Category: ព័ត៌មានជាតិ
-

ហ្វីលីពីនព្យាករថា ករណីឆ្លងមេរោគអេដស៍នឹងស្ទុះឡើងជាង ២០ម៉ឺនករណីនៅចុងឆ្នាំនេះ
ម៉ានីល ៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បាននិយាយថ្មីៗនេះថា ចំនួនអ្នករស់នៅ ឬផ្ទុកមេរោគអេដស៍ (PLHIV) ទូទាំងប្រទេស ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងដល់ ២១៥,៤០០នាក់ នៅមុនដំណាច់ឆ្នាំ ២០២៤។ នាយកដ្ឋាន DOH បានឲ្យដឹងថា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ មាន ១៣១,៣៣៥ករណីត្រូវបានធ្វើរោគវិនិច្ឆ័យ ឬបញ្ជាក់ដោយមន្ទីរពិសោធន៍ ហើយបច្ចុប្បន្នមិនមានអ្នកស្លាប់ទេ គិតត្រឹមខែកញ្ញា។ នាយកដ្ឋានសុខាភិបាលហ្វីលីពីនបន្ថែមថា ចំនួនអ្នកផ្ទុកមេរោគអេដស៍នៅក្នុងប្រទេសហ្វីលីពីនទំនងជាឡើងដល់ប្រហែល ៤៤៨,០០០នាក់នៅឆ្នាំ ២០៣០ ប្រសិនបើមិនមានវិធានការការពារ និងការអន្តរាគមន៍ទេនោះ។ ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មីៗថែមទៀត នាយកដ្ឋាន DOH បានអះអាងថា ខ្លួនបានសហការជាមួយក្រុមប្រឹក្សាជាតិប្រយុទ្ធនឹងជំងឺអេដស៍ហ្វីលីពីន ដើម្បីចាប់ផ្តើមយុទ្ធនាការជាផ្លូវការមួយកាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធទិវាជំងឺអេដស៍ពិភពលោកហ្វីលីពីនឆ្នាំ ២០២៤។ យុទ្ធនាការនេះប្រឆាំងនឹងការមាក់ងាយ ហើយបើកចំហរចំពោះការសន្ទនា អំពីការបង្ការមេរោគអេដស៍ និងជំងឺអេដស៍។ ជាមួយគ្នានេះ សាធារណជនទូទៅ ត្រូវបានក្រើនរំលឹកអំពីការធ្វើតេស្តជាប្រចាំនៅក្នុងមណ្ឌលថែទាំសុខភាពបឋម គ្លីនិកក្នុងស្រុក មណ្ឌលសុខភាព និងអង្គភាពធ្វើតេស្តចល័ត ដែលប្រកបដោយទំនុកចិត្ត៕ ប្រភព៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា អញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង
(ចិន)៖ នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចមិត្តភាព ផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា អញ្ជើញទសន្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។ នៅសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តចិន វត្តមាននៃការអញ្ជើញដល់របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ ជាថ្នាក់ដឹកនាំសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន ជាច្រើនរូប។ សាលារដ្ឋបាលជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាល កម្មាភិបាលបក្សកុម្មុយនិស្តចិន។ វាមានទីតាំង នៅសង្កាត់ Haidian ទីក្រុងប៉េកាំង ជិតវិមានរដូវក្តៅ និងវិមានរដូវក្តៅចាស់។ នាយកគ្រប់គ្រងបច្ចុប្បន្នគឺលោក Chen Xi អតីតសមាជិកការិយាល័យនយោបាយ បក្សកុម្មុយនីស្តចិន។ សាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង ដែលគេស្គាល់ថាជាសាលាបក្ស កណ្តាល គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាល…
-

មេធាវីរបស់លោក Hunter Biden ស្នើឱ្យតុលាការច្រានចោលការចោទប្រកាន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក Biden បានលើកលែងទោស
(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញការលើកលែងទោសឱ្យកូនប្រុសរបស់លោក គឺលោក Hunter Biden មេធាវីរបស់លោក Hunter បានដាក់ពាក្យបណ្តឹង ស្នើឱ្យតុលាការច្រានចោលការចោទប្រកាន់ លើរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ មេធាវីរបស់លោក Hunter បានអះអាងថា ការលើកលែងទោសពេញលេញ និងដោយគ្មានលក្ខខណ្ឌរបស់ប្រធានាធិបតី Biden គឺគ្រប់គ្រាន់ដើម្បីឱ្យតុលាការច្រានចោល ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោក Hunter។ ការលើកលែងទោសនេះ ធ្វើឡើងបន្ទាប់ពីលោក Hunter បានសារភាពកំហុស ចំពោះការចោទប្រកាន់ពីបទគេចវេះពន្ធ និងកាន់កាប់អាវុធដោយខុសច្បាប់។ លោក ត្រូវបានគេរំពឹងថា នឹងត្រូវកាត់ទោសនៅក្នុងខែធ្នូនេះ។ ការលើកលែងទោសនេះផងដែរ បានបង្កឱ្យមានការរិះគន់ ពីសំណាក់គណបក្សសាធារណរដ្ឋ ដែលចោទប្រកាន់លោក Biden ពីបទប្រើប្រាស់អំណាចខុស ដើម្បីជួយកូនប្រុសរបស់ខ្លួនឱ្យរួចផុតពីសំណាញ់ច្បាប់៕
-

