Category: ព័ត៌មានជាតិ
-

Google ចាត់ទុកវៀតណាមជាទីផ្សារសេដ្ឋកិច្ចឌីជីថល
ហាណូយ ៖ក្រុមហ៊ុន Google បានចាត់ទុកវៀតណាមថា ជាទីផ្សារសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជាប់ចំណាត់ថ្នាក់កំពូលនៅអាស៊ីអាគ្នេយ៍។ ការអះអាងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ កើតឡើងនៅពេលដែល Google បានប្រកាសពីការបង្កើត Google Vietnam ជាអង្គភាពដែលគាំទ្រការបំប្លែងឌីជីថលក្នុងស្រុក។ យោងតាមការប្រកាសនៅលើគេហទំព័រ Google បានឲ្យដឹងថា អ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសវៀតណាម នឹងអនុវត្តនីតិវិធីទាក់ទងនឹងពន្ធជាមួយ Google Vietnam ជំនួសឲ្យ Google Asia Pacific ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏កំពុងជ្រើសរើសបុគ្គលិក សម្រាប់មុខតំណែងជាច្រើនទាក់ទងនឹង Google Cloud, Applications និង Gaming។ នៅឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់ ២២ពាន់លានដុល្លារនៃតម្លៃទំនិញសរុប ដែលជាការបង្កើនល្បឿនកំណើនដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម។ នេះបើយោងតាមរបាយការណ៍ e-Conomy SEA 2024 ដោយ Google និងដៃគូរបស់ខ្លួន។ អ្នកជំនាញបាននិយាយថា វិស័យប្រព័ន្ធផ្សព្វផ្សាយអនឡាញក្នុងប្រទេសវៀតណាម មានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការកើនឡើងចំនួនអ្នកអភិវឌ្ឍន៍វៀតណាម…
-

រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ជំរុញឱ្យមានកិច្ចសន្ទនារវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម
មូស្គូ ៖ ប្រទេសរុស្ស៊ី អ៉ីរ៉ង់ និងតួកគីបានព្រមព្រៀងគ្នាជំរុញឲ្យរដ្ឋាភិបាលស៊ីរី និងកងកម្លាំងប្រឆាំងធ្វើកិច្ចចរចាគ្នាដោយសន្តិវិធី ខណៈដែលប្រធានាធិបតីស៉ីរី លោក បាស់សា អាល់អាសាដ បានចាកចេញពីប្រទេសទៅជ្រកកោណនៅរុស្ស៊ី។ ការអំពាវនាវនេះ ធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេស នៃ ប្រទេស ទាំង បី ក្នុង រដ្ឋធានី ដូហា ប្រទេស កាតា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ រុស្ស៊ី និង អ៊ីរ៉ង់ ត្រូវបានគេដឹងថា គាំទ្រ ប្រធានាធិបតី ស៊ីរី លោក បាស់សា អអអាល់អាសាដខណៈដែលតួកគីគាំទ្រ កងកម្លាំង ប្រឆាំង រដ្ឋាភិបាល ស៉ីរី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះថា អ្នកចូលរួមទាំងអស់បានយល់ព្រមថា ជម្លោះគួរតែបញ្ចប់ភ្លាមៗ។ លោកបន្ថែម ថា វាជារឿងសំខាន់ បំផុត ដើម្បីចាប់ ផ្តើម ការ សន្ទនា នយោបាយ…
-

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ ទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម ។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…
-

Biden ៖ ការដួលរលំ Assad ជាឱកាសប្រវត្តិសាស្ត្រសម្រាប់ស៊ីរី
បរទេស៖ នៅក្នុងសុន្ទរកថា ចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅការធ្លាក់ពីអំណាច របស់លោក Bashar al-Assad ជា «ឱកាសប្រវត្តិសាស្ត្រ» សម្រាប់ប្រទេសស៊ីរី។ លោក Biden បាននិយាយថា «ការដួលរលំ នៃរបបនេះ គឺជាទង្វើមូលដ្ឋាននៃយុត្តិធម៌…វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ដែលមានការអត់ធន់យូរ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បានអះអាងថា អាមេរិកនឹងចូលរួមជាមួយគ្រប់ភាគីនៅស៊ីរី ក្នុងការផ្លាស់ប្តូរនយោបាយ ហើយ លោក Assad នឹងត្រូវទទួលខុសត្រូវ។ លោក Biden បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយ «ក្រុមស៊ីរីទាំងអស់» ជុំវិញការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីការដួលរលំ រដ្ឋបាលរបស់ប្រធានាធិបតី Bashar al-Assad ដោយបន្ថែមថា មេដឹកនាំដែលដួលរលំរូបនេះ «គួរតែទទួលខុសត្រូវ»។ លោក Biden បាននិយាយទៀត «ក្រុមឧទ្ទាមមួយចំនួន ដែលបានទម្លាក់លោក Assad មានកំណត់ត្រាដ៏អាក្រក់ អំពីអំពើភេរវកម្ម និងការរំលោភសិទ្ធិមនុស្ស»…
-

