Category: ព័ត៌មានជាតិ
-

អង្គការសហប្រជាជាតិនិយាយថា ជម្លោះក្នុងប្រទេសស៊ីរី ពុំទាន់បញ្ចប់ទេ
អង្គការសហប្រជាជាតិនិយាយថា ជម្លោះក្នុងប្រទេសស៊ីរី ពុំទាន់បញ្ចប់ទេ បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បានព្រមានកាលពីថ្ងៃអង្គារ ១៧ ធ្នូ ដោយគូសបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងក្រុមដែលគាំទ្រដោយប្រទេសទួរគី និងក្រុមឃឺដនៅភាគខាងជើងប្រទេសថា ជម្លោះក្នុងប្រទេសស៊ីរីពុំទាន់បានបញ្ចប់នៅឡើយទេ សូម្បីតែបន្ទាប់ពីការចាកចេញរបស់អតីតប្រធានាធិបតីលោក Bashar al-Assad ក៏ដោយ។ លោក ហ្គៀរ ផេឌើសិន (Geir Pedersen)បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាក្នុងប្រទេសស៊ីរី បានអំពាវនាវនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់អ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពតាំងទីលំនៅទាំងអស់នៅក្នុងតំបន់ខ្ពង់រាបហ្គោឡង់ (Golan)របស់ស៊ីរី ហើយបាននិយាយថាការបញ្ចប់ការដាក់ទណ្ឌកម្មនឹងក្លាយជាគន្លឹះសំខាន់ក្នុងការជួយស្រោចស្រង់ប្រទេសនេះ។ ខណៈកំពុងនិយាយពីក្រុមយុទ្ធជនគាំទ្រដោយទួរគី និងកងកម្លាំងឃឺដ លោកបានព្រមានថា មានអរិភាពយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ មុនពេលបទឈប់បាញ់ត្រូវបានសម្របសម្រួល។ លោកបាននិយាយថា បទឈប់បាញ់រយៈពេល៥ថ្ងៃឥឡូវនេះបានផុតកំណត់ ហើយខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការកើនឡើងសកម្មភាពយោធា។ ការកើនឡើងបែបនេះអាចជាមហន្តរាយ។ ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់បេសកជនរូបនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបន្ថែមពេលបទឈប់បាញ់រហូតដល់ចុងសប្តាហ៍នេះ រវាងក្រុមយុទ្ធជនគាំទ្រដោយប្រទេសទួរគី និងយុទ្ធជន ជនជាតិឃឺដស៊ីរី នៅឯទីក្រុងម៉ាន់ប៊ីជ(Manbij)។ អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង ៨៨ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីមានការកើនឡើងចុងក្រោយនៃអរិភាព នៅក្នុងប្រទេសស៊ីរី។ ដៃគូរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រហែល ៦ ភាគរយនៃជនភៀសខ្លួន កំពុងរស់នៅជាមួយនឹងទម្រង់នៃភាពខ្វះខាតយ៉ាងហោចណាស់មួយ៕
-

ក្រុមហាម៉ាសនិយាយថា កិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សាក្នុងទីក្រុងដូហាប្រកបដោយភាពហ្មត់ចត់ និងវិជ្ជមាន
ក្រុមហាម៉ាសនិយាយថា កិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សាក្នុងទីក្រុងដូហាប្រកបដោយភាពហ្មត់ចត់ និងវិជ្ជមាន ក្រុមហាម៉ាសបាននិយាយថា កិច្ចពិភាក្សាក្នុងប្រទេសកាតាកាលពីថ្ងៃអង្គារទី១៧ធ្នូសប្ដាហ៍នេះ មានគោលដៅលើបទឈប់បាញ់ និងការដោះដូរអ្នកទោសចំណាប់ខ្មាំងនៅហ្កាហ្សាប្រកបដោយភាពហ្មត់ចត់ និងវិជ្ជមានមួយថ្ងៃបន្ទាប់ពីគណៈប្រតិភូអ៊ីស្រាអែលបានទៅជួបក្រុមអ្នកសម្របសម្រួល។ ក្រុមហាម៉ាស បញ្ជាក់ថា ដោយគិតពីការពិភាក្សាដ៏ជាក់លាក់ និងវិជ្ជមាន ដែលធ្វើឡើងនៅថ្ងៃនេះ នៅទីក្រុងដូហា ក្រោមការឧបត្ថម្ភពីបងប្អូនកាតា និងអេហ្ស៊ីបរបស់យើង ការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការដោះដូរអ្នកទោសគឺអាចធ្វើទៅបាន ប្រសិនបើអ៊ីស្រាអែល ឈប់ដាក់លក្ខខណ្ឌថ្មី។ ប្រភពដែលបានដឹងអំពីការចរចានោះ បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមន្ត្រីអ៊ីស្រាអែលបានទៅដល់ទីក្រុងដូហាកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាបំណងកាត់បន្ថយគម្លាតរវាងភាគីទាំងពីរ។ ប្រភពបាននិយាយថា ជំនួបនានាបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីកាតាកាលពីថ្ងៃពុធសប្តាហ៍មុន ដោយប្រធានចារកម្ម Mossad លោក David Barnea ។ ប្រទេសកាតា រួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប បាននឹងកំពុងសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសអស់រយៈពេលជាច្រើនខែក្នុងដំណើរស្វែងរកបទឈប់បាញ់នៅដែនដីហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង។ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាត់ស៍ (Israel Katz) បាននិយាយថា ក្រុមអ្នកចរចាអ៊ីស្រាអែល ពុំធ្លាប់មើលឃើញកិច្ចព្រមព្រៀងជិតសម្រេចបានបែបនេះពីមុនមកទេ ចាប់តាំងពីបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ ២០២៣មក៕
-

