Category: ព័ត៌មានជាតិ​

  • មេធំអ៊ីរ៉ង់៖ ​មិនទាន់ចប់​ទេ ទោះបីAssadដួលរលំ

    មេធំអ៊ីរ៉ង់៖ ​មិនទាន់ចប់​ទេ ទោះបីAssadដួលរលំ

    បរទេស ៖ មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយ កាលពីថ្ងៃអង្គារថា ការតស៊ូមិនទាន់ចប់ទេ ក្រោយការទម្លាក់ លោក ប្រធានាធិបតីស៊ីរី Bashar al-Assad ចេញពីតំណែង។ លោក Ayatollah Ali Khamenei បានអះអាងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក «ខុសទាំងស្រុង» ក្នុងការស្រមៃមើលអ័ក្សនៃការតស៊ូ ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានដួលរលំ ជាមួយនឹងការបណ្តេញបុរសខ្លាំង របស់ប្រទេសស៊ីរីនោះ។ អំឡុងសុន្ទរកថា តាមទូរទស្សន៍ លោក Ayatollah Ali Khamenei បានអះអាងថា «ជាមួយនឹងការវិវត្ត នៅក្នុងប្រទេសស៊ីរី ឧក្រិដ្ឋកម្មនៃរបប Zionist ដែលអាមេរិកកំពុងប្រព្រឹត្ត កំពុងផ្តល់ឱ្យពួកគេគិតថា ការតស៊ូបានបញ្ចប់…ពួកគេខុស ទាំងស្រុង»។ គួររម្លឹកថា កាលពីថ្ងៃទី ៨ ខែធ្នូ ប្រធានាធិបតី Bashar al-Assad បានភៀសខ្លួនចេញពីប្រទេសស៊ីរី ខណៈដែលកងកម្លាំងឧទ្ទាមបានចូលទៅដល់រដ្ឋធានី Damascus បន្ទាប់ពីការវាយប្រហារ…

  • ជនចំណាកស្រុកស៊ីរី ១លាននាក់ត្រៀមចូលប្រទេសវិញ

    ជនចំណាកស្រុកស៊ីរី ១លាននាក់ត្រៀមចូលប្រទេសវិញ

    បរទេស ៖ អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិស៊ីរីមួយលាននាក់ដែលបានភៀសខ្លួន អាចនឹងវិលត្រឡប់ចូលប្រទេសវិញ នៅឆមាសទីមួយ នៃឆ្នាំ២០២៥ ក្រោយការដួលរលំរបស់លោក Assad។ អង្គការសហប្រជាជាតិនិយាយថា ខ្លួនរំពឹងថា មនុស្សប្រហែលមួយលាននាក់ នឹងត្រឡប់ ទៅប្រទេសស៊ីរីវិញ នៅឆមាសទីមួយ នៃឆ្នាំ២០២៥ បន្ទាប់ពីការដួលរលំ នៃការគ្រប់គ្រង របស់ប្រធានាធិបតី Bashar al-Assad នេះបើយោងតាមលោកស្រី Rema Jamous Imseis នាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនៃទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ ហៅកាត់ UNHCR បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ។ លោកស្រី Rema Jamous Imseis បានអះអាងថា «យើងបានព្យាករណ៍ថា ជនជាតិស៊ីរីមួយលាននាក់ ត្រឡប់មកវិញ នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំក្រោយ»។ លោកស្រីបាននិយាយថា ការវិវត្តន៍ នាពេលថ្មីៗនេះ បាននាំមកនូវ «ចំនួនដ៏ច្រើននៃក្តីសង្ឃឹម … សម្រាប់វិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុត ដែលយើងមាននៅលើភពផែនដី ត្រូវបានដោះស្រាយ ជាចុងក្រោយ» ។…