ក្រសួងបរិស្ថាន-ក្រសួងកសិកម្ម៖ កិច្ចសហប្រតិបត្តិល្អជាមួយអង្គការ WCS បាននាំមកនូវកិច្ចអភិរក្សធនធានធម្មជាតិ និងជលផល
ភ្នំពេញ៖តាមរយៈភាពជាដៃគូសហការរវាងក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)បានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើនពិសេសការអភិរក្សធនធានធម្មជាតិ ការការពារសត្វព្រៃ ការអភិរក្សជលផលជាដើម។ កាលពីចុងសប្ដាហ៍កន្លងទៅអង្គការ WCS ប្រចាំកម្ពុជាប្រារព្ធខួប២៥ឆ្នាំនៃការងារអភិរក្សសត្វព្រៃ ព្រៃឈើនិងធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។លោក រ៉ូបឺត មេនហ្សី (Robert Menzi)ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានថ្លែងក្នុងពិធីនេះថា រយៈពេល២៥ឆ្នាំនេះWCS បានចូលរួមជាដៃគូអភិវឌ្ឍន៍សហការជាមួយក្រសួង បរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ។អង្គការបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេសកិច្ចសហប្រតិបត្តិការ ដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានកត់សម្គាល់លើភាពជាដៃគូរវាងក្រសួងបរិស្ថានជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ។ភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្ដ្រីនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាក្រសួង កសិកម្មបានសហការជាមួយអង្គការ WCS ចាប់តាំងពីឆ្នាំ២០០០មកនៅក្នុងអនុវិស័យសំខាន់ចំនួន២គឺអនុវិស័យព្រៃឈើ និងជលផល។ក្នុងនេះអនុផលព្រៃឈើចាប់ពីឆ្នាំ២០០០ដល់២០១៦ ។ ក្រសួងកសិកម្មបានចាប់ផ្តើមសហការជាមួយ អង្គការ WCSដោយចាប់ផ្តើមពីការសិក្សាស្រាវជ្រាវព្រៃឈើ និងសត្វព្រៃដើម្បី…
-

ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ហ៊ុន ម៉ានី ទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម
ភ្នំពេញ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នៅសាលាភូមិន្ទរដ្ឋបាលកាលពីព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ក្នុងឱកាសគណៈប្រតិភូដែលអញ្ជើញចូលរួម ក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ និងការប្រគល់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤ នៅកម្ពុជាចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប ប្រធានគណៈប្រតិភូដែលជាតំណាងសមាគមអ្នកនិពន្ធ តំណាងប្រទេសនីមួយៗ សុទ្ធតែបានបង្ហាញការសាទរ ការកោតសរសើរ រួមទាំងមោទនភាពដែលបានចូលរួមក្នុងទិវាជាតិអ្នកនិពន្ធលើកទី១ ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា ប្រធានគណៈប្រតិភូបានកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជាពិតជាបានយកចិត្តទុកដាក់ខ្ពស់លើវិស័យតែងនិពន្ធ ដែលជាការគិតគូរដ៏ប្រពៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបគណៈប្រតិភូថា “អ្នកនិពន្ធជាទូតវប្បធម៌ និងសន្តិភាព”។ សំដៅទៅលើការចូលរួមរបស់គណៈប្រតិភូ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា នេះជាឱកាស ដែលប្រតិភូអាចចែករំលែកបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមកពីភាពដូចគ្នា ,ភាពប្រហាក់ប្រហែលគ្នា និងភាពខុសគ្នានៃភាសា និងវប្បធម៌ក្នុងតំបន់ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី គូសរំលេចថា “សកម្មភាពដែលយើងទាំងអស់គ្នា កំពុងធ្វើនាពេលនេះជាការជំរុញទឹកចិត្តដល់អ្នកជំនាន់…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជានេសាទក្នុងថ្ងៃត្រីត្រូវដំបូង នៅខេត្តកណ្ដាល
ភ្នំពេញ៖នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០២៤សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញទៅពិនិត្យ ដោយផ្ទាល់នូវការប្រមូលផលនេសាទរបស់ប្រជានេសាទនៅថ្ងៃត្រីត្រូវដំបូង។ តាមរយៈរូបភាពវិដេអូរយៈពេលជាងមួយនាទី សម្ដេចធិបតីដែល អមដំណើរដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា “ថ្ងៃនេះឆ្លៀតចុះជួបសំណេះសំណាលនិងមើលការប្រមូលផលនេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រ ស្រុកពញាឮ ខេត្តកណ្តាល”។ សម្ដេចធិបតីបានបញ្ជាក់ថា”តាមបងប្អូននៅទីនោះប្រាប់ ឆ្នាំនេះការប្រមូលផលត្រីមានការកើនឡើងច្រើនបើប្រៀបធៀបជា មួយនៃផលនេសាទនៅឆ្នាំកន្លងទៅ”។ គួររំលឹកថា ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផលបានអធិប្បាយថា “ដោយសារតែ នៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបម្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨-១៣ ខែធ្នូ ។ដូច្នេះសូមប្រជាពលរដ្ឋ អញ្ជើញមកទិញត្រីតាមពេលវេលា និងទីកន្លែងដូចជម្រាបជូន ហើយសូមអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្ដាជួយសម្រប សម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល…
-

