Category: ព័ត៌មានជាតិ​

  • ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ

    ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ រយៈពេល ៤យប់ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ

    (ឧត្ដរមានជ័យ) ៖ ការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្ដរជាតិ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព» ឆ្នាំ២០២៤ រយៈពេល៤យប់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីខេត្ដឧត្ដរមានជ័យ បានបញ្ចប់ដោយជោគជ័យ និងបង្ហាញពីសាមគ្គីភាព លើទឹកដីខេត្តឧត្តរមានជ័យ ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ អន្តរជាតិ ក្រោមប្រធានបទ “ស្ម័គ្រចិត្តរួមគ្នា ដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាព” ជាការចូលរួមចំណែកក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងការអភិវឌ្ឍមូលធនមនុស្សដែលផ្តោតទៅលើមនុស្សដែលមានសុខភាពល្អ និងសមត្ថភាព ជំរំយុវជននៅក្នុងពេលនេះគឺជាឱកាសមួយដែលអាចឱ្យយុវជនធ្វើការផ្លាស់ប្តូរបទពិសោធន៍ អាចធ្វើការចែករំលែកសាមគ្គីធម៌ជាមួយគ្នាក្នុងរស់នៅក្នុងជំរំ យកចិត្តទុកដាក់គិតគូពីគ្នាទៅវិញទៅមក នៅក្នុងការរៀនសូត្របានអំពីថាអ្វីជាបច្ចុប្បន្នភាពនៃបញ្ហា និងការប្រឈមនៅក្នុងសកម្មភាពមនុស្សធម៌ដែលយុវជន កក្រក មានភារកិច្ចក្នុងការចូលរួមចំណែកជួយធ្វើឱ្យប្រសើរឡើងសម្រាប់ភាពធន់សហគមន៍ ។ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា ការបោះជំរំនេះគឺទទួលបាននូវចំណេះដឹង បំណិនជីវិត និងបទពិសោធន៍ការងារក្នុងការរស់នៅបែបជីវិតផ្ទាល់ខ្លួន ជាបុគ្គល ជាគ្រួសារ…

  • ក្រសួងកសិកម្មនឹងរៀបចំប្រឡងចៀរជ័រកៅស៊ូន និងខួប ១០០ឆ្នាំដើមកៅស៊ូចាក់ជាងគេនៅខេត្តត្បូងឃ្មុំ

    ក្រសួងកសិកម្មនឹងរៀបចំប្រឡងចៀរជ័រកៅស៊ូន និងខួប ១០០ឆ្នាំដើមកៅស៊ូចាក់ជាងគេនៅខេត្តត្បូងឃ្មុំ

    (ភ្នំពេញ)៖ ក្រសួងកសិកម្មបាន និងកំពុងត្រៀមរៀបចំកម្មពិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប ១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជានៅអំឡុងពាក់កណ្តាលខែធ្នូខាងមុខ ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានឱ្យដឹងនៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២៤ថា៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មជាច្រើនរូបក្នុងនេះរួមមាន ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ លោក ឃុន កក្កដា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានកៅស៊ូ និងសហការី បានចុះពិនិត្យទីតាំងឡូតិ៍កៅស៊ូសម្រាប់ររៀបចំកម្មវិធីប្រឡងចៀរជ័រ និងទីតាំងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលស្ថិតនៅចម្ការកៅស៊ូជប់ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមបានពិនិត្យវឌ្ឍនភាពការងារបានរៀបចំកន្លងមក ការសាងសង់ស្លាកចារឹកឈ្មោះ ការកំណត់ទីតាំងវេទិកាពិធី លំដាប់លំដោយការងារ និងការត្រៀមថតផ្សព្វផ្សាយកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលនឹងរៀបចំនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តនេះ មានអាយុ១០០ឆ្នាំហើយ ជាចម្ការកៅស៊ូមានអាយុចាស់ជាងគេនៅកម្ពុជា និងមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើមលើផ្ទៃដីប្រមាណ…

  • សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

    សហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

    (ភ្នំពេញ)៖ បណ្តាក្រុមសហជីព និងអ្នកជំនាញនៅកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការដាក់ឱ្យអនុវត្តន៍ QR Code បណ្តឹងអនាមិក របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឱ្យសាធារណៈជន និងកម្មករនិយោជិតធ្វើការប្តឹង និងរាយការណ៍ភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការមកកាន់ក្រសួងការងារដើម្បីធ្វើកិច្ចអន្តរគមន៍។ ការលើកឡើងបែបនេះបន្ទាប់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ក្រសួងការងារនឹងដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិក ដែលជាយន្តការថ្មីមួយសម្រាប់អនុញ្ញាតឱ្យសាធារណជន ក៏ដូចជាកម្មករនិយោជិតអាចធ្វើការប្តឹង ឬរាយការណ៍ពីភាពមិនប្រក្រតីផ្សេងៗដែលពាក់ព័ន្ធវិស័យការងារមកកាន់ក្រសួងការងាដើម្បីសុំកិច្ចអន្តរាគមន៍។ កម្មវិធី QR Code បណ្តឹងអនាមិកមួយនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីសាធារណៈ និងរោងចក្រសហគ្រាសនានា។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថា ការដាក់ឱ្យអនុវត្ត QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាយន្តការថ្មីស្រឡាងមួយសម្រាប់ឱ្យបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ឧស្សាហកម្ម ធ្វើការប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់ក្រសួងការងារ ប្រសិនបើខ្លួនប្រទះនឹងភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការរបស់ខ្លួន។ ប្រធានសហជីពរូបនេះមើលឃើញថា QR Code បណ្តឹងអនាមិករបស់ក្រសួងការងារគឺជាការលើកកម្ពស់សិទ្ធិ និងរក្សាឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ពីព្រោះវាជាយន្តការដ៏សុវត្ថិភាពមួយនៅពេលដែលកម្មករនិយោជិតទទួលការរំលោភបំពាន មានការរំលោភច្បាប់ពីសំណាក់និយោជកលើអត្ថប្រយោជន៍ផ្សេងៗ នោះពួកគេអាចធ្វើការរាយការណ៍ និងប្តឹងមកកាន់ក្រសួងដើម្បីសុំកិច្ចអន្តរាគមន៍លឿនឆាប់រហ័ស ជាពិសេសនោះ QR Code បណ្តឹងអនាមិកមានការរក្សាឯកជនភាព ដោយមិនបញ្ចេញឈ្មោះបុគ្គលជាម្ចាស់បណ្តឹងនោះទេ។ លោក…

  • សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង

    សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិសាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង

    (ចិន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ចសាលពិព័រណ៌ប្រវត្តិ សាស្រ្ត ១០០ឆ្នាំ នៃគណបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ សាលពិព័រណ៌ប្រវត្តិសាស្រ្ត១០០ឆ្នាំ នៃបក្សកុម្មុយនិស្តចិន មានទីតាំងនៅចំនុចប្រសព្វនៃផ្លូវ Beichen East និង Datun North Road ក្នុងសង្កាត់ Chaoyang នៃទីក្រុងប៉េកាំង ប្រទេសចិន ដែលនៅជាប់នឹងស្តាតអូឡាំពិកបៃតង។ សាលពិព័រណ៌នេះត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានឃោសនាកណ្តាលនៃបក្សកុម្មុយនិស្តចិន។ គណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនិស្តចិន បានសម្រេចចិត្តសាងសង់សាលប្រវត្តិសាស្រ្តនេះឡើង ដើម្បីបង្ហាញយ៉ាងពេញលេញ នូវប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន បន្ទាប់ពីសមាជជាតិលើកទី19 នៃបក្សកុម្មុយនិស្តចិន។ គម្រោងសាងសង់បានចាប់ផ្តើមនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2018 ហើយត្រូវបានបញ្ចប់នៅថ្ងៃទី5 ខែឧសភា ឆ្នាំ2021។ ការសាងសង់សាលពិព័រណ៌ប្រតត្តិសាស្រ្តនេះ ប្រើប្រាស់កម្លាំងកម្មករជិត៥ម៉ឺននាក់។ នៅថ្ងៃទី18 ខែមិថុនាឆ្នាំ2021 សារមន្ទីរបានប្រារព្វពិធីបើកជាផ្លូវការ។ នៅថ្ងៃដដែលនោះ មេដឹកនាំបក្ស ឯកឧត្តម Xi…

  • ប្រធានាធិបតីកូរ៉េខាងត្បូងលុបចោលច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីសមាជិកសភាចេញមុខប្រឆាំង

    ប្រធានាធិបតីកូរ៉េខាងត្បូងលុបចោលច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីសមាជិកសភាចេញមុខប្រឆាំង

