Category: ព័ត៌មានជាតិ
-

អ៊ីស្រាអែលបន្តវាយប្រហារលីបង់ បន្ទាប់ពីអាមេរិកថា គូជម្លោះពន្យារពេលបទឈប់បាញ់
បេរូត ៖ អ៊ីស្រាអែល បានបន្តវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីអាមេរិកប្រកាសថា ភាគីគូជម្លោះយល់ព្រមពន្យារពេល បទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ បន្ថែមទៀត។ នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយ នៅថ្ងៃអាទិត្យនេះ។ អ៊ីស្រាអែលអះអាង កាលពីថ្ងៃសៅរ៍ថា ខ្លួនបានកំណត់គោលដៅ ទៅលើក្រុមហេសបូឡា។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA របស់ប្រទេសលីបង់ បានរាយការណ៍ថា ការវាយប្រហារ មានលើភូមិនានា ហើយ ក៏បានរាយការណ៍ អំពីការភៀសខ្លួនថ្មីៗ របស់អ្នកស្រុកទៅកាន់ទីក្រុងស៊ីដូន ភាគខាងត្បូង និង រដ្ឋធានី បេរូត។ ក្រោយមក នៅថ្ងៃសៅរ៍ដដែល ក្រុមសកម្មប្រយុទ្ធ ហេសបូឡាហ៍ បានប្រកាសថា ខ្លួនបានវាយប្រហារគោលដៅយោធាមួយ នៅភាគខាងជើង អ៊ីស្រាអែល។ ការវាយប្រហារគ្នានេះ កើតឡើង នៅមួយថ្ងៃ បន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានយល់ចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខ…
-

អ៊ីរ៉ង់ ថា អឺរ៉ុបកំពុងចរចាជាមួយខ្លួន ដើម្បីបានឆ្លងកាត់ច្រកហ័រមូស
តេហេរ៉ង់ ៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់និយាយ កាលពីថ្ងៃសៅរ៍ថា បណ្តាប្រទេសអ៊ឺរ៉ុបកំពុងពិភាក្សាជាមួយទីក្រុងតេហេរ៉ង់ ដើម្បីទទួលបានការអនុញ្ញាត ឲ្យដឹកជញ្ជូននាវា បើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស។ ទូរទស្សន៍រាយការណ៍ថា «បន្ទាប់ពីការឆ្លងកាត់នៃកប៉ាល់ មកពីបណ្តាប្រទេសអាស៊ីបូព៌ា ជាពិសេស ប្រទេសចិន ជប៉ុន និងប៉ាគីស្ថាន យើងបានទទួលព័ត៌មាន នៅថ្ងៃនេះ ដែលបង្ហាញថា អឺរ៉ុបក៏បានចាប់ផ្តើមការចរចា ជាមួយកងទ័ពជើងទឹកឆ្មាំបដិវត្តន៍ផងដែរ ដើម្បីទទួលបានការអនុញ្ញាតឱ្យឆ្លងកាត់»។ អ៊ីរ៉ង់បានបិទការដឹកជញ្ជូនដែលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះភាគច្រើន ចាប់តាំងពីការផ្ទុះសង្រ្គាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការណ៍នេះ បានធ្វើឱ្យទីផ្សារពិភពលោកមានភាពច្របូកច្របល់ និងបានផ្តល់ឱ្យទីក្រុងតេហេរ៉ង់ នូវអានុភាពដ៏សំខាន់ ខណៈដែលសហរដ្ឋអាមេរិក ក៏បានដាក់ការបិទផ្លូវនាវាចរណ៍របស់ខ្លួន លើកំពង់ផែអ៊ីរ៉ង់ ដូចគ្នា។ ក្នុងពេលសន្តិភាព ផ្លូវទឹក ហ័រមូស មានចំនួនប្រហែលមួយភាគប្រាំនៃការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ លើពិភពលោក រួមជាមួយទំនិញសំខាន់ៗផ្សេងទៀត។ កងឆ្មាំអ៊ីរ៉ង់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យឆ្លងកាត់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ សម្រាប់កប៉ាល់រាប់សិបគ្រឿង រួមទាំងពីប្រទេសចិន បន្ទាប់ពីមានកិច្ចព្រមព្រៀង ស្តីពីពិធីសារគ្រប់គ្រងច្រកសមុទ្រអ៊ីរ៉ង់។ អ៊ីរ៉ង់ បាននិយាយម្តងហើយម្តងទៀតថា…
-

