Category: ព័ត៌មានជាតិ
-

ប្រកាសចូលកាន់មុខតំណែងអភិបាលរងខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌ នៃ រាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋប្រមាណ ៨២% ។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់បែបនេះ ក្នុងពិធីប្រកាសតែងតាំង ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ១៤រូប ចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានកោតសរសើរ និងអរគុណ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ ។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ៖ ទោះបី…
-

លោក Putinនិយាយថា ទីក្រុងមូស្គូខិតជិតដល់គោលដៅនៅអ៊ុយក្រែន ខណៈវាយរុលចូលសមរភូមិមុខរាល់ថ្ងៃ
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា រុស្ស៊ីខិតកាន់តែជិតសម្រេចបានគោលដៅរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែនហើយ និងថាកងកម្លាំងរបស់លោកកំពុងវាយរុលចូលសមរភូមិមុខជារៀងរាល់ថ្ងៃ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទប្រចាំឆ្នាំរយៈពេល៤ម៉ោង លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានប្រកាសថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក Donald Trumpពិភាក្សាពីការបញ្ចប់សង្រ្គាមដែលអាចធ្វើទៅបាន។ លោកបាននិយាយថា គ្រឿងបរិក្ខាយោធារបស់អ៊ុយក្រែនជិតអស់ហើយ ដោយបន្ថែមថា កងកម្លាំងរុស្ស៊ីកំពុងសម្រុកវាយរុលទៅមុខ ហើយសត្រូវមិនអាចកាន់កាប់មូលដ្ឋានរបស់ខ្លួនបានទេ។ លោកប្រធានាធិបតីដែលបានបង្ហាញខ្លួនក្នុងស្មារតីល្អ បាននិយាយទន្ទឹមនឹងសម្ព័ន្ធយោធាណាតូ និងក្រុមមេដឹកនាំអឺរ៉ុបបានជួបជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងទីក្រុងព្រុចសែលក្នុងការជំរុញមួយដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពដែលលោក Trump បានសន្យាថានឹងសម្រេចបាននៅពេលលោកត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញ។ មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយថាសង្គ្រាមមានភាពស្មុគស្មាញ ប៉ុន្តែយើងកាន់តែខិតទៅជិតការដោះស្រាយភារកិច្ចចម្បងរបស់យើងនៃប្រតិបត្តិការសឹកពិសេសនៅក្នុងសង្រ្គាមអ៊ុយក្រែន ។ ទោះយ៉ងណាក៏ដោយ លោកបានព្រមានថា រុស្ស៊ីនឹងត្រូវទទួលបានសន្តិភាពយូរអង្វែង នៅក្នុងប្រទេសអ៊ុយក្រែន ព្រោះបទឈប់បាញ់រយៈពេលខ្លី នឹងអនុញ្ញាតឱ្យខ្មាំងសត្រូវអាចផ្គត់ផ្គង់ឡើងវិញបាន៕
-

លោក Putin និយាយថារុស្ស៊ីគួរតែបានវាយលុកអ៊ុយក្រែនឱ្យឆាប់ជាងនេះ ខណៈលើកឡើងពីលទ្ធភាពចរចាសន្តិភាព
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូ សប្ដាហ៍នេះថា រុស្ស៊ីគួរតែចាប់ផ្តើមអ្វីដែលខ្លួនហៅថាជាប្រតិបត្តិការសឹកពិសេស នៅអ៊ុយក្រែន ឱ្យបានឆាប់ជាងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគួរតែរៀបចំឱ្យបានល្អជាងនេះ។ លោក Putin បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីត្រូវបានសួរថាតើលោកនឹងធ្វើអ្វី ប្រសិនបើលោកអាចត្រលប់ទៅរកពេលវេលាកាលពីដើមឆ្នាំ ២០២២វិញ ហើយនឹងផ្លាស់ប្តូរអ្វី។ មេដឹកនាំកំពូលរុស្ស៊ីរូបនេះបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការដោយគ្មានការរៀបចំជាពិសេសណាមួយនោះទេ ដោយសារតែមិនអាចទៅទ្រាំរង់ចាំមើលស្ថានភាពកាន់តែយ៉ាប់យ៉ឺនតទៅទៀតបាន។ នៅពេលសួរថាតើជម្លោះបានផ្លាស់ប្តូររូបលោកដោយរបៀបណា លោក Putin បាននិយាយថាឥឡូវនេះលោកលែងសូវនិយាយលេងច្រើន ហើយស្ទើរតែលែងចង់សើចទៀតផង។ លោក បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈជួបជាមួយប្រធានាធិបតីជាប់ឆ្នោតលោកTrump ប្រសិនបើលោកTrump ចង់បាន បន្ទាប់ពីខានមានទំនាក់ទំនងជាមួយគ្នារយៈពេល៤ឆ្នាំ។ ទោះបីមានការរិះគន់លើសង្រ្គាម និងការដណ្ដើមកាន់កាប់ទឹកដីក្នុងប្រទេសអ៊ុយក្រែនក៏ដោយក៏លោកបានបើកទ្វារចំហសម្រាប់ការចរចាសន្តិភាពដែលនឹងត្រូវការការសម្របសម្រួលបញ្ចប់ជម្លោះនេះដែរ៕
-

