Category: ព័ត៌មានជាតិ
-

Biden ៖ ផែនការសេដ្ឋកិច្ច Trump នឹងក្លាយជា «គ្រោះមហន្តរាយ»
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលផុតអាណត្តិ កាលពីថ្ងៃអង្គារ បានចាត់ទុកផែនការសេដ្ឋកិច្ចរបស់លោក Donald Trump ដែលជាអ្នកស្នងតំណែងរបស់លោកថា ជា «គ្រោះមហន្តរាយ»។ លោក Biden បាននិយាយថា ការគំរាមកំហែងរបស់លោក Trump ក្នុងការដាក់ពន្ធដ៏ធំ លើការនាំចូលគឺជា «កំហុសចំបង» ហើយបានជំទាស់នឹងអ្វីដែល Trump អះអាងថា គឺជាជោគជ័យនៃរដ្ឋបាលរបស់លោកនោះ។ លោក Biden បាននិយាយថា «ខ្ញុំអធិស្ឋានដល់ព្រះជាម្ចាស់ សូមឲ្យប្រធានាធិបតីជាប់ឆ្នោត បោះចោលគម្រោង ២០២៥ .. ខ្ញុំគិតថា វានឹងជាគ្រោះមហន្តរាយសេដ្ឋកិច្ច សម្រាប់យើង និងតំបន់»។ លោក Biden បាននិយាយថា ពលរដ្ឋអាមេរិកនឹងត្រូវបង់ថ្លៃ ចំពោះអ្វីដែលលោក Trump បានប្ដេជ្ញាបង្កើនពន្ធដើម្បីទះកំផ្លៀងប្រទេសជិតខាង របស់អាមេរិក ដូចជា ម៉ិកស៊ិក និងកាណាដា និងគូប្រជែងអាស៊ីប៉ាស៊ីហ្វិក គឺប្រទេសចិន។ លោកថា ប្រទេសទាំងបីនេះរួមគ្នា គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទាំងបី របស់សហរដ្ឋអាមេរិក។ លោក…
-

សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សេក្ខ មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល-ថានី (Sheikh Mohammed Bin Abdulrahman Bin Jassim Al-Thani) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា នៅវិមានរដ្ឋាភិបាល រាជធានីដូហា។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានគោរពនិងស្វាគមន៍ យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋកាតា និងបានរំលឹកថាធ្លាប់បានជួប សម្តេចតេជោ នៅភ្នំពេញកាលពីឆ្នាំ២០២២កន្លងទៅ។ ឯកឧត្តមបានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមនាយករដ្ឋមន្ត្រី ចំពោះការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេច បានបញ្ជាក់ថាបានទទួលជួប ឯកឧត្តម ក្នុងអំឡុងពេលឯកឧត្តម ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្ត និងសហប្រតិបត្តិការអាស៊ីអាគេ្នយ៍…
-

ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១១ខែ មានទំហំទឹកប្រាក់ជិត ៥០ ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤, មានទំហំទឹកប្រាក់សរុបជិត ៥០ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ២៤ ពាន់លានដុល្លារ ខណៈការនាំចូល មានចំនួនជិត ២៦ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា ចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត បានបន្តកំណើនកើនឡើងល្អប្រសើរ ទាំងទំហំនៃការចេញទំនិញរបស់កម្ពុជា និង ការនំាំទំនិញចូលមកទីផ្សារកម្ពុជាផងដែរ ដោយការកើនឡើងនេះ បានបង្ហាញឱ្យឃើញនៃស្ថានភាពពិភពលោក ស្របពេលកម្ពុជាកំពុងមាន ស្ថិរភាពល្អឡើងវិញជាបណ្តើរៗ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទោះបីស្ថានភាពពិពភលោកមិនទាន់មានភាពប្រាកដប្រជា ក៏ដោយ។ ជាក់ស្តែងក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជា មានទឹក ប្រាក់សរុបមានចំនួនជិត ៥០…
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមប្រធានសភា បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងបានអរគុណសម្តេចតេជោ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ ឯកឧត្តម បានសម្តែងក្តីរីករាយក្នុងការទទួល និងជួប សម្តេចតេជោ ដោយផ្ទាល់។ នាឱកាសនេះ សម្តេចតេជោ បានសម្តែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានសភា ចំពោះ ការទទួលស្វាគមន៍ សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ ជាពិសេស ពេលសម្តេចអញ្ជើញមកដល់ នៅព្រលានយន្តហោះនៃរាជធានីរីយ៉ាដ។ សម្តេចតេជោ បន្ថែមថា ទស្សនកិច្ចពេលនេះនឹងជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទេសចរណ៍ និងកីឡា ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម…
-

