Category: ព័ត៌មានជាតិ
-

មេដឹកនាំ ២៦ ប្រទេស គាំទ្របើកច្រកសមុទ្រ Hormuz ឡើងវិញ
បរទេស ៖ ក្រុមមេដឹកនាំមកពី ២៦ ប្រទេសជុំវិញពិភពលោក ក្នុងថ្ងៃ សុក្រ នេះ បានប្រកាសរួមគ្នាជំរុញធ្វើឲ្យស្ថានភាពនៅច្រកសមុទ្រ Hormuz វិលទៅរកភាពប្រក្រតីឡើងវិញ និងត្រៀមផែនការដាក់ពង្រាយកម្លាំងបោសសម្អាតគ្រាប់មីន ក្នុងទម្រង់ជាប្រតិបត្តិការយោធាចម្រុះជាតិសាសន៍ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។ បើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេស និងរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសធំៗ រួមទាំង CNN ផងនោះ មេដឹកនាំចំនួន ២៦ ប្រទេស រួមមានកូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៤ ខែឧសភា ដោយបញ្ជាក់ថា ពួកគេនឹងរួមគ្នាកៀរគរសមត្ថភាពការទូត សេដ្ឋកិច្ច និងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រ Hormuz ។ ផ្អែកតាមសេចក្តីថ្លែងការណ៍រួមនោះ…
-

លោក ត្រាំ ថា លោក ស៊ី ជីនពីង ឯកភាពមិនឲ្យ អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរក្នុងដៃ
ប៉េកាំង ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយនៅថ្ងៃសុក្រនេះថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានបង្ហាញពីការយល់ស្របមិនឲ្យប្រទេសអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ នៅក្នុងដៃនោះឡើយ ។ ការអះអាងរបស់លោក ត្រាំ ធ្វើឡើង បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ក្នុងថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ដែលផ្តោតលើ សង្រ្គាមអ៊ីរ៉ង់, បញ្ហាកោះតៃវ៉ាន់ សង្គ្រាមពាណិជ្ជកម្ម និង បញ្ហាផ្សេងៗទៀតជាដើម ។ បើតាមលោក ត្រាំ, លោក លោក ស៊ី ជីនពីង ក៏បានសន្យានឹងមិនបញ្ជូនសម្ភារៈយោធា ទៅជួយដល់អ៊ីរ៉ង់នោះដែរ ។ យ៉ាងណាមិញ លោក ស៊ី ជីនពីង មិនបានធ្វើអត្ថាធិប្បាយណាមួយ លើការពិភាក្សារបស់លោក ជាមួយលោក ត្រាំ អំពីបញ្ហាប្រទេសអ៊ីរ៉ង់នោះទេ តែ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីការខកចិត្ត របស់ទីក្រុងប៉េកាំង ចំពោះសង្គ្រាមអ៊ីរ៉ង់ ។ ក្រសួងការបរទេសចិន បានរៀបរាប់ថា «គ្មានហេតុផលណាមួយដែលសង្គ្រាមមួយនេះត្រូវបន្ត…
-

យន្តហោះដើរដោយថាមពលសូឡាដំបូងគេ ធ្លាប់ហោះជុំវិញពិភពលោក ១០ ឆ្នាំមុន ធ្លាក់ចូលសមុទ្រម៉ិកស៊ិក
យន្តហោះដើរដោយថាមពលសូឡាដំបូងគេ ដែលធ្លាប់បញ្ចប់ការហោះហើរ ជុំវិញពិភពលោកក្នុងប្រវត្តិសាស្រ្តកាលពី ១០ ឆ្នាំមុន ដោយមិនខ្ចីប្រើប្រាស់ប្រេងឥន្ធនៈសូម្បីតែមួយតំណក់នោះ បានធ្លាក់ចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិកបាត់ទៅហើយ ។ ចំពោះមូលហេតុនៃការធ្លាក់ ត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនអាមេរិក ហៅកាត់ (NTSB) រាយការណ៍ថា គឺបណ្តាលមកពីយន្តហោះនេះបានដាច់ចរន្តអគ្គិសនី ឬបាត់បង់ថាមពលភ្លាមៗ ក្នុងកំឡុងពេលហោះហើរសាកល្បង ។ បន្ទាប់ពីការធ្លាក់ចូលទឹកសមុទ្រ វាត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមិនមានពីឡុត ឬអ្នកដំណើរណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងរបួសនោះទេ ដោយសារតែយន្តហោះនេះត្រូវបានកែច្នៃទៅជាយន្តហោះគ្មានមនុស្សបើករួចទៅហើយ ។ មុនពេលជួបគ្រោះថ្នាក់ យន្តហោះដើរដោយថាមពលសូឡា មានឈ្មោះថា Solar Impulse 2 នេះ ត្រូវបានពីឡុតជនជាតិស្វីសឈ្មោះ Bertrand Piccard និង Andre Borschberg ធ្វើការហោះហើរសាកល្បង ជុំវិញពិភពលោក ១៧ដំណាក់កាល ដោយគ្របដណ្តប់លើចម្ងាយប្រហែល ៤៣,០០០ គីឡូម៉ែត្រ ឆ្លងកាត់ទ្វីបធំៗចំនួន៤ មហាសមុទ្រចំនួន២ និងសមុទ្រចំនួន៣ ប្រើរយៈពេល ២៣ថ្ងៃ ។ បើតាម France 24, ៣ឆ្នាំក្រោយ បន្ទាប់ពីការហោះហើរជុំវិញពិភពលោក វាត្រូវបានទិញបន្តដោយក្រុមហ៊ុន…
-

