Category: ព័ត៌មានជាតិ
-

-

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីពីថ្ងៃទី០៤ ដល់ទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ គឺតបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន និង លោកជំទាវ នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ គ្រោងនឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍រវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ…
-

អ្នកនាំពាក្យក្រសួងកសិកម្មសំណូមពរដល់អ្នកបង្កើតមាតិកាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវ
ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានស្នើដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គមសូមមេត្តាកុំផ្សាយព័ត៌មានមិនពិតទាក់ទងនឹងតម្លៃស្រូវនិងយកវិស័យកសិកម្មមកលេងសើច ។ លើបណ្ដាញសង្គមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះឯកឧត្តម ឃឹម ហ្វីណង់ បានបង្ហោះសារខ្លីដែលមានខ្លឹមសារថា”សូមផ្ញើរជូនដោយទទូចដល់បងប្អូនអ្នកបង្កើតមាតិកាដើម្បីស្វែងរកប្រាក់ចំណូលនៅលើបណ្តាញសង្គម៖ សុំចិត្តកុំផ្សព្វផ្សាយព័ត៌មានមិនពិត និងយកវិស័យកសិកម្មមកលេងសើច ដើម្បីគ្រាន់តែឱ្យគេចូលមើលច្រើនអី។ ការលើកឡើងបែបចំអកថាថ្លៃស្រូវត្រឹមតែ៨០០រៀលគឺជារឿងមិនត្រឹមត្រូវ និងពិតជាបានបង្កឱ្យមានការយល់ច្រលំពីសំណាក់សាធារណៈជនជាទូទៅ។ ចួនកាល ការសម្តែងដោយខុសបែបនេះថែមទាំងអាចជះឥទ្ធិពលជាអវិជ្ជមានដល់ថ្លៃស្រូវពិតប្រាកដរបស់បងប្អូនកសិករយើងទៀតផង”។ សារនេះបានកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះលើបណ្ដាញសង្គម ក្នុងនោះមាន តិកតុក ជាដើម បានយកបទចម្រៀងចាប៉ីដងវែងមួយដែលកំពុងផ្ទុះ(សេកមន្ត) មកប្តូរទំនុកច្រៀងទាក់ទងនឹងតម្លៃស្រូវ ។ចម្រៀងចាប៉ី បែបឌឺដងដោយប្តូរទំនុកនេះត្រូវបានចែករំលែក និងច្រៀងថ្មីតៗ ដោយចម្អកថា តម្លៃស្រូវមួយគីឡូក្រាម ៨០០រៀល។ នៅថ្ងៃដដែលនេះឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបង្ហាញបច្ចុប្បន្នភាពនៃថ្លៃស្រូវនៅគ្រប់តំបន់ដែលមានវត្តមានមន្ត្រីកសិកម្មឃុំទៅដល់។ អ្នកនាំពាក្យបញ្ជាក់ថា ជាមធ្យមយ៉ាងហោចណាស់ក៏១០០០រៀលក្នុងមួយគីឡូក្រាមដែរ ហើយថ្លៃនេះគឺជាថ្លៃស្រង់ចេញផ្ទាល់ពីទីវាល សម្រាប់ស្រូវសើម និងគុណភាពល្អ។ មិនគួរយកស្រូវគុណភាពអន់ ឬប្រភេទផ្សេងមកប្រៀបធៀបគ្នានោះទេ។ អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា ៩០ភាគរយនៃផលិតកម្មស្រូវរបស់កម្ពុជាគឺជាប្រភេទស្រូវក្រអូប ឬស្រូវអង្ករស ដូចជាOM-IR។ ស្រូវប្រភេទផ្សេងទៀត ដូចជាពពួកបាយរឹង(នាងអំ នាងអុក ខា១ ខា៩) មានតិចតួចបំផុត…
-

ប្រធានាធិបតីចិន៖ ចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍបែបថ្មី នៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម
AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤–ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា ត្រូវចាប់យកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះថ្មី នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ និងអភិវឌ្ឍន៍បែបថ្មីនៃការសម្រេចការកសាងសហគមន៍ជោគវាសនារួម ការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការកសាងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ។ នេះបើតាមការឱ្យដឹងបន្ទាប់ពីជំនួបកម្រិតខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខណៈដែលសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចមិត្តភាព និងផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននោះ។ ក្នុងជំនួបនោះ ឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ដែលបានជួបសម្តេចតេជោដែលជាមិត្តចាស់សាជាថ្មី ហើយដែលឯកឧត្តមបានចាត់ទុក សម្តេចតេជោ ជាអ្នកនយោបាយជើងចាស់…
-

