Category: ព័ត៌មានជាតិ
-

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គល និងបក្សពួកដែលក្លែងបន្លំជាថ្នាក់ដឹកនាំក្រសួងបរិស្ថានឃោសនាបង្កាច់បង្អួច នាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពទាំងអស់ចំណុះឱ្យក្រសួងបរិស្ថាន និងគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស បានធ្វើការបដិសេធ និងថ្កោលទោស ចំពោះបុគ្គល និងបក្សពួក ដែលបានក្លែងបន្លំខ្លួនជាថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងបានធ្វើការឃោសនាបង្កាច់បង្អួចភូតកុហកនាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន។ តាមរយៈលិខិតរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ព័ត៌មានក្លែងបន្លំខាងលើនេះត្រូវបានផ្សាយបន្តដោយបណ្តាញសង្គមមួយចំនួនតូចផ្សេងទៀត ដែលមានចេតនាឃោសនាញុះញង់ សំដៅបង្កើតឱ្យមានអស្ថិរភាពក្នុងសង្គម បម្រើឱ្យក្រុមជ្រុលនិយម ដែលកំពុងអនុវត្ដឧបាយកលដ៏ឧក្រិដ្ឋមកលើរាជរដ្ឋាភិបាលកម្ពុជារបស់យើងទៀតផង។ ពាក់ព័ន្ធនឹងការផ្សាយខាងលើ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមបញ្ជាក់ជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថានទាំងអស់កំពុងសាមគ្គីគ្នា បំពេញការងារតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវខ្ពស់ក្នុងគោលបំណងតម្កល់នូវឧត្តមគតិដ៏ថ្លៃថ្លាចំពោះជាតិ និងមាតុភូមិកម្ពុជា ដោយជំរុញគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអនុវត្តយុទ្ធសាស្ត្រចក្រវិស័យបរិស្ថានឱ្យទទួលបានលទ្ធផលជោគជ័យជាច្រើនបន្តទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមធ្វើការបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ដោយ «ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយរបស់បុគ្គល និងបក្សពួក ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំញុះញង់ ប្រឌិតព័ត៌មានភូតកុហក ធ្វើការបរិហារកេរ្ដិ៍ បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា»។ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចបន្តចាត់វិធានការឱ្យបានតឹងរឹងបំផុតតាមផ្លូវច្បាប់ចំពោះបុគ្គល និងបក្សពួកខាងលើ ដើម្បីថែរក្សា ការពារសុខសន្តិភាព និងការពារថ្នាក់ដឹកនាំ និងក្រសួងបរិស្ថានឱ្យបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តមក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ៕ ដោយ ៖ ង៉ាន់…
-

Biden ៖ ការដួលរលំ Assad ជាឱកាសប្រវត្តិសាស្ត្រសម្រាប់ស៊ីរី
បរទេស៖ នៅក្នុងសុន្ទរកថា ចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅការធ្លាក់ពីអំណាច របស់លោក Bashar al-Assad ជា «ឱកាសប្រវត្តិសាស្ត្រ» សម្រាប់ប្រទេសស៊ីរី។ លោក Biden បាននិយាយថា «ការដួលរលំ នៃរបបនេះ គឺជាទង្វើមូលដ្ឋាននៃយុត្តិធម៌…វាជាឱកាសប្រវត្តិសាស្ត្រសម្រាប់ប្រជាជនស៊ីរី ដែលមានការអត់ធន់យូរ»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jo Biden បានអះអាងថា អាមេរិកនឹងចូលរួមជាមួយគ្រប់ភាគីនៅស៊ីរី ក្នុងការផ្លាស់ប្តូរនយោបាយ ហើយ លោក Assad នឹងត្រូវទទួលខុសត្រូវ។ លោក Biden បានលើកឡើងថា សហរដ្ឋអាមេរិកនឹងចូលរួមជាមួយ «ក្រុមស៊ីរីទាំងអស់» ជុំវិញការផ្លាស់ប្តូរនយោបាយ បន្ទាប់ពីការដួលរលំ រដ្ឋបាលរបស់ប្រធានាធិបតី Bashar al-Assad ដោយបន្ថែមថា មេដឹកនាំដែលដួលរលំរូបនេះ «គួរតែទទួលខុសត្រូវ»។ លោក Biden បាននិយាយទៀត «ក្រុមឧទ្ទាមមួយចំនួន ដែលបានទម្លាក់លោក Assad មានកំណត់ត្រាដ៏អាក្រក់ អំពីអំពើភេរវកម្ម និងការរំលោភសិទ្ធិមនុស្ស»…
-

