Category: ព័ត៌មានជាតិ
-

សម្ដេចធិបតីនាយករដ្ឋមន្រ្តី អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» (១២ ធ្នូ ២០០៦ ~ ១២ ធ្នូ ២០២៤)។ សម្ដេចធិបតី បានសរសេរថា អបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល» សម្ដេចធិបតីមានប្រសាសន៍ថា ការប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» មានគោលបំណងបង្ហាញពីឆន្ទៈមោះមុតរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ ដែលនៅតែបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបុព្វជិតគ្រប់និកាយសាសនា ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាឱ្យមានការយល់ដឹង ដើម្បីសហការចូលរួមបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសថ្មីៗ លើគ្រប់រូបភាពដែលពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា៕
-

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តម Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grand Doha រាជធានីដូហា នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ។ នៅក្នុងជំនួបនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួបពិភាក្សាជាមួយនឹង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) បន្ទាប់ពីជួបនាយករដ្ឋមន្ត្រីកាតា កាលពីព្រឹក ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ សម្តេចតេជោ បានជម្រាបជូនភ្ញៀវ អំពីសក្តានុពលខាងវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី និងផលិតផលជាច្រើនទៀត ដែលផ្តល់ឱកាសដល់វិនិយោគិនពីកាតាក្នុងការកែច្នៃដើម្បីនាំចេញមកប្រទេសកាតា និងប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម…
-

ប្រធានាធិបតីចិនថ្លែងថា នឹងគ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ
ប៉េកាំង ៖ មេដឹកនាំចិនបានសង្កត់ធ្ងន់ថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ ហើយចិនមានគោលបំណងរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីចិន លោក Xi Jinping បានកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ និងអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នាឱកាសនោះ លោក Xi បាននិយាយថា ចិនមានឆន្ទៈរក្សាការសន្ទនា, ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាជាមួយរដ្ឋាភិបាលអាមេរិក។ លោក Xi ក៏បាននិយាយផងដែរថា ចិនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយប្រទេសខ្លួន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ក្នុងទិសដៅស្ថិរភាព, មានសុខាមាលភាពល្អ និងនិរន្តរភាព។ លោក Xi បានសង្កត់ធ្ងន់ទៀតថា សង្គ្រាមពន្ធគយ, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា គឺផ្ទុយទៅនឹងនិន្នាការនៃប្រវត្តិសាស្ត្រ និងច្បាប់សេដ្ឋកិច្ច ហើយថា នឹងមិនមានអ្នកឈ្នះឡើយ។ ការអត្ថាធិប្បាយរបស់លោក Xi កើតឡើងបន្ទាប់ពី ប្រធានាធិបតី ជាប់ ឆ្នោត អាមេរិក លោក Donald Trump កាល ពី ខែ មុន បាន…
-

ក្រុមប្រឹក្សាសន្តិសុខយូអិនគ្រោងចេញសេចក្តីថ្លែងការណ៍ស្តីពីវិបត្តិស៊ីរី នៅចុងសប្តាហ៍នេះ
វ៉ាស៊ីនតោន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកត់ UNSC ត្រូវបានរំពឹងថា នឹងធ្វើកិច្ចពិភាក្សារួមគ្នាលើសេចក្តីថ្លែងការណ៍មួយ ស្តីពីវិបត្តិនៅក្នុងប្រទេសស៊ីរី ហើយនឹងចេញផ្សាយវានៅចុងសប្តាហ៍នេះ។ ក្រុមប្រឹក្សាសន្តិសុខបានបើកសម័យប្រជុំបន្ទាន់បិទទ្វារមានរយៈពេលប្រហែលពីរម៉ោង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប៉ុន្តែមិនបានពិភាក្សាអំពីការកំណត់ឈ្មោះក្រុម Hayat Tahrir al-Sham ជាអង្គការភេរវករទេ។ ក្រុមឧទ្ទាមប្រដាប់អាវុធនេះ បានដឹកនាំការបះបោរប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី រហូតដណ្តើមបានអំណាច និងបណ្តេញប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ ព្រមទាំងគ្រួសារចេញពីប្រទេស។ បច្ចុប្បន្នមេដឹកនាំស៉ីរីកំពុងជ្រកកោននៅរុស្ស៊ី។ ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា ក្រុមប្រឹក្សាមានការរួបរួមគ្នាលើការតម្រូវឲ្យថែរក្សាបូរណភាពទឹកដី និងឯកភាពនៃប្រទេសស៊ីរី ដើម្បីធានាការការពារអាយុជីវិតជនស៊ីវិល និងធានាថា ជំនួយមនុស្សធម៌បានមកដល់ប្រជាជនភ្លាមៗ។ ចំណែកឯកអគ្គរដ្ឋទូតរងអាមេរិក លោក Robert Wood បាននិយាយថា គ្មាននរណាម្នាក់រំពឹងថា កងកម្លាំងស៊ីរីនឹងដួលរលំបែបនោះទេ ហើយរឿងនេះបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ លោក Wood បានកត់សម្គាល់ថា នេះគឺជាឱកាសថ្មីមួយសម្រាប់ប្រទេសស៉ីរី ហើយក៏ជាហានិភ័យផងដែរ។ យើងនឹងឃ្លាំមើលថាតើយើងអាចទទួលបានសារបង្រួបបង្រួមនៅថ្ងៃបន្ទាប់ឬយ៉ាងណា៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…
-

អាមេរិកផ្អាកប្រតិបត្តិការយន្តហោះយោធា Osprey ទាំងអស់
តូក្យូ ៖ យោធាអាមេរិកបានប្រកាសផ្អាកប្រតិបត្តិការយន្តហោះ Osprey ទាំងអស់របស់ខ្លួនជាបណ្តោះអាសន្ន ខណៈការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីយន្តហោះដឹកជញ្ជូននេះ ប៊ិះជួបគ្រោះថ្នាក់ធ្លាក់នៅសហរដ្ឋអាមេរិកកាលពីខែមុន។ កងទ័ពជើងទឹកអាមេរិកប្រកាសថា ខ្លួនបានសម្រេចចិត្តអនុវត្តការផ្អាកប្រតិបត្តិការរយៈពេល ៩៦ម៉ោងសម្រាប់ប្រតិបត្តិការដែលមិនសំខាន់របស់យន្តហោះ Ospreys។ យោធាអាមេរិកបាននិយាយថា ការផ្អាកនេះបានចាប់ផ្តើមកាលពីថ្ងៃសុក្រមុន ហើយពួកគេក៏បានជូនដំណឹងដល់រដ្ឋាភិបាលជប៉ុន អំពីការសម្រេចចិត្តនេះផងដែរ។ ជាមួយគ្នានេះ កងកម្លាំងស្វ័យការពារជប៉ុនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្អាកប្រតិបត្តិការយន្តហោះ Osprey ទាំង ១៧គ្រឿង លើកលែងតែបេសកកម្មដោះស្រាយគ្រោះមហន្តរាយធម្មជាតិ និងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត ដែលនេះជាចាត់វិធានការធានាសុវត្ថិភាព។ សារព័ត៌មាន Associated Press បានរាយការណ៍ថា យោធាអាមេរិកបានសម្រេចចិត្តអនុវត្តការផ្អាកប្រតិបត្តិការយន្តហោះ Ospreys របស់ខ្លួន បន្ទាប់ពីផ្នែកលោហៈធាតុមួយចំនួននៅខាងក្នុងយន្តហោះមួយបានដាច់ចេញពីគ្នាក្នុងអំឡុងពេលហោះហើរកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ ទន្ទឹមនេះ ម៉ាស៊ីនមួយត្រូវបានគេរាយការណ៍ថាបានគាំងដំណើរការ ហើយយន្តហោះ Ospreys នោះស្ទើរតែធ្លាក់។ ឧបទ្ទវហេតុនេះបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋ New Mexico។ កន្លងមក សហរដ្ឋអាមេរិកក៏ធ្លាប់បានបញ្ឈប់ ប្រតិបត្តិការយន្តហោះ Osprey របស់ខ្លួនកាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់យ៉ាងធ្ងន់ធ្ងរនៅឯខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន។ មនុស្សមនុស្សទាំង៨នាក់នៅលើយន្តហោះបាន ស្លាប់ ក្នុង គ្រោះថ្នាក់ នោះ៕ ប្រភព…
-

វៀតណាមគ្រោងហាមអ្នកជាប់បំណុលពន្ធ៤០០ដុល្លារចេញពីប្រទេស
បរទេស៖ កាសែត VNexpress បានចេញផ្សាយ ថ្មីៗនេះថា ប្រទេសវៀតណាមគ្រោងហាមប្រាមការធ្វើដំណើរ ចាកចេញពីប្រទេស សម្រាប់បុគ្គលណា ដែលមានបំណុលពន្ធ ចាប់ពី៤០០ដុល្លារ ឬ ច្រើនជាងនេះ។ យោងតាមសំណើថ្មី របស់ក្រសួងហិរញ្ញវត្ថុ ប្រជាជនដែលជាប់បំណុលពន្ធ មិនទាន់បង់ចំនួន ១០លានដុង ស្មើនឹង៣៩៣.៩០ដុល្លារ ឬ លើសពីនេះ សម្រាប់រយៈពេល១២០ថ្ងៃ អាចត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេសវៀតណាម។ ការហាមឃាត់ដែលបានស្នើឡើងនេះ ក៏នឹងអនុវត្តចំពោះតំណាងអាជីវកម្ម ដែលជំពាក់ប្រមាណ៤ពាន់ដុល្លារអាមេរិក ឬ ច្រើនជាងនេះ ផងដែរ។ នៅក្រោមបទប្បញ្ញត្តិបច្ចុប្បន្ន អ្នកដែលជាប់ពន្ធមិនទាន់បង់ អាចត្រឹមតែ ត្រូវបានរឹតបន្តឹងជាបណ្តោះអាសន្ន ប៉ុន្តែ មិនមានកម្រិតច្បាស់លាស់ សម្រាប់បំណុលពន្ធ ដែលបង្កឱ្យមានការរឹតបន្តឹងការធ្វើដំណើរនោះទេ។ យោងតាមអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅឆ្នាំនេះ បុគ្គលជាង ៦,៥០០នាក់ ត្រូវបានហាមឃាត់ការធ្វើដំណើរ ដោយចំនួននេះ កើនឡើងបីដង ធៀបនឹងឆ្នាំមុន។ ជាលទ្ធផល អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានវិញ ពីបុគ្គល ជាង២,០០០នាក់។ ក្រសួងហិរញ្ញវត្ថុវៀតណាម បានប៉ាន់ប្រមាណថា ជាមួយនឹងវិធានការថ្មី មនុស្សប្រហែល ៣៨០,០០០នាក់…
-