អតីតប្រធានាធិបតីបារាំង Nicolas Sarkozy ចាញ់ការប្តឹងឧទ្ធរណ៍ចំពោះអំពើពុករលួយ ហើយនឹងត្រូវឃុំខ្លួនក្នុងផ្ទះជាមួយខ្សែដៃតាមដានអេឡិចត្រូនិក
បរទេស៖ តុលាការកំពូលរបស់ប្រទេសបារាំងសម្រាប់សំណុំរឿងរដ្ឋប្បវេណី និងឧក្រិដ្ឋកម្ម កាលពីថ្ងៃពុធបានតម្កល់សាលក្រមប្រឆាំងនឹងអតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ពីបទពុករលួយ និងការប្រើប្រាស់ឥទ្ធិពល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅឆ្នាំ២០២១ តុលាការជាន់ទាបបានរកឃើញថាលោក Sarkozy និងអតីតមេធាវីរបស់លោកគឺ Thierry Herzog ក្នុងឆ្នាំ២០១៤ បានបង្កើត “កតិកាសញ្ញាអំពើពុករលួយ” ជាមួយចៅក្រម Gilbert Azibert ដើម្បីទទួលបាននិងចែករំលែកព័ត៌មានអំពីការស៊ើបអង្កេតផ្លូវច្បាប់មួយផ្សេងទៀតពាក់ព័ន្ធនឹងអតីតប្រធានាធិបតី, នេះបើយោងតាមកាសែតបារាំង Le Monde។ ដោយរកឃើញថា លោក Sarkozy មានពិរុទ្ធ តុលាការបន្ទាប់មកបានកាត់ទោស ៣ ឆ្នាំ សម្រាប់លោក Sarkozy ក្នុងអំឡុងពេលដែលគាត់នឹងត្រូវឃុំខ្លួនក្នុងផ្ទះរយៈពេលមួយឆ្នាំជាមួយនឹងការភ្ជាប់ខ្សែដៃតាមដានអេឡិចត្រូនិក។ លោក Sarkozy បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសនៅឆ្នាំ២០២១ ។ នៅឆ្នាំ២០២៣ សាលាឧទ្ធរណ៍ទីក្រុងប៉ារីសបានតម្កល់សាលក្រមចាត់ទុកជាបានការដដែល។ ផ្ទាំងពាណិជ្ជកម្ម ជាមួយនឹងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ Cour de Cassation កាលពីថ្ងៃពុធ លោក Sarkozy បានក្លាយជាអតីតប្រធានាធិបតីបារាំងដំបូងគេដែលត្រូវបានកាត់ទោសពីបទពុករលួយ…
-

លោក Blinken ៖ មកទល់ពេលនេះ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង ១០០ពាន់លានដុល្លារ ហើយទៅឲ្យអ៊ុយក្រែន
បរទេស ៖ យោតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងជំនួយយោធាប្រមាណ១០០ ពាន់លានដុល្លារ ដល់ទីក្រុងគៀវ ចាប់តាំងពីមានការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ក្នុងនោះដែរលោកបានប្រាប់ ក្រុមប្រឹក្សាទំនាក់ទំនង បរទេស នៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធថា ប្រាក់ភាគច្រើន ត្រូវបានចំណាយនៅខាង ក្នុងសហរដ្ឋអាមេរិកលើការ ផលិតវិស័យការពារជាតិ។ ការប្រកាសនេះបានធ្វើឡើងចំពេល ដែលកិច្ចខិតខំប្រឹង ប្រែងនាពេលថ្មីៗនេះ ដោយរដ្ឋបាល ដែលកំពុងបន្តរបស់ប្រធានាធិបតី អាមេរិកលោក Joe Biden ដើម្បីចំណាយរាល់ប្រាក់ដុល្លារ ដែលបែងចែកដោយសភាមុនពេល ចាកចេញពីតំណែងក្នុងខែមករា។ លោកបានបញ្ជាក់បែបនេះថា ៖ យើងបានចំណាយប្រាក់យ៉ាងច្រើនលើអ៊ុយក្រែន និងការពារអ៊ុយក្រែន ប្រហែលជា១០០ពាន់លានដុល្លារមកហើយ ។ សម្ព័ន្ធមិត្ត និងដៃគូរបស់យើង ពួកគេបានចំណាយ ប្រហែល១៥០ពាន់លានដុល្លារដែរ។ ផ្ទាំងពាណិជ្ជកម្ម លោកបានបន្តអះអាងថា ពលរដ្ឋអាមេរិក ពិតជាបានទទួលផលពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់អាវុធដល់អ៊ុយក្រែនព្រោះការងារថ្មីៗ ជាច្រើនត្រូវបានបង្កើតឡើង នៅអាមេរិកដើម្បីផលិតសព្វាវុធបន្ថែមទៀត៕ ប្រែសម្រួល៖ស៊ុនលី…
-

គោលការណ៍ណែនាំទប់ស្កាត់ព័ត៌មានមិនពិតសកលរបស់ TikTok អាចអនុវត្តបានសម្រាប់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា
បរទេស ៖ TikTok គឺជាភ្លេតហ្វមដែលមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ពួកគេ។ យើងខិតខំធ្វើការដើម្បីរក្សាសុវត្ថិភាព កន្លែងដែលមានភាពឆ្នៃប្រឌិតដែលអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការស្វែងរកមាតិកាថ្មីៗ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងរលូន។ ជាក់ស្តែង ប្រទេសកម្ពុជាជាប្រទេសដែលមានអ្នកបង្កើតមាតិកាតាមភេ្លតហ្វម TikTok ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ក្រុមហ៊ុន TikTok ចាប់ដៃគូជាមួយអ្នកជំនាញសកល (រួមទាំងកម្មវិធីពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិតជាសកលរបស់យើង) ក្នុងការការពារសហគមន៍ពីព័ត៌មានមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃនិន្នាការព័ត៌មានមិនពិត និងជម្រុញសហគមន៍អ្នកប្រើប្រាស់ទទួលបានព័ត៌មានផ្លូវការពិតប្រាកដ។ គោលការណ៍ណែនាំអំពីសហគមន៍របស់ TikTok មានជាភាសាខ្មែរដែល ហាមខាត់ខ្លឹមសារ ឬមាតិកាមិនត្រឹមត្រូវ បំភ័ន្តឬមិនពិតដែលអាចបង្កគ្រោះថ្នាក់ដល់បុគ្គល ឬសង្គមដោយមិនគិតពីចេតនារបស់អ្នកបង្ហោះឡើយ។ នេះរួមបញ្ចូលមិនត្រឹមតែការប៉ះពាល់ដល់បុគ្គលប៉ុណ្ណោះទេ តែថែមទាំងអាចប៉ះពាល់ដល់សង្គមផងដែរ ដូចជាការធ្វើឱ្យខូចទំនុកចិត្តក្នុងការបោះឆ្នោត ឬគំនិតផ្តួចផ្តើមអំពីសុខភាពសាធារណៈជាដើម។ គោលការណ៍ណែនាំំអំពីព័ត៌មានមិនពិត ក្រុមហ៊ុន TikTok មានគោលការណ៍តឹងតែង ជុំវិញប្រភេទព័ត៌មានមិនពិតដូចជា ផ្នែកវេជ្ជសាស្រ្ត បម្រែបម្រួលអាកាសធាតុ និងព័ត៌មានអំពីការបោះឆ្នោត ក៏ដូចជាមាតិកាបំភ័ន្តដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ទ្រឹស្តីសមគំនិត និងបញ្ហាសុវត្ថិភាពសាធារណៈដូចជា គ្រោះមហន្តរាយធម្មជាតិជាដើម។ ដោយអនុលោមតាម គោលការណ៍សហគមន៍ របស់ TikTok (ដែលរួមបញ្ចូលការប្តេជ្ញាចិត្តការពារសិទ្ធិមនុស្សក្នុងការការពារការបញ្ចេញមតិ ខណៈពេលដែលការពារការបង្កគ្រោះថ្នាក់) គោលការប្រើប្រាស់របស់ភ្លេតហ្វមនេះបង្ហាញអំពីលទ្ធផលនៃការអនុវត្តជាច្រើនដែលសមាមាត្រទៅនឹងថា ទំហំគ្រោះថ្នាក់ដែលបង្កដោយខ្លឹមសារនោះ។ ដំណោះស្រាយរាប់បញ្ចូលទាំងការលុបមាតិការចេញ ឬកាត់បន្ថយការបង្ហាញរបស់មាតិកានោះនៅលើទំព័រ For You Page។…
-

ពិភពលោកសម្ញែងសព្វាវុធសង្គ្រាមទំនើបៗនៅវៀតណាម
ហាណូយ ៖ ក្រុមហ៊ុន និងសហគ្រាសជាង២០០ មកពី៣០ប្រទេសទូទាំងពិភពលោក បានបញ្ចេញសព្វាវុធសង្គ្រាមទំនើបៗរៀងខ្លួន នៅក្នុងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១៩ ដល់២២ ខែធ្នូ នៅឯព្រលានយន្តហោះ Gia Lam ក្នុងទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ នេះជាលើកទី២ហើយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិនេះ បន្ទាប់ពីលើកមុនធ្វើឡើងនៅឆ្នាំ២០២២។ វាជាព្រឹត្តិការណ៍សំខាន់មួយ ពីព្រោះធ្វើឡើងចំពេលប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (VPA) និងខួបលើកទី៣៥ នៃពិធីបុណ្យការពារប្រជាជនទាំងអស់ (ថ្ងៃទី២២ ខែធ្នូ)។ សព្វាវុធដែលគួរឱ្យកត់សម្គាល់នោះ គឺមីស៊ីលបាលិស្ទីក R-17E ជាមីស៊ីលដ៏មានអនុភាពបំផុតរបស់សហភាពសូវៀត។ មីស៊ីលប្រភេទនេះត្រូវបានផលិតប្រហែល ៧,០០០គ្រាប់ ហើយវៀតណាមគឺជាប្រទេសអាស៊ីអាគ្នេយ៍តែមួយគត់ ដែលមានមីស៊ីលប្រភេទនេះដល់ទៅរាប់សិបគ្រាប់ ដែលផ្គត់ផ្គង់ដោយសហភាពសូវៀតក្នុងឆ្នាំ ១៩៨១។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។ មីស៊ីល R-17E អាចហោះក្នុងល្បឿន ៤.៩៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបាញ់ក្នុងចម្ងាយ ៣០០គីឡូម៉ែត្រ។ សារព័ត៌មាន Vietnam plus បានឱ្យដឹងថា ពិព័រណ៍ដែលលាតសន្ធឹងនៅលើផ្ទៃដីសរុបជាង ១០០,០០០ម៉ែត្រការ៉េ និងមានរយៈពេល៤ថ្ងៃ ដែលក្រសួងការពារជាតិវៀតណាមធ្វើជាម្ចាស់ផ្ទះនេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកសមិទ្ធិផល…
-

Emirates ឈ្នះពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards និង World Travel Tech Awards ប្រចាំឆ្នាំ ២០២៤ នេះ
Emirates បានឈ្នះពានរង្វាន់ជា «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោក» ចំនួនបួនប្រភេទ ត្រូវបានទទួលស្គាល់ចំពោះកេរ្តិ៍ឈ្មោះនៃម៉ាកយីហោ កាប៊ីន First Class ដ៏ប្រណីត ប្រព័ន្ធកម្សាន្តលើយន្តហោះ និងកម្មវិធីភក្ដីភាព។ Emirates ក៏បានឈ្នះពានរង្វាន់ពី «កម្មវិធីទូរស័ព្ទដៃអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅកម្មវិធី World Travel Tech Awards ការទទួលពានរង្វាន់ជាច្រើននេះបានកើតឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកិច្ចប្រជុំតុមូលជាមួយបណ្ដាញផ្សព្វផ្សាយកម្ពុជាតែប៉ុណ្ណោះ។ ភ្នំពេញ ៖ ក្រុមហ៊ុន Emirates បានទទួលពានរង្វាន់ជាច្រើននៅក្នុងកម្មវិធី World Travel Awards ២០២៤ រួមមាន៖ ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ពិភពលោកដែលមានកាប៊ីនលំដាប់ First Class » ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានម៉ាកយីហោឈានមុខគេ» ពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីកម្សាន្តដ៏សម្បូរបែប» និងពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកដែលមានកម្មវិធីផ្តល់រង្វាន់ឈានមុខគេ»។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលមាន «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទូទាំងពិភពលោក» និង «កម្មវិធីទូរស័ព្ទដៃនៃក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅមជ្ឈិមបូព៌ា» នៅក្នុងកម្មវិធី World Travel Tech Awards ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា…
-

