Category: ព័ត៌មានជាតិ​

  • នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សា

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សា

    បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងមហាសេដ្ឋី, អ្នកនយោបាយចាស់វស្សា និងជាអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាទីប្រឹក្សាផ្ទាល់របស់លោក សម្រាប់ពេលដែលលោកក្លាយជាប្រធានអាស៊ាន នៅឆ្នាំក្រោយ នេះបើតាមកាសែត VNexpress។ លោក អាន់វ៉ា បាននិយាយថា តួនាទីរបស់លោក ថាក់ស៊ីន ក្នុងអំឡុងពេលដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងស្ថិតក្នុងសមត្ថភាពក្រៅផ្លូវការមួយ រួមជាមួយនឹងទីប្រឹក្សា មកពីប្រទេសមួយចំនួន ទៀត ក្នុងចំណោមរដ្ឋសមាជិក ទាំង១០ របស់ប្លុកនេះ។ លោក Anwar បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងអំឡុងពេលមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីពៅ របស់លោកថាក់ស៊ីន និងជាសមាជិកទីបួននៃគ្រួសាររបស់ពួកគេ ដែលកាន់មុខតំណែងនយោបាយកំពូល របស់ប្រទេសថៃ។ លោក Anwar បាននិយាយអំពីលោក Thaksin ក្នុងអំឡុងសន្និសីទកាសែតរួម ជាមួយលោកស្រីPaetongtarn ថា «សូមអរគុណចំពោះការយល់ព្រមចំពោះរឿងនេះ ព្រោះយើងត្រូវការអត្ថប្រយោជន៍ កើតចេញពីបទពិសោធន៍ របស់រដ្ឋបុរស បែបនេះ»។ លោក…

  • វៀតណាមដាក់គោលដៅស្រូបទាញទេសចរបរទេស២៣លាននាក់ នៅឆ្នាំ២០២៥

    វៀតណាមដាក់គោលដៅស្រូបទាញទេសចរបរទេស២៣លាននាក់ នៅឆ្នាំ២០២៥

    ហាណូយ ៖ កាសែត VNexpress បានចេញផ្សាយថា វៀតណាមបានកំណត់គោលដៅ ស្វាគមន៍ភ្ញៀវអន្តរជាតិ ចន្លោះពី ២២ ទៅ ២៣លាននាក់ នៅឆ្នាំក្រោយ កើនឡើង ២៨% បើធៀបនឹងតួលេខ នៅឆ្នាំ២០២៤នេះ។ ថ្លែងនៅក្នុងសន្និសីទ​មួយ កាលពីថ្ងៃព្រហស្បតិ៍ លោក ​Pham Van Thuy អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម បានមានប្រសាសន៍ថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងកំណើន GDP ឬ ផលិតផលក្នុងស្រុកសរុប ដោយបានបង្កើតការងារជាច្រើន និងលើកកំពស់គុណភាពជីវិតរបស់ប្រជាជន។ លោកថា នៅឆ្នាំ២០២៥ វិស័យនេះ មានគោលបំណងស្តារឡើងវិញ យ៉ាងពេញលេញ ឲ្យដល់កម្រិត មុនការរាតត្បាតជំងឺ។ វៀតណាមត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុប ចន្លោះពី ១៧លាននាក់ ទៅ ១៧លាន៥សែននាក់ នៅឆ្នាំ២០២៤នេះ។ គិតត្រឹមខែវិច្ឆិកា ប្រទេសវៀតណាមបានកត់ត្រា ពីការមកដល់របស់ភ្ញៀវអន្តរជាតិ ចំនួន ១៥លាន៨សែននាក់ និងទទួលបានប្រាក់ចំណូល ពីវិស័យទេសចរណ៍ ចំនួន ២៩ពាន់លានដុល្លារ៕ ប្រភពពី…

  • Volkswagen នឹងកាត់បន្ថយការងារ ៣៥,០០០កន្លែង

    Volkswagen នឹងកាត់បន្ថយការងារ ៣៥,០០០កន្លែង

    បរទេស៖ ក្រុមហ៊ុនផលិតឡានដ៏ធំ របស់ប្រទេសអាល្លឺម៉ង់ Volkswagen នឹងកាត់បន្ថយការងារបុគ្គលិក ចំនួន ៣៥,០០០នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០៣០។ តំណាងក្រុមហ៊ុនផលិតរថយន្ត Volkswagen បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារប្រហែល ៣៥,០០០កន្លែង នៅក្នុងប្រទេសអាឡឺម៉ង់ នៅឆ្នាំ ២០៣០ ក្រោមកិច្ចព្រមព្រៀងមួយ ដែលធ្វើឡើង ជាមួយសហជីព។ ផែនការនេះមានគោលបំណងសន្សំប្រាក់ ពីការចំណាយរបស់ក្រុមហ៊ុន ចំនួន៤ពាន់លានអឺរ៉ូ ឬស្មើនឹង ៤.២ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ លោក Thomas Schaefer នាយកប្រតិបត្តិ នៃក្រុមហ៊ុនរថយន្តយក្ស Volkswagen ដែលរងគ្រោះដោយវិបត្តិនៅប្រទេសអាល្លឺម៉ង់ មានប្រសាសន៍ថា សហជីព IG Metall និងក្រុមហ៊ុនផលិតរថយន្តរបស់លោក បានឈានដល់ «កិច្ចព្រមព្រៀងដ៏ល្អ» បន្ទាប់ពីមានការចរចា រយៈពេល៥ថ្ងៃ។ កិច្ចព្រមព្រៀងនេះ ពាក់ព័ន្ធនឹងផែនការសន្សំប្រាក់ ច្រើនពាន់លានអឺរ៉ូ ដែលបង្ហាញពីការបាត់បង់ការងារ នាពេលអនាគត ប៉ុន្តែ រារាំងការបិទរោងចក្រសំខាន់ៗ ភ្លាមៗ។ ក្រុមហ៊ុន Volkswagen បានចេញសេចក្តីថ្លែងការណ៍មួយ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិសសិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិសសិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២)

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាអាហារសាមគ្គី ជាមួយ សមាជិក សមាជិកា សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) នាល្ងាចថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC)។ ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានប្រសាសន៍ថា ពិធីនេះធ្វើឡើងដើម្បីបង្កនូវឱកាសជូនថ្នាក់ដឹកនាំយុវជន សមាជិក សមាជិកា បញ្ញវ័ន្ត និស្សិតមកពីតាមបណ្តាសមាគមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋទាំង១២ ទាំងជំនាន់មុននិងជំនាន់ក្រោយ បានជួបជុំនិងសំណេះសំណាល រឹតចំណងមិត្តភាព សាមគ្គីភាព និងបន្តស្មារតី សាមគ្គី រួបរួមគ្នា វេញជាធ្លុងមួយ បំពេញការងារស្ម័គ្រចិត្តជួយដល់និស្សិត ប្រជាជន និងសង្គមជាតិ ។ នាពេលកន្លងមកសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា (ក្រុម២២) មានគោលដៅធំៗ ចំនួន៣ រួមមាន៖ (១) បណ្តុះបណ្តាលការសិក្សា…

  • នាយករដ្ឋមន្ត្រីថៃស្ថិតក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្ដី Forbes

    នាយករដ្ឋមន្ត្រីថៃស្ថិតក្នុងចំណោមស្ត្រីមានឥទ្ធិពលបំផុតរបស់ទស្សនាវដ្ដី Forbes

    បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានជាប់ចំណាត់ថ្នាក់ទី ២៩ ក្នុងបញ្ជីទស្សនាវដ្តីអាមេរិក Forbes ឆ្នាំ២០២៤ ជាស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ពិភពលោក នេះបើតាមកាសែត VNepxress។ បើតាមប្រភពបានឲ្យដឹងថា ទស្សនាវដ្តី Forbes ដែលជាការបោះពុម្ពផ្សាយពាណិជ្ជកម្ម និងហិរញ្ញវត្ថុឈានមុខគេក៏បានផ្តល់ចំណាត់ថ្នាក់ដល់លោកស្រីថា ជាស្ត្រីមានឥទ្ធិពលបំផុតទីបី នៅអាស៊ី ផងដែរ។ ការទទួលស្គាល់នេះ បង្ហាញពីការរួមចំណែករបស់លោកស្រី ក្នុងនាមនាយករដ្ឋមន្ត្រីជាស្ត្រីក្មេងបំផុតរបស់ប្រទេសថៃ និងការយកចិត្តទុកដាក់ របស់លោកស្រី ក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់ជាតិ ចាប់តាំងពីចូលកាន់តំណែង។ រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី លោកស្រី Jiraporn Sinthuprai បានសរសើរពីសមិទ្ធិផលរបស់លោកស្រី Paetongtarn ដោយលើកឡើងពីការដឹកនាំប្រកបដោយលទ្ធផល របស់លោកស្រី ក្នុងអំឡុងពេលទឹកជំនន់រីករាលដាលនៅតាមបណ្តាខេត្តនានា និងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះឧបទ្ទវហេតុ ភ្លើងឆេះរថយន្តសាលា ដ៏សោកនាដកម្ម។ រដ្ឋបាលរបស់លោកស្រី បានដាក់ចេញនូវគោលនយោបាយដែលមានឥទ្ធិពល រួមមាន ការព្យួរបំណុល រយៈពេល ៣ ឆ្នាំសម្រាប់កសិករ, ការចូលប្រទេស ដោយគ្មានទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍ និងកម្មវិធីស្តារសេដ្ឋកិច្ច ផ្តល់ប្រាក់ ១ម៉ឺនបាត…

