Category: ព័ត៌មានជាតិ
-

ចិនសង់ព្រលានយន្តហោះលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលោក
បរទេស៖ ប្រទេសចិនកំពុងសាងសង់ព្រលានយន្តហោះ នៅលើកោះសិប្បនិមិត្តធំជាងគេ ក្នុងលើពិភពលោក នោញគឺ អាកាសយានដ្ឋានអន្តរជាតិ Dalian Jinzhouwan មានទីតាំងស្ថិត នៅក្នុងទីក្រុងកំពង់ផែ Dalian ភាគឦសាន ភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ កាសែត Interesting Engineering បានចេញផ្សាយ កាលពីថ្ងៃអង្គារថា អាកាសយានដ្ឋានថ្មីនេះ លាតសន្ធឹងលើផ្ទៃដី ២០ គីឡូម៉ែត្រការ៉េ ដោយការងារបុកគ្រឹះចាប់ផ្តើម តាំងពីខែសីហា។ គម្រោងដ៏មានមហិច្ឆតា តម្លៃ ៤.៣ ពាន់លានដុល្លារនេះ គ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០៣៥។ អាកាសយានដ្ឋាននេះនឹងមានផ្លូវរត់ចំនួន៤ ដែលគ្របដណ្តប់លើផ្ទៃដី ៩០ម៉ឺនម៉ែត្រការ៉េ និងសមត្ថភាពទ្រទ្រង់អ្នកដំណើរចំនួន ៤៣លាននាក់ ក្នុងមួយឆ្នាំ ហើយអាចកើនឡើងទ្វេដង រហូតដល់ ៨០លាននាក់។ អាកាសយានដ្ឋាននេះ ក៏ត្រូវបានរចនាឡើង ដើម្បីគ្រប់គ្រងទំនិញ រហូតដល់មួយលានតោន ក្នុងមួយឆ្នាំ នេះបើតាមកាសែត Interesting Engineering ដដែល។ យ៉ាងណាមិញ ប្រភពក៏បានចុះផ្សាយអំពីការព្រួយបារម្ភអំពីហានិភ័យ គ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងផងដែរ ដោយសារទីតាំងព្រលាន្ត…
-

វៀតណាមមើលឃើញកំណើននាំចេញកៅស៊ូក្នុងឆ្នាំ ២០២៤
ហាណូយ ៖ ទីផ្សារនាំចេញកំពូលទាំង១៥ របស់កៅស៊ូវៀតណាម បានមើលឃើញកំណើនតម្លៃក្នុងឆ្នាំ ២០២៤ ដោយម៉ាឡេស៊ីបានកត់ត្រាពីការកើនឡើងខ្ពស់បំផុត រហូតដល់ទៅ ៥ដង។ នេះបើតាមសារព័ត៌មាន Vietnam News ដកស្រង់សម្តីរបស់សមាគមកៅស៊ូវៀតណាម ចេញផ្សាយកាលពីថ្ងៃពុធ។ សមាគមកៅស៊ូវៀតណាមបានគូសបញ្ជាក់ថា ប្រទេសចិននៅតែជាទីផ្សារនាំចេញកៅស៊ូដ៏ធំបំផុតរបស់វៀតណាម ដែលមានចំនួន ៦៧.៦ភាគរយនៃចំណែកទីផ្សារសរុប។ សមាគមកៅស៊ូវៀតណាមបន្ថែមថា ភាគច្រើនការនាំចេញកៅស៊ូធម្មជាតិ និង ផលិតផលពាក់កណ្តាលកែច្នៃរបស់វៀតណាមទៅកាន់ចិន ខណៈដែលកៅស៊ូកែច្នៃសម្រេច បានរួមចំណែកតិចតួចប៉ុណ្ណោះ។ ទីផ្សារកៅស៊ូសំខាន់ៗផ្សេងទៀតរបស់វៀតណាម គឺឥណ្ឌាមានចំនួន ៧,៧ភាគរយ, សហភាពអឺរ៉ុប ៦ភាគរយ និងកូរ៉េខាងត្បូង ២,៥ភាគរយ។ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញកៅស៊ូរបស់វៀតណាមបានធ្លាក់ចុះ ៦ភាគរយនៃបរិមាណសរុប ប៉ុន្តែតម្លៃកើនឡើង ១៧.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
-

