Category: ព័ត៌មានជាតិ​

  • ប្រមុខ UN ប្តេជ្ញាគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី

    ប្រមុខ UN ប្តេជ្ញាគាំទ្រការផ្ទេរអំណាចដោយរលូននៅស៊ីរី

    បរទេស៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ​UN ប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្ទេរអំណាចដោយសន្តិវិធី នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញលោកប្រធានាធិបតី Bashar al-Assad ខ្ទាតចេញពីប្រទេស។ លោក Antonio Guterres បានអះអាង កាលពីថ្ងៃពុធថា អង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តទាំងស្រុង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរអំណាច ដោយរលូន ជាមួយនឹងដំណើរការនយោបាយរួមមួយ ដែលសិទ្ធិរបស់ជនជាតិភាគតិចទាំងអស់ នឹងត្រូវបានគោរព យ៉ាងពេញលេញ និងត្រួសត្រាយផ្លូវ ឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព ឯកភាព ជាមួយនឹងបូរណភាពទឹកដីរបស់ខ្លួន ត្រូវបានបង្កើតឡើងវិញយ៉ាងពេញលេញ។ លោក Guterres បានប្រាប់អ្នកសារព័ត៌មានបែបនេះ នៅក្នុងរដ្ឋធានី របស់ប្រទេសអាហ្វ្រិកខាងត្បូង ជាទីកន្លែងដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូង លោក Ronald Lamola ។ លោក Guterres លើកឡើងថា «វាជាកាតព្វកិច្ចរបស់យើង ក្នុងការធ្វើអ្វីគ្រប់យ៉ាង ដើម្បីគាំទ្រមេដឹកនាំស៊ីរីផ្សេងៗគ្នា … ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមកជាមួយគ្នា និងអាចធានាការផ្លាស់ប្តូរ ដោយរលូន និងការផ្លាស់ប្តូររួមបញ្ចូលមួយ…

  • ប្រណាំងទូកអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ចាប់​ផ្តើម​ក្នុង​បរិយាកាសសប្បាយរិករាយ

    ប្រណាំងទូកអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត ចាប់​ផ្តើម​ក្នុង​បរិយាកាសសប្បាយរិករាយ

    (កំពត)៖ ពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ដើម្បីអបអរសាទរ​ពិធី​បុណ្យ​សមុទ្រលើកទី១១ នៅខេត្តកំពត បានបើកដំណើរការ​ប្រកួតហើយ​នៅរសៀលថ្ងៃទី១១ ខែធ្នូនេះ ក្រោមគណៈអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ម៉ៅ ធនិន អភិ​បាលខេត្ត និងលោកជំទាវ។ ការប្រកួតថ្ងៃទី១នេះមានពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងទឹកមុខសប្បាយរីករាយបំផុត ។ ក្នុងពិធីបើកការប្រណាំងទូកចំនួន ១៤គូ នៅបរិវេណកីឡាលើទឹក នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អភិបាលខេត្តបានមាន​ប្រសាសន៍ថា ការប្រណាំងទូកនាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរ​ពិធីបុណ្យសមុទ្រផង និងដើម្បីលើកកម្ពស់កីឡាប្រណាំងទូក ដែល​ជាប្រភេទកីឡាតំណរពីដូនតារបស់ខ្មែរផង ដើម្បីបង្កភាពសប្បាយរីក​រាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យ មកលេង​ខេត្តកំពត។ ក្រុមយុវជនចូលរួមក្នុងពិធីប្រណាំងទូក បានបង្ហាញចំណាប់អារម្មណ៍​សប្បា​យ​រីករាយ និងកោតសរសើរចំពោះការរៀបចំរបស់រដ្ឋបាលខេត្តកំពត ពិសេស ឯកឧត្តមម៉ៅ ធនិន ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែធ្វើឲ្យ​ខេត្តកំពត​មានការអភិវឌ្ឍន៍ ច្រើនឡើង និងបានរៀបចំព្រឹត្តិការណ៍កាន់តែស្អាត និងទាក់ទាញទេសចរ ។ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត លោក…

  • ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាប្រយុទ្ធដល់នាទីចុងក្រោយ

    ប្រធានាធិបតីកូរ៉េខាងត្បូង ប្តេជ្ញាប្រយុទ្ធដល់នាទីចុងក្រោយ

    បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថា នឹងប្រយុទ្ធ «រហូតដល់នាទីចុងក្រោយ» ដោយការពារ «ការសម្រេចចិត្ត» ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួន កាលពីសប្តាហ៍មុន ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ជាមួយនឹងការដាក់ពង្រាយកងទ័ព ទៅកាន់សភាជាតិ។ មេដឹកនាំកូរ៉េខាងត្បូង រូបនេះ ត្រូវបានហាមឃាត់ មិនឱ្យធ្វើដំណើរទៅបរទេស ដើម្បីទុកផ្លូវ បើកការស៊ើបអង្កេត ជុំវិញ «ការបះបោរ» ក្រោយព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី ៣ និង៤ ខែធ្នូ ដែលបានធ្វើឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងជាច្រើន ជាពិសេស លោកខាងលិច ភ្ញាក់ផ្អើល ជាខ្លាំង។ ប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ នៅក្នុងសភា ម្តងទៀត នៅថ្ងៃសៅរ៍ ខាងមុខនេះ លោក Yoon បានប្តេជ្ញាថា នឹង «ប្រយុទ្ធជាមួយប្រជាជន រហូតដល់នាទីចុងក្រោយ»។ លោកបាននិយាយ តាមរយៈសុន្ទរកថា ចេញផ្សាយលើទូរទស្សន៍ថា «ខ្ញុំសុំទោសម្តងទៀត ចំពោះប្រជាជន ដែលប្រាកដជាមានការភ្ញាក់ផ្អើល និងព្រួយបារម្ភ ដោយសារតែច្បាប់អាជ្ញាសឹក»។…

  • នាយករដ្ឋមន្ត្រី ថា ការជួញដូរមនុស្ស មិនត្រឹមតែឱ្យប៉ះពាល់ដល់​ជនរង​គ្រោះទេ តែក៏ប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ថែមទៀត

    (ភ្នំពេញ)៖ ការជួញដូរមនុស្ស មិនត្រឹមតែធ្វេីឱ្យប៉ះពាល់ ដល់ជនរងគ្រោះ​ប៉ុណ្ណោះទេ ថែមទាំងធ្វេីឱ្យប៉ះពាល់​ដល់កិត្តិនាមរបស់កម្ពុជា​ ដូចនេះយើង​ត្រូវការពារកម្ពុជា ហើយការការពារកម្ពុជា ស្មើនឹង​ការពាររូបភាព កិត្តិយស​កម្ពុជា ក៏ដូចជាការពារពលរដ្ឋកម្ពុជា និងគ្រប់ជាតិសាសន៍​នៅកម្ពុជា ដែល​ជាការការពារផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្ស ១២ ធ្នូ លើកទី១៨ ក្រោមប្រធានបទ “ប្រឆាំងដាច់ខាតអំពើ​ជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នាព្រឹក​ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្ត​ខ្ពស់​ និងខិតខំប្រឹងប្រែង ទាំងនៅក្នុងគ្រប់កងកម្លាំង​ អាជ្ញាធរ​មានសមត្ថកិច្ច​ និងភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រឹដ្ឋកម្ម ជួញដូរមនុស្ស និង​ទាស​ភាពសម័យទំនើប ដែល​មានចរិតឆ្លងដែន និងជាបញ្ហាប្រឈម ទាំងសម្រាប់តំបន់ និងពិភពលោក។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាង​មួយឆ្នាំនេះ ក្រសួង​មហាផ្ទៃ និងគ្រប់កងកម្លាំងទាំងអស់ បានអនុវត្ត​ និង​បំពេញបេសកកម្មរបស់ខ្លួនយ៉ាង​សកម្ម​ ដែលបន្តបេសកកម្មពីអាណត្តិ​កន្លងទៅ ដើម្បី​ប្រយុទ្ធប្រឆាំង បង្ក្រាប…