អាមេរិកផ្តល់ ១.៨ពាន់លានដុល្លារបន្ថែម ដល់កិច្ចប្រឹងប្រែងមនុស្សធម៌ UN
អ.ស.ប ៖ បេសកជនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបន្ថែមមូលនិធិ ចំនួន ១,៨ពាន់លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ របស់អង្គការសហប្រជាជាតិ។ អំឡុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការ UN, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បញ្ជាក់ថា វិភាគទានបន្ថែមនេះ គឺសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅក្នុងឆ្នាំនេះ។ លោករៀបរាប់ថា «មូលនិធិទាំងនេះ នឹងជួយសង្គ្រោះជីវិតមនុស្ស កាន់តែច្រើន នៅជុំវិញពិភពលោក ប៉ុន្តែ ក៏ជំរុញឱ្យមានកំណែទម្រង់ ដែលយើងបានដាក់ឱ្យដំណើរការ សម្រាប់ប្រសិទ្ធភាព គណនេយ្យភាព និង យូរអង្វែង»។ បើតាម UN, សេចក្តីប្រកាសផ្តល់មូលនិធិ ដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក បែបនេះ បាននាំមកនូវជំនួយមនុស្សធម៌ថ្មីៗសរុប របស់សហរដ្ឋអាមេរិក ដែលបញ្ជូន តាមរយៈប្រព័ន្ធសម្របសម្រួលដោយអង្គការសហប្រជាជាតិ បានកើនដល់ទៅ ៣.៨ពាន់លានដុល្លារ បន្ទាប់ពីការផ្តល់ពីមុន ចំនួន២ពាន់លានដុល្លារ ដែលបានប្រកាស កាលពីខែធ្នូ។ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍…
-

IMF គ្រោងផ្តល់ ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន ឆ្នាំនេះ
បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF គ្រោងនឹងផ្តល់ឲ្យអ៊ុយក្រែន នូវទឹកប្រាក់ប្រមាណ ៣,៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៦នេះ។ តំណាងនៃសេវាសារពត៌មាន របស់ IMF បានប្រាប់ TASS ថា «តាមរយៈកម្មវិធីកម្ចី EFF រយៈពេល ៤ ឆ្នាំ និង នៅពេលបញ្ចប់ការពិនិត្យឡើងវិញ ដោយជោគជ័យ, អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលបានការទូទាត់ចំនួន ៤ ដង នៅឆ្នាំ២០២៦ សរុបប្រហែល ៣.៨ ពាន់លានដុល្លារ រួមទាំងការផ្តល់ប្រាក់ដំបូងចំនួន ១.៥ពាន់លានដុល្លារ ដែលបានធ្វើឡើងរួចហើយ នៅអំឡុងការអនុម័តកម្មវិធី» ។ បើតាម Tass, កម្មវិធី ៨.១ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាភិបាលរបស់ IMF អនុម័ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ ទីក្រុងកៀវ និង IMF បានចរចាកម្មវិធី រយៈពេល ៤ ឆ្នាំនេះ សម្រាប់អ៊ុយក្រែន តាំងពីឆ្នាំមុន។…
-

លោក ត្រាំ អញ្ជើញលោក ស៊ី ទៅសហរដ្ឋអាមេរិកខែ កញ្ញា វិញ ក្រោយជំនួបកំពូលនៅចិន មាន “ភាពវិជ្ជមានខ្លាំង”
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ព្រហស្បតិ៍ បានអញ្ជើញប្រមុខរដ្ឋកំពូលចិន លោក Xi Jin ping ទៅទស្សនកិច្ចសហរដ្ឋអាមេរិក ក្នុងខែ កញ្ញា ខាងមុខ ។ ការអញ្ជើញនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានថ្លែងអះអាងថា កិច្ចប្រជុំកំពូលនៅរដ្ឋធានីប៉េកាំង ជាមួយលោកប្រធានាធិបតី Xi មាន «ភាពវិជ្ជមានខ្លាំងបំផុត» ។ លោកប្រធានាធិបតី Trump បាននិយាយថា ថ្ងៃនេះ យើងមានការសន្ទនា និងកិច្ចប្រជុំប្រកបដោយភាពវិជ្ជមាន និងផលិតភាពខ្លាំង ជាមួយគណៈប្រតិភូចិន ។ ហើយល្ងាចនេះ គឺជាឱកាសដ៏មានតម្លៃមួយទៀត ដើម្បីពិភាក្សាក្នុងចំណោមមិត្តភក្តិ នូវរឿងមួយចំនួនដែលយើងបានពិភាក្សានៅថ្ងៃនេះ សុទ្ធតែល្អសម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ប្រទេសចិន ហើយវាជាកិត្តិយសដ៏អស្ចារ្យ ។ ប្រធានាធិបតីអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានចំណុចរួមជាច្រើន ដោយលោកចង់សំដៅដល់តម្លៃនៃការខិតខំប្រឹងប្រែង ភាពក្លាហាន និងសមិទ្ធផល ហើយថា ផែនដីនេះ នឹងក្លាយជាពិភពលោកដ៏ពិសេសមួយ បើអាមេរិក-ចិនរួបរួមគ្នា និងធ្វើការងាររួមគ្នា…
-