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយនៅថ្ងៃពុធនេះថា លោកនឹងដកការប្រកាសច្បាប់អាជ្ញាសឹក ដែលលោកបានដាក់កាលពីប៉ុន្មានម៉ោងមុន បន្ទាប់ពីសភាបានចេញមុខប្រឆាំង។ នៅក្នុងវិបត្តិនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ លោក Yoon បានធ្វើឱ្យប្រទេសជាតិភ្ញាក់ផ្អើលជាខ្លាំង និងបានប្រកាសដាក់ច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារ ដើម្បីរារាំងកងកម្លាំងប្រឆាំងរដ្ឋ និងឃុបឃិតជាមួយកូរ៉េខាងជើង ក្នុងចំណោមគូប្រជែងនយោបាយក្នុងស្រុករបស់គាត់។ ប៉ុន្តែសមាជិកសភាដែលខឹងសម្បារនឹងវិធានការនេះ បានបដិសេធជាឯកច្ឆ័ន្ទលើក្រឹត្យនេះ។ បើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានយល់ព្រមកាលពីព្រឹកថ្ងៃពុធ ដើម្បីលុបចោលច្បាប់អាជ្ញាសឹកនេះ។ ទន្ទឹមគ្នា ក្រុមអ្នកតវ៉ានៅខាងក្រៅរដ្ឋសភា បានស្រែកហ៊ោ និងទះដៃសាទរ ហើយថែមទាំងនិយាយលឺៗថា “យើងឈ្នះ!” ដោយបាតុករម្នាក់បានវាយស្គរ។ លោក Danny Russel ដែលជាអនុប្រធានវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ីនៅសហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងត្បូងជាប្រទេសមួយបានគេចពីគ្រាប់កាំភ្លើង ប៉ុន្តែលោកប្រធានាធិបតី Yoon ប្រហែលជាបានបាញ់ចំខ្លួនឯង។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹងនៅកូរ៉េខាងត្បូង ដែលលោក Yoon កំពុងតែប្រឈមមុខនឹងការប្រឆាំងខ្លាំងពីសំណាក់សភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង។ អ្នកវិភាគខ្លះយល់ថា ការប្រកាសច្បាប់អាជ្ញាសឹក អាចជាយុទ្ធសាស្រ្តមួយរបស់លោក Yoon ដើម្បីបង្ក្រាបក្រុមប្រឆាំង និងរឹតបន្តឹងអំណាចរបស់លោក។ យ៉ាងណាមិញ វិបត្តិនៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យតាំងពីទសវត្សរ៍ឆ្នាំ ១៩៨០…

  • យន្តហោះចម្បាំង F-35A របស់អាមេរិក នឹងដាក់ពង្រាយនៅជប៉ុនឆ្នាំ ២០២៦

    យន្តហោះចម្បាំង F-35A របស់អាមេរិក នឹងដាក់ពង្រាយនៅជប៉ុនឆ្នាំ ២០២៦

    តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលក្នុងតំបន់បាននិយាយថា យោធាអាមេរិកនឹងចាប់ផ្តើមដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ F-35A ទៅកាន់ភាគឦសានប្រទេសជប៉ុន នាអំឡុងនិទាឃរដូវឆ្នាំ ២០២៦។ យន្តហោះចម្បាំង F-35A ដែលគ្រោងដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស Misawa ក្នុងខេត្ត Aomori នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួនជាបណ្តើរៗនៅក្នុងប្រទេសជប៉ុន ចំពេលកើនឡើងបញ្ហាប្រឈមផ្នែកសន្តិសុខក្នុងតំបន់ ដែលបង្កឡើងដោយប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី។ ក្រសួងការពារជាតិអាមេរិកបាននិយាយកាលពីខែកក្កដាថា យន្តហោះចម្បាំង F-16 ចំនួន ៣៦ គ្រឿងដែលត្រៀមចូលនិវត្តន៍នៅឯមូលដ្ឋាន Misawa នឹងត្រូវជំនួសដោយយន្តហោះចម្បាំងបំបាំងកាយ F-35A ចំនួន ៤៨គ្រឿង ប៉ុន្តែក្រួសងមិនបានប្រកាសពីកាលបរិច្ឆេទផ្លូវការទេ។ ប្រភពបាននិយាយកាលពីពេលថ្មីៗនេះថា ក្រសួងការពារជាតិជប៉ុនបានផ្តល់ព័ត៌មានចុងក្រោយបំផុតដល់រដ្ឋាភិបាលក្នុងតំបន់ ទាក់ទងនឹងការដាក់ពង្រាយនេះ បន្ទាប់ពីទទួលបានពួកវាពីយោធាអាមេរិក។ ប្រភពបន្ថែមថា ភាគីអាមេរិកក៏បាននិយាយផងដែរថា គ្រឿងបរិក្ខារពាក់ព័ន្ធមួយចំនួននៅមូលដ្ឋាន Misawa ដូចជាឃ្លាំងនឹងត្រូវជួសជុល ឬសាងសង់ឡើងវិញ។ ផ្លូវរត់របស់យន្តហោះនៅឯមូលដ្ឋាន Misawa ត្រូវបានប្រើប្រាស់រួមគ្នាដោយយោធាអាមេរិក និងកងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុន ដែលបានចាប់ផ្តើមដាក់ F-35 នៅទីនោះរួចហើយក្នុងឆ្នាំ ២០១៨ ដើម្បីដោះស្រាយការរំលោភដែនអាកាស និងចូលរួមប្រតិបត្តិការឃ្លាំមើលសកម្មភាពកូរ៉េខាងជើង។ ការព្រួយបារម្ភក្នុងតំបន់អំពីការបំពុលដោយសំឡេងអាចកើនឡើង នៅពេលដែលយន្តហោះ…