កូរ៉េខាងជើងហៅលោកYoon ជាជនផ្តាច់ការ ជុំវិញច្បាប់អាជ្ញាសឹក
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងភាពវឹកវរ បន្ទាប់ពីដាក់ចេញច្បាប់អាជ្ញាសឹក ហើយបានចាត់ទុក លោក ប្រធានាធិបតី Yoon Suk Yeol ជាជនផ្តាច់ការ ប្រឈមនឹងការបញ្ចប់ជីវិតនយោបាយ ក្រោយបរាជ័យការដឹកនាំ។ ការអត្ថាធិប្បាយបាននិយាយ កាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពច្របូកច្របល់» បន្ទាប់ពីប្រធានាធិបតី Yoon Suk Yeol បានដាក់ច្បាប់អាជ្ញាសឹក យ៉ាងខ្លី។ «ឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើល របស់អាយ៉ង Yoon Suk Yeol ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ និងវិបត្តិអភិបាលកិច្ច ស្រាប់តែប្រកាសក្រឹត្យច្បាប់អាជ្ញាសឹក ហើយប្រើរបបផ្តាច់ការ ហ្វាស៊ីស របស់ខ្លួន ធ្វើឱ្យមានភាពវឹកវរ នៅទូទាំងប្រទេសកូរ៉េខាងត្បូង»។ ប្រភពបន្តថា «សហគមន៍អន្តរជាតិកំពុងឃ្លាំមើលយ៉ាងម៉ឺងម៉ាត់ ជាមួយនឹងការវាយតម្លៃថា ឧប្បត្តិហេតុច្បាប់អាជ្ញាសឹក បានលាតត្រដាងភាពងាយរងគ្រោះ នៅក្នុងសង្គមកូរ៉េខាងត្បូង»។ អ្នកអត្ថាធិប្បាយបានពណ៌នាការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗ របស់ Yoon ថា ជាការផ្លាស់ប្តូរដ៏អស់សង្ឃឹម ហើយថា ជីវិតនយោបាយរបស់ Yoon Suk Yeol អាចប្រឈមមុខនឹងការបញ្ចប់ ជាលើកដំបូង»។…
-

Biden ៖ ផែនការសេដ្ឋកិច្ច Trump នឹងក្លាយជា «គ្រោះមហន្តរាយ»
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលផុតអាណត្តិ កាលពីថ្ងៃអង្គារ បានចាត់ទុកផែនការសេដ្ឋកិច្ចរបស់លោក Donald Trump ដែលជាអ្នកស្នងតំណែងរបស់លោកថា ជា «គ្រោះមហន្តរាយ»។ លោក Biden បាននិយាយថា ការគំរាមកំហែងរបស់លោក Trump ក្នុងការដាក់ពន្ធដ៏ធំ លើការនាំចូលគឺជា «កំហុសចំបង» ហើយបានជំទាស់នឹងអ្វីដែល Trump អះអាងថា គឺជាជោគជ័យនៃរដ្ឋបាលរបស់លោកនោះ។ លោក Biden បាននិយាយថា «ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមឲ្យប្រធានាធិបតីជាប់ឆ្នោត បោះចោលគម្រោង ២០២៥ .. ខ្ញុំគិតថា វានឹងជាគ្រោះមហន្តរាយសេដ្ឋកិច្ច សម្រាប់យើង និងតំបន់»។ លោក Biden បាននិយាយថា ពលរដ្ឋអាមេរិកនឹងត្រូវបង់ថ្លៃ ចំពោះអ្វីដែលលោក Trump បានប្ដេជ្ញាបង្កើនពន្ធដើម្បីទះកំផ្លៀងប្រទេសជិតខាង របស់អាមេរិក ដូចជា ម៉ិកស៊ិក និងកាណាដា និងគូប្រជែងអាស៊ីប៉ាស៊ីហ្វិក គឺប្រទេសចិន។ លោកថា ប្រទេសទាំងបីនេះរួមគ្នា គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទាំងបី របស់សហរដ្ឋអាមេរិក។ លោក…
-

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅវិមានរដ្ឋាភិបាល រាជធានីដូហា។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានគោរពនិងស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា និងបានរំលឹកថាធ្លាប់បានជួប សម្តេចតេជោ នៅភ្នំពេញកាលពីឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តមបានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេច បានបញ្ជាក់ថាបានទទួលជួប ឯកឧត្តម ក្នុងអំឡុងពេលឯកឧត្តម ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្ត និងសហប្រតិបត្តិការអាស៊ីអាគេ្នយ៍…
-

ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១១ខែ មានទំហំទឹកប្រាក់ជិត ៥០ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជិត ៥០ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជិត ២៦ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា ចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញទំនិញរបស់កម្ពុជា និង ការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដោយការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមាន ស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិពភលោកមិនទាន់មានភាពប្រាកដប្រជា ក៏ដោយ។ ជាក់ស្តែងក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជិត ៥០…