Category: ព័ត៌មានជាតិ
-

-

-

-

ក្រុមហ៊ុនវៀតណាមនឹងសង់ស្ថានីយសាក EV ១០ម៉ឺនកន្លែងនៅឥណ្ឌូនេស៊ី
បរទេស៖ កាសែត VNexpress បានចុះផ្សាយថា ក្រុមហ៊ុនបណ្តាញស្ថានីយសាកឡានអគ្គិសនីវៀតណាម V-GREEN បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Prime Group បង្កើតស្ថានីយ៍សាកថ្ម VinFast ចំនួន១០ម៉ឺនកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី អំឡុងរយៈពេល៣ឆ្នាំ។ ប្រភពឲ្យដឹងថា ការវិនិយោគសរុប ដែលត្រូវបានព្យាករសម្រាប់គម្រោងនេះ គឺមានរហូតដល់ ១,២ពាន់លានដុល្លារ នេះបើយោងតាមអនុស្សរណៈនៃការយោគយល់ ឬ MoU ដែលត្រូវបានប្រកាស កាលពីថ្ងៃពុធ។ ដំបូងឡើយ ក្រុមហ៊ុន V-GREEN នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ស្ថានីយ៍សាកថ្ម នៅទីក្រុងហ្សាកាតា, ស៊ូរ៉ាបាយ៉ា, កោះបាលី និងតំបន់ជុំវិញ មុនពេលគ្រោងនឹងពង្រីក ទៅកាន់តំបន់ផ្សេងៗទៀត នៃប្រទេសឥណ្ឌូនេស៊ី ក្នុងដំណាក់កាល ជាបន្តបន្ទាប់ទៀត។ ការដំឡើងស្ថានីយ៍សាកថ្មនឹងចាប់ផ្តើម នៅខែមករាឆ្នាំ២០២៥ ដោយរំពឹងថា នឹងដំណើរការ ជាបណ្តើរៗ នៅក្នុងឆ្នាំនេះ។ ប្រធានក្រុមហ៊ុន Prime Group លោក Tamer Wagih Salem បាននិយាយថា សមត្ថភាពប្រតិបត្តិការស្ថានីយសាកឡានអគ្គិសនី ទាំងនេះ…
-

ប្រមុខការទូតអាមេរិកBlinken និងមហាក្សត្រហ្ស៊កដានីយល់ស្របលើតម្រូវការសុវត្ថិភាពសម្រាប់ស៊ីរី
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ១២ ធ្នូ ដើម្បីធានាសុវត្ថិភាពសម្រាប់ប្រទេសស៊ីរី ខណៈប្រមុខការទូតរបស់សហរដ្ឋអាមេរិករូបនេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងតំបន់ បន្ទាប់ពីការដួលរំលំរបបលោកប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងរដ្ឋធានីដាម៉ាស(Damascus)។ លោក Blinken កំពុងបំពេញទស្សនកិច្ចក្នុងទឹកដីទួរគី បន្ទាប់ពីបានអំពាវនាវឱ្យមានដំណើរការ រួមបញ្ចូលគ្នាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសស៊ីរី រួមទាំងការការពារសម្រាប់ជនជាតិភាគតិច ក្រោយក្រុមឧទ្ទាមបានបញ្ចប់ការគ្រប់គ្រងរបស់លោក Assad ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Millerនិយាយថាអំឡុងជំនួបជាមួយមហាក្សត្រ Abdullahក្នុងរមណីយដ្ឋានសមុទ្រក្រហម អាកាប៉ា (Aqaba)លោក Blinken ដែលនឹងចាកចេញពីតំណែងក្នុងរយៈពេលជាងមួយខែទៀតនោះបានសន្យាពីការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ស្ថិរភាពនៃប្រទេសជិតខាងស៊ីរី រួមទាំងហ្ស៊កដានី ក្នុងអំឡុងពេលនៃការផ្ទេរអំណាចនេះ ។ លោក Miller បាននិយាយថា លោក Blinken បានអំពាវនាវឲ្យមានអន្តរកាលរួមមួយដែលអាចនាំឲ្យមានការទទួលខុសត្រូវនិងតំណាងរដ្ឋាភិបាលស៊ីរីដែលត្រូវបានជ្រើសរើសដោយប្រជាជនស៊ីរី។ លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងធានាថាស៊ីរីមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ភេរវកម្ម និងមិនបង្កការគំរាមកំហែងដល់ប្រទេសជិតខាងរបស់ខ្លួនឡើយ។ ទាំងនេះគឺជាកង្វល់សំខាន់ៗ ទាំងសម្រាប់ទួរគី ដែលអន់ចិត្តចំពោះសម្ព័ន្ធភាពយោធាអាមេរិកជាមួយជនជាតិឃឺដស៊ីរី និងអ៊ីស្រាអែល ដែលបានវាយប្រហារតាមអាកាសរាប់រយលើកលើប្រទេសស៊ីរី ចាប់តាំងពីការដួលរលំរបស់លោក Assad៕
-

