Category: ព័ត៌មានជាតិ
-

គ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២៤ ខាតបង់សេដ្ឋកិច្ច ៣១០ពាន់លានដុល្លារ
បរទេស ៖ ក្រុមហ៊ុនធានារ៉ាប់រង មានមូលដ្ឋាន នៅប្រទេសស្វីស Swiss Re បាននិយាយ កាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលមួយឆ្នាំ២០២៤ ជាឆ្នាំដែលត្រូវបានប្រកាសថា ក្តៅបំផុតក្នុងកំណត់ត្រានោះ គ្រោះមហន្តរាយធម្មជាតិបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ច ចំនួន៣១០ពាន់លានដុល្លារ នៅទូទាំងពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃទំហំខាតបង់នេះ។ ក្រុមហ៊ុនធានារ៉ាប់រង ដែលមានមូលដ្ឋាន នៅទីក្រុង Zurich បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ច ដែលបានប៉ាន់ប្រមាណ កើតចេញពីគ្រោះមហន្តរាយធម្មជាតិ គឺខ្ពស់ជាង៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ប្រភពបន្តថា ក្នុងចំណោមចំនួនខាតបង់សេដ្ឋកិច្ចសរុប ការខាតបង់លើការធានារ៉ាប់រង កើនឡើង១៧ភាគរយ ពោលគឺរហូតដល់ទៅ ១៣៥ពាន់លានដុល្លារ ដោយកត់សម្គាល់ចេញពីការបំផ្លិចបំផ្លាញ នៃព្យុះសង្ឃរា Helene និង Milton នៅសហរដ្ឋអាមេរិក ព្រមទាំង ការជន់លិចយ៉ាងខ្លាំងក្លា នៅអឺរ៉ុប ដែលជំរុញឱ្យការចំណាយកើនឡើង កាន់តែខ្ពស់។ ក្រុមហ៊ុន Swiss Re បាននិយាយថា ឆ្នាំ២០២៤ គឺជាឆ្នាំទី៥ ជាប់ៗគ្នា ដែលនាំឲ្យការខាតបង់លើផ្នែកធានារ៉ាប់រង កើនឡើងដល់…
-

សំណើចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូងទទួលបរាជ័យ
បរទេស៖ ចលនាដឹកនាំដោយក្រុមប្រឆាំង ប៉ុនប៉ងចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក បានទទួលបរាជ័យ ដោយសារមិនអាចបំពេញកូរ៉ុមដែលតម្រូវ បន្ទាប់ពីគណបក្សរបស់លោក Yoon ធ្វើពហិការ មិនចូលរួមការបោះឆ្នោត នៅសភា។ លោក Woo Won-shik ប្រធានសភាជាតិបាននិយាយថា «ជាមួយនឹងសំឡេងសរុប ១៩៥ ចំនួនសមាជិកដែលបានបោះឆ្នោត មិនបានឈានដល់ភាគច្រើន ដែលត្រូវការ ពីរភាគបី នៃសមាជិកសរុប។ ដូច្នេះខ្ញុំសូមប្រកាសថា ការបោះឆ្នោតឲ្យមានការចោទប្រកាន់ គឺមិនគ្រប់គ្រាន់»។ គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង ក្នុងនោះ លោក Yoon កំពុងតែប្រឈមមុខនឹងការប្រឆាំងខ្លាំង ពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយ របស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាច របស់លោក។ ថ្មីៗនេះ មនុស្សរាប់ម៉ឺននាក់បានចេញមកធ្វើបាតុកម្ម តវ៉ាទាមទារឲ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចុះចេញពីតំណែង…
-

ឌូបៃបង្ហាញដុំមាសធំបំផុតនៅលោក ទម្ងន់ជាង៣០០គីឡូក្រាម
បរទេស ៖ ដុំមាសដ៏ធំបំផុត នៅលើពិភពលោក ទម្ងន់ជាង ៣០០គីឡូក្រាម ដែលទើបបំបែកកំណត់ត្រា Guinness ត្រូវបានដាក់បង្ហាញ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម នៅចុងសប្តាហ៍នេះ។ ទីក្រុងដែលតំណាងឲ្យមជ្ឈមណ្ឌលសម្រាប់ភាពប្រណីតនិងពាណិជ្ជកម្មមួយនេះ បានដាក់បង្ហាញដុំមាសសុទ្ធដ៏ធំបំផុត របស់ពិភពលោក នៅលើទីផ្សារ ដែលមានទម្ងន់ ៣០០.១២ គីឡូក្រាម និង មានតម្លៃប្រហែល ២៥លានដុល្លារ។ បើតាមកាសែត Gulfnews បានចេញផ្សាយថា ដុំមាសនេះ បាននិងកំពុងដាក់បង្ហាញ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែធ្នូ។ ដុំមាសនេះ ត្រូវបានផលិត ដោយរោងចក្រ Emirates Minting Factory។ អ្នកទស្សនាមានឱកាសពិសេស ក្នុងការមើលដុំមាស ដែលបំបែកកំណត់ត្រា Guinness World Records មួយនេះ យ៉ាងជិតស្និទ្ធ រួមទាំងការប៉ះផ្ទាល់ផងដែរ។ លោក Kharsa តំណាងរោងចក្រចម្រាញ់មាស បានមានប្រសាសន៍ថា «អ្វីៗទាំងអស់ត្រូវបានចងក្រងជាឯកសារ ហើយបញ្ជូនទៅ Guinness…
-

