Category: ព័ត៌មានជាតិ​

  • ប្រមុខណាតូ៖ រុស្ស៊ីគាំទ្រកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ជាថ្នូរសម្រាប់ការបញ្ជូនកងទ័ព

    ប្រមុខណាតូ៖ រុស្ស៊ីគាំទ្រកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ជាថ្នូរសម្រាប់ការបញ្ជូនកងទ័ព

    ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែធ្នូ ថា រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ជាថ្នូរទៅនឹងការដែលទីក្រុងព្យុងយ៉ាង បញ្ជូនកងទ័ពទៅប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។ លោកបានជំរុញឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បញ្ជូនអាវុធឲ្យបានគ្រប់គ្រាន់ទៅឲ្យអ៊ុយក្រែន ដើម្បីផ្លាស់ប្តូរដំណើរនៃជម្លោះខណៈកងកម្លាំងរុស្ស៊ី រុលទៅមុខយ៉ាងខ្លាំងនៅសមរភូមិ។ លោក Rutte បាននិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសណាតូថា «ជាថ្នូរទៅនឹងការបញ្ជូនកងទ័ព និងសព្វាវុធ រុស្ស៊ីកំពុងផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើងនូវកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរ»។ ការវិវឌ្ឍន៍ទាំងនេះ អាចបង្កអស្ថិរភាពនៅលើឧបទ្វីបកូរ៉េ និងថែមទាំងគំរាមកំហែងដល់សហរដ្ឋអាមេរិក ផងដែរ។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បាននិយាយថា កូរ៉េខាងជើង បានបញ្ជូនទាហានទៅរុស្ស៊ី ដើម្បីប្រយុទ្ធរួមជាមួយកងកម្លាំងរបស់ទីក្រុងមូស្គូនៅក្នុងតំបន់ Kursk។ លោក Rutte បានសង្កត់ធ្ងន់លើហានិភ័យ ដែលសម្ព័ន្ធមិត្តរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បង្កទៅដល់សហរដ្ឋអាមេរិក មុនពេលលោក Donald Trump ចូលកាន់តំណែង។ សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមស្វែងរកវិធីដើម្បីបញ្ចុះបញ្ចូល លោក Trump ថា វាមានប្រយោជន៍ក្នុងការរក្សាការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។

  • ក្រសួងវប្បធម៌អបអរការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ក្រសួងវប្បធម៌អបអរការចុះ “ក្រមា” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា“ក្រមា”ខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្តីសម្រេច19.COM 7.6.27។ ប្រភពខាងលើដដែលនេះបញ្ជាក់ថា“ក្រមា” គឺជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាចាប់តាំងពីពេលកើតរហូតដល់ ពេលស្លាប់ ដោយប្រជាជននិយមប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជា គ្របដណ្តប់ខ្លួន តុបតែងលម្អ ច្នៃជាសម្លៀកបំពាក់ គ្រប់ទម្រង់ បាំងកម្ដៅព្រះអាទិត្យ ចងជាអង្រឹងក្មេង សម្រាប់ជូតខ្លួន និងប្រើប្រាស់ក្នុងពិធីផ្សេងៗទៅតាមប្រពៃណីសាសនា ជាដើម។ល។ ក្រសួងបានបន្តឱ្យដឹងថា៖កន្លងមកកម្ពុជាបានដាក់បញ្ចូលមរតកវប្បធម៌ជាតិផ្នែកអរូបីក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ អង្គការយូណេស្កូជាបន្តបន្ទាប់ សរុបចំនួន៦មរតករួចមកហើយ។ “ក្រមា” គឺជា មរតកវប្បធម៌អរូបីទី៧ ដែលកម្ពុជាបាន ដាក់បញ្ចូលដោយជោគជ័យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទាំងអស់នេះ គឺជា សមិទ្ធផលដ៏ត្រចះត្រចង់មួយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការអភិរក្ស ថែរក្សា ការពារ មរតកវប្បធម៌ជាតិ និងផ្សព្វផ្សាយ វប្បធម៌ខ្មែរទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។ ក្រសួងវប្បធម៌បានលើកឡើងថា៖យើងខ្ញុំសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ដែលបានចង្អុលបង្ហាញ គាំទ្រ និងដាក់ចេញនូវគោលនយោបាយអាទិភាពសម្រាប់វិស័យ អភិរក្ស ការពារ…

