Category: ព័ត៌មានជាតិ​

  • អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ។ ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូ យុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឡើយ។​
  • ពលរដ្ឋមានជីវភាពខ្វះខាត ៥៥៣គ្រួសារ នៅ ភូមិបណ្តែតទឹក នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយ​មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    ពលរដ្ឋមានជីវភាពខ្វះខាត ៥៥៣គ្រួសារ នៅ ភូមិបណ្តែតទឹក នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលបានអំណោយ​មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

    (ខេត្តកំពង់ធំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ បានចាត់ឱ្យ ឯកឧត្ដមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៥៣គ្រួសារ រស់នៅភូមិបណ្តែតទឹកចំនួន ៥ នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងបរិវេណវត្តទីបការាម ហៅវត្តពៅវើយ ។ ឯកឧត្ដមវេជ្ជ.អ៊ុយ សំអាត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ ។ ជាមួយគ្នានេះ ឯកឧត្ដមវេជ្ជ. បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យ ឱ្យបានល្អ ជាពិសេសក្មួយៗស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ…

  • [UPDATE] មនុស្សរាប់រយ ឬរាប់ពាន់នាក់ ប្រហែលបានស្លាប់ក្នុងព្យុះសីក្លូននៅកោះ Mayotte របស់បារាំង

    [UPDATE] មនុស្សរាប់រយ ឬរាប់ពាន់នាក់ ប្រហែលបានស្លាប់ក្នុងព្យុះសីក្លូននៅកោះ Mayotte របស់បារាំង

    មន្ត្រីជាន់ខ្ពស់ក្នុងតំបន់របស់បារាំង បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ ធ្នូ) ថា មនុស្សរាប់រយនាក់ ឬអាចជារាប់ពាន់នាក់ ប្រហែលបានបាត់បង់ជីវិត នៅពេលដែលព្យុះស៊ីក្លូន ឈីដូ (Chido) ដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជិតមួយសតវត្សរ៍ បានវាយប្រហារលើប្រជុំកោះ ម៉ាយ៉ូត (Mayotte) នៃមហាសមុទ្រឥណ្ឌារបស់បារាំង។ អភិបាលតំបន់ លោក ហ្វ្រង់ស្វ័រ-សាវីយេ ប៊ីវវីល (Francois-Xavier Bieuville) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយក្នុងស្រុកថា “ខ្ញុំគិតថាប្រាកដជាមានមនុស្សរាប់រយ ប្រហែលជាអាចនឹងឈានដល់មួយពាន់ ឬច្រើនពាន់នាក់ បានស្លាប់នៅក្នុងព្យុះដ៏កាចសាហាវនោះ”។ នៅពេលសាកសួរអំពីចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido ក្រសួងមហាផ្ទៃបារាំងបាននិយាយថា “គេនឹងពិបាកក្នុងការរាប់បញ្ចូលជនរងគ្រោះទាំងអស់នៅពេលនេះណាស់” ហើយតួលេខមិនអាចកំណត់បានភ្លាមទេនៅដំណាក់កាលនេះ។ ក្រសួងឧតុនិយមបារាំង បាននិយាយថា ព្យុះស៊ីក្លូន Chido បានបោកបក់មកលើកោះ Mayotte ពេញមួយយប់ ជាមួយនឹងកម្លាំងខ្យល់បក់ជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានបំផ្លាញលំនៅដ្ឋាន អគាររដ្ឋាភិបាល និងមន្ទីរពេទ្យ។ ក្រុមព្យាករព្រមានថា នេះគឺជាព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាង ៩០ឆ្នាំ ដែលបានវាយប្រហារលើកោះនោះ៕

  • ការបញ្ជូនកូនមករៀន ជាការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិសម្រាប់រយៈពេលវែង

    ការបញ្ជូនកូនមករៀន ជាការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិសម្រាប់រយៈពេលវែង

    (កំពង់ធំ)៖ ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជា ការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ។ នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាកំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ពីសំណាក់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ (ដោយឯកឧត្តម បានទទួលមរណៈភាពកាលពីចុងខែតុលាកន្លងទៅ) ដែលក្នុងនោះ មានការកសាងអគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដូចដែលមានក្នុងរបាយការណ៍ ខណៈបច្ចុប្បន្ន ក្នុង ១ឃុំ យ៉ាងហោចណាស់ក៏មាន អនុវិទ្យាល័យ ១ដែរ ហើយឃុំខ្លះ មានដល់ទៅ ២ ។ ដូច្នេះ ក្មួយៗ មិនបាច់ធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះទេ…

  • រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជានេសាទនៅតំបន់មាត់ខ្លា

    រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជានេសាទនៅតំបន់មាត់ខ្លា

    (ខេត្តសៀមរាប)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់ ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងសេចក្ដីរីករាយ និងអបអរសាទរចំពោះបងប្អូនប្រជានេសាទ ដែលលើកឡើងអំពីទិន្នផលត្រីធម្មជាតិ ដែលចាប់ផ្ដើមសម្បូរឡើងវិញ។ មិនត្រឹមតែសម្បូរជាងមុនទេ បើតាមប្រជានេសាទ ត្រីប្រភេទមួយចំនួនដែលបងប្អូនប្រជានេសាទគិតថា ដាច់ពូជទៅហើយនោះ បានលេចមុខឡើងវិញសារជាថ្មីថែមទៀត។ តាមរយៈលទ្ធផលជាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទទាំងអស់ ដែលចូលរួមសហការជាមួយមន្ដ្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ជលផល និងជួយអភិរក្សធនធានជលផលកម្រ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តឱ្យបងប្អូនប្រជានេសាទបន្តចលនានេះឱ្យបានកាន់តែផុលផុស ដើម្បីធានានិរន្ដរភាពធនធានជលផលធម្មជាតិនៅកម្ពុជា។ ដោយឡែក ចំពោះបញ្ហាប្រឈមអំពីការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់មួយចំនួនដែលនៅតែកើតមាននៅក្នុងតំបន់មាត់ខ្លានេះ ឯកឧត្តមរដ្ឋមន្ដ្រីដាក់គោលការណ៍ឱ្យមន្ដ្រីជំនាញចុះស្រាវជ្រាវ វែកមុខ កំណត់អត្តសញ្ញាណឱ្យបាន ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំដល់មន្ដ្រីជំនាញអមដំណើរ ឱ្យសិក្សាអំពីមុខរបរកសិកម្មដែលអាចធ្វើបាននៅលើបឹងទន្លេសាប ហើយផ្ទេរចំណេះជំនាញទាំងនោះជូនដល់បងប្អូនប្រជានេសាទអាចប្រកបរបរបន្ថែមពីលើការនេសាទ។ ការនេសាទ បើតាមឯកឧត្តមរដ្ឋមន្ដ្រី អាចជួយឱ្យប្រជាជន «មានហូប» តែមិនអាចឱ្យ «មានបាន»…

  • រដ្ឋមន្រ្តីសុខាភិបាល៖ វិស័យចក្ខុសាស្រ្ត​មាន​ការរីកចម្រើនគួរឱ្យកត់​ស​ម្គា​ល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និង​ព្យាបាលភ្នែកជូនប្រជា​ពល​រដ្ឋ

    រដ្ឋមន្រ្តីសុខាភិបាល៖ វិស័យចក្ខុសាស្រ្ត​មាន​ការរីកចម្រើនគួរឱ្យកត់​ស​ម្គា​ល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និង​ព្យាបាលភ្នែកជូនប្រជា​ពល​រដ្ឋ

    (ព្រះសីហនុ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួង​សុខា​ភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍​សុខ​ភាពភ្នែក កសាងអនាគតរួមគ្នា” នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីក​ចំណេះ​ដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និង​បង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេស​ជឿន​លឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់​សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ ជាមួយ​គ្នានេះ​ដែរ ឯកឧត្តមសាស្រ្តាចារ្យ សូមថ្លែងអំណរគុណ ដល់ការចូលរួម​គាំទ្រ​ពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខ​ភាព​ភ្នែក ដែលឧបត្ថម្ភគាំទ្រ សហការជាមួយ​សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងការអភិវឌ្ឍន៍សុខភាពភ្នែកនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់សមាគម ត្រូវជួយគាំទ្រ ដល់​អ្នក​ជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួល​ខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត…