ថៃជាប្រទេសអាស៊ានទី២ ចូលរួមបេសកកម្មស្រាវជ្រាវឋានព្រះចន្ទជាមួយអាមេរិក
ថៃបានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីសង្ហិបុរី ហើយក៏ជាប្រទេសទី៥១ ក្នុងពិភពលោក ដែលចូលរួមជាមួយបេសកកម្មស្រាវជ្រាវ និងបោះមូលដ្ឋានមនុស្សលើឋានព្រះចន្ទ មានឈ្មោះថា Artemis ដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space News។ សារព័ត៌មាន UPI បានរាយការណ៍ថា ភាពជាដៃគូនេះ កើតឡើងបន្ទាប់ពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និងអវកាសថៃ ហៅកាត់ GISTDA ដែលជាទីភ្នាក់ងារអវកាសរបស់ប្រទេសថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Artemis នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃចន្ទទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតអាមេរិក និងមន្ត្រីផ្សេងទៀតមកពីរដ្ឋាភិបាលថៃ។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Space & Defence បានឱ្យដឹងថា កាលពីឆ្នាំ ២០២០ អង្គការ NASA, ក្រសួងការបរទេសអាមេរិក និងប្រទេសហត្ថលេខីដំបូងចំនួន៧ផ្សេងទៀត បានចុះហត្ថលេខារួមគ្នាបង្កើតកិច្ចព្រមព្រៀង Artemis ឡើងជាផ្លូវការ។ Artemis ជាសំណុំនៃគោលការណ៍លើកកម្ពស់ការប្រើប្រាស់លំហអវកាសប្រកបដោយអត្ថប្រយោជន៍ សម្រាប់មនុស្សជាតិ។ ប្រភពបានឱ្យដឹងទៀតថា កិច្ចព្រមព្រៀង Artemis មានមូលដ្ឋានរួចជាស្រេច ស្របនឹងសន្ធិសញ្ញាអវកាសខាងក្រៅ (Outer Space Treaty)…
-

វៀតណាមរឹតបន្តឹងនៅព្រលាន្ត ចំពេលផ្ទុះជំងឺដ៏អាថ៌កំបាំងលើកុមារ
បរទេស ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ បាននិងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុខភាព នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ចំពេលមានការផ្ទុះឡើងនៃជំងឺដ៏អាថ៌កំបាំង វាយលុកលើកុមារ ភាគច្រើន នៅប្រទេសកុងហ្គោ។ កាសែត VNexpress បានចេញផ្សាយថា រោគសញ្ញានៃជំងឺនេះរួមមាន គ្រុនក្តៅ ឈឺក្បាល ក្អក ហៀរសំបោរ និងឈឺសាច់ដុំ។ ករណីភាគច្រើន កើតមានលើកុមារ ក្នុងនោះ អាយុក្រោម៥ឆ្នាំ ប្រឈមខ្លាំង។ ករណីធ្ងន់ធ្ងរទាំងអស់ ត្រូវបានរកឃើញថា មានការខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។ វៀតណាមថា វិធានការរឹតបន្តឹងការត្រួតពិនិត្យ នៅព្រលាន្ត មានគោលបំណងស្វែងរកករណីឆ្លង ឬសង្ស័យឱ្យបានទាន់ពេលវេលា ដើម្បីចាត់វិធានការឆ្លើយតបសមស្រប និងទាន់ពេលវេលា។ កាលពីថ្ងៃទី ១២ ខែធ្នូ នាយកដ្ឋានឱសថបង្ការជំងឺឆ្លង នៃក្រសួងសុខាភិបាលវៀតណាម បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ទាក់ទងនឹងករណីជំងឺមិនស្គាល់មុខ នៅប្រទេសកុងហ្គោ នៃទ្វីបអាហ្វ្រិក។ យោងតាមអង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កុងហ្គោបានរាយការណ៍ពីករណីជំងឺមិនស្គាល់អត្តសញ្ញាណ…