-

រដ្ឋាភិបាលបារាំង ប្រឈមការដួលរលំ ខណៈក្រុមឆ្វេងនិយម និងស្តាំនិយមជ្រុលដាក់ញត្តិដកសេចក្ដីទុកចិត្ត
រដ្ឋាភិបាលបារាំង កំពុងប្រឈមភាពប្រាកដប្រជាកាន់តែខ្លាំងឡើងថានឹងត្រូវដួលរលំនៅចុងសប្តាហ៍នេះ បន្ទាប់ពីគណបក្សស្តាំនិយមជ្រុល និងឆ្វេងនិយម បានរួមគ្នាដាក់ញត្តិដកសេចក្ដីទុកចិត្តកាលពីថ្ងៃចន្ទ (០២ ធ្នូ) ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី មីស្ហែល បានីយ៉េ (Michel Barnier)។ ក្រុមវិនិយោគិនបានដាក់ទណ្ឌកម្មភ្លាមៗទៅលើទ្រព្យសកម្មរបស់បារាំង ខណៈបញ្ហាដ៏ចម្រូងចម្រាស់ចុងក្រោយបំផុតនេះបានធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូ ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ ដោយមានការសង្ស័យយ៉ាងធ្ងន់ធ្ងរទៅលើថា តើថវិកាប្រចាំឆ្នាំនឹងត្រូវបានអនុម័តឬទេ។ មេដឹកនាំបក្សរួបរួមកម្លាំងជាតិ (RN) ស្ដាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានប្រាប់អ្នកយកព័ត៌មានក្នុងសភាថា “បារាំងរងទុក្ខឆ្អែតឆ្អន់ហើយ” ដោយនិយាយថាលោក Barnier ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីនៅដើមខែកញ្ញា បានធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅៗ ហើយចាំបាច់ត្រូវតែបង្ខំឱ្យចុះចេញពីតំណែង។ ដោយទប់ទល់នឹងការភ្ញាក់ផ្អើលនៅនាទីចុងក្រោយ ក្រុមចម្រុះដ៏ផុយស្រួយរបស់លោក Barnier នឹងក្លាយជារដ្ឋាភិបាលបារាំងដំបូងគេ ដែលត្រូវបានបង្ខំឱ្យចាកចេញដោយការបោះឆ្នោតដកសេចក្ដីទុកចិត្តចាប់តាំងពីឆ្នាំ១៩៦២ មក។ ការដួលរលំរដ្ឋាភិបាលនឹងបន្សល់ទុកនូវចន្លោះប្រហោងមួយនៅចំកណ្តាលអឺរ៉ុប ដោយអាល្លឺម៉ង់ក៏កំពុងស្ថិតក្នុងដំណើរការបោះឆ្នោតផងដែរ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ចូលអង្គុយកៅអីសេតវិមានឡើងវិញ៕
-

ស៊ីរី ៥ម៉ឺននាក់ ចាកចោលផ្ទះ ក្រោយឧទ្ទាមចូលកាន់កាប់
ស៊ីរី ៥ម៉ឺននាក់ ចាកចោលផ្ទះ ក្រោយឧទ្ទាមចូលកាន់កាប់ បរទេស៖ មនុស្សជិត ៥ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅដ្ឋាន នៅក្នុងប្រទេសស៊ីរី ក្នុងរយៈពេល ប៉ុន្មានថ្ងៃ ថ្មីៗនេះ នេះបើយោងតាមអង្គការសហប្រជាជាតិ ហៅកាត់ UN។ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានរាយការណ៍ កាលពីថ្ងៃចន្ទថា មនុស្សជិត ៥០,០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅ ស្របពេលដែលសម្ព័ន្ធមិត្តឧទ្ទាមដឹកនាំដោយរដ្ឋអ៊ីស្លាម បានដណ្តើមការកាន់កាប់ទឹកដីជាច្រើន ពីការគ្រប់គ្រងរបស់រដ្ឋាភិបាល នៃប្រធានាធិបតីស៊ីរី គឺលោក បាសា អាល់ អាសាត (Bashar al-Assad) ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពនៃការផ្លាស់ទីលំនៅ នៅតែមានកម្រតិខ្ពស់ ដោយដៃគូនានាបានផ្ទៀងផ្ទាត់តួលេខថ្មីៗ ជារៀងរាល់ថ្ងៃ»។ ប្រភពបន្តថា «មនុស្សជាង៤៨,៥០០ នាក់ត្រូវបានផ្លាស់ទីលំនៅ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា»។ ជាការកត់សម្គាល់ សហរដ្ឋអាមេរិកនិយាយថា លោក អាសាត (Assad) ជាមនុស្សដែលគាំទ្រដោយអ៊ីរ៉ង់…
-