Trump ៖ ឈប់បាញ់ជាបន្ទាន់នៅអ៊ុយក្រែន, អាមេរិកចេញពីណាតូ
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ នៅប្រទេសអ៊ុយក្រែន ហើយនិយាយថា ការដកអាមេរិកចេញពីអង្គការណាតូ គឺអាចធ្វើទៅបាន។ លោក Donald Trump បានជំរុញដល់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យធ្វើសកម្មភាព ដើម្បីឈានដល់បទឈប់បាញ់ភ្លាមៗ ជាមួយអ៊ុយក្រែន ដោយពណ៌នាថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់លោកក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ដើម្បីបញ្ចប់សង្រ្គាម បើទោះបីជា មិនទាន់បានឡើងកាន់តំណែងជាផ្លូវការ ដោយត្រូវរង់ចាំ ជាច្រើនសប្តាហ៍ទៀត ក៏ដោយ។ លោក Trump បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យថា លោក Zelensky និងអ៊ុយក្រែនចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយលោកថា ត្រូវតែបញ្ឈប់សកម្មភាព ដែលលោកហៅថា បែបឆ្កួតលីលា។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ លោក Trump ក៏បាននិយាយផងដែរថា លោកនឹងបើកចំហរ ក្នុងការកាត់បន្ថយជំនួយយោធាដល់អ៊ុយក្រែន និងដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ។ ទាំងនោះគឺជាការគំរាមកំហែងចំនួនពីរ ដែលបានបង្កការព្រួយបារម្ភដល់អ៊ុយក្រែន សម្ព័ន្ធមិត្តណាតូ និង សហគមន៍សន្តិសុខជាតិអាមេរិក។ នៅពេលត្រូវបានសួរក្នុងកម្មវិធី…
-

សេវាកម្មរដ្ឋាភិបាលស៊ីរីជាប់គាំងទាំងស្រុងខណៈបុគ្គលិករដ្ឋនៅផ្ទះ បន្ទាប់ពីការកាន់កាប់របស់ក្រុមឧទ្ទាម
នាយករដ្ឋមន្ត្រីស៊ីរីបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីភាគច្រើនបានចូលធ្វើការវិញហើយ បន្ទាប់ពីក្រុមឧទ្ទាមបានទម្លាក់ប្រធានាធិបតីលោក Bashar Assad ប៉ុន្តែបុគ្គលិករដ្ឋមួយចំនួនពុំទាន់បានវិលត្រឡប់មកធ្វើការវិញទេ ហើយមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា វិស័យសាធារណៈរបស់ប្រទេសនេះ បានឈានដល់ការជាប់គាំងទាំងស្រុង និងភ្លាមៗ។ ទន្ទឹមនឹងនេះ ជនភៀសខ្លួនជាច្រើនបានឆ្លងចូលទៅក្នុងប្រទេសស៊ីរីវិញពីប្រទេសជិតខាង ដោយសង្ឃឹមថានឹងមានអនាគតសន្តិភាពជាងមុន និងស្វែងរកសាច់ញាតិដែលបានបាត់ខ្លួនក្នុងអំឡុងរបប គ្រប់គ្រងរបស់លោក Assad ។ មានសញ្ញានៃការលំបាកនៅខាងមុខរួចហើយសម្រាប់សម្ព័ន្ធឧទ្ទាមដែលឥឡូវនេះកំពុងគ្រប់គ្រងផ្នែកជាច្រើននៃប្រទេសនេះ។ សម្ព័ន្ធភាពនេះត្រូវបានដឹកនាំដោយអតីតសកម្មប្រយុទ្ធអាល់កៃដាជាន់ខ្ពស់ ដែលបានផ្តាច់ទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនេះកាលពីច្រើនឆ្នាំកន្លងទៅ។ ទីបញ្ជាការរបស់ក្រុមឧទ្ទាមបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ពួកគេនឹងមិនប្រាប់ស្ត្រីពីរបៀបស្លៀកពាក់ឡើយ។ទីបញ្ជាការនេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនត្រូវបានហាមប្រាមយ៉ាងតឹងរ៉ឹងក្នុងការជ្រៀតជ្រែកលើការស្លៀកពាក់របស់ស្ត្រី ឬដាក់សំណើណាមួយដែលទាក់ទងនឹងសម្លៀកបំពាក់ ឬរូបរាងរបស់ពួកគេ រួមទាំងសំណើសម្រាប់ភាពថ្លៃថ្នូរ។ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ជិតពីរថ្ងៃបន្ទាប់ពីក្រុមឧទ្ទាមចូលកាន់កាប់រដ្ឋធានី ដាម៉ាស់ សេវាកម្មរដ្ឋាភិបាលសំខាន់ៗមួយចំនួនបានបិទ បន្ទាប់ពីបុគ្គលិករដ្ឋមិនអើពើនឹងការហៅឱ្យត្រឡប់ទៅបម្រើការងាររបស់ពួកគេ ដែលបណ្តាលឱ្យមានបញ្ហានៅព្រលានយន្តហោះ និងព្រំដែន និងធ្វើឱ្យលំហូរនៃជំនួយមនុស្សធម៌ថយចុះ៕
-

-

សហរដ្ឋអាមេរិក បង្កើតការងារបន្ថែមដល់ពលរដ្ឋជាង ២២ម៉ឺននាក់ក្នុងខែវិច្ឆិកា
វ៉ាស៊ីនតោន ៖ យោងតាមការិយាល័យស្ថិតិការងារអាមេរិក បានឲ្យដឹងថ្មីៗនេះថា ការបង្កើតការងារបន្ថែមនៅក្នុងខែវិច្ឆិកា បានស្ទុះងើបឡើងវិញដល់ជាង ២២៧,០០០នាក់នៅក្នុងខែវិចិ្ឆកា។ ការបង្កើតការងារថ្មីជូនប្រជាជន ក្រៅពីវិស័យកសិកម្ម បានកើនឡើងចំនួន ២២៧,០០០នាក់ក្នុងខែវិច្ឆិកា កើនឡើងខ្លាំងលើសការរំពឹងទុក បើធៀបនឹងខែតុលា មានត្រឹម ៣៦,០០០នាក់ប៉ុណ្ណោះ។ ការកើនឡើងការងារថ្មី បានផ្តោតលើផ្នែកថែទាំសុខភាពមានចំនួន ៥៤,០០០នាក់, បដិសណ្ឋារកិច្ច ចំនួន ៥៣,០០០នាក់ និងមន្រ្តីរដ្ឋាភិបាលចំនួន ៣៣,០០០នាក់ និងការងារជំនួយសង្គមបានបន្ថែមចំនួន ១៩,០០០នាក់។ រីឯអ្នកធ្វើការងារពេញម៉ោងបានថយចុះចំនួន ១១១,០០០នាក់ ខណៈពេលដែលបុគ្គលិកក្រៅម៉ោងមានចំនួន ២៦៨,០០០នាក់។ ប្រាក់ឈ្នួលកម្មករនៅអាមេរិកបានបន្តកើនឡើង ដោយប្រាក់ចំណូលជាមធ្យមក្នុងមួយម៉ោងកើនឡើង ០.៤% និង ៤% ក្នុងរយៈពេល ១២ខែ។ តួលេខទាំងពីរសុទ្ធតែបានកើនឡើ ០.១ភាគរយលើសពីការរំពឹងទុក។ ទោះបីជាយ៉ាងណា អត្រាគ្មានការងារធ្វើនៅសរដ្ឋអាមេរិក បានកើនឡើងខ្ពស់រហូតដល់ ៤.២% ដូចដែលបានរំពឹងទុក។ ក្នុងនោះ អត្រាគ្មានការងារធ្វើសម្រាប់កម្មករស្បែកខ្មៅ មានចំនួន ៦.៤% ការកើនឡើងចំនួន ០.៧ %៕ ប្រភព ៖ CNBC ប្រែសម្រួល ៖…
-

Google ចាត់ទុកវៀតណាមជាទីផ្សារសេដ្ឋកិច្ចឌីជីថល
ហាណូយ ៖ក្រុមហ៊ុន Google បានចាត់ទុកវៀតណាមថា ជាទីផ្សារសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍។ ការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ កើតឡើងនៅពេលដែល Google បានប្រកាសពីការបង្កើត Google Vietnam ជាអង្គភាពដែលគាំទ្រការបំប្លែងឌីជីថលក្នុងស្រុក។ យោងតាមការប្រកាសនៅលើគេហទំព័រ Google បានឲ្យដឹងថា អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសវៀតណាម នឹងអនុវត្តនីតិវិធីទាក់ទងនឹងពន្ធជាមួយ Google Vietnam ជំនួសឲ្យ Google Asia Pacific ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែងជាច្រើនទាក់ទងនឹង Google Cloud, Applications និង Gaming។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ២២ពាន់លានដុល្លារនៃតម្លៃទំនិញសរុប ដែលជាការបង្កើនល្បឿនកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2024 ដោយ Google និងដៃគូរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា វិស័យប្រព័ន្ធផ្សព្វផ្សាយអនឡាញក្នុងប្រទេសវៀតណាម មានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការកើនឡើងចំនួនអ្នកអភិវឌ្ឍន៍វៀតណាម…
-

រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ជំរុញឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម
មូស្គូ ៖ ប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាជំរុញឲ្យរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រឆាំងធ្វើកិច្ចចរចាគ្នាដោយសន្តិវិធី ខណៈដែលប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ បានចាកចេញពីប្រទេសទៅជ្រកកោណនៅរុស្ស៊ី។ ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស នៃ ប្រទេស ទាំង បី ក្នុង រដ្ឋធានី ដូហា ប្រទេស កាតា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ រុស្ស៊ី និង អ៊ីរ៉ង់ ត្រូវបានគេដឹងថា គាំទ្រ ប្រធានាធិបតី ស៊ីរី លោក បាស់សា អអអាល់អាសាដខណៈដែលតួកគីគាំទ្រ កងកម្លាំង ប្រឆាំង រដ្ឋាភិបាល ស៉ីរី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា អ្នកចូលរួមទាំងអស់បានយល់ព្រមថា ជម្លោះគួរតែបញ្ចប់ភ្លាមៗ។ លោកបន្ថែម ថា វាជារឿងសំខាន់ បំផុត ដើម្បីចាប់ ផ្តើម ការ សន្ទនា នយោបាយ…