កំពូលតារាហូលីវូដ Tom Cruise ទទួលមេដាយកិត្តិយសពីទ័ពជើងទឹកអាមេរិក
ភាពប៉ិនប្រសប់ និងទេពកោសល្យសម្តែងពីធម្មជាតិ ធ្វើឱ្យលោក Tom Cruise បានក្លាយជាវីរបុរសក្នុងបេះដូងកងទ័ពជើងទឹកអាមេរិក បន្ទាប់ពីតារាសម្តែងហូលីវូដលំដាប់ពិភពលោករូបនេះ បានទទួលមេដាយកិត្តិយសស៊ីវិលកំពូលពីយោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។ ការទទួលបានមេដាយកិត្តិយសស៊ីវិលកំពូលពីកងទ័ពជើងទឹកអាមេរិកនេះ កើតឡើងបន្ទាប់ពីលោក Tom Cruise បានបង្ហាញទេពកោសល្យយ៉ាងឆ្នើមលើកស្ទួយមុខមាត់កងទ័ពជើងទឹក និងកងម៉ារីនអាមេរិក តាមរយៈការសម្តែងនៅក្នុងខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញ ដែលមានចំណងជើងថា «Top Gun: Maverick» និងខ្សែភាពយន្តផ្សេងៗទៀត។ លោក Cruise ដែលកំពុងបំពេញការងារនៅចក្រភពអង់គ្លេស បានទទួលមេដាយកិត្តិយសកំពូលនេះ ពីរដ្ឋមន្រ្តីកងទ័ពជើងទឹកអាមេរិក លោក Carlos Del Toro នៅក្នុងពិធីមួយនៅឯ Longcross Studios ស្ថិតនៅក្បែរទីក្រុងឡុងដ៍។ កំពូលតារាសម្តែងក្នុងវ័យ ៦២ឆ្នាំរូបនេះ បាននិយាយថា លោកពិតជាមានមោទនភាពណាស់ ដែលទទួលបានការទទួលស្គាល់មិនធម្មតា មានទាំងមេដាយ និងវិញ្ញាបនបត្រ។ ហើយលោក Cruise ក៏កោតសរសើរដល់កងទ័ពជើងទឹកទាំងអស់គ្នា ទាំងបុរស និងស្រ្តី ចំពោះការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ ខ្សែភាពយន្តហូលីវូដ Top Gun ដែលជារឿងភាគផ្ទុះខ្លាំងក្នុងឆ្នាំ ១៩៨៦…
-

គណៈកម្មការរៀបចំការប្រឡងប្រជែង កំណត់យកចុង ខែធ្នូ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ ដែលជាក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែងជាច្រើនរូប។ កិច្ចប្រជុំបានកំណត់យកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់យកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមណ្ឌលប្រឡង។ តាមការគ្រោងទុក បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រមាណ ៥,៥២៨នាក់៕ ដោយ ៖ ង៉ាន់ ទិត្យ
-

កម្ពុជា-អាមេរិក នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអនុញ្ញាតឱ្យ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ លោកមេបញ្ជាការបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាមេរិក-កម្ពុជា។ លោកមេបញ្ជាការបានគោរពជម្រាបជូនសម្តេចបវរធិបតីថា ដំណើរទស្សនកិច្ចរបស់រូបលោក និងគណៈប្រតិភូនាពេលនេះ គឺជាការបន្តកិច្ចប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិបន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោកមេបញ្ជាការបានសម្ដែងនូវការពេញចិត្តដែលនាវា USS Savannah បានចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលនេះជាការចូលចតលើកទី១ ក្រោយពីការខកខានការចូលចតអស់រយៈពេល ៨ឆ្នាំ។ លើសពីនេះលោកមេបញ្ជាការបានប្តេជាជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានគ្រប់កម្រិត ការផ្តល់វគ្គសិក្សា និងឈានទៅការធ្វើលំហាត់ហ្វឹកហ្វឺនរួមផងដែរ។ បន្ថែមពីនេះលោកមេបញ្ជាការបានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជាលើការរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួន ដែលនេះជាកាយវិការប្រកបដោយមនុស្សធម៌ ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាមេរិក ព្រមទាំងបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ និងការចូលចតរបស់នាវា…
-