ប្រភព៖ យុទ្ធជនអ៊ីរ៉ាក់ទៅស៊ីរីដើម្បីប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម ប៉ុន្តែក្រុមហេសបូឡារបស់លីបង់មិនអាចជួយបាន
យោងតាមប្រភពបានឱ្យដឹងថា កងយុទ្ធជនអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់រាប់រយនាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទសប្ដាហ៍នេះដើម្បីជួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងក្រុងឧទ្ទាមដែលបានដណ្តើមកាន់កាប់ក្រុងអាឡេប៉ូកាលពីសប្តាហ៍មុន ប៉ុន្តែនៅពេលនេះ ក្រុមហេសបូឡារបស់ប្រទេសលីបង់ គ្មានផែនការចូលរួមជាមួយពួកគេទេ។ សម្ព័ន្ធមិត្តក្រុមជីវពលក្នុងតំបន់គាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានផ្តល់ជំនួយវាយប្រហារអាកាសរបស់រុស្ស៊ី គឺជាកត្តាសំខាន់ចំពោះជោគជ័យនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលក្នុងការបង្ក្រាបក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ដែលបានក្រោកប្រឆាំងលោកប្រធានាធិបតី Bashar al-Assad ក្នុងឆ្នាំ២០១១។ ប៉ុន្តែសម្ព័ន្ធភាពនោះប្រឈមនឹងការសាកល្បងថ្មីមួយ បន្ទាប់ពីការវាយលុកកាលពីសប្តាហ៍មុនដោយក្រុមឧទ្ទាមនៅភាគពាយព្យនៃប្រទេសស៊ីរី ខណៈរុស្ស៊ី រវល់តែផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន ហើយការដឹកនាំរបស់ហេសបូឡា ត្រូវបានបំផ្លាញដោយសង្រ្គាមជាមួយអ៊ីស្រាអែលដែលបានបញ្ចប់នៅក្នុងបទឈប់បាញ់កាលពីសប្តាហ៍មុន។ ការវាយដណ្ដើមទីក្រុងអាឡេប៉ូ គឺជាជោគជ័យដ៏ធំបំផុតរបស់យុទ្ធជនប្រឆាំងលោក Assad អស់ពេលជាច្រើនឆ្នាំ។ កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រង ទីក្រុង អាឡេប៉ូ ទាំងស្រុង ចាប់តាំងពីបានដណ្តើមយកទីក្រុងដ៏ធំបំផុតរបស់ប្រទេសស៊ីរីក្នុងការឡោមព័ទ្ធក្នុងឆ្នាំ ២០១៦ ជាចំណុចរបត់ដ៏សំខាន់មួយនៃសង្រ្គាមដែលបានសម្លាប់មនុស្សរាប់សែននាក់។ ប្រធានក្រុមប្រឆាំងដ៏សំខាន់របស់ប្រទេសស៊ីរីនៅក្រៅប្រទេស លោក Hadi al-Bahra បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមឧទ្ទាមអាចដណ្តើមយកទីក្រុងនេះបានយ៉ាងលឿន ដោយសារតែក្រុម ហេសបូឡា និងក្រុមផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានរំខានដោយជម្លោះរបស់ពួកគេជាមួយអ៊ីស្រាអែល៕
-