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។ សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១២និង២៣នាទី ម៉ោងនៅរដ្ឋធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌិត ត្រូវនិងម៉ោង១៦និង២៣នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១សប្តាហ៍ ទៅកាន់ប្រទេសចំនួន៤ នៅតំបន់មជ្ឈឹមបូព៌ា និងអឺរ៉ុប ក្នុងនោះរួមមានព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត រដ្ឋកាតា តួកគីយេ និងប្រទសអារ៉ាបរួម ។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…
-

តុលាការអាមេរិកថាទីកតុកត្រូវបិទដំណើរការត្រឹមខែមករាឆ្នាំ២០២៥
ទីក្រុងវ៉ាស៊ីនតោន៖ នៅទីបំផុត តុលាការសាលាឧទ្ធរណ៍ ឬតុលាការសហព័ន្ធនៅប្រទេសអាមេរិកចេញសេចក្ដីសម្រេចកាលពេលពីពេលថ្មីៗនេះតម្កល់ទុកសេចក្ដីសម្រេចរបស់សាលាដំបូងទុកជាបានការដដែលពាក់ព័ន្ធនឹងក្រុមហ៊ុនទីកតុក។ តុលាការតម្រូវទីកតុកនៅអាមេរិកត្រូវតែលក់ភាគហ៊ុនឱ្យក្រុមហ៊ុនឯកជនរបស់អាមេរិក។ បើមិនដូច្នេះទេត្រូវតែបិទដំណើរការត្រឹមដើមឆ្នាំ២០២៥។ តុលាការសាលាឧទ្ធរណ៍ប្រចាំសង្កាត់កូឡុំបៀ (Columbia) ច្រានចោលពាក្យបណ្ដឹងសាទុក្ខរបស់ក្រុមហ៊ុនទីកតុកដែលស្នើសុំឱ្យលុបចោលសេចក្ដីសម្រេចរបស់សាលាដំបូង។ តុលាការនិយាយច្បាស់ៗថាទីកតុកនៅអាមេរិកត្រូវតែគ្មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនបាយដាន់ (ByteDance) របស់ប្រទេសចិនទេ។ បើទីកតុកមិនព្រមលក់ភាគហ៊ុនឱ្យអាមេរិកទេត្រូវបិទចោលនៅពាក់កណ្ដាលខែមករាខាងមុខនេះ។ សំណុំរឿងនេះមិនទាន់បញ្ចប់ជាស្ថាពរនៅឡើយទេព្រោះក្រុមហ៊ុនទីកតុកត្រៀមដាក់ពាក្យប្ដឹងទាស់ទៅតុលាការកំពូលជាបន្តទៀត។ គ្រាន់តែថាតុលាការកំពូលមិនប្រាកដចាត់ការសំណុំរឿងនេះទៅតាមសំណូមពរនោះទេ។ ថ្វីដ្បិតសំណុំរឿងនេះ ពាក់ព័ន្ធតែនឹងយុត្តាធិការរបស់តុលាការក៏ពិតមែន ក៏ប៉ុន្តែការប្ដឹងទាស់នេះក៏ប្រហែលជាពាក់ព័ន្ធនឹងជំហររបស់លោកត្រាំផងដែរ។ លោកត្រាំកាលពីពេលកាន់អំណាចនៅអាណត្តិមុន លោកមានគម្រោងបិទទីកតុក។ ប៉ុន្តែនៅអំឡុងពេលឃោសនាបោះឆ្នោតនៅថ្មីនេះ លោកថាលោកដូរចិត្តវិញហើយ។ លោកមិនជំទាស់នឹងទីកតុកតទៅទៀតទេ។ លោកម៉ៃឃើលវ៉ាល់ (Michael Waltz) ជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំបានថ្លែងកាលពីថ្ងៃសុក្រតាមកញ្ចក់ទូរទស្សន៍ហ្វក់ថាលោកត្រាំចង់ជួយសង្គ្រោះក្រុមហ៊ុនទីកតុកឱ្យរួចផុតពីមហន្តរាយ៕
-

-

Waymo នឹងពង្រីកសេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើកទៅទីក្រុង Miami នៅឆ្នាំ ២០២៦
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Waymo បានប្រកាសនឹងចាប់ផ្តើមពង្រីកខ្លួនជាលើកដំបូង ឆ្លងកាត់ទីក្រុងផ្លរីដា ទៅបម្រើសេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើក ឬ robotaxi តាមរយៈកម្មវិធី Waymo One នៅទីក្រុងម៉ៃអាមី ក្នុងឆ្នាំ ២០២៦។ ការពង្រីកខ្លួនទៅកាន់ទីក្រុងម៉ៃអាមី បានបង្ហាញពីទំនុកចិត្តកើនឡើងរបស់ក្រុមហ៊ុន Waymo សម្រាប់ការផ្តល់សេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើក នៅក្នុងលក្ខខណ្ឌអាកាសធាតុពិបាកៗនៅក្នុងតំបន់ នៃទីក្រុងធំៗរបស់សហរដ្ឋអាមេរិក។ Waymo បានសាកល្បងសេវាកម្មឡានតាក់ស៊ីគ្មានមនុស្សបើកលើកដំបូងនៅក្នុងទីក្រុងម៉ៃអាមី ក្នុងឆ្នាំ២០១៩ ដោយក្រុមហ៊ុននេះបាននិយាយថា បានជួយកែលម្អសមត្ថភាពនៃរថយន្តដែលបើកបរដោយខ្លួនឯង ក្នុងការបើកបរក្រោមស្ថានភាពផ្លូវសើម និងមានភ្លៀង។ Waymo ដែលមានក្រុមហ៊ុន Alphabet ជាមេធំ គឺជាអ្នកអភិវឌ្ឍន៍យានយន្តបើកបរដោយស្វ័យប្រវត្តិតែមួយគត់ ដែលបច្ចុប្បន្នដំណើរការសេវាកម្មឡាន robotaxi ពាណិជ្ជកម្មនៅក្នុងតំបន់រថភ្លើងក្រោមដីសំខាន់ៗជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែគូប្រជែងរបស់ខ្លួនក៏កំពុងលេចចេញជារូបរាងផងដែរ។ ក្រុមហ៊ុន Cruise ដែលគ្រប់គ្រងដោយក្រុមហ៊ុន GM កំពុងធ្វើការលើការនាំយកឡានបើកបរដោយខ្លួនមកប្រើប្រាស់វិញនៅលើផ្លូវសាធារណៈ បន្ទាប់ពីបានបញ្ឈប់សេវាកម្មរបស់ខ្លួន ក្រោយកើតមានឧបទ្ទវហេតុបង្កឲ្យអ្នកថ្មើរជើងរងរបួសនៅទីក្រុងSan Francisco៕ ប្រភព ៖ CNBC ប្រែសម្រួល ៖ ឈឹម ទីណា
-

ឆ្នាំក្រោយ អ៊ុយក្រែននឹងមានយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយជាង ៣ម៉ឺនគ្រឿងប្រយុទ្ធនឹងរុស្ស៊ី
កៀវ ៖ ប្រមុខការពារជាតិអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែននឹងទទួលបានយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយជាង ៣០.០០០គ្រឿងនៅឆ្នាំ ២០២៥។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានបង្ហោះសារនៅលើបណ្តាញសង្គម Fackbook ថា យន្តហោះដ្រូនជំនាន់ក្រោយទាំងនេះ អាចដំណើរការដោយស្វ័យប្រវត្តិក្នុងចម្ងាយឆ្ងាយ និងវាយប្រហារគោលដៅរបស់សត្រូវ ដោយភាពជាក់លាក់កម្រិតខ្ពស់។ លោក Umerov បានកត់សម្គាល់ថា ការចែកចាយយន្តហោះដ្រូនទាំងនេះ គឺជាផ្នែកមួយនៃផែនការការពារ ដែលបានបង្ហាញកាលពីខែមុន ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា យន្តហោះដ្រូនទាំងនោះ ត្រូវបានផ្តល់មូលនិធិដោយដៃគូអន្តរជាតិ ដែលបានវិនិយោគនៅក្នុងឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន។ កាលពីដើមឆ្នាំ២០២៤ មន្ត្រីអ៊ុយក្រែនបានលើកឡើងពីផែនការផលិតយន្តហោះដ្រូន FPV ចន្លោះពី ១លាន ទៅ ២លានគ្រឿង ក្នុងនោះយន្តហោះដ្រូនចម្ងាយមធ្យមប្រហែល ១០,០០០គ្រឿង និងយន្តហោះដ្រូនពិឃាតចម្ងាយឆ្ងាយជាង ១,០០០គ្រឿង៕ ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា
-

រាជរដ្ឋាភិបាល នៅតែបន្តគាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នៅតែបន្តអាទិភាវូបនីយកម្មលើកម្រិតថវិកាស្រាវជ្រាវ គំនិតច្នៃប្រឌិត និង នវានុវត្តន៍ សម្រាប់គាំទ្រដល់ការបង្កើតថ្មី ការតែងនិពន្ធ និងសៀវភៅសិក្សាគ្រប់ជំនាញ ។ នេះបើតាមសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃទី៧ ខែធ្នូ គឺជាទិវាជាតិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រួមចំណែកដល់ការលើកស្ទួយគុណតម្លៃ ការគោរពដឹងគុណបុព្វកវីនិពន្ធខ្មែរ និងជាការរម្លឹកនូវសេចក្តីចងចាំ គុណបំណាច់របស់បណ្តាកវីនិពន្ធគ្រប់ជំនាន់ដែលបានចូលរួមចំណែកពង្រឹងអក្សរសាស្ត្រជាតិនិងវិស័យអប់រំ។ ការប្រារព្ធទិវាជាតិអ្នកនិពន្ធជារៀងរាល់ឆ្នាំសំដៅជំរុញវប្បធម៌នៃការតែងនិពន្ធនៅកម្ពុជា លើកកម្ពស់សមត្ថភាព អ្នកនិពន្ធ ដើម្បីប្រមូលផ្តុំកម្លាំងសាមគ្គីភាពរវាងអ្នកនិពន្ធគ្រប់និន្នាការ ប្រកបដោយសុច្ឆន្ទៈ មនសិការនៃវប្បធម៌ សន្តិភាព ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពតែងនិពន្ធ ប្រកបដោយសច្ចធម៌ បរិយាបន្ន និង លើកកម្ពស់គុណតម្លៃនៃស្មារតីប៉ាកកាសន្តិភាពពេញមួយជីវិត ដើម្បីទាំងអស់គ្នា។ សម្ដេចធិបតី បានបន្តថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិនៃរដ្ឋសភា និងតាមរយៈវិស័យអប់រំ វប្បធម៌ និងព័ត៌មាន បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់លើវិស័យស្រាវជ្រាវ តែងនិពន្ធ ព្រមទាំងបន្តលើកទឹកចិត្តដល់គ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ…
-

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការប្រគល់ដីនិងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារ ក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់
(ភ្នំពេញ) ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ថា ការប្រគល់ដី និងផ្ទះជូនយុទ្ធជន, អតីតយុទ្ធជន និងគ្រួសារក៏តម្រូវឱ្យមានដង្ហើមសេដ្ឋកិច្ចសម្រាប់ពួកគាត់ផងដែរ ដោយព្រមទាំងបានបង្ហាញទិដ្ឋភាពចំនួនពីរ រួមមាន ទី១ កសិឧស្សាហកម្ម ដោយជំរុញចលនាដាំស្វាយចន្ទី ដើម្បីផ្ដល់ផលប្រយោជន៍ដល់យុទ្ធជន ,អតីតយុទ្ធជន និងគ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានទាំងនោះ, ទី២ រោងចក្រនិង សួនឧស្សាហកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមយុទ្ធជន អតីតយុទ្ធជន និងគ្រួសារ នាពេលខាងមុខ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការកំណត់ទីតាំងសាងសង់ផ្ទះជូនយុទ្ធជន, អតីតយុទ្ធជននិងគ្រួសារតាមបណ្ដោយព្រំដែន ដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តមកិតិ្តសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា និងក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលផ្ដុំមតិយោបល់សម្រាប់អនុវត្តទៅមុខទៀត ក្នុងការអភិវឌ្ឍន៍លំនៅឋានជូនកងទ័ព,អតីតកងទ័ព និងគ្រួសារ…
-

ព្រឹត្តិការណ៍វាយកូនបាល់Tep Khunnah Memorial Cup ត្រូវបានបណ្តាប្រទេសចូលរួមកោតសរសើរ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup សម្រាប់វ័យក្រោម១៤ឆ្នាំ និង១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យលើការប្រកួតវ័យក្រោម១៤ឆ្នាំ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈបណ្តាប្រទេសចូលរួមបានកោតសរសើរ និងទទួលបានភាពកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។ នេះជាការប្រសាសន៍របស់លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធវាយកូនបាល់កម្ពុជា ដែលបានគូសបញ្ជាប់ប្រាប់សារព័ត៌មាន ក្រោយពិធីបំពាក់មេដាយ។ លោក ទេព រិទ្ធិវិទ្ធ បានលើកឡើងថា ស្មារតីរបស់សហព័ន្ធដែលបានរៀបចំព្រឹត្តិការណ៍កីឡាវាយកូនបាល់នេះឡើង គឺដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីយើងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងអាស៊ីមួយចំនួនបានចូលរួមប្រកួតប្រជែងជាមួយគ្នា ដើម្បីពង្រឹងគុណភាពជំនាញវាយកូនបាល់ដល់អត្តពលិកវ័យក្មេងក្រោម១៤ឆ្នាំ និងក្រោម១៦ឆ្នាំ ឱ្យកាន់តែល្អប្រសើរបន្ថែម។ ចំពោះការប្រកួតក្រោម១៤ឆ្នាំគឺបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍វាយកូនបាល់ពានរង្វាន់ Tep Khunnah Memorial Cup ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនីវ័យក្មេងៗមកពីជប៉ុន ចិន ហុងកុង ឥណ្ឌា វៀតណាម និងម្ចាស់ផ្ទះកម្ពុជាជាដើម លោក ទេព រិទ្ធីវិទ្ធ…