  • ទូរទស្សន៍ ABC យល់ព្រមបង់ប្រាក់ ១៥លានដុល្លារដល់បណ្ណាល័យប្រធានាធិបតីរបស់លោក Trump ដើម្បីដោះស្រាយពាក្យបណ្តឹង

    ទូរទស្សន៍ ABC យល់ព្រមបង់ប្រាក់ ១៥លានដុល្លារដល់បណ្ណាល័យប្រធានាធិបតីរបស់លោក Trump ដើម្បីដោះស្រាយពាក្យបណ្តឹង

    ឯកសារតុលាការបង្ហាញកាលពីថ្ងៃសៅរ៍ថា ទូរទស្សន៍ ABC News បានយល់ព្រមបង់ប្រាក់ ១៥លានដុល្លារដល់បណ្ណាល័យប្រធានាធិបតីរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីដោះស្រាយពាក្យបណ្តឹង ជុំវិញសេចក្តីអត្ថាធិប្បាយដែលពិធីករ George Stephanopoulos បានបង្កើតឡើង អំឡុងពេលកំពុងផ្សាយពាក់ព័ន្ធនឹងករណីស៊ីវិលនំមកតទល់ជាមួយលោក Trump ដោយអ្នកនិពន្ធ Jean Carroll ។ បណ្តឹងដែលបានដាក់កាលពីថ្ងៃទី ១៩ ខែមីនា នៅតុលាការស្រុកសហរដ្ឋអាមេរិក ស្ថិតនៅតំបន់ Southern Florida បានចោទប្រកាន់លោក Stephanopoulos ថាបានបង្កើតសេចក្តីអត្ថាធិប្បាយព្យាបាទ និងមិនពាក់ព័ន្ធនឹងការពិត ។ បណ្តឹងនិយាយថា សេចក្តីថ្លែងការណ៍នោះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងម្តងហើយម្តងទៀត ។ អ្នកនាំពាក្យទូរទស្សន៍ ABC News និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងសូមបញ្ជាក់ថា ភាគីទាំងអស់ បានឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីដកពាក្យបណ្តឹងជុំវិញឯកសារនៅតុលាការ ។ ពាក្យបណ្តឹងបានលើកឡើងពីបទសម្ភាសន៍កាលពីថ្ងៃទី ១០ ខែមីនា ជាមួយសមាជិកសភាសហរដ្ឋអាមេរិកលោកស្រី Nancy Mace គឺជាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋដែលបាននិយាយជាសាធារណៈពីការត្រូវបានគេចាប់រំលោភសេពសន្ថវៈកាលនៅគាត់នៅក្មេងវ័យ ។ អំឡុងបទសម្ភាសន៍នោះ លោក…

  • នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងប្តេជ្ញារក្សាស្ថិរភាពកិច្ចការរដ្ឋ បន្ទាប់ពីប្រធានាធិបតីត្រូវព្យួរតំណែង

    នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងប្តេជ្ញារក្សាស្ថិរភាពកិច្ចការរដ្ឋ បន្ទាប់ពីប្រធានាធិបតីត្រូវព្យួរតំណែង

    សេអ៊ូល ៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរក្សាកិច្ចការរដ្ឋឲ្យដំណើរការប្រកបដោយស្ថិរភាព។ លោក Han បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីសភាដឹកនាំដោយគណប្សប្រឆាំងបានអនុម័តលើសំណើព្យួរតំណែងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅក្នុងការបោះឆ្នោតលើកទីពីរ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។ ភារកិច្ចរបស់លោក Yoon នឹងត្រូវព្យួរភ្លាមៗ នៅពេលដែលដំណោះស្រាយនៃការចោទប្រកាន់ត្រូវបានបញ្ជូនទៅការិយាល័យរបស់គាត់ ហើយលោក Han នឹងក្លាយជាប្រធានាធិបតីស្តីទី រហូតដល់តុលាការធម្មនុញ្ញសម្រេចថាតើត្រូវផ្តល់តំណែងឲ្យលោក Yoon វិញ ឬដកគាត់ចេញពីតំណែងតែម្តង។ ប្រធានរដ្ឋសភា លោក Woo Won-shik បាននិយាយថា ចាប់ពីពេលដែលច្បាប់អាជ្ញាសឹកត្រូវបានប្រកាសរហូតមកដល់ពេលនេះ ភាពស្មោះត្រង់ ភាពក្លាហាន និងការលះបង់ដែលប្រជាជនបានបង្ហាញ សម្រាប់លទ្ធិប្រជាធិបតេយ្យបាននាំឱ្យមានការសម្រេចចិត្តនេះ៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប

    កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប

    (កែប)៖ កម្មវិធីអប់រំគុណតម្លៃអូឡាំពិកបានបន្តយុទ្ធនាការដល់ខេត្តកែប ដោយបានចែករំលែកទៅកាន់សិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ទី១៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ គ្រូឧទ្ទេសកម្មវិធីមានប្រសាសន៍ថា សិស្សានុសិស្សទទួលបានចូលរួមលេងកីឡាយ៉ាងសប្បាយរីករាយចូលរួម និងបានដឹងពីប្រវត្តិនៃកីឡាអូឡាំពិក អូឡាំពិកសម័យទំនើប និងកម្ពុជាត្រៀមធ្វើជាម្ចាស់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ ឆ្លងកាត់ការសិក្សាមួយវគ្គ សិស្សានុសិស្សទទួលបានចំណេះដឹងច្រើនទាំងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ និងគុណតម្លៃអូឡាំពិក។ ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ សង្ឃឹមថា ពួកគេនឹងបន្តចូលរួម និងលើកកម្ពស់យុទ្ធនាការយុវជនម្នាក់លេងកីឡាមួយប្រភេទ។ យុវជន ឌី ទួនសិរីរ័តន៍ សិស្សថ្នាក់ទី១១ នៃវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ឱ្យដឹងថា នេះជាលើកទី១ហើយដែលរូបគេបានចូលរួមកម្មវិធីផ្សព្វផ្សាយកម្មវិធីគុណតម្លៃអូឡាំពិកនេះ។ ក្រោយបានចូលរួមវគ្គដ៏សំខាន់នេះ យុវជនខាងលើយល់ថា ពិតជាមានសារៈសំខាន់ក្នុងការយល់ដឹងពីកីឡាអូឡាំពិក និងការប្រកួតកីឡាធំៗឯទៀតជាពិសេសក្នុងប្រទេសកម្ពុជា ដែលនេះបានបង្ហាញថា ប្រទេសជាតិមានភាពរុងរឿង ព្រោះអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗបាន។ បន្ទាប់ពីខេត្តកែប ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្តថា យុទ្ធនាការផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនេះបានបន្តទៅដល់ខេត្តកំពតនៅថ្ងៃទី១៤ ខែធ្នូ ក៏ដូចជាចូលរួមកម្មវិធីបុណ្យសមុទ្រផងដែរ៕ ដោយ ៖…

  • ក្រសួងអប់រំអះអាងពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

    ក្រសួងអប់រំអះអាងពីការមិនធ្លាប់យល់ព្រមលើសំណើណាមួយ បញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សាផ្លូវការនោះទេ

    (ភ្នំពេញ)៖ក្រសួងអប់រំយុវជន​ និងកីឡាបានចេញសេចក្តីប្រកាសមួយ​អំពីការ​មិនធ្លាប់យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូលភាសា​វៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការនោះសោះឡើយ។ ក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះ​ផ្សាយ ព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុល​បរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ព្រមទាំង​ស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែ តម្រូវជាបន្ទាន់។ គួរបញ្ជាក់ថាការចេញសេចក្តីប្រកាសរបស់ក្រសួងអប់រំ បែបនេះ ធ្វើឡើងក្រោយពីក្រុមប្រឆាំង និងក្រុមជ្រុលនិយមមួយចំនួនបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបញ្ចូលភាសាវៀតណាមក្នុងកម្មវិធីសិក្សារដ្ឋអស់រយៈពេលប៉ុន្មានថ្ងៃនេះបន្តបន្ទាប់រួចមក។ ជាមួយការចេញសេចក្តីប្រកាសនេះដែរក្រសួងអប់រមបានប្រាប់ដល់សាធារណជនទាំងអស់ឱ្យបានជ្រាបជាព័ត៌មាន និងមិនត្រូវជឿក្រុមជ្រុលនិយម​បំពុល​សង្គមទាំងនោះឡើយ៕