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។ សេចក្តីប្រកាសជូនដំណឹងបានឲ្យដឹងទៀតថា នៅក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា មហាម៉េដ អ៊ីប្រាហ៊ីម អាល់សេក្ខ ប្រធានសភា អារ៉ាប៊ីសាអូឌីត និងជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាលម៉ាន ប៊ីន អាប់ឌុលឡាហ្ស៊ីស អាល់សូដ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត។ បន្ទាប់មកនៅរដ្ឋកាតា សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ហាសសាន…
-

Macron, Trump, Zelensky ជួបគ្នានៅទីក្រុងប៉ារីស
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសៅរ៍ បានធ្វើជាភាគីម្ចាស់ផ្ទះ រៀបចំកិច្ចពិភាក្សាត្រីភាគី ជាមួយសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump នៅទីក្រុងប៉ារីស។ ពួកលោកបានជួបគ្នា នៅខាងក្នុងវិមាន Elysee មុនពេលមានពិធីបើកឡើងវិញ សម្រាប់វិហារ Notre Dame។ លោក Zelensky និយាយថា «កិច្ចប្រជុំ ជាមួយ លោក Trump និងលោក Macron មានលទ្ធផលល្អ និងប្រកបដោយផលិតភាព»។ តាមរយៈបណ្តាញសង្គម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា មេដឹកនាំទាំងពីររូប ចង់ឱ្យសង្រ្គាមជាមួយរុស្ស៊ី បញ្ចប់ «យ៉ាងឆាប់រហ័ស» និង «ដោយយុត្តិធម៌» ។ លោក Zelensky ថា លោកបានអរគុណលោក Macron សម្រាប់ការរៀបចំកិច្ចប្រជុំនេះ…
-

នៅទូទាំងទ្វីបអឺរ៉ុប ប្រជាជនស៊ីរី អបអរសេរីភាពពីការគ្រប់គ្រងរបស់លោក Assad
ប្រជាជនស៊ីរី រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៊ែរឡាំង និងទីក្រុងនានានៅទូទាំងទ្វីបអឺរ៉ុប កាលពីថ្ងៃអាទិត្យ (០៨ ធ្នូ) ដោយគ្រវីទង់ជាតិ ហើយសម្ដែងក្តីរីករាយរបស់ពួកគេចំពោះការដួលរលំរបស់ប្រធានាធិបតីស៊ីរីលោក បាស្ហា អាល់-អាសាដ (Bashar al-Assad)។ មនុស្សម្នាស្រែកថា “ទីបំផុតពួកយើងមានសេរីភាពហើយ!” ក្នុងចំណោមហ្វូងមនុស្ស ៥.០០០នាក់ នៅឯការប្រមូលផ្ដុំដ៏កក្រើកក្នុងរដ្ឋធានីអាល្លឺម៉ង់ ជាទីដែលប្រជាជនស៊ីរីជាង ១លាននាក់បានធ្វើឱ្យប្រទេសនេះក្លាយជាកន្លែងជនភៀសខ្លួនដ៏ធំបំផុតនៅអឺរ៉ុប។ ជាមួយគ្នានេះ ប្រជាជនស៊ីរីនៅទីក្រុងអាតែន បែលក្រាដ អ៊ីស្តង់ប៊ុល ទីក្រុងឡុងដ៍្រ ប៉ារីស ស្តុកហូម និងវីយែន ក៏បានគ្រវីទង់ជាតិពណ៌បៃតង ក្រហម ខ្មៅ និងស របស់ក្រុមបក្សប្រឆាំងនៅស៊ីរី ហើយបានបញ្ជាក់ពីអរិភាពរបស់ពួកគេចំពោះលោក អាសាដ។ នគរបាលក្រុងប៊ែរឡាំងបាននិយាយថា ប្រជាជនស៊ីរីជាង ៥ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានចតុរង្គមួយក្នុងសង្កាត់ គ្រើស្បើក (Kreuzberg)។ គួររម្លឹកថា ប្រជាជនស៊ីរីភាគច្រើននៅអាល្លឺម៉ង់ បានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេបន្ទាប់ពីសង្គ្រាមស៊ីវិលបានផ្ទុះឡើងក្នុងឆ្នាំ២០១១។ សហគមន៍ស៊ីរីដ៏ធំមួយ ឥឡូវនេះកំពុងរស់នៅក្នុងសង្កាត់ នើខូលីន (Neukoelln) នៃទីក្រុងប៊ែរឡាំង៕
-