មេដឹកនាំសភាអាមេរិក បង្ហាញច្បាប់ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល ខណៈពេលកំណត់ជិតមកដល់
sharethis sharing button វ៉ាស៊ីនតោន៖ មេដឹកនាំសភាអាមេរិក បានបង្ហាញច្បាប់មួយកាលពីយប់ថ្ងៃអង្គារ ដែលអាចពន្យារការផ្តល់មូលនិធិរបស់រដ្ឋាភិបាលសហព័ន្ធរហូតដល់ខែមីនា គឺប៉ុន្មានថ្ងៃមុនពេលការផ្តល់មូលនិធិបច្ចុប្បន្នផុតកំណត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សភាមានពេលរហូតដល់យប់ថ្ងៃសុក្រ ដើម្បីទប់ស្កាត់គម្លាតថវិកា ខណៈដែលសមាជិកសភាបានអនុម័តដំណោះស្រាយបន្តក្នុងខែកញ្ញា ដើម្បីពង្រីកការផ្តល់មូលនិធិរបស់រដ្ឋាភិបាលរហូតដល់ថ្ងៃទី២០ ខែធ្នូ នៅពេលដែលសភា និងព្រឹទ្ធសភាហៀបនឹងពន្យារពេលសម្រាប់រដូវកាលបុណ្យណូអែល និងចូលឆ្នាំសកល។ វិធានការឈប់សម្រាក ដែលបានចេញផ្សាយថ្មី ដែលមានការគាំទ្រទ្វេភាគីនឹងបន្តផ្តល់មូលនិធិរបស់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៤ ខែមីនា ដោយផ្តល់ឱ្យសមាជិកសភានូវពេលវេលាបន្ថែមដើម្បីចរចាលើច្បាប់ចំណាយថ្មី។ ច្បាប់ Stopgap ក៏មានលក្ខណៈពិសេសផងដែរនូវការបន្ថែមរយៈពេលមួយឆ្នាំនៃវិក្កយបត្រកសិកម្ម ជំនួយសេដ្ឋកិច្ចចំនួន ១០ ពាន់លានដុល្លារអាមេរិកសម្រាប់កសិករ និងប្រហែល ១០០ពាន់លានដុល្លារ ក្នុងការសង្គ្រោះគ្រោះមហន្តរាយ។ ផ្ទាំងពាណិជ្ជកម្ម ក្នុងនាមជាគណបក្សភាគច្រើននៃសភា គណបក្សសាធារណរដ្ឋនឹងត្រូវការការគាំទ្រពីគណបក្សប្រជាធិបតេយ្យដើម្បីអនុម័តការផ្តល់មូលនិធិរបស់រដ្ឋាភិបាលជាមួយនឹងក្រុមគណបក្សសាធារណរដ្ឋមួយចំនួន ដែលប្រឆាំងនឹងវិធានការបញ្ឈប់។ គណបក្សសាធារណរដ្ឋនឹងគ្រប់គ្រងទាំងសភា និងព្រឹទ្ធសភានៅក្នុងសភាបន្ទាប់ ប៉ុន្តែសំឡេងភាគច្រើន និងសំឡេងភាគតិចនៅក្នុងសភាទាំងពីរមានន័យថា នឹងមានសក្តានុពលសម្រាប់ជម្លោះ៕ ប្រែសម្រួល ឈូក បូរ៉ា
-

-

សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យគ្រប់អង្គការ ចាត់តាំងរបស់បក្ស បន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឱ្យ គ្រប់អង្គការចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជា ពិសេស គណៈចលនាមហាជនគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិ និងប្រជាជន ។ សម្ដេចតេជោ ប្រធានគណបក្សបក្រជាជនកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតការងារប្រចាំឆ្នាំរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីធានាភាពជោគជ័យរបស់គណបក្ស ការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ក្នុងចំណោមមហាជន ជាកិច្ចការត្រូវយកចិត្តទុកដាក់ខ្ពស់ ហើយគណៈចលនាមហាជនរបស់គណបក្ស បានដើរតួនាទីសំខាន់លើកិច្ចការនេះ ។ សម្ដេចតេជោ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈចលនាមហាជន ក្នុងការអនុវត្តការងារកន្លងទៅប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ។ សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា តាមរយៈការរួមចំណែកដ៏សំខាន់ ក្នុងការនាំមកនូវជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា គណៈចលនាមហាជន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សគ្រប់កម្រិតក្នុងការគ្រប់គ្រងសមរភូមិសតិអារម្មណ៍សាធារណៈ ដែលជាកម្លាំងនយោបាយមិនអាចខ្វះបានក្នុងការធានាជ័យជម្នះរបស់គណបក្សក្នុងគ្រប់ការបោះឆ្នោត ជាពិសេស ការប្រមូលផ្តុំកម្លាំងគណបក្ស ក្នុងចំណោមមហាជនទូទៅ ។…
-