  • Biden ប្រកាសពីជំនួយថ្មី១ពាន់លានដុល្លារដល់អាហ្រ្វិក

    Biden ប្រកាសពីជំនួយថ្មី១ពាន់លានដុល្លារដល់អាហ្រ្វិក

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសពីការផ្តល់ជំនួយមនុស្សធម៌ជាង ១ពាន់លានដុល្លាររបស់អាមេរិក ដល់ទ្វីបអាហ្រ្វិក ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអង់ហ្គោឡា។ លោក Biden ជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានទៅទស្សនកិច្ច នៅអតីតអាណានិគមព័រទុយហ្គាល់មួយនេះ ដោយលោកបានជួបជាមួយប្រធានាធិបតីអង់ហ្គោឡា កាលពីថ្ងៃអង្គារ ហើយបន្តមានវត្តមាន នៅថ្ងៃពុធនេះ សម្រាប់កិច្ចប្រជុំកំពូល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទស្សនកិច្ច នៅតំបន់ផ្សេងៗទៀត។ លោក Biden បានថ្លែងសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់ទ្វីបអាហ្វ្រិក ហើយបញ្ជាក់ថា «ខ្ញុំប្រកាសអំពីជំនួយមនុស្សធម៌ថ្មី ជាង១ពាន់លានដុល្លារ សម្រាប់ប្រជាជនអាហ្វ្រិក ដែលផ្លាស់ទីលំនៅ ពីផ្ទះ ដោយសារតែគ្រោះរាំងស្ងួត ជាប្រវត្តិសាស្ត្រ» ។ លោកថា ជំនួយនេះនឹងដោះស្រាយបញ្ហាអសន្តិសុខស្បៀង និង តម្រូវការបន្ទាន់ ផ្សេងទៀតរបស់ជនភៀសខ្លួន ដែលរងផលប៉ះពាល់ ក្នុងប្រទេសចំនួន ៣១ នៅអាហ្វ្រិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • នាវានិងយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ

    នាវានិងយន្តហោះចម្បាំងរុស្ស៊ីធ្វើសមយុទ្ធនៅសមុទ្រមេឌីទែរ៉ាណេ

    បរទេស៖ រូបភាពដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ៣ ខែធ្នូ បានបង្ហាញពីសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាស ធ្វើឡើងនៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ។ សមយុទ្ធនេះបានកើតមានឡើង ចំពេលដែលសម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេស ស៊ីរី បាត់បង់ដីមួយចំនួន ទៅឱ្យពួកឧទ្ទាមអ៊ីស្លាម។ យោធាបាននិយាយថា ចំនួនទាហានរុស្ស៊ី ដែលឈរជើង នៅក្នុងតំបន់ ត្រូវបានបង្កើន ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ យោធារុស្ស៊ីនិយាយថា កងកម្លាំងជាង ១,០០០នាក់ នាវាចំនួន ១០គ្រឿង និងយន្តហោះចំនួន ២៤គ្រឿង បានចូលរួម នៅក្នុងសមយុទ្ធនេះ។ ក្រសួងបានផ្សព្វផ្សាយរូបភាព ដែលបង្ហាញពីការបាញ់បង្ហោះកាំជ្រួចជាច្រើន ចេញពីកប៉ាល់ និងនៅលើដី ព្រមទាំង រូបភាពនៃគោលដៅនៅក្នុងទឹក ដោយបើកចំហ។ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា សមយុទ្ធនេះ គឺដើម្បីសាកល្បងសកម្មភាពរួមបញ្ចូលគ្នា នៃក្រុមកងទ័ពជើងទឹករុស្ស៊ី និង កងទ័ពអាកាស កាំជ្រួច ដែលមានមូលដ្ឋានលើសមុទ្រ​»។ ក្រសួងបានបន្ថែមថា នាវារុស្ស៊ីបានសាកល្បងបាញ់មីស៊ីល Zirkon ដែលមានល្បឿនលឿនជាងសំឡេង និង កាំជ្រួច​ Kalibr ។ ប្រភពបានបន្ថែមថា…

  • ឥណ្ឌូនេស៊ីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦.៥% ក្នុងឆ្នាំ២០២៥

    ឥណ្ឌូនេស៊ីនឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៦.៥% ក្នុងឆ្នាំ២០២៥

    25999ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានប្រកាសថា ប្រាក់ឈ្នួលអប្បបរមានឹងកើនឡើង ជាមធ្យម ៦.៥% ក្នុងឆ្នាំ២០២៥ ដើម្បីធានាបាននូវជីវភាពរស់នៅ របស់កម្មករ និយោជិត។ ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យនីមួយៗ នឹងត្រូវកំណត់ នៅពេលក្រោយ ដោយក្រុមប្រឹក្សាប្រាក់ឈ្នួល។ លោកប្រធានាធិបតីបាននិយាយថា រដ្ឋាភិបាលក៏នឹងស្វែងរកឱកាសផ្សេងទៀត ដើម្បីកែលម្អសុខុមាលភាព របស់កម្មករផងដែរ។ យោងតាមលោក Prabowo ការកើនឡើងនេះ គឺខ្ពស់ជាងបន្តិច នៃសំណើកំណើន ៦% ដែលស្នើឡើងដំបូង ដោយរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស លោក Manpower Yassierli ។ លោកបានពន្យល់ថា ការសម្រេចចុងក្រោយត្រូវបានធ្វើឡើង បន្ទាប់ពីមានការពិភាក្សាស៊ីជម្រៅ ជាមួយនឹង ថ្នាក់ដឹកនាំសហជីព ផងដែរ។ លោក Prabowo បានសង្កត់ធ្ងន់ថា ការកើនឡើងនេះ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអំណាចទិញ របស់កម្មករ ខណៈដែល កំណើនបែបនេះនៅតែរក្សាបាននូវការប្រកួតប្រជែង អាជីវកម្ម៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ មានបុគ្គលខ្លះយករឿងកសិកម្មទៅសម្តែងនៅលើបណ្តាញសង្គម ដើមចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ មានបុគ្គលខ្លះយករឿងកសិកម្មទៅសម្តែងនៅលើបណ្តាញសង្គម ដើមចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ

    ភ្នំពេញ)៖នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា មានបុគ្គលខ្លះ យករឿងកសិកម្ម ទៅសម្តែងនៅលើបណ្តាញសង្គម ដើម្បីចង់បានការគាំទ្រពីសាធារណៈជន និងកេងចំណេញផ្នែកនយោបាយ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីណែនាំទៅមន្ត្រីពាក់ព័ន្ធ ត្រូវធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យសាធារណៈជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី ឌិតទីណា បានលើកឡើងដែរថា៖ ការបង្កើតមាតិកាផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងវិស័យកសិកម្ម របស់បុគ្គលមួយចំនួន គឺដើម្បីបណ្តុះបង្អាប់នូវសមិទ្ធផលនានាដែលសម្រេចបាន ដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តមរដ្ឋមន្ដ្រីបានផ្ដល់អនុសាស្ត្រណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពន្យល់បកស្រាយនូវភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ និងចូលរួមអន្តរាគមន៍ឱ្យទាន់ពេលវេលា ដើម្បីឆ្លើយតបផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ រក្សាស្ថិរភាពថ្លៃកសិផលជាដើម។ ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ៕ ដោយ ៖…