  • អាមេរិកថា មិនបានសម្លាប់មេអាវុធគីមីរបស់រុស្ស៊ីទេ

    អាមេរិកថា មិនបានសម្លាប់មេអាវុធគីមីរបស់រុស្ស៊ីទេ

    បរទេស ៖ សហរដ្ឋអាមេរិកបានបដិសេធថា មិនជាប់ការជាប់ពាក់ព័ន្ធ នឹងការសម្លាប់ប្រមុខអាវុធគីមី របស់ប្រទេសរុស្ស៊ី នោះទេ។ មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានសម្លាប់ កាលពីថ្ងៃអង្គារ នៅទីក្រុងមូស្គូ។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បាននិយាយយ៉ាងខ្លីថា «មិនមែនជារឿង ដែលសហរដ្ឋជាប់ពាក់ព័ន្ធនោះទេ»។ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា លោក Igor Kirillov ត្រូវបានសម្លាប់រួមជាមួយនឹងជំនួយការម្នាក់ នៅពេលដែលឧបករណ៍បំផ្ទុះភ្ជាប់ទៅនឹងម៉ូតូស្កូតឺរ បានធ្លាក់នៅខាងក្រៅអគារផ្ទះល្វែងមួយកន្លែង នៅភាគអាគ្នេយ៍ នៃទីក្រុងមូស្គូ។ លោក Kirillov អាយុ ៥៤ ឆ្នាំគឺជាប្រធានអង្គភាពអាវុធគីមី ជីវសាស្រ្ត និងវិទ្យុសកម្មរបស់កងទ័ពរុស្ស៊ី ហើយថ្មីៗនេះ លោកត្រូវបានប្រទេសអង់គ្លេសដាក់ទណ្ឌកម្ម លើការចោទប្រកាន់ថា បានប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពមួយចេញពីសេវាសន្តិសុខ SBU របស់អ៊ុយក្រែនបានប្រាប់ AFP ថា ខ្លួននៅពីក្រោយការផ្ទុះនេះ ហើយបានហៅថាជា «ប្រតិបត្តិការពិសេស» ដោយចាត់ទុកលោកប្រមុខអាវុធគីមីរុស្ស៊ី រូបនេះថា ជា «ឧក្រិដ្ឋជនសង្គ្រាម» ៕ ប្រភពពី…

  • សម្តេចតេជោ ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក»

    សម្តេចតេជោ ហ៊ុន សែន បង្ហោះសារលើបណ្តាញសង្គមផ្លូវការអំពីខ្លឹមសារ «ផ្ការីក»

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ អំពីខ្លឹមសារ «ផ្ការីក» ដោយសម្តេចបានរៀបរាប់ថា៖ ផ្ការីករៀងរាល់ថ្ងៃ ព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យ តែងចេញពីយុទ្ធសាស្ត្រផ្ការីកទាំងអស់។ យើងធ្វើពីតូចទៅធំ ពីទាបទៅខ្ពស់ ពីតិចទៅច្រើន សូម្បីតែជោគជ័យនៃការវ៉ាក់សាំងការពារជម្ងឺ កូវីដ១៩ ក៏ចេញពីអភិក្រមផ្ការីកនេះផងដែរ។ល។ យើងចេះតែពាក្យផ្កា ព្រោះយើងមិនចេះពាក្យ មេខ្នុរ កូនខ្នុរ នោះទេ ហើយយើងក៏មិនមែនជាកសិករស្រូវក្តឹបនោះដែរ។ ថ្ងៃនេះ ផ្ការីកនៅវិមាន ៧មករា ម្សឹលមុិញ ផ្ការីក នៅវិមានព្រឹទ្ធសភា ។ សូមជូនរូបថតផ្ការីកមួយសន្លឹក ទើបរកឃើញ មិនដឹងថតពេលណា តែបើមើលក្បាលខ្សែក្រវាត់ អាចទើបអាយុក្រោម ៥០ឆ្នាំ ។ រាំជាមួយប្រពន្ធ ពេលចូលរួមសកម្មភាពកាកបាទក្រហម ។ សម្តេច បន្តថា ខ្ញុំកំពុងនិពន្ធចម្រៀងមួយបទ គឺបទផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាពដែលបទនេះនិងអាចរាំលេងបានពីគ្រប់អ្នកចង់រក្សាសន្តិភាព ៕