ស្លាប់មនុស្ស៨នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង នៅបាងកក
បាងកក ៖ មនុស្សយ៉ាងតិច ៨នាក់បានស្លាប់ និង ជាង៣០នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកឡានក្រុង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍។ នគរបាលបានឲ្យដឹងថា ការបុកគ្នានេះ បានកើតឡើង នៅព្រលឹមស្រាងៗ ដោយរូបភាព នៅលើបណ្ដាញសង្គម បង្ហាញពីរថភ្លើង ធ្វើដំណើរជិតដល់កន្លែងឆ្លងកាត់ ក្នុងល្បឿនមធ្យម ក៏ស្រាប់តែជ្រុលទៅបុកជាមួយរថយន្តក្រុង និង រាលដាលដល់យានជំនិះ របស់អ្នកដំណើរផ្សេងៗទៀត បណ្ដាលឲ្យឆាបឆេះភ្លាមៗ។ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាឱ្យមានការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ។ មេប៉ូលិសក្រុងបាងកក លោក Urumporn Koondejsumrit បានប្រាប់ AFP ថា ក្រៅពីបាត់បង់ជីវិត ៨នាក់ , មាននៅអ្នករងរបួស ចំនួន៣៥នាក់ ក្នុងនោះ ២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ បើតាម AFP, គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្សស្លាប់ គឺជារឿងធម្មតា នៅក្នុងប្រទេសថៃ ដោយជាទៀងទាត់ ជាប់ចំណាត់ថ្នាក់កំពូល នៃផ្លូវដែលមានគ្រោះថ្នាក់បំផុត…
-

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជន មិនមែនជាបក្សកាន់អំណាចបែបឆក់កណ្តៀតនោះទេ ប៉ុន្តែជាបក្សកាន់អំណាចរយៈពេលវែង។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តព្រៃវែង ចំនួន១,៣១១នាក់ ដែលពិធីនេះបានធ្វើឡើងនៅសាលប្រជុំអគារ៦មករា នៃមន្ទីរគណបក្សខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ ទាក់ទងនឹងពិធីសំណេះសំណាល ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្ដេចតេជោបានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ហើយរហូតមកដល់ពេលនេះ ជាលើកទី៧ហើយដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតតាមបណ្ដាខេត្តនានា រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ, កំពង់ស្ពឺ, តាកែវ, កំពត,កែប,ស្វាយរៀង និងព្រៃវែងនេះ។ គោលដៅនៃការចុះជួបសំណេះសំណាលនេះគឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តព្រៃវែងសាជាថ្មី។ សម្ដេចតេជោបានមានប្រសាសន៍អបអរសាទរចំពោះសមិទ្ធផលអគារមន្ទីរបក្សក្នុងខេត្តព្រៃវែងនៅថ្ងៃនេះ។…
-

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ
ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា “Thucydides Trap” ដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើង នៅចំពោះមុខវត្តមានដោយផ្ទាល់នៃប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump)។ ចេញផ្សាយដោយ The Guardian សប្តាហ៍នេះបានសរសេរថា លោក ស៊ី ជីនពីង បានថ្លែងអំពីពាក្យថា អន្ទាក់ Thucyides នៅពេលអង្គុយទល់មុខលោក ដូណាល់ ត្រាំ។ មេដឹកនាំចិនទំនងជាសំដៅពាក្យនេះទៅប្រវត្តិនៃសង្រ្គាម Peloponnesian នៅប្រទេសក្រិកបុរាណ ដែលជាជម្លោះដ៏យូរអង្វែងមានរយៈពេលជាងមួយទសវត្សរ៍ បានផ្ទុះឡើងរវាងទីក្រុង Athens និង Sparta កាលពីក្នុងឆ្នាំ ៤៣១ មុនគ្រិស្តសករាជ។ អ្នកជំនាញ និងវិភាគជាច្រើនបានឱ្យយនិយមន័យ Thucyides trap (កើតចេញពីឈ្មោះអ្នកប្រាជ្ញក្រិកដ៏ល្បី Thucyides) ថាគឺជាគំនិតបង្កហេតុមួយដោយមហាអំណាចថ្មីណាមួយ ដើម្បីចង់ដណ្តើមឥទ្ធិពលរបស់ខ្លួនជាមួយនឹងមហាអំណាចមួយផ្សេងទៀត ដែលផែនការនេះនឹងជៀសមិនផុតឡើយ និងធ្វើឡើងតាមរយៈនៃការធ្វើសង្គ្រាមប្រឆាំងគ្នា។ អត្ថន័យរបស់លោក ស៊ី ជីនពីង គឺចង់សំដៅអន្ទាក់នេះស្រដៀងទៅនឹងអ្វី…
-

លោក ណេតាន់យ៉ាហ៊ូ ថា អ៊ីស្រាអែលគ្រប់គ្រង ៦០ ភាគរយនៃតំបន់ហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេចានមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា កងកម្លាំងអ៊ីស្រាអែល ឥឡូវនេះ គ្រប់គ្រង ៦០ ភាគរយ នៃ តំបន់ ហ្គាហ្សា ដោយបង្ហាញថា កងទ័ពបានពង្រីកចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ច្រើនជាងអ្វី ដែលបានកំណត់ នៅក្នុងបទឈប់បាញ់។ ការអត្ថាធិប្បាយ របស់លោក បានកើតឡើង ក្នុងពេលដែល Gaza នៅតែជាប់គាំង ដោយសារអំពើហឹង្សាប្រចាំថ្ងៃ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញបទឈប់បាញ់ដ៏ផុយស្រួយ និង បញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ ហាក់ដូចជាបានជាប់គាំង។ លោក Netanyahu បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «ក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ យើងបានបង្ហាញពិភពលោកទាំងមូល នូវអ្វីដែលកងកម្លាំងដ៏ខ្លាំងក្លា ត្រូវបានបង្កប់ នៅក្នុងប្រជាជនរបស់យើង នៅក្នុងរដ្ឋរបស់យើង នៅក្នុងកងទ័ពរបស់យើង នៅក្នុងបេតិកភណ្ឌរបស់យើង»។ លោកបានបន្ថែមថា «យើងបាននាំយកចំណាប់ខ្មាំងរបស់យើងទាំងអស់ ត្រឡប់ទៅផ្ទះវិញ »។ លោកបានបញ្ជាក់ថា «ថ្ងៃនេះយើងគ្រប់គ្រងបាន ៦០ ភាគរយ »។ ក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក…
-

អាមេរិក ថា អ៊ីស្រាអែល និងលីបង់ បន្តបទឈប់បាញ់ ៤៥ថ្ងៃទៀត
អាមេរិក ថា អ៊ីស្រាអែល និងលីបង់ បន្តបទឈប់បាញ់ ៤៥ថ្ងៃទៀត វ៉ាស៊ីនតោន ៖ អ៊ីស្រាអែល និង លីបង់ យល់ព្រមបន្តបទឈប់បាញ់ រយៈពេល ៤៥ថ្ងៃ បន្ថែមទៀត នេះបើតាមការប្រកាស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា អ៊ីស្រាអែល និងលីបង់ បានយល់ចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។ លោកបានសរសេរ នៅលើបណ្តាញសង្គម X ថា «នៅថ្ងៃទី១៤ និង១៥ ខែឧសភា សហរដ្ឋអាមេរិកបានរៀបចំកិច្ចពិភាក្សា ដែលមានផលិតភាពខ្ពស់រយៈពេលពីរថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់»។ លោកបន្តថា «ការបញ្ឈប់អរិភាព នៅថ្ងៃទី១៦ ខែមេសា នឹងត្រូវបន្តរយៈពេល ៤៥ ថ្ងៃ ដើម្បីបើកដំណើរការបន្ថែមទៀត..ក្រសួងការបរទេស នឹងកោះប្រជុំឡើងវិញ នូវផ្លូវនយោបាយនៃការចរចា នៅថ្ងៃទី២ និងថ្ងៃទី៣ ខែមិថុនា…លើសពីនេះ ផ្លូវសន្តិសុខមួយ នឹងត្រូវដាក់ឱ្យដំណើរការ នៅមន្ទីរបញ្ចកោណ នៅថ្ងៃទី២៩ ខែឧសភា…
-

ក្បួនឡាន UN រងការវាយប្រហារដោយដ្រូននៅអ៊ុយក្រែន
កៀវ ៖ ក្បួនរថយន្តរបស់អង្គការសហប្រជាជាតិ ត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេសអ៊ុយក្រែន។ វីដេអូដែលចេញផ្សាយដោយអង្គការសហប្រជាជាតិ បង្ហាញពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើក្បួនយានជំនិះ ដែលមានសញ្ញាសម្គាល់ អង្គការសហប្រជាជាតិ នៅទីក្រុង Kherson បណ្តាលឱ្យខូចខាតយានជំនិះ ខណៈដែលឡានមួយគ្រឿងនេះ កំពុងផ្តល់ដឹកជំនួយ ទៅកាន់តំបន់ Ostriv ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់ទីក្រុងមូស្គូ ពីការវាយប្រហារដោយចេតនាលើរថយន្ត UN ដោយនិយាយថា រថយន្តដែលដំណើរការ ដោយការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA ត្រូវបានវាយប្រហារ ពីរដង ដោយយន្តហោះគ្មានមនុស្សបើក FPV ។ នៅលើបណ្តាញសង្គម X ដោយចែករំលែកវីដេអូ អំពីរថយន្ត Toyota Land Cruiser ដែលរងការខូចខាត, លោក Zelensky រៀបរាប់ជាអក្សរថា «រុស្ស៊ី មិនអាចមិនដឹងថា រថយន្តមួយណា ដែលពួកគេកំពុងកំណត់គោលដៅទេ»។ លោកប្រធានាធិបតី បន្ថែមថា…
-

អ៊ីរ៉ង់ ថា អាមេរិកមានឆន្ទៈបន្តចរចា ខណៈស្វាគមន៍ការជួយរបស់ចិន
ញូវ ដែល្លី ៖ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា សហរដ្ឋអាមេរិកមានឆន្ទៈបន្តការចរចា ខណៈដែលលោកបើកចំហ ចំពោះការជួយពីខាងប្រទេសចិន។ លោក Abbas Araghchi និយាយថា លោកបានទទួលសារពីសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈក្នុងការបន្តកិច្ចពិភាក្សា ហើយថា លោកបើកចំហចំពោះការគាំទ្រណាមួយ រួមទាំងពីប្រទេសចិនផងដែរ។ ការលើកឡើងនេះ ធ្វើឡើងចំពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ លោក Araghchi បានប្រាប់អ្នកយកព័ត៌មាន នៅរដ្ឋធានីរបស់ឥណ្ឌា កាលពីថ្ងៃសុក្រថា «យើងបានទទួលសារម្តងទៀត ពីអាមេរិកដែលនិយាយថា ពួកគេសុខចិត្ត បន្តកិច្ចពិភាក្សា និងបន្តអន្តរកម្ម»។ លោក Araghchi បាននិយាយ បន្ទាប់ពីចូលរួមកិច្ចប្រជុំ របស់ប្លុក BRICS នៅទីក្រុងញូវដេល្លី ឲ្យដឹងថា «យើងកោតសរសើរ ចំពោះប្រទេសណា ដែលមានសមត្ថភាពជួយ ជាពិសេស ប្រទេសចិន» ។ លោកបានបន្ថែមថា «យើងមានទំនាក់ទំនងល្អ ជាមួយប្រទេសចិន យើងជាដៃគូយុទ្ធសាស្ត្រសម្រាប់គ្នាទៅវិញទៅមក…
-

តៃវ៉ាន់ បញ្ចេញនាវាល្បាតបំពាក់មីស៊ីលថ្មី ក្រោយជំនួបកំពូលរវាងអាមេរិក-ចិន
តៃប៉ិ ៖ កងកម្លាំងល្បាតឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់ ក្នុងថ្ងៃ សុក្រ នេះ បានសម្ញែងនាវាល្បាតថ្មី ដែលបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ក្នុងចំណោមនាវាថ្មីៗទាំង ១២ គ្រឿង ដែលរចនាឡើងយ៉ាងពិសេស អាចបំពាក់គ្រាប់មីស៊ីលបានក្នុងករណីមានសង្គ្រាម ។ ការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីចិន លោក Xi Jinping បានព្រមានធ្ងន់ៗដល់មេដឹកនាំអាមេរិក លោក Donald Trump ថា បញ្ហាកោះតៃវ៉ាន់ អាចរុញច្រានទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ឱ្យធ្លាក់ចូលក្នុងគ្រោះថ្នាក់ ឬឈានដល់ការប៉ះទង្គិចគ្នា ។ បើតាម Straits Times, ការបំពាក់អាវុធធុនធ្ងន់លើនាវាល្បាតឆ្នេររបស់តៃវ៉ាន់ បានបង្ហាញឱ្យឃើញពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់កោះមួយនេះ ក្នុងការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងពីសំណាក់ចិនដីគោក ដែលជាប្រទេសមហាយក្សនៅអាស៊ី ។ នាវាល្បាត Anping-class គឺជាប្រភេទនាវាល្បឿនលឿន និងមានសមត្ថភាពអាចគេចផុត ពីការតាមប្រមាញ់នៃប្រព័ន្ធរ៉ាដារបស់សត្រូវ ។ វាមានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារនាវាចម្បាំងធំៗទាំងឡាយណា ដែលហ៊ានធ្វើប្រតិបត្តិការនៅជិតឆ្នេរសមុទ្រតៃវ៉ាន់ ។ យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីកិច្ចការសមុទ្រតៃវ៉ាន់ លោកស្រី Kuan Bi-ling, សព្វថ្ងៃ កងកម្លាំងល្បាតឆ្នេរមិនមែនត្រឹមតែអនុវត្តច្បាប់សមុទ្រធម្មតាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមានភារកិច្ចការពារអធិបតេយ្យភាពជាតិ…