  • ខេត្តស្ទឹងត្រែង ទិន្នផលត្រីឆ្នាំនេះមានការកើនឡើង

    ខេត្តស្ទឹងត្រែង ទិន្នផលត្រីឆ្នាំនេះមានការកើនឡើង

    ស្ទឹងត្រែង៖ឆ្នាំ២០២៤នេះ នៅខេត្តស្ទឹងត្រែង ទិន្នផលត្រីប្រមូល​បាន​កើនឡើងចំនួន២០៩តោន ស្មើនឹង៤,៩៧ភាគរយ បើធៀបនឹងឆ្នាំ​២០២៣។ ដោយឡែកបទល្មើសនេសាទ ក៏មានការថយចុះគួរឱ្យ​កត់សម្គាល់ ដែលកត្តាទាំងនេះបាន​បង្ហាញ​ឱ្យឃើញពីការខិតខំរួម​គ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយមានការចូលរួមពី​អាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និង​មន្ត្រីជំនាញរដ្ឋបាលជលផលស្ទឹងត្រែង ។ លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹង​ថា គិតពីរខែមករាដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬ ផលត្រី​ប្រមូលបានពីដែននេសាទធម្មជាតិ មានចំនួន ៤ ៤១៥តោន ពោល​កើនឡើងជាងឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧ភាគរយ។លោកបន្តថា លទ្ធផលនេះ គឺបានមកពីការចូលរួមទប់ស្កាត់ និង​បង្ក្រាបបទល្មើស​ជលផលយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន កងកម្លាំង​ប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ។ ក្នុងរយៈពេលនេះដែរ លទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ ដោយ​ដកហូតសម្ភារៈល្មើសមួយចំនួនធំ ក្នុងនោះ មង​ដែលនេសាទ​ក្នុងតំបន់​ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ ៧០០ម៉ែត្រ ,សន្ទូច​រនងនេសាទក្នុងតំបន់អភិរក្ស​សត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥៥ ៤៣៣ផ្លែ ,ទូក៨គ្រឿង ,ទូកម៉ាស៊ីន៩គ្រឿង ,ក្បាលឆក់(អាំងវែទ័រ)​៤គ្រឿង ដងឆក់២គ្រឿង ,អាវុធកែច្នៃ១គ្រឿង…

  • សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ
  • តុក្កតាយក្ស Squid Game បង្ហាញខ្លួនលើទន្លេចៅ ប្រាយ៉ា

    តុក្កតាយក្ស Squid Game បង្ហាញខ្លួនលើទន្លេចៅ ប្រាយ៉ា

    បាងកក ៖ តុក្កតាយក្ស នៃខ្សែភាពយន្តកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ Squid Game បានជិះទូកកម្សាន្ត នៅតាមដងទន្លេ Chao Prayer ស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសុក្រ។ រូបសំណាក Young-hee កម្ពស់ ១២ ម៉ែត្រ ដែលជាតុក្កតា ដ៏ល្បីល្បាញ មាននៅក្នុងខ្សែភាពយន្ត ក្រោមចំណងជើងថា Squid Game របស់ក្រុមហ៊ុន Netflix បានជិះទូកកម្សាន្ត នៅមុខប្រាសាទ វត្ត អារុណ (Wat Arun) ដ៏សំខាន់របស់ទីក្រុងបាងកក នៃទន្លេ Chao Prayer មុនពេលត្រូវផ្សព្វផ្សាយ ជាសកល នៃខ្សែភាពយន្ត Squid Game វគ្គ២ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ បើតាមកាសែត Bangok Post បានឲ្យដឹងថា សម្រាប់ Squid Game…

  • ម៉ាឡេស៊ីបន្តស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួន ១០ ឆ្នាំមុន

    ម៉ាឡេស៊ីបន្តស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួន ១០ ឆ្នាំមុន

    បរទេស ៖ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយ កាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្ត្រីបានយល់ព្រមលើសំណើ ដើម្បីចាប់ផ្តើមការស្វែងរកជាថ្មី សម្រាប់ជើងហោះហើរ MH370 របស់ម៉ាឡេស៊ី ដែលបានបាត់ខ្លួន យ៉ាងអាថ៌កំបាំង កាលពី ១០ឆ្នាំមុន។ លោករដ្ឋមន្ត្រី Anthony Loke បានប្រាប់អ្នកយកព័ត៌មានថា «សំណើសម្រាប់ប្រតិបត្តិការរុករកដោយក្រុមហ៊ុន Ocean Infinity គឺជាសំណើដ៏រឹងមាំមួយ ហើយសមនឹងទទួលបានការពិចារណា ឲ្យធ្វើ»។ លោកបាននិយាយថា កាលពីថ្ងៃទី ១៣ ខែធ្នូ រដ្ឋាភិបាលបានយល់ព្រម ជាគោលការណ៍ ដើម្បីទទួលយកសំណើ ពីក្រុមហ៊ុន Ocean Infinity ដែលជាក្រុមហ៊ុន មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដើម្បីបន្តការស្វែងរក នៅក្នុងតំបន់ថ្មីមួយ ដែលប៉ាន់ស្មានថា មានទំហំ ១៥,០០០គីឡូម៉ែត្រការ៉េ នៅភាគខាងត្បូង ស្ថិតនៅមហាសមុទ្រឥណ្ឌា។ គួររម្លឹកថា យន្តហោះ Boeing 777 បានបាត់ពីអេក្រង់រ៉ាដា ដែលផ្ទុកមនុស្សចំនួន ២៣៩ នាក់ កាលពីថ្ងៃទី៨ ខែមីនា…

  • នារីៗវៀតណាមបន្លំខ្លួនធ្វើជាអ្នករកស៊ីផ្លូវភេទខុសច្បាប់នៅឥណ្ឌូណេស៊ី

    នារីៗវៀតណាមបន្លំខ្លួនធ្វើជាអ្នករកស៊ីផ្លូវភេទខុសច្បាប់នៅឥណ្ឌូណេស៊ី

    បរទេស៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ប្រទេសឥណ្ឌូនេស៊ីបានឃាត់ខ្លួនស្ត្រីវៀតណាម ចំនួន១២នាក់ ពីបទប្រើប្រាស់ទិដ្ឋាការទេសចរណ៍ខុសច្បាប់ ធ្វើការជាអ្នករកស៊ីផ្លូវភេទ ដោយបានបំពានច្បាប់អន្តោប្រវេសន៍ របស់ប្រទេសឥណ្ឌូនេស៊ី នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។ ប្រភពបានចេញផ្សាយថា ក្រុមស្ត្រីទាំងនេះត្រូវបានចាប់ខ្លួន នៅទីក្រុង Muara Karang ភាគខាងជើង រដ្ឋធានីJakarta។ ពួកគេបានចូលប្រទេសឥណ្ឌូនេស៊ី តាមរយៈកម្មវិធីលើកលែងទិដ្ឋាការ ហើយបានបំពានមាត្រា ១២២ នៃច្បាប់អន្តោប្រវេសន៍ ឆ្នាំ២០១១ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី។ លោក Yuldi Yusman ប្រធានផ្នែកឃ្លាំមើល និងអនុវត្តច្បាប់ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននិយាយថា «ពួកគេបានទៅធ្វើវិស្សមកាល នៅប្រទេសឥណ្ឌូនេស៊ី ហើយមិនមែនជាផ្នែកនៃក្រុមទេសចរណ៍ណាមួយនោះទេ។ ប៉ុន្តែ ពួកគេបានក្លាយទៅជាអ្នករកស៊ីផ្លូវភេទ នៅទីនោះ» នេះបើតាមការចុះផ្សាយរបស់កាសែត The Jakarta Post។ លោក Yusman បានបង្ហាញថា ការផ្តល់ព័ត៌មាន ជាសាធារណៈ នាំឱ្យមានការស៊ើបអង្កេត រយៈពេលមួយខែ ទើបឈានដល់ការវាយឆ្មក់ កាលពីសប្តាហ៍មុន។ ស្ត្រីទាំងនោះត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាលជាច្រើន រួមទាំង ការនិរទេសខ្លួនចេញ និងបំរាមមិនឱ្យចូលប្រទេសឥណ្ឌូនេស៊ី…