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត បូកសរុបការងារ និងដាក់ទិសដៅបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាត បូកសរុបការងារ និងដាក់ទិសដៅបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ ។ សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីបើកកាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អគ្គលេធិការ អគ្គលេខាធិការរង គណៈចលនាមហាជន តំណាងគណៈជំនាញ នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកា នៃរចនាសម្ព័ន្ធ គណៈចលនាមហាជនទូទាំងប្រទេស ប្រមាណ ២.០០០ នាក់ ។…

  • សាលី អ៊ូមើត ៖ ខ្ញុំសម្រេចបំណងដណ្ដើមពាន World Series ជូនជាតិ ក្រោយប៉ុនប៉ង ២ទសវត្សរ៍ មកហើយ

    សាលី អ៊ូមើត ៖ ខ្ញុំសម្រេចបំណងដណ្ដើមពាន World Series ជូនជាតិ ក្រោយប៉ុនប៉ង ២ទសវត្សរ៍ មកហើយ

    (ភ្នំពេញ)៖ វីរៈកីឡាករម៉ូតូទឹកឆ្នើមកម្ពុជា សាលី អ៊ូមើត បានសម្ដែងអារម្មណ៍រំភើបរីករាយ ក្រោយសម្រេចបំណងដណ្ដើមបានពានកម្រិតពិភពលោក (World Series) ជូនជាតិមាតុភូមិ បន្ទាប់ពីប៉ិនប៉ងអស់រយៈពេល ២០ឆ្នាំមកហើយ ។ ការបង្ហាញនូវមោនទភាពជាតិនេះ បន្ទាប់ពី សាលី អ៊ូមើត បន្ដដឹកនាំសិស្សប្អូន ក៏ដូចជាក្រុមម៉ូតូទឹកកម្ពុជា ចូលរួមការប្រកួតជុំទី៣ ឬជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WGP#1 Water Jet World Series 2024 នៅប្រទេសថៃ កាលពីថ្ងៃទី១១-១៥ ខែធ្នូកន្លងទៅ ដោយដណ្ដើមបានមេដាយសរុបជាង ១០គ្រឿង អមជាមួយពានកម្រិតពិភពលោក និងពានប្រចាំតំបន់អាស៊ីចំនួន ៨គ្រឿងផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រធានក្រុម សាលី អ៊ូមើត បានបញ្ជាក់ថា «ដូចខ្ញុំធ្លាប់បានសន្យា ខ្ញុំនឹងដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមពាន World Series ឆ្នាំនេះឲ្យបាន ព្រោះខ្ញុំចង់បានយូរហើយ ។ កាលពីដំបូង ខ្ញុំប្រឡូកក្នុងវិស័យនេះម្នាក់ឯង អត់គ្នា តែពេលនេះ យើងមានគ្នាច្រើន យើងនាំគ្នាហ្វឹកហាត់ និងប្ដេជ្ញារួមគ្នាដណ្ដើមពាននេះជូនជាតិឲ្យខានតែបាន។…

  • មិនមានការថយចុះ៖ ឆ្នាំ២០២៤ខេត្តកំពតការប្រមូលផលនេសាទ​សមុទ្របានជាង១៦.០០០តោន

    មិនមានការថយចុះ៖ ឆ្នាំ២០២៤ខេត្តកំពតការប្រមូលផលនេសាទ​សមុទ្របានជាង១៦.០០០តោន

    កំពត៖ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពតប្រមូលផលនេសាទសមុទ្រ​បាន​ចំនួន ១៦ ៥៣៩តោន ។​ចំនួននេះប្រហាក់​ប្រហែល​នឹងផលនេសាទ​សមុទ្រឆ្នាំ២០២៣ ។មានមូលហេតុ និងកត្តាជាច្រើនរួមផ្សំធ្វើ​ឱ្យធន​ធានជលផលសមុទ្រខេត្តកំពតមិនថយចុះ ទន្ទឹមប្រភេទសត្វសមុទ្រ​កម្រមួយចំនួនបានបង្ហាញវត្តមានក្នុងដែនសមុទ្រនៃខេត្តនេះទៀតផង។ លោក ស សារិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានអ​ធិប្បាយ​លើតួលេខនៃការប្រមូលផលសមុទ្រឆ្នាំនេះ​ថា មិនមានការធ្លាក់ចុះទេ ។ការមិនធ្លាក់ចុះផលនេសាទសមុទ្រដោយសារមូលហេតុចម្បងៗមួយចំនួនក្នុងនេះ ទី១. ការចូលរួម​ដាំ និងពង្រីកផ្ទៃដីព្រៃដើមកោងកាង​បន្ថែម​, ឆ្នាំ២០២៤ ការងារបណ្តុះកូនកោងកាងបាន៣៥ ០០០ដើម ហើយ​បាន​ដាំ​ជិត៥ម៉ឺន​ដើម (បូកកូនកោងកាងសល់ពីឆ្នាំចាស់) ,ទី​២.ការងារអភិរក្ស, រដ្ឋបាលជលផលមានកិច្ចសហការល្អជា​អាជ្ញាធរ​ដែន​ដី អង្គការដៃគូក្រៅរដ្ឋាភិបាល បានរៀបចំតំបន់ការពារជ្រូកទឹក ផ្សោតសមុទ្រ អណ្តើកសមុទ្រ ត្រីសេះសមុទ្រ នៅ​តាមសហគមន៍ ដូចជា សហគមន៍ត្រពាំងសង្កែ ព្រែកត្នោត ត្រពាំងរពៅ និងសហគមន៍​ចង្ហោន,​ទី៣.ការពារបទ​ល្មើស​នេសាទ, ការចូលរួមល្បាតតាមដែន​នេសាទសហគមន៍ ក៏ដូចជាដែនការពារជលផល ជាប្រចាំ និងបាន​សហការ​ជាមួយ​អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ទម្លាក់ប្រអប់​សិប្ប​និមិត្ត (ប្រអប់បេតុង) នៅតាមតំបន់សំខាន់ៗ ដែលជាជម្រក​សត្វកម្រ បានមួយចំនួន ហើយបន្តបោះបង្គោលបេតុង និងទម្លាក់​ប្រអប់សិប្បនិមិត្តបន្ថែមទៀត ដើម្បីការពារ ការលួចចូល​មកនេសាទ​ដោយ​ប្រើទូកធំៗ នៅក្នុងតំបន់ហាមឃាត់។ លោកប្រធានបានបញ្ជាក់បន្ថែមលទ្ធផលនៃសកម្មភាពខាងលើ មិនត្រឹមតែជួយបង្កើនធនធានជលផលសមុទ្រប៉ុណ្ណោះទេ តែក៏​បង្កើតឱកាសឱ្យប្រភេទសត្វកម្របានវិលត្រឡប់មកវិញ ដូចជា ផ្សោតផ្កាឈូកកើន​ឡើងដល់​ជាង៧០​ក្បាល…

  • កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

    កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី PropertyGuru លើកទី ១០ ផ្តល់នូវអនុសាសន៍ដ៏មានមហិច្ឆតាអំពីអនាគតនៃទីក្រុង

    ថៃ ៖ កិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ី (ARES) លើកទី ១០ ដែលជាវេទិកាភាពជាអ្នកដឹកនាំរបស់ PropertyGuru Group បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកដឹកនាំទស្សនៈដើម្បីពិភាក្សាអំពីបញ្ហាប្រសព្វគ្នាដែលផ្លាស់ប្តូរ និងអង្រួនឧស្សាហកម្មអចលនទ្រព្យ រួមទាំងបច្ចេកវិទ្យា ការរចនា ការអភិវឌ្ឍន៍អាជីវកម្ម សេដ្ឋកិច្ច និងច្រើនទៀត។ ក្រោមប្រធានបទ “បង្កើតមហិច្ឆតានៃទីក្រុងនាពេលអនាគត” ARES ២០២៤ បានទាក់ទាញគណៈប្រតិភូជាង ៣០០ នាក់ទៅកាន់សណ្ឋាគារ The Athenee ដែលជាសណ្ឋាគារប្រណិតនាទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ ខែធ្នូ ឆ្នាំ ២០២៤ សម្រាប់កិច្ចពិភាក្សាប្រកបដោយការយល់ដឹងជាបន្តបន្ទាប់ ដោយមានវាគ្មិនប្រហែល ៣០ នាក់មកពីជុំវិញពិភពលោកចូលរួមនៅក្នុងកិច្ចពិភាក្សា សុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សាជាក្រុម។ កិច្ចប្រជុំកំពូលឆ្នាំ ២០២៤ ត្រូវបានបែងចែកតាមប្រធានបទទៅជាការកសាងសហគមន៍នាពេលអនាគត ការពង្រឹងអាជីវកម្មច្នៃប្រឌិត និងការទទួលយកភាពរុងរឿងរួមគ្នា។ លោក Jules Kay អ្នកគ្រប់គ្រងទូទៅនៃ PropertyGuru Asia Property Awards and Events បានមានប្រសាសន៍ថា…

  • ក្រុមគ្រួសារប៉ាឡេស្ទីន ប្តឹងក្រសួងការបរទេសអាមេរិក ជុំវិញការគាំទ្រចំពោះយោធាអ៊ីស្រាអែល

    ក្រុមគ្រួសារប៉ាឡេស្ទីន ប្តឹងក្រសួងការបរទេសអាមេរិក ជុំវិញការគាំទ្រចំពោះយោធាអ៊ីស្រាអែល

    ក្រុមគ្រួសារប៉ាឡេស្ទីន ប្តឹងក្រសួងការបរទេសអាមេរិក ជុំវិញការគាំទ្រចំពោះយោធាអ៊ីស្រាអែល ឯកសាររបស់តុលាការបានបង្ហាញថា ក្រុមគ្រួសារជនជាតិប៉ាឡេស្ទីនមួយក្រុម បានប្តឹងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ (១៧ ធ្នូ) ជុំវិញការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់យោធាអ៊ីស្រាអែល ស្របពេលសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។ បណ្តឹងដែលបានដាក់ទៅតុលាការតំបន់វ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិកនេះ បានចោទប្រកាន់ថា ក្រសួងការបរទេសក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីការបរទេស Antony Blinken មានចេតនាគេចវេសពីច្បាប់សិទ្ធិមនុស្សរបស់អាមេរិក ហើយបន្តផ្តល់មូលនិធិ និងគាំទ្រដល់អង្គភាពយោធាអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ពីអំពើឃោរឃៅនៅដែនដីហ្កាហ្សា និងតំបន់កាន់កាប់ វេសបែង (West Bank)។ ច្បាប់សិទ្ធិមនុស្សនោះ ហាមឃាត់ការផ្តល់ជំនួយផ្នែកយោធារបស់អាមេរិក ដល់បុគ្គល ឬអង្គភាពកងកម្លាំងសន្តិសុខណាមួយ ដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់។ ទាំងអាហ្វ្រិកខាងត្បូងនៅតុលាការពិភពលោក និងអង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់អ៊ីស្រាអែល ថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ។ ទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្សជាច្រើនសម្រាប់ការបន្តគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល ដោយគ្មានការផ្លាស់ប្តូរគោលនយោបាយធំដុំ។ បណ្តឹងនេះត្រូវបានប្តឹងដោយជនជាតិប៉ាឡេស្ទីនចំនួន ៥នាក់ នៅតំបន់ហ្កាហ្សា វេសបែង និងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ ឯកសារបណ្តឹងបង្ហាញថា ដើមចោទជាគ្រូបង្រៀនម្នាក់នៅហ្កាហ្សា ដែលត្រូវបានជម្លៀសខ្លួន ៧ដងក្នុងសង្រ្គាមបច្ចុប្បន្ន និងបានបាត់បង់សមាជិកគ្រួសារចំនួន ២០នាក់៕