  • Airbus ចែកចាយយន្តហោះជាង ៨០គ្រឿង កើនឡើង ៣១ភាគរយក្នុងខែវិច្ឆិកា

    Airbus ចែកចាយយន្តហោះជាង ៨០គ្រឿង កើនឡើង ៣១ភាគរយក្នុងខែវិច្ឆិកា

    ប៉ារីស ៖ ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះជាង ៨០គ្រឿងក្នុងខែវិច្ឆិកា ខណៈដែលក្រុមហ៊ុនផលិតយន្តហោះរបស់អឺរ៉ុបមួយនេះ កំពុងបោះជំហានឈានឆ្ពោះទៅកាន់គោលដៅចុងឆ្នាំ បន្ទាប់ពីការធ្លាក់ចុះកាលពីរដូវក្តៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។ ក្រុមហ៊ុន Airbus បានចែកចាយយន្តហោះចំនួន ៨៤គ្រឿងក្នុងខែវិច្ឆិកា កើនឡើង ៣១% នាំឱ្យការចែកចាយយន្តហោះសរុបកើនដល់ ៦៤៣គ្រឿង កើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការចែកចាយយន្តហោះនេះ បង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់ក្រុមហ៊ុនផលិតយន្តហោះមានមូលដ្ឋាននៅអឺរ៉ុបនេះ ក្នុងការបំពេញតាមតម្រូវការកើនឡើង នៃឧស្សាហកម្មអាកាសចរណ៍សម្រាប់យន្តហោះទំនើប និងសន្សំសំចៃប្រេង។ ប្រភពឧស្សាហកម្មបានប្រាប់កាសែតរ៉យទ័រក្នុងសប្តាហ៍នេះថា ការចែកចាយយន្តហោះរបស់ Airbus បានកើនឡើងខ្លាំង ភាគច្រើនជាប្រភេទយន្តហោះគ្រួសារ A320neo និងស៊េរី A350 បន្ទាប់ពីក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះ CFM និង Airbus បានឈានដល់កិច្ចព្រមព្រៀងលើការផ្គត់ផ្គង់ម៉ាស៊ីនរយៈពេលខ្លីកាលពីសប្តាហ៍កន្លងទៅ។ ដើម្បីបំពេញតាមគោលដៅចែកចាយយន្តហោះប្រចាំឆ្នាំដល់ ៧៧០គ្រឿង ក្រុមហ៊ុន Airbus ត្រូវការចែកចាយយន្តហោះចំនួន ១២៧គ្រឿងទៀតនៅក្នុងខែធ្នូ តួលេខនេះតំណាងឱ្យកំណើនចំនួន ១៣%៕ ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

  • មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចគ្មានចំណងផ្លូវច្បាប់ ទាមទារឱ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា

    មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចគ្មានចំណងផ្លូវច្បាប់ ទាមទារឱ្យមានបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា

    មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតក្នុងសំឡេងគាំទ្រយ៉ាងលើសលប់កាលពីថ្ងៃពុធសប្ដាហ៍នេះទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនៅដែនដីហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់។គិតមកដល់ពេលនេះ ពលរដ្ឋហ្កាហ្សាដែលស្លាប់ដោយសារការវាយប្រហារឥតសំចៃដៃរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង៤៤.០០០នាក់។ ការទាមទារបទឈប់បាញ់នៅក្នុងសេចក្ដីសម្រេចដែលបានអនុម័តដោយសំឡេងគាំទ្រ ១៥៨ក្នុងមហាសន្និបាតដែលមានសមាជិកសរុប១៩៣ប្រទេស ត្រូវបានបង្ហាញជាភាសាបន្ទាន់ជាងការជំរុញឱ្យមានបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅហ្កាហ្សាដែលស្ថាប័ននេះអំពាវនាវកាលពីខែតុលាឆ្នាំ២០២៣កន្លងទៅបន្ទាប់មកទាមទារជាថ្មីកាលពីខែធ្នូ ឆ្នាំ ២០២៣ដដែលនោះ ។ សេចក្តីសម្រេចរបស់មហាសន្និបាតនេះគ្មានចំណងផ្លូវច្បាប់ ប៉ុន្តែមានទម្ងន់នយោបាយ ដែលឆ្លុះបញ្ចាំងពីទស្សនៈពិភពលោកស្តីពីសង្គ្រាមនេះ។ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសចំនួនប្រាំពីរផ្សេងទៀតបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ខណៈប្រទេសចំនួន ១៣ បានអនុប្បវាទ។ ស្ថាប័នពិភពលោកមួយនេះ ក៏បានបង្ហាញការគាំទ្ររបស់ខ្លួននៅពីក្រោយទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិដែរ ដោយអនុម័តសេចក្ដីសម្រេចទីពីរដោយមាការគាំទ្រ១៥៩សំឡេង ដើម្បីបដិសេធច្បាប់ថ្មីរបស់អ៊ីស្រាអែល ដែលនឹងហាមប្រាមប្រតិបត្តិការរបស់ UNRWA នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់ពីចុងខែមករាមក។ សេចក្ដីសម្រេចនេះបានទាមទារឱ្យអ៊ីស្រាអែលគោរពអាណត្តិរបស់ UNRWA និងបើកប្រតិបត្តិការរបស់ខ្លួនឱ្យដំណើរការដោយគ្មានឧបសគ្គ ឬការរឹតត្បិត ។ សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសចំនួន ៧ ផ្សេងទៀតបានបោះឆ្នោតប្រឆាំង ខណៈ ១១ ប្រទេសបានអនុប្បវាទ៕

  • [UPDATE] នគរបាលកូរ៉េខាងត្បូង ព្យាយាមឆ្មក់ឆែកឆេរការិយាល័យលោក Yoon ប៉ុន្តែមិនជោគជ័យ

    [UPDATE] នគរបាលកូរ៉េខាងត្បូង ព្យាយាមឆ្មក់ឆែកឆេរការិយាល័យលោក Yoon ប៉ុន្តែមិនជោគជ័យ

    សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា នគរបាលកូរ៉េខាងត្បូង បានព្យាយាមចូលឆ្មក់ឆែកឆេរការិយាល័យលោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃពុធ (១១ ធ្នូ) ប៉ុន្តែមិនអាចចូលទៅក្នុងអគារធំបានទេ ក្នុងការស៊ើបអង្កេតលើមេដឹកនាំប្រទេសសម្ព័ន្ធមិត្តអាមេរិករូបនេះ ជុំវិញច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។ ការប៉ុនប៉ងឆែកឆេរការិយាល័យប្រធានាធិបតីនេះ បានបង្កើនកម្រិតនៃការស៊ើបអង្កេតប្រឆាំងនឹងលោក Yoon រួមទាំងមន្ត្រីនគរបាល និងយោធាជាន់ខ្ពស់ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដែលបានធ្វើឱ្យប្រទេសសេដ្ឋកិច្ចធំជាងគេទី៤ របស់អាស៊ី ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ។ មន្ត្រីសេវាសន្តិសុខប្រធានាធិបតី បាននិយាយកាលថ្ងៃពុធថា ការចុះឆ្មក់របស់នគរបាលលើការិយាល័យរបស់លោក Yoon កំពុងតែដំណើរការ ដោយបញ្ជាក់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅពេលនោះ ប៉ុន្តែក្រោយមក សារព័ត៌មានយ៉ុនហាប់ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតដែលនៅក្នុងបរិវេណវិមានប្រធានាធិបតី មិនទាន់អាចចូលទៅក្នុងអគារធំនៅឡើយទេ។ កាសែតយ៉ុនហាប់ បន្តថា ដោយសារតែនគរបាលមិនអាចព្រមព្រៀងជាមួយសេវាសម្ងាត់បានលើវិធីសាស្រ្តនៃការរឹបអូស និងការស្វែងរកនោះឡើយ។ នគរបាលបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ គួរបញ្ជាក់ថា ឥឡូវនេះលោក Yoon រងការស៊ើបអង្កេតព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរ ហើយត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ប៉ុន្តែលោកមិនត្រូវបានចាប់ខ្លួន ឬសាកសួរដោយអាជ្ញាធរទេ៕