លោក ពូទីន នឹងហោះទៅប៉េកាំងឆាប់ៗនេះ ក្រោយលោក ត្រាំ បញ្ចប់ទស្សនកិច្ចនៅចិន
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងហោះទៅទស្សនកិច្ចនៅប្រទេសចិនឆាប់ៗនេះ បន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងពេល ៩ ឆ្នាំ ។ លោក Peskov បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ កាលពីថ្ងៃ ព្រហស្បតិ៍ ថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Putin ទៅកាន់ប្រទេសចិន កាលបរិច្ឆេទពិតប្រាកដ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ខណៈដែលរុស្ស៊ីកំពុងសម្របសម្រួលជាមួយភាគីចិន ។ កិច្ចប្រជុំចុងក្រោយបំផុត រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រមុខរដ្ឋកំពូលចិន លោក Xi Jinping ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្នុងទម្រង់ជាសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត ។ ក្នុងអំឡុងកិច្ចប្រជុំនោះ មេដឹកនាំរុស្ស៊ី-ចិន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី សន្តិសុខសកល និងការសម្របសម្រួលលើបញ្ហាអន្តរជាតិសំខាន់ៗ រួមទាំងទំនាក់ទំនងសេដ្ឋកិច្ច និងស្ថិរភាពយុទ្ធសាស្ត្រ…
-

កម្ពុជា-វៀតណាម មើលឃើញដូចគ្នានូវកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែនកម្ពុជា និងវៀតណាម
ភ្នំពេញ៖ទាំងកម្ពុជា និងវៀតណាម បានមើលឃើញដូចគ្នាអំពីកិច្ចសហប្រតិបត្តិការនៅតាមព្រំដែនគឺជាកិច្ចការដ៏ល្អ ដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នា ដោយរក្សាបាននូវសន្តិសុខ សន្តិភាពយ៉ាងរឹងមាំ ។នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ។ ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានលើកឡើងថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងដ៏រឹងមាំគ្នា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ទាំងក្របខ័ណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ ។ ឯកឧត្តម ត្រិញ វ៉ាន់ក្វៀត បានគូសរំលេចថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម…
-

កម្ពុជា-វៀតណាម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសេីរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម នឹងបន្តជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព និងដាក់ចេញឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅដែលបានកំណត់។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការអបអរសាទរ…
-

លោក ត្រាំ ថា គុយបា កំពុងដង្ហើយរកជំនួយពីសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃ អង្គារ ថា ប្រទេសគុយបាកំពុងត្រដរខ្យល់ដង្ហើយសុំជំនួយពីសហរដ្ឋអាមេរិក ដោយលោកបន្ថែមថា អាមេរិកនឹងចាប់ផ្តើមជជែកពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់គុយបា ដើម្បីស្វែងរកកិច្ចព្រមព្រៀង ។ លោក Trump បានបង្ហោះសារលើ Truth Social ថា គុយបាជាប្រទេសបរាជ័យ ហើយកំពុងធ្វើដំណើរតែក្នុងទិសដៅតែមួយប៉ុណ្ណោះ គឺដួលរលំទាំងស្រុង ។ លោកថា គុយបាកំពុងស្នើសុំជំនួយ ហើយយើងនឹងពិភាក្សាគ្នាពីកិច្ចព្រមព្រៀង ។ ប៉ុន្តែលោកថា រឿងនេះទុកមួយឡែកសិន ពីព្រោះពេលនេះ រូបលោកនឹងទៅប្រទេសចិន ក្នុងសប្តាហ៍នេះសិន ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក Xi Jin Ping ។ រដ្ឋបាលលោក Donald Trump បានបង្កើនយុទ្ធនាការដាក់សម្ពាធកម្រិតអតិបរមាលើប្រទេសគុយបា តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងការព្រមានពីលទ្ធភាពប្រើប្រាស់កម្លាំងយោធា ។ បន្ថែមលើនេះ អាមេរិកក៏បានបិទខ្ទប់យ៉ាងតឹងរ៉ឹងមិនឱ្យមានការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា និងម៉ិកស៊ិកចូលទៅកាន់គុយបាផងដែរ ។ ចំណាត់ការនេះបានធ្វើឱ្យគុយបាធ្លាក់ចូលក្នុងវិបត្តិថាមពល និងការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស ។ បើតាម Aljazeera,…