  • សេចក្ដីរាយការណ៍៖ អាជ្ញាធរកូរ៉េខាងត្បូង បរាជ័យម្តងទៀតក្នុងការឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតី

    សេចក្ដីរាយការណ៍៖ អាជ្ញាធរកូរ៉េខាងត្បូង បរាជ័យម្តងទៀតក្នុងការឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតី

    សេចក្ដីរាយការណ៍៖ អាជ្ញាធរកូរ៉េខាងត្បូង បរាជ័យម្តងទៀតក្នុងការឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតី ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអាជ្ញាធរកូរ៉េខាងត្បូង ដែលស៊ើបអង្កេតការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol បានបរាជ័យជាលើកទីពីរក្នុងការចូលទៅកាន់ការិយាល័យរបស់លោកដើម្បីស្វែងរកភស្តុតាងកាលពីថ្ងៃអង្គារ (១៧ ធ្នូ) បន្ទាប់ពីបុគ្គលិកសន្តិសុខការិយាល័យប្រធានាធិបតីបដិសេធមិនឱ្យពួកគេចូលទៅក្នុងអគារ។ លោក Yoon ត្រូវបានចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករបស់លោក ហើយក៏ត្រូវបានផ្អាកពីតួនាទីប្រធានាធិបតីផងដែរ។ សេចក្ដីរាយការណ៍ពីសារព័ត៌មាន Yonhap បានឱ្យដឹងថា ក្រុមស៊ើបអង្កេតដែលកំពុងស្វែងរកភស្តុតាងពីភាពស្របច្បាប់នៃសេចក្តីសម្រេចច្បាប់អាជ្ញាសឹករបស់លោក Yoon បានរង់ចាំប្រហែល ៧ម៉ោងដើម្បីស្នើការអនុញ្ញាតឱ្យចូលអគារ ប៉ុន្តែសេវាសន្តិសុខរបស់ការិយាល័យប្រធានាធិបតី បដិសេធមិនព្រមឱ្យពួកគេចូលក្នុងនោះទេ។ សារព័ត៌មាន Yonhap បានលើកឡើងដោយសម្អាងដល់ក្រុមស៊ើបអង្កេតថា ក្រុមស៊ើបអង្កេតរួមគ្នា ដែលមានទាំងនគរបាល និងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានកំពុងព្យាយាមចូលឆែកទិន្នន័យពីម៉ាស៊ីនមេកុំព្យូទ័ររបស់សេវាសន្តិសុខនៃការិយាល័យប្រធានាធិបតី ដើម្បីទទួលបានទិន្នន័យថតទុកពីការសន្ទនាតាមទូរសព្ទមួយចំនួន រួមទាំងទិន្នន័យដែលប្រើដោយស្នងការនគរបាល។ នេះជាលើកទីពីរហើយដែលអាជ្ញាធរកូរ៉េខាងត្បុង បានព្យាយាមឆ្មក់ឆែកឆេរការិយាល័យប្រធានាធិបតីប៉ុន្តែមិនសម្រេច ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ដែលត្រូវបានលុបចោលវិញក្នុងប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានការជំទាស់របស់សភា។ ការប៉ុនប៉ងលើកមុនកាលពីថ្ងៃទី១១ ខែធ្នូ ក៏បានបញ្ចប់ដោយមិនជោគជ័យផងដែរ ព្រោះមិនអាចចូលអគារធំបាន ប៉ុន្តែការិយាល័យប្រធានាធិបតីបានបញ្ជូនទិន្នន័យមួយចំនួនដោយស្ម័គ្រចិត្ត៕