អាមេរិកបារម្ភខ្លាំងពីច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង
អាមេរិកបារម្ភខ្លាំងពីច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង បរទេស៖ សហរដ្ឋអាមេរិកបានបង្ហាញពីការព្រួយបារម្ភពីស្ថានភាពកូរ៉េខាងត្បូង ក្រោយពេលប្រទេសមួយនេះ ទើបតែបានដាក់ចេញច្បាប់អាជ្ញាសឹក ដ៏កម្រ ដោយអាមេរិកជំរុញឱ្យមាន «នីតិរដ្ឋ» នៅកូរ៉េខាងត្បូង និង បញ្ជាក់ជាថ្មីនូវ «សម្ព័ន្ធភាពដែក»។ សហរដ្ឋអាមេរិកបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំង» លើស្ថានភាពដែលកំពុងកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ចំពោះសាធារណរដ្ឋកូរ៉េ ជាសម្ព័ន្ធមិត្តដ៏សំខាន់ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរង របស់ក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានមួយថា «យើងចង់ឱ្យរឿងនេះ ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមនីតិរដ្ឋ»។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកYoon បានបញ្ជាក់ថា ច្បាប់អាជ្ញាសឹក គឺជាវិធានការចាំបាច់ដើម្បីការពារប្រទេស និងលុបបំបាត់ក្រុមប្រឆាំង ដែលលោកចោទថា ជា «កងកម្លាំងប្រឆាំងរដ្ឋ» ដែលកំពុងបំផ្លាញសេរីភាព និងសុភមង្គល របស់ប្រជាជន និងរដ្ឋធម្មនុញ្ញ។ លោក Yoon បានបន្ថែមថា លោកនឹងកសាងប្រទេសសេរី និងប្រជាធិបតេយ្យឡើងវិញ តាមរយៈច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់លម្អិត អំពីវិធានការជាក់លាក់ ដែលនឹងត្រូវអនុវត្តនោះទេ។ ការប្រកាសច្បាប់អាជ្ញាសឹកនេះ ធ្វើឡើងក្នុងបរិបទនយោបាយដ៏តានតឹង នៅកូរ៉េខាងត្បូង…
-

-

Breaking News : ប្រទេសកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដើម្បីទប់ទល់នឹងកម្លំាងបក្សប្រឆាំងដែលរាំងខ្ទប់នៅសភា
Breaking News : ប្រទេសកូរ៉េខាងត្បូងប្រកាសច្បាប់អាជ្ញាសឹកទាំងយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដើម្បីទប់ទល់នឹងកម្លំាងបក្សប្រឆាំងដែលរាំងខ្ទប់នៅសភា កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង យ៉ុន ស៊ុក យ៉ូល បានប្រកាសច្បាប់អាជ្ញាសឹកទាំងងយប់ថ្ងៃអង្គារ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិថា លោកគ្មានជម្រើសអ្វីក្រៅពីនេះទេ ដើម្បីរក្សាសេរីភាព និងសណ្តាប់ធ្នាប់ទៅតាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេស។ លោកប្រធានាធិបតីរូបនេះបានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមគណបក្សប្រឆាំងបានចាប់យកដំណើរការតាមនីតិវិធីសភាធ្វើជាចំណាប់ខ្មាំងក្នុងការនាំប្រទេសជាតិឈានទៅរកវិបត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតីបានគូសបញ្ជាក់ទៀត ដោយបានចោទប្រកាន់គណបក្សប្រឆាំងគឺ គណបក្សប្រជាធិបតេយ្យពីបទ ធ្វើវិទ្ធង្សនាចំពោះរដ្ឋ ខណៈដែលដំណើរការរបស់រដ្ឋាភិបាលបានជាប់គាំងដោយសារតែសម្លេងបក្សប្រឆាំងនៅក្នុងសភានោះឯង។ ប្រធានាធិបតីដដែលរូបនេះ បានឱ្យដឹងបន្តទៀតថា ការប្រកាសច្បាប់អាជ្ញាសឹកនេះ ដើម្បីការពារ និងទប់ស្កាត់ពីការគំរាមកំហែងរបស់កម្លាំងប្រឆាំងនឹងរដ្ឋ ដែលមានទំនោគំាទ្រប្រទេសកូរ៉េខាងជើង។ ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស ប្រភព៖ CNA/Reuters/BBC/CNN
-

