Category: ព័ត៌មានជាតិ​

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ ព្រមទាំងក្លឹបកីឡា នៅវិមានសន្តិភាព

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ ព្រមទាំងក្លឹបកីឡា នៅវិមានសន្តិភាព

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ ព្រមទាំងក្លឹបកីឡា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងនាមរាជរដ្ឋាភិបាល​សូមថ្លែងអំណរគុណដល់សិល្បករ​ សិល្បការិនី​ និងកីឡាករ​ កីឡាការិនីទាំងអស់​ ដែលបានចូលរួមចំណែកក្នុងការកសាងខឿនការពារជាតិ​ តាមរយ:មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន​ ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន កន្លងទៅ។ សិល្បករ​ និងកីឡាករ​ មិនត្រឹមតែបានចូលរួមថែរក្សា​ និងលើកកម្ពស់វប្បធម៌​ ប្រពៃណី​ដ៏ល្អផូផង់របស់ខ្មែរទេ​ តែការចូលរួមដោយទឹកចិត្តជាមួយរាជរដ្ឋាភិបាល​ គឺជាទឹកចិត្តដ៏ល្អប្រពៃក្នុងការលើកកម្ពស់ស្មារតីស្នេហាជាតិ​ និងចែករំលែកក្តីស្រលាញ់របស់ខ្លួន​ រួមជាមួយនឹងការអភិវឌ្ឍ​ និងកសាងផ្លូវនៅតាមបណ្តោយព្រំដែន​ ដែលបង្កើតបានការរីកចំម្រើនថ្មីបន្ថែមផង​ និងក្លាយជាខឿនការពារជាតិរឹងមាំយូរអង្វែងផងដែរ។ ផ្សាយ៖ កន ចំណាន

  • ប្រេស៊ីលបិទទីតាំងរោងចក្រ BYD ដែលកំពុងសាងសង់ ក្រោយរកឃើញថា កម្មកររស់នៅក្នុងស្ថានភាពដូច «ទាសករ»

    ប្រេស៊ីលបិទទីតាំងរោងចក្រ BYD ដែលកំពុងសាងសង់ ក្រោយរកឃើញថា កម្មកររស់នៅក្នុងស្ថានភាពដូច «ទាសករ»

    (បរទេស)៖ អាជ្ញាធរប្រេស៊ីលបានបញ្ឈប់ការសាងសង់រោងចក្រសម្រាប់រថយន្តអគ្គិសនី (EV) យក្សរបស់ចិន BYD ដោយនិយាយថាកម្មកររស់នៅក្នុងលក្ខខណ្ឌប្រៀបធៀបទៅនឹង «ទាសភាព» ឬហៅម្យ៉ាងទៀតថា «ភាពជាខ្ញុំគេ»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២៤។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានឱ្យដឹងថា កម្មករជាង ១៦០នាក់ត្រូវបានជួយសង្គ្រោះនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ កម្មករទាំងនោះ ត្រូវបានគេប្រទះឃើញថា បានរស់នៅក្នុងភាព «ថោកទាប» និង វេទនា ខណៈដែលលិខិតឆ្លងដែន និងប្រាក់បៀវត្សរ៍របស់ពួកគេត្រូវបានដកហូតដោយម្ចាស់ក្រុមហ៊ុនសាងសង់។ BYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធ ហើយនៅតែបន្តការប្តេជ្ញាចិត្តចំពោះ «ការអនុលោមតាមច្បាប់ពេញលេញជាមួយច្បាប់របស់ប្រទេសប្រេស៊ីល»។ រោងចក្រនេះគ្រោងនឹងដំណើរការនៅខែមីនា ឆ្នាំ ២០២៥ ហើយត្រូវបានកំណត់ថាជារោងចក្រ EV ដំបូងបង្អស់របស់ BYD ដែលមានទីតាំងនៅខាងក្រៅតំបន់អាស៊ី។ យោងតាមសម្ដីរបស់ព្រះរាជអាជ្ញាបានឲ្យដឹងថា កម្មករបានរស់នៅក្នុងស្ថានភាពមួយដែលលំបាក មានកន្លែងខ្លះពួកគេដេកដោយគ្មានពូក បន្ទប់ទឹកមួយប្រើប្រាស់គ្នារហូតដល់ជាង ៣០នាក់ ពួកគេត្រូវបានបង្ខំឲ្យក្រោកតាំងពីព្រលឹមដើម្បីត្រៀមធ្វើការ។ ស្ថានភាពនេះវាបានផ្ទុយពីលក្ខខណ្ឌដូចទាសភាព ដែលបានកំណត់ដោយច្បាប់ប្រេស៊ីល រួមមានការជាប់បំណុល និងការងារដែលបំពានសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ក្នុងនោះមានកម្មករជាច្រើនត្រូវបានគេកាត់ប្រាក់ឈ្នួល សម្រាប់ថ្លៃសេវាផ្សេងៗ ដោយមិនបានបញ្ជាក់ច្បាស់ថា…

  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គេត  (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ជួបសម្តែងការគួរសម និងជម្រាបលានៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកទី២៥ ខែធ្នូ ឆ្នាំ២០២៤៕
  • គណបក្សប្រឆាំងកូរ៉េខាងត្បូង ផ្អាកគម្រោងចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីស្តីទី

    គណបក្សប្រឆាំងកូរ៉េខាងត្បូង ផ្អាកគម្រោងចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីស្តីទី

    គណបក្សប្រឆាំងកូរ៉េខាងត្បូង ផ្អាកគម្រោងចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីស្តីទី គណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងបានប្តេជ្ញាកាលពីថ្ងៃអង្គារថានឹងចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតីស្តីទី Han Duck-soo ប៉ុន្តែបានផ្អាកផែនការ ហើយរង់ចាំរហូតដល់ចុងសប្តាហ៍នេះ ខណៈហានិភ័យនៃភាពមិនច្បាស់លាស់ផ្នែកនយោបាយផុងខ្លួនកាន់តែជ្រៅ។ ចំណាត់ការនេះធ្វើឡើងស្របពេលប្រទេសកំពុងធ្លាក់ក្នុងភាពចលាចលដោយសារការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ៣ ខែធ្នូ ដែលលោកបានស្តីបន្ទោសមួយផ្នែកលើទំនោររបស់បក្សប្រឆាំងក្នុងការចោទប្រកាន់ទម្លាក់តំណែងក្រុមមន្ត្រីរដ្ឋាភិបាល។ លោក Park Chan-dae ប្រធានសភារបស់គណបក្សប្រឆាំងប្រជាធិបតេយ្យ (DP) បាននិយាយថា គណបក្សនឹងរង់ចាំរហូតដល់ចុងសប្តាហ៍នេះ ដើម្បីសម្រេចថាតើត្រូវបន្តផែនការចោទប្រកាន់ទម្លាក់តំណែងលោក Han ដែរឬអត់។គណបក្សនេះបាននិយាយថា ខ្លួននឹងដាក់ចេញពង្រាងសេចក្ដីស្នើច្បាប់មួយ ដើម្បីចោទប្រកាន់លោក Han ។ គណបក្ស DP ដែលមានសំឡេងភាគច្រើនក្នុងសភាកំពុងចាត់វិធានការនេះ បន្ទាប់ពីលោក Han បានពន្យារពេលការចុះហត្ថលេខាលើច្បាប់ដើម្បីបើកការស៊ើបអង្កេតពិសេសមួយក្នុងករណីដាក់ច្បាប់អាជ្ញាសឹក ដែលបានបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol។ គណបក្សនេះបាននិយាយថាលោក Han កំពុងធ្វើសកម្មភាពប្រឆាំងឆន្ទៈប្រជាជនប្រកបដោយប្រសិទ្ធភាពជួយលោកYoon ដែលអំណាចរបស់លោកត្រូវបានព្យួរបន្ទាប់ពីសភាបានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងរូបលោកកាលពីថ្ងៃទី១៤ ខែធ្នូ។ នៅពេលសេចក្តីព្រាងច្បាប់ស្តីពីការចោទប្រកាន់ត្រូវបានដាក់ជូនបន្ទាប់មកដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសម័យប្រជុំពេញអង្គនោះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបោះឆ្នោតក្នុងរយៈពេលចាប់ពី ២៤ ទៅ ៧២ ម៉ោង។ប្រសិនបើលោក Han ត្រូវបានចោទប្រកាន់ រដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងស្ថិតក្នុងជួរបន្ទាប់ ដើម្បីដឹកនាំរដ្ឋាភិបាលជាប្រធានាធិបតីស្តីទី…

