា សមាជិក១០នាក់ នៃគ្រួសារមួយបានស្លាប់ទាំងអស់ កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលយន្តហោះខ្នាតតូចរបស់ពួកគេ បានធ្លាក់ចូលទៅលើសង្កាត់ពាណិជ្ជកម្មមួយ ស្ថិតក្នុងទីក្រុង Gramado ភាគខាងត្បូង ប្រទេស។ ប៉ូលិសបានរៀបរាប់ថា យន្តហោះប្រភេទ Piper Cheyenne 400 turboprop ត្រូវបញ្ជាឲ្យហោះហើរដោយពាណិជ្ជករម្នាក់ ឈ្មោះ Luiz Claudio Salgueiro Galeazzi ហើយអ្នកដំណើរទាំងអស់គឺជាសមាជិកគ្រួសាររបស់លោក។ លេខាធិការដ្ឋានសន្តិសុខរដ្ឋ Rio Grande do Sul បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុង Canela ក្បែរនោះ ដោយដំបូងឡើយ បានហោះទៅបុកបំពង់ផ្សែង របស់អគារមួយ។ បន្ទាប់មក បន្តបុកផ្ទះ មុនពេលធ្លាក់ ទៅលើហាងលក់គ្រឿងសង្ហារឹម ហើយផ្ទះសំណាក់មួយផ្សេងទៀត ក៏ខូចខាតដែរ។ ប៉ូលីសបន្ថែមថា ក្រៅពីស្លាប់មនុស្សទាំងអស់លើយន្តហោះ ក៏មានមនុស្ស ជិត២០នាក់ផ្សេងទៀត នៅលើដី ក៏បានរងរបួសដែរ ដោយក្នុងនោះ ពីរនាក់ របួសធ្ងន់ធ្ងរ។ មូលហេតុនៃគ្រោះថ្នាក់នេះ…
-

ឯកឧត្តម កែវ រស់ ៖ ភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិនេះ អាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព និងការឯកភាពជាតិពេញលេញ
(ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ អាចរៀបចំទៅដោយរលូន និងមានភាពជោគជ័យ ដោយចម្រាញ់បានកីឡាករកីឡាការិនីឆ្នើមតាមបណ្តាក្លឹបជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសមកហ្វឹកហាត់បំប៉ន់ត្រៀមការប្រកួតកម្រិតអន្តរជាតិដូចពេលនេះ ក៏ដោយសារប្រទេសកម្ពុជាមានសុខ សន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន កន្លងមក និងបន្តដឹកនាំប្រកបដោយថាមពលនិងភាពវៃឆ្លាតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការថ្លែងលើកឡើងរបស់ ឯកឧត្តម កែវ រស់ នៅក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅទីលានកីឡាវាយសីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម អគ្គខាធិការ បានគូសបញ្ជាក់ទៀតថា ឆ្លងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រយកចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំតាមបណ្តាក្លឹបកីឡាវាយសី មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រម អាជ្ញាកណ្តាលទាំងអស់ ដែលបានប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបការទទួលខុសត្រូវខ្ពស់។…
-

និស្សិតបងប្អូនស្រីភ្លោះមកពីខេត្តត្បូងឃ្មុំប្រឹងប្រែងចាប់ជំនាញវិស្វកម្មអគ្គិសនី ដោយមិនខ្វល់ពីអ្នកភូមិរិះគន់
(ភ្នំពេញ)៖ និស្សិតបងប្អូនស្រីភ្លោះពីរនាក់មកពីខេត្តត្បូងឃ្មុំ កំពុងខិតខំប្រឹងប្រែងចាប់យកជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដោយមិនខ្វល់ពីអ្នកភូមិរិះគន់ ខណៈដែលជំនាញមួយនេះមិនសូវមានការចាប់អាម្មណ៍ពីសិស្សនិស្សិតជានារីនោះទេ។ និស្សិតបងប្អូនភ្លោះទាំងពីរបានបញ្ចាក់ដូចគ្នាថា៖«វាជារឿយៗអ្នកជិតខាងខ្ញុំតែងតែសួរថា រៀនធ្វើអីនារីរៀនខាងអគ្គិសនី រៀងខាងជាងភ្លើង? ប៉ុន្ដែពួកខ្ញុំប្រាប់ពួកគាត់ថា ឥឡូវនឹងជឿនលឿនហើយ ពួកខ្ញុំទៅរៀនជំនាញបច្ចេកទេស មិនមែនត្រឹមតែឡើងលើបង្គោលភ្លើងហ្នឹងនោះទេ ហើយពួកខ្ញុំធ្វើការងារតែជាមួយកុំព្យូទ័រដែលទាក់ទងនឹងការងារវិស័យអគ្គិសនីហ្នឹង មិនមែនទៅឡើងបង្គោលភ្លើងដូចមីងគិតនោះទេ»។ កញ្ញា គូ ចន្ថាត ជានិស្សិតនៅវិទ្យាស្ថាន NPIC នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាននិយាយថា នៅពេលសួរអំពីការសម្រេចចិត្តបន្តការសិក្សាផ្នែកវិស្វកម្មអគ្គិសនី កញ្ញាបានបង្ហាញពីទំនុកចិត្តខ្ពស់ទាក់ទងនឹងទីផ្សារការងារដ៏ធំក្នុងវិស័យនេះ ដោយសារបានស្វែងយល់ពីឱកាសការងារដែលមានសក្តានុពលតាមរយៈសិស្សច្បងណែនាំកញ្ញាបានស្គាល់ជំនាញនេះកាន់តែច្បាស់។ កញ្ញាបន្តថា ការចាប់ផ្ដើមនៃការសិក្សារដំបូង គឺមិនសូវយល់ច្បាស់ពីមេរៀនដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀននោះទេ ហើយថែមទាំងមានមេរៀនទាក់ទងនឹងបច្ចេកទេស ដែលត្រូវការអនុវត្តជាមួយនឹងប៊ិចភ្លើង ព្រីភ្លើង និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងវិស័យអគ្គិសនីថែមទៀត។ បំណាច់ស្រលាញ់ជំនាញមួយនេះ កញ្ញា ចន្ថាត បានដាក់ចិត្តដាកកាយខិតខំប្រឹងប្រែងរហូតមានរយៈពេលពីរឆ្នាំ ហើយថា កញ្ញាបានត្រៀមខ្លួន ដើម្បីទទួលយកភាពជោគជ័យក្នុងការប្រឡងជាបន្តបន្ទាប់ខាងមុខនេះ ដែលជាការសាកល្បងសមត្ថភាព ខណៈកញ្ញាមានជំនឿចិត្តចំពោះការប្រឹងប្រែងរបស់ខ្លួនកន្លងមកនេះ។ កញ្ញានិយាយដោយជឿជាក់ថា ការប្រឹងប្រែងរបស់ខ្លួននឹងនាំទៅរកលទ្ធផលជាវិជ្ជមាន ខណៈដែលកញ្ញាបានទន្ទឹងរង់ចាំ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។ ការសិក្សានេះ នឹងផ្តល់បទពិសោធន៍គ្រប់គ្រាន់ ដើម្បីជួយឱ្យកញ្ញាមានជំនាញ និងមានឱកាសស្វែងរកការងារ។ ចំណែកកញ្ញា គូ ចន្ថាន ដែលត្រូវជាប្អូនស្រីរបស់កញ្ញា ចន្ថាត ក៏មានក្ដីសង្ឃឹមផងដែរថា…