-

គណៈកម្មការស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បើកកិច្ចប្រជុំលើកដំបូង
(ភ្នំពេញ)៖ ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដែលមាន ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបេសកម្មពិសេស ជាប្រធានគណៈកម្មការស្រាវជ្រាវ បានបើកកិច្ចប្រជុំជាលើកដំបូង នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋ លេខាធិការ ក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា កិច្ចប្រជុំលើកដំបូងនេះ បានធ្វើឡើងក្នុងគោលបំណងជួបពិភាក្សាស្គាល់សមាសភាពនៃគណៈកម្មការក្រុមជំនុំស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងពិនិត្យមើលកិច្ចការងារដែលបានធ្វើកន្លងមក និងការរៀបចំឯកសារផ្សេងៗទៀតសម្រាប់រៀបចំការងារជាបន្តទៀត ពិសេសក្រុមការងារបានរាយការណ៍អំពីការងារចង់ក្រងស្រាវជ្រាវជាឯកសារបានមួយចំនួនហើយ នៃគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ មានទាំងគម្រប ទំព័រទី១ រហូតដល់អារម្ភកថា បុព្វកថា និងប្រវត្តផ្សេងៗបានមួយចំនួនហើយ។ ឯកឧត្តម បានរដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំលើកដំបូងនេះ ក៏បានផ្តោតសំខាន់ទៅលើទៅលើការអនុម័តលើឯកសារពីរសំខាន់ គឺទី១ត្រូវរៀបចំក្រុមសិលធម៌របស់ក្រុមជំនុំ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរៀបចំឱ្យមានភាពច្បាស់លាស់អំពីមនសិការបស់សមាជិកក្រុមជំនុំ ធ្វើយ៉ាងឱ្យដំណើរនៃការស្រាវជ្រាវមានការស្មោះត្រង់ការធ្វើការងារ និងមានស្មារតីជាក្រុមការងារបានល្អ ដោយជម្រុញទឹកចិត្តក្រុមការងារតាមជំនាញនីមួយ ដើម្បីប្រព្រឹត្តិទៅប្រកបដោយសុខដមនីកម្មក្នុងការងារស្រាវជ្រាវបឋម និងទី២ គឺ សំដៅលើការបែងចែកតួនាទីភារៈកិច្ចទៅតាមអ្នកស្រាវជ្រាវដែលមានលក្ខណៈសម្បត្តិផ្សេងៗគ្នា ដើម្បីបែងចែកការងារទៅប្រកបដោយប្រសិទ្ធភាព ដោយប្រមូលបាននូវការស្រាវជ្រាវជាធាតុផ្សំបង្កើតបានជាគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរបានកើតឡើង ដែលមានគុណតម្លៃវប្បធម៌ជាតិខ្ពស់សម្រាប់តម្កាល់ផង និងជាសម្រាប់ឯកសារសិក្សាឬក៏ជាមរតករតនៈសម្បត្តិរបស់ជាតិទៅថ្ងៃអនាគត។ សូមបញ្ជាក់ថា ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ សម្រាប់ការស្រាវជ្រាវនេះ មិនមានការកំណត់រយៈពេលនោះទេ…
-

ឯកឧត្តម Wang Wenbin៖ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា, រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្ន ឆ្នាំ២០២៤ នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា : “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។”
-

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ មណ្ឌលថែទាំសុខភាពកុមារចេនឡា បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល ដើម្បីការថែទាំសុខភាពកុមារ និង ទារក នៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ប្រធានក្រុមប្រឹក្សាភិបាល មណ្ឌលថែទាំសុខភាពកុមារចេនឡា និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល ។ គោលបំណងនៃជំនួបគឺ ដើម្បីធ្វើរបាយការណ៍អំពីសមិទ្ធផលការងាររបស់អង្គការ ក្រោមកិច្ចសហការជាមួយ មន្ទីរពេទ្យខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ក្នុងការអនុវត្តគម្រោងមណ្ឌលថែទាំសុខភាពកុមារចេនឡា យ៉ាងរលូននាពេលកន្លងមក ផ្នែកសង្គ្រោះបន្ទាន់ទារកទើបនឹងកើត ផ្នែកសង្គ្រោះបន្ទាន់កុមារ ការថែទាំទារកទូទៅ និងការបណ្តុះបណ្តាលជាប់ជាប្រចាំជូនគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យដែលទទួលបន្ទុកការងារពនិត្យ ព្យាបាល និងថែទាំនេះ ព្រមទាំងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្តស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្សរីករាយស្វាគមន៍គណៈប្រតិភូ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត វីលៀម ហៅស្វឺត ស្ថាបនិកអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានបង្កើតអង្គការនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០១៦មក ។ អង្គការបានចូលរួមចំណែកសហការ និងគាំទ្រអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ជាពិសេសការថែទាំសុខភាពកុមារ និងទារក ក្នុងខេត្តគោលដៅ ទទួលបានសមិទ្ធិផលជាច្រើននាពេលកន្លងមក ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី…
-

IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
(ភ្នំពេញ)៖ នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។ លោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងដូច្នេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ លោកនាយកតំបន់ បានវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវវកំណើនសេដ្ឋកិច្ចខ្ពស់ របស់កម្ពុជាប្រកបដោយភាពធន់។ លោកនាយកតំបន់ ក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន IMF ជាមួយនឹងក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF ក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង និងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ស្ថាប័ន IMF ក្នុងការគាំទ្រ និងចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ស្ថាប័ន IMF នៅក្នុងការបន្តផ្សារភ្ជាប់ទំនាក់ទំនង ក៏ដូចជាការពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ សម្ដេចបវរធិបតី…
-

លោក ត្រាំ ថា នឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែនចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការទេ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា លោកនឹងមិនអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការនាខែក្រោយនេះ។ នៅពេលត្រូវបានសួរដោយអ្នកកាសែតថាតើគាត់បានអញ្ជើញលោក ហ្សេលេនស្គី ចូលរួមពិធីឡើងកាន់តំណែងជាផ្លូវការដែរឬទេ? លោក ត្រាំ បានឆ្លើយតបថា ទេ… ខ្ញុំមិនបានអញ្ជើញគាត់ទេ តែលោកថា ប្រសិនបើគាត់ចង់មក… ខ្ញុំស្វាគមន៍គាត់។ លោក ត្រាំ ដែលបានយកឈ្នះគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ខាម៉ាឡា ហារីស កាលពីខែមុននោះ នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅឯវិមាន Capitol ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។ លោក ត្រាំ បានជួបជាមួយលោក ហ្សេលេនស្គ ក្នុងខែនេះនៅទីក្រុងប៉ារីស រួមជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់កិច្ចពិភាក្សាផ្តោតលើវិបត្តិអ៊ុយក្រែន។ ទូរទស្សន៍ NBC បានរាយការណ៍ថា ក្រុមការងាររបស់លោក ត្រាំ កំពុងធ្វើការយ៉ាងស្វិតស្វាញស្វែងរកបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី…
-

របបដឹកនាំលោក Assad ដួលរលំ ស៊ីរីសល់មាសសុទ្ធជិត ២៦តោន
ដាម៉ាស ៖ បន្ទាប់ពីរបបដឹកនាំរបស់លោកប្រធានាធិបតី Bashar al-Assad ដួលរលំ ទូរដែកធនាគារកណ្តាលស៊ីរី បានរក្សាទុកទុនបម្រុងជាមាសសុទ្ធជិត ២៦តោន។ នេះបើតាមប្រភពចំនួនបួនបានប្រាប់សារព័ត៌មានរ៉យទ័រ។ យោងតាមប្រភពទិន្នន័យរបស់ធនាគារកណ្តាលស៊ីរី ក្រុមប្រឹក្សាមាសពិភពលោកបានរាយការណ៍ថា ទុនបម្រុងមាសរបស់ប្រទេសស៊ីរី មានចំនួន ២៥,៨តោនក្នុងខែមិថុនា ឆ្នាំ២០១១។ បើតាមតម្លៃទីផ្សារបច្ចុប្បន្ន តួលេខមាសនេះមានតម្លៃប្រមាណ ២,២ពាន់លានដុល្លារ។ ប្រភពមួយបានឲ្យដឹងថា ទុនបម្រុងជាប្រាក់បរទេសរបស់ធនាគារកណ្តាលនេះ មានចំនួនត្រឹមតែប្រហែល ២០០លានដុល្លារជាសាច់ប្រាក់ប៉ុណ្ណោះ។ រីឯប្រភពមួយទៀតនិយាយថា ទុនបម្រុងជាប្រាក់ដុល្លារអាមេរិក ស្ថិតក្នុងតួលេខ រាប់រយលានដុល្លារ។ តួលេខនេះធ្លាក់ចុះខ្លាំងបំផុត បើធៀបនឹងមុនពេលផ្ទុះសង្រ្គាម។ ជាក់ស្តែង យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានឲ្យដឹងថា នៅចុងឆ្នាំ២០១១ ធនាគារកណ្តាលស៊ីរី បានរាយការណ៍ថា ខ្លួនមានទុនបម្រុងជាប្រាក់បរទេសមានចំនួន ១៤ពាន់លានដុល្លារ។ ចំណែកឆ្នាំ២០១០ IMF ក៏បានប៉ាន់ប្រមាណដែរថា ទុនបម្រុងនៃប្រាក់បរទេសរបស់ស៊ីរី មានចំនួន ១៨,៥ពាន់លានដុល្លារ៕ ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
-