  • បុណ្យឆ្លងឆ្នាំ ថៃរំពឹងកើបលុយ១.៨ពាន់លានដុល្លារពីទេសចរណ៍

    បុណ្យឆ្លងឆ្នាំ ថៃរំពឹងកើបលុយ១.៨ពាន់លានដុល្លារពីទេសចរណ៍

    បាងកក៖ ប្រទេសថៃបានដាក់គោលដៅ ប្រមូលចំណូល ៦២ពាន់លានបាត ឬ ស្មើនឹង ១.៨ពាន់លានដុល្លារអាមេរិក ពីវិស័យទេសចរណ៍ អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី នេះបើយោងតាមលោក Thapanee Kiatphaibool ប្រធានអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ TAT។ គេហទំព័រ MSN បានចេញផ្សាយ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់សម្តីរបស់ ប្រធាន TAT រូបនេះ ដែលបានអះអាងថា ចំនួនភ្ញៀវទេសចរបរទេស ក្នុងអំឡុងពេលបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំ២០២៥ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១.៥៦លាននាក់ ហើយបង្កើតប្រាក់ចំណូលប្រមាណ ៤៥ពាន់លានបាត ក្នុងវិស័យទេសចរណ៍។ លោកក៏បានដាក់ក្តីរំពឹងខ្ពស់ពីទីផ្សារទេសចរក្នុងស្រុកផងដែរ ក្នុងនោះ មានការព្យាករណ៍ថា ទេសចរថៃប្រមាណ ៤.៤១លាននាក់ ចំណាយក្នុងចរន្តសេដ្ឋកិច្ច បង្កើតចំណូលពីវិស័យនេះ ចំនួន១៧ពាន់លានបាត។ ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានប្រកាសឲ្យឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ខែធ្នូដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៥ ដែលអាចជាកត្តាជំរុញទឹកចិត្តយ៉ាងខ្លាំង សម្រាប់ការធ្វើដំណើរ។ ប្រភពបានបញ្ចាក់ទៀតថា មានកត្តាផ្សេងទៀត ដែលត្រូវបានគេរំពឹងថា…

  • យោធាអាមេរិកបាញ់យន្តហោះចម្បាំងខ្លួនឯង

    យោធាអាមេរិកបាញ់យន្តហោះចម្បាំងខ្លួនឯង

    បរទេស៖ នាវាផ្ទុកមីស៊ីលអាមេរិក USS Gettysburg ដែលកំពុងធ្វើប្រតិបត្តិការ នៅលើសមុទ្រក្រហម បានច្រលំបាញ់ចំយន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួន ឈ្មោះ F/A-18 Hornet ប៉ុន្តែ អ្នកបើកយន្តហោះពីរនាក់ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរងរបួស ហើយត្រូវបានជួយសង្គ្រោះ នេះបើតាមគេហទំព័រ Skynews កាលពីថ្ងៃអាទិត្យ។ ការស៊ើបអង្កេតកំពុងដំណើរការ បន្ទាប់ពីកើតហេតុ ហើយយោធាអាមេរិកបានពិពណ៌នាថា ជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត ក្នុងការគំរាមកំហែងដល់ទាហានអាមេរិក មិនធ្លាប់មាន ក្នុងរយៈពេលជាងមួយឆ្នាំ ដែលយោធាអាមេរិក និងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុប កំពុងផ្តោតលើក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន ដែលកំពុងធ្វើការវាយប្រហារនាវាពាណិជ្ជកម្ម លើសមុទ្រក្រហម ដើម្បីជាការគាំទ្រដល់ប៉ាឡេស្ទីន នៅហ្គាហ្សា។ មិនទាន់មានការបញ្ជាក់ភ្លាមៗ ពីនាវា USS Gettysburg ដែលថា ច្រឡំ F/A-18 Hornet ជាយន្តហោះសត្រូវ ឬ យ៉ាងណានោះទេ ដោយគេដឹងថា កប៉ាល់នៅក្នុងក្រុមសមរភូមិរបស់អាមេរិក ជាទូទៅ ត្រូវបានភ្ជាប់ទំនាក់ទំនង ទាំងរ៉ាដា និងវិទ្យុ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ជាការកណ្តាលបាននិយាយថា នៅមុនពេលកើតហេតុកម្រនេះ នាវាចម្បាំង…

  • កសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត

    កសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត

    (ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយកញ្ញា Moonjung CHOI នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មគឺជារឿងចាំបាច់ និងយកចិត្តទុកដាក់បំផុត ជាពិសេសការពង្រឹងសមត្ថភាពរបស់មន្រ្តីកសិកម្មឃុំ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ ប្រមូលទិន្នន័យ និងផ្សព្វផ្សាយបច្ចេកទេស ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជា ស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ដែលអាចជួយដល់ប្រជាកសិករនូវបញ្ហាបច្ចេកទេស និងទីផ្សារ។ ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគម្រោងត្រូវគិតគូរផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ បានយល់ដឹងពីបច្ចេកទេសផ្សព្វផ្សាយដល់ប្រជាកសិករកាន់តែប្រសើរឡើងមួយកម្រិតទៀត និងមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញការងារ។ សម្រាប់សំណើកសាងហេដ្ឋារចនាសម្ព័ន្ធនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការងារនេះត្រូវមានផែនការច្បាស់លាស់ដោយគិតគូរស៊ីជម្រៅពីឈ្មោះនៃមហាវិទ្យាល័យ មានការគ្រប់គ្រងច្បាស់លាស់ និងអាចផ្តល់នូវទីផ្សារការងារបានទូលំទូលាយ សម្រាប់និស្សិតពេលបញ្ចប់ការសិក្សា ជាពិសេសក្រុមហ៊ុននាំចូលធាតុចូលកសិកម្ម និងបណ្តាក្រុមហ៊ុននានាផ្សេងទៀត ។ សូមជម្រាបជូនថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីរាយការណ៍ពីលទ្ធផលនៃការចុះសិក្សាស៊ីជម្រៅលើសំណើគម្រោង (Building of Integrated Agricultural Extension-Education-Research…

  • អ៊ីស្រាអែលបង្ហាញសព្វាវុធរឹបអូសបានពីក្រុមហេសបូឡា

    អ៊ីស្រាអែលបង្ហាញសព្វាវុធរឹបអូសបានពីក្រុមហេសបូឡា

    ហ៊្សេរុយសាឡឹម ៖ កងទ័ពអ៊ីស្រាអែលបង្ហាញសព្វាវុធ និងសម្ភារៈយោធាជាច្រើន ដែលខ្លួនបាននិយាយថា ជាកម្មសិទ្ធិរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ហើយត្រូវបានរឹបអូសដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលធ្វើប្រតិបត្តិការជើងគោកនៅភាគខាងត្បូងប្រទេសលីបង់។ អ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់កាលពីចុងខែកញ្ញា បន្ទាប់ពីជិតមួយឆ្នាំនៃការបាញ់ផ្លោងឆ្លងព្រំដែន ដែលចាប់ផ្តើមដោយក្រុមហេសបូឡា ដើម្បីជាការគាំទ្រដល់ក្រុមហាម៉ាស ក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ ប៉ុន្តែបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាលីបង់ បានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ប៉ុន្តែភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភម្តងហើយម្តងទៀតលើបទឈប់បាញ់នេះ។ ការលុកលុយរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឡើងនៅថ្ងៃទី១ ខែតុលា បង្កជាជម្លោះពេញទំហឹងនៅមជ្ឈិមបូព៌ា។ ជាលទ្ធផល មនុស្សជាង ៣,៨០០នាក់ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបង្កើនយុទ្ធនាការវាយលុកនៅថ្ងៃទី១៦ ខែកញ្ញា នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលលីបង់។ ប្រភពមួយបានឱ្យដឹងថា ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ប្រហែលជាបានបាត់បង់មនុស្សរហូតដល់ ៤,០០០នាក់ ដែលនេះជាចំនួនច្រើនជាង ១០ដងនៃចំនួនមនុស្សដែលបានសម្លាប់នៅក្នុងសង្គ្រាមឆ្នាំ ២០០៦ របស់ខ្លួនជាមួយអ៊ីស្រាអែលក្នុងរយៈពេលមួយខែ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

    សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង (Le Haoi Trung) សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។ សម្តេចតេជោ បានស្វាគមន៍ និង ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងចូលរួមចំណែកពូនជ្រុំនូវទំនាក់ទំនងដ៏ល្អ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រង់ជ្រោយរវាងគណបក្ស និងប្រទេសទាំងពីរឱ្យឡើងមួយកម្រិតទៀត។ ឯកឧត្តម ឡេ ហាយជុង បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង និងការអរគុណដែល សម្តេច បានអនុញ្ញាតឱ្យ ឯកឧត្តម និងសហការី បានចូលជួបសម្ដែងការគួរសម ។ ឯកឧត្តមក៏បានពាំនាំជូន សម្តេចតេជោ នូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម To Lam អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម Luong Cuong ប្រធានរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្រ្តី Pham Minh Chinh ។ ឯកឧត្តម…

  • បារាំង បង្កើតបានរដ្ឋាភិបាលថ្មី ជាមួយនឹងសមរភូមិកញ្ចប់ថវិកាជិតមកដល់  ប្រទេសបារាំង បានបើកបង្ហាញនូវរដ្ឋាភិបាលថ្មីកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ដែលមានសមាសភាពពីអតីតរដ្ឋមន្ត្រី និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើន ដែលលោកនាយករដ្ឋមន្ត្រី ហ្រ្វង់ស្វ័រ បាយរូ (Francois Bayrou) សង្ឃឹមថានឹងអាចទប់ទល់សមរភូមិនៃការអនុម័តគម្រោងថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស និងទប់ស្កាត់វិបត្តិនយោបាយរបស់ប្រទេស។

    បារាំង បង្កើតបានរដ្ឋាភិបាលថ្មី ជាមួយនឹងសមរភូមិកញ្ចប់ថវិកាជិតមកដល់ ប្រទេសបារាំង បានបើកបង្ហាញនូវរដ្ឋាភិបាលថ្មីកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ដែលមានសមាសភាពពីអតីតរដ្ឋមន្ត្រី និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើន ដែលលោកនាយករដ្ឋមន្ត្រី ហ្រ្វង់ស្វ័រ បាយរូ (Francois Bayrou) សង្ឃឹមថានឹងអាចទប់ទល់សមរភូមិនៃការអនុម័តគម្រោងថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស និងទប់ស្កាត់វិបត្តិនយោបាយរបស់ប្រទេស។

    បារាំង បង្កើតបានរដ្ឋាភិបាលថ្មី ជាមួយនឹងសមរភូមិកញ្ចប់ថវិកាជិតមកដល់ ប្រទេសបារាំង បានបើកបង្ហាញនូវរដ្ឋាភិបាលថ្មីកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ដែលមានសមាសភាពពីអតីតរដ្ឋមន្ត្រី និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើន ដែលលោកនាយករដ្ឋមន្ត្រី ហ្រ្វង់ស្វ័រ បាយរូ (Francois Bayrou) សង្ឃឹមថានឹងអាចទប់ទល់សមរភូមិនៃការអនុម័តគម្រោងថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស និងទប់ស្កាត់វិបត្តិនយោបាយរបស់ប្រទេស លោក អេរីក លូមបាត (Eric Lombard) វ័យ ៦៦ឆ្នាំ ប្រមុខមូលនិធិផ្នែកវិនិយោគរបស់រដ្ឋាភិបាលបារាំង បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយធ្វើការជាមួយ លោកស្រី អាមីលី ដឺ ម៉ុងឆាឡាំង (Amélie de Montchalin) ជារដ្ឋមន្ត្រីថវិកា។ អ្នកទាំងពីរនឹងត្រូវចាប់ផ្តើមការងារភ្លាមៗជាមួយលោក Bayrou លើការអនុម័តច្បាប់ថវិកាឆ្នាំ២០២៥ បន្ទាប់ពីការរុញច្រានរបស់សភា ជុំវិញសំណើច្បាប់ដែលបាននាំឱ្យមានការផ្តួលរំលំលោកអតីតនាយករដ្ឋមន្ត្រី មីស្ហែល បានីញ៉េ (Michel Barnier)។ ក្រុមថ្មីរបស់លោក Bayrou នឹងស្ថិតក្រោមសម្ពាធភ្លាមៗក្នុងការកាត់បន្ថយឱនភាព ដែលរំពឹងថានឹងបញ្ចប់ឆ្នាំនេះនៅតួលេខលើសពី ៦% នៃផលិតផលក្នុងស្រុកសរុប។ សភាកំពុងសម្រាករហូតដល់ថ្ងៃទី១៣ មករា ហើយនៅពេលសមាជិកសភាត្រលប់មកវិញ លោក Bayrou…