-

វៀតណាមរំពឹងចេញនាំផ្លែផាសិនទៅអាមេរិក នៅឆ្នាំក្រោយ
ហាណូយ៖ វៀតណាមកំពុងចរចា ជាមួយអាមេរិកដើម្បីនាំចេញផ្លែផាសិន ស្រស់ ហើយគេរំពឹងថា នឹងបញ្ចប់ជាស្ថាពរ នៅឆ្នាំក្រោយ នេះបើតាមការចេញផ្សាយ របស់កាសែត VNexpress។ ប្រភពបានដកស្រង់សម្តីរបស់មន្ត្រី នៃនាយកដ្ឋានការពាររុក្ខជាតិ នៅក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកទំនងជាទីផ្សារបន្ទាប់សម្រាប់ផ្លែផាសិនវៀតណាម ពោលគឺបន្ទាប់ពីប្រទេសអូស្ត្រាលី ដែលបានអនុម័តការនាំចូលផាសិនវៀតណាម កាលពីខែសីហា ឆ្នាំនេះ។ ប្រសិនបើជោគជ័យ ការនាំចេញផ្លែផាសិនវៀតណាម ទៅកាន់សហរដ្ឋអាមេរិក អាចឈានដល់តម្លៃចន្លោះពី៥០ ទៅ១០០លានដុល្លារ នៅក្នុងមួយឆ្នាំ នេះបើយោងតាមការប៉ាន់ស្មាន របស់សមាគមផ្លែឈើ និងបន្លែវៀតណាម។ បច្ចុប្បន្ននេះ ផ្ទៃដីដាំផាសិន ក្នុងប្រទេសវៀតណាម មានជាង១២,០០០ហិកតា ដោយភាគច្រើន នៅតំបន់ភ្នំ ភាគខាងជើង។ បណ្តាខេត្ត នៅតំបន់ខ្ពង់រាបកណ្តាល ក៏កំពុងពង្រីកផ្ទៃដីដាំដុះផ្លែឈើប្រភេទនេះ ផងដែរ៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
-

ឧទ្ទាមប្រកាសបញ្ចប់ការគ្រប់គ្រងរបស់គ្រួសារ Assad ក្នុងប្រទេសស៊ីរី
បរទេស ៖ ក្រុមឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានប្រកាសថា ពួកគេបានដណ្តើមយកទីក្រុងដាម៉ាស នៅក្នុងការវាយលុកមួយ នៅថ្ងៃអាទិត្យនេះ ដោយបានបង្ខំចិត្ត ឲ្យប្រធានាធិបតី Bashar al-Assad រត់គេចខ្លួន និងបញ្ចប់ការគ្រប់គ្រង រយៈពេល៥ទសវត្សរ៍ នៃគ្រួសារ Assad នៅក្នុងប្រទេសស៊ីរី។ ប្រជាជននៅក្នុងរដ្ឋធានីដាម៉ាស់ បានអបអរ នៅតាមដងផ្លូវ ខណៈក្រុមឧទ្ទាមបានប្រកាសពីការចាកចេញ របស់លោក al-Assad ពោលគឺកើតមាន ក្រោយរយៈពេលតិចជាងពីរសប្តាហ៍ ដែលក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham បានចាប់ផ្តើមយុទ្ធនាការ ដណ្តើមការគ្រប់គ្រង ជាង៥ទសវត្សរ៍ របស់គ្រួសារ Assad។ ក្រុមសង្កេតការណ៍បាននិយាយថា ចាប់តាំងពីការវាយលុកបានចាប់ផ្តើមមក មនុស្សយ៉ាងហោចណាស់ ៨២៦ នាក់បានស្លាប់ រួមទាំង ជនស៊ីវិលចំនួន ១១១នាក់ ផងដែរ ។ អង្គការសហប្រជាជាតិបាននិយាយថា អំពើហឹង្សាបានធ្វើឱ្យមនុស្ស ៣៧ម៉ឺននាក់ផ្លាស់ទីលំនៅ។ ក្រុមឧទ្ទាមបាននិយាយថា «បន្ទាប់ពីការគៀបសង្កត់ រយៈពេល ៥០ឆ្នាំ ក្រោមការគ្រប់គ្រង របស់គ្រួសារ Assad និង…