  • ការដួលរលំរបស់រដ្ឋាភិបាលបារាំង ចោទជាសំណួរជុំវិញការគាំទ្រចំពោះអ៊ុយក្រែន

    ការដួលរលំរបស់រដ្ឋាភិបាលបារាំង ចោទជាសំណួរជុំវិញការគាំទ្រចំពោះអ៊ុយក្រែន

    ការដួលរលំរបស់រដ្ឋាភិបាលប្រទេសបារាំង កាលពីថ្ងៃពុធ (០៤ វិច្ឆិកា) និងការខកខានមិនបានអនុម័តគម្រោងថវិកា អាចធ្វើឱ្យទីក្រុងប៉ារីស លំបាកក្នុងការបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន បើទោះបីជាលោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសន្យាម្តងហើយម្តងទៀតថានឹងជួយទីក្រុងគីវ ឱ្យបានយូរតាមតែភាពចាំបាច់ក៏ដោយ។ បារាំង កាលពីខែវិច្ឆិកា បានបញ្ចប់ការហ្វឹកហ្វឺនទាហានអ៊ុយក្រែន ប្រហែល ២.០០០នាក់ រួមទាំងការផ្តល់រថពាសដែកសម្រាប់ចល័តទ័ព និងយានឈ្លបយកការណ៍ស៊ីហ្សា (Caesar) អង្គភាពប្រឆាំងរថក្រោះ មីស៊ីលបាញ់់ពីដីទៅអាកាស និងរ៉ាដាសមរភូមិ រួមទាំងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក សេបាទ្យាន លេក័រនុយ (Sebastien Lecornu) ដែលជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត បាននិយាយរួចហើយកាលពីខែតុលាថា បារាំងអាចនឹងខ្វះខាតប្រាក់សន្យាចំនួន ៣ពាន់លានអឺរ៉ូ (៣,១៦ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងតួលេខនេះគឺលើសពី ២ពាន់លានអឺរ៉ូ។ ថ្លែងនៅមុនការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីថ្ងៃពុធ ដែលមើលឃើញរដ្ឋាភិបាលរបស់លោក មីស្ហែល បានីយ៉េ (Michel Barnier) ដួលរលំ លោក Lecornu បាននិយាយថា នឹងមានផលប៉ះពាល់ដល់ការគាំទ្ររបស់បារាំង សម្រាប់អ៊ុយក្រែន ដោយសារតែថវិកាជាតិមិនត្រូវអនុម័ត។…

  • លោក ត្រាំ នឹងហោះទៅក្រៅប្រទេសលើកដំបូង ក្រោយជាប់ឆ្នោត

    លោក ត្រាំ នឹងហោះទៅក្រៅប្រទេសលើកដំបូង ក្រោយជាប់ឆ្នោត

    វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ និយាយថា ថ្ងៃសៅរ៍នេះលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៃប្រទេសបារាំង ដែលនេះជាការធ្វើទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការបោះឆ្នោត។ លោក ត្រាំ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា លោកនឹងចូលរួមក្នុងពិធីមួយ ដែលជាព្រឹត្តិការណ៍បើកព្រះវិហារដ៏ល្បីល្បាញរបស់បារាំង Notre Dame ឡើងវិញ។ វិហារនេះត្រូវបានជួសជុលឡើងវិញបន្ទាប់ពីមានអគ្គីភ័យឆាបឆេះក្នុងឆ្នាំ ២០១៩។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងមេដឹកនាំប្រទេសផ្សេងៗទៀត ក៏ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីនេះដែរ។ ទូរទស្សន៍អាមេរិក CNN បានដកស្រង់ប្រភពព័ត៌មានដែលបាននិយាយថា លោក ត្រាំ ត្រូវបានអញ្ជើញដោយរដ្ឋាភិបាលបារាំង។ ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួន លោក ត្រាំ និងលោក ម៉ាក្រុង ហាក់មានការខ្វែងគំនិតគ្នា ជុំវិញតួនាទីរបស់អង្គការណាតូ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ ប៉ុន្តែលោក ម៉ាក្រុង ស្ថិតក្នុងចំណោមមេដឹកនាំបរទេសដំបូងគេ ដែលអបអរសាទរលោក ត្រាំ ឈ្នះការបោះឆ្នោតឡើងវិញក្នុងខែវិច្ឆិកា៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ុយក្រែនប្រើគ្រាប់កាំភ្លើងធំអឺរ៉ុបជាង ១លានគ្រាប់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី

    អ៊ុយក្រែនប្រើគ្រាប់កាំភ្លើងធំអឺរ៉ុបជាង ១លានគ្រាប់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី

    ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសថ្មីរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា គិតមកទល់ពេលនេះ អឺរ៉ុបបានបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ទៅឱ្យអ៊ុយក្រែនប្រើក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ហើយគ្រោងនឹងផលិតបន្ថែមទៀត។ លោកស្រី Kaja Kallas បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីពេលង្មីៗនេះ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ។ ចំនួនគ្រាប់កាំភ្លើងធំទាំងនោះបានបំពេញតាមការសន្យារបស់អឺរ៉ុប ដែលខ្លួនបាននិយាយថា នឹងប្រគល់ជូនអ៊ុយក្រែននៅខែមីនាឆ្នាំនេះ។ ប៉ុន្តែលោកស្រី Kallas បានអះអាងថា វាមិនគ្រប់គ្រាន់ទេ ចាំបាច់ត្រូវធ្វើបន្ថែមទៀត។ ទាក់ទិននឹងជំនួយយោធានៅឆ្នាំក្រោយដល់អ៊ុយក្រែន លោកស្រី Kallas បាននិយាយថា ចំនួនពិតប្រាកដមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ អ៊ុយក្រែនបានជួបប្រទះការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្រទេសនេះមានគោលបំណងជំរុញការវាយលុកប្រឆាំងនឹងរុស្ស៊ី នៅពេលដែលបណ្តាប្រទេសលោកខាងលិចបង្កើនការគាំទ្ររបស់ពួកគេ។ ដោយឡែកទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើច្បាប់ថវិកាសហព័ន្ធសម្រាប់ឆ្នាំ ២០២៥។ បើតាមទីភ្នាក់ងារសារព័ត៌មានដដែល បាននិយាយថា ប្រហែល ១២៦ពាន់លានដុល្លារត្រូវបានបម្រុងទុកសម្រាប់វិស័យការពារជាតិ ដែលកើនឡើង ២៥ភាគរយ។ រុស្ស៊ីក៏ត្រូវបានគេរំពឹងដឺរថា នឹងប្រើប្រាស់ថវិកាការពារជាតិដ៏ច្រើនរបស់ខ្លួន ដើម្បីជំរុញការផលិតសព្វាវុធ៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • យូអិនត្រូវការលុយ ៤៧ពាន់លានដុល្លារ ជួយមនុស្ស ១៩០លាននាក់នៅឆ្នាំ ២០២៥

    យូអិនត្រូវការលុយ ៤៧ពាន់លានដុល្លារ ជួយមនុស្ស ១៩០លាននាក់នៅឆ្នាំ ២០២៥

    ហ្សឺណែវ ៖ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធបានប្រកាសស្វែងរកជំនួយចំនួន ៤៧ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៥ ដើម្បីជួយមនុស្សប្រហែល ១៩០លាននាក់ ដែលរត់គេចពីជម្លោះ និងការប្រយុទ្ធគ្នា ហើយប្រឈមមុខនូវភាពស្រែកឃ្លាន។ ប្រធានជំនួយថ្មីរបស់អង្គការសហប្រជាជាតិ លោក Tom Fletcher បាននិយាយថា ពិភពលោកកំពុងរងទុក្ខវេទនាដែលមិនធ្លាប់មានពីមុនមក ដូច្នេះអង្គការសហប្រជាជាតិសង្ឃឹមថា ជំនួយនឹងទៅដល់ដៃប្រជាជននៅក្នុងប្រទេសចំនួន៣២ នៅឆ្នាំក្រោយ រួមទាំងស៊ូដង់ ស៊ីរី ហ្កាហ្សា និងអ៊ុយក្រែន ដែលហែកហួរដោយសារសង្រ្គាម។ លោក Fletcher ដែលជាអតីតអ្នកការទូតអង់គ្លេស និងបានចាប់ផ្តើមតំណែងជាប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិកាលពីខែមុន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា ភ្លើងកំពុងដុតកំឡោចពិភពលោក ហើយនេះជារបៀបដែលយើងពន្លត់វា។ ការអំពាវនាវរបស់លោក Fletcher គឺជាចំនួនទឹកប្រាក់ធំបំផុតលំដាប់ទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA)។ កន្លងមក អង្គការសហប្រជាជាតិបានសម្រេចកាត់បន្ថយការអំពាវនាវថវិការបស់ខ្លួន សម្រាប់ឆ្នាំ២០២៤ ពីចំនួន ៥៦ពាន់លានដុល្លារកាលពីឆ្នាំ២០២៣ មកនៅ ៤៦ពាន់លានដុល្លារ ស្របពេលការបរិច្ចាគបានថយចុះ។ យ៉ាងណាមិញ អង្គការសហប្រជាជាតិអាចរកបានត្រឹមតែ ៤៣ភាគរយប៉ុណ្ណោះ នៃថវិកា ៤៦ពាន់លានដុល្លារ នោះជាអត្រាអាក្រក់បំផុតមួយក្នុងប្រវត្តិសាស្រ្ត៕ ប្រភព ៖…

  • សម្ដេចតេជោ ហ៊ុន សែន៖ ការចុះបញ្ជីក្រមាខ្មែរក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន៖ ការចុះបញ្ជីក្រមាខ្មែរក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមថា ក្នុងនាមជាគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាង នៃបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌ អរូបីរបស់អង្គការយូណេស្កូ ដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27។ សម្តេចតេជោបញ្ជាក់ថា ការចុះបញ្ជីនេះ គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។ នេះគឺជាការផ្តល់នូវតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។ ក្នុងឱកាសដ៏មហាប្រសើរនេះ សម្តេចសូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម…

  • នាយករដ្ឋមន្ត្រី បង្ហាញមោទនភាពថ្មីមួយទៀតជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងអង្គការយូណេស្កូ

    នាយករដ្ឋមន្ត្រី បង្ហាញមោទនភាពថ្មីមួយទៀតជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងអង្គការយូណេស្កូ

    (ភ្នំពេញ)៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញមោទនភាពថ្មីមួយទៀតជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ នេះបើតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ដែល ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) ។ ក្នុងសារលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) បានក្លាយជាទិវាប្រវត្តិសាស្ត្រ ដ៏សំខាន់របស់ជាតិកម្ពុជាទាំងមូល ដោយគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃ…

  • កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

    កម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបានបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។ ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។…

  • [UPDATE] រដ្ឋាភិបាលរបស់ប្រទេសបារាំង បានដួលរលំក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត

    [UPDATE] រដ្ឋាភិបាលរបស់ប្រទេសបារាំង បានដួលរលំក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត

    រដ្ឋាភិបាលបារាំងបានដួលរលំបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក មីហ្សែល បានីយ៉េ (Michel Barnier ត្រូវបានបណ្តេញចេញពីតំណែងក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត។ សមាជិកសភាបានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះញ្ញត្តិប្រឆាំងនឹងរូបលោក ត្រឹមតែបីខែ ប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានតែងតាំងដោយប្រធានាធិបតីលោក Emmanuel Macron ។ ក្រុមគណបក្សប្រឆាំងបានដាក់សំណើបន្ទាប់ពីអតីតអ្នកចរចា Brexit ដ៏ចម្រូងចម្រាសរូបនេះ បានប្រើអំណាចពិសេសដើម្បីបញ្ជូនសំណើថវិការបស់លោកដោយមិនបាំចាច់បោះឆ្នោតនៅសភា។ ការវិត្តន៍នេះនឹងបន្ថែមអស្ថិរភាពនយោបាយរបស់ប្រទេសបារាំង បន្ទាប់ពីការបោះឆ្នោតមុនអាណត្តិក្នុងរដូវក្តៅ ដែលពុំមានក្រុមណាទទួលបានសំឡេងភាគច្រើននៅក្នុងសភាឡើយ។ សមាជិកសភាត្រូវបានគេតម្រូវឱ្យបោះឆ្នោត យល់ព្រម ឬមិនយល់ព្រម ឬ អនុប្បវាទពីការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយត្រូវការសំឡេង២៨៨ ដើម្បីសម្រេចអនុម័ត។ សមាជិកសរុបចំនួន ៣៣១ រូប បានបោះឆ្នោតគាំទ្រញ្ញត្តិនេះ។ ឥឡូវនេះលោក បានីយ៉េ មានកាតព្វកិច្ចបង្ហាញការលាលែងពីតំណែងរបស់រដ្ឋាភិបាលលោក ហើយកញ្ចប់ថវិកាដែលជាដើមចមនាំឱ្យរដ្ឋាភិបាលរបស់លោកដួលរលំនោះ គឺអស់សុពលភាពហើយ។ ទោះយ៉ាងណាក៏ដោយ លោកទំនងជានឹងបន្តធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះរង់ចាំលោក Macron ជ្រើសរើសអ្នកបន្តតំណែងបានសិន។ ទាំងគណបក្សឆ្វេងនិយមជ្រុល និងស្តាំនិយមជ្រុល បានធ្វើញ្ញត្តិផ្ដួចផ្ដើមឲ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត បន្ទាប់ពីលោក បានីយ៉េ បានជំរុញតាមរយៈកំណែទម្រង់ផ្សេងៗរហូតដល់សន្តិសុខសង្គម ដោយអំពាវនាវឲ្យប្រធានាធិបតីចេញក្រឹត្យកាលពីថ្ងៃចន្ទ បន្ទាប់ពីបរាជ័យក្នុងការទទួលបានការគាំទ្រគ្រប់គ្រាន់សម្រាប់វិធានការទាំងនេះ៕