ប្រធានាធិបតីស៊ីរី Bashar al-Assad និងក្រុមគ្រួសារ ត្រូវបានផ្តល់សិទ្ធិជ្រកកោននៅទីក្រុងមូស្គូរបស់រុស្ស៊ី
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់ប្រភពពីវិមានក្រឹមឡាំងថា លោកប្រធានាធិបតីរបស់ប្រទេសស៊ីរី Bashar al-Assad និងក្រុមគ្រួសាររបស់លោកបានមកដល់ទីក្រុងមូស្គូ ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌។ ទូរទស្សន៍រដ្ឋរុស្ស៊ីក៏បានរាយការណ៍ព័ត៌មាននេះផងដែរ ដែលបញ្ចប់ការរំពឹងទុកអំពីកន្លែងលាក់ខ្លួនរបស់អតីតប្រធានាធិបតីស៊ីរីរូបនេះ បន្ទាប់ពីកងកម្លាំងឧទ្ទាមដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាស់។ ភ្លាមៗ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា លោក Assad បានសម្រេចចិត្តលាលែងពីតំណែងប្រធានាធិបតី ហើយបានចាកចេញពីប្រទេស ដោយផ្តល់ការណែនាំសម្រាប់ការផ្ទេរអំណាចដោយសន្តិវិធីឲ្យទៅក្រុមទ្ទាម។ ប្រទេសរុស្ស៊ី ដែលមានមូលដ្ឋានយោធាសំខាន់ពីរនៅក្នុងប្រទេសស៊ីរី គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់លោក Assad និងបានធ្វើអន្តរាគមន៍ក្នុងសង្គ្រាមស៊ីវិលរយៈពេល ១៣ ឆ្នាំរបស់ប្រទេសស៊ីរីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាលោកឱ្យកាន់អំណាច។ ក្រុមឧទ្ទាមបាននិយាយថាពួកគេបានចូលទៅក្នុងរដ្ឋធានីដោយគ្មានសញ្ញានៃការដាក់ពង្រាយកងទ័ព។ អ្នកឃើញហេតុការណ៍បាននិយាយថា មនុស្សរាប់ពាន់នាក់នៅក្នុងរថយន្ត និងអ្នកថ្មើរជើង បានប្រមូលផ្តុំគ្នានៅទីលានធំមួយ គ្រវីទង់ជាតិ និងស្រែកថាសេរីភាព រួចផុតពីការគ្រប់គ្រងរបស់គ្រួសារ លោកAssad រយៈពេលកន្លះសតវត្ស៕
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធ ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយ ឱ្យមានវិសាលភាពចូលជ្រៅ ទៅក្នុងស្រទាប់សង្គម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធ ពង្រឹងការអប់រំស្តីពីការប្រឆាំងអំពើពុករលួយ ឱ្យមានវិសាលភាពគ្របដណ្ដប់បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា-ក្រៅសាលា ទាំងក្នុងស្ថាប័នសាធារណៈ ឯកជន និងសង្គមស៊ីវិល ទាំងមុន ចេញធ្វើការ និងក្នុងពេលធ្វើការ។ ជាមួយគ្នានោះ សម្តេចបវរធិបតី បានស្នើដល់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជា ស្ថាប័ន និងតួអង្គពាក់ព័ន្ធរួមគ្នាអនុវត្តនូវសកម្មភាពគន្លឹះៗមួយចំនួនទៀតដូចខាងក្រោម ៖ ១. ជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារណៈបានកាន់តែមានតម្លាភាព និងគណនេយ្យភាព – ការគ្រប់គ្រងទំនាស់ផលប្រយោជន៍ – ការការពារបុគ្គលរាយការណ៍ – ការដាក់វិន័យ និងទោសទណ្ឌ -ល-។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នសាធារណៈ ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិប្បញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និងប្រព័ន្ធ ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឱ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព។ ៣. ការងារប្រឆាំងអំពើពុករលួយ…
-

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១ នាថ្ងៃទី១៣ ខាងមុខនេះ
ក្រសួងពាណិជ្ជកម្ម សហការជាមួយ Cambodia Trande នឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១ នាថ្ងៃទី១៣ ខាងមុខនេះ នៅសួនអឺរ៉ុប ភីអេច យូរ៉ូផាក ក្នុងគម្រោងបុរី ប៉េង ហួត បឹងស្នោ Grand Hall។ វេទិកា នឹងធ្វើឡើងដើម្បី បញ្ជ្រៀបការយល់ពីក្របខ័ណ្ឌគោលនយោបាយ យន្តការអភិបាលកិច្ចសម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ប្រកបដោយការទទួលខុសត្រូវ, ការពង្រឹងអនុលោមភាព ភាពប្រកួតប្រជែង និងបង្កើនការជឿទុកចិត្តពីអតិថិជនលើអាជីវកម្មឌីជីថលរបស់អ្នក និងបង្កើនបណ្តាញទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មដទៃ និងអ្នកជំនាញ។ ដើម្បីចូលរួមសូមចុះឈ្មោះខាងក្រោម៖ តំណរភ្ជាប់:ចុះឈ្មោះ
-