អាជ្ញាធរខណ្ឌច្បារអំពៅ ចាត់វិធានការលើអាជីវករ ដែលមិនស្តាប់ការណែនាំរបស់រដ្ឋបាលខណ្ឌ
(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំង ចុះរៀបចំសណ្តាប់ធ្នាប់ និងមានវិធានការ ចំពោះអាជីវករមួយចំនួន ដែលលក់ដូរលើផ្លូវ និងចិញ្ចើមផ្លូវលេខ ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ។ លោកនាយករងរដ្ឋបាលខណ្ឌ បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ បានចុះណែនាំ និងចែកលិខិតជូនដំណឹង លេខ ៤៩៥/៤៤ សជណ.ចអព. ដល់អាជីករ ក្នុងន័យ មិនអនុញ្ញាតឱ្យដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗ លើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ។ បន្ទាប់ពីទទួលបានការណែនាំ និងលិខិតជូនដំណឹង រួចហើយ ឃើញថា អាជីវករភាគច្រើន គោរព និងអនុវត្តតាមការណែនាំ តែក៏នៅមានអាជីវករ មួួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបំពាន ដោយដាក់តាំងលក់ទំនិញ និងសម្ភារផ្សេងៗលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យបាត់សោភ័ណភាព និងបង្កការកកស្ទះចរាចរណ៍ ។ ក្នុងនាម លោកអភិបាលខណ្ឌ និងក្នុងនាមអាជ្ញាធរ មូលដ្ឋាន…
-

ទីក្រុងឆ្នេររុស្ស៊ីប្រកាសអាសន្នជុំវិញការធ្លាយប្រេង
បរទេស៖ ទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ Anapa របស់រុស្សីបានប្រកាសដាក់ក្នុងភាពអាសន្ន កាលពីថ្ងៃអង្គារ បន្ទាប់ពីប្រេងបានហៀរ ចេញពីនាវាដឹកប្រេង ពីរគ្រឿង ដែលរងការខូចខាត ហើយបានបោកបក់ មក តាមឆ្នេរសមុទ្រ។ ខ្យល់ព្យុះ កាលពីថ្ងៃអាទិត្យ បានបំផ្លាញនាវាចំនួនពីរ ក្នុងនោះ មួយគ្រឿងបានលិច បន្ទាប់ពីបាក់ពាក់កណ្តាល។ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា សមាជិកនាវិកម្នាក់ បានស្លាប់ ហើយ២៦នាក់ ផ្សេងទៀត ត្រូវបានជួយសង្គ្រោះពីនាវាដឹកប្រេង ដែលរងការខូចខាតនោះ។ ការិយាល័យអភិបាលក្រុងបាននិយាយ តាមរយៈបណ្តាញសង្គម Telegram ថា «អាណាប៉ាស្ថិតក្នុងភាពអាសន្នដោយសារតែការធ្លាយផលិតផលប្រេង» ដោយបន្ថែមថា «ប្រតិបត្តិការដើម្បីលុបបំបាត់ផលវិបាក កំពុងដំណើរការ»។ ក្រសួងស្ថានភាពគ្រាអាសន្នរុស្ស៊ី បាននិយាយថា មន្ត្រីជំនាញប្រមាណ៤០០នាក់ បានចូលរួមកិច្ចខិតខំប្រឹងប្រែងសម្អាត។ ដោយមានទីតាំង នៅភាគខាងត្បូងនៃតំបន់ Krasnodar ជិតឧបទ្វីប Crimean ដែលភ្ជាប់ពីអ៊ុយក្រែននោះ ទីក្រុង Anapa មានប្រជាជនរស់នៅប្រហែល៩ម៉ឺននាក់។ ភាគីអ៊ុយក្រែនបាននិយាយថា ឧបទ្ទវហេតុនេះបានបង្កការគំរាមកំហែង នៃគ្រោះមហន្តរាយបរិស្ថាន ទ្រង់ទ្រាយធំ នៅក្នុងសមុទ្រខ្មៅ ហើយអាចនឹងមាន «ផលវិបាកដ៏មហន្តរាយ សម្រាប់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ»៕