ប្រធានរដ្ឋសភាតួកគី ចាត់ទុកសម្តេចតេជោ ជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាតួកគី ចាត់ទុកទស្សនកិច្ចរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន ។ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគី មានប្រសាសន័ដូច្នេះក្នុងជំនួប ពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម ប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឲសម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅតួកគី។ ឯកឧត្តម បានចាត់ទុកសម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងកាទូត ។ ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសំគាល់ថា មានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី…
-

យូអិន ៖ មីយ៉ាន់ម៉ាជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក
ណៃពិដោ ៖ ការផលិតអាភៀននៅមីយ៉ាន់ម៉ា បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ប៉ុន្តែមីយ៉ាន់ម៉ានៅតែជាប្រទេសផលិតគ្រឿងញៀនដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់របបយោធាមីយ៉ាន់ម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីខែមិថុនាថា អាជ្ញាធរកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធ្ងន់ធ្ងរ ក្នុងការទប់ស្កាត់ការដាំដុះអាភៀន។ តួយ៉ាង ក្នុងឆ្នាំ២០២៤នេះ មីយ៉ានម៉ាផលិតអាភៀនបានចំនួន ៩៩៥តោន នេះបើយោងតាមការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ (UNODC)។ ចំណែកកាលពីឆ្នាំមុន មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយប្រមូលផលគ្រឿងញៀនបាន ១,០៨០តោន ពោលគឺច្រើនជាងទ្វេដង បើធៀបនឹងអាហ្វហ្គានីស្ថាន។ រដ្ឋប្រហារបានបង្កឱ្យមានភាពចលាចលក្នុងសង្គម និងសេដ្ឋកិច្ច រួមទាំងជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស ហើយបានធ្វើឱ្យមនុស្សជាងបីលាននាក់ផ្លាស់ទីលំនៅ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ លើសពីនេះ សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាក៏បានធ្លាក់ចុះចាប់តាំងពីមានរដ្ឋប្រហារផងដែរ ដោយធនាគារពិភពលោក (WB) ក្នុងសប្តាហ៍នេះបានព្យាករណ៍ថា នឹងធ្លាក់ចុះមួយភាគរយក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ២០២៥៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

អូស្ត្រាលីចេញច្បាប់បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចាយលុយលើមាតិកាព័ត៌មាន
កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលីនឹងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Meta និង Google ចាយលុយលើព័ត៌មាន ដែលបានចែករំលែកនៅលើវេទិការបស់ពួកគេ។ រដ្ឋមន្ត្រីសេវាកម្មហិរញ្ញវត្ថុអូស្ត្រាលី លោក ស្ទេហ្វិន ចូនស៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលីគ្រោងនឹងបង្កើតច្បាប់ថ្មីមួយ ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង់ប្រាក់ឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ចំពោះមាតិកាព័ត៌មាននៅលើបណ្ដាញសង្គមរបស់ពួកគេ។ លោក ចូនស៍ បានប្រាប់សន្និសីទសារព័ត៌មានថា ក្រុមហ៊ុនបច្ចេកវិទ្យាដែលតម្រូវឲ្យបង់ប្រាក់ គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ និងម៉ាស៊ីនស្វែងរកមានមូលដ្ឋាននៅអូស្ត្រាលី ដែលមានប្រាក់ចំណូលលើសពី ២៥០លានដុល្លារ។ ច្បាប់ថ្មីនេះ ត្រូវបានគេមើលឃើញថា បានដាក់សម្ពាធលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ពិភពលោក ឱ្យបង់ប្រាក់ដល់អ្នកបោះពុម្ពផ្សាយសម្រាប់មាតិកាព័ត៌មាន បើមិនដូច្នេះទេ ពួកគេនឹងប្រឈមហានិភ័យនៃការបង់ប្រាក់ពិន័យរាប់លានដុល្លារ ដើម្បីបន្តប្រតិបត្តិការនៅអូស្ត្រាលី។ ក្នុងឆ្នាំ២០២១ អូស្ត្រាលីក៏ធ្លាប់បានអនុម័តច្បាប់ដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក មានដូចជា Google និង Meta ផ្តល់សំណងដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សម្រាប់តំណភ្ជាប់ ដែលទាញយកអ្នកអាន និងការផ្សាយពាណិជ្ជកម្ម ទៅកាន់វេទិការបស់ពួកគេផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

-