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្រះទឹក វេទិកាវរសេនាតូចលេខ ៤១៤ និងសួរសុខទុក្ខនាយ-ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១
(ខេត្តឧត្តរមានជ័យ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចថ្មើរជើងលេខ៤១ យោធភូមិភាគទី៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ស្ថិតនៅភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអង្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង តំណាងក្រុមហ៊ុនសុភ័ក្រនីការ អ៊ីនវេសមិនគ្រុប ខូ អិលធីឌី ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ព្រមទាំងពលទាហាន សរុបប្រមាណ ៨០០នាក់។ សមិទ្ធផលដែលបានសម្ពោធឱ្យប្រើប្រាស់នៅពេលនេះ រួមមានវេទិកាវរសេនាតូចលេខ៤១៤ និងស្រះទឹកទំហំ៨០ម៉ែត្រគុណ២៦០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈសម្ព័ន្ធមេត្រីភាពរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកងពលតូចថ្មើរជើងលេខ៤១ ដែលជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធសារវ័ន្តសម្រាប់បម្រើឱ្យការប្រើប្រាស់រយៈពេលយូរក្នុងជីវភាពប្រចាំថ្ងៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន។ ឯកឧត្តម រដ្ឋមន្រ្តីគូសបញ្ចាក់ថា ជំនួយឧបត្ថម្ភទាំងអស់នេះ រួមទាំងការអភិវឌ្ឍនានាក្នុងកងពលតូចថ្មើរជើងលេខ៤១…
-

ឧត្តមសេនីយ៍ទោ សែម គន្ធា ចុះសួរសុខទុក្ខមន្រ្តីដែលរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះគេហដ្ឋាន
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី សោម សាវ៉េត នាយផ្នែក នៃនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ចំពោះការបាត់បង់នូវគេហដ្ឋាន ដោយសារអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋាន បាននាំយកថវិកាដែលបានពីកត្តាសាមគ្គីភាពចេះជួយគ្នាក្នុងគ្រាលំបាក រួមនឹងថវិកាលោកប្រធានចំនួន ៣លាន ២សែនរៀល ជូនផ្ទាល់ដល់លោកវរសេនីយ៍ត្រី សោម សាវ៉េត ។ លោកវរសេនីយ៍ត្រី សោម សាវ៉េត និងក្រុមគ្រួសារ សូមគោរពអរគុណលោកឧត្តមសេនិយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ និងលោកអនុនាយកដ្ឋាន ប្រធាន-អនុការិយាល័យ នាយ-នាយរងផ្នែក មន្ត្រីទាំងអស់ក្នុងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ដែលបានយកចិត្តទុកដាក់ និងជួយសំរាលទុក្ខលំបាកទាំងស្មារតី និងថវិកា ។ លោកវរសេនីយ៍ទោ សោម សាវ៉េត តំណាងឲ្យគ្រួសារ សូមគោរពជូនពរលោកប្រធាន-អនុប្រធាន នាយកដ្ឋាន លោកនាយ-នាយរងអនុប្រធានការិយាល័យ និងលោក…
-

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លើយតប ពាក់ព័ន្ធលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថា ធ្លាប់បានជួយសម្តេច នៅសម័យប៉ុលពត ថា សម្តេចមិនដែលភ្លេចគុណអ្នកណាទេ ។ សម្តេច បានថ្លែងបញ្ជាក់ទៅ លោក អឹម នី ថា មិនមានអ្នកណាជួយសម្តេច ឲ្យរត់នោះដែរនៅពេលសម័យនោះ កិច្ចការសម្តេច ជាអ្នកសម្រេចទាំងអស់ ព្រោះសម្តេចពេលនោះជាមេបញ្ជាការកងពល ដែលអាចបញ្ជាកងទ័ព និងសម្រេចកិច្ចការផ្សេងៗដោយខ្លួនឯង ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ ខ្ញុំសូមផ្ញើជូនចំពោះលោក អ៊ឹមនី អ្នកសារព័ត៌មាន ក៏ដូចជាបងប្អូនទាំងអស់ដែលបានចូលមើលតេឡេក្រាមនេះ។ តាមការរៀបរាប់របស់លោក អ៊ឹមនី ដែលខ្ញុំហៅថាប្អូន ឬក៏បង តែតាមមើលប្រហែលជាអាយុមិនច្រើនជាងខ្ញុំទេ ខ្ញុំសូមបញ្ជាក់ថាទី១ ខ្ញុំគ្មានប្រវត្តិច្រើនទេ ខ្ញុំមានប្រវត្តិតែ១គត់ គឺប្រវត្តិដែលបានថតជាខ្សែភាពតយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី រួចមកហើយ នេះគឺជាប្រវត្តិពិតរបស់ខ្ញុំ ហើយខ្ញុំក៏បានធ្វើបាឋកថាថ្ងៃមុន អស់រយៈពេល ២ម៉ោង ខ្ញុំបាននិយាយច្រើនហើយ ហើយរឿងរបៀបនេះកើតឡើងមិនតិចជាង ៥០ដងទេ។…