  • មេដឹកនាំឧទ្ទាមស៊ីរី ប្តេជ្ញារំលាយកងកម្លាំងសន្តិសុខរបបរបស់លោក Bashar al-Assad និងបិទពន្ធនាគារ

    មេដឹកនាំឧទ្ទាមស៊ីរី ប្តេជ្ញារំលាយកងកម្លាំងសន្តិសុខរបបរបស់លោក Bashar al-Assad និងបិទពន្ធនាគារ

    មេបញ្ជាការសំខាន់នៃក្រុមយុទ្ធជនដែលបានផ្តួលរំលំរបបដឹកនាំលោកប្រធានាធិបតី Bashar al-Assad បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងរំលាយកងកម្លាំងសន្តិសុខនៃអតីតរបបនេះ បិទពន្ធនាគារ និងតាមប្រមាញ់ជនណាដែលពាក់ព័ន្ធការធ្វើទារុណកម្ម ឬសម្លាប់អ្នកជាប់ឃុំ។ មេដឹកនាំក្រុមឧទ្ទាមស៊ីរីលោកអាម៉ាត់ អាល់-ហ្សារ៉ា (Ahmad al-Sharaa)ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ មហាម៉េត អាល់ -ហ្គោឡានី (Abu Mohammed al-Golani) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងរំលាយកងកម្លាំងសន្តិសុខរបបចាស់ និងបិទពន្ធនាគារដ៏ល្បីល្បាញ។ លោក ហ្សារ៉ា ដែលជាអតីតសាខារបស់អាល់កៃដា Hayat Tahrir al-Sham (HTS) ឥឡូវនេះគឺជាកម្លាំងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ត្រូវតែមានតុល្យភាពការទាមទារយុត្តិធម៌ពីជនរងគ្រោះជាមួយនឹងតម្រូវការដើម្បីទប់ស្កាត់ការសងសឹកដោយហិង្សា និងទទួលបានជំនួយអន្តរជាតិ។ ប្រជាជនស៊ីរីបានសម្រុកទៅកាន់ពន្ធនាគារដ៏ល្បី ដែលរបបលោក Assad ត្រូវបានគេប៉ាន់ប្រមាណថាបានឃុំឃាំងមនុស្សរាប់ម៉ឺននាក់ ដើម្បីស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេយ៉ាងអស់សង្ឃឹម។ អ្នកខ្លះត្រូវបានគេដោះលែងទាំងនៅមានជីវិត ខ្លះទៀតត្រូវបានគេកំណត់អត្តសញ្ញាណក្នុងចំណោមអ្នកស្លាប់ ហើយរាប់ពាន់នាក់ទៀតមិនទាន់រកឃើញនៅឡើយទេ។ មេដឹកនាំចលនាឧទ្ទាមរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើ Telegram របស់ទូរទស្សន៍រដ្ឋស៊ីរីថា មនុស្សដែលចូលរួមធ្វើទារុណកម្ម ឬសម្លាប់អ្នកជាប់ឃុំ នឹងត្រូវបានតាមប្រមាញ់ ហើយគ្មានការលើកលែងទោសឡើយ៕

  • សម្ដេចធិបតីនាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

    សម្ដេចធិបតីនាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» (១២ ធ្នូ ២០០៦ ~ ១២ ធ្នូ ២០២៤)។ សម្ដេចធិបតី បានសរសេរថា អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្ដេចធិបតីមានប្រសាសន៍ថា ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា៕

  • សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា

    សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការ​ទទួលជួបពិភាក្សាជាមួយនឹង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា កាលពីព្រឹក ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម…