Category: ព័ត៌មានជាតិ
-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសម្ដេចមហាមន្ត្រី គុយ សុផល អនុប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ , ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងក្រុមប្រតិបត្តិ សរុបចំនួន ២៨រូប ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ កិច្ចប្រជុំមានរបៀបវារៈមួយចំនួនដូចជា ៖ ១. ឆ្លងសេចក្តីព្រាង របាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ , ២. ឆ្លងសេចក្តីព្រាង របាយការណ៍ចំណូល-ចំណាយឆ្នាំ២០២៤, ៣. ស្នើសុំការអនុម័តរបាយការណ៍ ឆ្នាំ២០២៤ ទិសដៅឆ្នាំ២០២៥ និងផែនការថវិកាសម្រាប់ចំណាយជាអាទិភាព ឆ្នាំ២០២៥ និង ៤. បញ្ហាផ្សេងៗ ។ កាកបាទក្រហមកម្ពុជា ជាស្ថាប័នឈានមុខគេ ខាងវិស័យមនុស្សធម៌តែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា…
-

ដាក់ដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បឹងធំ ក្រោយចំណាយទុនវិនិយោគជាង ១,៤លានដុល្លារ
(ភ្នំពេញ)៖ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាត បឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាត បានក្នុងបរិមាណ ៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតំបន់ជាយក្រុង ដែលតែងជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់ និងបរិភោគ ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងតែងតែលើកទឹកចិត្ត ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពង្រីកបណ្ដាញផ្គត់ផ្គង់ទឹកស្អាត ជូនទៅដល់ប្រជាពលរដ្ឋ នៅជាយរាជធានីភ្នំពេញ ដើម្បីរួមចំណែកសម្រេច គោលនយោបាយ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៩-២០២៣០។ គុណភាពទឹក ដែលចេញពីបំពង់ របស់រដ្ឋាករទឹក គឺពិសារ បានតែម្តង។ ឯកឧត្តម ហែម វណ្ណឌី បន្តថា “ការផ្គត់ផ្គង់នេះមិនត្រឹមតែឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់ទឹកស្អាត ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែក ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រដល់ការពង្រីកមូលដ្ឋានឧស្សាហកម្ម អាជីវកម្ម…
-

ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលកំពុងបន្តអភិវឌ្ឍ ឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កា ជាពិសេសតាមរយៈការរៀបចំជាប្រចាំឆ្នាំនូវវេទិការដ្ឋ-ឯកជន ស្តីពី “ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន” ព្រមទាំងលើកទឹកចិត្តគាំទ្រឱ្យមានការរៀបចំវេទិកានេះក្នុងវិសាលភាពឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យមានការចូលរួមពីផ្នែក និងវិស័យពាក់ព័ន្ធកាន់តែច្រើន ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងបែបនេះ ខណៈទទួលជួបជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពីបានលើកឡើងដោយសង្ខេបនូវលទ្ធផលការងារសំខាន់ៗ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តបង្ហាញពីទិសដៅការងារអាទិភាពបន្ទាប់ រួមមាន ការរៀបចំដែនដី ដើម្បីកំណត់អោយបានជាក់លាក់នូវតំបន់អភិរក្ស តំបន់សម្រាប់អភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម ព្រមទាំងតំបន់សម្រាប់ធ្វើកសិកម្ម សំដៅធានាឱ្យបាននូវសន្តិសុខស្បៀង សម្រាប់អ្នកបន្តវេននាពេលអនាគត ។ បន្ថែមលើនេះទៀត គឺការគិតគូរពីការរៀបចំតំបន់នានា ដែលមានសក្តានុពលសេដ្ឋកិច្ច សំដៅបង្កើតទីផ្សារនិងឱកាសការងារជូនប្រជាជន ដើម្បីបង្កើនប្រាក់ចំណូល។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់…
-

Putin ៖ ២០២៤ជាឆ្នាំប្រវត្ថិសាស្ត្ររបស់កងទ័ព វាយលុកអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងចាត់ទុក ឆ្នាំ២០២៤ គឺជាឆ្នាំប្រវតិ្ថសាស្ត្រនៃស្នាដៃវាយលុក របស់កងទ័ពរុស្ស៊ី គ្របដណ្តប់លើអ៊ុយក្រែន។ អំឡុងកិច្ចប្រជុំ ក្រុមប្រឹក្សាក្រសួងការពារជាតិរុស្ស៊ី នៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះការរីកចម្រើនរបស់កងទ័ព របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន និងបានសរសើរថា ឆ្នាំ២០២៤ ជាឆ្នាំប្រវត្តិសាស្ត្រ ក្នុងដំណើរការវាយលុកយោធារបស់ទីក្រុងម៉ូស្គូ លើអ្នកជិតខាង គាំទ្រដោយលោកខាងលិច ដែលគេដឹងថា លោកចង់សំដៅលើ ប្រទេសអ៊ុយក្រែន។ លោកបន្តថា កងទ័ពរុស្ស៊ីបានរឹបអូសយក ទីតាំងរបស់អ៊ុយក្រែន ចំនួន១៨៩ ហើយបានក្លាយជា «ឆ្នាំដ៏សំខាន់ ក្នុងការសម្រេចបាននូវគោលដៅ នៃប្រតិបត្តិការយោធាពិសេស»។ លោក ពូទីន ក៏បានសាទរចំពោះឧស្សាហកម្មយោធា និងសហគ្រាសការពារជាតិរបស់រុស្ស៊ី ដែលបានផ្តល់អាវុធ និងឧបករណ៍ទំនើបៗ ដើម្បីគាំទ្រដល់កងទ័ពរបស់ទីក្រុងម៉ូស្គូ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីកំពុងធ្វើការលើការផលិតប្រព័ន្ធមីស៊ីលដ៏ច្រើន រួមទាំងប្រព័ន្ធដែលមានល្បឿនលឿនជាងសំឡេង ហើយបានបង្ហាញថា កងទ័ពរុស្ស៊ីកំពុងប្រើប្រាស់ប្រព័ន្ធដំណើរការដោយបញ្ញាសិប្បនិម្មិត ហៅកាត់ AI ទៀតផង៕ ប្រភពពី AFP…
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បរទេសធ្លាប់ឮថា កម្ពុជាមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា ។ នាឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ។ សម្តេចបវរធិបតី បន្ដថា ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសកម្ពុជា បានវិវត្តន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុងទិដ្ឋភាព នៃកំណើតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែទាំងការប្រែប្រួលមុខមាត់ សង្គមជាតិទាំងមូលផងដែរ។ សម្តេចបវរធិបតី មានប្រសាសន៍ថា «កន្លងមកបទេសជាច្រើន បានលឺអំពីប្រទេសកម្ពុជា…
-

-

ត្រាំប្តេជ្ញាជួប Putin, Zelensky បញ្ចប់សង្គ្រាម
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា លោកសន្យាថា នឹងនិយាយទៅកាន់លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ដើម្បីបញ្ចប់ «ការសម្លាប់រង្គាល» ក្នុងសង្រ្គាម ដែលបានអូសបន្លាយ ជិតបីឆ្នាំ មកនេះ។ មុនពេលចូលទៅគ្រប់គ្រងសេតវិមាន ឡើងវិញ នៅខែមករា ខាងមុខនេះ លោក Donald Trump បានថ្លែងចេញពីរមណីយដ្ឋាន Mar-a-Lago របស់ខ្លួន ដែលស្ថិតក្នុងរដ្ឋផ្លរីដា ថា «យើងនឹងនិយាយជាមួយប្រធានាធិបតី Putin ហើយយើងនឹងនិយាយជាមួយ Zelensky និងក្រុមអ្នកតំណាង មកពីអ៊ុយក្រែនទាំងអស់» ។ លោកបានបន្ថែមទៀតថា «យើងត្រូវតែបញ្ឈប់សង្គ្រាមនេះ វាជាការសម្លាប់រង្គាល»។ ជាការកត់សម្គាល់ លោក Trump តែងតែបានរិះគន់យ៉ាងខ្លាំង ចំពោះជំនួយរាប់ពាន់លានដុល្លារ ដែលរដ្ឋបាលរបស់លោក Joe Biden ផ្តល់ដល់ទីក្រុង Kyiv ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។…
-

ក្រសួងបរិស្ថានចេញ វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងព្រមានចាត់ វិធានការផ្លូវច្បាប់ទាំងផាកពិន័យពី១០ ទៅ ១០០លានរៀល និងដាក់ទោស
ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញ សេចក្តីជូនដំណឹងមួយនៅថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ២០២៤ដោយបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើង ឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់ មនុស្សផ្ទាល់ ។ កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការ ដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋាន ខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស ។ ល ។ ក្រសួងបរិស្ថាន បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការ បាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។ ក្រសួងបរិស្ថានបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា៖អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ជំពូកទី៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី១ក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១…
-

-