លោក ជេម សុខ ផ្ញើសារសុំការអភ័យទោសពីសម្ដេចតេជោ ហ៊ុន សែន និងសូមកុំឲ្យសម្ដេចយកទោសអូសដំណើរ ចំពោះការនិយាយស្ដីកន្លងមក
(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅ ជេមសុខ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមល្បីឈ្មោះមួយរូប បានបង្ហោះសារសុំទោសទៅកាន់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកំហុសខុសឆ្គងរបស់ខ្លួនកន្លងមក និងសូមកុំឲ្យសម្ដេចប្រកាន់ទោស អូសដំណើរនូវអ្វីដែលធ្លាប់និយាយប៉ះពាល់ដល់សម្ដេច។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook លោក ជេមសុខ បានរៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពសម្ដេចបង «ផ្កាយព្រឹក» ជាទីគោរព, ប្អូនសូមអភ័យទោសពីសម្ដេចបងបើមានការខុសឆ្គងត្រង់ណា។ ជាការពិតណាស់ប្អូនជាមនុស្សឈឺ និងពុលទឹកមាត់ ដោយប្អូនចូលចិត្តនិយាយលេងសើចច្រើន។ ប្អូនសូមសម្ដេចបងមត្តាដល់ប្អូន សូមសម្ដេចបងមេត្តាកុំប្រកាន់ទោសអូសដំណើរ។ ប្អូនសូមអរគុណសម្ដេចបង និងសូមជូនពរសម្ដេចបងឲ្យមានសុខភាពល្អ និងកម្លាំងខ្លាំងក្លា បំពេញកិច្ចការឧត្តុងឧត្តម ដើម្បីប្រទេសជាតិ។ គួរពុំគួរសូមទានសម្ដេចបងអភ័យទោស, ដោយគោរព ពីខ្ញុំបាទ ជេមសុខ, ស.រ.អា.»៕
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន
(ចិន)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ ឯកឧត្តម Wang Huning បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព និងជាផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឋានៈសម្ដេចជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម ពិតជារីករាយដែលបានជួបសម្ដេចតេជោ សាជាតិថ្មី បន្ទាប់ពីជំនួបកាលពីឆ្នាំ២០១៦ ដែល ឯកឧត្តមអញ្ជើញអមដំណើរ ឯកឧត្តមប្រធានាធិបតី Xi Jinping បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា ចិន និងកម្ពុជាបានបន្តអនុវត្តនៅកិច្ចព្រមព្រៀងនៃការកសាងសហគមន៍ជោគវាសនារួម ហើយប្រទេសទាំងពីរបានរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះឱ្យឈានទៅមុខជាលំដាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម Wang Huning ចំពោះការទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្ដេច…
-

ជំងឺគ្រុនឈាមឆក់យកជីវិតមនុស្សជិត ៥០០នាក់នៅបង់ក្លាដែស
ដាកា ៖ ខែវិច្ឆិកា ត្រូវបានចាត់ទុកថា ជាខែផ្ទុះជម្ងឺគ្រុនឈាមដ៏សាហាវបំផុតសម្រាប់ប្រទេសបង់ក្លាដែស ដោយមានករណីឆ្លងរហូតជិត ៣០,០០០ករណី និង ១៧៣នាក់បានស្លាប់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបស្ទុះឡើងជិត ៥០០នាក់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានសេវាសុខភាពបង់ក្លាដែស (DGHS) បានបង្ហាញថា ក្នុងចំណោមករណីឆ្លងសរុបចំនួន ២៩,៦៥២ករណី ត្រូវបានរាយការណ៍នៅក្នុងខែវិច្ឆិកាតែមួយប៉ុណ្ណោះ។ បន្ទាប់ពីបានរាយការណ៍ពីករណីឆ្លងជំងឺគ្រុនឈាមបន្ថែមចំនួន ៨៨២ករណីក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នាំឲ្យតួលេខអ្នកឆ្លងជំងឺគ្រុនឈាមទូទាំងប្រទេស បានកើនដល់ ៩២,៣៥១ករណីហើយ គិតមកដល់ពេលនេះ ពោលគឺចាប់តាំងពីខែមករាដើមឆ្នាំមក។ ប្រទេសបង់ក្លាដែសបានកត់ត្រាករណីស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ១,៧០៥នាក់ក្នុងឆ្នាំ ២០២៣ ដែលនេះជាចំនួនអ្នកស្លាប់ប្រចាំឆ្នាំដ៏ខ្ពស់បំផុតមិនធ្លាប់មាន បើធៀបនឹងឆ្នាំ ២០២២ មានត្រឹមតែ ២៨១នាក់ និង ១៧៩នាក់នៅឆ្នាំ ២០១៩។ ជំងឺគ្រុនឈាម ត្រូវបានគេដឹងទូទៅថា គឺជាជំងឺឆ្លងតាមរយៈមូសខ្លាខាំ។ ជំងឺនេះបណ្តាលឱ្យមានជំងឺស្រួចស្រាវ ដែលមានរោគសញ្ញាដូចជាឈឺក្បាល ក្តៅខ្លួនខ្លាំង អស់កម្លាំង ឈឺសាច់ដុំ និងសន្លាក់ធ្ងន់ធ្ងរ ក្អួត និងចេញកន្ទួលជាដើម។ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងករណីឆ្លងជំងឺគ្រុនឈាម អាជ្ញាធរសុខាភិបាលបង់ក្លាដែសបានពង្រឹងវិធានការត្រួតពិនិត្យ និងលុបបំបាត់ជម្រកមូសខ្លា៕ ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម…