Category: ព័ត៌មានជាតិ
-

ព្រឹត្តិការណ៍វាយកូនបាល់Tep Khunnah Memorial Cup ត្រូវបានបណ្តាប្រទេសចូលរួមកោតសរសើរ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup សម្រាប់វ័យក្រោម១៤ឆ្នាំ និង១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យលើការប្រកួតវ័យក្រោម១៤ឆ្នាំ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈបណ្តាប្រទេសចូលរួមបានកោតសរសើរ និងទទួលបានភាពកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។ នេះជាការប្រសាសន៍របស់លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធវាយកូនបាល់កម្ពុជា ដែលបានគូសបញ្ជាប់ប្រាប់សារព័ត៌មាន ក្រោយពិធីបំពាក់មេដាយ។ លោក ទេព រិទ្ធិវិទ្ធ បានលើកឡើងថា ស្មារតីរបស់សហព័ន្ធដែលបានរៀបចំព្រឹត្តិការណ៍កីឡាវាយកូនបាល់នេះឡើង គឺដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីយើងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងអាស៊ីមួយចំនួនបានចូលរួមប្រកួតប្រជែងជាមួយគ្នា ដើម្បីពង្រឹងគុណភាពជំនាញវាយកូនបាល់ដល់អត្តពលិកវ័យក្មេងក្រោម១៤ឆ្នាំ និងក្រោម១៦ឆ្នាំ ឱ្យកាន់តែល្អប្រសើរបន្ថែម។ ចំពោះការប្រកួតក្រោម១៤ឆ្នាំគឺបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍វាយកូនបាល់ពានរង្វាន់ Tep Khunnah Memorial Cup ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនីវ័យក្មេងៗមកពីជប៉ុន ចិន ហុងកុង ឥណ្ឌា វៀតណាម និងម្ចាស់ផ្ទះកម្ពុជាជាដើម លោក ទេព រិទ្ធីវិទ្ធ…
-

អ៊ីរ៉ង់បរិច្ចាគ៤០០ដុល្លារក្នុង១គ្រួសារ ឲ្យជនជាតិលីបង
បរទេស៖ ក្រុមសកម្មប្រយុទ្ធ Hezbollah បាននិយាយថា ប្រជាជនអ៊ីរ៉ង់ក្នុងមួយគ្រួសារ បានចំណាយលុយផ្ទាល់ខ្លួន ចន្លោះពី៣០០ ទៅ៤០០ដុល្លារ ដល់ជនភៀសខ្លួនលីបង់ ដោយសហការជាមួយពួក Hezbollah។ ប្រធានក្រុម Hezbollah លោក Naim Qassem បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ អំឡុងសុន្ទរកថា តាមទូរទស្សន៍ថា «នៅក្នុងខែវិច្ឆិកា Hezbollah បានសម្រេចចិត្តផ្តល់អំណោយរូបិយវត្ថុ ដែលជាជំនួយ ពីប្រជាជនអ៊ីរ៉ង់ និងក្រុម Hezbollah ចន្លោះពី ៣០០ ទៅ ៤០០ដុល្លារ សម្រាប់គ្រួសារនីមួយៗ ហើយមានជាង ២៣៣,០០០ គ្រួសារ ដែលបានចុះឈ្មោះ បរិច្ចាគ។ លោក Qassem បាននិយាយទៀតថា មកទល់ពេលនេះ ភាគីអ៊ីរ៉ង់ និងក្រុមរបស់ខ្លួន បានរួមគ្នាប្រមូលនិងចំណាយប្រាក់សរុប ៧៧លានដុល្លារអាមេរិក ដល់ជនភៀសខ្លួនលីបង់ ហើយមូលនិធិបន្ថែម រួមទាំងសម្ភារប្រើប្រាស់ នឹងទៅដល់ តាមក្រោយទៀត។ លោកបាននិយាយថា «ទឹកប្រាក់សរុបចំនួន ៥៧ លានដុល្លារ ត្រូវបានបង់…
-

នាយករដ្ឋមន្ត្រីវៀតណាមជល់កែវជាមួយមេធំ Nvidia ក្នុងតូបអាហារតាមផ្លូវនៅហាណូយ
ហាណូយ៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យាតម្លៃ ជាង៣ពាន់ពាន់លានដុល្លារ Nvidia លោក Jensen Huang ស្ងាត់ៗ បានលេចវត្តមានទទួលទានស្រា និងអាហារ នៅតូបលក់តាមជញ្ចើមផ្លូវ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅក្នុងទីក្រុងហាណូយ ដោយបានទាក់ទាញចំណាប់អារម្មណ៍អ្នកស្រុក និងភ្ញៀវទេសចរ ជាច្រើន នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress នៅថ្ងៃសុក្រនេះ។ ប្រភពថា នៅម៉ោងប្រហែល១០យប់ ថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីវៀតណាម និង លោក Huang បានរីករាយនឹងការស្វែងរកអាហារ នៅតំបន់ផ្លូវទេសចរណ៍ល្បីឈ្មោះ Ta Hien មានទាំង ការជល់ស្រាបៀរជាមួយគ្នា ដើម្បីអបអរសាទរ កិច្ចសហប្រតិបត្តិការលើការបង្កើតមជ្ឈមណ្ឌល AI ឬ បញ្ញាសិប្បនិម្មិត ដែលទើបចុះហត្ថលេខា កាលពីល្ងាច ថ្ងៃនោះដដែល។ យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលលោក Huang បានទៅដល់កន្លែងលក់អាហារតាមផ្លូវ នៅទីក្រុងហាណូយ។ ក្នុងពិធីចុះហត្ថលេខា ស្ថាបនិករបស់ Nvidia ដែលល្បីខ្លាំងលើបន្ទះឈីប…
-

Apple អាចនឹងវិនិយោគ១ពាន់លាននៅឥណ្ឌូនេស៊ី ដោះបំរាម Iphone 16
បរទេស ៖ បន្ទាប់ពីមានរឿងចម្រូងចម្រាស់ ដែល Iphone16 មិនអាចលក់បាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី មន្ត្រីជាន់ខ្ពស់បានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple គ្រោងនឹងវិនិយោគ ១ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ កាសែត Techinasia បានចេញផ្សាយ ថ្មីៗនេះ ដោយបានដកស្រង់សម្តី របស់រដ្ឋមន្ត្រីវិនិយោគ ប្រទេសឥណ្ឌូនេស៊ី លោក Rosan Roeslani អំពីដំណឹងនេះ។ លោកបានលើកឡើងថា រោងចក្រនឹងផលិតគ្រឿងបន្លាស់ សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងៗទៀត។ បើតាមលោករដ្ឋមន្ត្រី ដំណើរការលម្អិត នៃគម្រោង រដ្ឋាភិបាលកំពុងពិភាក្សាជាមួយ Apple នៅឡើយ ហើយអាចនឹងចុះហត្ថលេខា នៅសប្តាហ៍ក្រោយ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីការហាមប្រាម របស់ប្រទេសឥណ្ឌូនេស៊ី មិនឲ្យលក់ iPhone 16 ក្នុងប្រទេសរបស់ខ្លួន តាំងពីខែតុលា ដោយអះអាងថា មកពី Apple មិនបានគោរពតាមបទប្បញ្ញត្តិ ដែលតម្រូវឱ្យផលិតគ្រឿងបន្លាស់ទូរស័ព្ទ ចំនួន ៤០% នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី…
-

NATO ពន្លឿនការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន
ព្រុចសែល ៖ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសសមាជិកអង្គការណាតូ បានបញ្ជាក់ថា ពួកគេនឹងពន្លឿនការផ្តល់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវដល់អ៊ុយក្រែន នៅពេលដែលរុស្ស៊ី បង្កើនការវាយលុករបស់ខ្លួន។ ការប្រកាសនេះកើតឡើងបន្ទាប់ពីប្រមុខការទូតប្រទេសសមាជិកណាតូ បាន បញ្ចប់ កិច្ចប្រជុំ រយៈពេល ពីរ ថ្ងៃ របស់ ពួកគេ កាលពី ថ្ងៃ ពុធ នៅឯទីស្នាក់ការសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកនេះ ក្នុង ទីក្រុង ព្រុចសែល ប្រទេសបែលហ្ស៊ិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានកត់សម្គាល់ថា ការបង្កើនសម្ព័ន្ធភាពរបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ បង្ហាញពីលក្ខណៈសកល នៃការគំរាមកំហែងដែលមានស្រាប់ រួមទាំងគ្រោះថ្នាក់កាន់តែខ្លាំងឡើង នៃសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។ លោក Rutte បានបញ្ជាក់យ៉ាងដូច្នេះថា យើងត្រូវតែធ្វើសកម្មភាពច្រើនជាងនេះ ដើម្បីជួយអ៊ុយក្រែនអាចមានលទ្ធភាពបន្តការប្រយុទ្ធ។ យើងត្រូវតែផ្តល់ការគាំទ្រឲ្យបានគ្រប់គ្រាន់ ដើម្បីផ្លាស់ប្តូរគន្លងនៃជម្លោះនេះ និងសម្រាប់ទាំងអស់គ្នា។ ក្នុងអំឡុងកិច្ចប្រជុំនោះ បើតាមសេចក្តីរាយការណ៍ ក្រុមរដ្ឋមន្ត្រីមិនបានពិភាក្សាពីការ ចាប់ផ្តើម នីតិវិធី ផ្លូវការ សម្សម្រាប់សមាជិកភាពណាតូរបស់អ៊ុយក្រែនទេ។ ប៉ុន្តែប្រទេសសមាជិកណាតូបានយល់ព្រមដំឡើងការចំណាយលើវិស័យការពារជាតិដល់ទៅពីរភាគរយ…
-

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី ឡាវ ចូលជួបសម្ដែងការគួរសម
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ ។ សម្តេចតេជោ ហ៊ុន សែន រីករាយនឹងការផ្លាស់ប្តូរទស្សនកិច្ចប្រកបដោយការចាប់ចិត្តរវាងប្រទេសទាំងពីរ ។ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវការអបអរសាទរចំពោះ បុណ្យឯករាជ្យជាតិកម្ពុជា ដែលបាននាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាជំហានៗ និងជាពិសេសកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យ តាមគោលដៅយ៉ាងត្រចះត្រចង់។ ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះទីហ្វុងយ៉ាហ្គីឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនេះ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ…
-

ការវិភាគ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ទំនងមិនចុះចេញពីតំណែងទេ ទោះមានការចោទប្រកាន់ទម្លាក់ក៏ដោយ
ជោគវាសនានយោបាយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk Yeol កំពុងស្ថិតក្នុងភាពស្រពិចស្រពិលខណៈការរិះគន់និងកំហឹងកើនឡើងជុំវិញការដាក់ច្បាប់អាជ្ញាសឹក។ប៉ុន្តែទោះមានមនុស្សរាប់ពាន់នាក់ដើរក្បួនតវ៉ាតាមដងផ្លូវនានានៃទីក្រុងសេអ៊ូលទាមទារការលាលែងពីតំណែងក៏ដោយ ក៏ក្រុមអ្នកវិភាគបានសម្តែងការសង្ស័យថាប្រធានាធិបតីកំពុងរងសម្ពាធរូបនេះទំនងជានឹងមិនចុះចេញពីតំណែងទេ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក Yong-Chool Ha បាននិយាយថាលោកប្រធានាធិបតី Yoon ទំនងជាជឿថាលោកគោរពតាមច្បាប់នេះក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកកាលពីថ្ងៃអង្គារថ្ងៃទី៣ខែធ្នូសប្ដាហ៍នេះ។ ការបោះឆ្នោតបន្ទាន់ក្នុងសភាកាលពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះដែរ បានបង្ខំឱ្យលោកកែប្រែការសម្រេចចិត្តរបស់លោកវិញ។ លោក Yong-Chool Ha នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាកូរ៉េរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន និយាយថា លោក Yoon គឺជាបុគ្គលពិសេសម្នាក់។លោកជឿថា អ្វីគ្រប់យ៉ាងគួរតែត្រូវបានធ្វើដោយស្របច្បាប់។ លោកប្រហែលជាគិតថាខ្លួនលោកអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ សូម្បីតែលើកនេះក៏ដោយ។ដូច្នេះ វាមិនទំនងទេថា លោក Yoon នឹងទទួលយកកំហុសរបស់លោក ។ ខណៈអ្នកសង្កេតការណ៍ភាគច្រើនជឿថាការផ្លាស់ប្តូរភាពជាអ្នកដឹកនាំឥឡូវនេះគឺជៀសមិនរួច លោក Ha បាននិយាយថា លោកYoon ទំនងជានឹងត្រូវបានដកចេញពីអំណាចតាមរយៈការចោទប្រកាន់។លោកបានបន្ថែមថា និតិវិធីច្បាប់នៅតុលាការនឹងមានរយៈពេលជាច្រើនខែ ប៉ុន្តែខ្ញុំប្រាកដថាលោក Yoon នឹងមិនខ្វល់ពីការចូលរួមក្នុងការតស៊ូផ្លូវច្បាប់ដែលអូសបន្លាយនោះទេ។ គណបក្សប្រឆាំងចំនួន៦បានដាក់ញត្តិចោទប្រកាន់លោក Yoon ដោយលើកហេតុផលថាការប្រកាសច្បាប់អាជ្ញាសឹករបស់លោកបានបំពានរដ្ឋធម្មនុញ្ញ។ញ្ញត្តិនេះ ត្រូវបានដឹកនាំដោយគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់ ដែលមេដឹកនាំរបស់បក្សនេះ បានហៅការបរាជ័យរបសលោកYoon ថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕
-

មេដឹកនាំកោះតៃវ៉ាន់ កៀងគរការគាំទ្រ និងការរួបរួម ក្នុងដំណើរទៅកោះហ្គាំ របស់សហរដ្ឋអាមេរិក
មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃព្រហស្បតិ៍ (០៥ ធ្នូ) នេះ បានបន្តកិច្ចប្រឹងប្រែងស្វែងរកការគាំទ្ររបស់ខ្លួន ដោយអំពាវនាវឱ្យបណ្ដាប្រទេសប្រជាធិបតេយ្យរួបរួមគ្នាប្រឆាំងនឹងរបបផ្តាច់ការដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ក្នុងដំណើរទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៃកោះហ្គាំ (Guam) ដែលជាមូលដ្ឋានយោធាដ៏សំខាន់មួយ។ លោក Lai បានទៅដល់កោះ ហ្គាំ កាលពីល្ងាចថ្ងៃពុធ នៅក្នុងអ្វីដែលប្រកាសផ្លូវការថាជាការឈប់សំចតត្រឹមតែមួយយប់ប៉ុណ្ណោះ ជាផ្នែកនៃដំណើរទស្សនកិច្ចទៅប្រទេសកោះប៉ាស៊ីហ្វិកចំនួន៣ ដែលរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ ដែលអះអាងសិទ្ធដោយប្រទេសចិន។ ប្រទេសចិន ដែលយោធារបស់ខ្លួនធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ជាប្រចាំ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការអនុញ្ញាតឱ្យលោក Lai ឆ្លងកាត់ ដែលរួមបញ្ចូលដំណើររយៈពេលពីរថ្ងៃនៅកោះហាវ៉ៃផងដែរ។ ចិននិយាយថា កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយគ្មានសិទ្ធិក្នុងការធ្វើទំនាក់ទំនងរដ្ឋនិងរដ្ឋនោះទេ។ សហរដ្ឋអាមេរិក ដូចប្រទេសភាគច្រើនដែរគឺមិនទទួលស្គាល់រដ្ឋាភិបាលកោះតៃវ៉ាន់ជាផ្លូវការទេ ទោះបីជាទីក្រុងវ៉ាស៊ីនតោន ជាអ្នកគាំទ្រអន្តរជាតិដ៏ខ្លាំងក្លាបំផុត និងជាប្រភពអាវុធសំខាន់របស់កោះស្វ័យគ្រប់គ្រងនេះក៏ដោយ៕
-

ក្រុមបាតុករនិយាយថា ច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូងជាការរំលឹកដ៏ឈឺចាប់ អំពីរបៀបដែលលទ្ធិប្រជាធិបតេយ្យអាចគំរាមកំហែងយ៉ាងងាយ
ពិធីអុជទៀន និងការប្រមូលផ្តុំគ្នា ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធសប្ដាហ៍នេះ ក្រោយផ្ទុះការខឹងសម្បារ និងខកចិត្ត ចំពោះការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីកាលពីយប់ថ្ងៃអង្គារ និងអំពាវនាវឱ្យលោកលាលែងពីតំណែង។ នៅខាងក្រៅសាលរដ្ឋសភាក្នុងរដ្ឋធានីសេអ៊ូល មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ខណៈនៅខាងក្នុង គណបក្សប្រឆាំងព្យាយាមចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីលោក Yoon Suk Yeol ដែលការដាក់ច្បាប់អាជ្ញាសឹករយៈពេល៦ម៉ោងបានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញប្រទេស និងរុញទម្លាក់ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤របស់អាស៊ី មួយនេះ ធ្លាក់ចូលទៅក្នុងភាពចលាចលខាងនយោបាយ។ មនុស្សនៅឯការប្រមូលផ្តុំដែលបាននិយាយទៅកាន់ទូរទស្សន៍ CNN បានពណ៌នាពីទង្វើរបស់លោក Yoon ដែលជាការប្រកាសច្បាប់អាជ្ញាសឹកលើកដំបូងចាប់តាំងពីប្រទេសកូរ៉េខាងត្បូងបានផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ ថាជារឿងមិនសមទំនង និងភាពអាម៉ាស់។ សម្រាប់លោក Mi-rye វ័យ៦៤ឆ្នាំ ក្រឹត្យដែលមានរយៈពេលខ្លីបាននាំយកមកវិញនូវការចងចាំដ៏ខ្មៅងងឹតនៃអតីតកាលដ៏ឈឺចាប់ និងផ្តាច់ការដែលមានការចាប់ខ្លួនដ៏ច្រើន និងការរំលោភសិទ្ធិមនុស្ស។ លោក Mi-rye បាននិយាយថា បន្ទាប់ពីឧត្តមសេនីយឯក Chun Doo-hwan បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ និងបានប្រកាសច្បាប់អាជ្ញាសឹកក្នុងទសវត្សរ៍ឆ្នាំ១៩៨០ប្រជាជនបានរស់នៅក្រោមបម្រាមគោចរយ៉ាងតឹងរ៉ឹង ហើយអ្នកដែលត្រូវបានចាប់ខ្លួននៅខាងក្រៅត្រូវបានគេនាំទៅជំរំកែប្រែSamcheong ។ មានសម្ពាធកាន់តែខ្លាំងសម្រាប់លោក Yoon ឲ្យលាលែងពីតំណែង។ ក្រុមអ្នកតវ៉ាបានចាប់ផ្តើមដើរក្បួននៅកណ្តាលក្រុងកាលពីល្ងាចថ្ងៃពុធ ដោយអំពាវនាវឲ្យចាប់ខ្លួនលោក៕
-

ប្រមុខណាតូ៖ រុស្ស៊ីគាំទ្រកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ជាថ្នូរសម្រាប់ការបញ្ជូនកងទ័ព
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ថា រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ជាថ្នូរទៅនឹងការដែលទីក្រុងព្យុងយ៉ាង បញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោកបានជំរុញឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បញ្ជូនអាវុធឲ្យបានគ្រប់គ្រាន់ទៅឲ្យអ៊ុយក្រែន ដើម្បីផ្លាស់ប្តូរដំណើរនៃជម្លោះខណៈកងកម្លាំងរុស្ស៊ី រុលទៅមុខយ៉ាងខ្លាំងនៅសមរភូមិ។ លោក Rutte បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា «ជាថ្នូរទៅនឹងការបញ្ជូនកងទ័ព និងសព្វាវុធ រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើងនូវកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។ ការវិវឌ្ឍន៍ទាំងនេះ អាចបង្កអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងថែមទាំងគំរាមកំហែងដល់សហរដ្ឋអាមេរិក ផងដែរ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនទាហានទៅរុស្ស៊ី ដើម្បីប្រយុទ្ធរួមជាមួយកងកម្លាំងរបស់ទីក្រុងមូស្គូនៅក្នុងតំបន់ Kursk។ លោក Rutte បានសង្កត់ធ្ងន់លើហានិភ័យ ដែលសម្ព័ន្ធមិត្តរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បង្កទៅដល់សហរដ្ឋអាមេរិក មុនពេលលោក Donald Trump ចូលកាន់តំណែង។ សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកវិធីដើម្បីបញ្ចុះបញ្ចូល លោក Trump ថា វាមានប្រយោជន៍ក្នុងការរក្សាការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។